-
សកម្មជនគណបក្សភ្លើងទៀនបន្តសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន (Video Inside)

សកម្មជនគន្លឹះនៃគណបក្សប្រឆាំង បានបន្តការស្នើសុំចូលរួមជីវភាពនយោបាយ ជាមួយនឹងគណបក្សប្រជាជនកម្ពុជា បើទោះបីជាមានចលនាទប់ស្កាត់របស់បណ្តាមេខ្លោង ដែលរស់នៅក្រៅប្រទេស។ ការបន្តសុំចូលរួមធ្វើជីវភាពនយោបាយនេះទៀត បានធ្វើឡើង ខណ: ការបោះឆ្នោតសកលថ្ងៃទី២៣ខែកក្កដាកាន់តែខិតជិតមកដល់។ ប្រធានយុវជនប្រចាំខេត្តណ្ដាលរបស់អតីតគណបក្សសង្រ្គោះជាតិ និងគណបក្សភ្លើងទៀន លោក ទឹម សាវឿន បានថ្លែងថាដោយសារតែលោកអស់ជំនឿលើទណ្ឌិត សម រង្ស៉ី ទើបលោកបានសម្រេចសុំចូលរួមជីវភាណនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ខែមេសា, ខែឧសភា, ខែមិថុនា និងខែកក្កដានេះ គឺជាខែដែលមានការស្នើសុំចូលរួមជីវភាពនយោបាយជាច្រើន ពីសកម្មជនទាំងក្នុង និងក្រៅប្រទេស ដែលធ្លាប់បានចូលរួមធ្វើសកម្មភាពបំរើគណបក្សប្រឆាំង។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងតាមបណ្តាញសង្គមបញ្ជាក់ថា «ទឹកដែលធ្លាប់ល្អក់ពេលនេះ បានរងនឹងភាពថ្លាមកវិញហើយ»។
-
បណ្ឌិត ហ៊ុន ម៉ាណែត៖ «ផ្លូវគឺជានិមិត្តរូបនៃក្តីសង្ឃឹម» (Video Inside)

កម្ពុជាក្នុងសម័យដឹកនាំរបស់សម្តេចតេជោសែន ការធ្វើផ្លូវថ្នល់ គឺជាផ្នែកមួយនៃការជួយលើកតម្កើងកម្រិតជីវភាព របស់ប្រជាជនអោយកាន់តែមានភាពល្អប្រសើរ។ ក្នុងសម័យតេជោសែន, ផ្លូវ ទឹក ភ្លើង និងធនធានមនុស្ស គឺជាកត្តាសំខាន់ក្នុងការនាំប្រទេសអភិវឌ្ឍន៍។ មិនមានឆ្នាំណាមួយ ដែលរាជរដ្ឋាភិបាលមិនបានធ្វើកិច្ចការទាំងឡាយនេះទេ។ បណ្ឌិត ហ៊ុន ម៉ាណែត នៅក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវថ្នល់មួយក្នុងរាជធានីភ្នំពេញ បានថ្លែងប្រាប់អ្នកចូលរួមថា «ផ្លូវគឺជានិមិត្តរូបនៃក្តីសង្ឃឹម»។ កម្ពុជាទើបតែក្នុងជំនាន់ដឹកនាំសម្តេចតេជោ ហ៊ុន សែន នេះទេ បានចាប់ផ្តើមឈានដល់សម័យរុងរឿងមួយដែលកម្ពុជាមិនធ្លាប់មានឡើយកាលពីអតីតកាល។
-
គជប ដឹកជញ្ជូនសន្លឹកឆ្នោត និងសម្ភារៈពាក់ព័ន្ធចេញតាមគោលដៅ (Video Inside)

សម្ភារៈសំខាន់ៗ ដែលបម្រើដល់ការបោះឆ្នោត ត្រូវបានដឹកជញ្ជូនចេញទៅគោលដៅ ក្នុងរាជធានី និងខេត្តទាំង២៥ហើយ នៅថ្ងៃអង្គារ៍ទី១៨កក្កដានេះ។ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោក ហង្ស ពុទ្ធា បានថ្លែងថាសម្ភារៈទាំងនោះរួមមានសន្លឹកឆ្នោត, ត្រាសម្ងាត់ និងទឹកខ្មៅលុបមិនជ្រះ និងសម្ភារៈសំខាន់ៗមួយចំនួនទៀត ដែលត្រូវបានបានដឹកចេញពីឃ្លាំងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីទៅប្រគល់ជូនតាមគណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោតទាំង២៥ នៅទូទាំងប្រទេសសម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។ លោកបានបញ្ជាក់ថា ការវេចខ្ចប់សន្លឹកឆ្នោតសម្រាប់ដឹកជញ្ជូនទៅតាមបណ្តាខេត្តននីមួយៗ បានខ្ចប់ដោយស្រទាប់កៅស៊ូ និងស្រទាប់ក្រដាសធម្មតាជាច្រើនស្រទាប់ ដើម្បីធានាសុវត្ថិភាព។ ការដឹកជញ្ជូនបានបែកចែកតម្រាយផ្លូវធ្វើដំណើរ៨ខ្សែ ដោយមានការសហការជាមួយក្រសួងមហាផ្ទៃ និងមានក្បួនកងការពាររក្សាសន្លឹកឆ្នោតផងដែរ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបោះពុម្ពសន្លឹកឆ្នោតជាង១៣លានសន្លឹក និងបែងចែកជាពីរប្រភេទ ក្នុងនេះប្រភេទទីមួយ គឺជាប្រភេទសន្លឹកឆ្នោតដែលនឹងបញ្ជូន ទៅការិយាល័យបោះឆ្នោតជាង២ពាន់៣០០ការិយាល័យ និងប្រភេទទីពីរ គឺសន្លឹកឆ្នោតជាង១លាន ២សែនសន្លឹក គឺតម្កល់ទុកនៅគណៈកម្មការខេត្តរៀបចំការបោះឆ្នោត សម្រាប់ត្រៀមបម្រុង ដើម្បីដោះស្រាយបញ្ហាជាយថាហេតុណាមួយដែលអាចនឹងកើតឡើង។ ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយមានគណបក្សនយោបាយចំនួន១៨ ខណៈតួលេខនៃប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោត ដែលត្រូវចូលរួម មានជាង៩លាន ៧សែននាក់, ការិយាល័យដែលត្រូវបម្រើដល់ការបោះឆ្នោត នៅទូទាំងប្រទេសមានជាង២ម៉ឺនការិយាល័យ៕
-
បណ្ឌិត ហ៊ុន ម៉ាណែត បំភ្លឺការចោទប្រកាន់ដែលនិយាយថាការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ប៉ះពាល់នឹងផលប្រយោជន៍ប្រជាជន (Video Inside)

បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងប្រាប់ពលរដ្ឋថា ការអភិវឌ្ឈន៍ជាតិតែងបានគិតគូរជាខ្លាំង លើផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងមិនមែនដូចតាមការនិយាយចោទប្រកាន់ របស់ក្រុមធ្វើនយោបាយប្រឆាំងនៅក្រៅប្រទេសឡើយ។ ប្រសាសន៍បកស្រាយនេះ បានធ្វើឡើងតបនឹងការចោទប្រកាន់របស់ក្រុមឧទ្ទាមនៅក្រៅស្រុក ដែលចោទថាការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល បានបង្កផលប៉ះពាល់ដល់ប្រជាជនក្នុងស្រុក។ អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
ហោរាសាស្រ្តប្រចាំថ្ងៃពុធ ២កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដែលអ្នកអាចធ្វើការងារបានទៅតាមបំណង។ ក្នុងនោះ អ្នកក៏អាចធ្វើការបណ្តាក់ទុនទៅលើមុខរបរតូចធំ នានាបានផងដែរ។ ផលចំណេញនឹងកើតឡើងច្រើន ក្នុងនោះដៃគូរបស់អ្នកក៏សុទ្ធតែអាច ទុកចិត្តបាន។ ក្នុងនោះ ថ្ងៃនេះជាពេលវេលាប្រសើរសម្រាប់ការផ្លាស់ប្តូរ ពីព្រោះឳកាសថ្មីៗ មានច្រើន ហើយសុទ្ធតែមានលំនឹងសម្រាប់អនាគតនៃអាជីពផង។ ក្រៅពីនេះ លោកអ្នកដែលធ្វើបុគ្គលិករដ្ឋ និងឯកជនអាចនឹងទទួលបានការតម្លើងតួនាទី។ ក្នុងនោះដែរ ចូរតាម ដានស្ថានភាពនៅជុំវិញខ្លួន ហើយឆ្លើយតបអោយបានរួសរាន់។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកល្អជាមធ្យម។ វេលានេះជាពេលដែលមានអំណោយផលបំផុតសម្រាប់ការ ផ្លាស់ប្តូរ។ អ្នកមិនចាំបាច់រងចាំពេលវេលា ឬនៅទ្រាំទ្រចំពោះស្ថានភាពដែលមិនប្រសើរទាំង នោះទេ ដោយសារស្ថានភាពខាងក្រៅនឹងផ្តល់ឳកាសច្រើនចំពោះភាពរីកចម្រើននៃការងារ របស់អ្នក។ ផ្ទុយពីភាពល្អប្រសើរនេះ សូមមានការប្រុងប្រយ័ត្នបំផុតចំពោះការធ្វើដំណើរ ពីព្រោះអ្នកអាចជួបផលរំខានច្រើន។ ក្រៅពីនេះ សូមថ្លឹងថ្លែងចំពោះពត៌មានដែលអ្នកទទួលបាន ឬស្នើសុំជំនួយប្រសិនបើអ្នកត្រូវការចាំបាច់។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះការគិត និងការសម្រេចចិត្តរបស់អ្នកស្ថិតក្នុងភាពវិជ្ជមាន សូមកុំមានក្តីបារម្ភអ្វីឡើយ លោកអ្នកនឹងទទួលបានភាពរីកចម្រើនណាស់ក្នុងការងារ និងមុខរបរ។…
-
យុទ្ធនាការឃោសនាបោះឆ្នោតរលូនល្អនៅថ្ងៃទី១៧ (Video Inside)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានថ្លែងថាយុទ្ធនាការឃោសនាបោះឆ្នោត នៅថ្ងៃចន្ទនេះ មានភាពរលូនល្អ និងគ្មានអំពើហិង្សា។ នេះជាថ្ងៃទី១៧ហើយ នៃយុទ្ធនាការឃោសនាបោះឆ្នោត។ គជប បានថ្លែងថា នៅថ្ងៃទី១៧ ខែកក្កដានេះ មានគណបក្សនយោបាយចំនួន ១២ ដែលបានធ្វើសកម្មភាពឃោសនាបោះឆ្នោត ក្នុងនោះមានគណបក្ស៥ បានហែក្បួនឃោសនាក្នុងនោះគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានហែក្បួននៅខេត្តស្វាយរៀង, គណបក្សយុវជនកម្ពុជា ហែក្បួននៅខេត្តត្បូងឃ្មុំ, គណបក្សស្ត្រីដើម្បីស្ត្រី ហែក្បួននៅរាជធានីភ្នំពេញ, គណបក្សហ៊្វុនស៊ិនប៉ិច ហែក្បួននៅខេត្តបន្ទាយមានជ័យ និងគណបក្សសញ្ជាតិកម្ពុជា បានហែក្បួននៅខេត្តកំពង់ធំ និងខេត្តព្រះវិហារ។ ចំណែកគណបក្សនយោបាយ ចំនួន ៧ ផ្សេងទៀត ដែលមានគណបក្សប្រជាជនកម្ពុជា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សធម្មាធិបតេយ្យ គណបក្សឯកភាពជាតិខ្មែរ គណបក្សខ្មែរតែមួយ គណបក្សខ្មែររួបរួមជាតិ និងគណបក្សបំណងពលរដ្ឋ បានធ្វើការឃោសនាបោះឆ្នោតតាមរយៈសកម្មភាពជួបប្រជុំជាមួយសមាជិក, ការចាក់មេក្រូផ្សព្វផ្សាយ នៅទីស្នាក់ការគណបក្ស និងចល័តតាមភូមិ, ចែកខិត្តបណ្ណតាមខ្នងផ្ទះ បិទខិត្តបណ្ណ និងចងបដានៅទីសាធារណៈ ប្រគំតន្រ្តី សម្ដែងសិល្បៈ ចាក់បញ្ចាំងស្លាយ (Slide) វីដេអូ នៅតាមមណ្ឌលបោះឆ្នោតដែលខ្លួនឈរឈ្មោះ។ ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មានរយៈពេល ២១ថ្ងៃ ចាប់ពីថ្ងៃទី១…
-
ភ្ញៀវទេសចរជាប់លើកោះចំនួន៧០៨នាក់ ត្រូវបានដឹកមកដីគោកដោយសុវត្ថិភាព (Video Inside)

ភ្ញៀវទេសចរចំនួន៧០៨នាក់ ដែលបានជាប់លើកោះរ៉ុង និងកោះរ៉ុងសន្លឹម ដោយសារអាកាសធាតុមិនល្អ ត្រូវបានបញ្ជូនមកកាន់ដីគោក ដោយសុវត្ថិភាពហើយនៅថ្ងៃនេះ។ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ បានបញ្ជូនកប៉ាល់ចំនួន៦គ្រឿង ដឹកជញ្ជូនភ្ញៀវទេសចរចំនួន៧០៨នាក់ ក្នុងនោះរួមមានស្រី៣៤៧ និងក្មេង១៥នាក់ ដែលបានជាប់នៅលើកោះរ៉ុង និងកោះរ៉ុងសន្លឹម ដោយសារបញ្ហាអាកាសធាតុ។ អភិបាលខេត្តព្រះសីហនុ កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ បានជូនដំណឹងផ្អាកមិនឱ្យមានការដឹកជញ្ជូនភ្ញៀវទេសចរទៅបណ្ដាកោះ និងផ្អាកការចេញនេសាទឡើយ ដោយសារអាកាសធាតុមិនល្អ ពោលមានភ្លៀងខ្យល់រលក បោកបក់ខ្លាំង អាចបង្កគ្រោះថ្នាក់ផ្សេងៗដល់អ្នកដែលធ្វើដំណើរនៅលើផ្ទៃសមុទ្រ៕
-
តើអាកាសធាតុក្នុងសប្តាហ៍ដែលមានការបោះឆ្នោតនឹងប្រឈមគ្រោះធម្មជាតិអ្វីខ្លះ? (Video Inside)

អាកាសធាតុក្នុងប្រទេសកម្ពុជានាសប្តាហ៍ដែលកំពុងត្រៀមបោះឆ្នោតសកលនេះ ត្រូវគេរាយការណ៍ថានឹងទទួលឥទ្ធិពលនាសម្ពាធទាបសកម្មកើតឡើងនាសមុទ្ទភាគខាងជើងប្រទេសហ្វីលីពីនដែលនឹងវិវត្តក្លាយជាព្យុះទី៤។ យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម, ព្យុះនេះបានធ្វើដំណើរចូលតាំងពីថ្ងៃទី១៥កក្កដា មកក្នុងសមុទ្រចិនខាងត្បូង ហើយបន្តដំណើរឆ្ពោះទៅខាងជើង នៃប្រទេសវៀតណាមនៅថ្ងៃទី១៩ ខែកក្កដា។ យោងតាមការព្យាករណ៍, ព្យុះនេះ នឹងធ្វើឱ្យតំបន់វាលទំនាប ដែលរួមមាន៖ រាជធានីភ្នំពេញ, ខេត្ដកណ្តាល, ខេត្ដស្វាយរៀង, ខេត្ដព្រៃវែង និងខេត្ដតាកែវ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិត ពីខ្សោយ ទៅមធ្យម។ នៅតំបន់ខ្ពង់រាប ដែលរួមមាន៖ ខេត្តកំពង់ធំ, ខេត្តសៀមរាប, ខេត្តបាត់ដំបង, ខេត្តពោធិ៍សាត់, ខេត្តកំពង់ឆ្នាំង, ខេត្តបន្ទាយមានជ័យ, ខេត្ដឧត្ដរមានជ័យ, ខេត្ដប៉ៃលិន, ខេត្តកំពង់ស្ពឺ, ខេត្តកំពង់ចាម, ខេត្ដត្បូងឃ្មុំ, ខេត្តស្ទឹងត្រែង, ខេត្តរតនគិរី, ខេត្តមណ្ឌលគិរី, ខេត្តក្រចេះ និងខេត្តព្រះវិហារ នឹងអាចមានភ្លៀងធ្លាក់ និងខ្យល់ប្រែប្រួលក្នុងកម្រិតពីមធ្យមទៅបង្គួរ។ ចំណែកនៅ តំបន់មាត់សមុទ្រ ដែលរួមមាន៖ ខេត្តព្រះសីហនុ, ខេត្តកំពត, ខេត្តកែប និងខេត្តកោះកុង រវាងពីថ្ងៃទី១៦រហូតដល់ថ្ងៃ២០ ខែកក្កដា ផ្ទៃមេឃអាប់អួរ នឹងអាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីបង្គួរទៅច្រើន។ នៅលើផ្ទៃសមុទ្រមានភ្លៀងខ្យល់បក់បោក និងរលកសមុទ្រខ្ពស់ៗផងដែរ។…
-
ជំនន់ទឹកភ្លៀងបង្កក្តីបារម្ភការរំខានការបោះឆ្នោតនាចុងសប្តាហ៍នេះ (Video Inside)

ជំនន់ទឹកភ្លៀង កំពុងត្រូវគេបារម្ភថានឹងអាចក្លាយជាឧបសគ្គខ្លះ ដល់ដំណើរការបោះឆ្នោតសកលថ្ងៃទី២៣ ខែកក្កដា ដោយសារតែសេចក្តីរាយការណ៍តាមតំបន់ខ្លះ បង្ហាញថ្នល់ធ្វើដំណើរបានលិច និងភូមិករខ្លះទៀតបានលិចមិនទាន់ស្រក។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅមិនទាន់មានការចេញសេចក្តីប្រកាសណាមួយពាក់ព័ន្ធនឹងឧបសគ្គជំនន់ទឹកភ្លៀង ដែលនឹងបង្កការលំបាកដល់ពលរដ្ឋត្រូវធ្វើដំណើរដើម្បីបោះឆ្នោតឡើយ។ ប៉ុន្តែនៅជាមួយគ្នានោះ ខេត្តភាគឥសានប្រទេស មានសេចក្តីរាយការណ៍អំពីជំនន់ទឹកភ្លៀង បានវាយលុកក្នុងសប្តាហ៍ដែលមានការបោះឆ្នោតសកលនេះ។ លោក ឌឹម សុវណ្ណារ៉ុម សមាជិក និងជាអ្នកនាំពាក្យគជប បានថ្លែងប្រាប់អប្សរាណិតនៅថ្ងៃនេះថា បើសិនជាមានការលិចការិយាល័យបោះឆ្នោត គេនឹងរើការិយាល័យនោះទៅកាន់ទីទួលមានសុវត្ថិភាព។ លោកបានថ្លែងរំពឹងថា ក្នុងរដូវវស្សានេះ ការិយាល័យដែលរងនឹងការលិច ទំនងនឹងមិនអាចចៀសផុតបានទេ ប៉ុន្តែគជប បានត្រៀមលក្ខណៈទុកជាមុនបើសិនជាមានហេតុការណ៍នេះ កើតឡើងមែន ជាមួយការដោះស្រាយតាមករណីនីមួយៗ។ លោកបានថ្លែងបន្តថា គិតមកទល់នឹងថ្ងៃទី១៧កក្កដានេះ គេនៅមិនទាន់អាចវាយតម្លៃករណីប៉ះពាល់ដោយសារករណីទឹកជំនន់បានទេ ដោយសារតែសម្ភារៈការិយាល័យបោះឆ្នោតនឹងត្រូវដឹកជញ្ជូនទៅកាន់ការិយាល័យបោះឆ្នោតនានាទូទាំងប្រទេស នៅ៣៦ម៉ោងមុនការបោះឆ្នោត។ លោកបានថ្លែងនូវគម្រោងបង្កានានាដោយបញ្ជាក់ថា បើសិនជាមានករណីលិចនៅមណ្ឌលគិរី គេនឹងអាចប្រើប្រាស់មធ្យោបាយដំរីដើម្បីដឹកជញ្ជូនសម្ភារៈបោះឆ្នោត, បើលិចនៅក្រចេះ គេនឹងប្រើឧទ្ធម្ភាគចក្រដឹកជញ្ជូន, ចំណែកនៅកន្លែងផ្សេងទៀតគេនឹងអាចប្រើប្រាស់កម្លាំងថ្មើរជើង ដើម្បីការដឹកជញ្ជូនសម្ភារៈបោះឆ្នោតទៅកាន់ទីនោះ, រីឯកន្លែងខ្លះទៀត នឹងត្រូវដឹកជញ្ជូនតាមម៉ូតូ និងកន្លែងមួយចំនួនទៀត នឹងត្រូវដឹកជញ្ជូនតាមទូក ដូចជាករណីនៅផាត់សណ្តាយ ក្នុងខេត្តកំពង់ធំជាដើម។ អប្សរាណិតបានធ្វើកិច្ចសម្ភាសន៍ជាមួយអ្នកយកព័ត៌មានតាមខេត្តគឺលោក រៀម សុខហេង ដែលប្រចាំនៅក្នុងខេត្តមណ្ឌលគិរីនៅថ្ងៃនេះ ខណៈដែលជំនន់ទឹកភ្លៀងនៅទីនោះ បានផ្តាច់ផ្លូវធ្វើដំណើរនិងផ្លូវនោះសោតទៀត គឺជាផ្លូវដែលពលរដ្ឋត្រូវធ្វើដំណើរទៅបោះឆ្នោត។…
-
គ.ជ.ប បើកសវនាការធ្វើការពិន័យ និងលុបឈ្មោះក្រុមជនដែលបំពានច្បាប់បោះឆ្នោត (Video Inside)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានធ្វើសវនាការលើពាក្យបណ្តឹងដែលប្តឹងបុគ្គល ចំនួន១៧រូប ក្នុងនោះរួមមានមេខ្លោងក្រុមឧទ្ទាមឈ្មោះ សម រង្ស៊ី ផងដែរ ពាក់ព័ន្ធនឹងការដឹកនាំចលនាញុះញង់បំផ្លាញសន្លឹកឆ្នោត។ យោងតាមពាក្យបណ្តឹងទាំង៥ ដែលបានសម្រេចដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃទី១៧កក្កដានេះ រួមមាន សម រង្ស៉ី ក្នុងសំណុំរឿងលេខ001 ដោយត្រូវពិន័យជាប្រាក់ចំនួន២០លានរៀល និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះអោយគេបោះឆ្នោះចំនួន២៥ឆ្នាំ។ សំណុំរឿង០០២ គឺរបស់ឈ្មោះ សេង ម៉េងប៉ុនរ៉ុង ដែលត្រូវបានពិន័យជាប្រាក់ចំនួន១០លានរៀល, លុបឈ្មោះចេញ ពីបញ្ជីបោះឆ្នោត និងដកសិទ្ធឈរឈ្មោះអោយគេបោះឆ្នោតចំនួន២០ឆ្នាំ។ សំណុំរឿង០០៣ រួមមានឈ្មោះ សោ ចាន់ដេត, គង់ សភា, ហេង ដាណារ៉ូ ដែលត្រូវពិន័យជាប្រាក់ចំនួន ១០ លានរៀល, លុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធឈរឈ្មោះអោយគេបោះឆ្នោត ចំនួន២០ឆ្នាំ។ សំណុំរឿង០០៤ រួមមានឈ្មោះ គឹម សុខ និង ឆាម ឆានី ដែលត្រូវពិន័យជាប្រាក់ចំនួន១០លានរៀល, លុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធឈរឈ្មោះអោយគេបោះឆ្នោតចំនួន២០ឆ្នាំ។ សំណុំរឿង០០៥ រួមមានឈ្មោះ មូរ សុខហួរ, ឡុង…