-
ខេត្តកំពង់ឆ្នាំងពង្រឹងក្រមសីលធម៌ និងវិជ្ជាជីវៈកាសែតដល់អ្នកព័ត៌មាន (Video Inside)

ខេត្តកំពង់ឆ្នាំងបានពង្រឹងក្រមសីលធម៌ និងវិជ្ជាជីវអ្នកកាសែត ដល់បណ្តាអ្នកសារព័ត៌មាននានា នៅថ្ងៃទី១០សីហានេះ។ ការពង្រឹងក្រមសីលធម៌ និងវិជ្ជាជីវៈអ្នកកាសែតនេះ បានទន្ទឹមនឹងមានការរិះគន់ខ្លះតាមបណ្តាញសង្គម ដល់អ្នកយកព័ត៌មានខ្លះ ដែលប្រព្រឹត្តកិច្ចការប្រាសចាក សីលធម៌វិជ្ជាជីវៈសារព័ត៌មាន។ អ្នកសារព័ត៌មានប្រមាណ១០០នាក់ បានចូលរួមក្នុងការសិក្ខាសាលាពង្រឹងក្រមសីលធម៌ និងវិជ្ជាជីវៈក្នុងខេត្តកំពង់ឆ្នាំងនោះ។ អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
ខេត្តព្រះវិហារដាស់តឿនពលរដ្ឋមិនត្រូវបរិភោគបន្លែ និងសត្វល្អិតណា ដែលមិនស្គាល់ (Video Inside)

ការស្លាប់ដោយការបរិភោគសត្វល្អិត និងបន្លែ ដែលមិនធ្លាប់ស្គាល់ បានប្រញាប់ឱ្យខេត្តព្រះវិហារ ប្រញាប់សេចក្តីជូនដំណឹងដាស់តឿនប្រជាពលរដ្ឋ។ មនុស្ស២នាក់ជាប្តីប្រពន្ធ រស់នៅក្នុងភូមិស្រអែមត្បូង, ឃុំកន្ទួត ស្រុកជាំក្សាន្ត ទើបបានបាត់បង់ជីវិត ក្នុងការបរិភោគសត្វល្អិត «កំភេមខ្មោច» ដែលជាប្រភេទសត្វម្យ៉ាង មិនដែលមានអ្នកណាយកមកទទួលទានឡើយ។ ប្តីប្រពន្ធទាំង២ដែលទទួលទានសត្វ «កំភេមខ្មោច» តែប៉ុន្មានក្បាល កាលពីថ្ងៃទី៤សីហាកន្លងមកនេះ បានពុលភ្លាមៗ តែប្រមាណ១០នាទីក្រោយការទទួលទាននោះ។ បើទោះបីជាអ្នកទាំង២ត្រូវបានបញ្ជូនដល់មន្ទីរពេទ្យ ដើម្បីសង្គ្រោះក៏ដោយ, ក៏មិនអាចសង្គ្រោះជីវិតបានដែរ។ មន្ទីរសុខាភិបាលខេត្តព្រះវិហារ បានចេញសេចក្តីជូនដំណឹងមួយ នៅថ្ងៃទី១០សីហា «អំពាវនាវដល់សាធារណជនទាំងអស់ សូមកុំបរិភោគសត្វល្អិត ឬរុក្ខជាតិ ដែលមិនស្គាល់ ឬមិនធ្លាប់បានបរិភោគពីមុន ពីព្រោះវាអាចបណ្តាលឱ្យប៉ះពាល់ដល់សុខភាព និងបណ្តាលឱ្យបាត់បង់ជីវិត»។
-
រដ្ឋមន្ត្រីការបរទេសចិន ទស្សនកិច្ច២ថ្ងៃ ក្នុងប្រទេសកម្ពុជាចុងសប្តាហ៍នេះ (Video Inside)

រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី គ្រោងនឹងបំពេញទស្សនកិច្ចនៅកម្ពុជានៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យចុងសប្តាហ៍នេះ។ លោក វ៉ាង យី ក្នុងសប្តាហ៍នេះ នឹងប្រើរយៈពេលបួនថ្ងៃ ក្នុងការធ្វើដំណើរទស្សនកិច្ចប្រទេសចំនួន៣ក្នុងអាស៊ាន។ដំណើរទស្សនកិច្ចនាចុងសប្តាហ៍នេះរបស់លោក ស្របពេលជាមួយនឹងការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ឆ្នាំ នៃទំនាក់ទំនងការទូត និងឆ្នាំមិត្តភាពរវាង កម្ពុជា និងចិន។ អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
សម្តេចតេជោហៅវិទ្យុអាស៊ីសេរី ជាវិទ្យុ «ឆ្កឹះឆ្កៀល» (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានហៅវិទ្យុអាស៊ីសេរីជាភាសាខ្មែរ ថាជាវិទ្យុចូលចិត្ត «ឆ្កឹះឆ្កៀល» និងការបង្កភាពញុះញង់ ដែលចង់ឱ្យមានភាពបែកបាក់គ្នារវាងខ្មែរ និងខ្មែរ។ ប្រសាសន៍រិះគន់នេះ បានធ្វើឡើងតាមសារសម្លេងមួយវេលាយប់ថ្ងៃទី៩សីហា ប្រសាសន៍រិះគន់នេះ បានធ្វើឡើងបន្ទាប់ពីវិទ្យុអាស៊ីសេរីជាភាសាខ្មែរនោះ បានព្យាយាមស្វែងរកចំណុចចាក់ចុចបង្កឱ្យមានភាពមន្ទិល ដើម្បីធ្វើយ៉ាងណាឱ្យមានស្នាមសង្ស័យ បើទោះបីរឿងដែលគ្មានការពិត…និងទង្វើរបស់វិទ្យុអាស៊ីសេរីទាំងនោះ ត្រូវគេចាត់ទុកថាជាការប្រព្រឹត្តខុសទាំងស្រុងនឹងក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន។ វិទ្យុអាស៊ីសេរីបានផ្សាយបង្ហាញការញុះញង់ថា មានថ្នាក់ដឹកនាំកំពូល នៅផ្ទៃក្នុងគណបក្សមិនបានគាំទ្របណ្ឌិត ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រីឡើយ។ វិទ្យុអាស៊ីសេរី ត្រូវគេចាត់ទុកថា គឺជាវិទ្យុដែលមាននិន្នាការគាំទ្រក្រុមធ្វើនយោបាយប្រឆាំង ដែលចង់ឱ្យកម្ពុជាមានសន្តិភាព ធ្លាក់ចូលក្នុងឧបាយកលសង្គ្រាមសាជាថ្មីឡើងវិញ តាមមនោគមន៍វិជ្ជាបដិវត្តន៍ពណ៌។ វិទ្យុអាស៊ីសេរីបានផ្សាយបង្កើតការសង្ស័យ ជុំវិញជម្លោះទាស់គ្នា ក្នុងរង្វង់ការតែងតាំងប្រធានរដ្ឋសភាថ្មី ក្នុងអាណ្ណត្តិថ្មីខាងមុខនេះ។ សម្តេចតេជោក្នុងសារសម្លេង បានបកស្រាយបញ្ជាក់ច្បាស់ៗបំភ្លឺប្រាប់មកវិញយ៉ាងនេះ។ សម្តេចតេជោបានបញ្ជាក់បន្ថែមទៀតថា ផ្ទៃក្នុងរង្វង់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺជាគ្រឹះដ៏រឹងមាំមួយ ដែលមិនឈ្លោះប្រកែកគ្នា ដើម្បីការដណ្តើមអំណាច និងមិនបែកបាក់គ្នា ដោយសារតែអំពើញុះញង់មកពីខាងក្រៅឡើយ។ សម្តេចបានថ្លែងថាការធ្វើអត្ថាធិប្បាយ និងការផ្សាយតាមវិទ្យុអាស៊ីសេរីនេះ នឹងគ្មានការជឿទុកចិត្តណាមួយទៀតឡើយ ពីរង្វង់អ្នកស្តាប់ក្នុងប្រទេសកម្ពុជា។ សម្តេចតេជោនៅបានបញ្ជាក់ទៀតថាក្នុងពេលខាងមុខនេះទៀត ថ្នាក់ដឹកនាំកំពួលម្នាក់ទៀត គឺឯកឧត្តម ឌិត មន្ទីរ ដែលធ្លាប់គ្រប់គ្រងក្នុងតំណែងប្រធានតុលាការកំពូល ក៏បានដាក់ពាក្យថ្វាយព្រះមហាក្សត្រ ដើម្បីស្នើសុំការចូលនិវត្តន៍ផងដែរ…
-
គណរដ្ឋមន្ត្រីថ្មី និងគណរដ្ឋមន្ត្រីចាស់ ជួបមុខគ្នាជាលើកដំបូង (Video Inside)

គណរដ្ឋមន្ត្រីដែលជិតផុតអាណ្ណត្តិ និងគណរដ្ឋមន្ត្រីថ្មី ដែលត្រៀមនឹងបន្តដឹកនាំកិច្ចការប្រទេសជាតិ បានជួបគ្នានារសៀលថ្ងៃទី១០សីហានេះ នាវិមាន៧មករា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន។ នេះជាការបង្ហាញមុខលើកដំបូងហើយ នៃសមាសភាពដឹកនាំក្នុងគណរដ្ឋមន្ត្រីថ្មី ដែលដឹកនាំដោយ «កិត្តិទេសាភិបាលបណ្ឌិត» ហ៊ុន ម៉ាណែត។ រូបថតជាច្រើនត្រូវបានបង្ហោះក្នុងបណ្តាញសង្គម ប៉ុន្តែមិនទាន់មានការធ្វើអត្ថាធិប្បាយលំអិតណាមួយ ជុំវិញខ្លឹមសារ នៃជំនួបរវាងគណរដ្ឋមន្ត្រីចាស់ និងថ្មីនេះឡើយ។ យោងតាមរូបថតដែលបានបង្ហោះតាមបណ្តាញសង្គម, គេសង្កេតឃើញរដ្ឋមន្ត្រីថ្មីមួយចំនួន ដែលជំនួសរដ្ឋមន្ត្រីចាស់ ដូចជាលោក ស សុខា ដែលនឹងជំនួសសម្តេចក្រឡាហោម ស ខេង ក្នុងតំណែងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, លោក ទៀ សីហា នឹងជំនួសសម្តេចពិជ័យសេនា ទៀ បាញ់ ក្នុងតំណែងរដ្ឋមន្ត្រីក្រសួងការពារជាតិ, លោក សុខ ចិន្តាសោភា ដែលនឹងជំនួសលោក ប្រាក់ សុខុន នៃរដ្ឋមន្ត្រីក្រសួងការបរទេស, លោក វង្ស៊ី វិសុទ្ធ នឹងជំនួសកិត្តិនិតិកោសល្យបណ្ឌិត ប៊ិន ឈិន, លោក សាយ សំអាល់ ជំនួសលោក ជា សុផារ៉ា…
-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៥០០ករណី (Video Inside)

ប្រទេសចំនួន៥ នៅអាស៊ាន ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលមានករណីឆ្លងថ្មី កូវីដ១៩។ ដោយឡែកប្រទេសកម្ពុជា នៅថ្ងៃនេះ មិនមានរកឃើញករណីឆ្លងថ្មីឡើយ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៥៦៨ករណី ដែលជាតួលេខឆ្លងបានកើនឡើងវិញចំនួន ៣៣២ករណី បើប្រៀបធៀបការឆ្លងកាលពីថ្ងៃម្សិលមិញ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៥នៅអាស៊ាន រួមមានប្រទេសហ្វីលីពីន, ម៉ាឡេស៊ី, ថៃ, វៀតណាម និងប្រទេសមីយ៉ាន់ម៉ា។ ប្រទេសហ្វីលីពីន គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ៣៨២ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសមីយ៉ាន់ម៉ា ដែលមានការឆ្លងចំនួន ២ករណី។ ប្រទេសឥណ្ឌូនេស៊ី, សឹង្ហបុរី, កម្ពុជា និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះមាន ៤នាក់ ដែលជាពលរដ្ឋនៃប្រទេសម៉ាឡេស៊ី និងប្រទេសថៃ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ៣១ម៉ឺន ២ពាន់ ៨១៤ករណី,…
-
អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បដិសេធការផ្សាយថាមួយថ្ងៃមានអ្នកឆ្លងអេដស៍ជាងមួយពាន់នាក់ (Video Inside)

ការផ្សាយតាមបណ្តាញសង្គមដែលនិយាយថាក្នុងមួយថ្ងៃមានមនុស្សឆ្លងនឹងជម្ងឺអេដស៍ ដល់ជាងមួយពាន់នាក់ បានប្រញាប់ឱ្យអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានចេញលិខិតបដិសេធ។ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លោក ឈឹម ឃិនដារ៉េត ត្រូវបានគេដកស្រង់សម្តីដែលបានផ្សាយនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ថា មានការផ្សាយព័ត៌មានមិនពិតរឿងផ្ទុះឆ្លងជម្ងឺអេដស៍នោះ តាមបណ្តាញហ្វេសប៊ុកឈ្មោះថា NX Vanlyda។ លោកបានបដិសេធជុំវិញការផ្សាយព័ត៌មានដែលគ្មានការទទួលខុសត្រូវនោះ និងបានព្រមានម្ចាស់គណនីត្រូវបញ្ឈប់ការផ្សាយព័ត៌មានមិនពិតនេះភ្លាម។ លោកបានថ្លែងកម្ពុជារយៈពេលពេញមួយឆ្នាំក្នុងឆ្នាំ២០២២ មានអ្នកឆ្លងមេរោគអេដស៍ចំនួនសរុប ១ពាន់ ៤០០នាក់នោះ គឺក្នុងមួយថ្ងៃមានអ្នកឆ្លងថ្មីតែ៤នាក់ប៉ុណ្ណោះ។ លោកបានថ្លែងរំពឹងថាតួលេខក្នុងឆ្នាំ២០២៣ នឹងអាចមានភាពប្រហាក់ប្រហែលគ្នា។ យោងតាមរបាយការណ៍របស់អាជ្ញាធរអេដស៍បានឱ្យដឹងថា គិតមកដល់ឆ្នាំ២០២២ នៅកម្ពុជា មានមនុស្សប្រមាណ ៧ម៉ឺន ៦ពាន់នាក់ កំពុងផ្ទុកមេរោគអេដស៍ ហើយក្នុងនោះមាន ៧ម៉ឺន ៤ពាន់នាក់ ជាយុវជនពេញវ័យ និងប្រមាណ២ពាន់នាក់ទៀត គឺជាកុមារ។
-
ទំនិញកសិផលធ្លាក់ចុះរយៈពេល៧ខែដើមឆ្នាំ (Video Inside)

ទំនិញកសិផលនាំចេញទៅក្រៅប្រទេសក្នុងរយៈពេល៧ខែដើមឆ្នាំនេះ ត្រូវគេរាយការណ៍ថា មានការធ្លាក់ចុះ។ យោងតាមក្រសួងកសិកម្ម, ចំណូលបានមកពីការនាំចេញទំនិញកសិកម្ម រវាងពីខែមករាដល់ខែកក្កដា មានទឹកប្រាក់ជាង២ពាន់៦០០លានដុល្លារ ដែលធ្លាក់ចុះ ១៩.២០ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២២។ មិនមានសេចក្តីរាយការណ៍បញ្ជាក់នូវផលប៉ះពាល់ ដែលនាំឱ្យទំនិញកសិផលបានធ្លាក់ចុះក្នុងការនាំចេញទៅក្រៅប្រទេសនេះឡើយ ខណៈដែលពិភពលោកបានរងនឹងវិបត្តិសេដ្ឋកិច្ចនេះដូចគ្នា ដោយសារតែសង្គ្រាមនៅអ៊ុយក្រែន និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ច។ អ្នកនាំពាក្យក្រសួងកសិកម្ម ការលោកស្រី អ៊ឹម រចនា បានថ្លែងថា «ថ្វីត្បិតតែការនាំចេញកសិផលទៅទីផ្សារក្រៅប្រទេស មាននិន្នាការថយចុះបន្តិចមែន ប៉ុន្តែបើធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០២៣ ឃើញថាមានកំណើនចំនួន ៣.៣២% ដែលនេះជាសញ្ញាណវិជ្ជមាន ឈានទៅរកការកើនឡើងនៅពេលវេលាខាងមុខ»។ លោកស្រីបានថ្លែងថាការកើនឡើងនេះ គឺដោយសារតែប្រទេសឥណ្ឌាបច្ចុប្បន្ន បានប្រកាសបិទការនាំចេញអង្ករ ដើម្បីរក្សាសន្តិសុខស្បៀងក្នុងប្រទេសរបស់ខ្លួន»។ លោកស្រីបានបន្តថាតម្លៃអង្ករលើទីផ្សារអន្តរជាតិ បាននិងកំពុងតែហក់ឡើង។ លោកស្រីបន្តថា កម្ពុជាកំពុងតែសិក្សាអំពីយុទ្ធសាស្ត្រ ដែលអាចទាញយកផលប្រយោជន៍ខាងសេដ្ឋកិច្ចពីព្រឹត្តិការណ៍នេះ តាមរយៈការបង្កើនសមត្ថភាព ឱ្យរោងម៉ាស៊ីនក្នុងស្រុកប្រមូលទិញស្តុកទុក, បង្កើនការកែច្នៃ និងនាំចេញផ្ទាល់ទៅកាន់ទីផ្សារអន្តរជាតិ៕
-
កម្ពុជាត្រៀមនាំចេញបង្កងប៉ាក, អន្ទង់, ត្រីដំរី និងខ្យងចូលទីផ្សារប្រទេសចិន (Video Inside)

ផលិតផលជលផលរបស់កម្ពុជាចំនួន ៤មុខទៀត ត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសចិន ដែលរំពឹងថានឹងជួយជម្រុញកំណើនជីវភាព និងសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋខ្មែរ។ យោងស្ថានទូតចិនប្រចាំនៅកម្ពុជា ដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុក ថ្ងៃទី៧សីហា, ផលិតផលជលផលរបស់កម្ពុជាទាំង៤មុខនោះ រួមមានបង្កងប៉ាក, អន្ទង់, ត្រីដំរី និងខ្យង។ ក្រសួងកសិកម្មបានថ្លែងនៅថ្ងៃទី៨សីហាថា ផលិតផលជលផលរបស់កម្ពុជាទាំងបួនបន្ថែម ចូលទៅកាន់ទីផ្សារប្រទេសចិននាពេលនេះ នឹងក្លាយជាទីពេញនិយមរបស់ប្រជាជនចិន។ ក្រសួងកសិកម្មចាត់ទុកថានេះ គឺជាជោគជ័យថ្មីមួយទៀត នៅក្នុងការអភិវឌ្ឍវិស័យជលផលរបស់កម្ពុជា ដែលនឹងជួយបង្កើនជីវភាព កាន់តែធូរធាដល់ប្រជាពលរដ្ឋខ្មែរ។ គួរបញ្ជាក់ថា កាលពីខែឧសភា ឆ្នាំ២០២៣ ផលិតផលជលផលធម្មជាតិរបស់កម្ពុជាចំនួន ១១ប្រភេទរួចមកហើយ ដែលបាននាំចេញទៅកាន់ទីផ្សាររបស់ប្រទេសចិន។ ផលិតផលទាំងនោះ រួមមានកំពឹសទឹកសាប, ត្រីប្រាធំ, ត្រីប្រាខ្ចៅ, ខ្យងទឹកសាបពីរប្រភេទ, អន្ទង់ទឹកសាប, បង្កងកណ្តូបពីរប្រភេទ, បង្គាខ្លឹង, បង្គាស, និងបង្គាប៉ារ៉ា។
-
ក្រុមគ្រួសារត្រកូលហ៊ុនបន្តធ្វើបុណ្យចូលព្រះវស្សាតាមបណ្តាវត្ត (Video Inside)

ពុទ្ធបរិស័ទបានបន្តការធ្វើពិធីបុណ្យចូលព្រះវស្សាក្នុងរដូវធ្លាក់ភ្លៀង រយៈពេល៣ខែនេះ នៅតាមទីវត្តអារាមនានា ដែលជាប្រពៃណី និងទំនៀមទំលាប់របស់បុព្វបុរសខ្មែរតាំងពីសម័យដើមរៀងមក។ ក្រុមគ្រួសាររបស់ត្រកូលហ៊ុនដឹកនាំដោយឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង និងលោកជំទាវ ហ៊ុន ប៊ុនធឿន បានធ្វើពិធីបុណ្យចូលវស្សានេះ នៅតាមបណ្តាវត្តនានា ដែលជាបណ្តាំរបស់បុព្វបុរសដែលចែកស្ថាននោះ គឺអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងលោកយាយមហាឧបាសិកា ឌី ប៉ុក។ សូមទស្សនាសេចក្តីរាយការណ៍