-
សកម្មជនគន្លឹះគណបក្សប្រឆាំងបន្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា (Video Inside)

សកម្មជនគន្លឹះនៃគណបក្សប្រឆាំងបានបន្តសុំចូលរួមជីវភាពនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជានៅមុនដំណាក់កាលបោះឆ្នោតសកលឈានមកដល់។ នៅថ្ងៃទី១៦ មិថុនានេះ សកម្មជនគន្លឹះរបស់គណបក្សប្រឆាំង២នាក់ទៀត រួមមានឈ្មោះ គង់ រៃយ៉ា ដែលជាបេក្ខភាពតំណាងរាស្ត្រគណបក្សភ្លើងទៀនមណ្ឌលភ្នំពេញ និងប្រធានចលនាស្រ្តីរបស់អតីតគណបក្សសង្គ្រោះជាតិលោកស្រី អ៊ូសារីម នៃខេត្តកំពង់ឆ្នាំង បានស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ នេះជាវីដេអូបញ្ជាក់សម្តីស្នើសុំចូលរួមរបស់លោក គង់ រ៉ៃយ៉ា។ សម្តេចតេជោ ហ៊ុន សែន ក្នុងបណ្តាញសង្គមតេឡេក្រាម បានសរសេរទទួលស្វាគមន៍លោក គង់ រ៉ៃយ៉ា ដែលបានសុំចូលរួមជីវភាពនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជា។ ខាងក្រោមនេះទៀត, គឺជាវីដេអូសុំចូលរួមជីវភាពនយោបាយរបស់ប្រធានចលនាស្រ្តីរបស់អតីតគណបក្សសង្គ្រោះជាតិលោកស្រី អ៊ូ សារីម នៃខេត្តកំពង់ឆ្នាំង។ ខែមេសា, ខែឧសភា និងឈានចូលក្នុងខែមិថុនានេះ គឺជាខែដែលមានការស្នើសុំចូលរួមជីវភាពនយោបាយជាច្រើន ពីសកម្មជនទាំងក្នុង និងក្រៅប្រទេសដែលធ្លាប់បានចូលរួមធ្វើសកម្មភាពបំរើគណបក្សប្រឆាំង។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងតាមបណ្តាញសង្គមមុននេះ បញ្ជាក់ថា «ទឹកដែលធ្លាប់ល្អក់ បានរងនឹងភាពថ្លាមកវិញហើយ»។
-
សម្តេចតេជោថ្លែងថា សេចក្តីស្នើធ្វើវិសោធនកម្មច្បាប់បោះឆ្នោតបញ្ជូនដល់រដ្ឋសភា (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាសំណើធ្វើវិសោធនកម្មច្បាប់បោះឆ្នោត បានបញ្ជូនដល់ដៃរដ្ឋសភាហើយ។ សម្តេចតេជោក្នុងពិធីចុះជួបសំណេះសំណាលជាមួយកម្មកររោងចក្រ នៅក្នុងខេត្តកំពង់ចាមនៅថ្ងៃទី១៦ មិថុនា ឆ្នាំ២០២៣ បានបញ្ជាក់ថាការស្នើធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនោះ គឺដោយសារតែក្រុមធ្វើនយោបាយប្រឆាំងមានបំណងចង់បំផ្លាញដំណើរការរៀបចំការបោះឆ្នោតកម្ពុជា នៅថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៣ខាងមុខនេះ។ សម្តេចតេជោ ហ៊ុន សែន បានស្នើក្នុងសប្តាហ៍នេះបានស្នើការកែទម្រង់លើសិទ្ធិបោះឆ្នោត ដែលជាផ្នែកមួយក្នុងការឆ្លើយតបចំពោះសកម្មភាពទុច្ចរឹតរបស់ក្រុមធ្វើនយោបាយប្រឆាំង ដែលព្យាយាមរារាំងពលរដ្ឋមិនឱ្យចេញទៅបោះឆ្នោតសកលខែកក្កដាខាងមុខនេះ។ ក្រុមធ្វើនយោបាយប្រឆាំងក្នុងបំណងចង់បំផ្លាញចោលដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧, បានរៀបចំនូវសេណារីយ៉ូផ្សេងៗជាច្រើន ដើម្បីការញុះញង់ប្រជាពលរដ្ឋមិនឱ្យចេញទៅបោះឆ្នោត ឬបើសិនជាត្រូវចេញទៅបោះឆ្នោត ត្រូវគូសខ្វែងសន្លឹកឆ្នោតនោះចោល។ សម្តេចតេជោបានថ្លែងបន្តថាផ្អែកតាមសេចក្តីព្រាងច្បាប់ ដែលកំពុងដាក់ក្នុងការត្រួតពិនិត្យរបស់រដ្ឋសភានេះ, អ្នកនយោបាយណាដែលត្រូវឈរឈ្មោះឱ្យគេបោះឆ្នោត ត្រូវបំពេញកាតព្វកិច្ចរបស់ខ្លួនដោយត្រូវបោះឆ្នោតសកលក្នុងអាណ្ណត្តិចំនួន២ដងសិន។
-
កម្ពុជាជំរុញចិនបង្កើនការហោះហើរត្រង់មកកម្ពុជា (Video Inside)

កម្ពុជាបានស្នើភាគីចិនពង្រីកបន្ថែមការហោះហើរត្រង់ ពីទីក្រុងនានា នៅប្រទេសចិន មកកាន់ប្រទេសកម្ពុជា។ ការស្នើនេះបានធ្វើឡើងដោយរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន ក្នុងជំនួបពិភាក្សាជាមួយអនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ចិន លោក រ៉ាវ ឈាន នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ក្នុងរាជធានីភ្នំពេញ។ លោក ថោង ខុន បានស្នើភាគីចិនជួយជំរុញការហោះហើរត្រង់ពីទីក្រុងនានា នៅប្រទេសចិន មកកាន់ប្រទេសកម្ពុជា ហើយចំពោះទីក្រុងណាដែលទាំងមិនទាន់ការហោះហើរមកកម្ពុជា ក៏សូមភាគីចិនបង្កើតឱ្យមានការហោះហើរត្រង់មកឱ្យបានកាន់តែច្រើន ខណៈកម្ពុជានឹងមានអាកាសយានដ្ឋានអន្តរជាតិធំៗ ដែលអាចទទួលការចុះចតយន្តហោះដឹកអ្នកដំណើរគ្រប់ប្រភេទ។ លោករដ្ឋមន្ត្រី ថោង ខុន បានថ្លែងថាអាកាសយានដ្ឋានថ្មីអន្តរជាតិសៀមរាប ត្រៀមដាក់ឱ្យដំណើរការនាចុងឆ្នាំ២០២៣…ចំណែកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ក៏នឹងបើកដំណើរការនៅចុងឆ្នាំ២០២៤ ឬដើមឆ្នាំ២០២៥នេះផងដែរ។ អនុរដ្ឋមន្ត្រីចិន លោក រ៉ាវ ឈាន បានសន្យាពាំនាំសំណើទាំងនេះ ជូនទៅកាន់ក្រសួងស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ក្នុងការពិចារណាជំរុញឱ្យមានការហោះហើរត្រង់ មកកាន់កម្ពុជាបន្ថែមទៀត។
-
បណ្ឌិត ហ៊ុន ម៉ាណែត ព្យូរកិច្ចការក្នុងកងយោធពលខេមរភូមិន្ទ ដើម្បីស្វែងរកសន្លឹកឆ្នោតជូនគណបក្សប្រជាជនកម្ពុជា (Video Inside)

បេក្ខជនអនាគតនាយករដ្ឋមន្ត្រីគណបក្សប្រជាជនកម្ពុជា បណ្ឌិត ហ៊ុន ម៉ាណែត បានចុះធ្វើកិច្ចការបក្សយ៉ាងពេញលេញ ដើម្បីការស្វែងរកជ័យជំនះដល់គណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតសកលថ្ងៃទី២៣កក្កដាខាងមុខនេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាលោក ហ៊ុន ម៉ាណែត ដែលជាមេបញ្ជាការកងទ័ពជើងគោក បានដាក់ពាក្យព្យួរកិច្ចការ ក្នុងកងយោធពលខេមរភូមិន្ទនាពេលនេះសិន ដើម្បីចួលរួមធ្វើកិច្ចការស្វែងរកសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានលេខលំដាប់រៀង១៨។ ដំណើរទៅមុខនៃផ្លូវឆ្ពោះទៅកាន់តំណែងជានាយករដ្ឋមន្ត្រីនាអនាគតរបស់បណ្ឌិត ហ៊ុន ម៉ាណែត ត្រូវគេឃើញថាបានរងនឹងឧបសគ្គរារាំងជាច្រើន ដោយក្រុមធ្វើនយោបាយប្រឆាំងបានព្យាយាមរារាំងជំទាស់គ្រប់ពេលវេលា។ ក្រុមធ្វើនយោបាយប្រឆាំងត្រូវគេឃើញថា បានព្យាយាមញុះញង់ក្នុងការចង់ប្រើល្បិចបំបែកបំបាក់ ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា ក្នុងបំណងចង់រារាំងផ្លូវធ្វើដំណើរ ដើម្បីមិនឱ្យបណ្ឌិត ហ៊ុន ម៉ាណែត ក្លាយជានាយករដ្ឋមន្ត្រីរបស់កម្ពុជានាពេលខាងមុខនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាក្រុមធ្វើនយោបាយប្រឆាំង គ្មានយុវជនដែលមានសមត្ថភាពនៅក្នុងការបន្តវេន និងមិនដូចអ្វីដែលគណបក្សប្រជាជនកម្ពុជា កំពុងមានក្នុងពេលនេះឡើយ។ បណ្ឌិត ហ៊ុន ម៉ាណែត ត្រូវសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៣ អាណត្តិទី៥ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ បានសម្រេចជាឯកច្ឆ័ន្ទជ្រើសតាំងជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត។
-
សម្តេចតេជោដាក់បទបញ្ជាតាមចាប់ក្រុមប្រដាប់អាវុធ ដែលវាយប្រហារលើប៉ុស្តិ៍រដ្ឋបាលវៀតណាម (Video Inside)

សម្តេចតេជោបានដាក់បញ្ជាដល់កងកម្លាំងរក្សាសន្តិសុខត្រូវចាប់ខ្លួនកម្លាំងបាក់ទ័ពជាតិវៀតណាមមួយក្រុម បន្ទាប់ពីពួកគេបានធ្វើសកម្មភាពបាញ់ប្រហារមួយក្នុងតំបន់ខ្ពង់រាប នៃទឹកដី ខេត្តដាក់ឡាក់ វៀតណាម ជាប់នឹងព្រំដែនរបស់កម្ពុជា។ សេចក្តីរាយការណ៍ពីប្រទេសវៀតណាមបានឱ្យដឹងថា កងកម្លាំងប្រដាប់អាវុធដែលគេមិនទាន់ស្គាល់អត្តសញ្ញាណ ដែលមានគ្នីគ្នាប្រមាណជាង៦០០នាក់ បានធ្វើការវាយប្រហារដាក់លើទីស្នាក់ការគណៈកម្មាធិការឃុំវៀតណាមចំនួន២ គឺឃុំអៀទៀវ និងអៀកតឺ កាលពីថ្ងៃអាទិត្យ ទី១១ មិថុនា ឆ្នាំ២០២៣។ ក្រុមប្រដាប់អាវុធនោះ បានសម្លាប់មនុស្ស៩នាក់ ក្នុងនោះរួមមាន នគរបាលឃុំវៀតណាមផងដែរ។ មនុស្ស២នាក់ទៀតបានរងរបួស។ សេចក្តីរាយការណ៍បានបង្ហាញថាកម្លាំងរដ្ឋាភិបាលវៀតណាម បានចាប់ខ្លួនជនសង្ស័យ៤៥នាក់ ខណៈច្រើនរយនាក់ ទៀតត្រូវគេសង្ស័យថាអាចរត់ចូលមកក្នុងទឹកដីកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសជួបសំណេះសំណាលជាមួយ កម្មករក្នុងខេត្តកំពង់ចាម បានហៅក្រុមវាយប្រហារដាក់លើទឹកដីវៀតណាមនោះ ជាក្រុមភេរវកម្ម និងបានដាក់បទបញ្ជាឱ្យមានការចាប់ខ្លួនក្រុមជនសង្ស័យទាំងនោះ។ សម្តេចនៅថែមទាំងព្រមាន ដល់បណ្តាអង្គការនានា ដែលស្ថិតនៅលើទឹកដីកម្ពុជា ក្នុងនោះរួមមានទីភ្នាក់ងារជនភៀសខ្លួន HCR របស់អង្គការសហប្រជាជាតិ ដោយមិនត្រូវទទួល និងជួយការពារក្រុមភេរវករទាំងនោះឡើយ។ សម្តេចតេជោបានថ្លែងបញ្ជាក់ម្តងហើយម្តងទៀតក្នុងការសង្ស័យថាបណ្តាញរបស់ក្រុមប្រដាប់អាវុធជាតិវៀតណាមនោះ នឹងអាចមាននៅក្នុងទឹកដីកម្ពុជា និងមានខ្សែរយៈជាប់ពាក់ព័ន្ធថែមទៀត។ សម្តេចបានដាក់បទបញ្ជាត្រូវធ្វើកិច្ចសហការជាមួយភាគីវៀតណាម ក្នុងការតាមចាប់ជនសង្ស័យទាំងឡាយនោះ។ សម្តេចបានថ្លែងបញ្ជាក់ទៀតថាកម្ពុជាមិនត្រូវក្លាយជាកន្លែងឆ្លងកាត់, កន្លែងផ្គត់ផ្គង់ភស្ថុភារជួយក្រុមប្រឆាំងប្រដាប់អាវុធណាមួយនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងព្រមានដល់អង្កការអន្តរជាតិនានា លើទឹកដីកម្ពុជាមិនត្រូវជួយដល់ក្រុមទាំងនេះឡើយ។
-
ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១៣រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានឳកាសនៃភាពរីកចម្រើនក្នុងការងារច្រើនមិនថាការងារការិយាល័យ និងអាជីវកម្មឡើយ។ លោកអ្នករំពឹងថាទទួលបានដំណឹងដ៏រីករាយនៅចុងបញ្ចប់ការងារល្ងាចនេះ។ ក្នុងនោះដែរ ការផ្តល់ជូននានាក្នុងពេលនេះហាក់មានភាពច្បាស់លាស់ណាស់ ដូច្នេះគ្មានអ្វីដែលត្រូវព្រួយបារម្ភនោះទេ។ ចំពោះក្តីសុបិន្ត មិនមហិច្ចតាធំក្នុងការងារ គឺអាចធ្វើទៅបាន ដូច្នេះចូរចាប់ផ្តើមអនុវត្តនៅពេលនេះ។ លើសពីនេះទៅទៀត អ្នកអាចដោះស្រាយរាល់ហេតុការដោយសន្តិវិធី និងត្រឹម ត្រូវល្អណាស់។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ក្នុងថ្ងៃនេះអ្នកទំនងជាត្រូវប្រឈមនឹងការបោកបញ្ឆោតពីដៃគូ និងសហការី ដូច្នេះចូររៀបចំផែនការការងារក្នុងរបៀបយ៉ាងណាដើម្បីបញ្ចៀសពីស្ថានភាពទាំងឡាយណាដែលមិនច្បាស់លាស់។ ការជឿទុកចិត្តមនុស្សត្រូវមានកំរិត ក្នុងនោះការផ្តល់ជូនដែលមិនមានមូលដ្ឋានគ្រឹះច្បាស់លាស់ ឬស្ថិតក្នុងការស្រមើស្រមៃមិនចាំបាច់យកចិត្តទុកដាក់នោះទេ ពីព្រោះលោកអ្នកប្រហែលជាគ្មានលទ្ធភាពស្រោចស្រង់ស្ថានការណ៍នោះបានទេ។ ក្រៅពីនេះ សូមលោកអ្នកខិតខំប្រឹងប្រែងជានិច្ច រួមទាំងទទួល ខុសត្រូវការងារតូចធំរបស់អ្នកអោយបាន។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងវេលានេះទាមទារឲ្យលោកអ្នកយកចិត្តទុកដាក់ក្នុងការរៀបចំគម្រោងផែនការ។ ភាពមិនច្បាស់លាស់ ស្ថានភាពទ្វេរមុខទាំងឡាយ ត្រូវតែជៀសវាងឲ្យបានជាដាច់ខាត។ ក្នុងនោះដែរ សូមកុំរស់នៅជាមួយរឿងតែមួយ ព្យាយាមបង្កើតការងារថ្មីៗ ប្រកបដោយគំនិតច្នៃប្រឌិត និងប្រណិតភាព។ ទន្ទឹមនឹងនោះ សូមបង្កើតកិច្ចសហប្រតិបត្តិការ ផ្សព្វផ្សាយពាណិជ្ជកម្ម…
-
ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ១៤រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងថ្ងៃនេះ ភាគច្រើនអ្នកអាចដោះស្រាយបញ្ហាចំពោះមុខបានល្អ ដូច្នេះភាពរឹងស្ទះខ្លះក្នុងការងារ មិនមែនជាចំណុចដែលគួរឲ្យព្រួយបារម្ភនោះទេ។ ទន្ទឹមនឹងនេះ សូមធ្វើយ៉ាងណាកុំឲ្យបាត់បង់តុល្យភាព និងជំនឿចិត្តលើសមត្ថភាពរបស់ខ្លួន។ ក្រៅពីនេះលោកអ្នកមានមនុស្សនៅជុំវិញខ្លួនកោតសរសើរ និងជួយជ្រោមជ្រែងយកអាសារណាស់ ដូច្នេះសូមកុំមានកង្វល់ឲ្យសោះ។ លើសពីនេះ អ្នកគួរចាប់ផ្តើមសំលឹងមើលការធ្វើទំនាក់ទំនងជាមួយថ្នាក់លើ រួមទាំងមនុស្សដែលនៅជុំវិញខ្លួន។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងវេលានេះការងាររបស់អ្នកមានដំណើរការទៅដោយរលូន។ អ្នកមានមនុស្សល្អៗនៅក្បែរខ្លួន ចាំជួយ និងគាំទ្រជានិច្ច។ ប៉ុន្តែប្រការដែលគួរយកចិត្តទុកដាក់ក៏ច្រើនណាស់ដែរ ពិសេសទាក់ទងនឹងភាពមិនច្បាស់លាស់ ការវាយតម្លៃលឿន និងការធ្វសប្រហែស។ អ្នកគួរព្យាយាមកែសម្រួលស្ថានភាពមិនប្រក្រតីនានាឲ្យបានឆាប់រហ័ស ពិសេសគួរតែអនុវត្តការងារឲ្យបានពីព្រឹក។ ផ្ទុយពីស្ថានភាពមិនប្រក្រតីខ្លះៗក្នុងពេលនេះ គឺអ្នកមានលទ្ធភាពយល់ដឹងពីភាពប្រែប្រួលបានល្អ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អសម្រាប់ដោះស្រាយបញ្ហាទាក់ទងនឹងអចលនទ្រព្យនោះទេ។ ព្យាយាមបដិសេធមិនធ្វើការសន្និដ្ឋានដោយងាយ ដោយសារអ្នកអាចបាត់បង់ហិរញ្ញវត្ថុ។ ហោរាផ្តល់ដំបូន្មានឲ្យអ្នកផ្តោតលើការងារជាជាងចំណាយពេលលើការចែចង់ និងការសន្ទនាមិនសមរម្យ។ អ្នកអាចស្ថិតនៅចំចណុចកណ្តាលនៃការនិយាយដើម និងល្បិចកល ដូច្នេះត្រូវប្រយ័ត្នរាល់សកម្មភាពរបស់អ្នក។ ផ្ទុយទៅវិញ អ្នកមានសមត្ថភាពពេញលេញក្នុងការការពារទស្សនៈរបស់អ្នកយ៉ាងពេញលេញ។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ…
-
ការដាច់ភ្លើងចុងសប្តាហ៍នេះមាននៅទីណាខ្លះ? (Video Inside)

-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជិត ១ពាន់ករណី (Video Inside)

ប្រទេសមួយចំនួននៅអាស៊ាននៅតែបន្តមានករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩ ក្នុងនោះកម្ពុជាបានបន្តរកឃើញឆ្លងថ្មី ១០ករណីថែមទៀតផងដែរ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ យោងតាមក្រសួងសុខាភិបាល ការឆ្លងថ្មី ១០ករណីនៅថ្ងៃនេះ ជាតួលេខឆ្លងបន្តកើនឡើងចំនួន ២ករណីថែមទៀត បើប្រៀបធៀបនឹងម្សិលមិញ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៩០៨ករណី ដែលជាតួលេខឆ្លងកើនឡើងវិញចំនួន ៤៥ករណី ធៀបនឹងការឆ្លងកាលពីថ្ងៃម្សិលមិញ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៥ នៅអាស៊ានរួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, វៀតណាម, ឡាវ និងប្រទេសកម្ពុជា។ ប្រទេសហ្វីលីពីន គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ៤៦៨ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទសកម្ពុជា និងប្រទេសឡាវ ដែលមានការឆ្លងចំនួន ១០ករណី។ ប្រទេសសឹង្ហបុរី, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា,ប្រុយណេ និងប្រទេសថៃ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ២នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ២២ម៉ឺន…
-
សកម្មជនគណបក្សភ្លើងទៀនបន្តដើរចេញពីគណបក្ស (Video Inside)

ការដើរចេញរបស់ក្រុមសកម្មជនគណបក្សភ្លើងទៀននៅមុនដំណាក់កាលបោះឆ្នោតសកល បានបន្តធ្វើថែមទៀត ខណៈដែលមេដឹកនាំគណបក្សភ្លើងទៀននោះ ត្រូវគេរាយការណ៍ថាបានធ្វើដំណើរស្ងាត់ៗចាកចេញពីប្រទេស។ មេដឹកនាំគណបក្សភ្លើងទៀនលោក ទាវ វណ្ណុល ត្រូវគេសង្ស័យថាបានឃុបឃិតគ្នាជាមួយទណ្ឌិតក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី ក្រោយការរកឃើញភាពមិនប្រក្រតីមួយកើតឡើង ចំពោះស្ត្រីខ្មែរម្នាក់នៅក្នុងប្រទេសបារាំង។ នៅក្នុងប្រទេសនេះវិញ, ភាពមិនទទួលខុសត្រូវរបស់មេដឹកនាំគណបក្សភ្លើងទៀននេះ បានធ្វើឱ្យសកម្មជន និងអ្នកគាំទ្របាននាំគ្នាផ្តួលរំលំស្លាកគណបក្ស និងពួកគេបានស្នើសុំចូលរួមជីវភាពនយោបាយ ជាមួយនឹងគណបក្សប្រជាជនកម្ពុជា។ សេចក្តីរាយការណ៍នៅថ្ងៃទី១៥ មិថុនា ឆ្នាំ២០២៣ ពីភូមិរវៀង, ឃុំខ្នុរដំបង, ស្រុកជើងព្រៃ នៃខេត្តកំពង់ចាម បានឱ្យដឹងថាមានសកម្មជន និងអ្នកគាំទ្រ បាននាំគ្នាព្រលំស្លាកគណបក្សភ្លើងទៀន និងបានដោះអាវរូបសញ្ញាបក្សភ្លើងទៀនចោលថែមទៀត។ ខែមេសា, ខែឧសភា និងឈានចូលក្នុងខែមិថុនានេះ គឺជាខែដែលមានការស្នើសុំចូលរួមជីវភាពនយោបាយជាច្រើន ពីសកម្មជនទាំងក្នុង និងក្រៅប្រទេសដែលធ្លាប់បានចូលរួមធ្វើសកម្មភាពបំរើគណបក្សប្រឆាំង។