-
ខេត្តកំពង់ឆ្នាំង ប្រកាសបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (Video Inside)

ខេត្តកំពង់ឆ្នាំង ត្រូវបានប្រកាសទទួលស្គាល់ជាខេត្តដែលបញ្ចប់ការបន្ទោបង់ពាសវាល ពាសកាល នៅថ្ងៃអង្គារនេះ។ មន្ដ្រីជំនាញរបស់ក្រសួងអភិវឌ្ឍន៍ជនបទបានបញ្ជាក់ថា ខេត្តកំពង់ឆ្នាំង គឺជាខេត្ដទី៥ បន្ទាប់ពីខេត្តស្វាយរៀង, ខេត្តព្រៃវែង, ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ដោយមានការប្រកាសទទួលស្គាល់ថា ជាខេត្ដដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនេះ។ អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
បាតុភូតភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ បន្ដកើតមាន ចាប់ពីថ្ងៃទី២១ រហូតដល់ថ្ងៃទី២៧ ខែមិថុនា (Video Inside)

បាតុភូតភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅតែបន្ដកើតមានបន្ថែមទៀត ខណៈសីតុណ្ហភាពកម្ដៅ បានថយចុះតិចតួច ក្នុងសប្ដាហ៍ទៅមុខនេះ។ យោងតាមក្រសួងធនធានទឹក និងឧតុនិយម ចំពោះមូលហេតុដែលបង្កឱ្យមានការប្រែប្រួលអាកាសធាតុបែបនេះ គឺដោយសារកម្ពុជាបានទទួលរងនូវឥទ្ធិពលពីជ្រលង នៃតំបន់សម្ពាធទាបនៅលើប្រទេសចិន និងខ្យល់មូសុងនិរតីក្នុងកម្រិតមធ្យម។ តាមការព្យាករណ៍ រវាងពីថ្ងៃទី២១ រហូតដល់ថ្ងៃទី២៧ ខែមិថុនា នៅតំបន់ទំនាបកណ្តាល គឺសីតុណ្ហភាពកម្ដៅអប្បបរមា មានរវាងពី ២៤ទៅ២៦ អង្សាសេ, សីតុណ្ហភាពកម្ដៅអតិបរមា មានរវាងពី ៣៤ទៅ៣៦ អង្សាសេ…បើប្រៀបធៀបនឹងសប្ដាហ៍មុន សីតុណ្ហភាពកម្ដៅទាំងពីរនេះ បានថយចុះ១អង្សាសេ។ យោងតាមការព្យាករណ៍, ក្នុងតំបន់ទំនាបកណ្ដាលដែលរួមមាន៖ រាជធានីភ្នំពេញ, ខេត្ដកណ្តាល, ខេត្ដស្វាយរៀង, ខេត្ដព្រៃវែង និងខេត្ដតាកែវ អាចមានភ្លៀងធ្លាក់ក្នុងកម្រិត ពីតិចទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ចំណែកនៅតំបន់ខ្ពង់រាប មានសីតុណ្ហភាពកម្ដៅអប្បបរមា រវាងពី ២៤ទៅ២៦ អង្សាសេ, សីតុណ្ហភាពកម្ដៅ អតិបរមា មានរវាងពី ៣៣ទៅ៣៥ អង្សាសេ, ដែលសីតុណ្ហភាពកម្ដៅទាំងពីរនេះ គឺឋិតនៅថេរ បើប្រៀបធៀប នឹងសប្ដាហ៍មុន។…
-
បណ្ឌិត ហ៊ុន ម៉ាណែត ដាស់តឿនយុវជនបក្សក្នុងខេត្តពោធិ៍សាត់ត្រូវរួមគ្នាថែរក្សាសន្តិភាព (Video Inside)

បណ្ឌិត ហ៊ុន ម៉ាណែត បានដាស់តឿនក្រុមយុវជនបក្ស ត្រូវបន្តរួមគ្នាថែរក្សាសន្តិភាព ដោយមិនត្រូវធ្វេសប្រហែសឡើយ។ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ នាថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣, បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា « សន្តិភាពដែលយើងទាំងអស់គ្នាកំពុងទទួលបានដូចបច្ចុប្បន្ននេះ គឺបានកើតឡើងដោយលំបាកបំផុត ប៉ុន្តែអាចនឹងបាត់បង់ទៅវិញយ៉ាងផុយស្រួយគ្រប់ពេលវេលា»។ បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឧទាហរណ៍នូវព្រឹត្តិការណ៍ថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ ដែលពេលនោះ បាននាំកម្ពុជាដែលមានសន្តិភាពធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិល និងសង្គ្រាមបាននាំប្រទេសធ្លាក់ចូលក្នុងរបបកាប់សម្លាប់ខ្មែរក្រហម និងសង្គ្រាមបានអូសបន្លាយរហូតដល់២៨ឆ្នាំ ទើបអាចពន្លត់បាន តាមរយៈនយោបាយឈ្នះឈ្នះដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន។ បណ្ឌិត ហ៊ុន ម៉ាណែត បានដាស់តឿនយុវជនបក្សត្រូវមានភក្តីភាពចំពោះ ជាតិ សាសនា និងព្រះមហាក្សត្រ និងលោកបានចាត់ទុកថាភក្តីភាពទាំងនេះ គឺជាឆន្ទៈដ៏ស្មោះត្រង់របស់សមាជិក និងសមាជិកាគណបក្សប្រជាជនកម្ពុជាគ្រប់ៗរូប។ បណ្ឌិត ហ៊ុន ម៉ាណែត បានដាស់តឿនយុវជនបន្តវេន ត្រូវគោរព និងផ្តល់តម្លៃចំពោះគំរូវីរភាព និងពលិកម្មរបស់អ្នកជំនាន់មុន ហើយថែរក្សាឱ្យបានដាច់ខាតនូវស្មារតី នៃការស្រឡាញ់សន្តិភាព និងការបង្រួបបង្រួមជាតិ។
-
សម្តេចតេជោ ហ៊ុន សែន ទទួលស្គាល់ថាសម្តេចជាមនុស្សឆេវឆាវ ប៉ុន្តែចិត្តធ្ងន់ក្នុងការសម្រេចបញ្ហានយោបាយជាតិ (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទទួលស្គាល់ថា សម្តេចជាមនុស្សមានចិត្តឆេវឆាវ ប៉ុន្តែសម្តេចគឺជាមនុស្សចិត្តធ្ងន់នៅក្នុងការសម្រេចលើផ្នែកនយោបាយ ដែលជាប់ទាក់ទងនឹងវាសនារបស់ប្រទេសជាតិ។ សម្តេចតេជោ ហ៊ុន សែន បានខូចភ្នែកខាងឆ្វេងដោយសារត្រូវនឹងគ្រាប់កាំភ្លើងរបស់សត្រូវ។ ភ្នែកខាងឆ្វេង របស់សម្តេចបានរងរបួសនៅថ្ងៃទី១៦ មេសា ឆ្នាំ១៩៧៥ នៅក្នុងពេលប្រយុទ្ធជាមួយសត្រូវនៅក្បែរគល់ស្ពានគីហ្សូណា។ ហើយរហូតដល់ខែកញ្ញា, ភ្នែករបស់សម្តេចបានទទួលការវះកាត់នៅកន្លែងព្យាបាលមួយ ដែលពេលនោះស្ថិតក្នុងទីតាំងសាលារៀន នៃស្រុកអូររាំងឪ នៃខេត្តត្បូងឃ្មុំ។ បើទោះបីជាសម្តេចរងនឹងភាពពិកាភ្នែក និងពេលខ្លះមានភាពឆេវឆាវក៏ដោយ ប៉ុន្តែសម្តេចបានថ្លែងថាសម្តេច គឺជាមនុស្សចិត្តធ្ងន់ក្នុងការសម្រេចបញ្ហាធំៗ ដែលទាក់ទងនឹងវាសនាប្រទេសជាតិ។ ក្រោយពេលជាសះស្បើយ បន្ទាប់ពីការព្យាបាលអស់រយៈពេលជាយូរខែ, សម្តេចតេជោ ហ៊ុន សែន ក៏បានរៀបអាពាហ៍ពិពាហ៍ជាមួយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី។ សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី មានបុត្រាបុត្រីទាំងអស់ចំនួន៦នាក់ ក្នុងនោះប្រុស ៤នាក់ និងស្រីចំនួន២នាក់។
-
សកម្មជនគណបក្សភ្លើងទៀនបន្តសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន (Video Inside)

សកម្មជនគន្លឹះនៃគណបក្សភ្លើងទៀន បានបន្តការស្នើសុំចូលរួមជីវភាពនយោបាយ ជាមួយនឹងគណបក្សប្រជាជនកម្ពុជា ខណៈការបោះឆ្នោតសកលខែកក្កដាកាន់តែរំកិលមកកៀកជាលំដាប់។ សេចក្តីរាយការណ៍នៅថ្ងៃទី២០មិថុនានេះ បានបង្ហាញពីសកម្មជនគណបក្សភ្លើងទៀន នៃខេត្តប៉ៃលិន, ខេត្តកំពត និងនៅក្នុងរាជធានីភ្នំពេញ។ នេះជាវីដេអូរបស់សកម្មជនគណបក្សភ្លើងទៀនឈ្មោះ សុស គឹមសេង ដែលជាបេក្ខជនឈរឈ្មោះតំណាងរាស្ត្របម្រុងក្នុងខេត្តនោះថែមទៀត។ គណបក្សភ្លើងទៀន ត្រូវបានគជបបដិសេធការចុះបញ្ជីចូលរួមក្នុងការប្រកួតប្រជែងបោះឆ្នោតសកល ដោយសារមិនបានបំពេញតាមលក្ខន្តិកៈ នៃនីតិវិធីដែលគជបបានតម្រូវ។ ក្រុមប្រឹក្សាធម្មនុញ្ញដែលជាស្ថាប័នច្បាប់កំពូលរបស់ជាតិ បានសម្រេចបដិសេធបន្ថែមទៀត ក្រោយការរកឃើញថាគណបក្សភ្លើងទៀននោះបានប្រព្រឹត្តខុសនឹងគតិច្បាប់។ នៅក្នុងខេត្តកំពត, សកម្មជនរបស់គណបក្សភ្លើងទៀនត្រូវគេឃើញថា បាននាំគ្នាផ្តួលរំលំ ស្លាកគណបក្សចោល និងបានស្នើសុំចូលរួមជីវភាពនយោបាយ ជាមួយនឹងគណបក្សប្រជាជនកម្ពុជា។ ខែមេសា, ខែឧសភា និងឈានចូលក្នុងខែមិថុនានេះ គឺជាខែដែលមានការស្នើសុំចូលរួមជីវភាពនយោបាយជាច្រើន ពីសកម្មជនទាំងក្នុង និងក្រៅប្រទេសដែលធ្លាប់បានចូលរួមធ្វើសកម្មភាពបំរើគណបក្សប្រឆាំង។ នេះជាការស្នើសុំចូលរួមជីវភាពនយោបាយរបស់សកម្មជនគន្លឹះ ម្នាក់ទៀតក្នុងរាជធានីភ្នំពេញ។ ការស្នើសុំចូលរួមជីវភាពនយោបាយរបស់សកម្មជនគន្លឹះគណបក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់នេះ បានធ្វើឡើងខណៈដំណើរការបោះឆ្នោតសកលថ្ងៃទី២៣កក្កដានឹងមកដល់ ប្រមាណជាង៣០ថ្ងៃទៅមុខទៀតនេះ។ កាលពីម្សិលមិញ, សកម្មជនគណបក្សភ្លើងទៀនពីខេត្តត្បូងឃ្មុំ ដែលសុទ្ធតែជាស្រ្តី ក៏បានបន្តស្នើសុំចូលរួមជីវភាពនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជាផងដែរ។ នេះជាវីដេអូដែលបានផ្សាយតាមបណ្តាញសង្គមពីខេត្តត្បូងឃ្មុំ។
-
សម្តេចតេជោ ហ៊ុន សែន រំលឹកទិវា២០មិថុនា៤៦ឆ្នាំមុន (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានរំលឹកទិវា២០មិថុនាកាលពី៤៦ឆ្នាំមុន ដែលបានសម្រេចចិត្តត្រូវចាកចេញតស៊ូ ដើម្បីប្រឆាំងនឹងការផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមប៉ុលពត។ ប្រសាសន៍រំលឹកនេះបានធ្វើនៅក្នុងទិវាខួបរំលឹកព្រឹត្តិការណ៍ថ្ងៃទី២០ មិថុនា ឆ្នាំ១៩៧៧ ដែលពេលនោះសម្តេច និងយុទ្ធមិត្ត៤នាក់ទៀត បាននាំគ្នាចាកចេញបង្កើតចលនាតស៊ូប្រឆាំងនឹងរបបខ្មែរក្រហមប៉ុលពត។ សម្តេចបានថ្លែងរំលឹកព្រឹត្តិការណ៍ដែលពេលនោះ គឺជាការសម្រេចជាលើកទី២ ក្នុងការចេញតស៊ូបន្ទាប់ពីការចេញតស៊ូលើកទី១ គឺនៅក្នុងឆ្នាំ១៩៧០ បន្ទាប់ពីមានព្រះរាជបន្ទូលអំពាវនាវរបស់អតីតព្រះមហាក្សត្រខ្មែរសម្តេចព្រះ នរោត្តម សីហនុ, និងការចេញតស៊ូលើកទី២ នៅថ្ងៃទី២០ មិថុនា ឆ្នាំ១៩៧៧ ក្រោយឃើញការធ្វើទុក្ខបុកម្នេញរបស់របប ប៉ុល ពត ដាក់មកលើប្រជាជនខ្លួនឯង ដែលបង្ខំចិត្តត្រូវធ្វើដំណើរចូលក្នុងទឹកដីនៃប្រទេសវៀតណាម។ ប្រវត្តិសាស្ត្របានបង្ហាញថានៅទីតាំងកោះថ្ម, ឃុំទន្លូង ស្រុកមេមត់ នៃខេត្តត្បូងឃ្មុំ នៃបញ្ជាការដ្ឋានវរសេនាធំតំបន់២១ វេលាម៉ោង៩យប់នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧, សមមិត្ត ហ៊ុន សែន និងកម្មាភិបាលដ៏ទុកចិត្តចំនួន៤នាក់ គឺសមមិត្ត នុច ថន, ញឹក ហួន, សាន សាញ់, និង វ៉ា ប៉ោអៀន បានចាប់ផ្តើមដំណើរភៀសខ្លួនចេញទៅវៀតណាម ដើម្បីស្វែងរកការជួយឧបត្ថម្ភ ក្នុងការរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។…
-
ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៤កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ មុខរបរការងាររកស៊ីជួញដូររបស់លោកអ្នកមិនទាន់អាចសម្រេចបាននៅក្នុងពេលនេះទេ។ ហើយថ្ងៃនេះក៏មិនមែនជាពេលវេលាល្អសម្រាប់ការចរចារ និងការធ្វើទំនាក់ទំនងនានាដែរ។ ចំណែកការងារដែលមានគម្រោងគួរកុំទាន់ធ្វើដំណើរការ គួរពន្យាពេលទើបប្រសើរជាង។ ក្នុងនោះ សូមប្រុងប្រយ័ត្នចំពោះការចំណាយ លុយកាក់ និងដើមទុននៅក្នុងពេលេនះ ពីព្រោះអ្នកអាចជួបនឹងការខាតបង់ច្រើន។ លើស ពីនេះ អ្នកក៏មិនសូវជាមានពេលវេលាគ្រប់គ្រាន់ដើម្បីបំពេញការងារនោះដែរ ហេតុនេះសូម ព្យាយាមរក្សាអ្វីៗអោយនៅដដែលសិន។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ ការងារ និងរបររកស៊ីជួញដូររបស់អ្នកថ្ងៃនេះនឹងសម្រេចផលជាផ្កែផ្កាធំណាស់។ សូមកុំបោះបង់ឳកាសណាមួយឡើយ ទោះតូចធំក្តី ការងារទាំងនេះទាមទារត្រឹមតែគម្រោងមួយដែលច្បាស់លាស់ប៉ុណ្ណោះ។ សម្រាប់មនុស្សជុំវិញខ្លួនចាប់អារម្មណ៍លើអ្នកណាស់ ចូរប្រើពេលនេះទាញប្រយោជន៍។ ទន្ទឹមនឹងគ្នានេះ អ្នកអាចចូល បានកាន់តែកៀកនឹងថ្នាក់លើ បង្ហាញគោលគំនិត និងបំណងប្រាថា្នច្បាស់លាស់។ ហេតុនេះ សូមព្យាយាមរក្សាស្ថានការណ៍ ហើយឆក់យកឳកាសល្អនេះអោយបាន។ ផ្ទុយទៅវិញ វានឹង មិនប្រសើរនោះទេ ប្រសិនបើអ្នកចំណាយពេលវេលាទៅលើរឿងដែលមិនសំខាន់។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារប្រចាំថ្ងៃរបស់លោកអ្នកកំពុងស្ថិតក្នុងភាពចម្រើនលូតលាស់បន្ថែម ប៉ុន្តែគួររក្សាកិច្ចការងារដែលមានស្រាប់សិន។ សម្រាប់ការ …
-
ស្ទឹងត្រែងបង្ក្រាបអំពើល្មើសច្បាប់ទន្ទ្រានដីព្រៃខុសច្បាប់ (Video Inside)

សមត្ថកិច្ចក្នុងខេត្តស្ទឹងតែង បានបង្ក្រាបសកម្មភាពទន្ទ្រានដីព្រៃខុសច្បាប់ដែលអំពើទុច្ចរឹតទាំងនោះ ត្រូវគេឃើញថា តែងធ្វើនៅមុនពេលដែលកម្ពុជារៀបចំការបោះឆ្នោតសកល។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានថ្លែងព្រមានថានឹងមិនលើកលែងដល់ក្រុមជនឆ្លៀតឱកាសនោះឡើយ បើទោះបីជាកម្ពុជាជាប់រវល់នឹងការបោះឆ្នោតនោះក៏ដោយ។ សេចក្តីរាយការណ៍ពីខេត្តស្ទឹងត្រែងបានឱ្យដឹងគ្រឿងចក្រមួយគ្រឿង ដែលបានឈូសឆាយដីព្រៃល្មើសច្បាប់ច្រើនសិបហិចតា ត្រូវមន្ត្រីជំនាញ ចាប់ឃាត់បាន និងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ។ អប្សរាណិតរាយការណ៍
-
បណ្ឌិត ស៊ាង ប៊ុនលាង រំលឹកស្នាដៃជួយរំដោះជាតិរបស់សម្តេចតេជោ ហ៊ុន សែន (Video Inside)

ថ្ងៃទី២០ មិថុនា ឆ្នាំ២០២៣ គឺជាខួប៤៦ឆ្នាំមុននេះដំណើរចាកចេញតស៊ូរំដោះប្រទេសជាតិ របស់សម្តេចតេជោ ហ៊ុន សែន។ បណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងរំលឹកនូវសមិទ្ធផល ដែលកម្ពុជាទទួលបានដោយសារតែការតស៊ូរំដោះជាតិ និងប្រជាជនកាលពី៤៦ឆ្នាំមុននេះ។ ប្រសាសន៍រំលឹកសមិទ្ធផលនេះ បានធ្វើក្នុងពិធីសម្ពោធសមិទ្ធផលសាសនាមួយកន្លែងក្នុងវត្តមួយ នៃខេត្តកណ្តាល ក្បែរព្រំដែន នៃប្រទេសវៀតណាម។ សូមទស្សនាសេចក្តីរាយការណ៍
-
ប្រធានក្រុមការងារក្នុងមូលដ្ឋានសង្កាត់បឹងទំពុនបកអាក្រាតឧបាយកលក្រុមប្រឆាំង (Video Inside)
