-
បណ្ឌិត ហ៊ុន ម៉ាណែត ជួបយុវជនបក្ខក្នុងខេត្តត្បូងឃ្មុំ (Video Inside)

-
ក្រុមនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំចេញសេចក្តីជូនដំណឹង ក្រោយប្រសាសន៍នាយករដ្ឋមន្ត្រី (Video Inside)

ក្រុមនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានចេញសេចក្តីជូនដំណឹងមួយនៅថ្ងៃទី៩ មិថុនា ក្រោយប្រសាសន៍អំពាវនាវរបស់សម្តេចសូមឱ្យពិនិត្យមើលសាឡើងវិញ លើករណីណាដែលមានការរឹបអូសលំនៅដ្ឋានពីក្រុមរកស៊ីផ្នែកអចលនទ្រព្យ។ ក្នុងរយៈពេលកន្លងមកនេះ មានសេចក្តីរាយការណ៍អំពីការរឹបអូសយកលំនៅដ្ឋានវិញ ពីក្រុមអ្នករកស៊ីមុខជំនួញអចលនទ្រព្យ បន្ទាប់ពីអ្នកទិញផ្ទះមិនមានលទ្ធភាពបង់បន្ត ដោយសារតែការជួបវិបត្តិសេដ្ឋកិច្ចសកល។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅថ្ងៃទី៩ មិថុនា ឆ្នាំ២០២៣ អំពាវនាវសូមឱ្យប្រធានក្រុមហ៊ុនអចលនទ្រព្យពិនិត្យលើបញ្ហាដែលមានការរឹបអូសយកទ្រព្យសម្បត្តិវិញនេះ។ ក្រោយសេចក្តីអំពាវនាវរបស់សម្តេចនេះ, ក្រុមនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានប្រញាប់ចេញសេចក្តីជូនដំណឹងបន្ទាន់មួយ ដោយអំពាវនាវដល់ប្រជាពលរដ្ឋដែលបានរងគ្រោះ ដោយសារការរឹបអូសទ្រព្យសម្បត្តិនេះ ត្រូវជូនដំណឹងមកនិយ័តករអាជីវកម្មជាបន្ទាន់ ដើម្បីធ្វើការសម្របសម្រួល និងដោះស្រាយជាមួយនឹងម្ចាស់គំរោងសាជាថ្មីឡើងវិញ។
-
ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមបិទបញ្ចប់ (Video Inside)

ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ នៅថ្ងៃទី៩មិថុនានេះហើយ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រព្រឹត្តទៅក្នុងបរិវេណពហុកីឡដ្ឋានមរតកតេជោ។ ក្នុងពិធីបិទបញ្ចប់នាល្ងាចថ្ងៃទី៩មិថុនា ផ្ទាំងទស្សនីយភាពសិល្បៈជាច្រើន ត្រូវបានសម្តែងនៅថ្ងៃចុងក្រោយនេះជាមួយនឹងការបាញ់កាំជ្រួចអបអរថ្ងៃបញ្ចប់ចុងក្រោយនេះថែមទៀត។ ក្នុងរយៈពេលប្រកួតមួយសប្តាហ៍រវាងពីថ្ងៃទី៣ ដល់៩មិថុនា, កម្ពុជាបានទទួលមេដាយមាស សរុប៧០គ្រឿង ក្នុងនោះមេដាយមាសចំនួន៩គ្រឿង, មេដាយប្រាក់១៨គ្រឿង និងមេដាយសំរិទ្ធចំនួន៤៣គ្រឿង។ កម្ពុជាបានស្ថិតក្នុងលំដាប់លេខរៀងទី៨។ ប្រទេសដែលស្ថិតក្នុងលំដាប់លេខរៀងទី១ គឺប្រទេសឥណ្ឌូណេស៊ី ដែលទទួលបានមេដាយសរុប៤០១គ្រឿង, ក្នុងនោះមេដាយមាស១៥៩គ្រឿង, មេដាយប្រាក់១៤៨គ្រឿ ងនិងមេដាយសំរិទ្ធ៩៤គ្រឿង។ ប្រទេសថៃ និងវៀតណាមស្ថិតក្នុងលំដាប់លេខរៀងទី២ និងទី៣ជាបន្តបន្ទាប់ ខណៈម៉ាឡេស៊ីជា ប្រទេសក្នុងលំដាប់លេខរៀងទី៤, ប្រទេសហ្វីលីពីន, មីយ៉ាន់ម៉ា និងសឹង្ហបុរី ស្ថិតក្នុងលំដាប់លេខរៀងលើប្រទេសកម្ពុជា។ ប្រទេសដែលទទួលបានចំណាត់លេខរៀងទី៩, ទី១០ និងទី១១ ក្រោមកម្ពុជា គឺប្រទេសប្រុយណេ, ប្រទេសទីម័រខាងកើត និងប្រទេសឡាវ។
-
កម្ពុជាសម្លឹងទីផ្សារអារ៉ាប់អេមីរ៉ាត (Video Inside)

កម្ពុជាកំពុងសម្លឹងមើលទីផ្សារក្នុងប្រទេសអារ៉ាប់មីរ៉ាត់ ដើម្បីការអាចនាំទំនិញរបស់កម្ពុជា យកចេញទៅលក់នៅក្នុងប្រទេសមជ្ឈឺមបូព៌ា។ កម្ពុជានិងប្រទេសអារ៉ាប់អេមីរ៉ាតកាលពីថ្ងៃទី៨មិថុនា ទើបបានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំពឹងនៅថ្ងៃទី៩មិថុនានេះថា ប្រទេសអារ៉ាប់អេមីរ៉ាតនឹងអាចជួយកម្ពុជា ក្នុងការនាំទំនិញជាច្រើន ដើម្បីយកចេញទៅលក់ក្នុងទីផ្សារប្រទេសមជ្ឈិមបូព៌ានោះ។ យោងតាមក្រសួងពាណិជ្ជកម្ម ទំហំពាណិជ្ជកម្មទ្វេរវាងកម្ពុជា និងប្រទេសអារ៉ាប់អេមីរ៉ាត ក្នុងឆ្នាំ២០២១ មានទឹកប្រាក់ ១៥១លាន៥៤ម៉ឺន៧ពាន់៥៧ ដុល្លារ ដែលចំនួននេះបានកើនជាង ៥២ ភាគរយធៀបនឹងឆ្នាំ២០២០។ របាយការណ៍ដដែលបានបញ្ជាក់ថាក្នុងទំហំពាណិជ្ជកម្មសរុបជាង១៥១លានដុល្លារនេះ មានជាង៩៩ លានដុល្លារ ដែលជាតម្លៃទំនិញកម្ពុជា នាំចូលពីប្រទេសអារ៉ាប់អេមីរ៉ាត៕
-
សម្ភារៈយោធារបស់កម្ពុជាដឹកជញ្ជូនតាមកប៉ាល់ទៅកាន់ប្រទេសម៉ាលី (Video Inside)

រថយន្តយោធាប្រឆាំងគ្រាប់មីន MPV (Mine Protected Vehicle) ចំនួន១៤គ្រឿងរបស់កម្ពុជា ជាមួយនឹងសម្ភារៈបំពាក់ចំនួន៥កុងតឺន័រ បានដឹកជញ្ជូនតាមនាវាចេញពីកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ឆ្ពោះទៅកាន់សាធារណរដ្ឋម៉ាលី សម្រាប់បម្រើការងារបេសកកម្មមនុស្សធម៌ ក្រោមឆត្រអង្គការសហប្រជាជាតិ។ ពិធីជានិមិត្តរូបនៃការដឹកជញ្ជូននេះបានធ្វើឡើងក្រោមវត្តមាននាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិ រក្សាសន្តិភាព នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣។ រថយន្តនិងសម្ភារៈដែលកំពុងធ្វើដំណើរឆ្លងកាត់សមុទ្ទនេះ គឺជាឧបករណ៍សម្រាប់បំពាក់ដល់កងអនុសេនាធំកម្ទេចគ្រាប់មិនទាន់ផ្ទុះ របស់កម្លាំងមួកខៀវកម្ពុជា ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅសាធារណរដ្ឋម៉ាលី។ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបញ្ជាក់ថារថយន្ត និងសម្ភារៈទាំងឡាយនេះនឹង ទៅដល់ប្រទេសម៉ាលី នាពាក់កណ្តាលខែសីហា ឆ្នាំ២០២៣។ កម្ពុជាគិតមកត្រឹមឆ្នាំ២០២៣ បានបញ្ជូនកងកម្លាំងមួកខៀវចំនួនជិត ៩ពាន់នាក់ហើយ ក្នុងការបំពេញបេសកកម្មរក្សាសន្តិភាពក្នុងប្រទេសចំនួន ៩ រួមមាន៖ សាធារណរដ្ឋស៊ូដង់, ស៊ូដង់ខាងត្បូង, ឆាដ, សាធារណរដ្ឋអាមេរិកអាហ្វ្រិកកណ្តាល, លីបង់, ម៉ាលី, ស៊ីរី, សាយប្រឺស និងយេម៉ែន លើជំនាញបោសសំអាតមីន, វិស្វកម្មសំណង់ផ្តេក និងបញ្ឈរ, អាវុធហត្ថ, មន្ទីរពេទ្យកម្រិត២, វិស្វកម្មព្រលានយន្តហោះ, កំទេចគ្រាប់មិនទាន់ផ្ទុះ,…
-
សម្តេចតេជោបញ្ជាក់ការបន្តទទួលសកម្មជន និងអ្នកនយោបាយគណបក្សប្រឆាំង (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅថ្ងៃទី៩មិថុនាថា សម្តេចនឹងបន្តទទួលយកសកម្មជន និងអ្នកនយោបាយពីគណបក្សប្រឆាំងនានា ដែលចង់ចូលរួមរស់ជីវភាពនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជា។ ប្រសាសន៍បញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការបន្តទទួលយកសកម្មជន និងអ្នកនយោបាយពីគណបក្សប្រឆាំង បានធ្វើឡើងក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និងកម្មការិនីរោងចក្រចំនួនជិត២ម៉ឺននាក់ នៅស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងកត់សម្គាល់ការនាំគ្នាសុំចូលរួមធ្វើជីវភាពនយោបាយ ជាមួយនឹងគណបក្សប្រជាជនកម្ពុជា មានមនុស្សកាន់តែច្រើនឡើង នៅមុនការបោះឆ្នោតសកលឈានមកដល់។ ក្នុងឱកាសជួបសំណេះសំណាលជាមួយក្រុមកម្មកររោងចក្រនោះ សម្តេចបានស្វាគមន៍ ចំពោះមនុស្សមួយក្រុមដែលគេស្គាល់ថាជាក្រុមធ្លាប់រឹងរូសបំផុតពីអតីតកាល ដោយសារតែពួកគេបានចាញ់ឧបាយកលអូសទាញរបស់ពួកមេខ្លោងក្រុមឧទ្ទាម។ ខែមេសា, ខែឧសភា និងឈានចូលក្នុងខែមិថុនានេះ គឺជាខែដែលមានការស្នើសុំចូលរួមជីវភាពនយោបាយជាច្រើន ពីសកម្មជនទាំងក្នុង និងក្រៅប្រទេសដែលធ្លាប់បានចូលរួមធ្វើសកម្មភាពបំរើគណបក្សប្រឆាំង។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងតាមបណ្តាញសង្គមមុននេះ បញ្ជាក់ថា «ទឹកដែលធ្លាប់ល្អក់ បានរងនឹងភាពថ្លាមកវិញហើយ»។
-
ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៧រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម។ ថ្ងៃនេះអំណោយផលសម្រាប់លោកអ្នកដែលបំពេញការងារ ផ្នែកសិល្បៈ។ កិច្ចការទាំងអស់នឹងប្រែទៅជាជោគជ័យ ដូច្នេះអ្នកអាចធ្វើការតាំងពិព័រណ៍ តាំងបង្ហាញស្នាដៃ ឬធ្វើការបោះពុម្ពអត្ថបទនានាបាន។ ហោរាសាស្ត្រអាជីពណែនាំអោយ លោកអ្នកផ្តោតលើការងារ ជាជាងចំណាយពេលទៅលើករណីដែលមិនចាំបាច់ ឬការ សន្ទនាចែចង់ដែលមិនត្រូវនឹងប្រធានបទ។ ក្រៅពីនេះ សូមពិនិត្យតាមដាន និងវាយតម្លៃ ស្ថានភាពនៅជុំវិញខ្លួនអោយបានច្រើន ដោយសារអ្នកក៏មានឳកាសជួបភាពលំបាក និងការ និយាយដើមចុងពីមនុស្សនៅជុំវិញខ្លួនផងដែរ។ ផ្ទុយទៅវិញ វានឹងល្អប្រសើរប្រសិនបើអ្នក មិនចូលរួមក្នុងមតិសាធារណៈ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកល្អមធ្យម។ ស្ថានភាពការងាររបស់អ្នកមានលំនឹងល្អប្រសើរ។ អ្នកអាចធ្វើការ ចាប់ផ្តើមការងារ ឬចាកចេញពីស្ថានភាពចាស់បានល្អប្រសើរ។ ប៉ុន្តែសូមលោកអ្នកកុំបង្ខំខ្លួន អោយបំពេញការងារលើស ឬជ្រុលម៉ោង។ ហោរាសាស្រ្តអាជីពណែនាំមិនអោយលោក អ្នកចំណាយពេលវេលាលើសនៅក្នុងការិយាល័យនោះទេ។ លោកអ្នកមានបំពេញការងារ ច្រើនមកហើយនាពេលកន្លងមក ដូច្នេះរកពេលសម្រាកខ្លះទើបជាការល្អប្រសើរ។ ក្នុង ថ្ងៃនេះលទ្ធផលដែលអ្នកទទួលបានសមល្មមនឹងការចំណាយកំលាង និងដើមទុន ដូច្នេះ គ្មានអ្វីដែលត្រូវធ្វើអោយលើសពេកនោះទេ។ ដោយឡែក សូមមានទំនួលខុសត្រូវចំពោះ ការងាររបស់ខ្លួន។ ឆ្នាំខាល…
-
ការដាច់ភ្លើងចុងសប្តាហ៍មាននៅទីណាខ្លះ? (Video Inside)

-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៣ពាន់ករណី (Video Inside)

ប្រទេសភាគច្រើននៅអាស៊ាននៅតែបន្តមានករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩ ក្នុងនោះកម្ពុជាក៏បន្តការរកឃើញឆ្លងថ្មី ១៤ករណីថែមទៀតផងដែរ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ យោងតាមក្រសួងសុខាភិបាល ការឆ្លងថ្មី១៤ករណីនៅថ្ងៃនេះ គឺកើនឡើងចំនួន៥ករណី បើប្រៀបធៀបនឹងម្សិលិញ។ នេះជាករណីឆ្លងថ្មីច្រើនបំផុត ក្នុងរយៈពេលជាង ៥ខែកន្លងមកនេះ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាន នៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៣ពាន់២៣២ករណី ដែលជាតួលេខឆ្លងបន្តថយចុះចំនួន ៦៦ករណី ធៀបនឹងការឆ្លងកាលពីថ្ងៃម្សិលមិញ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ង កន្លងមកនេះ បានកើតលើប្រទេសចំនួន ៧ នៅអាស៊ាន រួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, វៀតណាម, មីយ៉ាន់ម៉ា, កម្ពុជា, សឹង្ហបុរី និងប្រទេសឡាវ។ ប្រទេសសឹង្ហបុរី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ១ពាន់ ៤២២ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទសឡាវ ដែលមានការឆ្លងចំនួន ៦ករណី។ ប្រទេសប្រុយណេ, ម៉ាឡេស៊ី និងប្រទេសថៃ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៧នាក់…
-
បណ្ឌិត ហ៊ុន ម៉ាណែត ជួយយុវជនគណបក្សក្នុងខេត្តព្រៃវែង (Video Inside)
