-
ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១២រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ នៅក្នុងថ្ងៃនេះការងារ និងបន្ទុកផ្សេងៗហាក់មានច្រើន ជាងសព្វដង។ លោកអ្នកក៏មានបំណងនឹងចង់ដោះស្រាយករណីទាំងអស់នោះក្នុងពេលតែ មួយផងដែរ។ សូមធ្វើតាមវិចារណញាណរបស់ខ្លួន ពីព្រោះថ្ងៃនេះក៏ជាថ្ងៃល្អសម្រាប់អ្នកក្នុង ការបញ្ចប់គម្រោងដែលបានចាប់ផ្តើមពីថ្ងៃមុន។ ហោរាសាស្រ្តអាជីពណែនាំអោយលោក អ្នកចាប់ផ្តើមអនុវត្តផែនការច្នៃប្រឌិត។ បោះបង់ចោលការសង្ស័យ និងការព្រួយបារម្ភ ពីព្រោះលោកអ្នកកំពុងស្ថិតក្នុងគន្លងផ្លូវដែលល្អត្រឹមត្រូវ។ ក្រៅពីនេះ សូមលោកអ្នក ព្យាយាមចំណាយពេលវេលាអោយបានត្រឹមត្រូវ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ អាជីវកម្ម និងកិច្ចការងារនានារបស់អ្នកមានដំណើរការល្អ ប្រសើរ។ ប៉ុន្តែអ្នកក៏នៅមានបញ្ហាខ្លះដែលមករំខានចិត្ត និងធ្វើអោយខាតពេលវេលា ដូច្នេះ សូមយកចិត្តទុកដាក់អោយបានគ្រប់ករណីទាំងអស់។ លើសពីនេះទៅទៀត សូមកុំរស់នៅ ជាមួយកំហុសដែលអ្នកធ្លាប់បានទទួលស្គាល់មកហើយ។ ក្នុងនោះ សូមលោកអ្នកកុំមានការ សង្ស័យ បើទោះបីជាអាជីវកម្ម និងកិច្ចការងារមិនទាន់ទទួលបានទិន្នផលនៅក្នុងពេលព្រឹក។ វាគ្មានហេតុផលណាមួយអោយអ្នកត្រូវធ្វើការផ្លាស់ប្តូរនៅក្នុងពេលនេះនោះទេ។ ក្រៅពីនេះ សូមលោកអ្នកយកចិត្តទុកដាក់ទៅលើឯកសារ ហើយរកវិធីសាស្រ្ត និងពេលវេលាបញ្ចប់ ការងារនោះអោយអស់ ដោយសារវាជាមន្ទិលសម្រាប់ជំហានអនុវត្តរបស់អ្នក។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។…
-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ១ពាន់ករណី (Video Inside)

ប្រទេសមួយចំនួននៅអាស៊ាននៅតែបន្តមានករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩ ក្នុងនោះកម្ពុជាក៏បន្តរកឃើញឆ្លងថ្មី ១ករណី ថែមទៀតផងដែរ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ យោងតាមក្រសួងសុខាភិបាល ការឆ្លងថ្មី១ករណីនៅថ្ងៃនេះ ជាតួលេខបន្តថយចំនួន ១ករណី ថែមទៀតបើប្រៀបធៀបនឹងម្សិលមិញ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១ពាន់ ៥៦ករណី ដែលជាតួលេខឆ្លងបន្តថយចុះច្រើនដល់ចំនួន ១ពាន់ ១៥៦ករណី ធៀបនឹងការឆ្លងកាលពីថ្ងៃម្សិលមិញ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៥ នៅអាស៊ានរួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, វៀតណាម, មីយ៉ាន់ម៉ា និងប្រទេសកម្ពុជា។ ប្រទេសហ្វីលីពីន គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ៧២៧ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទសកម្ពុជា ដែលមានការឆ្លងតែ ១ករណីប៉ុណ្ណោះ។ ប្រទេសសឹង្ហបុរី, ម៉ាឡេស៊ី, ឡាវ, ប្រុយណេ និងប្រទេសថៃ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៥នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ…
-
គ្រាប់បែកដៃច្រើនគ្រាប់ រកឃើញកប់ក្នុងដីខេត្តកំពង់ឆ្នាំង ដែលជាខេត្តទី៩ ប្រកាសអស់គ្រាប់មីន (Video Inside)

គ្រាប់បែកដៃចំនួន៩គ្រាប់ ដែលសេសសល់តាំងពីសម័យសង្គ្រាម ត្រូវបានពលរដ្ឋនៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានប្រទះឃើញនៅក្នុងប្រអប់ដែកមួយកប់ក្នុងដីក្រោយផ្ទះរបស់ខ្លួន។ ខេត្តកំពង់ឆ្នាំង គឺជាខេត្តទី៩ ដែលត្រូវបានប្រកាសជាខេត្តអស់មីន ប៉ុន្តែការរកឃើញកាលពីថ្ងៃទី១២មិថុនានោះ គ្រាប់ផ្ទុះដែលស្ថិតក្នុងដីមិនមែនជាគ្រាប់មីនឡើយ។ សេចក្តីរាយការណ៍ពីអធិការនគបាលស្រុករលាប្អៀរ លោកវរៈសេនីយ៍ឯក ទឹម ចន្ធី បានឲ្យដឹងថា ការរកឃើញនេះបានកើតនៅថ្ងៃទី១២ មិថុនា ឆ្នាំ២០២៣ ខណៈដែលស្ត្រីវ័យ៦០ ឆ្នាំម្នាក់ នៅភូមិត្រោកកើត នៃឃុំស្រែថ្មី បានប្រទះឃើញប្រអប់ដែកកប់ក្នុងដៃគ្រាដែលគាត់កំពុងជីកដីដាំដំណាំ។ កម្ពុជាបានរំដោះផ្ទៃដីពីការគំរាមដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមបានចំនួន ២ពាន់៥៥៤ គីឡូម៉ែត្រក្រឡា ដោយរកឃើញ និងកំទេចចោលមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមជាច្រើនលានគ្រាប់។ កម្ពុជាបានដាក់ទិសដៅបោសសំអាតគ្រាប់មីនឱ្យអស់ក្នុងឆ្នាំ២០២៥។
-
ព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍ ចាប់ពីថ្ងៃទី១៤ រហូតដល់ ថ្ងៃទី២០ ខែមិថុនា (Video Inside)

បាតុភូត ភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅតែបន្ដកើតមានក្នុងសប្ដាហ៍ទៅមុខនេះ ខណៈសីតុណ្ហភាពកម្តៅ បានកើនមកវិញរវាងពី១ទៅ៣អង្សាសេ។ យោងតាមក្រសួងធនធានទឹក និងឧតុនិយម បាតុភូតប្រែប្រួលនេះ គឺដោយសារកម្ពុជាបានទទួលរងនូវឥទ្ធិពល ពីជ្រលង សម្ពាធទាប (ITCZ) ដែលអូសបន្លាយលើភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា ឡាវ និងវៀតណាម គួបផ្សំនិងខ្យល់មូសុងនិរតីក្នុងកម្រិតពីមធ្យមទៅបង្គួរ។ តាមការព្យាករណ៍ រវាងពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី២០ ខែមិថុនា, នៅតំបន់ទំនាបកណ្តាល គឺសីតុណ្ហភាពកម្ដៅអប្បបរមា រវាងពី ២៥ទៅ២៧ អង្សាសេ, សីតុណ្ហភាពកម្ដៅអតិបរមា មានរវាងពី ៣៤ទៅ៣៦ អង្សាសេ ដែលសីតុណ្ហភាពកម្ដៅទាំងពីរនេះ គឺមានការកើនឡើងចំនួន២អង្សាសេ បើប្រៀបធៀបនឹងសប្ដាហ៍មុន។ យោងតាមការព្យាករណ៍, ក្នុងតំបន់ទំនាបកណ្ដាលដែលរួមមាន៖ រាជធានីភ្នំពេញ, ខេត្ដកណ្តាល, ខេត្ដស្វាយរៀង, ខេត្ដព្រៃវែង និងខេត្ដតាកែវ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម និងបង្គួរដោយផ្នែកខ្លះ លាយឡំដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ចំណែកនៅតំបន់ខ្ពង់រាប សីតុណ្ហភាពកម្ដៅអប្បបរមា មានរវាងពី ២៤ ទៅ ២៦ អង្សាសេ…
-
មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនលោក ស សាឡុងដេត សារភាពកំហុស (Video Inside)

មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន លោក ស សាឡុងដេត បានសារភាពទោសកំហុសរបស់ខ្លួន តាមរយៈវីដេអូផ្សាយជាសាធារណៈមួយ ក្រោយសេចក្តីរាយការណ៍ការព្យាយាមគេចខ្លួន ដោយសារតែសម្តីចោទប្រកាន់ដាក់លើការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម។ លោក ស សាឡុងដេត ត្រូវគេរាយការណ៍លោកបានព្យាយាមគេចខ្លួន ក្រោយការប្រើពាក្យសម្តីចោទប្រកាន់នោះ បន្ទាប់ពីគណៈកម្មការរៀបចំកីឡាស៊ីហ្គេម ត្រៀមនឹងដាក់ពាក្យប្តឹងចោទប្រកាន់លើលោក ស សាឡុងដេតនោះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងកាលពីព្រឹកថ្ងៃទី១៣មិថុនា អំពាវនាវលោក ស សាឡុងដេត កុំគេចខ្លួនរត់ចោលស្រុក។ ក្រោយប្រសាសន៍អំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល, លោក ស សាឡុងដេត និងអ្នកធ្វើដំណើរជាមួយគ្នាម្នាក់ បានថ្លែងសុំទោស ចំពោះភាពខុសឆ្គងរបស់ខ្លួន និងបានសន្យាផ្តាច់ខ្លួនចេញពីទណ្ឌិត សម រង្ស៊ី និងចេញពីគណបក្សភ្លើងទៀន ហើយស្នើសុំចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ក្រោយសម្តីសារភាពសុំទោសរបស់លោក ស សាឡុងដេត បានសរសេរតាមបណ្តាញសង្គមស្នើដល់ក្រសួងយុត្តិធម៌ សូមធ្វើការជាមួយដើមបណ្តឹង និងតុលាការ ដើម្បីបញ្ចប់រឿងក្តីរបស់ ស សាឡុងដេត តាមវិធីដែលអាចធ្វើទៅបាន។
-
បណ្ឌិត ហ៊ុន ម៉ាណែត រំលឹកការរស់ឡើងវិញនូវវិស័យសាសនារបស់ជាតិ (Video Inside)

បណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងអគារពុទ្ធិកបឋមសិក្សាកម្រង និងសមិទ្ធផលនានា ក្នុងវត្តកែវមុនី ដែលមានអាយុកាល៧៧ឆ្នាំ ស្ថិតនៅក្នុងស្រុកកងមាស ខេត្តកំពង់ចាម។ បណ្ឌិត ហ៊ុន ម៉ាណែត ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងក្នុងពិធីសម្ពោធនៅថ្ងៃអង្គារទី១៣ ខែមិថុនាថា «គ្រប់សាសនាទាំងអស់ បានអប់រំមនុស្សឱ្យរស់នៅប្រកបដោយធម៌ និងផ្តល់នូវពុទ្ធិបញ្ញាញាណ ដើម្បីបែងចែករវាងអំពើអាក្រក់និងអំពើល្អ ព្រមទាំងចៀសវាងការប្រើប្រាស់ចំណេះដឹង និងជំនាញទៅក្នុងផ្លូវខុសដែលអាចនាំមកនូវការបំផ្លិចបំផ្លាញដល់បុគ្គលខ្លួនឯង និងសង្គមជាតិ»។ វិស័យសាសនា បានរស់រានសាឡើងវិញ ក្រោមការជួយសង្គ្រោះរបស់គណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំរណសិរ្សសាមគ្គីសង្គ្រោះជាតិជួយរំដោះប្រទេសរួចចាកផុតពីរបបកាប់សម្លាប់ខ្មែរក្រហមនៅថ្ងៃទី៧មករាឆ្នាំ១៩៧៩។ ក្រោយថ្ងៃរំដោះ៧មករា, ជីវិតជាតិនិងប្រជាជនរួមនឹងសាសនាបានរស់រានមានជីវិតសាឡើងវិញ។ គណបក្សប្រជាជនកម្ពុជា នៅបានចូលរួមបង្កើតព្រះរាជាណាចក្រទី២ សាជាថ្មីម្តងទៀត បន្ទាប់របបរាជានិយមត្រូវបានផ្តួលរំលំ ក្នុងរដ្ឋប្រហារថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០។ ថ្នាក់ដឹកនាំគណបក្សនាពេលនោះបានចូលរួមតស៊ូក្នុងព្រៃម៉ាគី តាមការអំពាវនាវរបស់អង្គអតីតព្រះមហាក្សត្រ។ ក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១, គណបក្សប្រជាជនកម្ពុជា បានចូលរួមបង្កើតរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញឡើងវិញ និងបន្តគោរពប្តូរផ្តាច់ការពារយ៉ាងម៉ឺងម៉ាត់រហូតមកដល់បច្ចុប្បន្ន និងតទៅអនាគត។ បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា “សម័យតេជោសន្តិភាព” ដែលបានចាប់កកើតឡើងពីចុងឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះ បានធ្វើឱ្យកម្ពុជាមានសន្តិភាពពេញលេញ, ឯកភាព…
-
គ.ជ.ប ព្យួរសិទ្ធិបោះឆ្នោតមនុស្ស៩នាក់ (Video Inside)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលអំពាវនាវពលរដ្ឋចូលរួមការបោះឆ្នោតឱ្យបានគ្រប់គ្នានៅទូទាំងប្រទេសនោះ បានព្យួរសិទ្ធិការបោះឆ្នោតចំពោះមនុស្ស៩នាក់។ យោងតាមសេចក្តីប្រកាសគ.ជ.ប ថ្ងៃទី១៣មិថុនា, មនុស្សទាំង៩នាក់ដែលត្រូវបានព្យូរសិទ្ធិបោះឆ្នោត ជាបណ្តោះអាសន្ននោះ រួមមានប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីការ «រក្សាអព្យាក្រិតភាព» ខណៈដែលកំពុងបំពេញតួនាទីរៀបចំការបោះឆ្នោត និងការពិនិត្យអំពីជោគវាសនា នៃគណបក្សនយោបាយនានា តាមរយៈសម្លេងបោះឆ្នោតរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយមានចំនួន១៨ គណបក្សនយោបាយដែលនឹងត្រូវចូលរួមខណៈតួលេខ នៃប្រជាពលរដ្ឋ មានសិទ្ធិនឹងបោះឆ្នោត ដែលត្រូវចូលរួមមានជាង ៩ លាន៧សែននាក់, រីឯការិយាល័យដែល ត្រូវបម្រើដល់ការបោះឆ្នោតនៅទូ ឮទាំងប្រទេសមានជាង២ម៉ឺនការិយាល័យ៕
-
សម្តេចតេជោ ហ៊ុន សែន ស្នើកែទម្រង់លើសិទ្ធិបោះឆ្នោត (Video Inside)

សម្តេចនាយករដ្ឋមន្ត្រី បានស្នើលើការកែទម្រង់លើសិទ្ធិបោះឆ្នោតដែលជាផ្នែកមួយ ក្នុងការឆ្លើយតបចំពោះសកម្មភាពទុច្ចរឹតរបស់ក្រុមធ្វើនយោបាយប្រឆាំងដែលព្យាយាមរារាំងពលរដ្ឋ មិនឱ្យចេញទៅបោះឆ្នោតសកលខែកក្កដាខាងមុខនេះ។ ក្រុមធ្វើនយោបាយប្រឆាំង ក្នុងបំណងចង់បំផ្លាញចោលដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧, បានរៀបចំនូវសេណារីយ៉ូផ្សេងៗជាច្រើន ដើម្បីការញុះញង់ប្រជាពលរដ្ឋមិនឱ្យចេញទៅបោះឆ្នោត ឬបើសិនជាត្រូវចេញទៅបោះឆ្នោត ត្រូវគូសខ្វែងសន្លឹកឆ្នោតនោះចោល។ សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មកររោងចក្រជិត២ម៉ឺននាក់ នៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនៅថ្ងៃទី១៣ មិថុនា បានលាតត្រដាងនូវឧបាយកលរបស់ក្រុមប្រឆាំង និងសម្តេចបានស្នើលើការកែទម្រង់សិទ្ធិបោះឆ្នោតមកវិញ។ សំណើរបស់សម្តេចតេជោ ហ៊ុន សែន លើការកែទម្រង់សិទ្ធិបោះឆ្នោត គឺជាការស្នើធ្វើវិសោធនកម្មមួយ ដែលដាក់ទណ្ឌកម្មដល់អ្នកមិនបានចេញទៅបោះឆ្នោតណា ដែលចង់ឈរឈ្មោះជាបេក្ខជនសមាជិករដ្ឋសភា, សមាជិកព្រឹទ្ធសភា,បេក្ខជនតំណាងស្រុក, ឃុំនិងសង្កាត់។ សម្តេចតេជោបានបញ្ជាក់បន្ថែមថាតាមរយៈការស្នើធ្វើវិសោធនកម្មច្បាប់នេះ គឺគេមិនបានដកហូតសិទ្ធិឈរឈ្មោះបោះឆ្នោតណាចំពោះប្រជាពលរដ្ឋឡើយ ប៉ុន្តែតម្រូវអ្នកដែលឈរឈ្មោះ ឱ្យគេបោះឆ្នោតនៅគ្រប់កម្រិតទាំងអស់ត្រូវតែចេញទៅបោះឆ្នោត…ហើយបើសិនជាមិនបាន ចេញទៅបោះឆ្នោតនោះទេ គឺបុគ្គលនោះ នឹងត្រូវបាត់បង់សិទ្ធិរបស់ខ្លួនក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត។ សម្តេចតេជោបានថ្លែងថាគេនឹងជម្រុញការធ្វើវិសោធនកម្មច្បាប់នេះឱ្យទាន់នៅមុនការបោះឆ្នោតសកលខែកក្កដា ឆ្នាំ២០២៣ ឈានមកដល់។
-
ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១១រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ស្ថានភាពសេដ្ឋកិច្ចនៅក្នុងពេលនេះមានភាពរឹងស្ទះ ឬ អស្ថេរភាពច្រើន។ ការខាតបង់ក្នុងជំនួញអាជីវកម្មមានកំរិតខ្ពស់ និងច្បាស់លាស់។ ហេតុ នេះថ្ងៃនេះមិនមែនជាពេលវេលាដ៏ល្អបំផុតសម្រាប់ធ្វើការចាប់ផ្តើមអាជីវកម្ម និងការចាយ វាយលុយកាក់នោះទេ។ វានឹងកាន់តែប្រសើរ ប្រសិនបើអ្នកពន្យាពេលក្នុងការសម្រេចចិត្ត លើការងារសំខាន់ ពិសេសការបណ្តាក់ទុន។ បើទោះបីជាក្នុងពេលឥឡូវនេះ លោកអ្នកគ្មាន ឳកាសដើម្បីអនុវត្តន៍ការងារឲ្យទទួលបានផលធំដុំ អ្នកក៏នៅតែអាចបន្តអនុវត្តការងារ និង របររកស៊ីជួញដូរទៅបានជាធម្មតា។ ក្រៅពីនេះ សូមកុំធ្វេសប្រហែសនឹងការសម្រេចចិត្ត។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកឲ្យធ្វើការវាយតម្លៃរាល់ កិច្ចការដែលបានអនុវត្តន៍កន្លងមកអោយបានល្អិតល្អន់។ ទន្ទឹមនឹងស្ថានភាពរីកចម្រើនក្នុង អាជីពលោកអ្នកត្រូវការពេលវេលាបន្ថែម និងជំនួយពីមនុស្សដែលនៅជុំវិញខ្លួន។ ហេតុនេះ សូមកុំបណ្តោយស្ថានការណ៍ ព្យាយាមធ្វើទំនាក់ទំនង និងបង្កើតក្រុមការងារ។ ក្នុងនោះដែរ សូមចងចាំថា ស្ថានភាពនៅខាងក្រៅមានឥទ្ធិពលទៅលើកិច្ចការងាររបស់អ្នក ហើយប្រសិន បើអ្នកមានការធ្វេសប្រហែស អ្នកអាចខាតបង់ទាំងពេលវេលា និងលុយកាក់។ ស្របពេល ជាមួយគ្នានេះដែរ ការស្វែងរកចំណេញដឹង ឬចូលរួមវគ្គបណ្តុះបណ្តាលនឹងជួយអ្នកកាន់តែ ច្រើន។ ឆ្នាំខាល…
-
៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៧ពាន់ករណី (Video Inside)

ប្រទេសភាគច្រើនក្នុងអាស៊ាននៅតែមានករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩ ក្នុងនោះប្រទេសកម្ពុជាផងដែរ ក៏មានករណីឆ្លងថ្មីចំនួន ៧ករណីថែមទៀត ក្នុងរយៈពេល ៧២ ម៉ោងចុងក្រោយនេះ។ នេះជាករណីឆ្លងថយចុះមកវិញចំនួន ៥ករណី នៅកម្ពុជា បើប្រៀបធៀបនឹងសប្តាហ៍មុន។ សេចក្តីរាយការណ៍ពីក្រសួងសុខាភិបាលបានឲ្យដឹងថា ការឆ្លងទាំង ៧ករណីនោះ បានរកឃើញនៅថ្ងៃសៅរ៍ចំនួន ២ករណី, ថ្ងៃអាទិត្យមាន ៣ករណី និងនៅថ្ងៃច័ន្ទនេះ មាន ២ករណីផងដែរ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានចំនួន ៧ពាន់ ៣៧១ករណី ដែលជាតួលេខឆ្លងបន្តថយចុះមកវិញច្រើនដល់ ៦ពាន់ ៧៩៥ករណី ធៀបនឹងការឆ្លងរយៈពេល ៣ថ្ងៃដូចគ្នាកាលពីសប្តាហ៍មុន។ ការឆ្លងក្នុងរយៈពេល ៧២ ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៨ប្រទេសនៅអាស៊ាន រួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី, ថៃ, វៀតណាម, មីយ៉ាន់ម៉ា, កម្ពុជា និងប្រទេសឡាវ។ ប្រទេសហ្វីលីពីន គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ២ពាន់ ៨២១ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសកម្ពុជា ដែលប្រទេសនីមួយៗមានការ ឆ្លងចំនួន…