-
បណ្ឌិត ហ៊ុន ម៉ាណែត ប្រាប់ក្រុមយុវជនបក្សក្នុងខេត្តព្រះសីហនុ ប្រកាន់នូវភាពស្មោះត្រង់ចំពោះប្រជាជន (Video Inside)

បណ្ឌិត ហ៊ុន ម៉ាណែត បានប្រាប់ក្រុមយុវជនក្នុងខេត្តព្រះសីហនុ ត្រូវរក្សាភាពស្មោះត្រង់ជានិច្ច នៃការបំរើប្រជាពលរដ្ឋ ដែលនោះគឺជាចំណុចស្នូល នៃការជឿទុកចិត្តមកលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ ប្រសាសន៍របស់បណ្ឌិត ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងពិធីជួបសំណេះសំណាល ជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣។ បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា «ការរកបានសន្លឹកឆ្នោតមួយសន្លឹកៗ ពីប្រជាពលរដ្ឋ គឺមិនមែនងាយស្រួលនោះឡើយ ប៉ុន្តែទាមទារឱ្យយើងគ្រប់គ្នាត្រូវខិតខំធ្វើសកម្មភាព និងបម្រើប្រជាពលរដ្ឋដោយសេចក្តីស្មោះត្រង់ និងបង្កើនភាពសកម្មទ្វេដង ព្រមទាំងស្ថិតនៅកៀកជិតជាមួយនឹងប្រជាពលរដ្ឋជានិច្ចជាកាល ជាពិសេសនៅពេលមានតម្រូវការបំផុត»។ ប្រសាសន៍បញ្ជាក់របស់បណ្ឌិត ហ៊ុន ម៉ាណែត ដែលជាបេក្ខជនអនាគតនាយករដ្ឋមន្ត្រី របស់គណបក្សប្រជាជនកម្ពុជា បានធ្វើឡើង ខណៈការបោះឆ្នោតសកលថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៣ កាន់តែកៀកជិតមកជាលំដាប់។ បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា «មូលហេតុដែលគណបក្សប្រជាជនកម្ពុជា តែងទទួលបានការគាំទ្រ និងមានឱកាសដឹកនាំប្រទេសជាប់រហូតមកនេះ គឺដោយសារគណបក្សប្រកាន់គោលការណ៍ និងបុព្វហេតុឥតងាករេនោះ គឺគណបក្សបានកើតដោយសារប្រជាជន, ដើម្បីប្រជាជន និងក៏ជារបស់ប្រជាជន។ ដូច្នេះគ្រប់ពេលវេលា គឺតែងតែមានវត្តមានថ្នាក់ដឹកនាំ និងសមាជិកបក្ស ស្ថិតនៅជាប់ជាមួយប្រជាពលរដ្ឋ…
-
សម្តេចតេជោបញ្ចេញអាវុធទំនើបការពារផ្នែកអាកាសទៅកាន់ភាគឥសានប្រទេស (Video Inside)

កម្ពុជាបានបញ្ចេញអាវុធទំនើបបាញ់ទម្លាក់ដ្រូនរបស់ខ្លួនជាលើកដំបូងបង្អស់ ក្រោយមានសេចក្តីរាយការណ៍ដ្រូនគ្មានអត្តសញ្ញាណជាច្រើន បានហោះចូលស៊ើបការណ៍ក្នុងរង្វង់ទឹកដីខេត្តភាគឥសានប្រទេស។ សម្តេចតេជោ ហ៊ុន សែន ក្នុងសារសម្លេងមួយនៅថ្ងៃទី២៧ មិថុនា ឆ្នាំ២០២៣ បានថ្លែងថាដ្រូនគ្មានអត្តសញ្ញាណជាច្រើន បានហោះចូលមកក្នុងតំបន់នៃខេត្តរតនគិរី ភាគឥសានប្រទេសកម្ពុជា ជាប់នឹងទឹកដី នៃប្រទេសវៀតណាម។ គួរបញ្ជាក់ថាទឹកដីនៃប្រទេសវៀតណាមជាប់នឹងភាគឥសានប្រទេសកម្ពុជានោះ កាលពីថ្ងៃទី១១ មិថុនា ឆ្នាំ២០២៣ ធ្លាប់មានហេតុការណ៍វាយប្រហាររបស់កម្លាំងប្រដាប់អាវុធមួយក្រុម ដាក់លើទីស្នាក់ការគណៈកម្មាធិការឃុំវៀតណាមចំនួន២ គឺឃុំអៀទៀវ និងអៀកតឺ…និងការវាយប្រហារកើតឡើងក្នុងតំបន់ក្រុមជនជាតិអ្នកភ្នំម៉ុងតាញ៉ានោះ បានសម្លាប់មនុស្ស៩នាក់ ក្នុងនោះរួមមាននគរបាលឃុំវៀតណាមផងដែរ។ ក្រុមវាយប្រហារទាំងនោះបានបាក់ទ័ពរត់ខ្ចាត់ខ្ចាយ និងខ្លះត្រូវគេរាយការណ៍ថាបានរត់ចូលមកក្នុងទឹកដីកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសង្ស័យថាការបង្ហោះដ្រូន ដែលគេមិនទាន់ស្គាល់អត្តសញ្ញាណនោះ គឺជាដ្រូនរបស់ក្រុមដែលជាប់ពាក់ព័ន្ធនឹងទាហានបាក់ទ័ពទាំងនោះ។ សម្តេចបានបញ្ជាឱ្យកងយោធពលខេមរភូមិន្ទបញ្ជូនអាវុធទំនើបរបស់ខ្លួន ទៅខេត្តភាគឥសានប្រទេស ដើម្បីការបាញ់ទម្លាក់ដ្រូនមិនស្គាល់អត្តសញ្ញាណទាំងនោះ ដែលពួកគេតែងបានធ្វើនៅពេលយប់។ កម្ពុជាចាប់តាំងពីមានព្រឹត្តិការណ៍វាយប្រហារលើខេត្តដែលស្ថិតជាប់នឹងព្រំដែននោះមក បានដាក់បទបញ្ជាដល់កងកម្លាំងរក្សាសន្តិសុខត្រូវចាប់ខ្លួនជនសង្ស័យ ដែលជាប់ពាក់ព័ន្ធនឹងក្រុមកម្លាំងបាក់ទ័ពទ័ពវៀតណាមទាំងនោះ និងសម្តេចថែមទាំងបានព្រមានដល់អង្គការបរទេស ជាពិសេសអង្គការ នៃភ្នាក់ជនភៀសខ្លួន អង្គការសហប្រជាជាតិ HCR លើទឹកដីកម្ពុជា មិនត្រូវទទួលជួយក្រុមដែលគេបានចាត់ទុកថាជាពួកភេរវករទាំងនោះឡើយ។ សម្តេចតេជោបានបញ្ជាក់បន្ថែមក្នុងសារសម្លេងមួយទៀតក្នុងថ្ងៃដដែលនេះថា អាវុធបាញ់ដ្រូនចំនួន២០០ដើម និងមនុស្ស៥០០នាក់ ពីអង្គភាពកងអង្គរក្ស កំពុងធ្វើដំណើរទៅកាន់គោលដៅហើយ។ សម្តេចបានប្រាប់ពលរដ្ឋនៅខេត្តភាគឥសានប្រទេស មិនត្រូវភិតភ័យឡើយ បើសិនជាបានឃើញនូវការចល័តទ័ពជាមួយនឹងគ្រឿងសម្ភារៈសឹកធ្វើដំណើរទៅកាន់ខេត្តគោលដៅ។ សម្តេចបានបញ្ជាក់ថាយុទ្ធដំណើរនេះ…
-
ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១១កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣

ឆ្នាំជូតសម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ ការងាររបស់អ្នកនៅក្នុងពេលនេះហាក់មានភាពរឹងស្ទះខ្លះ ដែលមិន អាចអោយអ្នកឈានទៅដល់ភាពជោគជ័តតាមបំណងដោយងាយស្រួលនោះទេ។ ប៉ុន្តែបើ ទោះបីជាយ៉ាងនេះ សូមមានភាពអត់ធ្មត់ ហើយបន្តធ្វើកិច្ចការដែលអ្នកកំពុងមានសព្វថ្ងៃ នេះ។ ក្នុងនោះសូមប្រយ័ត្នប្រយែងក្រែងមានការខកបំណងជាមួយមនុស្សដែលនៅក្បែរខ្លួន បើអាចសូមកុំទាក់ទង ឬបង្កើតជំនឿទុកចិត្តដោយងាយ។ រក្សាគំលាតដែលអាចធ្វើទៅបាន។ លើសពីនេះ ប្រសិនបើអ្នកនឹងជួបបញ្ហាអ្វីក៏ដោយមិនគួរមាន ការព្រួយបារម្ភពេកនោះទេ ដោយសារស្ថានភាពល្អប្រសើរនឹងត្រឡប់មករកអ្នកវិញក្នុងពេលឆាប់ៗនេះ។ ឆ្នាំឆ្លូវសម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារទាំងឡាយរបស់អ្នកមានដំណើរការ ល្អប្រសើរគួរអោយកត់សម្គាល់។ អ្នកអាចធ្វើការផ្លាស់ប្តូរទីកន្លែងការងារ ឬស្ថិតនៅក្នុង កន្លែងការងារបច្ចុប្បន្ន ហើយបន្តអនុវត្តការងារដែលមាននៅក្នុងពេលនេះ ដោយសារអ្នក អាចនឹងទទួលបានផលដូចគ្នា។ ប៉ុន្តែដោយយោងទៅលើចំណុចនេះ ប្រហែលជាអ្នកមិនចាំ បាច់ផ្លាស់ប្តូរនាំអោយអស់កំលាំង និងខាតពេលវេលាច្រើននោះទេ។ ព្យាយាមយកចិត្តទុក ដាក់លើការងារ ហើយសម្របទៅតាមស្ថានភាពជានិច្ច។ ឆ្នាំខាលសម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តអាជីពសន្យាថាលោកអ្នកទទួលបាន ភាពជោគជ័យចំពោះរាល់កិច្ចការងារទាំងឡាយដែលអ្នកនឹងដាក់ចេញនៅក្នុងពេលនេះ។ អ្នកទទួលបានការគាំទ្រ និងការជួយជ្រោមជ្រែងពីមនុស្សជាច្រើន ដែលហេតុផលនេះនឹង ជួយអោយការងារអ្នកអាចម្រេចទៅបានដោយរលូន។ ប៉ុន្តែបើទោះបីជាយ៉ាងនេះក្តី សូមកុំ ផ្តេកផ្តួលទៅលើជំនួយរបស់អ្នកដទៃ…
-
៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជិត ៣ពាន់ករណី (Video Inside)

ប្រទេសមួយចំនួនក្នុងអាស៊ាននៅតែមានករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩ ប៉ុន្តែចំនួននៃការឆ្លងបានបន្តថយចុះបន្តិចម្តងពីមួយថ្ងៃពីមួយថ្ងៃ។ ក្នុងនោះប្រទេសកម្ពុជាក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានករណីឆ្លងថ្មីចំនួន ៣ករណី ដែលជាករណីឆ្លងបានថយចុះមកវិញចំនួន ១០ករណី បើប្រៀបធៀបនឹងសប្តាហ៍មុន។ សេចក្តីរាយការណ៍ពីក្រសួងសុខាភិបាលបានឲ្យដឹងថា ការឆ្លងទាំង ៣ករណីនោះ បានរកឃើញនៅថ្ងៃសៅរ៍ចំនួន ១ករណី, ថ្ងៃអាទិត្យ មាន ១ករណី និងនៅថ្ងៃច័ន្ទនេះ មាន ១ករណីផងដែរ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានចំនួន ២ពាន់ ៨៤៩ករណី ដែលជាតួលេខឆ្លងបន្តថយចុះមថែមទៀតច្រើនដល់ចំនួន ២ពាន់ ៥២០ ករណី ធៀបនឹងការឆ្លងរយៈពេល ៣ថ្ងៃដូចគ្នាកាលពីសប្តាហ៍មុន។ ការឆ្លងក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៦ប្រទេសនៅអាស៊ាន រួមមានប្រទេស ឥណ្ឌូនេស៊ី, ហ្វីលីពីន, ថៃ, វៀតណាម, កម្ពុជា និងប្រទេសឡាវ។ ប្រទេសហ្វីលីពីន គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ១ពាន់ ៥១៧ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសកម្ពុជា ដែលមានការឆ្លងចំនួន ៣ករណី។ ប្រទេសសឹង្ហបុរី, ម៉ាឡេស៊ី,…
-
កំពង់ធំសម្ពោធទីតាំងដាក់សម្រាមតម្លៃជាង៤លានដុល្លារ (Video Inside)

ទីលានទុកដាក់សំរាមតម្លៃជាង៤លានដុល្លារ នៅក្នុងខេត្តកំពង់ធំ ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការហើយ។ ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ និងប្រគល់ទីលានទុកដាក់សំរាមខេត្តកំពង់ធំ ជូនរដ្ឋបាលខេត្តគ្រប់គ្រង និងធ្វើប្រតិបត្តិការបន្ត ។ ការបុកគ្រឹះកសាងបានចាប់ផ្តើម នៅថ្ងៃទី០៧ កក្កដា ២០២១ និងបានបញ្ចប់ការសាងសង់នៅ ថ្ងៃទី២៨ វិច្ឆិកា ២០២២។ ទីលានទុកដាក់សំរាមលើផ្ទៃដីទំហំ ១៤,៧៣ ហិកតានេះ មានទីតាំងស្ថិតនៅភូមិត្រពាំងឫស្សី ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលជាគម្រោងមួយនៅក្នុងគម្រោងកែលម្អ គ្រប់គ្រងបរិស្ថានក្រុង ជុំវិញបឹងទន្លេសាបជំហានទី២ ដោយប្រើប្រាស់ឥណទានពីធនាគារ ADB ក្នុងការស្ថាបនា ជាមួយទំហំទឹកប្រាក់ ៤លាន ៦២ម៉ឺន ៩ពាន់ ៣៩៩ដុល្លារអាមេរិក។ យោងតាមផែនការ, រណ្តៅទុកដាក់សម្រាមនេះ នឹងអាចផ្ទុកបរិមាណសំរាមបានប្រមាណ ៩ម៉ឺន ៧ពាន់ ៨៨៦ម៉ែត្រគូប ដែលគ្រោងនឹងដាក់ឱ្យប្រើប្រាស់រយៈពេល២០ឆ្នាំ សម្រាប់ប្រជាជន ប្រមាណជា ៣ម៉ឺន៦ពាន់ ៤៧៨នាក់ នៅក្នុង…
-
សម្តេចតេជោដាស់តឿនការគ្រប់គ្រងនយោបាយព្រហ្មទណ្ឌ (Video Inside)

សម្តេចតេជោបានថ្លែងដាស់តឿនថា ដើម្បីរក្សាសន្តិភាព និងសន្តិសុខក្នុងប្រទេសកម្ពុជាបានល្អ គេត្រូវគ្រប់គ្រងឱ្យបានរឹងមាំនូវកត្តានយោបាយព្រហ្មទណ្ឌ។ ប្រសាសន៍បញ្ជាក់របស់សម្តេចតេជោ បានធ្វើឡើងនៅថ្ងៃទី២៦មិថុនានេះ ខណៈដំណើរការអភិវឌ្ឍន៍ទៅមុខ នៃប្រទេសកម្ពុជា នៅតែស្ថិតក្នុងឧបសគ្គដោយសារក្រុមជ្រុលនិយម បានព្យាយាមរារាំងមិនឱ្យមានដំណើរការរលូនទៅបានល្អ ជាពិសេសក្រុមទាំងនេះកំពុងធ្វើវិច្ឆេទ្ធកម្មរារាំងដំណើរការបោះឆ្នោតសកលថ្ងៃទី២៣កក្កដា។ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគារសាលាយុត្ដិធម្ម” របស់ក្រសួងយុត្តិធម៌នៅថ្ងៃច័ន្ទ ទី២៦ មិថុនា បានថ្លែងដាស់តឿនយ៉ាងនេះ។ កម្ពុជាដែលមានអតីតកាលសង្គ្រាមស៊ីវិលជិត៣០ឆ្នាំ និងការមិនមានឯកភាពទឹកដីប្រមាណ ៥០០ឆ្នាំកន្លងមកនោះ ទើបតែក្លាយជាប្រទេសដែលមានសន្តិភាពពិតប្រាកដ និងជាប្រទេសអស់តំបន់អបគមន៍ទាំងស្រុង ក្នុងសម័យដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាពិសេសតាមយុទ្ធសាស្ត្រ DIFID នៃនយោបាយឈ្នះឈ្នះ ដែលបានដាក់ចេញនៅថ្ងៃទី១១ កុម្ភៈ ឆ្នាំ១៩៩៦ និងបានធ្វើឱ្យកម្ពុជាមានសន្តិភាព និងមានការឯកភាពទឹកដីទាំងស្រុង ក្នុងខែធ្នូ ឆ្នាំ១៩៩៨។
-
កម្ពុជានាំអង្ករចេញទៅក្នុងទីផ្សារហ្វីលីពីនជាលើកដំបូង (Video Inside)

កម្ពុជាបានធ្វើពិធីសម្ពោធការនាំចេញអង្ករជាផ្លូវការចូលទៅទីក្នុងទីផ្សារហ្វីលីពីន ជាមួយនឹងការគ្រោងនាំចេញអង្ករជាង២ពាន់ ៥០០តោនជាលើកទី២នៅក្នុងឆ្នាំ២០២៣។ ការនាំចេញលើកទី១ កាលពីខែឧសភា មានចំនួន២ពាន់ ៥០០តោន និងការគ្រោងនាំចេញជាលើកទី២ខាងមុខនេះ នឹងមានចំនួន២ពាន់ ៥០០តោនថែមទៀត។ កម្ពុជាមានផែនការរនាំចេញអង្ករនៅឆ្នាំ២០២៤ ទៅហ្វីលីពីនឱ្យចំនួន៣ម៉ឺនតោន។ ពិធីសម្ពោធនាំចេញអង្ករលើកដំបូង ទៅកាន់ប្រទេសហ្វីលីពីននេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៦មិថុនា ក្រោមអធិបតីភាពរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្តិ។ លោករដ្ឋមន្ត្រី បានថ្លែងថា«អង្ករដែលទើបបាននាំចេញក្នុងបរិមាណមិនធ្លាប់មានពីមុនមក ទៅកាន់ទីផ្សារហ្វីលីពីន គឺជាចំណុចចាប់ផ្តើម… ហើយកម្ពុជានឹងឈានទៅពង្រីកទីផ្សារកាន់តែច្រើនបន្ថែមទៀត ដែលសង្ឃឹមថាឆ្នាំ២០២៤ខាងមុខ អាចចាប់យកបានមួយភាគរយ នៃទីផ្សារនាំចូលអង្ករទៅកាន់ប្រទេសហ្វីលីពីន និងឈានឡើងនៅឆ្នាំបន្តបន្ទាប់ ដើម្បីឱ្យសម្រេចបាននូវការងារនាំអង្ករចេញនេះ។ កម្ពុជាបានដាក់ផែនការនាំចេញអង្កររបស់ខ្លួនឱ្យបានមួយលានតោនក្នុងឆ្នាំ ប៉ុន្តែនៅមិនបានសម្រេចទាំងស្រុងឡើយ។
-
សកម្មជនគណបក្សភ្លើងទៀនបន្តសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន (Video Inside)

សកម្មជនគន្លឹះនៃគណបក្សភ្លើងទៀន បានបន្តការស្នើសុំចូលរួមជីវភាពនយោបាយ ជាមួយនឹងគណបក្សប្រជាជនកម្ពុជា ខណៈការបោះឆ្នោតសកលខែកក្កដា នឹងមកដល់ក្នុងរយៈពេល២៧ថ្ងៃខាងមុខនេះទៀត គិតត្រឹមថ្ងៃច័ន្ទនេះ។ សេចក្តីរាយការណ៍នៅថ្ងៃទី២៦មិថុនា បានបង្ហាញពីសកម្មជនគណបក្សភ្លើងទៀន នៃខេត្តកំពត, ខេត្តកែប និងនៅក្នុងរាជធានីភ្នំពេញ។ លោក មូ សិត អនិកជនខ្មែររស់នៅក្នុងប្រទេសបារាំង និងជាអតីតសមាជិកក្រុមការងារគណបក្សសង្គ្រោះជាតិខេត្តកំពត និងជាប្រធានក្រុមការងារគណបក្សភ្លើងទៀន នៃក្រុងកំពត និងក្រុងបូកគោ បានប្រកាសយ៉ាងនេះ។ ភាពខ្ជីខ្ជារបស់គណបក្សភ្លើងទៀនដែលមិនគោរពតាមលក្ខន្តិកៈរបស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ត្រូវបានគជបបដិសេធការចុះបញ្ជីចូលរួមក្នុងគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត។ ភាពខ្ជីខ្ជាគ្មានការទទួលខុសត្រូវក្រៅពីការញុះញង់បំបែកបំបាក់ជាតិ ឱ្យធ្លាក់ក្នុងឧបាយកល នៃសកម្មភាពបដិវត្តន៍បំផ្លាញប្រទេសជាតិ បាននាំឱ្យសមាជិកក្រោមបង្គាប់គណបក្សភ្លើងទៀន ត្រូវគេឃើញបាននាំគ្នាថ្កោលទោសគណបក្ស និងពួកគេបាននាំគ្នាមកចូលរួមធ្វើនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ។ នៅថ្ងៃទី២៦មិថុនាដដែលនេះផងដែរ, សេចក្តីរាយការណ៍ពីខេត្តកែប បានបង្ហាញក្រុមសកម្មជនផ្តួលរំលំស្លាកគណបក្សភ្លើងទៀនចោល បន្ទាប់ពីប្រធានក្រុមការងាររបស់ខ្លួន រស់នៅក្នុងប្រទេសបារាំង បានលាឈប់ពីគណបក្សប្រឆាំង និងបានសុំចូលរួមជាមួយនឹងគណបក្សប្រជាជនកម្ពុជាដឹកនាំរាជរដ្ឋាភិបាលវិញ។ ខែមេសា, ខែឧសភា និងក្នុងខែមិថុនាដែលជិតដាច់នេះ គឺជាខែដែលមានការស្នើសុំចូលរួមជីវភាពនយោបាយជាច្រើន ពីសកម្មជនទាំងក្នុង និងក្រៅប្រទេសដែលធ្លាប់បានចូលរួមធ្វើសកម្មភាពបំរើគណបក្សប្រឆាំង។ នេះជាការស្នើសុំចូលរួមជីវភាពនយោបាយរបស់សកម្មជនគន្លឹះម្នាក់ទៀតឈ្មោ ហ៊ី ធារី អាយុ៤៨ឆ្នាំ ដែលកំពុងរត់ភៀសខ្លួននៅក្នុងប្រទេសថៃ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លោកនឹងទទួលយកសកម្មជនគណបក្សប្រឆាំងគ្រប់និន្នាការទាំងអស់ ដែលស្នើសុំចូលរួមធ្វើជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា លើកលែងតែមេខ្លោងទណ្ឌិត…
-
សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំពឹងការបង្កើតរាជរដ្ឋាភិបាលថ្មីអាណ្ណត្តិទី៧ (Video Inside)

កម្ពុជានឹងអាចរៀបចំរាជរដ្ឋាភិបាលថ្មីរបស់ខ្លួន នៅក្នុងរយៈពេល៣៧ថ្ងៃក្រោយថ្ងៃបោះឆ្នោតសកល២៣កក្កដារួចរាល់។ ប្រសាសន៍ប្រមើលទុក នៃការនឹងអាចមានរាជរដ្ឋាភិបាលថ្មី សម្រាប់នីតិកាលទី៧ខាងមុខនេះ បានធ្វើឡើងដោយសម្តេចតេជោ ហ៊ុន សែន ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគារសាលាយុត្ដិធម្ម” របស់ក្រសួងយុត្តិធម៌នៅថ្ងៃច័ន្ទទី២៦មិថុនា។ សម្តេចតេជោបានថ្លែងថាបន្ទាប់ពីការបោះឆ្នោតសកលថ្ងៃទី២៣កក្កដារួចរាល់ និងបើគ្មានអ្វីត្រូវប្តឹងផ្តល់ពីគណបក្សនយោបាយជំទាស់នានានោះទេ, កិច្ចប្រជុំរដ្ឋសភាដែលប្រមូលផ្តុំអ្នកតំណាងរាស្ត្រថ្មីជាប់ឆ្នោត ក្រោមព្រះរាជាធិបតីរបស់ព្រះមហាក្សត្រនឹងអាចធ្វើឡើងនៅថ្ងៃទី២៨សីហា និងថ្ងៃទី២៩សីហា នឹងមានការបង្កើតសមាសភាពថ្មីដឹកនាំរាជរដ្ឋាភិបាលអាណ្ណត្តិទី៧។ ការបោះឆ្នោតថ្ងៃទី២៣កក្កដាគិតត្រឹមថ្ងៃច័ន្ទនេះ នៅសល់រយៈពេល២៧ថ្ងៃទៀត ក្នុងនោះរវាងពីថ្ងៃទី១កក្កដា ដល់២១កក្កដា គឺជាថ្ងៃធ្វើយុទ្ធនាការឃោសនាបោះឆ្នោត, ថ្ងៃទី២២កក្កដា គឺជាថ្ងៃស និងថ្ងៃទី២៣កក្កដាគឺជាថ្ងៃបោះឆ្នោត។ ក្រោយថ្ងៃ២៣កក្កដានោះរួច គឺរយៈពេល ៣៧ថ្ងៃក្រោយមកទៀត, រាជរដ្ឋាភិបាលថ្មីនឹងត្រូវបានប្រសូតចេញជារូបរាង បើសិនជាមិនមានឧបសគ្គអ្វីត្រូវដោះស្រាយក្នុងរយៈពេលចន្លោះថ្ងៃទាំងនោះឡើយ។
-
ព្រះមហាក្សត្រយាងសាកសួរប្រជានុរាស្ក្រក្នុងខេត្តក្រចេះ (Video Inside)

ព្រះមហាក្សត្រខ្មែរ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បានព្រះសព្វព្រះរាជហទ័យ យាងសួរសុខទុក្ខ និងប្រោសព្រះរាជទាន ព្រះរាជអំណោយជូនប្រជាកសិករខ្មែរ ដែលជាជនជាតិដើមភាគតិច៤១០គ្រួសារ នៅក្នុងខេត្តក្រចេះ។ ព្រះរាជដំណើរយាងចុះសាកសួរសុខទុក្ខពលរដ្ឋខ្មែរ នៃដើមកំណើត គួយ, ព្នង, ខោញ ទាំងនេះ បានធ្វើនៅថ្ងៃទី២៦មិថុនា ស្ថិតនៅភូមិទ្រាប-សណ្តាយ ឃុំថ្មី នៃស្រុកចិត្របុរី។ ព្រះមហាក្សត្របានប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ ក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ចំនួន១ បាវ,ឃីត ចំនួន ១ កញ្ចប់, មី ចំនួន២ កេស, ត្រីខចំនួន១យួរ, តង់កៅស៊ូ ចំនួន ១,ស្បែកជើងផ្ទាត់ចំនួន ១ គូ, អាវយឺត មានផ្លាកព្រះរាជអំណោយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាចំនួន ១,អាវរងារ ចំនួន ១, និងថវិកាចំនួន ២០ម៉ឺន រៀល៕