-
៨១ថ្ងៃទៀត អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនឹងត្រូវសម្ពោធដាក់ប្រើប្រាស់ (Video Inside)

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី នឹងចាប់ផ្តើមបើកដំណើរការក្នុងរយៈពេល ៨១ថ្ងៃទៅមុខទៀត គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ។ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានជូនដំណឹងនៅថ្ងៃទី២៧ ខែកក្កដាថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងគ្រោងដាក់ឱ្យដំណើរការចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ តទៅ។ អាកាសយានដ្ឋានថ្មីនេះ មានទីតាំងស្ថិតនៅភូមិក្រៀលពង នៃឃុំពពេល និងភូមិប្រវ៉ាល នៃឃុំតាយ៉ែក ស្ថិតក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប។ ឈ្មោះជាផ្លូវការរបស់អាកាសយានដ្ឋានថ្មីនេះ ត្រូវបានដាក់ឈ្មោះជាផ្លូវការថា «អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ»។ អាកាសចរស៊ីវិលបានបញ្ជាក់ថា គ្រប់ជើងហោះហើរអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ និងទំនិញ តាមផ្លូវអាកាស ដែលកំពុងប្រតិបត្តិការហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប បច្ចុប្បន្ននឹងធ្វើការរៀបចំផ្ទេរទាំងស្រុង និងតែមួយលើកគត់ ទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។ ព្រលានយន្តហោះអន្តរជាតិថ្មីនេះ បានចាប់ផ្តើមសាងសង់នៅ ថ្ងៃទី១៥ មីនា ឆ្នាំ២០២០ ក្នុងទុនវិនិយោគប្រមាណ ៨៨០លានដុល្លារអាមេរិក។ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានចំណតសម្រាប់ចតអាកាសយានចំនួន៣៨ ចំណត និងអាចទទួលអ្នកដំណើរតាមផ្លូវអាកាស បាន៧លាននាក់ក្នុងមួយឆ្នាំ សម្រាប់ឆ្នាំ២០២៣ និងឈានទៅទទួលអ្នកដំណើរបាន១២លាននាក់ ក្នុងមួយឆ្នាំចាប់ពី២០៤០។ ព្រលានយន្តហោះថ្មីនេះ អាចផ្ទុកទំនិញតាមផ្លូវអាកាសចំនួន១ម៉ឺនតោនសម្រាប់ឆ្នាំ២០២៣ និងកើនដល់២ម៉ឺន៦ពាន់០០០ តោនក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០៤០, ព្រមទាំងអាចទទួលជើងហោះហើរបានពី៦ម៉ឺន៥ពាន់៨០០ជើងក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០២៣ ទៅ១១ម៉ឺន២ពាន់៧០០ ជើងក្នុងមួយឆ្នាំ…
-
ទស្សនៈយុវជនគាំទ្របណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា (Video Inside)

បណ្តាញយុវជនខ្មែរមហានគរ និងបណ្តុះអង្គការសង្គមស៊ីវិល បានបញ្ចេញទស្សនៈគាំទ្ររបស់ខ្លួន ដើម្បីទទួលយកប្រមុខដឹកនាំថ្មី នៃរាជរដ្ឋាភិបាលកម្ពុជា គឺបណ្ឌិត ហ៊ុន ម៉ាណែត។ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានថ្លែងបង្ហាញថា យោងតាមប្រតិទិនរៀបចំ, បណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីសម្រាប់អាណ្ណត្តិទី៧ នៅក្នុងរយៈពេល២៦ថ្ងៃទៅមុខទៀតនេះ គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី២៧ កក្កដានេះ។ អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
មន្ត្រីនាំពាក្យក្រសួងការបរទេសអាមេរិករំពឹងថារដ្ឋាភិបាលថ្មីកម្ពុជានឹងមានការកែលំអគោលជំហរ (Video Inside)

មន្ត្រីនាំពាក្យក្រសួងការបរទេសអាមេរិក បានថ្លែងរំពឹងថារាជរដ្ឋាភិបាលថ្មីរបស់កម្ពុជា នឹងមានការកែលំអគោលជំហរដឹកនាំ។ សហរដ្ឋអាមេរិកបានរិះគន់ជុំវិញដំណើរការបោះឆ្នោតរបស់កម្ពុជា ប៉ុន្តែនៅតែបង្ហាញជំហរសុទិដ្ឋិនិយមចំពោះភាពវិវត្តន៍ល្អទៅមុខ ក្រោមការដឹកនាំរបស់រដ្ឋាភិបាលថ្មី។ មន្ត្រីនាំពាក្យក្រសួងការបរទេសអាមេរិកលោក វីដឹន ផេថិល Vedant Patel បានថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទកាសែតថ្ងៃទី២៦ កក្កដា ឆ្នាំ២០២៣ នាក្រសួងការបរទេស។ ក្នុងសន្និសីទកាសែតនោះដែរ មានសំណួរដែលចង់រកសម្តីស្តីបន្ទោសដាក់លើប្រមុខដឹកនាំ រាជរដ្ឋាភិបាលថ្មីរបស់កម្ពុជា ប៉ុន្តែមន្ត្រីអ្នកនាំពាក្យសេតវិមានមិនបានប្រើពាក្យសម្តីរិះគន់ ដាក់លើបណ្ឌិត ហ៊ុន ម៉ាណែត ឡើយ។ មន្ត្រីរដ្ឋាភិបាលនៅមិនទាន់មានប្រតិកម្មជុំវិញសម្តីមន្ត្រីក្រសួងការបរទេសអាមេរិកនេះឡើយ។ ប៉ុន្តែមុននេះ,គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត, ក្រុមអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិដែលបានមកចូលរួមសង្កេតការណ៍ក្នុងការបោះឆ្នោតសកលថ្ងៃទី២៣កក្កដា មិនមានការបញ្ជាក់លើភាពមិនប្រក្រតីណាមួយក្នុងដំណើរការបោះឆ្នោតនោះទេ។ គជប និងក្រុមអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិបានចេញសេចក្តីថ្លែងការណ៍រៀងៗខ្លួន បញ្ជាក់ថាដំណើរការបោះឆ្នោតនៅកម្ពុជាបានប្រព្រឹត្តទៅក្នុងលក្ខណៈសេរីនិងយុត្តិធម៌ និងជាគំរូថែមទៀតក្នុងតំបន់អាស៊ី។
-
បណ្ឌិត ហ៊ុន ម៉ាណែត ប្តេជ្ញាដាច់ខាតការពារសន្តិភាពកម្ពុជា (Video Inside)

អនាគតនាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជាបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងប្តេជ្ញាគោរពតាមសារបណ្តាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលក្រើនរំលឹកការការពារសន្តិភាព។ សម្តេចតេជោបានសរសេរតាមសារបណ្តាញសង្គម Twitter កាលពីថ្ងៃទី២៦កក្កដាថា ក្នុងពេលដែលបានក្លាយជានាយករដ្ឋមន្ត្រីរបស់កម្ពុជាហើយ «ត្រូវតែការពារឲ្យខាងតែបាននូវសន្តិភាព ដើម្បីធានាដល់ការអភិវឌ្ឍ និងភាពសុខសាន្តរបស់ប្រជាជន»។ បណ្ឌិត ហ៊ុន ម៉ាណែត នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ បានបញ្ជាក់ការប្តេជ្ញាចិត្តវិញថា «បណ្តាំរបស់ពុក, កូននឹងចងចាំជានិច្ច និងប្តេជ្ញាអនុវត្តឲ្យបានដាច់ខាត នៅក្នុងគ្រប់កាលៈទេសៈ»។ បណ្ឌិត ហ៊ុន ម៉ាណែត នៅក្នុងសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៣ របស់គណបក្សប្រជាជនកម្ពុជា ក្នុងខែធ្នូ ឆ្នាំ២០២១ ត្រូវបានជ្រើសតាំងជាបេក្ខជនអនាគតនាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា។ ក្នុងការបោះឆ្នោតសកលថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៣ កន្លងមកនេះ គណបក្សប្រជាជនកម្ពុជាបានទទួលជ័យជំនះភ្លូកទឹកភ្លូកដី។ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានថ្លែងថា យោងតាមប្រតិទិនរៀបចំ បណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីសម្រាប់អាណ្ណត្តិទី៧នៅថ្ងៃទី២២សីហាខាងមុខនេះ។
-
សម្តេចតេជោ ហ៊ុន សែន ប្រាប់មេដឹកនាំចិនបញ្ជាក់ការត្រៀមខ្លួនធ្វើកិច្ចសហការជិតស្និទ្ធ (Video Inside)

ប្រធានគណបក្សប្រជាជនកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានធ្វើលិខិតមួយនៅថ្ងៃទី២៧ កក្កដា ឆ្លើយតបចំពោះប្រធានាធិបតីចិន ដែលបានអបអរសាទរចំពោះសម្តេច និងគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជោគជ័យ ក្នុងការបោះឆ្នោតសកលកាលពីថ្ងៃទី២៣ កក្តដា។ សារលិខិតរបស់ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៧ ខែកក្តដា ឆ្នាំ២០២៣ បានថ្លែងអំណរគុណចំពោះលោកប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងបញ្ជាក់ថា «ខ្ញុំត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជិតស្និទ្ធជាមួយគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រវាងគណបក្សទាំងពីរ ធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្តគ្រប់ជ្រុងជ្រោយ និងរួមគ្នាកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ដើម្បីផ្តល់ផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រទេស និងប្រជាជនយើងទាំងពីរ »។ មេដឹកនាំប្រទេសចិនលោក ស៊ី ជីនពីង ក្នុងសារលិខិតមួយរបស់លោកកាលពីថ្ងៃទី២៥កក្កដា បានសរសេរមកសម្តេចថា «ប្រទេសចិននឹងបន្តគាំទ្រដល់កម្ពុជា ដើម្បីបន្តជំហានអភិវឌ្ឍប្រទេស ដែលសក្តិសមនឹងលក្ខខណ្ឌរបស់ជាតិ» និងបន្តថា «នៅក្រោមភាពជាអ្នកដឹកនាំដ៏រឹងមាំរបស់សម្ដេចប្រធានគណបក្សប្រជាជនកម្ពុជា នឹងបន្តសម្រេចបាននូវភាពជោគជ័យដ៏អស្ចារ្យ សម្រាប់វិបុលភាព នៃប្រទេសជាតិ និងសុខមាលភាពប្រជាជន ខណៈចូលរួមចំណែក ក្នុងសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពក្នុងតំបន់»។ សម្តេចតេជោ ហ៊ុន សែន ក្នុងសារលិខិតឆ្លើយតបបានថ្លែងបញ្ជាក់ទៅវិញថា…
-
ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១១កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងថ្ងៃនេះសូមលោកអ្នកព្យាយាមវាយតម្លៃការ ងាររបស់អ្នកឲ្យបានល្អបំផុត។ កុំត្រេកត្រអាលជាមួយនឹងការងារដែលមើលឃើញលទ្ធផល ក្នុងពេលលឿន ពីព្រោះវាមិនអាចសម្រេចទៅបានតាមរូបភាពដែលអ្នកបានឃើញនោះទេ។ សូមចំណាយពេលវេលា និងការតាំងចិត្តជាមួយការងារដែលមានទម្រង់ច្បាស់លាស់ ហើយ អាចទទួលផលបានល្អប្រសើរ បើទោះបីជាត្រូវចំណាយពេលវេលាយូរបន្តិចក្តី។ ក្នុងថ្ងៃនេះ លោកអ្នកទទួលបានអារម្មណ៍ដ៏ជ្រះថ្លា គំនិតរស់រវើក និងលទ្ធភាពក្នុងការបត់បែនទៅតាម កាលទេស។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកព្យាយាមកំណត់ផែនការ អនុវត្ត។ សូមសំដៅទៅលើការងារដែលសំខាន់ ហើយជាការងារដែលសក្តិសមនឹងចំណេះ ជំនាញ និងសមត្ថភាពរបស់អ្នក។ ការរំពឹងវែងឆ្ងាយពេក ក៏ជាចំណុចអវិជ្ជមានដែរ។ អ្វីដែល អ្នកគួរតែធ្វើគឺផ្តោតការយកចិត្តទុកដាក់លើការងារដែលកំពុងមាននៅពេលនេះ ហើយមិន ចាំបាច់ត្រេកត្រអាលនឹងការផ្តល់ជូនផ្សេងៗនោះទេ ពីព្រោះភាពពិតជាក់ស្តែងមានតិចតួច ណាស់។ ក្នុងពេលនេះ អ្នកក៏ប្រហែលជាពិបាកគេចពីបញ្ហា ហេតុដូច្នេះសូមមានហេតុផល រាល់ពេលដែលអ្នកប្រាស្រ័យទាក់ទងនានា។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ក្នុងថ្ងៃនេះមានបញ្ហាហិរញ្ញវត្ថុតិចតួចអាចនឹងកើត មានឡើង។ សូមប្រុងប្រយ័ត្នឲ្យបានខ្លាំងបំផុតក្នុងពេលធ្វើអាជីវកម្ម ឬមុខជំនួញ។…
-
ការដាច់ភ្លើងចុងសប្តាហ៍មាននៅទីណាខ្លះ? (Video Inside)

-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជិត ២០០ករណី (Video Inside)

មានប្រទេសតែ៤ប៉ុណ្ណោះនៅអាស៊ាន ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលមានករណីឆ្លងកូវីដ១៩ ប៉ុន្តែគ្មានអ្នកស្លាប់ឡើយ។ ប្រទេសកម្ពុជានៅថ្ងៃនេះ មិនមានរកឃើញករណីឆ្លងថ្មីឡើយ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាន នៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១៧៨ករណី ដែលជាតួលេខឆ្លងបន្តថយចុះច្រើនដល់ចំនួន ៣០៨ករណី បើប្រៀបធៀបការឆ្លងកាលពីថ្ងៃម្សិលមិញ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន៤ រួមមានប្រទេសហ្វីលីពីន, វៀតណាម, មីយ៉ាន់ម៉ា និងប្រទេសឡាវ។ ប្រទេសហ្វីលីពីន គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ១៣៣ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសមីយ៉ាន់ម៉ា ដែលមានការឆ្លងចំនួន ៨ករណី។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ៣០ម៉ឺន ៧ពាន់ ២៤៧ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់ ៥៩៣នាក់ដដែល។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៩២លានករណី, និងការស្លាប់មានជាង ៦លាន ៩០ម៉ឺននាក់៕
-
ខេត្តព្រះវិហាររាយការណ៍ជុំវិញករណីក្មេងទំនើងជាលើកដំបូង (Video Inside)

-
ធនាគារអភិវឌ្ឍន៍អាស៊ី ADB ផ្តល់ប្រាក់កម្ចី៤០លានដុល្លារដល់កម្ពុជា (Video Inside)

ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានអនុម័តកម្ចី៤០លានដុល្លារ សម្រាប់កំណែទម្រង់សំខាន់ៗ ក្នុងការផ្តល់សេវាសាធារណៈនៅកម្ពុជា។ យោងតាមសេចក្ដីប្រកាសព័ត៌មាន ដែលទទួលបាននៅថ្ងៃទី២៦ ខែកក្កដា «ធនាគារអភិវឌ្ឍន៍អាស៊ី បានអនុម័តប្រាក់កម្ចី ផ្អែកលើគោលនយោបាយចំនួន៤០លានដុល្លារ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងបន្ថែមការផ្តល់សេវាសាធារណៈ ដោយរដ្ឋបាលមូលដ្ឋាន តាមរយៈកំណែទម្រង់ជា បន្តបន្ទាប់ក្នុងវិស័យហិរញ្ញវត្ថុសាធារណៈ និងវិមជ្ឈការ”។ នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជាលោកស្រី យ៉ូតសាណា វ៉ាម៉ា បានថ្លែងថា «កំណែទម្រង់ និងដំណោះស្រាយឌីជីថល ដែលត្រូវបានអនុវត្តក្នុងកម្មវិធីនេះ នឹងជួយតម្រង់ផែនការកម្រិតមូលដ្ឋានជាមួយនឹងថវិកាជាតិ និងខេត្តសម្រាប់ការផ្តល់សេវាសាធារណៈ នៅមូលដ្ឋានប្រកបដោយប្រសិទ្ធភាព និងសមធម៌ ដូចជាការទទួលបានទឹកស្អាត អនាម័យ និងការអប់រំជាដើម»។ ADB គឺជាដៃគូរបស់កម្ពុជាក្នុងការគាំទ្រកំណែទម្រង់លើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងវិមជ្ឈការចាប់តាំងពីឆ្នាំ២០០២នោះមក។ កម្ចីកម្មវិធីថ្មីនេះគឺស្របតាមយុទ្ធសាស្ត្រ ភាពជាដៃគូប្រចាំប្រទេសរបស់ ADB សម្រាប់កម្ពុជាឆ្នាំ ២០១៩-២០២៣។