Category: កម្មវិធីព័ត៌មាន

  • តម្លៃប្រេងសាំងនៅថេរក្នុងសប្តាហ៍ដែលមានការបោះឆ្នោតសកល (Video Inside)

    តម្លៃប្រេងសាំងនៅថេរក្នុងសប្តាហ៍ដែលមានការបោះឆ្នោតសកល (Video Inside)

    តម្លៃប្រេងសាំងគឺនៅថេរ សម្រាប់ក្នុងការលក់រយៈពេល១០ថ្ងៃខាងមុខនេះ ជាពិសេសក្នុងសប្តាហ៍ដែលកម្ពុជាមានការបោះឆ្នោតសកល។ យោងតាមក្រសួងពាណិជ្ជកម្ម តម្លៃប្រេងឥន្ធនៈសម្រាប់ការលក់ រវាងពី់ថ្ងៃទី២១រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ គឺប្រេងសាំង ធម្មតាមានតម្លៃចំនួន៤ពាន់១៥០រៀលក្នុង១លីត្រ, ចំណែកប្រេងម៉ាស៊ូតមានតម្លៃចំនួន ៤ ពាន់រៀល។ នៅថ្ងៃនេះប្រេងសាំងស៊ុបពែ័រ តាមស្ថានីយ៍ខ្លះមានតម្លៃ ចំនួន៤ពាន់ ៨០០រៀល និងកន្លែងខ្លះមានតម្លៃចំនួន៤ពាន់៨៥០រៀលក្នុងមួយលីត្រដែលជាតម្លៃលក់ខ្ពស់ជាងប្រេង សាំងធម្មតា។ រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ ជួយខាតយ៉ាងហោច ៦ចុច៥សេន ក្នុងមួយលីត្រ ដើម្បីជាការទប់ស្កាត់តម្លៃ ប្រេង ក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។

  • ប្រធានគជបបញ្ជាក់ភាពរលូនល្អក្នុងយុទ្ធនាការឃោសនាបោះឆ្នោតទាំង២១ថ្ងៃ (Video Inside)

    ប្រធានគជបបញ្ជាក់ភាពរលូនល្អក្នុងយុទ្ធនាការឃោសនាបោះឆ្នោតទាំង២១ថ្ងៃ (Video Inside)

    ស្ថានភាពឃោសនាបោះឆ្នោតបានបញ្ចប់កាលពីម្សិលមិញហើយ និងបានប្រព្រឹត្តទៅដោយរលូន។ កាលពីម្សិលមិញប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោត លោក ប្រាជ្ញ ចន្ទ បានចុះពិនិត្យមើលស្ថានការណ៍ថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោត ដោយបញ្ជាក់ថាស្ថានភាពទូទៅ បានប្រព្រឹត្តទៅដោយគ្មានឧបសគ្គអ្វីឡើយ។ ដំណើរចុះពិនិត្យស្ថានការណ៍នៅថ្ងៃទី ២១កក្កដា បានអមដំណើរដោយឯកអគ្គរដ្ឋទូតចិនលោក វ៉ាង វិនធាន នៅក្នុងរាជធានីភ្នំពេញ។ លោក ប្រាជ្ញ ចន្ទ បានប្រាប់អ្នកសារព័ត៌មានយ៉ាងនេះ។ លោក ប្រាជ្ញ ចន្ទ បានថ្លែងថាក្នុងរយៈពេលដង្ហែរក្បួនឃោសនា២១ថ្ងៃមកនេះ, គជប បានទទួលពាក្យបណ្តឹងចំនួនជាង៣០បណ្តឹង។ ប្រធានគជប បានថ្លែងថាចំនួនអ្នកសង្កេតការណ៍អន្តរជាតិ ដែលមកពិនិត្យ និងសង្កេតការណ៍បោះឆ្នោត ក្នុងប្រទេសកម្ពុជាមានចំនួនជាង ៤០០នាក់មកពី៦៥ប្រទេសពីសកលលោក។ លោកបានថ្លែង បន្តថាក្នុងចំណោមអ្នកសង្កេតការណ៍បរទេសទាំងជាង៤០០នាក់នោះ រួមមាននាយករដ្ឋមន្ត្រីប្រទេសហ្គីណេ ប៊ីសាវ, ប្រធានសភាពីប្រទេសម៉ាឡេស៊ី, អតីតនាយករដ្ឋមន្ត្រី, អតីតប្រធានាធិបតី និងអតីតសភា ពីប្រទេសជាមិត្តនានា, ក្រុមបេសកកម្មសង្កេតការណ៍បោះឆ្នោតនៃប្រទេសហ្វ្រង់កូហ្វូនី និងមកពីបណ្តាប្រទេសមួយចំនួនទៀត ដែលបានអញ្ជើញចូលរួមសង្កេតការណ៍បោះឆ្នោតនាពេលនេះ។ ដោយឡែកនៅថ្ងៃទី២១កក្កដា, ប្រធានគជបរបស់ប្រទេសថៃ, ប្រទេសមីយ៉ាន់ម៉ា និងអនុប្រធានគជបនៃប្រទេសឥណ្ឌាបានអញ្ជើញមកដល់កម្ពុជាហើយ ដើម្បីការចូលរួមសង្កេតការណ៍។

  • សម្តេចតេជោទទួលជួបប្រធានសភាម៉ាឡេស៊ី (Video Inside)

    សម្តេចតេជោទទួលជួបប្រធានសភាម៉ាឡេស៊ី (Video Inside)

    សម្តេចតេជោ ហ៊ុន សែន បានជួបប្រធានសភាម៉ាឡេស៊ី ដែលអញ្ជើញចូលរួមសង្កេតការណ៍ ក្នុងការបោះឆ្នោតសកលនៅកម្ពុជា។ ជំនួបរវាងប្រមុខរាជរដ្ឋាភិបាលជាមួយនឹងលោក ហ្សូ ហារី ប៊ីន អាប់ឌុល បានធ្វើនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។ ប្រធានសភាម៉ាឡេស៊ី គឺស្ថិតក្នុងចំណោមឥស្សរជននយោបាយកំពូលនានា ដែលបានចូលរួមការសង្កេតការណ៍បោះឆ្នោតសកល ក្នុងប្រទេសកម្ពុជានាពេលនេះ។ នាយករដ្ឋមន្ត្រីប្រទេសហ្គីណេប៊ីសាវ គឺលោក នូណូ ហ្គូណេស ណាប៊ីអេម ក៏ជាឥស្សរជននយោបាយកំពូលម្នាក់ ដែលបានមកចូលរួមសង្កេតការណ៍បោះឆ្នោត នៅកម្ពុជាផង បានធ្វើដំណើរទស្សនកិច្ចជាផ្លូវការផងរវាងពីថ្ងៃទី២១ ដល់២៤កក្កដា។ បើយោងបណ្តាញសង្គម Twitter របស់ សម្តេចតេជោ, នៅមានឥស្សរជននយោបាយដែលជាជំទាវចំនួន៣៣៣នាក់ថែមទៀត មកពីចំនួន៦៥ប្រទេស និងស្ថាប័នអន្តរជាតិ ដែលបានអញ្ជើញចូលរួមសង្កេតការណ៍ សម្រាប់ការបោះឆ្នោតសកលជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣។ សម្ដេចតេជោ បានថ្លែងកត់សម្គាល់ថា កម្ពុជាធ្លាប់បានបោះឆ្នោតសកលជ្រើសរើសតំណាងរាស្ត្រចំនួន ៦លើករួចមកហើយ ប៉ុន្តែក្នុងការបោះឆ្នោតសកលលើកទី៧ ឆ្នាំ២០២៣នេះ មានអ្នកសង្កេតការណ៍មកពីក្រៅប្រទេសច្រើនបំផុត និងមានឥស្សរជនជាន់ខ្ពស់ច្រើនបំផុត មកចូលរួមសង្កេតការណ៍ផងទៀត។

  • គជប អំពាវនាវការរក្សាភាពស្ងប់ស្ងាត់ ក្រោយម៉ោង១០យប់បញ្ឈប់ការឃោសនា (Video Inside)

    គជប អំពាវនាវការរក្សាភាពស្ងប់ស្ងាត់ ក្រោយម៉ោង១០យប់បញ្ឈប់ការឃោសនា (Video Inside)

    សកម្មភាពឃោសនាបោះឆ្នោត នឹងមិនអនុញ្ញាតឱ្យមានទេនៅថ្ងៃទី២២កក្កដាដែលជាថ្ងៃស។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អំពាវនាវដល់គណបក្សនយោបាយទាំងអស់ ត្រូវរក្សាភាពស្ងៀមស្ងាត់ និងបញ្ឈប់រាល់សកម្មភាពឃោសនាបោះឆ្នោតអោយបាន២៤ម៉ោង មុនថ្ងៃបោះឆ្នោត និងបានព្រមានការចាត់វិធានការផ្លូវច្បាប់បើសិនជាមានករណីបំពាន។ ថ្ងៃទី២២កក្កដា គឺជាថ្ងៃសម្រាក ដែលពលរដ្ឋត្រូវត្រៀមរៀបចំខ្លួនសម្រាប់ថ្ងៃបោះឆ្នោត ថ្ងៃទី២៣កក្កដា។ គជប បានសរសរក្នុងសេចក្តីអំពាវនាវថ្ងៃទី ២១កក្កដា បញ្ជាក់ប្រាប់ទៅ «គ្រប់គណបក្សនយោបាយ បេក្ខជន ភ្នាក់ងារគណបក្សនយោបាយ អ្នកគាំទ្រគណបក្សនយោបាយ រួមនឹងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ ត្រូវរក្សាភាពស្ងប់ស្ងាត់ ចាប់ពីម៉ោង ១០យប់ថ្ងៃទី២១ ខែកក្កដា រហូតដល់ម៉ោង១២យប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣»។ គជបបានព្រមាន «ចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះរាល់សកម្មភាពទាំងឡាយណា ដែលរំលោភលើច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាស្រ្ត បទបញ្ជា និងនីតិវិធីរបស់គជប»។

  • បរិស្ថានខេត្តកំពង់ស្ពឺប្រកាសផ្អាកសេវាកំសាន្តលើភ្នំខ្នងផ្សារខេត្តកំពង់ស្ពឺរយៈពេល៣ថ្ងៃ (Video Inside)

    បរិស្ថានខេត្តកំពង់ស្ពឺប្រកាសផ្អាកសេវាកំសាន្តលើភ្នំខ្នងផ្សារខេត្តកំពង់ស្ពឺរយៈពេល៣ថ្ងៃ (Video Inside)

    ការនាំភ្ញៀវឡើងកំសាន្តនៅលើភ្នំខ្នងផ្សារ នៃខេត្តកំពង់ស្ពឺ នឹងត្រូវផ្អាកដំណើរការរយៈពេល ៣ថ្ងៃ ដោយសារតែកម្ពុជានឹងជាប់រវល់ក្នុងការបោះឆ្នោតសកល។ មន្ទីរបរិស្ថានខេត្ដកំពង់ស្ពឺ និងសហគមន៍តំបន់ការពារធម្មជាតិ បានចេញផ្សាយនូវការផ្អាកសេវាកំសាន្តនេះ រវាងពីថ្ងៃទី២១ ដល់២៣ កក្កដា ឆ្នាំ២០២៣។ សេចក្ដីជូនដំណឹងបានបញ្ជាក់ថា ដោយសារនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គឺជាថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧។ ក្រុមបំរើសេវាកម្មខេត្តបានអំពាវនាវពលរដ្ឋឡើងកំសាន្តមេត្តាយោគយល់ និងអនុគ្រោះ ប៉ុន្តែបានព្រមានថា ក្នុងករណីប្រជាពលរដ្ឋ និងសាធារណៈជនទាំងអស់ ពុំព្រមអនុវត្តតាមសេចក្តីប្រកាសជូនដំណឹងនេះទេ, មន្ទីរបរិស្ថានខេត្តនឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និងអង្គភាពពាក់ព័ន្ធទាំងអស់ ចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន៕

  • ស្ទឹងត្រែងត្រៀមកម្លាំងជិត៥០០នាក់នាក់ ដើម្បីការពារការបោះឆ្នោតសកល (Video Inside)

    ស្ទឹងត្រែងត្រៀមកម្លាំងជិត៥០០នាក់នាក់ ដើម្បីការពារការបោះឆ្នោតសកល (Video Inside)

    ខេត្តស្ទឹងត្រែង បានត្រៀមកម្លាំងរៀបចំរបស់ខ្លួនដើម្បីការដាក់ពង្រាយការពារសន្តិសុខសណ្តាប់ធ្នាប់ សម្រាប់ដំណើរការបោះឆ្នោតសកលថ្ងៃទី២៣កក្កដា។ អាជ្ញាធរស្ទឹងត្រែងបានថ្លែងនៅថ្ងៃនេះថា កម្លាំងពង្រាយការពារនឹងមានប្រមាណជិត៥០០នាក់។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • សមាគមមិត្តភាពកម្ពុជាចិនអំពាវនាវពលរដ្ឋខ្មែរកាត់ចិនចូលរួមការបោះឆ្នោតសកល (Video Inside)

    សមាគមមិត្តភាពកម្ពុជាចិនអំពាវនាវពលរដ្ឋខ្មែរកាត់ចិនចូលរួមការបោះឆ្នោតសកល (Video Inside)

    សមាគមមិត្តភាពកម្ពុជា-ចិន បានចេញសេចក្ដីអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរកាត់ចិន សូមទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសអ្នកដឹកនាំប្រទេសជាតិដោយសេរីត្រឹមត្រូវនិងយុត្តិធម៌។ ការបោះឆ្នោតសកលឆ្នាំ២០២៣នេះ ត្រូវគេកត់សម្គាល់ថាមានលក្ខណៈខុសប្លែកពីធម្មតា ដោយសារតែមានអំពើញុះញង់ពីក្រៅប្រទេសចង់បំផ្លាញលទ្ធផល នៃការបោះឆ្នោត ខណៈដែលគណបក្សចូលរួមទាំង១៨ ក្នុងស្រុកបានរួមគ្នាប្រឆាំងនឹងអំពើញុះញង់ទាំងនោះ។ សេចក្តីអំពាវនាវរបស់សមាគមមិត្តភាពកម្ពុជា-ចិន ថ្ងៃទី២០ ខែកក្តដា ឆ្នាំ២០២៣នេះ បាន «អំពាវនាវចំពោះប្រជាពលរដ្ឋខ្មែរ-ចិន ទាំងអស់ដែលមានសិទ្ធ និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗរូប ជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ ដើម្បីការពារសន្តិភាព ការអភិវឌ្ឍ និងការរីកចម្រើនរុងរឿងថ្កើងថ្កាន លើគ្រប់វិស័យនៃមាតុភូមិ»។ សមាគមមិត្តភាព កម្ពុជា-ចិន បានបញ្ជាក់ទៀតថាការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅ នាពេលខាងមុខ គឺជាការបោះឆ្នោតជាទូទៅ, ជាសកលដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ស្មើភាព និងដោយសម្ងាត់ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។ ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត ត្រូវគជបបញ្ជាក់ថាមានចំនួនជាង៩ លាន៧សែននាក់, ការិយាល័យ ដែលត្រូវបម្រើដល់ការបោះឆ្នោតនៅទូទាំងប្រទេសមានចំនួនសរុប ២ម៉ឺន៣ ពាន់៧៩៩ការិយាល័យ៕

  • កម្ពុជាធ្វើម្ចាស់ផ្ទះសន្និសីទស្វាយចន្ទីពិភពលោកនៅដើមឆ្នាំ២០២៤ (Video Inside)

    កម្ពុជាធ្វើម្ចាស់ផ្ទះសន្និសីទស្វាយចន្ទីពិភពលោកនៅដើមឆ្នាំ២០២៤ (Video Inside)

    កម្ពុជាគ្រោងនឹងធ្វើជាម្ចាស់ផ្ទះ នៃសន្និសីទស្វាយចន្ទីពិភពលោកនៅដើមឆ្នាំ២០២៤។ សន្និសីទស្វាយចន្ទីពិភពលោករយៈពេលបីថ្ងៃគ្រោងនឹងរៀបចំធ្វើនៅលើទឹកដីអង្គរខេត្តសៀមរាប នាដើមឆ្នាំ២០២៤ ដោយមានការចូលរួម៤០ប្រទេស ពីលើសកលលោក។ អប្សរាណិតរាយការណ៍

  • សកម្មជនប្រឆាំងជិត២៨០នាក់បញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា (Video Inside)

    សកម្មជនប្រឆាំងជិត២៨០នាក់បញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា (Video Inside)

    សកម្មជនអតីតគណបក្សប្រឆាំងជិត២៨០នាក់ បានស័្មគ្រចិត្តចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។ ពិធីប្រកាសបញ្ចូលជាសមាជិកថ្មីចំនួន២៧៩ រូបនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ ក្រោមវត្តមានប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញលោក ឃួង ស្រេង នៅមន្ទីរគណបក្សរាជធានីភ្នំពេញ។ តំណាងអ្នកចូលរួមបានលើកឡើងក្នុងឱកាសនោះបញ្ជាក់ថា ការស័្មគ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានេះ គឺក្រោយពីបានមើលឃើញពីវីរភាព និងការលះបង់ដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុស្វែងរកសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ឲ្យរីកចម្រើនជឿនលឿន ហើយការស័្មគ្រចិត្តចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជានេះ គឺពួកគេមានគោលបំណង ដើម្បីរួមចំណែកកសាងជាតិ មាតុភូមិ។ លោក ឃួង ស្រេង បានអំពាវនាវការរួមគ្នាការពារសន្តិភាព និងការនាំគ្នាទៅបោះឆ្នោតថ្ងៃទី២៣ កក្កដា គាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីកម្ពុជាមានឱកាសកសាងអភិវឌ្ឍន៍ប្រទេសឲ្យរីកចម្រើនរុងរឿងបន្ថែមទៀត ពិសេសគឺការប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០៕

  • នាយករដ្ឋមន្ត្រីហ្គីណេប៊ីសាវធ្វើទស្សនកិច្ច៣ថ្ងៃនៅកម្ពុជា (Video Inside)

    នាយករដ្ឋមន្ត្រីហ្គីណេប៊ីសាវធ្វើទស្សនកិច្ច៣ថ្ងៃនៅកម្ពុជា (Video Inside)

    នាយករដ្ឋមន្ត្រីនៃប្រទេសហ្គីណេប៊ីសាវលោក នូណូ ហ្គូណេស ណាប៊ីអេម គ្រោងបំពេញទស្សនកិច្ចការងារនៅកម្ពុជារយៈពេល៣ថ្ងៃរវាងពីថ្ងៃទី២១ ដល់២៤កក្កដា ដែលដំណើរទស្សនកិច្ចនោះ គឺតបតាមការអញ្ជើញរបស់សម្តេចនាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស, នាយករដ្ឋមន្ត្រី នៃប្រទេសហ្គីណេ ប៊ីសាវ នឹងជួបទ្វេភាគីជាមួយនឹងសម្តេចតេជោ ហ៊ុន សែន និងអញ្ជើញចូលរួមសង្កេតការណ៍ដោយផ្ទាល់ក្នុងការបោះឆ្នោតសកលនៅកម្ពុជាថែមទៀត។ លោក នូណូ ហ្គូណេស ណាប៊ីអេម នឹងចូលរួមកម្មវិធីអាហារពេលល្ងាច ដែលរៀបចំឡើងដោយសម្តេចតេជោ ហ៊ុន សែន, ជួបពិភាក្សាលើប្រធានបទទ្វេភាគីមួយចំនួន, រៀបចំផែនការសកម្មភាពនានា សម្រាប់ជម្រុញកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផងប្រយោជន៍ទៅវិញទៅមក ព្រមទាំងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដែលជាផលប្រយោជន៍និងក្តីបារម្ភរួម។ ក្រសួងការបរទេសកម្ពុជាបានថ្លែងថា «ដំណើរទស្សនកិច្ចការងារជាលើកដំបូងរបស់លោក នូណូ ហ្គូណេស ណាប៊ីអេម មកកាន់កម្ពុជាគឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយ នៅក្នុងទំនាក់ទំនងជាមិត្តភាពរវាងប្រទេសទាំង២ព្រមទាំងរួមចំណែកដល់ការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ ដើម្បីជាផលប្រយោជន៍របស់ប្រជាជន នៃប្រទេសទាំង២»។ ប្រទេសហ្គីណេ ប៊ីសាវ គឺជាប្រទេសត្រូពិចមួយនៅលើឆ្នេរសមុទ្រអាត្លង់ទិក នៃទ្វីបអាហ្រ្វិកខាងលិច ដែលត្រូវបានគេស្គាល់ថាជាឧទ្យានជាតិ និងសត្វព្រៃ។ ប្រទេសក្នុងទ្វីបអាហ្វ្រិកនេះ ជាប្រទេសមានទំហំប្រមាណ៣ម៉ឺន ៦ពាន់ ១៣០គីឡូម៉ែត្រក្រឡា ដែលតូចជាងកម្ពុជាជិត៦ដង និងមានប្រជាជនជាង២លាននាក់។