-
ក្រសួងមហាផ្ទៃបញ្ជូនក្រុមកីឡាករ៤៨នាក់ ចូលរួមការប្រកួតកីឡាអគ្គិភ័យ និងប៉ូលីសសកលលោក ក្នុងប្រទេសកាណាដា (Video Inside)

សម្ដេចក្រឡាហោម ស ខេង បានជួបក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃចំនួន៤៨នាក់ ដែលត្រៀមចេញទៅប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក នៅក្នុងប្រទេសកាណាដា។ ការប្រកួតកីឡានគរបាលក្នុងព្រឹត្តិការណ៍The 20th World Police and Fire Games 2023 នៅប្រទេសកាណាដា នឹងមានរយៈពេល៩ថ្ងៃចាប់ពីថ្ងៃទី២៨ ខែកក្កដា រហូតដល់ថ្ងៃទី៦ ខែសីហា។ ប្រទេសដែលនឹងចូលរួមមានសរុប៦០ប្រទេស ដែលនឹងប្រកួតកីឡានគរបាលនេះ ចំនួន ៦៣វិញ្ញាសារកីឡា។ យោងតាមរបាយការណ៍កម្ពុជានឹងបញ្ជូនក្រុមកីឡាករនគរបាលចំនួន៤៨នាក់ ដើម្បីចូលរួមក្នុងការប្រកួតនោះ។ យោងតាមអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃលោក សរ សិទ្ធិ ការរៀបចំកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក គឺដើម្បីបង្ហាញពីសមាគ្គីភាព, សមត្ថភាព និងទេព្យកោសល្យរបស់កងនគរបាល នៃប្រទេសនីមួយៗ។ លោកបានថ្លែងថាប្រទេសកម្ពុជាធ្លាប់បានបញ្ជូនប្រតិភូកីឡាចូលរួមចំនួន២លើក ក្នុងចំណោមការរៀបចំចំនួន២០លើករួចមកហើយនេះ។ កីឡាករនៃក្រុមនគរបាលកម្ពុជា នឹងចូលរួមប្រកួតលើ១៣ប្រភេទកីឡារួមមានកីឡាវាយសី, កីឡាលើកទំងន់, កីឡាយូដូ, កីឡាជីជិតស៊ូ, កីឡាការ៉ាតេ, កីឡាហែលទឹក, កីឡាវាយកូនឃ្លីលើតុ, កីឡាបាល់ទះក្នុងសាល, កីឡាបាល់ទះឆ្នេរខ្សាច់, កីឡាចំបាប់, កីឡាចំបាប់កាច់ដៃ, កីឡាវាយកូនគោល, កីឡាលើកទម្ងន់សាច់ដុំ Bench Press និងកីឡាទាញសាច់ដុំ Push…
-
២០ថ្ងៃ, គជបទទួលបានបណ្តឹង៣២ករណី (Video Inside)

មន្ត្រីគជបបានថ្លែងថាគេបានទទួលបណ្តឹងចំនួន៣២ករណី ក្នុងរយៈពេល២០ថ្ងៃ នៃយុទ្ធនាការឃោសនាបោះឆ្នោត។ យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នឹងបញ្ចប់នៅថ្ងៃចុងក្រោយទី២១ ខែកក្កដា ឆ្នាំ២០២៣នេះហើយ។ អ្នកនាំពាក្យគជប លោក សោម សូរីដា បានបញ្ជាក់ថាក្នុងចំណោមបណ្ដឹងទាំង៣២នោះ មាន១១បណ្ដឹង ត្រូវបានដោះស្រាយចប់រួចរាល់…ចំណែក២១បណ្ដឹងទៀត ត្រូវបាននិងកំពុងដោះស្រាយ។ លោកបានបន្តថាក្នុងចំនោមបណ្តឹងទាំង៣២នោះ មានបណ្តឹងមួយករណីដែលពាក់ព័ន្ធទៅនឹងការបង្ហោះសារ ដែលមានការរើសអើងពូជសាសន៍ និងបណ្ដឹងមួយទៀតពាក់ព័ន្ធនឹងជនមិនស្គាល់អត្តសញ្ញាណ ដែលបានយកស្លាកគណបក្សយោបាយមួយទៅបិទនៅលើរូបថតថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។ ដោយឡែកចំនួន៣០បណ្តឹងផ្សេងទៀត គឺជាការប្តឹងពាក់ព័ន្ធ នឹងការណែនាំ ឬញុះញង់អ្នកបោះឆ្នោតឲ្យបំផ្លាញសន្លឹកឆ្នោតចោល។ យោងតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ក្នុងមាត្រា១៤២ បានការផាកពិន័យប្រាក់រវាងពី៥លានរៀល ទៅ២០លានរៀល ដោយពុំទាន់គិតពីបទព្រហ្មទណ្ឌផ្សេងទៀតឡើយ ពាក់ព័ន្ធនឹងជនណាដែលប្រើមធ្យោបាយទុច្ចរិតដូចជា «ណែនាំឬញុះញង់ឱ្យអ្នកបោះឆ្នោត, បំផ្លាញឬធ្វើឱ្យខូចសន្លឹកឆ្នោត, ធ្វើឱ្យបាត់ទំនុកចិត្តលើការសម្ងាត់ នៃការបោះឆ្នោត, និងធ្វើឱ្យមានការភាន់ច្រឡំនាំឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត»។
-
មនុស្សជាង១៤ម៉ឺននាក់តាមការិយាល័យបោះឆ្នោតចាប់ផ្តើមធ្វើការសច្ចាប្រណិធាន (Video Inside)

មនុស្សជាង១៤ម៉ឺននាក់ដែលជាប្រធាន, អនុប្រធាន និងសមាជិកគណៈកម្មការការិយាល័យបោះឆ្នោតនៅទូទាំងប្រទេស បានរៀបចំធ្វើពិធីស្បថសច្ចាប្រណិធានប្តេជ្ញាការរក្សា «ឯករាជ្យ, អព្យាក្រឹត, សច្ចៈ, យុត្តិធម៌ និងតម្លាភាព»។ នៅទូទាំងប្រទេសកម្ពុជាការិយាល័យបោះឆ្នោត មានសរុបចំនួន២ម៉ឺន ៣ពាន់ ៧៩៩នាក់ ដែលក្នុងការិយាល័យនីមួយៗមានប្រធាន, អនុប្រធាន និងសមាជិកចំនួន៦នាក់។ បើគិតសរុបនៃចំនួនមនុស្សទាំងអស់, ប្រធាន, អនុប្រធាន និងសមាជិកដែលបានដាក់ពង្រាយ ដើម្បីធ្វើការនៅថ្ងៃបោះឆ្នោតនោះ មានចំនួនសរុប១៤ ម៉ឺន២ពាន់៧៩៤នាក់។ អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
ព្រះសង្ឃ, ពលរដ្ឋ និងថ្នាក់ដឹកនាំបក្សបន្តផ្តល់យុត្តិធម៌ដល់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា (Video Inside)

សង្គ្រាមនៃពាក្យសម្តីចោទប្រកាន់ កាន់តែកើនឡើង ខណៈការបោះឆ្នោតសកលនឹងមកដល់នាចុងសប្តាហ៍នេះ។ ពីក្រៅប្រទេស, មេខ្លោងធ្វើនយោបាយ ដែលចង់នាំប្រទេសធ្លាក់ចូលក្នុងសង្គ្រាម បានប្រើពាក្យសម្តីវាយប្រហារ និងចោទប្រកាន់ជាច្រើនដាក់មកលើប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។ ប៉ុន្តែការចោទប្រកាន់នូវពាក្យមិនពិតទាំងនោះ បានទទួលការការពារពីប្រជាពលរដ្ឋ និងព្រះសង្ឃផងដែរ។ បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងក្នុងសប្តាហ៍នេះថា អ្វីដែលសម្តេចតេជោ ហ៊ុន សែន បានធ្វើ គឺដើម្បីតែផលប្រយោជន៍ជាតិ និងប្រជាជនរបស់ខ្លួន តែប៉ុណ្ណោះ។ អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
ព្រះមហាក្សត្រខ្មែរ និងប្រធានាធិបតីចិនធ្វើសារលិខិតឆ្លើយឆ្លងគ្នាពេញចិត្តនឹងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ (Video Inside)

ព្រះមហាក្សត្រខ្មែរសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងប្រធានាធិបតីចិន បានធ្វើសារលិខិតឆ្លើយឆ្លងគ្នាអបអរទិវាខួបលើកទី៦៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំង២។ ព្រះមហាក្សត្រខ្មែរ និងលោកប្រធានាធិបតីចិន ស៊ី ជីនពីន ក្នុងសារលិខិតឆ្លើយឆ្លងគ្នា បានបញ្ជាក់ការប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំ និងបានសម្តែងក្តីពេញចិត្តលើកិច្ចសហប្រតិបត្តិការត្បូងពេជ្រ រវាងប្រទេសចិន និងកម្ពុជា។ អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៤កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដែលអ្នកអាចធ្វើការងារបានទៅតាមបំណង។ ក្នុងនោះ អ្នកក៏អាចធ្វើការបណ្តាក់ទុនទៅលើមុខរបរតូចធំ នានាបានផងដែរ។ ផលចំណេញនឹងកើតឡើងច្រើន ក្នុងនោះដៃគូរបស់អ្នកក៏សុទ្ធតែអាច ទុកចិត្តបាន។ ក្នុងនោះ ថ្ងៃនេះជាពេលវេលាប្រសើរសម្រាប់ការផ្លាស់ប្តូរ ពីព្រោះឳកាសថ្មីៗ មានច្រើន ហើយសុទ្ធតែមានលំនឹងសម្រាប់អនាគតនៃអាជីពផង។ ដោយឡែក លោកអ្នក នឹងទទួលបានអំណោយផលល្អប្រសើរសម្រាប់ការផ្លាស់ប្តូរទីកន្លែងការងារ ឬភាគច្រើនទាក់ ទងនឹងឋានៈតួនាទីផង។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកទទួលបានអំណោយផលល្អក្នុងការប្រាស្រ័យទាក់ទងជាមួយមនុស្សនៅជុំវិញខ្លួន។ ក្នុងនោះ អ្នកក៏ទទួលបានការគាំទ្រយ៉ាង ច្រើនដែលសម្រួលដល់ការអនុវត្តការងារ និងដោះស្រាយរាល់ករណីនានា។ ប៉ុន្តែប្រការចាំ បាច់សូមកុំធ្វើការប្រថុយប្រថាន ពីព្រោះអ្នកមិនអាចទទួលបានភាពល្អប្រសើរក្នុងការសាក ល្បងនោះទេ។ ក្នុងនោះ ប្រហែលជាប្រយ័ត្នបន្ថែមលើពាក្យសំដីរបស់ខ្លួន ហើយដូចគ្នាដែរ អ្នកក៏មិនចាំបាច់ស្តាប់ ឬយកពាក្យអ្នកដទៃមកគិតនាំជាកង្វល់នោះដែរ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលសម្រាប់កិច្ចការងារ និងរបររកស៊ីជួញដូរ។ សូមរីករាយទទួលយកអំណោយផលផ្នែកសេដ្ឋកិច្ចនៅក្នុងថ្ងៃនេះ។ ទន្ទឹមនឹងនេះដែរ លោកអ្នកមានភាពស្មុគ្រស្មាញប្រទាក់ក្រឡាច្រើនគួរសម ដូច្នេះសូមរិះរកមធ្យោបាយដោះស្រាយដោយសន្តិវិធី។…
-
កម្ពុជាកសាងមជ្ឈមណ្ឌលទិន្នន័យជាតិតម្លៃជិត៣០លានដុល្លារ (Video Inside)

មជ្ឈមណ្ឌលទិន្នន័យជាតិ (National Data Center) តម្លៃជិត៣០លានដុល្លារ ត្រូវបានកម្ពុជា បានសាងសង់ឡើងជាលើកដំបូងដើម្បីផ្ទុកទិន្នន័យជាតិ។ រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ជា វ៉ាន់ដេត នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ក្នុងពិធីអញ្ជើញចូលរួមការបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារមជ្ឈមណ្ឌលទិន្នន័យជាតិ បានបញ្ជាក់នូវមូលហេតុដែលកម្ពុជាត្រូវកសាងមជ្ឈមណ្ឌលទិន្នន័យជាតិនេះ។ មជ្ឈមណ្ឌលទិន្នន័យជាតិនេះ នឹងគ្រោងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៥។
-
ខេត្តព្រះវិហារបើកវគ្គហ្វឹកហ្វឺនសមត្ថភាពប្រយុទ្ធយោធា (Video Inside)

-
ក្រុមអ្នកសង្កេតការណ៍បរទេសបានធ្វើដំណើរមកដល់ប្រទេសកម្ពុជាជាបន្តបន្ទាប់ដើម្បីឃ្លាំមើលការបោះឆ្នោត (Video Inside)

ក្រុមជនបរទេសដែលចូលរួមក្នុងការសង្កេតការណ៍បោះឆ្នោត បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាជាបណ្តើរ និងក្រុមខ្លះទទួលបានការអនុញ្ញាតជួបសាកសួរជាមួយស្ថាប័នជាប់ទាក់ទងនានាជុំវិញ ការចង់ដឹងសភាពការណ៍ទាំងឡាយពាក់ព័ន្ធនឹងដំណើរការបោះឆ្នោតនៅកម្ពុជា។ សមាជិកគជបលោក ឌឹម សុវណ្ណារុំ ដែលជាប្រធានក្រុមប្រតិកម្មព័ត៌មានគជប បានប្រាប់អប្សរាណិតថាក្រុមសង្កេតការណ៍បរទេសបានចាប់ផ្តើមធ្វើដំណើរមកដល់កម្ពុជាតាំងពីថ្ងៃទី១៧ កក្កដា និងជាបន្តបន្ទាប់រហូតដល់ថ្ងៃទី២១កក្កដា។ លោកបានថ្លែងថារហូតដល់ថ្ងៃទី២១កក្កដា គឺនឹងមានការមកដល់នៃប្រធានគជបរបស់ប្រទេសថៃ, ប្រទេសមីយ៉ាន់ម៉ា និងអនុប្រធានគជប នៃប្រទេសឥណ្ឌា។ ដោយឡែកកាលពីថ្ងៃទី១៨ កក្កដា ឆ្នាំ២០២៣, ក្រុមសង្កេតការណ៍ នៃប្រទេសដែលនិយាយភាសាបារាំង នៃក្រុមបេសកកម្មសង្កេតការណ៍បោះឆ្នោត នៃប្រទេសហ្វ្រង់កូហ្វូនី ត្រូវបានអនុញ្ញាតជួបសម្តែងការគួរសមជាមួយ ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ គឺកិត្តិនិតិកោសល្យបណ្ឌិត អ៊ឹម ឈុនលឹម។ ក្រុមប្រឹក្សាធម្មនុញ្ញគឺជាស្ថាប័នច្បាប់កំពូលបំផុតរបស់ព្រះរាជាណាចក្រកម្ពុជា។ មន្ត្រីនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ បានថ្លែងថាក្នុងជំនួបសម្តែងការគួរសមនោះ, ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានរៀបរាប់ជុំវិញសភាពពាក់ព័ន្ធនឹងការបោះឆ្នោត ទាក់ទងនឹងមូលហេតុដែលគណបក្សចំនួន២អវត្តមានមិនបានចូលរួមក្នុងការបោះឆ្នោត ដោយសារតែកំហុសរបស់គណបក្សនយោបាយ ដែលមិនមានឯកសារបញ្ជាក់ដូចតាមនីតិវិធីដែលជាបញ្ហាច្បាប់ដោយសុទ្ធសាធ។ ប្រធានក្រុមប្រឹក្សាធម្មនុញ្ញបានរៀបរាប់ជុំវិញស្ថានការណ៍បោះឆ្នោតសកលទាំង៦ដង កើតឡើងក្នុងប្រទេសកម្ពុជា និងការកែសម្រួលច្បាប់ឱ្យកាន់តែប្រសើរឡើង ពាក់ព័ន្ធនឹងការបោះឆ្នោត និងភាពរលូន នៃយុទ្ធនាការឃោសនាដែលបាននិងកំពុងប្រព្រឹត្ត ចាប់តាំងពីដើមខែកក្កដាមកនេះ។ មន្ត្រីនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញបានថ្លែងបន្តថាប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃប្រទេសកម្ពុជា បានលើកទឹកចិត្តដល់ក្រុមអ្នកសង្កេតការណ៍ ហ្វ្រង់កូ ហ្វូនី សូមជួយបន្តការតាមដានដំណើរការបោះ ឆ្នោតបន្ថែមទៀតក្រោមក្រសែភ្នែករបស់អ្នក សង្កេតការណ៍អន្តរជាតិ។
-
ខេត្តកំពង់ឆ្នាំងរកឃើញករណីស្លាប់ដោយជម្ងឺគ្រុនឈាម (Video Inside)
