-
ប្រធានរដ្ឋសភាវៀតណាមអបអរសាទរជ័យជំនះគណបក្សប្រជាជនកម្ពុជា (Video Inside)

ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានផ្ញើសារអបអរសាទរប្រធានសភាកម្ពុជាសម្តេច ហេង សំរិន ជុំវិញគណបក្សប្រជាជនកម្ពុជាបានឈ្នះឆ្នោត បន្តការដឹកនាំប្រទេស។ សារលិខិតរបស់លោក វឿង ឌិញហ្វេ បានធ្វើនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ មួយថ្ងៃក្រោយការបោះឆ្នោតសកល និងបន្ទាប់ពីមានលទ្ធផលមិនទាន់ផ្លូវការ បញ្ជាក់ការឈ្នះភ្លូកទឹកភ្លូកដីរបស់គណបក្សប្រជាជនកម្ពុជា។ សារលិខិតបានសរសេរថា «គណបក្សប្រជាជនកម្ពុជាបានទទួលជ័យជម្នះដ៏ត្រចះត្រចង់ និងបន្តធ្វើជាគណបក្សកាន់អំណាច»។ លោកបានសរសេរថា «ក្នុងនាមរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម» លោកសូម «សម្ដែងការអបអរសាទរយ៉ាងកក់ក្តៅបំផុត ជូនចំពោះសម្តេចប្រធានរដ្ឋសភា និងប្រជាជនកម្ពុជាទាំងអស់»។ លោក វឿង ឌិញហ្វេ មានជំនឿចិត្តថា «ជ័យជម្នះដ៏អស្ចារ្យនេះ នឹងដើរតួនាទីជាកម្លាំងចលករដ៏រឹងមាំ ក្នុងការជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ក៏ដូចជារវាងស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរ ឲ្យឡើងដល់កម្រិតកំពូលថ្មីមួយ ដើម្បីបម្រើផលប្រយោជន៍ដ៏ធំធេងរបស់ប្រជាជន និងរួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក»៕
-
ប្រធានាធិបតីចិនអបអរសាទរគណបក្សប្រជាជនកម្ពុជាដែលឈ្នះឆ្នោត (Video Inside)

ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានអបអរសាទរសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសដែលគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះសាជាថ្មីម្តងទៀត ក្នុងការបោះឆ្នោតសកលថ្ងៃទី២៣កក្កដាឆ្នាំ២០២៣។ សារលិខិតជាភាសាចិនរបស់លោកប្រធានាធិបតីចិន បានសរសេរនៅថ្ងៃទី២៥កក្កដាថា «ខ្ញុំបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការជាមួយសម្ដេចប្រធាន ដើម្បីពង្រឹងឱ្យកាន់តែស៊ីជម្រៅនូវការផ្ដោះប្ដូរ និងកិច្ចសហប្រតិបត្តិការវាងភាគីទាំង២ និងនៅគ្រប់វិស័យសំដៅចូលរួមជាមួយគ្នា ក្នុងការកសាងសហគមន៍ចិន-កម្ពុជា ប្រកបដោយគុណភាពខ្ពស់, កម្រិតខ្ពស់ និងស្ដង់ដារខ្ពស់ ភ្ជាប់ជាមួយអនាគតរួម នៅក្នុងយុគសម័យថ្មី ដើម្បីផលប្រយោជន៍ នៃប្រទេសទាំង២ និងប្រជាជននៃប្រទេសទាំងពីរ»។ សារលិខិតដដែលបានសរសេរថា «ក្នុងនាមគណៈ កម្មាធិការមជ្ឈិមនៃគណបក្សកុម្មុយនិស្ដចិន និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមអបអរសាទរយ៉ាងកក់ក្ដៅដល់សម្ដេចប្រធាន និងគណៈកម្មាធិការកណ្ដាល នៃគណបក្សប្រជាជនកម្ពុជា»។ លោកស៊ីជីនពីង បានថ្លែងទៀតថា លោកមាន «ក្តីសោមនស្សរីករាយដើម្បីធ្វើជាសក្ខីភាពថា នៅក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចប្រធាន ប្រទេសកម្ពុជាសម្រេចបាននូវស្ថិរភាពនយោបាយ សេដ្ឋកិច្ច ការអភិវឌ្ឍ ជីវភាពស្ដង់ដា និងមានកេរ្តិ៍ឈ្មោះទាំងនៅលើឆាក អន្តរជាតិ និងក្នុងតំបន់»។ «ប្រទេសចិននឹងបន្តគាំទ្រដល់កម្ពុជា ដើម្បីបន្តជំហានអភិវឌ្ឍប្រទេស ដែលសក្តិសមនឹងលក្ខខណ្ឌរបស់ជាតិ»។ លោកប្រធានាធិបតីចិនបានថ្លែងបញ្ជាក់នូវជំនឿថា «នៅក្រោមភាពជាអ្នកដឹកនាំដ៏រឹងមាំរបស់សម្ដេចប្រធានគណបក្សប្រជាជនកម្ពុជា នឹងបន្តសម្រេចបាននូវភាពជោគជ័យដ៏អស្ចារ្យ សម្រាប់វិបុលភាព នៃប្រទេសជាតិ និងសុខមាលភាពប្រជាជន ខណៈចូលរួមចំណែក…
-
ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៩កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ ស្ថានភាពអាជីពរបស់អ្នកក្នុងពេលនេះមិនមានអ្វី ដែលគួរអោយកត់សម្គាល់នោះទេ។ លោកអ្នកនឹងអាចធ្វើការងារនៅក្រោមបន្ទុករបស់ខ្លួន បានយ៉ាងល្អប្រសើរ។ បើទោះបីជាអំណោយផលល្អប្រសើរដែលអ្នករំពឹងទុកមិនទាន់អាច នឹងកើតឡើងនៅក្នុងឳកាសនេះក្តី នៅក្នុងអនាគតដ៏ខ្លីខាងមុខនេះ លោកអ្នកនឹងទទួលបាន ភាពជោគជ័យ និងលទ្ធផលជាផ្លែផ្កាគួរជាទីមោទន។ សូមប្រឹងប្រែងបន្ត កុំបោះបង់ចោល គោលដៅព្រោះការផ្តល់ជូនសម្រាប់រយៈពេលខ្លី។ លោកអ្នកត្រូវការពេលវេលា និងគម្រោង អនុវត្តរឹងមាំសម្រាប់ភាពជោគជ័យដែលអ្នកប៉ងប្រាថ្នា។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះលោកអ្នកនឹងទទួលបានឳកាស ច្រើនសម្រាប់ស្ថានភាពការងារបច្ចុប្បន្ន និងសម្រាប់ថ្ងៃអនាគត។ អ្នកអាចធ្វើការបណ្តាក់ទុន បង្កើតមុខរបរថ្មី ផ្លាស់ប្តូរទីកន្លែងការងារ រួមទាំងធ្វើការពិភាក្សា និងចុះហត្ថលេខាលើកិច្ច ការសំខាន់បាន។ មនុស្សទាំងឡាយដែលនៅក្បែរលោកអ្នកនឹងមានទឹកចិត្តល្អស្មោះត្រង់ ហើយចាំជួយទំនុកបម្រុងអ្នកគ្រប់កាលទេស។ ក្រៅពីនេះ សូមមានចិត្តអត់ធ្មត់នឹងសភាព ដែលនៅជុំវិញខ្លួន ហើយបើអាចក៏មិនចាំបាច់ផ្តោះផ្តងនោះដែរ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីពរបស់អ្នកកំពុងមានស្ថានភាពហ្នឹង ហ្ន៎ល្អប្រសើរណាស់។ ប៉ុន្តែពេលវេលាថ្ងៃនេះនឹងផ្តល់ឳកាសកាន់តែច្រើនបន្ថែមទៀត។ សូម កុំបោះបង់ឳកាសនេះ គួរមានភាពរុះរាន់ជាងមុន។…
-
៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ១ពាន់ ២០០ករណី (Video Inside)

ប្រទេសមួយចំនួនក្នុងអាស៊ាននៅតែមានករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩ ក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ។ ដោយឡែកប្រទេសកម្ពុជា ពុំមានរកឃើញឆ្លងថ្មីករណីកូវីដ១៩ឡើយ ក្នុងរយៈ ៧២ម៉ោងមកនេះ ដែលនាំឲ្យមិនមានអ្នកឆ្លងសោះមានរយៈពេល ៦ថ្ងៃជាប់គ្នាមកហើយ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាន នៃរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានចំនួន ១ពាន់ ២៨៥ករណី ដែលជាតួលេខឆ្លងបន្តថយចុះបន្ថែមទៀតច្រើនរហូតដល់ចំនួន ៣ពាន់ ៥៩១ករណី បើប្រៀបធៀបការឆ្លងបីថ្ងៃដូចគ្នាកាលពីសប្តាហ៍មុន។ ការឆ្លងក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៦ នៅអាស៊ាន រួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ថៃ, វៀតណាម, មីយ៉ាន់ម៉ា និងប្រទេសឡាវ។ ប្រទេសហ្វីលីពីន គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ៧៨៩ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសឡាវ ដែលមានការឆ្លងចំនួន ៨ករណី។ ប្រទេសសឹង្ហបុរី, កម្ពុជា, ម៉ាឡេស៊ី និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ៧២ម៉ោងចុងក្រោយនេះ មាន ១៤នាក់ ដែលជាពលរដ្ឋនៃប្រទេសហ្វីលីពីន, ឥណ្ឌូនេស៊ី…
-
មនុស្ស៣នាក់ក្នុងបណ្តាញតេឡេក្រាមសង្គម «Sabai សប្បាយ» ចេញមុខសារភាពកំហុស (Video Inside)

មនុស្សបីនាក់ក្នុងបណ្តាញសង្គមតេឡេក្រាម «Sabai សប្បាយ» ដែលទទួលបទបញ្ជាពីទណ្ឌិត សម រង្ស៊ី ក្នុងការធ្វើវិច្ឆេទ្ធកម្មការបោះឆ្នោត បានចេញមុខសារភាពកំហុស។ មនុស្សទាំងបីនាក់ ដែលរួមមាន២នាក់ជាស្ត្រី និងម្នាក់ជាបុរស គឺជាមនុស្សក្នុងចំណោម ៤៤នាក់ ស្ថិតក្នុងបណ្តាញសង្គមតេឡេក្រាម «Sabai សប្បាយ» ដែលសមត្ថកិច្ចបានរកឃើញថា ទទួលបទបញ្ជាពីទណ្ឌិត សម រង្ស៊ី ដើម្បីធ្វើវិច្ឆេទ្ធកម្មបំផ្លាញលទ្ធផលការបោះឆ្នោត។ ស្ត្រីឈ្មោះ ឡេង សុវណ្ណ បានសារភាពកំហុស និងសុំការយោគយល់សន្តោសប្រណីពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ បណ្តាញតេឡេក្រាម «Sabai សប្បាយ» ត្រូវបានបិទការផ្សាយរបស់ខ្លួនភ្លាមៗ ក្រោយការរកឃើញរបស់សមត្ថកិច្ចពាក់ព័ន្ធនឹងការអនុវត្តគម្រោងការណ៍ទុច្ចរិតតាមការញុះញង់របស់ សម រង្ស៊ី។ យុវជនម្នាក់ឈ្មោះ សយ ឧត្តម (Soy Otdom) ក្នុងគ្រុប Telegram «Sabai សប្បាយ» បានចេញមកសារភាពកំហុស និងសុំការយោគយល់ សន្តោសប្រណីពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ការចេញសារភាពនេះ បានធ្វើឡើងក្រោយប្រសាសន៍របស់សម្តេចតេជោ ហ៊ុន…
-
សមត្ថកិច្ចឃុំខ្លួនបុគ្គលប្រមាថអង្គព្រះមហាក្សត្រ (Video Inside)

សមត្ថកិច្ចបានបញ្ជូនបុគ្គលម្នាក់ទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ស្ពឺ ក្រោមការពិនិត្យពីបទប្រមាថ ចំពោះអង្គព្រះមហាក្សត្រ។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣នេះ តុលាការបានចេញដីកាបង្គាប់ឱ្យឃុំខ្លួនឈ្មោះ ស្វាយ សុផាត ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ ដាក់ពន្ធ គារខេត្តកំពង់ស្ពឺ ក្រោមការពិនិត្យពីបទ ប្រមាថចំពោះអង្គព្រះមហាក្សត្រ ប្រព្រឹត្តទៅភូមិផ្លោច ឃុំត្រពាំងជា ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២៣។ តាមរយៈវីដេអូបង្ហោះដោយឈ្មោះ ស្វាយ សុផាត បានប្រើសម្តីប្រមាថភ្នាល់ការកាត់ព្រះកេស ព្រះអង្គ ដែលភាសានេះ ត្រូវបានគេចាត់ទុកជាអំពើប្រមាថព្រះចេស្តា។ មាត្រា៤៣៧ (ស្ទួន) នៃច្បាប់ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌបានចែងថា «ការប្រមាថចំពោះអង្គព្រះមហាក្សត្រ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀលទៅ ១០ លានរៀល៕
-
ក្រសួងការបរទេសកម្ពុជាចេញសេចក្តីថ្លែងការណ៍ពាក់ព័ន្ធការវាយតម្លៃបោះឆ្នោតសកល (Video Inside)

ក្រសួងការបរទេសបានលើកឡើងពាក់ព័ន្ធការវាយតម្លៃ និងការចាប់អារម្មណ៍នានា របស់ក្រុមសង្កេតការណ៍អន្តរជាតិ ជុំវិញដំណើរការបោះឆ្នោតសកលថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៣។ សេចក្តីថ្លែងការណ៍ព័ត៌មានបានលើកឡើងនូវការកត់សម្គាល់ធំៗ៥ចំណុចជាមួយការចាត់ទុកថា «ការបោះឆ្នោតសកលឆ្នាំ២០២៣ ឆ្លុះបញ្ចាំងយ៉ាងពិតប្រាកដពីភាពចាស់ទុំខាងប្រជាធិបតេយ្យរបស់កម្ពុជា»។ ចំណុចទាំង៥ដែលបានកត់សម្គាល់ជុំវិញការវាយតម្លៃ រួមមានទី១ អត្រាខ្ពស់ នៃអ្នកចូលរួមបោះឆ្នោតបង្ហាញអំពីប្រជាធិបតេយ្យដ៏រស់រវើក។ សេចក្តីថ្លែងការណ៍បានបញ្ជាក់ថាមានអ្នកបោះឆ្នោតជាង៨លាន២សែននាក់ គឺប្រមាណ ៨៤,៥៨ភាគរយ ដែលលើសពីអត្រាអ្នកចូលរួមការបោះឆ្នោតជាតិចំនួន៤លើកកន្លងមក ចាប់តាំងពីឆ្នាំ២០០៣នោះមក។ ទី២ ការប្រកាន់ខ្ជាប់នូវគុណតម្លៃប្រជាធិតេយ្យ។ ក្រសួងការបរទេសបានថ្លែងថាអត្រាអ្នកបោះឆ្នោតដ៏ខ្ពស់បំផុតនេះ បង្ហាញពីការបដិសេធយ៉ាងច្បាស់ ចំពោះការអំពាវនាវឱ្យធ្វើពហិកាបោះឆ្នោត និងយុទ្ធនាការលាបពណ៌ ដែលរៀបចំឡើងដោយក្រុមប្រឆាំងជ្រុលនិយម ក្នុងគោលបំណងឱ្យមានការផ្លាស់ប្តូររបបតាមរយៈវិធីសាស្ត្រមិនមែនប្រជាធិបតេយ្យ។ ទី៣ អ្នកសង្កេតការណ៍មិនលំអៀង។ ដំណើរការបោះឆ្នោតនេះ ចូលរួមដោយក្រុមសង្កេតការណ៍អន្តរជាតិចំនួន៤២២នាក់ ដែលតំណាងមកពី៦៥សញ្ជាតិ មកពី៦១ស្ថាប័ន រួមមានអង្គការអន្តរជាតិ, រដ្ឋាភិបាលបរទេស, អង្គទូត និងសហគមន៍អនិកជនកម្ពុជានៅបរទេស។ ការបោះឆ្នោតនេះត្រូវបានតាមដានយ៉ាងដិតដល់ដោយភ្នាក់ងារគណបក្សនយោបាយ ជិត៦ម៉ឺននាក់ និងអ្នកសង្កេតការណ៍ជាតិឯករាជ្យចំនួន ៩ម៉ឺននាក់ ដែលសុទ្ធតែបានបញ្ជាក់ថា ការបោះឆ្នោតនេះ ប្រព្រឹត្តដោយតម្លាភាព និងភាពត្រឹមត្រូវ។ ទី៤ ការគោរពតាមច្បាប់ជាធរមាន, និងទី៥ ពហុបក្សនយោបាយប្រកបដោយបរិយាប័ន្ន។ សេចក្តីថ្លែងការណ៍បញ្ជាក់ចុងក្រោយថា ការបោះឆ្នោតសកលឆ្នាំ២០២៣ ឆ្លុះបញ្ចាំងពិតប្រាកដ ពីភាពចាស់ទុំខាងប្រជាធិបតេយ្យ របស់កម្ពុជា តាមរយៈចំនួនអ្នកចូលរួមបោះឆ្នោតដ៏ច្រើនលើសលុប និងធម្មានុរូប…
-
គណៈប្រតិភូអន្តរសភាអាស៊ាន AIPA បញ្ជាក់ថាការបោះឆ្នោតនៅកម្ពុជា ស្របតាមគោលការណ៍ប្រជាធិបតេយ្យ (Video Inside)

គណៈប្រតិភូអន្តរសភាអាស៊ាន AIPA បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួនបញ្ជាក់ថា ការបោះឆ្នោតសកលនៅកម្ពុជា បានស្របទៅតាមគោលការណ៍ នៃដំណើរការលទ្ធិប្រជាធិបតេយ្យ។ សេចក្តីថ្លែងការណ៍ថ្ងៃទី២៤កក្កដា បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣ នៅកម្ពុជា បានអនុញ្ញាតឱ្យគណបក្សនយោបាយ ចូលរួមប្រកួតប្រជែង និងចូលរួមដោយសេរី ដែលបង្ហាញពីដំណើរការប្រជាធិបតេយ្យដ៏ត្រឹមត្រូវនៅកម្ពុជា។ សេចក្តីថ្លែងការណ៍ដដែលបានសរសើរចំពោះរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ក្នុងការរៀបចំដំណើរការបោះឆ្នោត ដែលបានបង្ហាញពីទិដ្ឋភាពវិជ្ជមានជាច្រើន និងមានការរៀបចំបានល្អ។ គណៈប្រតិភូ AIPA បានថ្លែងថា គេមានឱកាស ដើម្បីសង្កេតមើលអំឡុងពេលមុនការបោះឆ្នោត និងត្រូវបានកត់សម្គាល់ថា មានបរិយាកាសស្ងប់ស្ងាត់ និងសន្តិភាពដែលអនុញ្ញាតឱ្យគណបក្សនយោបាយ និងបេក្ខជនធ្វើយុទ្ធនាការដោយសេរី។ សេចក្តីថ្លែងការណ៍បានសរសេរថា គណៈប្រតិភូមិនបានជួបប្រទះនូវការអនុវត្តការបំភិតបំភ័យ ការបង្ខិតបង្ខំ ឬអំពើហិង្សាណាមួយ ក្នុងអំឡុងពេលដំណើរការសង្កេតការណ៍ នៅឯការិយាល័យបោះឆ្នោត ដែលបានទៅទស្សនានោះទេ។ គណៈប្រតិភូ AIPA បានធ្វើការសន្និដ្ឋានថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៣ នៅកម្ពុជា បានប្រព្រឹត្តទៅដោយជោគជ័យ និងថាបានអនុញ្ញាតឱ្យប្រជាជនកម្ពុជាប្រើប្រាស់សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ តាមរយៈការបោះឆ្នោត ផ្ទាល់ជាសកល និងសម្ងាត់ ដែលគ្រប់គ្រងដោយច្បាប់ជាតិ និងអន្តរជាតិ៕
-
ក្រុមសង្កេតការណ៍បរទេសបញ្ជាក់ថា ដំណើរការបោះឆ្នោតសកលនៅកម្ពុជា ប្រព្រឹត្តទៅដោយ តម្លាភាព សេរី និងយុត្តិធម៌ (Video Inside)

-
កម្ពុជាមានគម្រោងជួយប្រទេសហ្គីណេប៊ីសាវក្នុងទ្វីបអាហ្វ្រិក (Video Inside)

កម្ពុជាមានគម្រោងជួយប្រទេសហ្គីណេប៊ីសាវលើវិស័យកសិកម្ម។ គម្រោងជួយប្រទេសនៅទ្វីបអាហ្វ្រិកនេះ ត្រូវបានលើកឡើងក្នុងជំនួបមួយវវាងសម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីប្រទេសហ្គីណេប៊ីសាវ លោក នូណូ ហ្គូណេស ណាប៊ីអេម កាលពីល្ងាចថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៣ ។ លោក នូណូ ហ្គូណេស ណាប៊ីអេម បានធ្វើទស្សនកិច្ចក្នុងប្រទេសកម្ពុជា រវាងពីថ្ងៃទី២១ដល់២៤កក្កដា ដែលដំណើរទស្សនកិច្ចនោះ គឺតបតាមការអញ្ជើញរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ក្រៅពីដំណើរបំពេញទស្សនកិច្ច, លោកនាយករដ្ឋមន្ត្រីហ្គីណេ ប៊ីសាវ បានអញ្ជើញចូលរួមសង្កេតការណ៍ដោយផ្ទាល់ ក្នុងការបោះឆ្នោតសកលនៅកម្ពុជាថែមទៀត។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះ នាយករដ្ឋមន្ត្រី នៃប្រទេសហ្គីណេប៊ីសាវ បានបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជា ដែលបានទទួលយកនូវការអញ្ជើញរបស់សម្ដេច មកសង្កេតការបោះឆ្នោតនៅកម្ពុជានៅពេលនេះ។ សម្តេចតេជោបានមានប្រសាសន៍ថា សម្ដេចនឹងរៀបចំឲ្យមានគណៈប្រតិភូកសិកម្មមួយ ដើម្បីទៅសិក្សាស្វែងយល់នៅប្រទេសហ្គីណេប៊ីសាវ ថាតើកម្ពុជាអាចជួយអ្វីបាន? សម្តេចតេជោបានបង្ហាញនូវគំនិតរបស់សម្ដេច ដែលចង់រៀបចំតំបន់មួយ ដែលមានប្រព័ន្ធប្រឡាយ ទឹក, មានថ្នាល ដើម្បីបណ្ដុះពូជស្រូវ ដែលផ្ដល់ទិន្នផលខ្ពស់ដល់ដំណាំស្រូវ និងដំណាំកសិកម្មផ្សេងទៀត។ នៅក្នុងជំនួបពិភាក្សានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី នៅបានបង្ហើបពីការរៀបចំឱ្យមានការបន្តវេន ក្រោយការបោះឆ្នោត ដែលឯកឧត្តមនាយករដ្ឋមន្ត្រី ហ្គីណេប៊ីសាវ…