Category: កម្មវិធីព័ត៌មាន

  • ក្រសួងបួនចុះអនុស្សារណៈទប់ស្កាត់ទំនិញក្លែងក្លាយ និងខូចគុណភាព (Video Inside)

    ក្រសួងបួនចុះអនុស្សារណៈទប់ស្កាត់ទំនិញក្លែងក្លាយ និងខូចគុណភាព (Video Inside)

    ក្រសួងចំនួន៤ បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ដើម្បីទប់ស្កាត់ចំពោះទំនិញក្លែងក្លាយ, ទំនិញខូចគុណភាព និងទំនិញបង្កគ្រោះថ្នាក់ដល់សុខភាពគ្រប់ប្រភេទ។ ក្រសួងទាំង៤ គឺក្រសួងក្រសួងបរិស្ថាន, ក្រសួងពាណិជ្ជកម្ម, ក្រសួងកសិកម្ម និងក្រសួងមហាផ្ទៃ បានចុះហត្ថលេខារួមគ្នានៅថ្ងៃនេះ លើអនុស្សារណៈប្រព្រឹត្តទៅនៅទីស្តីការក្រសួងបរិស្ថាន។ សូមទស្សនាសេចក្តីរាយការណ៍

  • ប្រទេសចិនបញ្ជាក់ជំហរគាំទ្ររាជរដ្ឋាភិបាលថ្មី (Video Inside)

    ប្រទេសចិនបញ្ជាក់ជំហរគាំទ្ររាជរដ្ឋាភិបាលថ្មី (Video Inside)

    ក្រសួងការបរទេសកម្ពុជា បានថ្លែងថាសាធារណរដ្ឋប្រជាមានិតចិន បានគាំទ្ររាជរដ្ឋាភិបាលថ្មីរបស់កម្ពុជា ដែលការបញ្ជាក់នេះ បានធ្វើឡើងក្រោយដំណើរទស្សនកិច្ចជាផ្លូវការរបស់រដ្ឋ មន្ត្រីការបរទេសចិនលោក វ៉ាង យី។ លោករដ្ឋមន្ត្រីការបរទេសចិន បានបំពេញទស្សនកិច្ច ២ ថ្ងៃកាលពីចុងសប្តាហ៍នេះ ដោយបានអញ្ជើញជួបសម្តេចតេជោ ហ៊ុន សែន, នាយករដ្ឋមន្ត្រីចាត់តាំងបណ្ឌិត ហ៊ុន ម៉ាណែត និងបានជួបរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាលោក ប្រាក់ សុខុន ថែមទៀត។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃទី១៣សីហា បានសរសេរថា លោក វ៉ាង យី ដែលជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានបញ្ជាក់ជាថ្មីនូវ «ការប្តេជ្ញាចិត្តឥតងាករេរបស់ប្រទេសចិន ក្នុងការគោរពអធិបតេយ្យរបស់កម្ពុជា និងពាំនាំនូវការគាំទ្រយ៉ាងពេញលេញរបស់ប្រទេសចិន ចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាលថ្មី និងមាគ៌ាអភិវឌ្ឍន៍របស់កម្ពុជា»។ ដោយឡែកក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីតែងតាំង, លោក វ៉ាង យី បានរំពឹងថាចិននឹងទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការរបស់ «កិតិ្តទេសាភិបាលបណ្ឌិត» ហ៊ុន ម៉ាណែត នៅក្នុងពិព័រណ៍ចិន-អាស៊ាន លើកទី២០ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន នាពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២៣។ ក្នុងដំណើរទស្សនកិច្ចរវាងពីថ្ងៃទី១២ ដល់១៣សីហា ក្នុងរាជធានីភ្នំពេញ, លោក…

  • ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ១៤រោច ខែទុតិយាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ១៤រោច ខែទុតិយាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អសម្រាប់ការបណ្តាក់ទុនលើមុខរបរថ្មីនោះទេ។ ចំណែកបុគ្គលិករដ្ឋឯកជន ក៏ហាក់មានភាពស្មុគ្រស្មាញច្រើនក្នុងពេល បំពេញការងារផងដែរ។ យកល្អសូមលោកអ្នកដកឃ្លាបន្តិច ហើយសំឡឹងមើលពីភាព ដែលកំពុងកើតឡើង ហើយព្យាយាមដោះស្រាយទៅតាមគន្លងនៃហេតុផលពិតប្រាកដ។ ក្រៅពីនេះ គួរចែករំលែកពេលវេលាខ្លះធ្វើការវាយតម្លៃកិច្ចអនុវត្តការងារ។ ដោយឡែក លោកអ្នកនឹងមានលទ្ធភាពល្អប្រសើរក្នុងការវាយតម្លៃ និងសម្របទៅតាមស្ថានភាពបាន ល្អប្រសើរ ​ប្រសិនបើអ្នកយកចិត្តទុកដាក់ទៅលើករណីទាំងនោះ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះការគិត និងការសម្រេចចិត្តរបស់អ្នកស្ថិតក្នុងភាពវិជ្ជមាន។ លោកអ្នកជាអាជីវករនឹងទទួលបានប្រាក់ចំណេញច្រើន រីឯអតិថិជនទៀតសោត សុទ្ធតែពេញចិត្តនឹងការផ្តល់ជូនរបស់លោកអ្នក។ លើសពីនេះ សំណាងរបស់អ្នកនឹងនាំ មកអោយដោយមនុស្សធ្លាប់ស្គាល់ តែមិនមែនជាមនុស្សរួមក្រុមការងារនោះទេ។ ដូច្នេះសូម មានភាពរីករាយ ហើយអនុវត្តការងារតាមធម្មតា។ ក្នុងករណីដែលលោកអ្នកចង់ផ្លាស់ប្តូរ គឺអាចទៅរួច ប៉ុន្តែសូមកុំលែងជើងក្រោយ មុនជើងមុខមានលំនឹង។ ក្រៅពីនេះ សូមប្រុង ប្រយ័ត្នរាល់ពេលដែលអ្នកធ្វើទំនាក់ទំនង ពិសេសការបញ្ចេញមតិ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តអាជីពអាជីពក្នុងថ្ងៃនេះសន្យា ថានឹងផ្តល់ជូននៅការកែលម្អយ៉ាងឆាប់រហ័ស…

  • ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ១៣រោច ខែទុតិយាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ១៣រោច ខែទុតិយាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកនឹងអាចសម្រេចការងារល្អ ហើយទំនាក់ទំនងក្នុងក្រុមការងារក៏បានប្រសើរផងដែរ។ លោកអ្នកនឹងអាចអនុវត្តផែនការទាំងអស់របស់អ្នក ប្រសិនបើអ្នករៀនពីរបៀបគ្រប់គ្រងធនធានរបស់អ្នកឲ្យបានត្រឹមត្រូវ។ ថ្ងៃនេះលោកអ្នកអាចកំណត់ចំណុចខ្សោយនៅក្នុងការងាររបស់អ្នកភ្លាមៗ ហើយអាចមានលទ្ធភាពរកឳកាសដើម្បីកែប្រែកំហុស និងបញ្ហា។ ប៉ុន្តែទោះយ៉ាងនេះក្តី លោកអ្នកមិនទាន់អាចចាប់យកកិច្ចការងារអាជីវកម្មធំដុំពេកនោះទេ គួររក្សាអាជីពឲ្យនៅកំរិតអប្បបរមានោះជាការប្រសើរ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងអាជីវកម្មរបស់លោកអ្នកមានដំណើរទៅដោយរលូន និងជោគជ័យយ៉ាងប្រសើរណាស់។ សូមលោកអ្នករក្សាគម្រោងការងារឲ្យមានជាប់ជាដរាប និងសូមមានភាពឈ្នាសវៃស្វែងយល់ស្ថានភាពជុំវិញខ្លួន ហើយរកឳកាសដោះស្រាយឲ្យបានរួចរាល់។ ថ្ងៃនេះជាពេលអំណោយផលសម្រាប់ការងារជាក្រុមផងដែរ ដូច្នេះសូមកុំបោះបង់ការពិភាក្សាជាមួយសមាជិកក្នុងក្រុម។ ចូររក្សាភាពអត់ធ្មត់ ស្ងប់ស្ងៀម និងមានអធ្យាស្រ័យជានិច្ច។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកព្យាយាមរក្សាសកម្មភាពអាជីវកម្មឲ្យនៅកម្រិតអប្បបរមា ប៉ុន្តែសូមបង្កើនទំនាក់ទំនងជាមួយមិត្តរួមការងារ និងថ្នាក់លើ។ ការឈ្លោះប្រកែកអាចកើតឡើងក្នុងពេលនេះ ដូច្នេះព្យាយាមយល់ពីស្ថានការណ៍ និងដើរចេញកុំពាក់ព័ទ្ធឲ្យសោះ។ ចំពោះការលំបាកមួយចំនួនដែលកើតឡើង សូមទទួលខុសត្រូ​វឲ្យបានល្អ នោះអ្នកនឹងជួបសំណាង និងទទួលបានលុយកាក់ជាច្រើននៅពេលអនាគតដ៏ខ្លីនេះ។ ចំពោះការអភិវឌ្ឍន៍វីជ្ជាជីវគឺនឹងផ្តល់ផលល្អដល់អ្នក។ ឆ្នាំថោះ​ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។…

  • ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ១២រោច ខែទុតិយាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ១២រោច ខែទុតិយាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរអាជីវកម្ម និងកិច្ចការងារនានាប្រកបបានដោយផលជាទីគាប់ចិត្ត។ ប្រសិនបើអ្នកមិនពេញចិត្តនឹងអ្វីដែលអ្នកកំពុងធ្វើ ការផ្លាស់ប្តូរអាចធ្វើទៅបានដោយគ្មានជំទាស់ឡើយ។ ចំពោះការធ្វើដំណើរផ្លូវឆ្ងាយ គឺហាមដាច់ខាតពាក្យសំដីមិនបានការ។ ទន្ទឹមនឹងនេះ ថ្ងៃនេះជាពេលវេលាល្អប្រសើរក្នុងការចាកចេញ ការផ្លាស់ប្តូរស្ថានភាព អាជីព ឬការផ្លាស់ប្តូរទីកន្លែងការងារតែម្តង។ ផលល្អកើតមានច្រើន ហើយបញ្ហាក៏អាចដោះ ស្រាយបានដោយងាយស្រួលផងដែរ។ ក្រៅពីនេះ សូមមានអនុគ្រោះ និងជួយយកអាសារ មនុស្សនៅក្នុងក្រុម ការងារ ឬមនុស្សដែលនៅក្បែរខ្លួនអោយបានច្រើន។   ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីរបស់លោកអ្នកល្អជាមធ្យម។ កិច្ចការងារនានាដំណើរការទៅជាប្រក្រតី ប៉ុន្តែលាភសំណាងធំដុំ គឺមិនទាន់ទទួលបានតាមបំណងប្រាថ្នានៅឡើយ។ ហេតុនេះសូមបន្តការងារអោយអស់ពី លទ្ធភាព ពិសេសការទទួលខុសត្រូវគឺមានភាពចាំបាច់បំផុត។ ម្យ៉ាងទៀត ចូរព្យាយាមយ៉ាង ណាបញ្ចប់ការងារក្រោមការទទួលខុសត្រូវអោយអស់ បើអាចសូមកុំទុករហូតទៅដល់ថ្ងៃ ស្អែក។ ដោយឡែក សូមលោកអ្នករស់នៅដោយភាពស្ងប់ស្ងាត់ និងការទទួលខុសត្រូវខ្ពស់ ចំពោះសកម្មភាពការងារទាំងឡាយដែលអ្នកកំពុងធ្វើ។  ផ្ទុយទៅវិញ បើទោះបីជាអ្នកអាច ជួបបញ្ហាខ្លះក្តី សូមកុំបាក់ទឹកចិត្តចំពោះអ្វីៗនឹងអាចសម្របសម្រួល ដោះស្រាយដោយ ភាពងាយស្រួល។ ឆ្នាំខាល…

  • ៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជិត ៧០ ករណី (Video Inside)

    ៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជិត ៧០ ករណី (Video Inside)

    តួលេខឆ្លងកូវីដ១៩ក្នុងប្រទេសអាស៊ានបានបន្តធ្លាក់ចុះខណៈការឆ្លងរយៈពេល២៤ ម៉ោងចុងក្រោយនេះមានចំនួន៦៧ករណី។ ប្រទេសកម្ពុជាមិនមានការឆ្លងថ្មីទេថ្ងៃនេះ។ បើប្រៀបធៀបនឹងម្សិលមិញ, ការឆ្លងក្នុងអាស៊ានថ្ងៃនេះថយចុះច្រើនដល់ ២៥៦ករណី។ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ការឆ្លងបានកើតលើប្រទេសចំនួន៤ រួមមានប្រទេសវៀតណាម, ឡាវ, ប្រុយណេ និងប្រទេសមីយ៉ាន់ម៉ា។ ប្រទេសវៀតណាម គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ២៧ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសមីយ៉ាន់ម៉ា ដែលមានការឆ្លងចំនួន ៧ករណី។ ប្រទេសសឹង្ហបុរី, ថៃ, ម៉ាឡេស៊ី, កម្ពុជា, ហ្វីលីពីន និងប្រទេសឥណ្ឌូនេស៊ី គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ក្នុងប្រទេសអាស៊ាន រយៈពេល ២៤ម៉ោងចុងកន្លងមកនេះ មិនមានអ្នកស្លាប់ដោយសារកូវីដ១៩ឡើយ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ៣១ម៉ឺន ៣ពាន់ ២៤៣ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់ ៧៣៧ នាក់ដដែល។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមាន ចំនួនជាង ៦៩៣លានករណី, និងការស្លាប់មានជាង ៦លាន ៩០ម៉ឺននាក់៕

  • អគារសម្ភព និងសង្គ្រោះទារកនៅពេទ្យគន្ធបុប្ផាទី៣ សម្រេចការសាងសង់៨០ភាគរយ (Video Inside)

    អគារសម្ភព និងសង្គ្រោះទារកនៅពេទ្យគន្ធបុប្ផាទី៣ សម្រេចការសាងសង់៨០ភាគរយ (Video Inside)

    អគារសម្រាប់ពិនិត្យសុខភាពស្ត្រីមានផ្ទៃពោះ, សម្រាល និងសង្គ្រោះទារកនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផាទី៣ ស្ថិតក្នុងក្រុងសៀមរាប បានសម្រេចការសាងសង់ប្រមាណ៨០ភាគរយហើយ។ អគ្គនាយកមន្ទីរពេទ្យគន្ធបុប្ឆាទី៣ លោកវេជ្ជបណ្ឌិត ដេនីស ឡូរ៉ង់ បានថ្លែងថាអគារថ្មីតម្លៃ ៣លាន ២សែនដុល្លារនេះ ក្រោយការសាងសង់រួចរាល់ នឹងអាចដាក់គ្រែបានចំនួនសរុប ១២០គ្រែ ក្នុងនោះ៨០គ្រែសម្រាប់ស្ត្រីជាម្ដាយ និង ៤០គ្រែសម្រាប់ទារកទើបសម្រាល ហើយក៏នឹងមានអគារបំពាក់សម្ភារៈសម្រាប់សង្គ្រោះទារក និងកន្លែងពិនិត្យសុខភាពស្ត្រីមានផ្ទៃពោះផងដែរ។ លោកបញ្ជាក់ថាបច្ចុប្បន្ននេះ ក្នុងមន្ទីរពេទ្យដែលមានអគារសរុបជាង៣៣អគារនោះ គ្រែសម្រាកសម្រាប់ស្ត្រីទើបសម្រាល ទើបមានចំនួនសរុប ២៥០គ្រែតែប៉ុណ្ណោះ។ មន្ទីរពេទ្យគន្ធបុប្ឆា គឺជាមន្ទីរពេទ្យមានសមត្ថភាពទទួល ពិនិត្យជំងឺ កុមារចំនួនចន្លោះពី ១ពាន់ទៅ១៥០០នាក់ និងសម្រាកព្យាបាលចំនួនចន្លោះពី ២៧០នាក់ ទៅ ៣៥០នាក់ ក្នុងមួយថ្ងៃ។ ដោយឡែកផ្នែកសម្ភពពិនិត្យស្ត្រីមានផ្ទៃពោះ នឹងមានចំនួនចន្លោះពី ៤០០ ទៅ ៥០០នាក់ និងការសម្រាលទារកនឹងចំនួនចន្លោះពី ៦០ ទៅ៨០ នាក់ក្នុងមួយថ្ងៃផងដែរ។

  • មនុស្ស ១៧នាក់បញ្ជូនចូលពេទ្យក្រោយពុលបាយមាន់ (Video Inside)

    មនុស្ស ១៧នាក់បញ្ជូនចូលពេទ្យក្រោយពុលបាយមាន់ (Video Inside)

    ពលរដ្ឋចំនួន១៧នាក់ ត្រូវគេរាយការណ៍ថាបានរងនឹងការពុល ក្រោយការទទួលទានបាយមាន់ នៅក្នុងកន្លែងមួយស្ថិតនៅក្នុងឃុំបារាយ, ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ មិនមានសេចក្តីរាយការណ៍ច្បាស់លាស់ថា តើការពុលនោះបានបណ្តាលឱ្យពីបាយ, ឬពីមាន់ ឬមកពីបន្លែអ្វីលាយជាមួយបាយមាន់នោះពិតប្រាកដឡើយ ក្នុងហេតុការណ៍ដែលបានកើតឡើងកាលពីថ្ងៃទី១០សីហា។ អ្នកពុលទាំងឡាយដែលរួមមានក្មេងអាយុក្រោម១៥ឆ្នាំចំនួន១២នាក់ និងអាយុលើស ១៥ឆ្នាំ ចំនួន៥នាក់ ត្រូវបានគេបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រីសន្ធរ។ លោកវេជ្ជបណ្ឌិត ម៉ោ ប៊ុនឡេង ដែលជាប្រធានមន្ទីរពេទ្យ ត្រូវបានគេដកស្រង់សម្តី ដែលបញ្ជាក់អោយដឹងនៅថ្ងៃនេះថា ស្ថានភាពអ្នកជម្ងឺ មានសភាពធូរស្រាលហើយ និងពេទ្យបានអនុញ្ញាតឱ្យចេញទៅផ្ទះចំនួន ១៦នាក់។ ចំណែកម្នាក់ទៀតត្រូវបន្តមើលថែទាំ ដោយសារតែជាមនុស្សដែលមានជម្ងឺលើសសម្ពាធឈាម និងមិនទាន់មានអាការៈស្រួលបួលដូចអ្នកដទៃឡើយ។

  • ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ ដាក់សម្ពោធប្រើប្រាស់ (Video Inside)

    ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ ដាក់សម្ពោធប្រើប្រាស់ (Video Inside)

    ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ ខេត្តព្រះសីហនុតម្លៃ២០លានដុល្លារ បានដាក់សម្ពោធឱ្យប្រើប្រាស់ហើយ។ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានថ្លែងក្នុងពិធីកាលពីថ្ងៃទី១០ សីហាថា ស្ថានីយ៍នេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត ដែលខេត្តទទួលបានស្របនឹងភូមិសាស្ត្រ និងកត្តាសេដ្ឋកិច្ច ដែលធ្វើឱ្យខេត្តព្រះសីហនុកាន់តែមានសក្តានុពល ដោយសារខេត្តមានឆ្នេរសមុទ្រជាជីវិតរបស់អ្នកក្រុងព្រះសីហនុ។ ខេត្តព្រះសីហនុមានស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣ រួមមាន៖ ស្ថានីយទី១ មានសមត្ថភាពចម្រោះទឹកកខ្វក់ក្នុងមួយថ្ងៃចំនួន ៥ពាន់២០០ម៉ែត្រគូប, ស្ថានីយទី២ មានសមត្ថភាពចម្រោះទឹកកខ្វក់បាន ៧ពាន់២០០ម៉ែត្រគូប និងស្ថានីយទី៣ មានសមត្ថភាពចម្រោះទឹកកខ្វក់បាន ២ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។ ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ ក្នុងខេត្តព្រះសីហនុ គឺជាស្ថានីយ៍ដែលបន្សុទ្ធទឹកកខ្វក់និងទឹកស្អុយ ឱ្យក្លាយជាទឹកស្អាតស្របតាមស្ដង់ដារបរិស្ថាន មុននឹងបញ្ចេញចោលទៅក្នុងសមុទ្រ។ អភិបាលខេត្តព្រះសីហនុបានថ្លែងបន្តទៀតថា៖ «បើឆ្នេរយើងខូចដោយសារបរិស្ថានវាមានផលប៉ះពាល់ដំណើរការសេដ្ឋកិច្ចសង្គម ហើយសមិទ្ធផលនេះវាបានរួមចំណែកយ៉ាងសំខាន់ សម្រាប់ដំណើរការអភិវឌ្ឍខេត្ត។»

  • អគ្គលេខាធិការដ្ឋានរដ្ឋសភាជូនដំណឹងថ្ងៃកោះប្រជុំដំបូងរដ្ឋសភា (Video Inside)

    អគ្គលេខាធិការដ្ឋានរដ្ឋសភាជូនដំណឹងថ្ងៃកោះប្រជុំដំបូងរដ្ឋសភា (Video Inside)

    អគ្គលេខាធិការដ្ឋានរដ្ឋសភា បានចេញសេចក្តីជូនដំណឹង ជុំវិញថ្ងៃកោះប្រជុំរដ្ឋសភាលើកដំបូង ដែលនឹងបង្កើតក្បាលម៉ាស៊ីនរដ្ឋសភា និងរាជរដ្ឋាភិបាលថ្មី។ យោងតាមសេចក្តីជូនដំណឹងនៅថ្ងៃទី១១ សីហា ឆ្នាំ២០២៣ ការកោះប្រជុំថ្ងៃដំបូង ក្រោមព្រះរាជអធិបតីរបស់ព្រះមហាក្សត្រខ្មែរ គ្រោងនឹងធ្វើនៅថ្ងៃទី២១សីហា វេលាម៉ោង៨ព្រឹក។ ពិធីថ្ងៃដំបូងនោះនឹងមានការចូលរួមពី «ឥស្សរជនជាន់ខ្ពស់, អង្គទូតប្រចាំព្រះរាជាណាចក្រកម្ពុជា និងតំណាងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន»។ សេចក្តីជូនដំណឹងបានបន្តថា បន្ទាប់ពិធីបើករួចមក, សម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧នឹងផ្តើមការងារ ក្រោមអធិបតីភាពរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដែលជាព្រឹទ្ធសមាជិករដ្ឋសភា។ កិច្ចប្រជុំនោះនឹង «សម្រេចអំពីសុពលភាព នៃអាណ្ណត្តិរបស់សមាជិកនីមួយៗ និងអនុម័តបទបញ្ជាផ្ទៃក្នុង នៃរដ្ឋសភានីតិកាលទី៧»។ សេចក្តីជូនដំណឹងដដែលបានបន្តថា នៅថ្ងៃទី២២សីហាវេលាម៉ោង៨ព្រឹក, សម័យប្រជុំរដ្ឋសភាដដែលនឹងត្រូវ «បន្តធ្វើដើម្បីការបោះឆ្នោតជ្រើសតាំងប្រធាន, អនុប្រធានរដ្ឋសភា, ប្រធាន អនុប្រធានគណៈកម្មការជំនាញទាំងអស់ របស់រដ្ឋសភា និងការផ្តល់សេចក្តីទុកចិត្តចំពោះរាជរដ្ឋាភិបាល»។