Category: កម្មវិធីព័ត៌មាន

  • យុវជនក្នុង និងក្រៅស្រុក បន្តគាំទ្របណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មី នៃប្រទេសកម្ពុជា (Video Inside)

    យុវជនក្នុង និងក្រៅស្រុក បន្តគាំទ្របណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មី នៃប្រទេសកម្ពុជា (Video Inside)

    រលកសម្លេងគាំទ្រទាំងក្នុងស្រុក និងក្រៅស្រុក គាំទ្របណ្ឌិត ហ៊ុន ម៉ាណែត ក្លាយជានាយករដ្ឋមន្ត្រីថ្មី នៃប្រទេសកម្ពុជា បានបន្តថែមទៀតនៅថ្ងៃសុក្រ ទី២៨ កក្កដា។ នេះជាការដកស្រង់មួយផ្នែកតូចសម្លេងគាំទ្ររបស់ពលរដ្ឋ ដែលមានខ្លឹមសារដូចតទៅ

  • ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ ពន្យល់ប្រាប់ឧត្តមស្នងការសិទ្ធិមនុស្ស អ.ស.ប ធ្វើការកុំលំអៀង (Video Inside)

    ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ ពន្យល់ប្រាប់ឧត្តមស្នងការសិទ្ធិមនុស្ស អ.ស.ប ធ្វើការកុំលំអៀង (Video Inside)

    ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ បានដាស់តឿនដល់ប្រធានឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិដែលធ្វើការរិះគន់ផ្អែកតែលើសេចក្តីរាយការណ៍ភាគីម្ខាង ដែលមិនអនុលោមតាមសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិឡើយ។ ការពន្យល់និងដាស់តឿននេះ បានធ្វើតាមសេចក្តីប្រកាសព័ត៌មានមួយចុះថ្ងៃទី២៧ កក្កដា ឆ្នាំ២០២៣ បន្ទាប់ពីមានការរិះគន់ របស់ប្រធានឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិលោក វ៉ុលឃើ ធើក Volker Türk ជុំវិញលំហប្រជាធិបតេយ្យ និងការបោះឆ្នោតសកលនៅកម្ពុជា។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • សាធារណរដ្ឋ Cyprus អបអរសាទរចំពោះជោគជ័យការរៀបចំការបោះឆ្នោតសកលកម្ពុជា (Video Inside)

    សាធារណរដ្ឋ Cyprus អបអរសាទរចំពោះជោគជ័យការរៀបចំការបោះឆ្នោតសកលកម្ពុជា (Video Inside)

    សាធារណរដ្ឋស៊ីប Cyprus បានអបអរសាទរចំពោះជោគជ័យ នៃដំណើរការរៀបចំការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ របស់កម្ពុជា និងចាត់ទុកថាមានដំណើរការប្រកបដោយលក្ខណៈសេរី និងយុត្តិធម៌។ ការថ្លែងក្តីអបអរសាទរនេះបានធ្វើឡើង ក្នុងពេលដែលឯកអគ្គរដ្ឋទូតស៊ីប ប្រចាំកម្ពុជា លោកស្រី ម៉ាថា ម៉ាវ្រុម ម៉ាធីស Martha A. Mavrommatis បានជួបពិភាក្សាការងារជាមួយនឹងអនុប្រធានទីមួយអាជ្ញាធរមីនកម្ពុជា លោក លី ធុជ នាថ្ងៃទី២៨ កក្កដានេះ។ គួរបញ្ជាក់ថាទូតរបស់សាធារណរដ្ឋស៊ីបប្រចាំកម្ពុជា មាននិវេសនដ្ឋាននៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។ លោកស្រី ឯកអគ្គរដ្ឋទូត បានថ្លែងថា ដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ កន្លងទៅនេះបានប្រកបដោយភាពសេរី និងយុត្តិធម៌។ លោកស្រីឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់ សម្តច តេជោ ហ៊ុន សែន ដែលបានស្វែងរកសុខសន្តិភាពជូនដល់ប្រជាជនកម្ពុជា និងធ្វើឲ្យកម្ពុជា មានការអភិវឌ្ឍលើគ្រប់វិស័យ៕

  • គ.ជ.ប ចាប់ផ្តើមត្រួតពិនិត្យផ្ទៀងផ្ទាត់ អំពីភាពត្រឹមត្រូវចំពោះលទ្ធផល នៃការបោះឆ្នោត (Video Inside)

    គ.ជ.ប ចាប់ផ្តើមត្រួតពិនិត្យផ្ទៀងផ្ទាត់ អំពីភាពត្រឹមត្រូវចំពោះលទ្ធផល នៃការបោះឆ្នោត (Video Inside)

    គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងចាប់ផ្តើមត្រួតពិនិត្យផ្ទៀងផ្ទាត់ អំពីភាពត្រឹមត្រូវចំពោះលទ្ធផល នៃការបោះឆ្នោត តាមមណ្ឌលបោះឆ្នោតរាជធានីខេត្តទូទាំងប្រទេស នៅថ្ងៃទី២៩កក្កដានេះ។ យោងតាម គ.ជ.ប ការប្រកាសត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនេះ បានទន្ទឹមនឹងសម្ភារៈស្បោង «ឃ» និងកញ្ចប់ «ឃពិសេស» ព្រមទាំងសម្ភារៈឯកសារបោះឆ្នោតពាក់ព័ន្ធដទៃទៀត ត្រូវបានបញ្ជូនមកទីស្នាក់ការកណ្តាលគជបវិញ រវាងពីថ្ងៃទី២៧ ដល់ ២៩កក្កដា។ យោងតាមប្រតិទិន នៃការបោះឆ្នោត, ការប្រកាសលទ្ធផលចុងក្រោយ នឹងធ្វើចន្លោះថ្ងៃទី៩ សីហា ដល់៤កញ្ញា បើសិនជាគ្មានពាក្យបណ្តឹង និងករណីគ្មានការបោះឆ្នោតណាមួយសាជាថ្មីនោះទេ។

  • ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ១២កើត ខែទុតិយាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ១២កើត ខែទុតិយាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារ និងអាជីវកម្មរបស់អ្នកមាន ដំណើរការល្អប្រសើរណាស់។ លោកអ្នកកំពុងដើរនៅលើផ្លូវដែលត្រឹមត្រូវ ដូច្នេះសូមបន្តការ ងារនេះទៅមុខ ហើយប្រហែលជាបំណងនៃការផ្លាស់ប្តូរទីកន្លែងការងារ គួរតែរក្សាទុកសិន។ ក្នុងពេលនេះ សូមកុំខ្លាចក្នុងការធ្វើផែនការ ទៅតាមបំណងដែលអ្នកប្រាថា្ន ពីព្រោះផ្លូវរបស់ អ្នកនឹងគ្មានផលរំខាននោះទេ។ លោកអ្នកអាចយកឈ្នះការលំបាកបាន ដោយត្រឹមតែពឹង អាស្រ័យទៅលើសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួន។ ក្រៅពីនេះ សូមលោកអ្នកបោះបង់ចោលការ សង្ស័យដោយគ្មានមូលដ្ឋាន ពីព្រោះវាបណ្តាលអោយអ្នកខាតច្រើន។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ស្ថានភាពទំនាក់ទំនងរវាងមនុស្សនៅក្នុងក្រុមការងារ ហាក់មិនសូវជារលូនដោយរូបភាពដែលអាចមើលឃើញពីខាងក្រៅនោះទេ។ ដែលនេះជា កត្តាលំបាកសម្រាប់លលោកអ្នកក្នុងការសម្របសម្រួល និងដោះស្រាយអោយបានទាន់ ពេលវេលា។ វានឹងល្អប្រសើរបំផុត ប្រសិនបើអ្នកមានគម្រោងផែនការជាមុនសម្រាប់ករណី ទាំងឡាយណាដែលអ្នកនឹងត្រូវអនុវត្ត។ ក្នុងការទំនាក់ទំនង សូមជៀសវាងយ៉ាងណាកុំ បញ្ចេញមតិច្រើន ហើយក៏មិនចាំបាច់ត្រូវធ្វើការរិះគន់ ឬទាមទារខុសត្រូវច្រើនពេកដែរ។ វា នឹងប្រសើរជាងប្រសិនបើអ្នកកុំពាក់ព័ន្ធនឹងទំនាក់ទំនងតូចធំនៅក្នុងពេលនេះ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ…

  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ២០០ករណី (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ២០០ករណី (Video Inside)

    មានប្រទេសតែ ៤ ប៉ុណ្ណោះនៅអាស៊ាន ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលមានករណីឆ្លង និងស្លាប់ ដោយសារកូវីដ១៩ នៅឡើយ។ ដោយឡែកប្រទេសកម្ពុជា នៅថ្ងៃនេះ មិនមានរកឃើញករណីឆ្លងថ្មីឡើយ ដែលនាំឲ្យការមិនមានអ្នកឆ្លងសោះមានរយៈពេល ៩ថ្ងៃ បន្តបន្ទាប់ជាប់គ្នាមកហើយ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាន នៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ២៥៩ករណី ដែលជាតួលេខឆ្លងកើនឡើងមកវិញចំនួន ៨១ករណី បើប្រៀបធៀបការឆ្លងកាលពីថ្ងៃម្សិលមិញ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៤ នៅអាស៊ាន រួមមានប្រទេសហ្វីលីពីន, វៀតណាម, មីយ៉ាន់ម៉ា និងប្រទេសឡាវ។ ប្រទេសហ្វីលីពីន គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ២១៣ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសមីយ៉ាន់ម៉ា និងប្រទេសឡាវ ដែលមានការ ឆ្លងចំនួន ១៣ករណីដូចគ្នា។ ប្រទេសឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, ថៃ, សឹង្ហបុរី, កម្ពុជា និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ការស្លាប់ដោយសារកូវីដ១៩ នៅអាស៊ាន…

  • ខេត្តព្រះវិហារបន្តដាំកូនឈើទ្រទ្រង់បរិស្ថាន (Video Inside)

    ខេត្តព្រះវិហារបន្តដាំកូនឈើទ្រទ្រង់បរិស្ថាន (Video Inside)

    ខេត្តព្រះវិហារបានបន្តដាំកូនឈើដើម្បីការទ្រទ្រង់បរិស្ថានជាតិ។ ពិភពលោកបានរងនឹងគ្រោះកម្តៅ, គ្រោះទឹកជំនន់ ខណៈផែនដីមានការប្រែប្រួលធាតុអាកាស។ ដើមឈើនឹងជួយថែរក្សាបរិស្ថានជួយបង្អន់ភាពក្តៅ និងគ្រោះថ្នាក់ធម្មជាតិនានាដទៃទៀតបាន។ អប្សរាណិតរាយការណ៍

  • កម្ពុជាបនុ្តប្រគល់ឆ្អឹងទាហានវៀតណាមដល់រដ្ឋាភិបាលក្រុងហាណូយ (Video Inside)

    កម្ពុជាបនុ្តប្រគល់ឆ្អឹងទាហានវៀតណាមដល់រដ្ឋាភិបាលក្រុងហាណូយ (Video Inside)

    អដ្ឋិធាតុយុទ្ធជនវៀតណាម ដែលពលីចំនួន១២២បន្ថែមទៀត ត្រូវបានកម្ពុជាប្រគល់ដល់ភាគីវៀតណាម។ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣នេះ ចំណុចច្រកទ្វាព្រំដែនអន្តរជាតិព្រៃវល្លិ៍-ប៊ិញហៀបព្រំដែនកម្ពុជា-វៀតណាម។ អដ្ឋិធាតុជនពលីនេះ នឹងត្រូវយកទៅបញ្ចុះនៅបូជនីយស្ថានអន្តរស្រុកវិញហ៊ឹង-តឹនហ៊ឹង នៃខេត្តឡុងអាន។ ពិធីប្រគល់អដ្ឋិធាតុនេះ បានអញ្ជើញចូលរួមពីអភិបាលខេត្តស្វាយរៀងលោក ម៉ែន វិបុល និងប្រធានក្រុមប្រឹក្សាប្រជាជនខេត្តឡុងអាន លោក ង្វៀន វ៉ាន់អ៊ុក ដែលជាប្រធានគណៈកម្មាធិការប្រជាជនខេត្តឡុងអាន។ អភិបាលរងខេត្តប៉ៃលិន បាត់ដំបង ព្រមទាំងគណៈប្រតិភូ នៃខេត្តដែលជាប់ពាក់ព័ន្ធ បានអញ្ជើញចូលរួមក្នុងឱកាសនោះ។ ការស្វែងរុករកនិងការធ្វើមាតុភូមិនិវត្តន៍អដិ្ឋធាតុ កងទ័ពវៀតណាម ដែលបានពលីអាយុជីវិតក្នុងសម័យសង្គ្រាម ក្នុងប្រទេសកម្ពុជា គឺអនុវត្តន៍តាមកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម និងរវាងខេត្តប៉ៃលិន, បាត់ដំបង, ស្វាយរៀង ជាមួយខេត្តឡុងអាន។ ភាគីវៀតណាម ក្នុងឱកាសនោះបានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការ និងបានស្នើដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋកម្ពុជា សូមបន្តសហប្រតិបត្តិការ និងបង្កលក្ខណៈងាយស្រួលដល់ដំណើរការស្វែងរុករកអដ្ឋិធាតុ កងទ័ពវៀតណាមពលីជីវិតនៅទឹកដីកម្ពុជា ដែលនៅសេសសល់បន្តទៀត ដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសវៀតណាមវិញ។ យុទ្ធជនវៀតណាមត្រូវគេរាយការណ៍ថាបានបាត់បង់ជីវិត លើទឹកដីកម្ពុជាក្នុងអតីតកាលសង្គ្រាមកន្លងមក មានដល់ច្រើនម៉ឺននាក់។

  • ជំនន់ទឹកភ្លៀងលិចផ្លូវសំខាន់ នៃច្រកចេញចូលពីកំពង់ឆ្នាំងសម្តៅទៅកំពង់ចាម (Video Inside)

    ជំនន់ទឹកភ្លៀងលិចផ្លូវសំខាន់ នៃច្រកចេញចូលពីកំពង់ឆ្នាំងសម្តៅទៅកំពង់ចាម (Video Inside)

    ជំនន់ទឹកភ្លៀង បានបង្កការលិចផ្លូវគមនាគមន៍ដ៏សំខាន់មួយខ្សែ ដែលជាច្រកចេញពីខេត្តកំពង់ឆ្នាំងសម្តៅទៅខេត្តកំពង់ចាម។ បាតុភូតភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅតែបន្ដកើត ក្នុងសប្តាហ៍នេះខណៈកម្ពុជា ទទួលរងនូវឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប អូសបន្លាយលើ អាងទន្លេមេគង្គភាគខាងលើ កាត់ប្រទេសថៃ ឡាវ និងភាគកណ្តាលវៀតណាម ជាមួយនិងខ្យល់មូសុងនិរតី ក្នុងកម្រិតមធ្យម។ អប្សរាណិតរាយការណ៍

  • គជបដោះស្រាយបណ្តឹង៥ជាលើកចុងក្រោយ ពាក់ព័ន្ធករណីញុះញង់គូសបំផ្លាញសន្លឹកឆ្នោត (Video Inside)

    គជបដោះស្រាយបណ្តឹង៥ជាលើកចុងក្រោយ ពាក់ព័ន្ធករណីញុះញង់គូសបំផ្លាញសន្លឹកឆ្នោត (Video Inside)

    មនុស្ស៤នាក់ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតសម្រេចលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឱ្យគេឈរឈ្មោះបោះឆ្នោតរយៈពេលពី៥ទៅ១០ឆ្នាំ។ ការសម្រេចនេះ បានធ្វើឡើងក្នុងសវនាការជំនុំជម្រះ លើបណ្តឹង៥ចុងក្រោយ ពាក់ព័ន្ធនឹងករណីញុះញង់គូសបំផ្លាញសន្លឹកឆ្នោត។ ក្នុងអម្លុងដំណាក់កាលបោះឆ្នោតសកលនេះ គជប បានទទួលពាក្យបណ្តឹងសរុបចំនួន៣៥ និងបានដោះស្រាយរួចមកហើយចំនួន២០បណ្តឹង។ សវនាការបណ្តឹង ៥ នៅថ្ងៃទី២៧កក្កដានេះ គឺជាសវនាការចុងក្រោយបំផុត។ បណ្តឹងទាំង៥នេះពាក់ព័ន្ធនឹង ខេត្តកំពង់ចាម, ខេត្តប៉ៃលិន និងខេត្តត្បូងឃ្មុំ។ មនុស្សចំនួន៤នាក់ដែលរងការពិន័យនេះ រួមមានឈ្មោះ លី ម៉េងហាំង និងឈ្មោះ យ៉ាន សុឃឿន រស់នៅខេត្តត្បូងឃ្មុំ និង២នាក់រស់នៅ ក្នុងខេត្តប៉ៃលិនឈ្មោះ ខឹម មុនីកុសល និងស្ត្រីឈ្មោះ ស៊ុន សុភា។ អ្នកទាំង៤ត្រូវបានក្រុម ប្រឹក្សាជំនុំជម្រុះ គជប សម្រេចពិន័យប្រាក់ចំនួន១៥លានរៀល ព្រមទាំងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឱ្យឈរឈ្មោះឱ្យគេបោះឆ្នោត រយៈពេល១០ឆ្នាំ ដោយមិនគិតពីទោសព្រហ្មទណ្ឌផ្សេងៗទៀតឡើយ។