Category: កម្មវិធីព័ត៌មាន

  • ក្រសួងធនធានទឹកជូនដំណឹងប្រុងប្រយ័ត្នដល់ពលរដ្ឋរស់តាមដងទន្លេមេគង្គផ្នែកខាងលើ (Video Inside)

    ក្រសួងធនធានទឹកជូនដំណឹងប្រុងប្រយ័ត្នដល់ពលរដ្ឋរស់តាមដងទន្លេមេគង្គផ្នែកខាងលើ (Video Inside)

    ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងដល់ពលរដ្ឋ ដែលរស់នៅតាមដងទន្លេមេគង្គផ្នែកខាងលើ ប្រុងប្រយ័ត្ននឹងកម្ពស់ទឹកទន្លេមេគង្គស្ទុះឡើង ដោយសារតែការធ្លាក់ភ្លៀងជាបន្តបន្ទាប់ច្រើនថ្ងៃមកនេះ។ ក្រសួងធនធានទឹកថ្លែងថា ទឹកជំនន់ទន្លេមេគង្គនឹងចាប់ផ្តើមកើតមាន ក្នុងសប្ដាហ៍ទៅមុខនេះ ខណៈពេលដែលមានឥទ្ធិពល នៃប្រព័ន្ធសម្ពាធទាប ITCZ ដែលបណ្តាលឱ្យនៅតំបន់ផ្ទៃរងទឹកភ្លៀង នៃទន្លេមេគង្គ ក្នុងប្រទេសថៃ ឡាវ និងប្រទេសកម្ពុជា មានភ្លៀងធ្លាក់ច្រើននៅក្នុងអាងទន្លមេគង្គ។ កម្ពស់ទឹកផ្នែកខាងលើដងទន្លេមេគង្គនឹងចាប់ផ្តើមកើតមានក្នុងរយៈពេលរវាងពី៣ទៅ៤ថ្ងៃខាងមុខនេះ ដូចជានៅខេត្តស្ទឹងត្រែង ទឹកនឹងអាចឡើងដល់កម្ពស់ចំនួន៧ម៉ែត្រ និង៦៥សង្ទីម៉ែត្រ, ខណៈខេត្តក្រចេះ ទឹកនឹងអាចឡើងដល់កម្ពស់១៦ម៉ែត្រ ៧០សង្ទីម៉ែត្រ និងខេត្តកំពង់ចាម ទឹកនឹងអាចឡើងដល់កម្ពស់ ៩ម៉ែត្រ ៩០សង្ទីម៉ែត្រ។ កម្ពស់ទឹកនេះ នៅមិនទាន់ដល់កម្រិតប្រកាសអាសន្ននោះទេ ប៉ុន្ដែតាមរយៈកម្ពស់ទឹកទាំងនេះ នឹងអាចឱ្យលិចតំបន់ទំនាបមួយចំនួន ដែលអមដងទន្លេ និងហូរចូលទៅតាមបណ្តាព្រែកមួយចំនួនថែមទៀត។ ក្រសួងធនធានទឹក និងឧតុនិយម បានដាស់តឿនដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះករណីជំនន់ទឹកភ្លៀងនេះផងទៀត។

  • ទំនប់បារាំងនៅខេត្តកំពង់ឆ្នាំងបាក់ចុងទំនប់ (Video Inside)

    ទំនប់បារាំងនៅខេត្តកំពង់ឆ្នាំងបាក់ចុងទំនប់ (Video Inside)

    ចុងទំនប់បារាំងក្នុងក្រុងកំពង់ឆ្នាំង នៃខេត្តកំពង់ឆ្នាំង បានបាក់បណ្តាលឱ្យមានទឹកហៀរហូរជន់លិចថ្នល់។ អាជ្ញាធរបានបិទបណ្តោះអាសន្នការធ្វើចរាចណ៍លើកំណាត់ផ្លូវ ដែលលិចនៅថ្ងៃទី៣១កក្កដានេះ។ អប្សរាណិតរាយការណ៍

  • ជំនន់ទឹកភ្លៀងក្នុងខេត្តកំពង់ស្ពឺ និងខេត្តព្រះវិហារ (Video Inside)

    ជំនន់ទឹកភ្លៀងក្នុងខេត្តកំពង់ស្ពឺ និងខេត្តព្រះវិហារ (Video Inside)

    ខេត្តដែលមិនជាប់មាត់សមុទ្ទមួយចំនួនត្រូវគេរាយការណ៍ថា ក៏បានរងប៉ះពាល់នឹងជំនន់ទឹកភ្លៀងនាប៉ុន្មានថ្ងៃនេះផងដែរ។ នៅក្នុងខេត្តកំពង់ស្ពឺ យោងតាមរបាយការណ៍ស្នងការដ្ឋាននគរបាលខេត្ត គិតត្រឹមម៉ោង៣រសៀលថ្ងៃទី៣១កក្កដា ចំណុចដែលជន់លិចលើកំណាត់ផ្លូវខ្លះ លើជាតិលេខ៤ក្នុងខេត្ត បានស្រកទៅវិញ និងចរាចរណ៍បានប្រព្រឹត្តជាធម្មតា។ នៅចំណុចស្ពានអូរគគីរ នៃចំណុចគីឡូម៉ែត្រលេខ១០៦ និង១០៧ ទឹកភ្លៀងមិនប៉ះពាល់ដល់ការធ្វើចរាចរណ៍ទៀតឡើយ, ចំណែកចំណុចស្ទឹងស្រែខ្លុង នៃចំណុចគីឡូម៉ែត្រ៧៦ និង៧៧ លើផ្លូវជាតិលេខ៤នោះ ទឹកភ្លៀងធ្លាក់ខ្សោយ និងមិនបង្កការប៉ះពាល់ដល់ការធ្វើចរាចរណ៍ទេ។ ដោយឡែកផ្លូវលំមួយចំនួននៅក្នុង ឃុំត្រែងត្រយឹង, ឃុំយាយម៉ៅពេជ្រនិល, ឃុំដំបូករូង, ឃុំជាំសង្កែ, ឃុំចំបក់, ឃុំតាំងសំរោង, ឃុំព្រៃរំដួល, ឃុំតាំងស្យា នៃស្រុកភ្នំស្រួច ទឹកជំនន់បានធ្វើបង្កឱ្យមានការខូចខាតផ្លូវខ្លះប្រវែង៣០០ម៉ែត្រ និងផ្ទះប្រជាពលរដ្ឋរងប៉ះពាល់១៩១ គ្រួសារ, ប៉ះពាល់ស្រូវ៩៥ហិកតា និងដំណាំរួមផ្សំ២២ហិកតា។ សេចក្តីរាយការណ៍បានបង្ហាញថា ទឹកបានហូរធ្លាក់ចុះមកខាងក្រោមសម្តៅមកក្រុងច្បារមន, មកស្រុកសំរោងទង និងបន្តធ្លាក់មកឃុំជាប់ដែនសណ្តរស្ទឹងព្រែកត្នោត ឆ្ពោះមកកាន់ខេត្តកណ្តាល។ នៅក្នុងខេត្តព្រះវិហារនោះវិញ ទឹកភ្លៀងបានស្រកវិញហើយនៅថ្ងៃទី៣១កក្កដានេះ បន្ទាប់ពីមានភ្លៀងមួយយប់ទល់ភ្លឺនៅចំណុចមុំបី នៃព្រំដែនកម្ពុជាថៃ និងឡាវ បានរងដោយការធ្លាក់ភ្លៀងកម្រិត១៥០មីលីម៉ែត្រ។ ទឹកភ្លៀងបានលិចផ្លូវគ្រួសក្រហមនៅក្នុងភូមិសែនរុងរឿង និងបានលិចផ្ទះពលរដ្ឋជាច្រើន និងមិនទាន់មានសេចក្តីរាយការណ៍ទំហំខូចខាតនៅឡើយទេ។

  • ខេត្តជាប់មាត់សមុទ្ទរងការវាយប្រហារដោយជំនន់ទឹកភ្លៀង (Video Inside)

    ខេត្តជាប់មាត់សមុទ្ទរងការវាយប្រហារដោយជំនន់ទឹកភ្លៀង (Video Inside)

    ខេត្តដែលស្ថិតជាប់នឹងមាត់សមុទ្ទដូចជាខេត្តកំពត ខេត្តកោះកុង ខេត្តព្រះសីហនុ និងខេត្តកែប បានរងនឹងការវាយលុកដោយជំនន់ទឹកភ្លៀង ដែលកន្លែងខ្លះបង្កការស្លាប់ និងបាត់ខ្លួនមនុស្សផងដែរ។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • ក្រុមប្រឹក្សាធម្មនុញ្ញប្រកាសតម្កល់រក្សាសេចក្តីសម្រេចរបស់ គ.ជ.ប ដែលផ្តន្ទាទោសបុគ្គលបំផ្លាញសន្លឹកឆ្នោត (Video Inside)

    ក្រុមប្រឹក្សាធម្មនុញ្ញប្រកាសតម្កល់រក្សាសេចក្តីសម្រេចរបស់ គ.ជ.ប ដែលផ្តន្ទាទោសបុគ្គលបំផ្លាញសន្លឹកឆ្នោត (Video Inside)

    ក្រុមប្រឹក្សាធម្មនុញ្ញបានប្រកាសតម្កល់សេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជុំវិញការផ្តន្ទាទោសលើករណីបុគ្គលញុះញង់គូសបំផ្លាញសន្លឹកឆ្នោត។ ការប្រកាសតម្កល់រក្សាសេចក្តីសម្រេចនេះ បានធ្វើឡើងនៅថ្ងៃទី៣១ កក្កដា ឆ្នាំ២០២៣ ដោយប្រធានក្រុមប្រឹក្សាធម្មនុញ្ញ កិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ក្រោយសវនាការលើបណ្តឹងតវ៉ាជំទាស់ ចំនួន២សំណុំរឿង ទៅលើសេចក្តីសម្រេចរបស់ គ.ជ.ប ពាក់ព័ន្ធនឹងសកម្មភាពណែនាំ និងញុះញង់ឲ្យអ្នកបោះឆ្នោតគូសបំផ្លាញ ឬធ្វើឲ្យខូចសន្លឹកឆ្នោត អំឡុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។ យោងតាមច្បាប់បន្ទាប់ពី គ.ជ.ប ចេញសេចក្តីសម្រេចរបស់ខ្លួន, តំណាងដើមចោទ ឬចុងចោទអាចបន្តប្តឹងជំទាស់ទៅក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងរយៈពេល៧២ម៉ោង។ ការដោះស្រាយបណ្តឹងរួចរាល់នេះ គឺជាការបើកផ្លូវមួយសម្រាប់ គ.ជ.ប ដែលគ្រោងនឹងធ្វើការប្រកាសលទ្ធផលបណ្តោះអាសន្នការបោះឆ្នោតសកល នៅថ្ងៃទី៥ សីហា និងលទ្ធផលជាផ្លូវការ ដែលនឹងប្រកាសនាថ្ងៃទី៩ សីហាខាងមុខនេះ។

  • ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ១៥កើត ខែទុតិយាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ១៥កើត ខែទុតិយាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារ និងរបរអាជីវកម្មតូចធំនឹងទទួលផ្លែផ្លាយ៉ាងត្រចេះត្រចង់ ហើយគ្មានអ្វីដែលអ្នកមិនអាចធ្វើបាននោះទេ។ ថ្ងែនេះគួរបញ្ចេញសមត្ថភាពឲ្យអស់ ព្រោះជាឳកាសចាប់យកកិច្ចការងារធំ តែត្រូវធ្វើយ៉ាងណាប្រតិបត្តការតាមគំរោង និងទុកចិត្តអ្វីដែលអ្នកបង្ហាញចេញ។ ត្រូវតែមានគម្រោងទប់ស្កាត់ភាពអវិជ្ជមានដែលនឹងអាចកើតឡើងដោយមិនអាចកំណត់បាន។  ក្នុងនោះសូមប្រុងប្រយ័ត្ន ចំពោះការប្រើប្រាស់ពេលវេលា ពីព្រោះអ្នកអាចនឹងគ្មានពេលគ្រប់គ្រាន់ដើម្បីធ្វើកិច្ចការ ដែលសំខាន់អោយបានចប់ចុងចប់ដើម។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលក្នុងការអនុវត្តគម្រោងផែន ការ។ អ្នកអាចធ្វើការបង្ហាញគម្រោងការងារ និងគោលគំនិតរបស់អ្នកដោយភាពងាយ។ប៉ុន្តែលោកអ្នកមិនអាចបោះបង់ចោលគម្រោងអនាគត ដោយសារតែឳកាសខ្លះដែលកើត ឡើងចំពោះមុខនៅក្នុងពេលនេះទេ។ គម្រោង ឬការងារដែលអ្នកកំពុងមានសព្វថ្ងៃនេះនឹង ផ្តល់ផលប្រយោជន៍ធំជាងអ្នកផ្លាស់ប្តូរ។ អ្នកគួរមានទំនុកចិត្តបន្ថែម ហើយប្រើប្រាស់ពេល វេលាជាមួយការងារជាជាងគិតចង់ផ្លាស់ប្តូរ។ ក្រៅពីនេះ លោកអ្នកនៅតែអាចបំពេញក្តី ប្រាថ្នានានារបស់ខ្លួនបាន បើទោះបីជាអាចប្រទះការលំបាកបន្តិចបន្តួចក្តី។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារនានារបស់អ្នកហាក់ស្ថិតនៅចម្លោះភាពជោគជ័យធំ និងភាពបរាជ័យដូចគ្នាដែរ ដោយសារជម្លោះអាចកើតឡើងក្នុងពេលនេះ។ សូមអ្នកយកចិត្តទុកដាក់ទៅលើភាពខ្សត់ខ្សោយនៃពេលវេលាក្នុងការបំពេញការងារ ឬអ្នកអាចជួបនឹងបញ្ហាទាក់ទងនឹងហិរញ្ញវត្ថុ។ ក្នុងពេលជាមួយគ្នានេះ សូមមានភាពរហ័សរហួន ធ្វើយ៉ាងណាព្យាយាមបំពេញការងារក្រោមបន្ទុកអោយបានចប់ឆាប់រហ័ស ហើយប្រើប្រាស់…

  • ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ១៣កើត ខែទុតិយាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ១៣កើត ខែទុតិយាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរ និងការងារថ្មីរបស់លោកអ្នកមានភាពចម្រើនលូតលាស់ល្អណាស់។ សូមបន្តព្យាយាមបន្ថែម និងកុំចោលគម្រោងការងារ។ ថ្ងៃនេះប្រសិនបើអ្នកព្យាយាមរក្សាខ្លួននៅក្បែរនឹងថ្នាក់លើ នោះដំណឹងល្អអាចនឹងកើតឡើងបាន ប៉ុន្តែសូមចងចាំថាកុំនិយាយស្តីអ្វីដែលអ្នកប៉ះពាល់អ្នកដទៃ ទោះជាល្អ ឬអាក្រក់់ក្តី។ ក្រៅពី នេះ សូមលោកអ្នករៀនគ្រប់គ្រងទឹកចិត្តរបស់ខ្លួនអោយបានល្អប្រសើរក្នុងការឆ្លើយតបនឹង ស្ថានភាពដែលកើតឡើង។ ភាពឆេវឆាវមិនអាចធ្វើអោយអ្នកទទួលបានផលល្អប្រសើរនោះ ទេ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ លាភសំណាងក្នុងការងារ និងអាជីវកម្មនឹងធ្លាក់ក្នុងកណ្តាប់ដៃរបស់អ្នក។ ដោយឡែកមនុស្សដែលតែងនិន្ទាឈ្នានីស នឹងបោះបង់គំនិតអគតិទាំងនោះ។ សូមប្រាស្រ័យទាក់ទងមនុស្សដោយមានការប្រុងប្រយ័ត្នខ្ពស់ ពិសេសកុំពាក់ព័ន្ធនឹងរឿងលុយកាក់។ ការលក់ចេញទិញចូលអចលនទ្រព្យ គឺអាចធ្វើទៅបានដោយគ្មានផលអវិជ្ជមានឡើយ។ ក្នុងនោះ សម្រាប់រាល់ការផ្លាស់ប្តូរនានាគឺអាចធ្វើទៅបាន រួមទាំងការផ្លាស់ ប្តូរទីកន្លែងធ្វើការផងដែរ។ ដោយឡែក សូមប្រុងប្រយ័ត្ននឹងពាក្យនិន្នាឈ្នានីស ការតបត របស់អ្នកត្រូវតែមានហេតុផល។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះកិច្ចការងារ ក៏ដូចជាមុខរបរអាជីវកម្មហាក់នៅទ្រឹង ជាប់គាំងទៅដោយបញ្ហាតូចតាចឥតប្រយោជន៍ជាច្រើន។ លោកអ្នកអាចជួបបញ្ហាយល់ច្រឡំក្នុងរង្វង់ការងារ ឬមុខរបរ  ប៉ុន្តែជាការប្រសើរណាស់ព្រោះការយល់ច្រលំនេះនឹងមិនបណ្តាយឲ្យទៅជារឿងធំនោះទេ។…

  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ២០០ករណី (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ២០០ករណី (Video Inside)

    មានប្រទេសតែ ៤ ប៉ុណ្ណោះនៅអាស៊ាន ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលមានករណីឆ្លង និងស្លាប់ ដោយសារកូវីដ១៩។ ដោយឡែកប្រទេសកម្ពុជា នៅថ្ងៃនេះ មិនមានរកឃើញករណីឆ្លងថ្មីឡើយ ដែលនាំឲ្យការមិនមានអ្នកឆ្លងសោះមានរយៈពេល ១០ថ្ងៃបន្តបន្ទាប់ជាប់គ្នាមកហើយ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ២៦៩ករណី ដែលជាតួលេខឆ្លងបន្តកើនឡើងថែមទៀតចំនួន ១០ករណី បើប្រៀបធៀបការឆ្លងកាលពីថ្ងៃម្សិលមិញ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៤នៅអាស៊ាន រួមមានប្រទេសហ្វីលីពីន, វៀតណាម, មីយ៉ាន់ម៉ា និងប្រទេសឡាវ។ ប្រទេសហ្វីលីពីន គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ២២៣ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសឡាវ ដែលមានការឆ្លងចំនួន ៤ករណីដូចគ្នា។ ប្រទេសឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, ថៃ, សឹង្ហបុរី, កម្ពុជា និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ការស្លាប់ដោយសារកូវីដ១៩ នៅអាស៊ាននារយៈពេល២៤ម៉ោងចុងក្រោយនេះ មាន ៩នាក់ ដែលជាពលរដ្ឋនៃប្រទេសហ្វីលីពីន។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន…

  • ភ្លៀងធ្លាក់ក្នុងស្រុករលាប្អៀរបង្កការព្រួយបារម្ភសុវត្ថិភាពអ្នកធ្វើដំណើរឆ្លងកាត់ទំនប់បារាំង (Video Inside)

    ភ្លៀងធ្លាក់ក្នុងស្រុករលាប្អៀរបង្កការព្រួយបារម្ភសុវត្ថិភាពអ្នកធ្វើដំណើរឆ្លងកាត់ទំនប់បារាំង (Video Inside)

    ភ្លៀងនៅតែបន្តធ្លាក់ក្នុងខេត្តកំពង់ឆ្នាំងនៅថ្ងៃសុក្រនេះទៀត ដោយធ្វើឱ្យផ្លូវមួយចំនួន ក្នុងស្រុករលាប្អៀរបានលិចលង់។ អប្សរាណិតរាយការណ៍

  • ខេត្តមណ្ឌលគិរីធ្វើផ្លូវទាំងកណ្តាលភ្លៀង ដើម្បីជួយពលរដ្ឋធ្វើដំណើរ (Video Inside)

    ខេត្តមណ្ឌលគិរីធ្វើផ្លូវទាំងកណ្តាលភ្លៀង ដើម្បីជួយពលរដ្ឋធ្វើដំណើរ (Video Inside)

    មន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី និងក្រុមហ៊ុនរ៉ែមាសអូរខ្វាវ ដែលធំជាងគេនៅកម្ពុជា បានសហការគ្នាធ្វើការជួសជុលផ្លូវលំមួយខ្សែ ដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង។ សេចក្តីរាយការណ៍បានបង្ហាញថាខេត្តមណ្ឌលគិរី ក្នុងរយៈពេល៧ថ្ងៃជាប់គ្នាមកនេះ បានរងនឹងការធ្លាក់ភ្លៀងគ្មានពេលលោះ ដោយសារតែឥទ្ធិពលព្យុះបោកបក់ ក្នុងប្រទេសវៀតណាម។ ផ្លូវមួយខ្សែប្រវែង ៦៥គឺឡូម៉ែត្រភ្ជាប់ពីឃុំចំនួន៤ គឺឃុំពូត្រុំ, ឃុំរម្យនា, ឃុំមេម៉ង និងឃុំចុងផ្លាស់ បានរងនឹងការខូចខាត ដែលជំរុញឱ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី និងក្រុមហ៊ុនរ៉ែមាសអូរខ្វាវ សហការគ្នាធ្វើការជួសជុល បើទោះបីជាមេឃបន្តការធ្លាក់ភ្លៀងយ៉ាងណាក៏ដោយ។ ការខូចខាតផ្លូវដ៏សំខាន់នេះ ត្រូវគេរាយការណ៍ថាបានធ្វើឱ្យមានការស្ទះចរាចរណ៍ ផ្លូវធ្វើដំណើរពីមូលដ្ឋានទៅកាន់ទីរួមខេត្ត។ ក្រុមជំនាញជួសជុលផ្លូវបានបញ្ជាក់ថា ផ្លូវមួយខ្សែនេះនឹងត្រូវចាក់ថ្មភ្នំបង្ហាប់តាមកន្លែងខូចខាតជាច្រើននិងរំពឹងថារយៈពេល ៣ទៅ៤ថ្ងៃទៀតប៉ុណ្ណោះ ផ្លូវនេះនឹងចរាចរណ៍បានធម្មតាវិញ។ កម្ពុជាក្នុងសប្តាហ៍នេះ បានទទួលរងនូវឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប អូសបន្លាយលើអាងទន្លេមេគង្គភាគខាងលើកាត់ប្រទេសថៃ ឡាវ និងភាគកណ្តាលវៀតណាម ជាមួយនិងខ្យល់មូសុងនិរតីក្នុងកម្រិតមធ្យមផង និងប្រឈមឥទ្ធិពលព្យុះទី៥ ឈ្មោះ ដុក ស៊ូរី ដែលកំពុងបោកបក់ ទៅរកទិសដៅចុងក្រោយរបស់ខ្លួននៅភាគអាគ្នេយ៍ នៃប្រទេសចិន បន្ទាប់ពីបានសម្លាប់មនុស្ស ៣៩នាក់ក្នុងប្រទេសហ្វីលីពីន និងបានផ្តាច់ភ្លើងអគ្គិសនី ធ្វើឱ្យពលរដ្ឋចិនតៃវ៉ាន់ជិត ៥ម៉ឺននាក់ បានប្រឈមនឹងការគ្មានភ្លើង។