-
ខេត្តព្រះវិហារបញ្ចូលសមាជិកថ្មី១៧៩នាក់ក្នុងគណបក្ស (Video Inside)

-
ក្រសួងបរិស្ថានបិទយុទ្ធនាការអន្ទាក់សូន្យលើកទី២ (Video Inside)

មន្ត្រីក្រសួងបរិស្ថាន, មន្ត្រីអាជ្ញាធរខេត្ត, ក្រុមអ្នកអភិរក្ស, ប្រជាពលរដ្ឋ និងសិស្សសាលាចំនួនជិត៣០០នាក់ បានដង្ហែក្បួនបិទយុទ្ធនាការអន្ទាក់សូន្យលើកទី២ នៅខេត្តបាត់ដំបង និងប៉ៃលិន។ យុទ្ធនាការអន្ទាក់សូន្យលើកទី២ គឺជាយុទ្ធនាការក្នុងគោលបំណងកាត់បន្ថយ និងទប់ស្កាត់ចំនួនអន្ទាក់ដាក់ចាប់សត្វ នៅក្នុងតំបន់ការពារធម្មជាតិ និងជាយុទ្ធនាការ ដែលបណ្តុះស្មារតីស្រឡាញ់សត្វព្រៃកាន់តែខ្លាំងឡើង ក្នុងចំណោមសាធារណជន។ ពិធីបិទយុទ្ធនាការអន្ទាក់សូន្យលើកទី២ លើទឹកដីខេត្តបាត់ដំបង បានធ្វើនៅព្រឹកថ្ងៃទី២២ មិថុនានេះ ដឹកនាំដោយប្រធានយុទ្ធនាការអន្ទាក់សូន្យលោក នេត្រ ភក្ត្រា ដែលជារដ្ឋលេខាធិការក្រសួងបរិស្ថាន។ យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ ប្រព្រឹត្តទៅក្នុងរយៈពេល ៥ខែ ដោយចាប់ផ្តើមនៅថ្ងៃទី៣ ខែមីនា ដល់ខែកក្កដា ឆ្នាំ២០២៣។ យុទ្ធនាការនេះ ត្រូវបានអនុវត្តក្នុងខេត្តចំនួន៥គឺ៖ ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ ខេត្តកោះកុង ខេត្តបាត់ដំបង ប៉ៃលិន និងសៀមរាប។ លោក នេត្រ ភក្ត្រា បានថ្លែងថា យុទ្ធនាការអន្ទាក់សូន្យរៀបចំឡើងក្នុងគោលដៅ បន្តបង្កើនការយល់ដឹងរបស់សាធារណជន អំពីផលវិបាកនៃការដាក់អន្ទាក់សត្វព្រៃ, ការជួញដូរសត្វព្រៃ និងការបរិភោគសាច់សត្វព្រៃ ក្នុងនោះរួមមានហានិភ័យចំពោះសុខភាពសាធារណៈ និងការបាត់បង់ធនធានធម្មជាតិផងដែរ។ លោកបានថ្លែងបន្តថា យុទ្ធនាការនេះ ក៏នឹងបន្តផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយអំពីភាពចាំបាច់ ក្នុងការអភិរក្សសត្វព្រៃ និងធនធានធម្មជាតិដ៏សម្បូរបែបរបស់កម្ពុជា ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព។
-
សកម្មជនគណបក្សប្រឆាំងបន្តសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន (Video Inside)

សកម្មជនគន្លឹះនៃគណបក្សភ្លើងទៀន បានបន្តការស្នើសុំចូលរួមជីវភាពនយោបាយ ជាមួយនឹងគណបក្សប្រជាជនកម្ពុជា ខណៈការបោះឆ្នោតសកល ខែកក្កដា កាន់តែរំកិលមកកៀកជាលំដាប់។ សេចក្តីរាយការណ៍នៅថ្ងៃទី២២មិថុនានេះ បានបង្ហាញការស្នើសុំ ចូលរួមធ្វើជីវភាពនយោបាយ របស់សកម្មជនគណបក្សភ្លើងទៀន នៅក្នុងរាជធានីភ្នំពេញ, និងខេត្តបាត់ដំបង។ បេក្ខជនពេញសិទ្ធិ លេខរៀងទី៨ របស់គណបក្សភ្លើងទៀនមណ្ឌលរាជធានីភ្នំពេញឈ្មោះ សូរ្យ រង្សី បាននិយាយផ្តាច់ខ្លួនចេញពីគណបក្សភ្លើងទៀន និងបានស្នើសុំការចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។ គណបក្សភ្លើងទៀន ត្រូវបានគជបបដិសេធការចុះបញ្ជីចូលរួម ក្នុងការប្រកួតប្រជែងបោះឆ្នោតសកល ដោយសារមិនបានបំពេញតាមលក្ខន្តិកៈ នៃនីតិវិធីដែលគជបបានតម្រូវ។ ក្រុមប្រឹក្សាធម្មនុញ្ញដែលជាស្ថាប័នច្បាប់កំពូលរបស់ជាតិ បានសម្រេចបដិសេធបន្ថែមទៀត ក្រោយការរកឃើញថាគណបក្សភ្លើងទៀននោះ បានប្រព្រឹត្តខុសនឹងគតិច្បាប់។ ក្រោមការលុះនឹងឧបាយកលពីក្រុមជាមេខ្លោងនៅក្រៅប្រទេស, គណបក្សភ្លើងទៀនបានព្រមានថានឹងធ្វើបាតុកម្មប្រឆាំងតវ៉ាថែមទៀត ប៉ុន្តែត្រូវបានប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ប្រាប់ទៅវិញថា គេនឹងអនុវត្តច្បាប់ចំពោះអំពើរឹងរូសប្រឆាំងនឹងច្បាប់។ ការដើររបស់គណបក្សភ្លើងទៀន ដែលបង្កអំពើញុះញង់ទាំងឡាយនោះហើយ បានធ្វើឱ្យសកម្មជននានា បាននាំគ្នាដើរចេញ ពីគណបក្សភ្លើងទៀន និងពួកគេបានស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ សកម្មជនគន្លឹះម្នាក់ទៀតរបស់គណបក្សភ្លើងទៀនឈ្មោះ ហួរ សារ៉ាត់ ដែលជាអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ បានថ្លែងពីសហរដ្ឋអាមេរិកបកអាក្រាត នូវអំពីទុច្ចរិតដ៏កខ្វក់របស់មេដឹកនាំក្រុមប្រឆាំងពិសេសទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៉ី ដែលកំពុងចង់នាំប្រទេសធ្លាក់ចូលក្នុងចលនាបដិវត្តពណ៌។ ខែមេសា, ខែឧសភា និងឈានចូលក្នុងខែមិថុនានេះ គឺជាខែដែលមានការស្នើសុំចូលរួមជីវភាពនយោបាយជាច្រើន ពីសកម្មជនទាំងក្នុង និងក្រៅប្រទេសដែលធ្លាប់បានចូលរួមធ្វើសកម្មភាពបំរើគណបក្សប្រឆាំង។ ក្នុងសប្តាហ៍នេះផងដែរសកម្មជនគណបក្សភ្លើងទៀននៅខេត្តប៉ៃលិន, ខេត្តកំពត,…
-
អតីតយុទ្ធជនពិការភាព១៦៨នាក់ ទទួលបានគ្រឿងឥស្សរិយយស (Video Inside)

-
គជបចែកចាយបណ្ណព័ត៌មានជាង៨លានសន្លឹក (Video Inside)

បណ្ណព័ត៌មានអ្នកបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៧ ជាង៨លានសន្លឹក ត្រូវបានចែកជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា បានបញ្ជាក់ជុំវិញការចែកបណ្ណព័ត៌មានបោះឆ្នោតនេះនៅថ្ងៃទី២២ មិថុនា ឆ្នាំ២០២៣នេះ។ ការចែកចាយនេះ បានធ្វើរវាងពីថ្ងៃទី២៨ ខែឧសភា ដល់ថ្ងៃទី១៩ ខែមិថុនា។ បណ្ណព័ត៌មានអ្នកបោះឆ្នោត គឺជាបណ្ណ ដែលជម្រាបជូនអ្នកបោះឆ្នោតអំពីកាលបរិច្ឆេទ និងទីតាំងការិយាល័យ ដែលពួកពលរដ្ឋ ត្រូវទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា។ បណ្ណបោះឆ្នោតនៅបានប្រាប់ដល់ពលរដ្ឋ ត្រៀមឯកសារជាមុន ដែលមានដូចជាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬត្រូវទៅធ្វើឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឱ្យការបោះឆ្នោត ក្នុងករណីពួកគាត់ពុំមានអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ឬមិនទាន់បានទទួល, បាត់, ខូច ឬកែតម្រូវ។ យោងតាមគជប, តួលេខនៃប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោតដែលត្រូវចូលរួម មានជាង ៩លាន ៧សែននាក់, រីឯការិយាល័យដែល ត្រូវបម្រើដល់ការបោះឆ្នោតនៅទូទាំងប្រទេសមាន ជាង២ម៉ឺនការិយាល័យ៕
-
ក្រសួងមហាផ្ទៃបណ្តេញចេញមន្ត្រីនគរបាលពីររូប (Video Inside)

មន្ត្រីនគរបាលនាយកដ្ឋានបុគ្គលិក ២រូប ត្រូវបានដកតំណែង, ដកស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌថែមទៀត ពាក់ព័ន្ធនឹងអំពើឆបោក។ យោងតាមសេចក្តីប្រកាសរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបណ្តាញព័ត៌មានទើបទទួលបានថ្ងៃនេះ បានដកតំណែង និងបណ្តេញវរសេនីយ៍ទោ ម៉ែន ម៉ារ៉ាឌី នាយរងការិយាល័យបៀរវត្សនគរបាលជាតិ និងវរសេនីយ៍ទោ ណុប បូ នាយរងការិយាល័យគ្រប់គ្រងឯកសារ ក្រោមមូលហេតុ «ល្មើសវិន័យកងកម្លាំងនគរបាលជាតិ»។ យោងតាមសេចក្តីរាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ វរសេនីយ៍ទោនគរបាលទាំង២រូបនោះ បានជាប់ពាក់ព័ន្ធករណីឆបោក មានស្ថានទម្ងន់ទោស និងក្លែងឯកសារសាធារណៈ។ វរសេនីយទោដែលទទួលបានការបណ្តេញចោលនេះ ត្រូវគេរំពឹងថានឹងប្រឈមចំពោះមុខច្បាប់ ដើម្បីធ្វើការកាត់ទោសថែមទៀត។
-
អាវុធហត្ថរាជធានី បង្ក្រាបក្រុម Hacker (Video Inside)

កម្លាំងកងរាជអាវុធហត្ថរាជធានី បានបង្ក្រាបក្រុម Hacker ចំនួន៥នាក់ ក្នុងនោះរួមមានស្ត្រីម្នាក់ ពាក់ព័ន្ធនឹងករណី Hack ចូល Telegram ជាច្រើនបង្កការបោកប្រាស់។ ការបង្ក្រាបនេះក្រោយការទទួលបានបណ្តឹងជាបន្តបន្ទាប់ ដូចជាកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣, កម្លាំងសមត្ថកិច្ចបានទទួលបណ្តឹងមួយស្តីពីករណី Hack ចូលតេឡេក្រាម ដែលតេឡេក្រាមនោះ បានឆាតទៅបងប្អូនមិត្តភក្តិជាច្រើនដើម្បីខ្ចីប្រាក់ ព្រមទាំងឆាតទៅគម្រាមទារប្រាក់អតិថិជន ដែលជំពាក់ខ្លួនផងដែរ។ កម្លាំងសមត្ថកិច្ច បានទទួលបណ្តឹងពីមនុស្សម្នាក់ទៀត ក្រោយការចាញ់បោកឆាតតាមតេឡេក្រាម ដែលខ្ចីប្រាក់៦ម៉ឺនដុល្លារ ប៉ុន្តែទើបបានវេរទៅឱ្យចំនួនមួយម៉ឺនដុល្លារ។ ក្រោយមានការសង្ស័យ, បុរសដែលប្រគល់លុយនោះ បានទៅជួបអតិថិជនដែលវេរលុយនោះ ទើបដឹងថាជាករណីចាញ់បោកក្រុម Hacker។ តាមរយៈវិធានការជំនាញ, រហូតដល់ថ្ងៃទី១៧,១៨ និង១៩ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងជំនាញរបស់កងកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ជាបន្តបន្ទាប់ ក្នុងនោះរួមមានចិនបួននាក់ និងខ្មែរម្នាក់ដែលមានការពាក់ព័ន្ធជាបណ្តាញជាមួយ ក្រុម Hacker នៅឯបរទេស ក្នុងការធ្វើសកម្មភាព Hack ចូលតេឡេក្រាមនុស្សជាច្រើន ដើម្បីឆបោកប្រាក់។ ជនសង្ស័យទាំង ០៥នាក់ ត្រូវបានសមត្ថកិច្ចបញ្ចេញអត្តសញ្ញាណរួមមានទីមួយ បុរសជាតិចិនឈ្មោះ យូ យូឡុង ដែលជាមេខ្លោងទំនាក់ទំនងជាមួយក្រុម…
-
កម្ពុជាឈ្នះមេដាយមាសមួយគ្រឿងក្នុងការប្រកួត Soft Tennis នៅកូរ៉េខាងត្បូង (Video Inside)

កម្ពុជាទទួលបានមេដាយចំនួន៥គ្រឿងក្នុងព្រឹត្តិការណ៍ Korea Cup 2023 ក្នុងនោះមេដាយចំនួន៤ ត្រូវបានដណ្តើមដោយក្រុមកីឡាករ Soft Tennis របស់កម្ពុជា។ ព្រឹត្តិការណ៍ Korea Cup 2023 បានប្រព្រឹត្តទៅ៤ថ្ងៃ ក្នុងប្រទេសកូរ៉េខាងត្បូងរវាងពីថ្ងៃទី១៦ ដល់ ២០មិថុនា។ កម្ពុជាបានបង្ហាញខ្លួនក្នុងការប្រកួតកីឡា Soft Tennis នេះតាំងពីឆ្នាំ២០១៥ ប៉ុន្តែទើបតែឆ្នាំនេះទេ ដែលកម្ពុជាបានទទួលមេដាយបានច្រើន។ កាលពីឆ្នាំ២០២២, ការប្រកួត Soft Tennis បានទទួលមេដាយត្រឹមតែសំរិទ្ធប៉ុណ្ណោះ ប៉ុន្តែក្នុងឆ្នាំ២០២៣នេះ, ការប្រកួត Soft Tennis បានឈ្នះ មេដាយ៤គ្រឿង ក្នុងនោះមានមេដាយមាសមួយគ្រឿង និងមេដាយសំរិទ្ធ៤គ្រឿង ក្នុងចំណោមមនុស្ស៨នាក់ ដែលកម្ពុជាបានបញ្ជូនចូលរួមក្នុងការប្រកួត។ ព្រឹត្តិការណ៍ Korea Cup គឺជាព្រឹត្តិការណ៍ដ៏ធំមួយដែលមានការប្រកួត Soft Tennis ជាមួយប្រទេសជប៉ុន, ចិនតៃវ៉ាន់, ចិនដីគោក, ប្រទេសប៉ូឡូញ, ប្រទេសឆេក, ម៉ុងហ្គោលី, ប៉ាគីស្ថាន, ឥណ្ឌា, ប្រទេសថៃ, ហ្វីលីពីន, វៀតណាម,…
-
បណ្ឌិត ហ៊ុន ម៉ាណែត ជម្រុញយុវជនបក្សត្រូវវាយបក និងឆ្លើយតបចំពោះឧបាយកលក្រុមជ្រុលនិយម (Video Inside)

បេក្ខជនអនាគតនាយកមន្ត្រីគណបក្សប្រជាជនកម្ពុជា បណ្ឌិត ហ៊ុន ម៉ាណែត បានជម្រុញក្រុមយុវជនបក្សត្រូវចេះវាយបក និងឆ្លើយតបប្រឆាំងនឹងឧបាយកលរបស់ក្រុមជ្រុលនិយម ខណៈដែលក្រុមធ្វើនយោបាយប្រឆាំងនៅតែចិញ្ចឹមគំនិតចង់បំផ្លាញសន្តិភាពរបស់កម្ពុជា។ ប្រសាសន៍បណ្ឌិត ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣។ ក្រុមធ្វើនយោបាយប្រឆាំងដែលមានមូលដ្ឋាននៅក្រៅស្រុក វេលាចុងក្រោយនេះ បានរៀបចំសេណារីយ៉ូផ្សេងៗ ដែលមានគោលបំណងចង់បំផ្លាញការបោះឆ្នោតសកលថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៣ និងការចង់សម្រេចនូវគោលដៅបំផ្លាញសន្តិភាពជាតិ តាមរយៈការបង្កើតចលាចលផ្សេងៗ ដើម្បីនាំប្រទេសធ្លាក់ចូលក្នុងឧបាយកលសង្គ្រាម។ ក្នុងចំណោមសេរីណារីយ៉ូទុច្ចរិតទាំងនោះ ក៏រួមមានទាំងការញុះញង់ផ្សាយបំភ្លៃការពិតមួលបង្កាច់បង្ខូចដល់ក្រុមគ្រួសាររបស់ប្រមុខរាជរដ្ឋាភិបាលថែមទៀត។ បណ្ឌិត ហ៊ុន ម៉ាណែត បានប្រាប់ក្រុមយុវជនបក្សក្នុងខេត្តបន្ទាយមានជ័យនូវកិច្ចការចម្បងចំនួនបីគឺ៖ ទី១. ការពារបក្ស, ការពារសមិទ្ធផល និងការពារសន្តិភាព ស្ថិរភាពទោះក្នុងតម្លៃណាក៏ដោយ, ទី២. វាយបកឆ្លើតបចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្រប់ឧបាយកលរបស់មជ្ឈដ្ឋានជ្រុលនិយម ដែលនៅបន្តញុះញង់ប្រជាពលរដ្ឋ និងទី៣. ភាពស្មោះត្រង់របស់គណបក្ស តាមរយៈការខិតខំធ្វើអំពើល្អបម្រើប្រជាពលរដ្ឋ។ លោកបានថ្លែងបន្តទៀតថា គណបក្សប្រជាជនកម្ពុជា មានបុព្វហេតុឥតងាករេ ចំពោះប្រជាជនដែលស័ក្តិសមទៅនឹងឈ្មោះរបស់បក្ស គឺកើតមកដោយសារប្រជាជន, ជារបស់ប្រជាជន និងដើម្បីប្រជាជន។ បណ្ឌិត ហ៊ុន ម៉ាណែត បានដាស់តឿនយុវជនជាថ្នាលបន្តវេននូវការចូលរួមអនុវត្តភារកិច្ចចំនួនបីផ្សេងទៀត។ ភារកិច្ចទាំងនោះគឺទី១. បន្តថែរក្សាសមិទ្ធផលវិជ្ជមានរបស់ថ្នាក់ដឹកនាំជំនាន់មុន,…
-
ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៦កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ឳកាសមុខរបរ និងការងារថ្មីរបស់លោកអ្នកមិនទាន់មកដល់នោះទេ ដូច្នេះសូមកុំសម្តែង ឬធ្វើអ្វីដែលមិនមែនជាខ្លួនអ្នក។ ចំពោះការងារដែលមាននៅក្នុងដៃនៅពេលនេះ តម្រូវឲ្យរៀបចំគម្រោងច្បាស់លាស់ ពីព្រោះឳកាសអភិវឌ្ឍន៍ការងារអាស្រ័យលើការងាររៀបចំទាំងនេះ។ លោកអ្នកអាចស្នើសុំការពិភាក្សា ផ្តោះប្តូរយោបល់ជាមួយមនុស្សនៅជុំវិញខ្លួនបានល្អប្រសើរ ហេតុនេះសូមកុំប្រថុយប្រថាន លើករណីដែលអ្នកមិនច្បាស់លាស់។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ គ្មានអ្វីដែលលោកអ្នកមិនអាចធ្វើបាននោះទេ ដូច្នេះសូមអ្នកជំរុញខ្លួនបន្ថែមទៅរកភាពជោគជ័យ ដែលស្ថិតក្នុងដៃបស់លោកអ្នក ប៉ុន្តែសូមអ្នកធ្វើយ៉ាងណាឲ្យច្បាស់លាស់ចំពោះការងារតែមួយមុខទើបប្រសើរ។ អាកប្បកិរិយាជាចំណុចសំខាន់របស់ជោគជ័យ ដូច្នេះអ្នកគួររក្សាភាពទន់ភ្លន់ និងព្រមទទួលនូវការណែនាំពីមនុស្សរួមការងារ។ ក្នុងពេលនេះ លោកអ្នកក៏អាចធ្វើការបណ្តាក់ទុនជាមួយដៃគូ ឬធ្វើការងារជា ក្រុមបានល្អប្រសើរបំផុត ហេតុនេះសូមមានភាពរហ័សរហួនចាប់យកឳកាសទាំងនេះអោយ បានល្អបំផុត។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ចូរអ្នកសម្រេចចិត្តក្នុងការងារ ឬការប្រកបអាជីវកម្មដោយសន្សឹមៗ ហើយគួរនិយាយតែពាក្យត្រឹមត្រូវ និងសំខាន់បានហើយ។ អ្នកអាចបញ្ចៀសជំលោះបានប្រសិនបើអ្នកមិនអាត្មានិយមហួសហេតុ ពីព្រោះការធ្វេសប្រហែសនឹងធ្វើឲ្យអ្នកខាតបង់ធំ ។ ទំនាក់ទំនងនានា អាចមានភាពរង្គោះរង្គើរបន្តិច។ ចូរកុំរំលឹកគាស់កកាយរឿងរ៉ាវនានាដែលបានកន្លងមកហើយ។ ព្យាយាមធ្វើទំនាក់ទំនងល្អជាមួយមនុស្ស រួមការងារជាមួយគ្នា។ ប៉ុន្តែអ្វីដែលជាពិសេសនោះ…