-
រាជរដ្ឋាភិបាលអាណ្ណត្តិថ្មីត្រៀមដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថារាជរដ្ឋាភិបាលកម្ពុជានាពេលខាងមុខ គ្រោងនឹងដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដែលស្របនឹងការបោះជំហានកាន់តែទៅមុខរបស់ប្រទេសកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាជាមួយនឹងគោលការណ៍ថ្មីដែលនឹងដាក់ចេញនោះ រាជរដ្ឋាភិបាលនឹងរៀបចំសាជាថ្មីនូវក្រុមត្រូវចុះពង្រឹងមូលដ្ឋានដើម្បីការអភិវឌ្ឍន៍នៅតាមខេត្ត។
-
បណ្ឌិត ហ៊ុន ម៉ាណែត ប្តេជ្ញាត្រៀមយកជោគជ័យជូនដល់គណបក្សប្រជាជនកម្ពុជា (Video Inside)

បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងប្រាប់ក្រុមយុវជនបក្សថាគណបក្សប្រជាជនកម្ពុជា ត្រៀមនឹងយកជ័យជម្នះក្នុងការបោះឆ្នោតសកលខែកក្កដាខាងមុខនេះ។ ប្រសាសន៍របស់បណ្ឌិត ហ៊ុន ម៉ាណែត បានធ្វើនៅថ្ងៃទី១៩ មិថុនា ឆ្នាំ២០២៣ ក្នុងឱកាសជួបសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង។ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានរូបតំណាងដោយទេវតាបាចផ្កា និងស្ថិតក្នុងលេខរៀងទី១៨ ក្នុងចំណោមគណបក្សចូលរួមប្រកួតប្រជែងទាំងអស់១៨គណបក្ស។ បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា «ក្នុងនាមជាបក្សនៃនគរទេវតា, កងទ័ពជំរំទេវតាកំពុងត្រៀមខ្លួន ដើម្បីយកជ័យជម្នះជូនបក្ស នៅក្នុងការប្រកួតប្រជែងតាមបែបប្រជាធិបតេយ្យ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រខាងមុខ សំដៅធ្វើយ៉ាងណាថែរក្សាសុខសន្តិភាព, ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនទៅមុខរបស់ប្រទេសកម្ពុជា»។ គណបក្សប្រជាជនកម្ពុជាដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៥១ គឺជាគណបក្សដែលបានជួយសង្គ្រោះ ប្រទេសចេញរួចផុត ពីរបបកាប់សម្លាប់ខ្មែរក្រហមប៉ុលពត, ជាគណបក្សដែលរួមសុខរួមទុក្ខ ជាមួយប្រជាជនកម្ពុជាគ្រប់សម័យកាល, ជាគណបក្សដែលមានសមត្ថភាពទប់ស្កាត់ឧបាយកលទុច្ចរឹតបដិវត្តពណ៌ និងជាគណបក្សដែលបាននាំប្រទេសរួចចាកផុតពីសង្គ្រាមស៊ីវិល ដោយសារតែនយោបាយឈ្នះឈ្នះដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន។ បណ្ឌិត ហ៊ុន ម៉ាណែត បានប្រាប់យុវជនបក្សថា «គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលធានាបាននូវកត្តាសន្តិភាព និងលំនឹងស្ថិរភាពទាំងផ្នែកនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច បម្រើឱ្យជីវភាពរស់នៅប្រកបដោយភាពសុខសាន្ត សម្រាប់ប្រជាពលរដ្ឋទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចជាផែនការចក្ខុវិស័យសម្រាប់អនាគតវែងឆ្ងាយទៅមុខ។ លោកបានថ្លែងដាស់តឿនក្រុមយុវជនបក្សទៀតថា «ក្នុងនាមសកម្មជនយុវជនបក្ស, យើងត្រូវរៀបចំខ្លួន និងផ្នត់គំនិត…
-
បណ្ឌិត ហ៊ុន ម៉ាណែត បកស្រាយគន្លឹះ នៃការដឹកនាំរោងចក្រ ដើម្បីការអភិវឌ្ឍន៍ប្រទេស (Video Inside)

បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងក្នុងកិច្ចប្រជុំមួយរបស់បណ្តាក្រុមហ៊ុនឯកជន នៅខេត្តកំពង់ចាម ដោយបង្ហាញនូវពាក្យស្លោកដែលនិយាយថា «អតីតកាលឈឺចាប់, បច្ចុប្បន្នស៊ូយ៉ាប់ ដើម្បីអនាគតរុងរឿង»។ ប្រសាសន៍ថ្លែងរបស់បណ្ឌិត ហ៊ុន ម៉ាណែត ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយប្រធានរដ្ឋបាល និងប្រធានផ្នែករបស់រោងចក្រ-សហគ្រាស ដែលមកពីខេត្តកំពង់ចាម, កំពង់ឆ្នាំង, កំពង់ស្ពឺ, កណ្តាល និងតាកែវ កាលពីថ្ងៃអាទិត្យ ទី១៨ ខែមិថុនា ឆ្នាំ២០២៣។ បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថាពាក្យស្លោកទាំងនោះ គឺជាមាគ៌ាសំខាន់ក្នុងការអភិវឌ្ឍ ប្រទេសដែលមានគោលដៅធ្វើឱ្យប្រជាជនមានជីវិតរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ តាមរយៈការផ្តល់នូវសិទ្ធិសេរីភាព, ជីវភាព, សុខសន្តិភាព និងសេចក្តីសុខសុភមង្គល ព្រមជាមួយនឹងឱកាសគ្រប់បែបយ៉ាងក្នុងការរៀបចំផែនការជីវិតសម្រាប់អនាគតរបស់ខ្លួន។ ពាក់ព័ន្ធនឹងការលើកកម្ពស់វិស័យការងារវិញ, បណ្ឌិត ហ៊ុន ម៉ាណែត បានអនុសាសន៍ចំនួន៣ សំខាន់នោះ គឺបរិមាណ, គុណភាព និងសមធម៌។ លោកបានពន្យល់ថា «បរិមាណ» គឺសំដៅដល់ការរុញការវិនិយោគឱ្យទៅដល់មូលដ្ឋាន ដើម្បីបង្កភាពងាយស្រួល និងកាត់បន្ថយការចំណាយលើការធ្វើដំណើរ និងការរស់នៅរបស់កម្មករ-និយោជិត។ ពាក្យថា «គុណភាព»…
-
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ការមិនលើកលែងទោសចំពោះ សម រង្ស៊ី (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាអ្នកបន្តវេនគណបក្សប្រជាជនកម្ពុជា នឹងអនុវត្តដូចគ្នានូវគោលនយោបាយដាក់ចេញដោយបុព្វបុរសរបស់គេ ក្នុងនោះរួមមានទាំងការមិនលើកលែង នូវទោសកំហុសរបស់ទណ្ឌិតក្បត់ជាតិ៣ជំនាន់ផងដែរ។ ថ្លែងក្នុងឱកាសចូលរួមជាអធិបតី នៃកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំអាណ្ណត្តិទី៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន នាល្ងាចថ្ងៃទី១៩ មិថុនា ឆ្នាំ២០២៣, សម្តេចតេជោបានបញ្ជាក់ច្បាស់ៗយ៉ាងនេះ។ ប្រសាសន៍បញ្ជាក់ការមិនលើកលែងទោសដល់ទណ្ឌិតក្បត់ជាតិ៣ជំនាន់នេះបានធ្វើឡើង ខណៈដែលសេចក្តីព្រាងច្បាប់ធ្វើវិសោធនកម្មច្បាប់បោះឆ្នោតបានស្ថិតក្នុងការសិក្សារបស់ស្ថាប័នរដ្ឋសភា។ សម្តេចតេជោបានបញ្ជាក់ថានៅពេលដែលច្បាប់ធ្វើវិសោធនកម្មនេះ នឹងត្រូវដាក់ចូលជាធរមាននោះ គឹជាថ្ងៃដែលគេនឹងអាចវែកមុខកាន់តែច្បាស់ថែមទៀតថា តើមានមនុស្សប៉ុន្មាននាក់ដែលរឹងរូសមិនគោរពច្បាប់នោះ។ យោងតាមប្រសាសន៍របស់សម្តេច, សេចក្តីព្រាងច្បាប់វិសោធនកម្មនឹងអាចត្រូវបានដាក់ប្រជុំដេញដោល ក្នុងរដ្ឋសភានៅថ្ងៃសុក្រ ទី២៣ មិថុនា ឆ្នាំ២០២៣។
-
សេចក្តីព្រាងវិសោធនកម្មច្បាប់បោះឆ្នោតត្រូវបានក្រុមជំនាញរដ្ឋសភាសិក្សា (Video Inside)

សេចក្តីព្រាងវិសោធនកម្មច្បាប់បោះឆ្នោត កំពុងស្ថិតក្នុងការសិក្សារបស់គណៈកម្មការជំនាញរដ្ឋសភា នៅមុនការបញ្ជូនទៅដេញដោលរកការអនុម័តជាចុងក្រោយក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភា។ កិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន នៅថ្ងៃទី១៩មិថុនា បានបញ្ជូនសេចក្ដីព្រាងច្បាប់ស្ដីពី វិសោធនកម្មច្បាប់បោះឆ្នោតនេះ ទៅគណៈកម្មការនីតិកម្ម និងយុត្តិធម៌ ដោយសហការជាមួយគណៈកម្មការមហាផ្ទៃ, ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា ដើម្បីពិនិត្យសិក្សាហើយ ធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។ សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៣មិថុនា បានស្នើកែទម្រង់ច្បាប់លើសិទ្ធិបោះឆ្នោត បន្ទាប់ពីក្រុមធ្វើនយោបាយប្រឆាំងបានដាក់ចេញនូវឧបាយកលទុច្ចរឹតព្យាយាមរារាំងពលរដ្ឋ មិនឱ្យចេញទៅបោះឆ្នោតសកលនៅថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ។ សេចក្តីព្រាងបានសរសេរថាការស្នើធ្វើវិសោធនកម្មច្បាប់នេះ គឺមិនបានដកហូតសិទ្ធិឈរឈ្មោះបោះឆ្នោតណា ចំពោះប្រជាពលរដ្ឋឡើយ ប៉ុន្តែតម្រូវអ្នកដែលឈរឈ្មោះឱ្យគេបោះឆ្នោតនៅគ្រប់កម្រិតទាំងអស់ ត្រូវតែចេញទៅបោះឆ្នោត…ហើយបើសិនជាមិនបានចេញទៅបោះឆ្នោតនោះទេ គឺបុគ្គលនោះ នឹងត្រូវបាត់បង់សិទ្ធិរបស់ខ្លួនក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត។
-
៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៤ពាន់ករណី (Video Inside)

ប្រទេសមួយចំនួនក្នុងអាស៊ាននៅតែមានករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩ ក្នុងនោះប្រទេសកម្ពុជាផងដែរ ក៏មានករណីឆ្លងថ្មីចំនួន ១៣ករណីថែមទៀត ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ។ នេះជាករណីឆ្លងបានកើនឡើងមកវិញចំនួន ៦ករណីនៅកម្ពុជា បើប្រៀបធៀបនឹងសប្តាហ៍មុន។ សេចក្តីរាយការណ៍ពីក្រសួងសុខាភិបាលបានឲ្យដឹងថា ការឆ្លងទាំង ១៣ករណីនោះ បានរកឃើញនៅថ្ងៃសៅរ៍ចំនួន ៨ករណី, ថ្ងៃអាទិត្យ មាន ១ករណី និងនៅថ្ងៃច័ន្ទនេះ មាន ៤ករណីផងដែរ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាន នៃរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានចំនួន ៤ពាន់ ៥៦១ករណី ដែលជាតួលេខឆ្លងបន្តថយចុះមថែមទៀត ៣ពាន់ ២៧៤ករណី ធៀបនឹងការឆ្លងរយៈពេល ៣ថ្ងៃដូចគ្នាកាលពីសប្តាហ៍មុន។ ការឆ្លងក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៦ប្រទេសនៅអាស៊ាន រួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី, វៀតណាម, កម្ពុជា និងប្រទេសឡាវ។ ប្រទេសហ្វីលីពីន គឺជាប្រទេសដែលមានតួ លេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ២ពាន់ ១៣៨ករណី ។ តួលេខឆ្លងតិចជាងគេ គឺប្រទេសកម្ពុជា ដែលប្រទេសនីមួយៗមានការឆ្លងចំនួន ១៣ករណី។ ប្រទេសសឹង្ហបុរី,…
-
ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ២កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលប្រសើរណាស់ក្នុងការពិភាក្សាជាមួយថ្នាក់លើ ក៏ដូចជាចូលរួមការងារជាមួយមិត្តរួមក្រុម។ អ្នកទទួលបានអំណោយផលក្នុងការគិតគូរវិជ្ជមាន និងប្រកបដោយភាពម៉ឹងមាត់ ដូច្នេះសូមបង្ហាញការងារដែលអ្នកបានគ្រោងទុក ឬដាក់ចេញផែនការថ្មីដែលរំពឹងថានឹងអាចរកបានចំណូលបន្ថែម។ ទន្ទឹមនឹងនោះ សូមគ្រប់គ្រងពាក្យសំដី ជៀសវាងមតិរិះគន់។ ដោយឡែក សូមប្រយ័ត្នក្នុងការវាយតម្លៃនានា រួមទាំងមនុស្សដែលនៅក្បែរខ្លួនផងដែរ ដាច់ខាតកុំមានការសង្ស័យដោយគ្មានមូលដ្ឋាន។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអ្នកទទួលបានលាភសំណាងណាស់។ មនុស្សទាំងឡាយដែលនៅក្បែរអ្នកមិនអាចគេចចេញពីអ្នកបានទេ ពួកគេជឿទុកចិត្ត អាណិតស្រលាញ់ និងជួយជ្រោមជ្រែងអ្នកដោយភាពស្មោះត្រង់។ ដូច្នេះការដាក់ចេញគម្រោងការងារសំខាន់ៗគួរតែនឹងជាជម្រើសដ៏ប្រសើរក្រៃលែង។ ចូរកុំខ្លាចរអានឹងបណ្តាក់ទុន ឬចាប់ផ្តើមការងារថ្មី ឬបំពេញក្តីស្រមៃរបស់ខ្លួន។ លើសពីនេះ ថ្ងៃនេះជាពេលវេលាល្អក្នុងការទិញចលន និងអចលនវត្ថុ ឬប្រារព្វពិធីមង្គលនានា។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងែនេះផ្តល់ផលល្អឲ្យលោកអ្នកដើម្បីទំនាក់ទំនងការងារតូចធំបានយ៉ាងល្អ។ សូមរងចាំទទួលដំណឹងល្អក្នុងរង្វង់ការងារ ពីព្រោះលោកអ្នកអាចសម្រេចការងារនានាតាមការគ្រោង ឬអាចទទួលបានការតម្លើងប្រាក់ខែផងដែរ។ លាភសំណាងរបស់អ្នកច្រើនតែមកពីឆ្ងាយ និងស្ថិតនៅក្នុងទិសនិរតី ដូច្នេះសូមពិនិត្យវាយតម្លៃលទ្ធភាពផ្សេងៗដែលមកពីទិសនេះ។ ដោយឡែក ការប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ និងការអនុគ្រោះជាកូនសោរជោគជ័យរបស់អ្នក។ បើទោះបីជាយ៉ាងណាក្តី…
-
ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ១កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងរបររកស៊ីជួញដូរទទួលបានជោគជ័យយ៉ាងខ្លាំង។ លាភសំណាង និងទ្រព្យសម្បត្តិថ្ងៃនេះមានទំនាក់ទំនងជាមួយមនុស្សជិតស្និទ្ធ ឬតាមរយៈក្រុមគ្រួសារ។ សូមកុំបណ្តែតបណ្តោយឲ្យពេលវេលារំលងទៅ ចាប់យកឳកាសនានាដើម្បីអភិវឌ្ឍន៍ការងាររបស់អ្នក។ ថ្ងៃនេះសូមរក្សាចិត្តថ្លើម និងរស់នៅដោយភាពស្ងប់ស្ងាត់ និងអធ្យាស្រ័យខ្ពស់។ ថ្ងៃនេះ ដែរ ក៏ជាពេលដែលមានអំណោយល្អប្រសើរបំផុតសម្រាប់ការ ដោះស្រាយបញ្ហាចាស់ថ្មី ដូច្នេះ សូមប្រើប្រាស់ពេលវេលានេះអោយមានប្រសិទ្ធភាព។ លើសពីនេះ លោកអ្នកងាយយល់ដឹងអំពីស្ថានភាពនៅជុំវិញខ្លួនបានល្អ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ីជួញដូរ និងការងាររបស់លោកអ្នកនឹងទទួលបានភាពកាក់កបណាស់ ម្យ៉ាងទៀតអ្នកលោកអ្នកមានមនុស្សនៅជុំវិញខ្លួនស្រលាញ់រាប់អានខ្លាំងណាស់។ សូមរក្សាទឹកចិត្តល្អ និងសប្បុរសជានិច្ចចំពោះពួកគេផងដែរ។ ការសម្រេចចិត្តសម្រាប់កិច្ចការងារតូចធំនានា តម្រូវឲ្យអ្នកគិតគូរឲ្យបានច្រើនដង ព្រោះការធ្វេសប្រហែសនាំឲ្យខាតបង់។ ត្រូវរក្សាខ្ទង់ហិរញ្ញវត្ថុរបស់អ្នកឲ្យស្ថិតក្នុងកំរឹតដែលគ្មានហានិភ័យ ការចំណាយសម្រាប់របស់មិនចាំបាច់គួរតែត្រូវផ្អាកសិន។ ក្នុងពេលជាមួយគ្នានេះ សូម មានចិត្តអត់ធ្មត់ ហើយអនុគ្រោះអោយបានច្រើន ពិសេសជាមួយមនុស្សនៅក្នុងក្រុមការងារ ជាមួយគ្នា។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមកុំមានការព្រួយបារម្ភអ្វីចំពោះការងារ និងមុខរបរប្រចាំថ្ងៃឡើយ ព្រោះគ្មានអ្វីអាចមករំខានគម្រោងការរបស់អ្នកបានទេ។…
-
ខេត្តក្រចេះប្រទះឃើញកូនត្រីផ្សោតកើតថ្មី (Video Inside)

-
កម្ពុជានៅសល់ផ្ទៃដីមានគ្រាប់មីន៥៦៣គីឡូម៉ែត្រក្រឡា (Video Inside)

ផ្ទៃដីដែលសេសសល់មានគ្រាប់មីន ត្រូវបានប៉ាន់ប្រមាណថានឹងអាចសេសសល់ប្រមាណ ៥៦៣គីឡូម៉ែត្រក្រឡាថែមទៀត ខណៈគម្រោងត្រូវបានបោសសំអាតឱ្យអស់ទាំងស្រុង នឹងឈានមកដល់រយៈពេល២ឆ្នាំទៅមុខទៀត។ ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ នៃអាជ្ញាធរមីនកម្ពុជា បានថ្លែងបញ្ជាក់ថា ជុំវិញផ្ទៃដីដែលនៅសេសល់គ្រាប់មីនបង្កប់នេះ ក្នុងពិធីចុះហត្ថលេខាមួយ ដើម្បីកម្ពុជាគ្មានគ្រាប់មីន។ ពិធីចុះហត្ថលេខាថ្ងៃទី១៦មិថុនា បានធ្វើរវាងអាជ្ញាធរមីនកម្ពុជាជាមួយធនាគារវីងខេមបូឌា និងក្រុមហ៊ុន Virtus Media។ ទេសរដ្ឋមន្ត្រី លី ធុជ បានបញ្ជាក់ថា ទោះបីជាមានការបោសសម្អាតផ្ទៃដីមានមីនទំហំជាង ២ពាន់ ៥៧៩គីឡូម៉ែត្រក្រឡាក៏ដោយ, កម្ពុជាក៏នៅមានផ្ទៃដីសង្ស័យមានមីននៅសល់ចំនួន ៥៦៣ គីឡូម៉ែត្រក្រឡាទៀត ដែលត្រូវការបោសសម្អាត។ កម្ពុជាបានដាក់ផែនការបោសសំអាតមីនឱ្យអស់ទាំងស្រុងក្នុងឆ្នាំ២០២៥។