Category: កម្មវិធីព័ត៌មាន

  • ដំណាក់កាលឃោសនាស្វែងរកសន្លឹកឆ្នោតរបស់កម្ពុជាចាប់ផ្តើមថ្ងៃនេះ (Video Inside)

    ដំណាក់កាលឃោសនាស្វែងរកសន្លឹកឆ្នោតរបស់កម្ពុជាចាប់ផ្តើមថ្ងៃនេះ (Video Inside)

    កម្ពុជាឈានដល់ដំណាក់កាលឃោសនាស្វែងរកសន្លឹកឆ្នោតចាប់ពីថ្ងៃទី១កក្កដានេះ ហើយដែលនឹងមានរយៈពេល២១ថ្ងៃ។ ដំណើរការឃោសនានឹងត្រូវចាប់ផ្តើមឡើងនៅទូទាំងប្រទេស។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាសម្តេចនឹងអានសុន្ទរកថាមួយ ដែលនឹងបង្ហាញនូវគោលនយោបាយរយៈពេល៥ឆ្នាំថ្មីទៅមុខទៀត របស់គណបក្សប្រជាជនកម្ពុជា។ ការបោះឆ្នោតថ្ងៃទី២៣កក្កដាគិតត្រឹមថ្ងៃសុក្រនេះ នៅសល់រយៈពេល ២៣ថ្ងៃទៀតប៉ុណ្ណោះ ក្នុងនោះរវាងពីថ្ងៃទី១កក្កដាដល់២១កក្កដា គឺជាថ្ងៃធ្វើយុទ្ធនាការឃោសនាបោះឆ្នោត, ថ្ងៃទី២២កក្កដា គឺជាថ្ងៃស និងថ្ងៃទី២៣កក្កដាគឺជាថ្ងៃបោះឆ្នោត។ សម្តេចតេជោបានថ្លែងរំពឹងថាក្រុមយុវជនបន្តវេនដែលស្នងអនាគតដឹកនាំប្រទេសពីសម្តេច នឹងក្លាយជាអ្នកដឹកនាំប្រទេសកាន់តែល្អថែមទៀត។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក្នុងសប្តាហ៍នេះ បានចេញសេចក្តីអំពាវនាវដល់គណបក្សនយោបាយ បេក្ខជន អ្នកគាំទ្រគណបក្សនយោបាយទាំងអស់ ក្នុងពេលដែលមានដំណាក់កាលឃោសនាផ្សព្វផ្សាយស្វែងរកសន្លឹកឆ្នោត ត្រូវគោរពតាមវិធានបទប្បញ្ញត្តិ និងគោលការណ៍ដែលមានចែងក្នុងច្បាប់…និងដោយឡែកការដង្ហែរក្បួនធំៗ ក្នុងការឃោសនានយោបាយរបស់គណបក្សនីមួយៗ នឹងអនុញ្ញាតមានចំនួនតែបួនដងប៉ុណ្ណោះ។

  • ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ១៤កើត ខែបឋមាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ១៤កើត ខែបឋមាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ សូមលោកអ្នកព្យាយាមកំណត់ផែនការ ហើយ ធ្វើសកម្មភាពទៅតាមគម្រោងដែលបានរៀបចំ។ ស្ថានភាពខាងក្រៅក្នុងពេលនេះហាក់មាន ភាពប្រែប្រួលច្រើន ដូច្នេះឳកាសដែលអ្នកនឹងប្រឈមជាមួយបញ្ហាអាចទៅរួច។ សូមលោក អ្នកព្យាយាមបញ្ចៀសបញ្ហាជាមួយការយកចិត្តទុកដាក់រាល់ចំណុចប្រែប្រួលតូចធំ។ វាមិន យឺតពេលអោយអ្នកផ្លាស់ប្តូរស្ថានភាពការងារឲ្យកាន់តែប្រសើរនោះទេ ដូច្នេះសូមរៀបចំ គ្រឹះក្នុងពេលនេះឲ្យល្អសិន។ ក្រៅពីនេះ សូមចំណាយពេលអោយមានភាពវិជ្ជមាន និងរក្សា គំលាតពីបញ្ហារបស់អ្នកដទៃ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កាលវិភាគរបស់អ្នកមើលឃើញថាមានការ ប្រែប្រួលខ្លាំង។ អ្នកនឹងត្រូវកំណត់ឲ្យទទួលខុសត្រូវលើការងារសំខាន់ៗ​ច្រើន ដែលរំពឹងថា ទទួលបានផលយ៉ាងពេញចិត្ត។ ប៉ុន្តែវានឹងប្រសើរជាង ប្រសិនបើអ្នកមិនដាក់កំរឹតចំពោះខ្លួន ឯងពេក។ ចូរជ្រើសរើសការងារដែលសមប្រកបនឹងអ្នក ឬជាការងារតិចតួចក្តីដែលអ្នកពេញ ចិត្តបំផុត។ លោកអ្នកនៅមានពេលអំណោយផលច្រើន ដូច្នេះកុំបង្ខំខ្លួនឲ្យអស់កំលាំងនៅ ពេលនេះ។ ក្នុងពេលទន្ទឹមគ្នានេះ សូមមានភាពអត់ធ្មត់ រក្សាពាក្យសំដី និងកាយវិការជានិច្ច ដើម្បីបញ្ចៀសបញ្ហា។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមផ្តោតពេលវេលាថ្ងៃនេះជា មួយការងារសាម័ញ្ញ…

  • ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១៣កើត ខែបឋមាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១៣កើត ខែបឋមាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ អាជីពរបស់អ្នកកំពុងមានភាពរឹងស្ទះ ដូច្នេះនឹងពិបាក ទទួលបានផលល្អដែលរំពឹងណាស់។ ចំណែកមនុស្សដែលនៅក្បែរលោកអ្នកក៏ហាក់ពិបាក ពឹងពាក់។ ក្រៅពីនេះ អ្នកប្រហែលជាពិបាកគេចពីជម្លោះខ្លាំងណាស់ ដូច្នេះ សូមគ្រប់គ្រង ពាក្យសំដី ឬដើរចេញពីបញ្ហា។ ផលវិបាកដោយសារជម្លោះនៅថ្ងៃនេះនឹងនាំ ភាពស្មុគ្រ ស្មាញ និងបង្អាក់ល្បឿននៃជោគជ័យរបស់អ្នក។ ក្នុងនោះ សូមលោកអ្នកស្នើសុំជំនួយចំពោះ មនុស្សដែលអ្នកជឿទុកចិត្ត ជាជាងធ្វើការប្រថុយប្រថានទៅលើករណី ឬការងារដែលមិន សក្តិសមនឹងលទ្ធភាពរបស់អ្នក។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកកំពុងមានដំណើរការល្អ ប្រសើរ។ អ្នកអាចមានលទ្ធភាពរកប្រាក់សន្សំបានច្រើនក្នុងពេលនេះ ហើយប្រសិនបើអ្នក អាចមានលទ្ធភាពបោះទុនក៏កាន់តែប្រសើរ។ ក្នុងនោះសូមលោកអ្នកយកចិត្តទុកដាក់បន្ថែម ទៀតចំពោះពត៌មានទាំងឡាយ ពិសេសពត៌មានផ្លូវការ។ ផ្ទុយទៅវិញ លោកអ្នកអាចបាត់ បង់ពត៌មានលម្អិតសំខាន់ៗមួយចំនួន ដែលនាំឲ្យមានការប៉ះទង្គិចដល់ទិន្នផលការងារ។ ដោយឡែក សូមលោកអ្នកប្រុងប្រយ័ត្ននឹងពាក្យសំដី រក្សាភាពស្ងៀមស្ងាត់ទើបជាការល្អ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកកំពុងមានសំណាងលើការងារ…

  • ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១២កើត ខែបឋមាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១២កើត ខែបឋមាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ សូមលោកអ្នកព្យាយាមកំណត់ផែនការ ហើយ ធ្វើសកម្មភាពទៅតាមគម្រោងដែលបានរៀបចំ។ ស្ថានភាពខាងក្រៅក្នុងពេលនេះហាក់មាន ភាពប្រែប្រួលច្រើន ដូច្នេះឳកាសដែលអ្នកនឹងប្រឈមជាមួយបញ្ហាអាចទៅរួច។ សូមលោក អ្នកព្យាយាមបញ្ចៀសបញ្ហាជាមួយការយកចិត្តទុកដាក់រាល់ចំណុចប្រែប្រួលតូចធំ។ វាមិន យឺតពេលអោយអ្នកផ្លាស់ប្តូរស្ថានភាពការងារឲ្យកាន់តែប្រសើរនោះទេ ដូច្នេះសូមរៀបចំ គ្រឹះក្នុងពេលនេះឲ្យល្អសិន។ ក្រៅពីនេះ សូមចំណាយពេលអោយមានភាពវិជ្ជមាន និងរក្សា គំលាតពីបញ្ហារបស់អ្នកដទៃ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កាលវិភាគរបស់អ្នកមើលឃើញថាមានការ ប្រែប្រួលខ្លាំង។ អ្នកនឹងត្រូវកំណត់ឲ្យទទួលខុសត្រូវលើការងារសំខាន់ៗ​ច្រើន ដែលរំពឹងថា ទទួលបានផលយ៉ាងពេញចិត្ត។ ប៉ុន្តែវានឹងប្រសើរជាង ប្រសិនបើអ្នកមិនដាក់កំរឹតចំពោះខ្លួន ឯងពេក។ ចូរជ្រើសរើសការងារដែលសមប្រកបនឹងអ្នក ឬជាការងារតិចតួចក្តីដែលអ្នកពេញ ចិត្តបំផុត។ លោកអ្នកនៅមានពេលអំណោយផលច្រើន ដូច្នេះកុំបង្ខំខ្លួនឲ្យអស់កំលាំងនៅ ពេលនេះ។ ក្នុងពេលទន្ទឹមគ្នានេះ សូមមានភាពអត់ធ្មត់ រក្សាពាក្យសំដី និងកាយវិការជានិច្ច ដើម្បីបញ្ចៀសបញ្ហា។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមផ្តោតពេលវេលាថ្ងៃនេះជា មួយការងារសាម័ញ្ញ…

  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជិត ៣ពាន់ករណី (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជិត ៣ពាន់ករណី (Video Inside)

    ប្រទេសមួយចំនួនក្នុងអាស៊ាននៅតែមានករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩ ប៉ុន្តែចំនួន នៃការឆ្លងបានបន្តថមថយបន្តិចម្តងៗពីមួយថ្ងៃពីមួយថ្ងៃ ។ ក្នុងនោះប្រទេសកម្ពុជាក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានករណីឆ្លងថ្មីតែ ១ករណី ដែលជាករណីឆ្លងបានស្ថិតនៅថេរ បើប្រៀបធៀបនឹងម្សិលមិញ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាន នៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៩៣៨ករណី ដែលជាតួលេខឆ្លងបន្តថយចុះមថែមទៀតចំនួន ២៩៩ករណី ធៀបនឹងការឆ្លងកាលពីម្សិលមិញ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៦ប្រទេសនៅអាស៊ាន រួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី, វៀតណាម, កម្ពុជា និងប្រទេសឡាវ។ ប្រទេសហ្វីលីពីន គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ៤២៣ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសកម្ពុជា ដែលមានការឆ្លងចំនួន ១ករណី។ ប្រទេសសឹង្ហបុរី, ថៃ, មីយ៉ាន់ម៉ា និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះមានចំនួន ៤នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី, និងប្រទេសម៉ាឡេស៊ី។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន…

  • ភ្លៀងបន្តធ្លាក់ក្នុងមួយសប្តាហ៍ទៅមុខថែមទៀត (Video Inside)

    ភ្លៀងបន្តធ្លាក់ក្នុងមួយសប្តាហ៍ទៅមុខថែមទៀត (Video Inside)

    បាតុភូតភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅតែបន្ដកើតមានបន្ថែមទៀត ខណៈកម្ពុជាបានទទួលរងនូវឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ដែលលាតសន្ធឹងលើអាងទន្លេមេគង្គ ផ្នែកប្រទេសថៃ និងឡាវ គួបផ្សំ និងខ្យល់មូសុងនិរតី ក្នុងកម្រិតមធ្យម។ យោងតាមការព្យាករណ៍ រវាងពីពីថ្ងៃ២៨ ខែមិថុនា រហូតដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣, នៅតំបន់ទំនាបកណ្តាល ដែលរួមមាន៖ រាជធានីភ្នំពេញ, ខេត្ដកណ្តាល, ខេត្ដស្វាយរៀង, ខេត្ដព្រៃវែង និងខេត្ដតាកែវ អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅមធ្យម និងច្រើនដោយផ្នែកខ្លះលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ចំណែកនៅតំបន់ខ្ពង់រាប ដែលរួមមាន៖ ខេត្តកំពង់ធំ, ខេត្តសៀមរាប, ខេត្តបាត់ដំបង, ខេត្តពោធិ៍សាត់, ខេត្តកំពង់ឆ្នាំង, ខេត្តបន្ទាយមានជ័យ, ខេត្ដឧត្ដរមានជ័យ, ខេត្ដប៉ៃលិន, ខេត្តកំពង់ស្ពឺ, ខេត្តកំពង់ចាម, ខេត្ដត្បូងឃ្មុំ, ខេត្តស្ទឹងត្រែង, ខេត្តរតនគិរី, ខេត្តមណ្ឌលគិរី, ខេត្តក្រចេះ និងខេត្តព្រះវិហារ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅ បង្គួរ លាយឡំដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ដោយឡែកនៅតំបន់មាត់សមុទ្រ…

  • សម្តេចតេជោអំពាវនាវពលរដ្ឋរួមគ្នាទប់ស្កាត់អំពើជ្រុលនិយមរបស់ពួកឧទ្ទាមក្រៅច្បាប់ (Video Inside)

    សម្តេចតេជោអំពាវនាវពលរដ្ឋរួមគ្នាទប់ស្កាត់អំពើជ្រុលនិយមរបស់ពួកឧទ្ទាមក្រៅច្បាប់ (Video Inside)

    សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវប្រជាពលរដ្ឋរួមគ្នាបន្តទប់ស្កាត់អំពើជ្រុលនិយម របស់ពួកឧទ្ទាមក្រៅច្បាប់ ដែលចង់នាំកម្ពុជាធ្លាក់ចូលក្នុងឧបាយកលសង្គ្រាមសាជាថ្មី។ សេចក្តីអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល បានធ្វើឡើងខណៈមេខ្លោងក្រុមឧទ្ទាមរស់នៅក្រៅស្រុក ត្រូវគេឃើញតែងដើរ Lobby ដល់ជនបរទេសនានា ដើម្បីការកាត់ផ្តាច់ជំនួយដល់ប្រទេសជាតិខ្លួនឯង ក្រោមលេសសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៃលំនាំចលនាបដិវត្តពណ៌។ សម្តេចតេជោ ហ៊ុន សែន បានប្រាប់កម្មករ និងកម្មការីនី ក្នុងពិធីសំណេះសំណាលមួយ នៅក្នុងខេត្តកំពង់ស្ពឺ ត្រូវហ៊ានប្រឆាំងនឹងអំពើទាំងឡាយ ដែលចង់បំបែកឆ្នាំងបាយរបស់កម្មករតាមរោងចក្រនោះ។ កម្ពុជាក្រោមការដឹកនាំ និងមានចក្ខុវិស័យដ៏វែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសជាតិមានស្ថិរភាពនយោបាយ និងឈ្នះគ្រប់កន្លែង លើរាល់ឧបាយកលរបស់ក្រុមធ្វើនយោបាយជ្រុលនិយម ដែលចង់នាំប្រទេសធ្លាក់ចូលក្នុងអំពើចលាចល ឬសង្គ្រាមសាជាថ្មី។ សម្តេចតេជោបានប្រៀបធៀបការបាត់បង់ស្ថិរភាពនយោបាយឬការបាត់បង់ស្ថិរភាពសេដ្ឋកិច្ច គឺដូចជាគ្រាប់បែកបំផ្លាញជាតិរបស់ខ្លួនឯង។ សេដ្ឋកិច្ចកម្ពុជាបានងើបឡើងវិញយ៉ាងឆាប់រហ័សជាមួយកំណើន ៣% ក្នុងឆ្នាំ២០២១ ក្រោមចក្ខុវិស័យដឹកនាំសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីបានដាក់ចេញនូវគោលនយោបាយចាក់ស្រោចស្រពវ៉ាក់សាំងទូទាំងប្រទេស ដែលបាននាំឱ្យកម្ពុជាបើកដំណើរការសេដ្ឋកិច្ចជាតិសាឡើងវិញ កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២១។ យោងតាមការព្យាករណ៍, សេដ្ឋកិច្ចកម្ពុជាមានកំណើនក្នុង អត្រាប្រមាណ ៥,៤% នៅឆ្នាំ២០២២, និងកើនដល់ ៥,៦% នៅឆ្នាំ២០២៣ ដោយសារតែចក្ខុវិស័យដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលបច្ចុប្បន្ន។

  • មន្ត្រីរៀបចំការបោះឆ្នោតថ្លែងថាក្បួនដង្ហែរធំ ក្នុងការឃោសនាអនុញ្ញាតតែចំនួន៤ដងប៉ុណ្ណោះ (Video Inside)

    មន្ត្រីរៀបចំការបោះឆ្នោតថ្លែងថាក្បួនដង្ហែរធំ ក្នុងការឃោសនាអនុញ្ញាតតែចំនួន៤ដងប៉ុណ្ណោះ (Video Inside)

    មន្ត្រីរៀបចំការបោះឆ្នោតទូទាំងប្រទេសបានថ្លែងនៅថ្ងៃនេះថា ការដង្ហែរក្បួនធំ ក្នុងការឃោសនានយោបាយរបស់គណបក្សនីមួយៗ នឹងអនុញ្ញាតមានចំនួន៤ដង តែប៉ុណ្ណោះ។ ការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នឹងមានរយៈពេល២១ថ្ងៃ ដែលចាប់ផ្តើមពីដើមខែកក្កដារហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។ មន្ត្រីនាំពាក្យគជប លោក ហង្ស ពុទ្ធា បានថ្លែងប្រាប់បណ្តាញសារព័ត៌មាន នៅថ្ងៃទី២៧ មិថុនានេះថា ការដង្ហែរក្បួនធំចំនួន៤ដងនោះ មិនរាប់បញ្ចូលការចែកខិតប័ណ្ណ និងការជួបប្រជុំនៅតាមទីស្នាក់របស់គណបក្សឡើយ។ មន្ត្រីគជបបានអំពាវនាវដល់គណបក្សនយោបាយ បេក្ខជន អ្នកគាំទ្រគណបក្សនយោបាយទាំងអស់ ត្រូវតែគោរពតាមវិធានបទប្បញ្ញត្តិ និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។ ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយមានគណបក្សនយោបាយចំនួន១៨ ខណៈតួលេខនៃប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោត ដែលត្រូវចូលរួមមានជាង៩លាន ៧សែននាក់, ការិយាល័យដែលត្រូវបម្រើដល់ការបោះឆ្នោតនៅទូទាំងប្រទេសមានជាង ២ម៉ឺនការិយាល័យ៕

  • សម្តេចតេជោបញ្ជាក់ថាយុទ្ធសាស្ត្រ DIFID នៃនយោបាយឈ្នះឈ្នះចាប់ផ្តើមថ្ងៃទី១១ កុម្ភៈ ឆ្នាំ១៩៩៦ (Video Inside)

    សម្តេចតេជោបញ្ជាក់ថាយុទ្ធសាស្ត្រ DIFID នៃនយោបាយឈ្នះឈ្នះចាប់ផ្តើមថ្ងៃទី១១ កុម្ភៈ ឆ្នាំ១៩៩៦ (Video Inside)

    សម្តេចតេជោ ហ៊ុន សែន បានថ្លែងថានយោបាយឈ្នះឈ្នះ ដែលបំបាត់ចលនាឧទ្ទាមខ្មែរក្រហម បានចាប់ផ្តើមចេញដំបូងចេញពីភ្នំឱរ៉ាល់ គឺនៅថ្ងៃទី១១ កុម្ភៈ ឆ្នាំ១៩៩៦។ ថ្ងៃទី១១ កុម្ភៈ ឆ្នាំ១៩៩៦ គឺជាថ្ងៃនៃការធ្វើសមាហរណកម្មលើកដំបូង របស់កងពលខ្មែរក្រហមលេខ១៨ ដែលមានអតីតមេបញ្ជាការខ្មែរក្រហមលោក កែវ ពង្ស ដែលជាមនុស្សមុនគេបំផុត របស់កម្លាំងទ័ពព្រៃខ្មែរក្រហម ធ្វើសមាហរណកម្មកងកម្លាំងចូលជាមួយរាជរដ្ឋាភិបាល។ ប្រសាសន៍បញ្ជាក់នេះ បានធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ និងប្រជាពលរដ្ឋក្នុងទឹកដីខេត្តកំពង់ស្ពីនៅថ្ងៃទី២៧ មិថុនា ឆ្នាំ២០២៣។ សម្តេចបានថ្លែងប្រាប់ប្រជាពលរដ្ឋថា ខេត្តកំពង់ស្ពឺ គឺជាខេត្តដែលបានបញ្ចប់ជម្លោះវាយប្រហារមុនគេ ក្នុងខែកុម្ភៈ ឆ្នាំ១៩៩៦។ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវយុទ្ធសាស្ត្រ DIFID នៃនយោបាយឈ្នះឈ្នះ បំបាត់ចលនាឧទ្ទាមខ្មែរក្រហមចាប់ផ្តើមដំបូងកាលពីថ្ងៃទី១១ កុម្ភៈ ឆ្នាំ១៩៩៦ បន្ទាប់ពីបានអូសទាញលោក កែវ ពង្ស ឱ្យធ្វើការផ្តាច់ខ្លួន ចេញពីក្រុមកម្លាំងឧទ្ទាមខ្មែរក្រហម។ លោក កែវ ពង្ស នៅថ្ងៃទី៧ កុម្ភៈ ឆ្នាំ១៩៩៦ បានចេញពីព្រៃជាលើកដំបូង ជួបជាមួយសម្តេចតេជោ ហ៊ុន សែន…

  • សកម្មជនគណបក្សភ្លើងទៀនបន្តសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន (Video Inside)

    សកម្មជនគណបក្សភ្លើងទៀនបន្តសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន (Video Inside)

    សកម្មជនគន្លឹះ នៃគណបក្សភ្លើងទៀន បានបន្តការស្នើសុំចូលរួមជីវភាពនយោបាយ ជាមួយនឹងគណបក្សប្រជាជនកម្ពុជា ខណៈការបោះឆ្នោតសកលខែកក្កដា នឹងមកដល់ក្នុងរយៈពេល ២៦ថ្ងៃខាងមុខនេះទៀតគិតត្រឹមថ្ងៃអង្គារនេះ។ សេចក្តីរាយការណ៍នៅថ្ងៃទី២៧ មិថុនា បានបង្ហាញពីសកម្មជនគណបក្សភ្លើងទៀន នៃខេត្តបាត់ដំបងដែលសុំចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។ ខែមេសា, ខែឧសភា និងក្នុងខែមិថុនាដែលជិតដាច់នេះ គឺជាខែដែលមានការស្នើសុំចូលរួមជីវភាពនយោបាយជាច្រើន ពីសកម្មជនទាំងក្នុង និងក្រៅប្រទេសដែលធ្លាប់បានចូលរួមធ្វើសកម្មភាពបំរើគណបក្សប្រឆាំង។