-
នាយករដ្ឋមន្ត្រីសឹង្ហបុរីអបអរគណបក្សប្រជាជនកម្ពុជា ដែលទទួលជោគជ័យលើការបោះឆ្នោត (Video Inside)

នាយករដ្ឋមន្ត្រីសឹង្ហបុរី បានអបអរសាទរចំពោះគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧។ យោងតាមគេហទំព័រក្រសួងការបរទេសសឹង្ហបុរីដែលចេញផ្សាយនៅថ្ងៃនេះ, លោកនាយករដ្ឋមន្ត្រី លី ស៊ានឡុង បានផ្ញើសារអបអរសាទរសម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងការទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧។ លោក លី ស៊ានឡុង បានថា «ខ្ញុំសូមអបអរសាទរ ចំពោះជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតសកលឆ្នាំ២០២៣នេះ»។ លោក លី ស៊ាងឡុង បានថ្លែងថាលទ្ធផលបោះឆ្នោតសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ ពីការបន្តគាំទ្រចំពោះភាពជាអ្នកដឹកនាំនិងចក្ខុវិស័យរបស់សម្តេចនាយករដ្ឋមន្រ្តី សម្រាប់អនាគតរបស់ប្រទេសកម្ពុជា»។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសនៅថ្ងៃទី៧សីហានេះថា សម្តេចនឹងត្រូវបញ្ឈប់តំណែងនាយករដ្ឋមន្ត្រីជាស្ថាពរនៅថ្ងៃទី២២ សីហា ឆ្នាំ២០២៣។ សាររបស់នាយករដ្ឋមន្ត្រីសឹង្ហបុរីបានសរសេរមកកាន់សម្តេចថា «សូមសម្តេចទទួលយកការជូនពរដ៏ល្អបវរពីខ្ញុំ ស្របពេលដែលសម្តេចសម្រេចចាកចេញពីតំណែងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា»។ លោក លី ស៊ានឡុង បានបញ្ជាក់ថា សម្តេចតេជោ គឺជាមេដឹកនាំកាន់អំណាចបានយូរបំផុតម្នាក់ នៅលើពិភពលោក និងដែលបានដឹកនាំនាវាកម្ពុជាពុះពារឆ្លងកាត់ពេលវេលាដ៏លំបាក និងមិនធ្លាប់ជួបប្រទះពីមុនមក។ លោកបានសរសេរបញ្ជាក់ថាសម្តេចតេជោ បានខិតខំប្រឹងប្រែងបំពេញការងារយ៉ាងខ្លាំង ដើម្បីនាំមកនូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ជូនដល់ប្រជាជនកម្ពុជា។
-
មន្ត្រីរដ្ឋាភិបាល និងអ្នកវិភាគថ្លែងថា៖ ដំណើរលោក ថាក់ស៊ីន និងប្អូនស្រី ចូលរួមខួបកំណើតសម្តេចតេជោ មិនប៉ះពាល់ដល់ទំនាក់ទំនងរវាងកម្ពុជា និងថៃឡើយ (Video Inside)

មន្ត្រីរាជរដ្ឋាភិបាល និងក្រុមអ្នកវិភាគបាននិយាយថា ដំណើរទស្សនកិច្ចរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន និងលោកស្រី យីងឡាក់ ដែលជាប្អូនស្រីបង្កើតក្នុងពិធីខួបកំណើតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនប៉ះពាល់ដល់ទំនាក់ទំនងនយោបាយរវាងកម្ពុជា និងប្រទេសថៃឡើយ។ លោកថាក់ស៊ីន និងលោកស្រី យីងឡាក់ បានបង្ហាញវត្តមានគួរឱ្យភ្ញាក់ផ្អើល ក្នុងថ្ងៃនៃពិធីបុណ្យកំណើតគំរប់ខួបលើកទី៧២ឆ្នាំរបស់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី៥ សីហា ឆ្នាំ២០២៣។ លោកថាក់ស៊ីន បានលុបចោលគំរោងធ្វើដំណើរទៅកាន់ប្រទេសថៃនាថ្ងៃទី១០ សីហា ឆ្នាំ២០២៣ ក្រោមមូលហេតុនៃសុខភាព ប៉ុន្តែវត្តមានរបស់លោកក្នុងប្រទេសកម្ពុជា បានធ្វើឱ្យក្តីចាប់អារម្មណ៍ជាខ្លាំង។ លោកថាក់ស៊ីន និងសម្តេចតេជោ ហ៊ុន សែន គឺមានទំនាក់ទំនង ជាបងប្អូនធម៌រវាងគ្នា និងទំនាក់ទំនងនេះ មានតាំងពីឆ្នាំ១៩៩២ មុនលោកថាក់ស៊ីនឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថៃពីអតីតកាលនោះទៅទៀត។ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាបណ្ឌិត គិន ភា បានថ្លែងថា «វត្តមានរបស់លោក ថាក់ស៊ីន និងលោកស្រី យីងឡាក់ នឹងមិនបង្កភាពប៉ះពាល់ណាមួយទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងប្រទេសថៃឡើយ»។ នៅជាមួយគ្នានេះដែរ មន្ត្រីនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន ត្រូវបានគេដកស្រង់សម្តីដែលលោកបញ្ជាក់ថា សម្តេចតេជោ បានពន្យល់ប្រាប់នាយករដ្ឋមន្ត្រីថៃចាំផ្ទះ…
-
នាយករដ្ឋមន្ត្រីសឹង្ហបុរីអបអរសាទរបណ្ឌិត ហ៊ុន ម៉ាណែត (Video Inside)

នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី ស៊ានឡុង បានអបអរសាទរ បណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រចាត់តាំងជានាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា។ លោកនាយករដ្ឋមន្ត្រី លី ស៊ានឡុង បានសរសេរថា «តំណាងឱ្យរដ្ឋាភិបាលសិង្ហបុរី ខ្ញុំសូមអបអរសាទរ ដល់ឯកឧត្ដមដែលត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា»។ លោក លី ស៊ានឡុង បានថ្លែងរំលឹកថាសិង្ហបុរី និងកម្ពុជា គឺជាប្រទេសដែលមានទំនាក់ទំនងមិត្តភាពយូរអង្វែងមកហើយ។ នាយករដ្ឋមន្ត្រីលីស៊ានឡុង បានរំលឹកនូវព្រឹត្តិការណ៍ ជួបជាលើកចុងក្រោយមួយ រវាងរូបលោកជាមួយនឹងបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឆ្នាំ២០១៨ ដែលពេលនោះបណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមក្នុងកម្មវិធី 64th Lee Kuan Yew Exchange Fellow។ លោក លី ស៊ានឡុង បានរំពឹងធ្វើការជាមួយឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត និងក្រុមការងាររបស់ឯកឧត្ដម ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការទំនាក់ទំនងទ្វេភាគី និងពហុភាគី។ លោកក៏រំពឹងដែរថា នឹងបានជួបឯកឧត្ដមបណ្ឌិតដោយផ្ទាល់ នាឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ ក្នុងរដ្ឋធានីហ្សាការតា នៅខែកញ្ញាខាងមុខនេះ៕
-
សម្តេចតេជោបានថ្លែងថា នៅសល់តែ១៥ថ្ងៃទៀតទេសម្តេចនឹងលែងក្លាយជានាយករដ្ឋមន្ត្រីទៀតហើយ (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅថ្ងៃទី៧សីហានេះថា សម្តេចនឹងបន្តធ្វើជានាយករដ្ឋមន្ត្រី រយៈពេល១៥ថ្ងៃទៀតតែប៉ុណ្ណោះ ខណៈដែលនាយករដ្ឋមន្ត្រីថ្មីនឹងត្រូវប្រកាសតែងតាំងជាផ្លូវការ នៅថ្ងៃទី២២សីហាខាងមុខនេះហើយ។ សម្តេចតេជោបានសរសេរក្នុងបណ្តាញសង្គមថា បើគិតត្រឹមថ្ងៃទី២២ សីហា ឆ្នាំ២០២៣ ដែលសម្តេចនឹងចាកចេញពីតំណែងជានាយករដ្ឋមន្ត្រី, ការកាន់តំណែងរបស់សម្តេចក្នុងនាមជាប្រមុខកំពូលដឹកនាំរដ្ឋាភិបាលគិតតាំងពីថ្ងៃទី១៤ មករា ឆ្នាំ១៩៨៥នោះមក «មានរយៈពេល៣៨ឆ្នាំ៧ខែ និង៨ថ្ងៃ ដែលត្រូវជា៤៦៣ខែ ឬ២ពាន់ ១៤សប្តាហ៍ ឬគិតជាថ្ងៃ១ម៉ឺន៤ពាន់៩៩ថ្ងៃ»។ សម្តេចបានសរសេរក្នុងបណ្តាញសង្គមទៀតថា ផុតពីរយៈពេល១៥ថ្ងៃខាងមុខនេះទៀតទៅ, សម្តេចនឹងបន្តកិច្ចការងារក្នុងមុខនាទីផ្សេងទៀត យ៉ាងតិចត្រឹមឆ្នាំ២០៣៣ ដែលពេលនោះសម្តេចនឹងបំពេញការងារជាងកន្លះសតវត្សរ៍។ សម្តេចបានថ្លែងមុននេះថា សម្តេចនៅតែបន្តក្នុងមុខនាទីជាប្រធានគណបក្សកាន់អំណាច និងធ្វើជាសមាជិករដ្ឋសភា។ សម្តេចតេជោបានបន្តថា ព្រះមហាក្សត្រទ្រង់នឹងព្រះរាជទានតែងតាំងសម្តេចជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ នៅក្រោយពេលដែលបានបញ្ចប់ជាស្ថាពរក្នុងតំណែងនាយករដ្ឋមន្ត្រី។ សម្តេចតេជោបានថ្លែងបង្ហាញនូវគម្រោងតទៅមុខទៀតថា សម្តេចនឹងគ្រោងឈរឈ្មោះជាសមាជិកព្រឹទ្ធសភា ដែលក្នុងទិសដៅអនាគត នឹងក្លាយជាប្រធានព្រឹទ្ធសភា ជំនួសសម្តេចវិបុលសេនាភក្តី សាយ ឈុំ ដែលនឹងចូលសម្រាក។ គួរបញ្ជាក់ថា ការបោះឆ្នោតព្រឹទ្ធសភានឹងមាននៅប្រព្រឹត្តទៅនៅថ្ងៃទី២៥ កុម្ភៈ ឆ្នាំ២០២៤។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសរួចមកហើយថា សម្តេចនឹងមិនជ្រៀតជ្រែកទៅលើកិច្ចការរបស់នាយករដ្ឋមន្រ្តី ឬរបស់រាជរដ្ឋាភិបាលថ្មីនោះទេ ស្របតាមការចែកអំណាចដាច់ពីគ្នា រវាងនីតិបញ្ញត្តិ និងនីតិប្រតិបត្តិ។
-
បណ្ឌិត ហ៊ុន ម៉ាណែត ប្តេជ្ញាការពារព្រះរាជបល្ល័ង្គ និងការពារសុខសន្តិភាព តបចំពោះព្រះរាជក្រឹត្យតែងតាំងជានាយករដ្ឋមន្ត្រីថ្មី (Video Inside)

-
ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ៧រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអំណោយផលសម្រាប់កិច្ចការ ទាំងឡាយដែលអ្នកប៉ងប្រាថ្នា ដូច្នេះសូមកុំខកខានឳកាសផ្លាស់ប្តូរជីវិតរបស់អ្នកឲ្យកាន់តែ ប្រសើរឡើង។ ប្រសិនបើអ្នកមានគម្រោងផ្លាស់ប្តូរការងារជាយូរណាស់មកហើយនោះ ឬចង់ ធ្វើរឿងថ្មី គឺវាដល់ពេលដែលត្រូវធ្វើសកម្មភាពហើយ។ ហោរាសាស្រ្តណែនាំលោកអ្នកឲ្យ ពិនិត្យឡើងវិញនូវវិធីសាស្ត្រនៃការងាររបស់ខ្លួន។ ដោយឡែក ប្រសិនបើអ្នកចង់ផ្លាស់ប្តូរទី កន្លែងការងារគឺអាចធ្វើទៅបាន ប៉ុន្តែក៏សូមមានការអត់ធ្មត់អោយបានច្រើនបំផុតផងដែរ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ ថ្ងៃនេះជាពេលល្អប្រសើរក្នុងការបង្កើតមិត្តភាព ឬធ្វើការសហការនានា។ ហើយប្រសិនបើអ្នកនឹងធ្វើការបណ្តាក់ទុនគឺមានដំណើរការ ល្អប្រសើរណាស់។ ហេតុនេះ សូមកុំមានការព្រួយបារម្ភចំពោះបញ្ហាដែលអាចនឹងកើតឡើង ក្នុងស្ថានភាពថ្មី។ សូមបន្តការងារជាធម្មតា។ ក្នុងករណីដែលអ្នកមានបំណងចង់ផ្លាស់ប្តូរការ ងារគឺអាចធ្វើទៅបានដោយមិនជំទាស់នោះទេ។ ទោះបីជាក្នុងករណីដែលអ្នកមិនទាន់មើល ឃើញភាពជោគជ័យឆាប់រហ័សយ៉ាងណាក្តី សូមបន្តការងាររបស់អ្នក និងរកពេលវេលាខ្លះ ដើម្បីស្វែងយល់ពីស្ថានភាពដែលកំពុងកើតឡើង។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះអ្នកអាចជាមានភាពរអាក់រអួលខ្លះក្នុងការ អនុវត្តការងារ ប៉ុន្តែសូមកុំព្រួយបារម្ភ ស្ថានភាពអវិជ្ជមានតិចតួចនេះនឹងអាចធ្វើការដោះ ស្រាយបានដោយយ៉ាងស្រួល។ ប្រការសំខាន់ គួរយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងពេល វេលា…
-
ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ៥រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីរបស់លោកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារនានាទទួលបានភាពរីកចម្រើនរឹងមាំខ្លាំងណាស់។ លោកអ្នកមិនត្រូវព្រួយបារម្ភអ្វីសោះឡើយក្នុងពេលនេះ។ ប៉ុន្តែភាពរីកចម្រើនលូតលាស់នេះមានឥទ្ធិពល និងពាក់ព័ន្ធលើអារម្មណ៍ផ្លូវចិត្តរបស់អ្នក ដូច្នេះសូមគ្រប់គ្រងការគិត ជាមួយនឹងគម្រោងដែលអ្នកបានរៀបចំ។ ព្យាយាមការពារខ្លួនពីទំនាក់ទំនងដែលមិនចាំបាច់ បើអាចចូរកុំចូលទៅកៀកនឹងរឿងរបស់អ្នកដទៃ ក្នុងនោះជំនួយរបស់អ្នកក៏ត្រូវមាន ព្រំដែនផងដែរទើបជាការល្អប្រសើរ។ ក្រៅពីនេះលោកអ្នកអាចធ្វើការសម្របនឹងភាពប្រែ ប្រួលបានល្អប្រសើរ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីថ្ងៃនេះនឹងផ្តល់ឲ្យលោកអ្នកនូវភាពរីករាយ ព្រមទាំងការសម្រេចបាននូវរាល់ការងារដែលដាក់ចេញ ឬលទ្ធផលដែលកំពុងរងចាំអស់ពេលជាយូរ។ ប៉ុន្តែហោរាណែនាំឲ្យអ្នកគិតគូរពីគម្រោងវែងឆ្ងាយទៅអនាគត។ សូមកុំមានការភ័យខ្លាចក្នុងការធ្វើផែនការជាក់លាក់មួយសម្រាប់អាជីពរបស់អ្នក។ អ្នកអាចនឹងជំនះរាល់ការលំបាកប្រសិនបើអ្នកពឹងពាក់លើសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួនឯង។ លើសពីនេះ ក៏ សូមចងចាំផងដែរថា ភាពស្ងៀមស្ងាត់ និងចិត្តអត់ធ្មត់ធ្វើអោយអ្នកអាចបញ្ចៀសផងរំខាន បានដោយសន្តិវិធី។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកក្នុងពេលនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកមានថាមពល និងភាពរស់ រវើកខ្លាំងក្នុងការប្រតិបត្តិការងារ ដូច្នេះលោកអ្នកនឹងមិនជួបប្រទះនឹងផលលំបាកចំពោះការងារនោះទេ។ អ្វីៗទាំងដែលអ្នកប៉ងប្រាថ្នានឹងអាចសម្រេចចិត្តជាទីគាប់ចិត្ត។ ក្រៅពីនេះនៅពេលល្ងាចលោកអ្នកនឹងទទួលបានពត៌មានទាក់ទងនឹងការផ្លាស់ប្តូរបរិបទការងារបន្ថែម។ ពាក្យលំបាកដែលកើតឡើង គឺវាអាស្រ័យលើអ្នក ថាតើអ្នកជ្រើសរើសឬបោះបង់វាចោល។ បើទោះជាអ្វីៗហាក់មានភាពល្អប្រសើរយ៉ាងនេះក្តី សូមប្រយ័ត្នចំពោះការវិនិច្ឆ័យរបស់ អ្នកចំពោះស្ថានភាពដែលនៅជុំវិញខ្លួន។ ឆ្នាំថោះ…
-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ២០០ករណី (Video Inside)

ប្រទេសចំនួនតែ ៤ប៉ុណ្ណោះនៅអាស៊ាន ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលមានករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩។ ដោយឡែកប្រទេសកម្ពុជានៅថ្ងៃនេះ មិនមានរកឃើញករណីឆ្លងថ្មីឡើយ ដែលនាំឲ្យការមិនមានអ្នកឆ្លងសោះមានរយៈ ២ថ្ងៃហើយ បន្ទាប់ពីមានអ្នកឆ្លងម្នាក់កាលពី ២ថ្ងៃមុន។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ២០៤ករណី ដែលជាតួលេខឆ្លងបានថយចុះមកវិញចំនួន ១ករណី បើប្រៀបធៀបការឆ្លងកាលពីថ្ងៃម្សិលមិញ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៤នៅអាស៊ាន រួមមានប្រទេសហ្វីលីពីន, វៀតណាម, មីយ៉ាន់ម៉ា និងប្រទេសឡាវ។ ប្រទេសហ្វីលីពីន គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ១៦៤ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសឡាវ ដែលមានការឆ្លងចំនួន ៤ករណី។ ប្រទេសឥណ្ឌូនេស៊ី, ថៃ, សឹង្ហបុរី, កម្ពុជា, ម៉ាឡេស៊ី និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ការស្លាប់ដោយសារកូវីដ១៩ នៅអាស៊ាន នារយៈពេល២៤ម៉ោងចុងក្រោយនេះ មាន១០នាក់ ដែលជាពលរដ្ឋនៃប្រទេសហ្វីលីពីន។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន…
-
ចំណូលលក់សំបុត្រទស្សនារមណីយដ្ឋានអង្គរ បានជាង២០លានដុល្លារក្នុងរយៈពេល៧ខែ (Video Inside)

កម្ពុជារកចំណូលពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរបានជាង ២០លានដុល្លារ ក្នុងរយៈពេល៧ខែឆ្នាំ២០២៣។ ចំណូលនេះបានកើនឡើង ៥០០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ យោងតាមរបាយការណ៍ របស់គ្រឹះស្ថានអង្គរ, ក្នុងរយៈពេល ៧ខែ ភ្ញៀវទេសចរបរទេស ដែលទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន៤៣ម៉ឺន ៩ពាន់ ៣៦៥នាក់ ដោយទទួលបានប្រាក់ចំណូលចំនួន ២០លាន ៣១ម៉ឺន ៧ពាន់ ៣៤៥ដុល្លារ កើនឡើង ៥០២,៧៩% ប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២២។
-
ប្រពន្ធតារាកំប្លែងនាយពាក់មី រងគ្រោះថ្នាក់ ពេលទៅទទួលសេវាកម្មព្យួរសេរ៉ូមឲ្យស្បែកស (Video Inside)

ប្រពន្ធតារាកំប្លែងនាយពាក់មីបានរួចផុតពីសេចក្តីស្លាប់ ក្រោយការរងគ្រោះថ្នាក់ដោយសារទៅទទួលសេវាកម្មព្យួរសេរ៉ូមឲ្យស្បែកស។ អាជ្ញាធរបានសម្រេចបិទទីតាំងអេស 88 ប៊ីយូធី ផ្សារធំថ្មី ដែលជាកន្លែងផ្តល់សេវាកម្មនោះ។ គ្រោះថ្នាក់ដែលកើតឡើងចំពោះប្រពន្ធ នាយពាក់មីនោះ បានកើតឡើងតាំងពីថ្ងៃទី២សីហា និងភរិយារបស់លោកត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ បន្ទាប់ពីបុគ្គលិកសេវាកម្មនៅទីតាំងនោះ ដាក់ស៊ីរ៉ូមដែលបានធ្វើ ឱ្យភរិយារបស់នាយពាក់មីថប់ដង្ហើម និងណែនដើមទ្រូង។ ក្រោយការព្យាបាលរយៈពេល៣ថ្ងៃរួចមក, ភរិយានាយពាក់មី ត្រូវបានគេជួយសង្គ្រោះផុតពីសេចក្តីស្លាប់។ ទីតាំងយីហោ អេស 88 ប៊ីយូធី ដែលគ្មានច្បាប់អនុញ្ញាតបើកពីក្រសួងសុខាភិបាល មានទីតាំងនៅសង្កាត់ផ្សារថ្មីទី៣ ក្នុងខណ្ឌដូនពេញ។ នាយពាក់មី បានសរសេរបញ្ជាក់នៅលើបណ្ដាញសង្គម Facebook នាថ្ងៃទី៤ ខែសីហានេះថា ប្រពន្ធរបស់លោកបានទៅទីតាំងនេះ ដើម្បីទទួលសេវាកម្មព្យួរសេ រ៉ូមធ្វើឲ្យស្បែកស។ ភរិយាតារាកំប្លែងនាយពាក់មីនារសៀលថ្ងៃទី៤សីហានេះ បានចេញពីបន្ទប់សង្គ្រោះបន្ទាន់ និងមកសម្រាកនៅគ្រែ សម្រាប់អ្នកជំងឺធម្មតាវិញហើយ។