Category: កម្មវិធីព័ត៌មាន

  • ពលរដ្ឋ និងឥស្សរជននយោបាយ គាំទ្រប្រសាសន៍សម្រេចរបស់សម្តេចតេជោ (Video Inside)

    ពលរដ្ឋ និងឥស្សរជននយោបាយ គាំទ្រប្រសាសន៍សម្រេចរបស់សម្តេចតេជោ (Video Inside)

    បណ្តាឥស្សរជននយោបាយ, ថ្នាក់ដឹកក្រសួងមន្ទីរក្នុងប្រទេសកម្ពុជា, មន្ត្រីក្នុងជួរនគរបាល និងក្នុងកងយោធពលខេមរភូមិន្ទ, បណ្តាញសារព័ត៌មាន, អភិបាលខេត្ត, សមាគម និងក្រុមហ៊ុនធ្វើអាជីវកម្មឯកជន បានចេញសារលិខិតគាំទ្រសេចក្តីសម្រេចដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ក្នុងការរៀបចំសមាសភាពរាជរដ្ឋាភិបាលថ្មី ក្រោមការដឹកនាំរបស់បណ្ឌិត ហ៊ុន ម៉ាណែត។ ខ្លឹមសារលិខិតបានបញ្ជាក់ការប្តេជ្ញាគាំទ្រចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន និងប្រកាសគាំទ្រចំពោបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់កាន់តួនាទីជានាយករដ្ឋមន្រ្តីថ្មីសម្រាប់អាណត្តិទី៧។ សារលិខិតគាំទ្រនៅបានបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ជួយថែរក្សាសម្តេចតេជោ និងក្រុមគ្រួសារ និងជូនពរដល់បណ្ឌិត ហ៊ុន ម៉ាណែត ក្នុងការដឹកនាំប្រទេស បន្តភាពសុខក្សេមក្សាន្ត និងការរីកចំរើនបន្តវេនពីសម្តេចតេជោ និងថ្នាក់ដឹកនាំជំនាន់ មុនសូមឱ្យកម្ពុជាបានជួបប្រទះនឹងវិបុលភាព និងសេចក្តីសុខជារៀងរហូត។

  • សម្តេចតេជោ ហ៊ុន សែន ប្រកាសការមិនធ្វើជានាយករដ្ឋមន្ត្រីបន្តទៀតទេ (Video Inside)

    សម្តេចតេជោ ហ៊ុន សែន ប្រកាសការមិនធ្វើជានាយករដ្ឋមន្ត្រីបន្តទៀតទេ (Video Inside)

    សម្តេចតេជោ ហ៊ុន សែន បានប្រកាសនៅថ្ងៃទី២៦កក្កដានេះ បញ្ជាក់ការមិនបន្តធ្វើជានាយករដ្ឋមន្ត្រីទៀតឡើយ។ ការដឹកនាំរាជរដ្ឋាភិបាលសម្រាប់អាណ្ណត្តិថ្មី នឹងត្រូវរៀបចំដោយបណ្ឌិត ហ៊ុន ម៉ាណែត។ សម្តេចបានថ្លែងសារមួយនៅថ្ងៃពុធនេះ គឺ៣ថ្ងៃក្រោយការបោះឆ្នោតសកល ដែលមានលទ្ធផលមិនផ្លូវការបញ្ជាក់ថាគណបក្សប្រជាជនកម្ពុជាឈ្នះភ្លូកទឹកភ្លូកដី។ ប្រសាសន៍បញ្ជាក់ច្បាស់ៗ នៃការមិនបន្តធ្វើជានាយករដ្ឋមន្ត្រីនេះ បានទន្ទឹមនឹងលទ្ធផលមិនទាន់ផ្លូវការបញ្ជាក់ថា ក្នុងចំណោមអាសនៈទាំង១២៥ក្នុងរដ្ឋសភា គឺគណបក្សប្រជាជនកម្ពុជា នឹងទទួលបាន១២០, ចំណែកគណបក្សហ៊្វុនស៊ីនប៉ិចទទួលបាន៥អាសនៈ។ ក្នុងអាណ្ណត្តិដឹកនាំរបស់សម្តេចតេជោកន្លងមកនេះ, ថ្នាក់ដឹកនាំកំពូលដែលសម្រេចជោគវាសនាប្រទេសជាតិ បានឈានចូលដល់វ័យកាន់តែចំណាស់ និងជាពេលវេលាដែលអ្នកបន្ត វេនរបស់គណបក្សប្រជាជនកម្ពុជាជំនាន់ក្រោយ ត្រូវបន្តការដឹកនាំនិងកសាងប្រទេស។ សម្តេចតេជោបានថ្លែងថា ឥស្សរជនកំពូលៗ ដែលធ្លាប់សម្រេចជោគវាសនាជាតិ និងក្លាយជាមន្ត្រីឧត្តមប្រឹក្សាផ្ទាល់របស់ព្រះមហាក្សត្រ ក្នុ្ងងនោះសម្តេចតេជោ គឺជាប្រធានឧត្តមក្រុមប្រឹក្សារបស់ព្រះមហាក្សត្រ។ បណ្ឌិត ហ៊ុន ម៉ាណែត អាយុ ៤៤ឆ្នាំ គឺជាជនជាតិកម្ពុជាដំបូងគេ ដែលបានប្រឡងជាប់ចូលសិក្សានៅសាលាបណ្ឌិតយោធា West Point នៅសហរដ្ឋអាមេរិក និងបញ្ចប់ថ្នាក់អនុបណ្ឌិតសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ New York និងបញ្ចប់ថ្នាក់បណ្ឌិតសេដ្ឋកិច្ចនៅសកលវិទ្យាល័យ Bristol នៅចក្រភពអង់គ្លេស។ សម្តេចតេជោបានថ្លែងបន្តថាតាមរយៈការរៀបចំទុកជាមុននេះ, ប្រទេសកម្ពុជានឹងក្លាយជាប្រទេសដែលនឹងធានាសុខសាន្តនូវស្ថិរភាព, សន្តិភាព។

  • ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១០កើត ខែទុតិយាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១០កើត ខែទុតិយាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ អាជីពរបស់អ្នកកំពុងជួបភាពរឹងស្ទះ ដែលភាពរឹង ស្ទះនេះច្រើនតែកើតឡើងពីទំនាក់ទំនងខាងក្នុង។ សូមលោកអ្នកចំណាយពេលវេលាបន្ថែម ពិនិត្យវាយតម្លៃការងារ ហើយត្រូវប្រាកដថាលោកអ្នកបានយល់ច្បាស់នូវស្ថានភាពដែល កំពុងកើតឡើងនៅជុំវិញខ្លួនរបស់អ្នក។ ចំពោះការទទួលខុសត្រូវលើការងារគឺមានភាពចាំ បាច់ណាស់ ពីព្រោះវាជាចំណុចសំខាន់សម្រាប់ភាពជាអ្នកដឹកនាំ និងជាចលករទៅរកភាព ជោគជ័យ។ ក្រៅពីនេះ សូមលោកអ្នកបង្កើនកិច្ចទំនាក់ទំនងតូចធំជាមួយមនុស្សដែលនៅជុំ វិញខ្លួនអោយបានគាប់ប្រសើរ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម។ នៅក្នុងពេលនេះទំនាក់ទំនងមិនសូវជាល្អប្រសើរនោះទេ ពីព្រោះអ្វីៗហាក់គ្រាន់តែជាទំនាក់ទំនងក្លែងក្លាយ ហេតុនេះមិនចាំបាច់ចំណាយពេលច្រើន ទៅលើករណីនេះទេ។ ទន្ទឹមនឹងនេះ សូមជៀសឲ្យបានពីមតិរិះគន់ ហើយបើទោះនិយាយ ស្តីអ្វីមួយគួរធ្វើដោយភាពអត់ធ្មត់អោយបានច្រើន រួមទាំងត្រូវមានទំនួលខុសត្រូវផង។ ប្រសិនបើអ្នកអាចគ្រប់គ្រងករណីទាំងនេះបាន នោះអាជីពរបស់អ្នកនឹងទទួលបានផ្លែផ្កា ណាស់។ ក្រៅពីនេះ សូមរក្សាចិត្តគំនិតរបស់អ្នក ហើយក៏មិនចាំបាច់តវ៉ា ឬទាមទារអ្វីច្រើន ដែរ ស្ថានភាពមិនល្អនឹងត្រូវធូរស្រាលទៅវិញក្នុង ពេលឆាប់ៗនេះ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះទាំងកិច្ចការរដ្ឋការ ការងារឯកជន និងការរក…

  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងមានជិត ៣០០ករណី (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងមានជិត ៣០០ករណី (Video Inside)

    ប្រទេសមួយចំនួននៅអាស៊ាន ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ នៅតែមាកករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩ នៅឡើយ។ ដោយឡែកប្រទេសកម្ពុជានៅថ្ងៃនេះ មិនមានរកឃើញករណីឆ្លងថ្មីឡើយ ដែលនាំឲ្យការមិនមានអ្នកឆ្លងសោះមានរយៈពេល ១សប្តាហ៍មកហើយ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ២៨១ករណី ដែលជាតួលេខឆ្លងថយចុះមកវិញច្រើនដល់ចំនួន ២៦៦ករណី បើប្រៀបធៀបការឆ្លងកាលពីថ្ងៃម្សិលមិញ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៥នៅអាស៊ាន រួមមានប្រទេសឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា និងប្រទេសឡាវ។ ប្រទេសម៉ាឡេស៊ី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ១៥០ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសឡាវ ដែលមានការឆ្លងចំនួន ៥ករណី។ ប្រទេសហ្វីលីពីន, ថៃ, សឹង្ហបុរី, កម្ពុជា និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះមាន ចំនួន ២នាក់ ដែលជាពលរដ្ឋនៃប្រទេសម៉ាឡេស៊ី។ គិតសរុបរួមនៃប្រទេសទាំង១០អាស៊ាន នាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ៣០ម៉ឺន ៦ពាន់…

  • ក្រុមគ្រួសារសម្តេចតេជោរៀបចំបុណ្យទៀនវស្សានៅវត្តក្តីល្វា (Video Inside)

    ក្រុមគ្រួសារសម្តេចតេជោរៀបចំបុណ្យទៀនវស្សានៅវត្តក្តីល្វា (Video Inside)

    បុណ្យទៀនព្រះវស្សាដែលមានការដុតទៀន ឬប្រទីបសម្រាប់ថ្ងៃចូលព្រះវស្សាកាន់តែរំកិលកៀកមកជាលំដាប់។ នៅវត្តព្រះពុទ្ធអណ្តែត ហៅវត្តក្តីល្វា នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ទៀនព្រះវស្សាខ្នាតធំចំនួន៤ដើម រួមនឹងចង្ហាន់បិណ្ឌបាត្រ ទេយ្យវត្ថុជាគ្រឿងឧបភោគបរិភោគជាច្រើន ត្រូវបានយកទៅប្រគេនជូនព្រះសង្ឃគង់ក្នុងវត្តតាមរយៈឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង និងលោកជំទាវ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហ៊ុន ប៊ុនធឿន។ សូមទស្សនាសេចក្តីរាយការណ៍

  • ក្រសួងអប់រំកំណត់ថ្ងៃប្រឡងបាក់ឌុប (Video Inside)

    ក្រសួងអប់រំកំណត់ថ្ងៃប្រឡងបាក់ឌុប (Video Inside)

    ក្រសួងអប់រំ បានកំណត់យកកាលបរិច្ឆេទ នៃកាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅដើមខែវិច្ឆិកាខាងមុខនេះ។ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា ការប្រឡងបាក់ឌុបសម្រាប់ឆ្នាំសិក្សា២០២២-២០២៣នេះ ក្រសួងបានកំណត់សម័យប្រឡងនាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ សេចក្ដីជូនដំណឹងដដែលនៅបានបញ្ជាក់ជូនដល់មន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត គណៈគ្រប់គ្រង, គ្រឹះស្ថានមធ្យមសិក្សា, បុគ្គលិកអប់រំ, មាតាបិតា, អ្នកអាណាព្យាបាលសិស្សានុសិស្សគ្រប់រូប ត្រូវត្រៀមលក្ខណៈ ដើម្បីអនុវត្តការរៀបចំប្រឡងឱ្យមានប្រសិទ្ធភាពខ្ពស់។

  • បាតុភូតភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ បន្ដមានក្នុងសប្ដាហ៍ទៅមុខ (Video Inside)

    បាតុភូតភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ បន្ដមានក្នុងសប្ដាហ៍ទៅមុខ (Video Inside)

    កម្ពុជាក្នុងសប្តាហ៍នេះ នឹងទទួលរងនូវឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប អូសបន្លាយលើអាងទន្លេមេគង្គភាគខាងលើ។ ភ្លៀងនៅតែបន្តធ្លាក់ក្នុងមួយសប្តាហ៍ទៅមុខនេះ ខណៈសីតុណ្ហភាពកម្តៅបានកើនក្តៅជាងសប្តាហ៍កន្លងមកនេះបន្តិច។ អប្សរាណិតរាយការណ៍

  • ជំនន់ទឹកភ្លៀងលិចតំបន់មួយចំនួន នៅខេត្តមណ្ឌលគិរី (Video Inside)

    ជំនន់ទឹកភ្លៀងលិចតំបន់មួយចំនួន នៅខេត្តមណ្ឌលគិរី (Video Inside)

    តំបន់ខ្ពង់រាបមួយចំនួននៅខេត្តមណ្ឌលគិរី បានរងការជន់លិច ដោយជំនន់ទឹកភ្លៀង។ សេចក្តីរាយការណ៍ពីខេត្តភាគឥសានប្រទេសនាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា តំបន់ខ្ពង់រាបមួយចំនួនត្រូវបានជន់លិចដោយទឹកភ្លៀង ជាពិសេសផ្លូវលំ១ខ្សែ ដែលស្ថិតក្នុងចំនុចភូមិពូហ៊ូង ឃុំចុងផ្លាស់ នៃស្រុកកែវសីមា គឺរងការជន់លិចខ្លាំង។ ហិបឆ្នោត និងសម្ភារៈជាច្រើនរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបានស្ថិតជាប់នៅទីនោះ មិនទាន់អាចដឹកវិលត្រឡប់ទៅកាន់ ទីរួមខេត្តមណ្ឌលគិរីបានឡើយ។ សេចក្តីរាយការណ៍បានបញ្ជាក់ថា ជំនន់ទឹកភ្លៀងដែលបង្កឱ្យជន់លិចផ្លូវលំ១ខ្សែនេះ គឺជាផ្លូវសំខាន់បំផុតដែលត្រូវធ្វើដំណើរចូលក្នុងខេត្ត។ ភ្នាក់ងារអប្សរាណិតប្រចាំខេត្តមណ្ឌលគីរី បានរាយការណ៍ថាជំនន់ទឹកភ្លៀងនេះ គឺដោយសារឥទ្ធិពលព្យុះតាលីមដែលបោកបក់ប្រទេសវៀតណាម ហើយជះឥទ្ធិពលមកកម្ពុជា។ យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម ក្នុងសប្ដាហ៍ទៅមុខនេះ បាតុភូតភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅតែបន្ដកើតមាន ខណៈកម្ពុជាបានទទួលរងនូវឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប អូសបន្លាយលើអាងទន្លេមេគង្គភាគខាងលើ កាត់ប្រទេសថៃ ឡាវ និងភាគកណ្តាលវៀតណាម ជាមួយនិងខ្យល់មូសុងនិរតី ក្នុងកម្រិតមធ្យម និងការព្យាករមកដល់ថ្មីនូវឥទ្ធិពលព្យុះទី៥ឈ្មោះដុកស៊ូរី។

  • មនុស្សទី៤ នៃបណ្តាញសង្គមតេឡេក្រាម «Sabai សប្បាយ» ចេញមុខសារភាព (Video Inside)

    មនុស្សទី៤ នៃបណ្តាញសង្គមតេឡេក្រាម «Sabai សប្បាយ» ចេញមុខសារភាព (Video Inside)

    អ្នកអនុវត្តបទបញ្ជាតាមបណ្តាញសង្គមតេឡេក្រាម «Sabai សប្បាយ» បានបន្តចេញមុខសារភាពកំហុសថែមទៀតនៅថ្ងៃនេះ។ កាលពីម្សិលមិញមនុស្សបីនាក់ក្នុងបណ្តាញសង្គមតេឡេក្រាម «Sabai សប្បាយ» ដែលទទួលបទបញ្ជាពីទណ្ឌិត សម រង្ស៊ី ក្នុងការធ្វើវិច្ឆេទ្ធកម្មការបោះឆ្នោត បានចេញមុខសារភាពកំហុស។ នៅថ្ងៃទី២៥កក្កដានេះ, បុរសម្នាក់ទៀតឈ្មោះ សេង ប៊ុនហាន បានចេញមុខសារភាពទោសកំហុស។ ការចេញសារភាពនេះ បានធ្វើឡើងក្រោយប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវមនុស្សទាំង៤៤នាក់ ដែលស្ថិតក្នុងបណ្តាញសង្គមតេឡេក្រាម «Sabai សប្បាយ» ចេញមុខសារភាព ដើម្បីការបញ្ចៀសផុតពីការចោទប្រកាន់តាមផ្លូវតុលាការ ក្រោយការបែកធ្លាយនូវទង្វើទុច្ចរិតទាំងនេះ ក្នុងពេលដែលប្រទេសកម្ពុជាកំពុងធ្វើការបោះឆ្នោតសកល។ លោក សេង ប៊ុនហាន គឺជាមនុស្សទី៤ហើយ ក្នុងចំណោមមនុស្ស៤៤នាក់ ដែលជាអ្នកជឿលង់នូវឧបាយកលទណ្ឌិត សម រង្ស៊ី ដែលចង់ឱ្យពួកគេទាំងឡាយប្រព្រឹត្តអំពើវិទ្ធង្សនាបំផ្លាញលទ្ធផលការបោះឆ្នោត។

  • គណបក្សនយោបាយ សមាគមអ្នកសារព័ត៌មាន ក្រុមអង្គការក្រៅរដ្ឋាភិបាល និងសមាគមខ្មែរនៅក្រៅប្រទេស ចេញសេចក្តីថ្លែងការណ៍ក្រោយការបោះឆ្នោត (Video Inside)

    គណបក្សនយោបាយ សមាគមអ្នកសារព័ត៌មាន ក្រុមអង្គការក្រៅរដ្ឋាភិបាល និងសមាគមខ្មែរនៅក្រៅប្រទេស ចេញសេចក្តីថ្លែងការណ៍ក្រោយការបោះឆ្នោត (Video Inside)

    គណបក្សនយោបាយ សមាគមអ្នកសារព័ត៌មាន ក្រុមអង្គការក្រៅរដ្ឋាភិបាល និងសមាគមខ្មែរនៅក្រៅប្រទេស បានចេញសេចក្តីថ្លែងការណ៍រៀងៗខ្លួន បង្ហាញការគាំទ្រលទ្ធផល នៃការបោះឆ្នោតសកលថ្ងៃទី២៣កក្កដា។ អប្សរាណិតធ្វើសេចក្តីរាយការណ៍