Category: កម្មវិធីព័ត៌មាន

  • មនុស្សជាង៥០នាក់ នៃគណបក្សភ្លើងទៀន ក្នុងរាជធានីសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា (Video Inside)

    មនុស្សជាង៥០នាក់ នៃគណបក្សភ្លើងទៀន ក្នុងរាជធានីសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា (Video Inside)

    ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន និងសកម្មជនជាង៥០នាក់នៅខណ្ឌមានជ័យ និងខណ្ឌដូនពេញ បានសុំចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា។ ការស្ម័គ្រចិត្តចូលរួមរបស់សមាជិកគណបក្សភ្លើងទៀនទាំងនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១៩ កក្កដា ឆ្នាំ២០២៣ ដោយពួកគេបានដោះអាវនិងទម្លាក់ស្លាកគណបក្សភ្លើងទៀនចេញហើយ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ព្រឹត្តិការណ៍ទម្លាក់ស្លាកគណបក្សភ្លើងទៀនចេញនេះបាន ធ្វើឡើងនៅស្នាក់ការគណបក្សភ្លើងទៀន ស្ថិតក្នុងភូមទ្រាទី៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។ លោក ភួង សុវណ្ណ ដែលសមាជិកគណៈកម្មាធិការនាយក និងជាសមាជិកក្រុមការងារចុះជួយគណបក្សភ្លើងទៀនរាជធានីភ្នំពេញ បានអះអាងថា សមាជិករបស់លោកទាំងអស់ គឺគ្មានជំនឿទៅលើការដឹកនាំ របស់គណបក្សភ្លើងទៀនតទៅទៀតនោះទេ ព្រោះមេដឹកនាំគណបក្សនេះ តែងបោកប្រាស់សមាជិករបស់ខ្លួនរហូត ហើយពុំដែលធ្វើអ្វីដើម្បីប្រជាជន និងប្រទេសជាតិនោះទេ។ អតីតសកម្មជនម្នាក់ទៀត ឈ្មោះ ទឹង សុចិត្រា ដែលជាប្រធានគណកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន ខណ្ឌមានជ័យ បានលើកឡើងថា មានតែគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាននោះទេ ដែលជាគណបក្សគិតគួរប្រទេសជាតិប្រជាជាតិជាធំ មិនដូចមេដឹកនាំគណបក្សភ្លើងទៀន ដែលគិតតែផលប្រយោជន៍ផ្ទាល់ខ្លួននោះឡើយ៕

  • រថយន្ត៣៥០គ្រឿងត្រៀមដឹកជញ្ជូនពលរដ្ឋទៅបោះឆ្នោតតាមខេត្តត្រៀមរៀបចំរួចរាល់ (Video Inside)

    រថយន្ត៣៥០គ្រឿងត្រៀមដឹកជញ្ជូនពលរដ្ឋទៅបោះឆ្នោតតាមខេត្តត្រៀមរៀបចំរួចរាល់ (Video Inside)

    រថយន្តក្រុង៣៥០គ្រឿង ដើម្បីសម្រួលក្នុងការដឹកជញ្ជូនកម្មករនិយោជិត និងប្រជាពលរដ្ឋ ទៅតាមបណ្តាខេត្ត ដើម្បីការចូលរួមបោះឆ្នោតសកលថ្ងៃទី២៣កក្កដា បានត្រៀមរួចរាល់ជាស្រេច។ កិច្ចប្រជុំមួយជាមួយស្ថាប័នដែលពាក់ព័ន្ធដឹកនាំដោយអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង និងរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ ពាក់ព័ន្ធនឹងការត្រៀមរៀបចំនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ អនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន។ រថយន្តទាំង៣៥០គ្រឿងនេះ នឹងត្រូវបានដាក់ឱ្យប្រើប្រាស់រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ដោយមិនបង់ប្រាក់ និងបានបែងចែងជា១០ទីតាំងនៅក្នុងរាជធានីភ្នំពេញ។

  • សម្តេចតេជោបង្ហាញការបោះឆ្នោតដែលមានភាពប្រជែងខុសពីធម្មតា (Video Inside)

    សម្តេចតេជោបង្ហាញការបោះឆ្នោតដែលមានភាពប្រជែងខុសពីធម្មតា (Video Inside)

    ការបោះឆ្នោតសកលជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នឹងមកដល់នាថ្ងៃអាទិត្យចុងសប្តាហ៍នេះហើយ។ សម្តេចតេជោ ហ៊ុន សែន បាន សរសេរក្នុងបណ្តាញសង្គមបញ្ជាក់ថា «ការបោះឆ្នោតសកលនៅឆ្នាំ២០២៣នេះ មិនមែនមានត្រឹមតែការប្រកួតប្រជែងដណ្តើមកៅអីសភារវាងគណបក្សទាំង១៨ ដែលចុះឈ្មោះប្រកួតប្រជែងនោះទេ ប៉ុន្តែថែមទាំងមានការប្រកួតប្រជែងរវាងគណបក្សទាំង១៨ ជាមួយពួកជ្រុលនិយម ដែលចង់បំផ្លាញចោលការបោះឆ្នោតថែមទៀត»។ សម្តេចតេជោបានថ្លែងក្នុងបណ្តាញសង្គមប្រាប់ពលរដ្ឋទូទាំងប្រទេសត្រូវបន្តរង់ចាំមើលថាតើទីចុងបំផុតកម្លាំងខាងណាមួយដែលនឹងមានប្រៀបជាង? អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • សម្តេចព្រះសង្ឃរាជ បួរ គ្រី ផ្តល់យុត្តិធម៌ដល់ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា (Video Inside)

    សម្តេចព្រះសង្ឃរាជ បួរ គ្រី ផ្តល់យុត្តិធម៌ដល់ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា (Video Inside)

    សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី នៃគណៈធម្មយុត្តិរបស់ព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលផ្តល់យុត្តិធម៌ជូនដល់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សបានជួយសង្គ្រោះប្រជាពលរដ្ឋពីរបបកាប់សម្លាប់ខ្មែរក្រហម, ជាគណបក្សធ្វើឱ្យប្រទេសជាតិកម្ពុជា ទទួលបានសុខសន្តិភាពពិតប្រាកដ និងធ្វើឱ្យប្រទេសមានការរីកចំរើនដូចបច្ចុប្បន្ន។ ព្រះរាជបន្ទូលផ្តល់យុត្តិធម៌នេះ បានធ្វើក្នុងសេចក្តីអំពាវនាវមួយដល់ពលរដ្ឋទាំងអស់នៅទូទាំងប្រទេសសូមអញ្ជើញនាំគ្នាចូលរួមបោះឆ្នោតសកលថ្ងៃទី២៣កក្កដាឆ្នាំ២០២៣។ ព្រះរាជបន្ទូលរបស់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បានធ្វើឡើងក្នុងស្ថានការណ៍ ដែលមេខ្លោងក្រុមឧទ្ទាមដឹកនាំដោយ សម រង្ស៊ី កំពុងចលនាប្រជាជនប្រឆាំងសន្តិភាព ដែលរកបានដោយលំបាកតាមនយោបាយឈ្នះឈ្នះដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ដែលធ្វើឱ្យប្រទេសអស់សង្គ្រាមស៊ីវិល និងបានទទួលសុខសន្តិភាពពិតប្រាកដ។ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បានមានបន្ទូលបង្ហាញថាដំណើរទៅមុខរបស់ប្រទេសកម្ពុជា បច្ចុប្បន្នបានស្ថិតក្នុងគន្លងដ៏ត្រឹមត្រូវហើយកំពុងឆ្ពោះទៅរីកចំរើនដូចអរិយៈប្រទេសនានាលើសកលលោក។ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ដែលមានព្រះជន្មាយុ៧៨ព្រះវស្សា គឺជាថ្នាក់ដឹកនាំសង្ឃដ៏កំពូលមួយរបស់ព្រះរាជាណាចក្រកម្ពុជា និងវត្តមានរបស់ព្រះអង្គក្នុងពិធីនានា នៃគ្រប់សាសនាលើពិភពលោក តែងទទួលបានការកោតគោរព និងការផ្តល់ឱវាទទូន្មានរបស់ព្រះអង្គ មិនថាតែពលរដ្ឋខ្មែរប៉ុណ្ណោះទេដែលត្រងត្រាប់ សូម្បីតែបរទេសក៏បានទទួលស្គាល់ថា ព្រះអង្គគឺជាថ្នាក់សង្ឃកំពូលមួយអង្គក្នុងរង្វង់ព្រះសង្ឃល្បីល្បាញនានាក្នុងសកលលោក ផងដែរ។

  • ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៣កើត ខែទុតិយាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៣កើត ខែទុតិយាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកល្អជាមធ្យម។ ហោរាសាស្រ្តអាជីព ណែនាំឲ្យលោកអ្នកព្យាយាមស្វែង រកប្រភពចំណូល។ កំរិតហិរញ្ញវត្ថុរបស់អ្នកកំពុងរងការប៉ះពាល់ ដូច្នេះសូមកុំចាយវាយ ច្រើនពេក កុំទាន់ចំណាយលុយក្នុងការបណ្តាក់ទុនធំៗ ពីព្រោះវាអាចនឹងពិបាកឲ្យអ្នករក មធ្យោបាយរក្សាលំនឹងលុយកាក់នៅពេលត្រូវការ។ ក្នុងនោះដែរ ការគិតគូរជាថ្មីនឹងមាន ប្រយោជន៍សម្រាប់ការងារ។ អ្នកអាចប្រើប្រាស់គំនិត ឬគម្រោងចាស់មកអនុវត្តនៅពេលនេះ  ប៉ុន្តែសូមចងចាំថា សកម្មភាពដែលអ្នកទងនឹងគំនិតច្នៃប្រឌិតថ្មីនឹងធ្វើអោយអ្នកទទួលបាន ផលច្រើនបន្ថែម។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ សូមលោកអ្នករក្សាសកម្មភាពការងារ និងអាជីវកម្មឲ្យ នៅដដែលសិន។ ផលលំបាកដែលនៅខាងក្រៅ អាចនឹងជះឥទ្ធិពលទៅដល់ស្ថានភាពថ្មីៗ របស់អ្នកនៅពេលនេះ។ កុំព្យាយាមធ្វើសកម្មភាពធំដុំពេក ហើយក៏មិនចាំបាច់ត្រូវយកចិត្ត មនុស្សដែលនៅក្នុងរង្វង់ការងាររបស់អ្នកដែរ ពីព្រោះគំនិត និងសកម្មភាពរបស់អ្នកនឹងមិន ត្រូវបានកោតសរសើរនោះទេ។ វាជាការប្រសើរណាស់ ប្រសិនបើអ្នកយកពេលវេលានេះគិត គូរពីផែនការសកម្មភាពជាថ្មី។ ក្រៅពីនេះ សូមពិនិត្យវាយតម្លៃអោយបានច្រើនមុនពេល ជឿទុកចិត្ត។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារទាំងឡាយរបស់អ្នកមានដំណើរ ការល្អ។…

  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៧០០ករណី (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៧០០ករណី (Video Inside)

    ប្រទេសមួយចំនួនក្នុងអាស៊ាននៅតែមានករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩ ក្នុងនោះ ប្រទេសកម្ពុជា ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ក៏មានករណីឆ្លងថ្មីចំនួន ១ករណីផងដែរ។ យោងតាមក្រសួងសុខាភិបាល នេះជាករណីឆ្លងជាថ្មីម្តងទៀត បន្ទាប់ពីរកមិនឃើញអ្នកឆ្លងសោះកាលពីថ្ងៃម្សិលមិញ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៧០៨ករណី ដែលជាតួលេខឆ្លងកើនឡើងវិញចំនួន១០៦ករណី បើប្រៀបធៀបការឆ្លងកាលពីថ្ងៃម្សិលមិញ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៧ នៅអាស៊ាន រួមមានប្រទេសហ្វីលីពីន, ម៉ាឡេស៊ី, ថៃ, វៀតណាម, មីយ៉ាន់ម៉ា, កម្ពុជា និងប្រទេសឡាវ។ ប្រទេសហ្វីលីពីន គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ២០០ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសកម្ពុជា ដែលមានការឆ្លងចំនួន ១ករណី។ ប្រទេសសឹង្ហបុរី, ឥណ្ឌូនេស៊ី និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះមានចំនួន ៦នាក់ ដែលជាពលរដ្ឋនៃប្រទេសថៃ និងប្រទេសម៉ាឡេស៊ី។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ២៩ម៉ឺន…

  • រយៈពេល៦ខែដើមឆ្នាំ កម្ពុជាទទួលបានទំហំពាណិជ្ជកម្មពីដៃគូ RCEP ចំនួនជាង៤ពាន់លានដុល្លារ (Video Inside)

    រយៈពេល៦ខែដើមឆ្នាំ កម្ពុជាទទួលបានទំហំពាណិជ្ជកម្មពីដៃគូ RCEP ចំនួនជាង៤ពាន់លានដុល្លារ (Video Inside)

    ទំហំពាណិជ្ជកម្មរបស់កម្ពុជានាំចេញទៅកាន់ប្រទេសជាសមាជិកកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEP ក្នុងឆមាសទី១ ឆ្នាំ២០២៣ មានជាង៤ពាន់លានដុល្លារ។ ក្រសួងពាណិជ្ជកម្មកម្ពុជា បានសរសេរក្នុងរបាយការណ៍បញ្ជាក់ថា ទំហំនាំចេញនេះ បានកើនឡើង២៤% ប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។ របាយការណ៍របស់ក្រសួងពាណិជ្ជកម្មចេញផ្សាយនៅថ្ងៃទី១៨ ខែកក្កដា បានបង្ហាញថា ការនាំចូលរបស់កម្ពុជាពីប្រទេស RCEP មានទំហំទឹកប្រាក់សរុបជាង១០កណ្តក់សញ្ញា ៧ពាន់លានដុល្លារអាមេរិក ដែលការនាំចូលនេះ បានថយចុះ ១៧ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ ទីផ្សារធំបំផុតរបស់កម្ពុជាសម្រាប់ការនាំទំនិញក្នុងរយៈពេល៦ខែដំបូង ឆ្នាំ២០២៣នេះ គឺប្រទេសវៀតណាម ដោយមានទំហំទឹកប្រាក់១ពាន់៤២៩លានដុល្លារ, ប្រទេសថៃ ៥២៧លានដុល្លារ និងនិងប្រទេសសិង្ហបុរី ៤១៥លានដុល្លារ។ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ ជ្រុងជ្រោយតំបន់ RCEP បានចូលជាធរមាន នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំមួយនេះ មានប្រទេសចំនួន ១៥ នៅអាស៊ីប៉ាស៊ីហ្វិក រួមទាំងប្រទេសសមាជិកអាស៊ានចំនួន ១០ និងដៃគូពាណិជ្ជកម្ម ចំនួនប្រាំគឺ ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ ជាសមាជិក។ ក្នុងនាមជាប្លុកពាណិជ្ជកម្មធំបំផុតរបស់ពិភពលោក, កិច្ចព្រមព្រៀងពាណិជ្ជកម្ម RCEP មានទំហំអត្រាផលិតផលក្នុងស្រុកសរុបជាង ២៦ពាន់ពាន់លានដុល្លារ ដែលតំណាងឱ្យប្រហែល…

  • កម្ពុជាទទួលរងនូវព្យុះទី៤ ឈ្មោះ តាលីម ក្នុងសប្ដាហ៍ទៅមុខនេះ (Video Inside)

    កម្ពុជាទទួលរងនូវព្យុះទី៤ ឈ្មោះ តាលីម ក្នុងសប្ដាហ៍ទៅមុខនេះ (Video Inside)

    ភ្លៀងនឹងបន្តធ្លាក់ច្រើនរប៉ាត់រប៉ាយតាមតំបន់មួយចំនួនក្នុងប្រទេសកម្ពុជាក្នុងមួយសប្តាហ៍ទៅមុខទៀតនេះ ដោយសារតែឥទ្ធិពលពីជ្រលងព្យុះទី៤ ឈ្មោះ តាលីម (TALIM) កួបផ្សំនឹងខ្យល់មូសុងនិរតី។ ព្យុះតាលីម បានធ្វើដំណើរចូលមកដល់ផ្នែកខ្លះ នៃប្រទេសចិន និងប្រទេសវៀតណាមដោយបានបង្កឥទ្ធិខ្យល់បោកបក់ជាខ្លាំង។ យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម រវាងថ្ងៃទី១៩ រហូតដល់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ ឥទ្ធិពលព្យុះនេះ នឹងធ្វើឱ្យសីតុណ្ហភាពកម្តៅនៅតំបន់ទំនាបកណ្តាលកម្ពុជា បានថយចុះតិចតួចប្រមាណ៣អង្សាសេ បើប្រៀបធៀបនឹងសប្តាហ៍មុន។ យោងតាមការព្យាករណ៍, ក្នុងតំបន់ទំនាបកណ្ដាលដែលរួមមាន៖ រាជធានីភ្នំពេញ, ខេត្ដកណ្តាល, ខេត្ដស្វាយរៀង, ខេត្ដព្រៃវែង និងខេត្ដតាកែវ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម និងបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ចំណែកនៅ តំបន់ខ្ពង់រាបដែលរួមមាន៖ ខេត្តកំពង់ធំ, ខេត្តសៀមរាប, ខេត្តបាត់ដំបង, ខេត្តពោធិ៍សាត់, ខេត្តកំពង់ឆ្នាំង, ខេត្តបន្ទាយមានជ័យ, ខេត្ដឧត្ដរមានជ័យ, ខេត្ដប៉ៃលិន, ខេត្តកំពង់ស្ពឺ, ខេត្តកំពង់ចាម, ខេត្ដត្បូងឃ្មុំ, ខេត្តស្ទឹងត្រែង, ខេត្តរតនគិរី, ខេត្តមណ្ឌលគិរី, ខេត្តក្រចេះ និងខេត្តព្រះវិហារ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។…

  • ខេត្តចំនួន៦ គ្រោងនឹងប្រកាសជាខេត្តអស់មីនក្នុងឆ្នាំ២០២៣ (Video Inside)

    ខេត្តចំនួន៦ គ្រោងនឹងប្រកាសជាខេត្តអស់មីនក្នុងឆ្នាំ២០២៣ (Video Inside)

    យ៉ាងហោចខេត្តចំនួន៦បន្ថែមទៀត គ្រោងនឹងត្រូវប្រកាសជាខេត្តអស់មីន នៅក្នុងឆ្នាំ២០២៣។ អនុប្រធានអាជ្ញាធរជាតិប្រឆាំងនឹងគ្រាប់មីន ទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងក្នុងសន្និសីទកាសែត នៅថ្ងៃទី១៨កក្កដានេះថាខេត្តចំនួន៦ ដែលគ្រោងនឹងប្រកាសនៅមុនដំណាច់ឆ្នាំ២០២៣ ជាខេត្តដែលគ្មានគ្រាប់មីនក្នុងដី គឺខេត្តកំពង់ស្ពឺ ខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី។ ទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងថា គ្រាប់មីននិងសំណល់គ្រាប់ជាតិផ្ទុះផ្សេងទៀត ដែលបានរកឃើញសរុបប្រមាណជាង៤លានគ្រាប់ ហើយត្រូវបានកម្ទេចចោលទាំងស្រុងលើទឹកដីកម្ពុជា។ ផ្ទៃដីដែលបានដោះគ្រាប់រួច ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋធ្វើស្រែចម្ការ ដែលមានទំហំជាង ២ពាន់៧៩៤គីឡូម៉ែត្រឡា ជាដីដែលមានសុវត្ថិភាពយូរអង្វែង។ លោកបានថ្លែងថាផែនការបោសសម្អាតមីនឆ្នាំ២០២៤-២០២៥ ដែលជាឆ្នាំចុងក្រោយនឹងមានលើផ្ទៃដី៣៥៨គីឡូម៉ែត្រការ៉េ ដែលត្រូវការថវិកា ៧៨លានដុល្លារ។ ផ្ទៃដីមានមីននេះ លោកបញ្ជាក់ថានៅមិនទាន់រាប់បញ្ចូលនូវចម្ការមីនថ្មីៗ ដែលប្រតិបត្តិករជាតិ អន្តរជាតិបន្តរកឃើញ ជាបន្តបន្ទាប់ ដោយកំពុងបញ្ជូនមកអាជ្ញាធរមីនដើម្បីត្រួតពិនិត្យ និងវាយតម្លៃ។ រហូតមកទល់នឹងពេលនេះ, ប្រតិបត្តិករដោះមីនចំនួន១៥៥នាក់ បានជួបគ្រោះថ្នាក់របស់ខ្លួនផងដែរ ក្នុងកិច្ចការដោះគ្រាប់មីន។ ក្នុងចំនួនទាំង១៥៥នាក់នោះ, ប្រតិបត្តិករដោះមីន ដែលបាត់បង់ជីវិតមានចំនួន៣១នាក់។

  • យុទ្ធនាការឃោសនាថ្ងៃទី១៨មានសភាពរលូនល្អ (Video Inside)

    យុទ្ធនាការឃោសនាថ្ងៃទី១៨មានសភាពរលូនល្អ (Video Inside)

    យុទ្ធនាការឃោសនាបោះឆ្នោតបានឈានមកដល់ថ្ងៃទី១៨ហើយ គិតត្រឹមថ្ងៃអង្គារនេះ។ គជប បានបញ្ជាក់ថានៅថ្ងៃទី១៨កក្កដានេះ យុទ្ធនាការឃោសនា មានភាពរលូនល្អ និងគ្មានអំពើហិង្សាឡើយ។ គជប បានថ្លែងទៀតថា មានគណបក្សនយោបាយចំនួន ១៣ ដែលបានធ្វើសកម្មភាពឃោសនាបោះឆ្នោត ក្នុងនោះមានគណបក្ស៥ បានហែក្បួនឃោសនា។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានហែរក្បួរនៅខេត្តកំពង់ធំ, គណបក្សសញ្ជាតិកម្ពុជា ហែរក្បួននៅខេត្តព្រៃវែង និងខេត្តកំពង់ស្ពឺ, គណបក្សខ្មែររួបរួមជាតិ បានហែរក្បួននៅខេត្តកំពង់ចាម និងខេត្តក្រចេះ, គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច បានហែរក្បួននៅខេត្តកណ្តាល និងគណបក្សហ៊្វុនស៊ិនប៉ិច ហែរក្បួននៅខេត្តរតនគិរី កំពត ខេត្តព្រះសីហនុ ខេត្តកំពង់ឆ្នាំង និងខេត្តបន្ទាយមានជ័យ។ ចំណែកគណបក្សនយោបាយ ចំនួន៨ផ្សេងទៀត ដែលមានដូចជា គណបក្សប្រជាជនកម្ពុជា, គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, គណបក្សធម្មាធិបតេយ្យ, គណបក្សឯកភាពជាតិខ្មែរ, គណបក្សខ្មែរតែមួយ, គណបក្សកសិករ, គណបក្សស្ត្រីដើម្បីស្ត្រី និងគណបក្សយុវជនកម្ពុជា បានធ្វើការឃោសនាបោះឆ្នោត តាមរយៈសកម្មភាពជួបប្រជុំជាមួយសមាជិក, ការចាក់មេក្រូផ្សព្វផ្សាយនៅទីស្នាក់ការគណបក្ស និងចល័តតាមភូមិ, ចែកខិត្តបណ្ណតាមខ្នងផ្ទះ បិទខិត្តបណ្ណ និងចងបដានៅទីសាធារណៈ ប្រគំតន្រ្តី សម្ដែងសិល្បៈ ចាក់បញ្ចាំងស្លាយ (Slide) វីដេអូ នៅតាមមណ្ឌលបោះឆ្នោតដែលខ្លួនឈរឈ្មោះ។ ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត…