Category: កម្មវិធីព័ត៌មាន

  • ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ១០កើត ខែបឋមាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ១០កើត ខែបឋមាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកក្នុងពេលនេះត្រូវការកិច្ចសហការច្រើនពីមនុស្សនៅក្នុងក្រុម ឬដៃគូជំនួញ។ សូមកុំមានភាពអាត្មានិយម អ្នកគួរបើកចិត្ត ទទួលយកគំនិតថ្មីៗ ហើយធ្វើការវិភាគពិចារណាទៅតាមលំអាននៃការងារ។ មនុស្សដែល​នៅក្បែរលោកអ្នកអាចជ្រោមជ្រែង និងសម្រួលកិច្ចការរបស់អ្នកបានច្រើន។ ជាការពិត វាអាស្រ័យទៅលើការចាត់ចែងរបស់អ្នកទេ ថាគួរសម្របសម្រួល និងទាញប្រយោជន៍យ៉ាង ម៉េចពីទំនាក់ទំនងល្អទាំងនោះ។ ក្រៅពីនេះ អ្នកមិនអាចធ្វើការប្រថុយលើការងារណាមួយនោះទេ ពីព្រោះការប្រថុយក្នុងពេលនេះមិនទទួលបាននោះទេ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីរបស់លោកអ្នកល្អជាមធ្យម។ អាជីពលោកអ្នកក្នុងថ្ងៃនេះមិនមានអ្វីផ្លាស់ប្តូរគួរឲ្យសម្គាល់នោះទេ។ ប៉ុន្តែក៏សុំបន្ថយល្បឿនដែរ ព្យាយាមបង្កើតទំនាក់ទំនងដើម្បីទទួលបានឳកាស បន្ថែម​ដើម្បីសម្រួលស្ថានភាពការងារ និងឈានទៅរកលទ្ធផលដែលអ្នករំពឹង។ ក្នុងពេលនេះ ក៏សូមប្រយ័ត្នចំពោះឯកសារ ឬទិន្នន័យដោយសារការភ្លេចភ្លាំង អាចកើតឡើង ជាពិសេសក្នុងពេលរសៀល។ បន្ថែមពីលើនេះទៅទៀត សូមលោកអ្នកអនុគ្រោះ បើទោះជាមានភាពលើសលោះខ្លះក្តី។ ក្នុងពេលនេះ ប្រហែលជាលោកអ្នកត្រូវអត់ធន់ច្រើនបន្តិច ពីព្រោះសម្ពាធខ្លះ ពីមជ្ឈដ្ឋានខាងក្រៅកំពុងកើនឡើង។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តអាជីពបង្ហាញថា ការងារទាំងឡាយ របស់អ្នកនឹងអាចកែប្រែយ៉ាងឆាប់រហ័សទៅរកភាពជោគជ័យដែលមោទនភាពក្រៃលែង។ ក្នុងស្ថានភាពនេះទាំងលុយកាក់…

  • ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ៩កើត ខែបឋមាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ៩កើត ខែបឋមាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣

    ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលល្អសម្រាប់កិច្ចការងារណាស់។ លោកអ្នកអាចធ្វើការបណ្តាក់ទុន ឬផ្លាស់ប្តូរការងារដែលអ្នកពេញចិត្ត ព្រោះអ្វីៗស្ថិតក្នុងដំណើរដ៏ប្រសើរ។ ក្នុងថ្ងៃនេះអ្នកក៏រំពឹងថានឹងទទួលបានដំណឹងដែលបានរងចាំជាយូរ ណាស់មកហើយផង។ លើសពីនេះ លោកអ្នកទទួលបានភាពស្វាហាប់ និងកំលាំងស្មារតី ក្លៀវក្លាណាស់ ដូច្នេះប្រសិនបើលោកអ្នកជាអ្នកគ្រប់គ្រងវិញនឹងអាចសម្រេចបានការងារ ធំ។ ក្រៅពីនេះលោកអ្នកនឹងងាយយល់ដឹងអំពីបញ្ហា ហើយរកផ្លូវដោះស្រាយបាន។ ឆ្នាំម្សាញ់ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  ​  រាសីរបស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ពេលវេលាថ្ងៃនេះអំណោយផលរាល់ការ ងារទាំងអស់។ លោកអ្នកជាអាជីវករនឹងទទួលបានប្រាក់ចំណេញច្រើន ព្រមទាំងស្ថេរភាព ជំនួញដ៏រឹងមាំ។ ដៃគូរបស់អ្នកនឹងជឿទុកចិត្ត ហើយគាំទ្រការសម្រេចចិត្តរបស់អ្នកណាស់ ដូច្នេះ គ្មានផលរំខានណាមួយមករឹងស្ទះដំណើរការក្នុងថ្ងៃនេះទេ។ ទន្ទឹមនឹងនេះដែរ លោកអ្នកជាបុគ្គលិករដ្ឋ និងឯកជនរំពឹងថាទទួលបានការផ្តល់ឳកាសថ្មីៗក្នុងការងារការ តម្លើងប្រាក់ឧបត្ថម្ភ​ និងការជឿទុកចិត្តខ្ពស់ពីមិត្តរួមក្រុម ពិសេសថា្នក់លើតែម្តង។ ឆ្នាំច សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តអាជីពសន្យាថាអ្នកនឹងមិនមានបញ្ហាណា មួយនោះទេ។ អ្នកអាចធ្វើការងារទាំងអស់ឲ្យបានសម្រេច ហើយទទួលបានផលច្រើន។ ក្នុង ពេលនេះការចាកចេញពីស្ថានភាពបច្ចុប្បន្ន​…

  • ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ៨កើត ខែបឋមាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ៨កើត ខែបឋមាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ កិច្ចការងារនានារបស់អ្នកមិនទាន់អាចទទួលបានផលតាមក្តីប្រាថ្នាទេក្នុងពេលនេះ។ អ្វីៗទាំងអស់ទាមទារឲ្យមានហេតុផល និងទិន្នន័យច្បាស់លាស់ បើមិនដូច្នេះ ដំណើរការការងារ និងអាជីវកម្មអាចរងផលប៉ះពាល់ និងពិបាកកែលម្អជាថ្មីណាស់។ សូមកុំធ្វើឲ្យមិត្តរួមការងារ និងដៃគូអាជីវកម្មភ្ញាក់ផ្អើលនឹងសកម្មភាពប្រថុយប្រថានរបស់អ្នក ពីព្រោះសកម្មភាពរបៀបនេះមិនមែនជាវិធីល្អដើម្បីទទួលជោគជ័យទេ។ លើសពីនេះ សូមលោកអ្នកកុំបង្ខំខ្លួនអោយជ្រុលពេក ពេលវេលាក៏រួមចំណែកក្នុងការដោះ  ស្រាយភាពរឹងស្ទះផងដែរ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះរាសីការងាររបស់អ្នកធានាបាននូវភាពវិជ្ជមាន និងសុទិដ្ឋនិយមក្រៃលែង។ ប៉ុន្តែសូមកុំរងចាំទទួលផលដោយមិនបានធ្វើសកម្មភាព។ អំណោយផលរបស់អ្នកក្នុងថ្ងៃនេះ គេលទ្ធភាពសម្រេចចិត្ត និងការគិតឆាប់រហ័ស។ អ្នកពោរពេញដោយផែនការ ហើយផែនការទាំងនោះនឹងមានមនុស្សជាច្រើនគាំទ្រយ៉ាងខ្លាំង ហេតុដូច្នេះសូមសម្រេចធ្វើការងារទៅតាមបំណងប្រាថ្នា។ ភាពអវិជ្ជមាន អាចកើតឡើងបន្តិចបន្តួច ប៉ុន្តែលោកអ្នកអាចដោះស្រាយបានយ៉ាងងាយ ដូច្នេះគ្មានអ្វីត្រូវបារម្ភទេ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។  កិច្ចការរបស់អ្នកស្ថិតក្នុងសញ្ញាណវិជ្ជមាន ក៏ប៉ុន្តែភាពស្មុគ្រស្មាញក៏មានច្រើនដែរក្នុងពេលនេះ។ សូមជៀសវាងការប្រាស្រ័យទាក់ទងជាមួយថ្នាក់លើ ពីព្រោះភាពជំទាស់ និងកាយយល់ច្រលំបន្តិចបន្តួចអាចនឹងកើតឡើង។ ចូរប្រើប្រាស់ថ្ងៃនេះរៀបចំផែនការជាថ្មី ហើយត្រូវខិតខំប្រឹងប្រែងបញ្ចប់ការងារដែលកំពុងតែអនុវត្តន៍ នោះវានឹងជាទុនដល់ភាពជោគជ័យក្នុងអនាគតដ៏ខ្លី។ មានព្រឹត្តការណ៍រីករាយជាច្រើននៅខាងមុខ។ ក្រៅពីនេះ…

  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៧០០ករណី (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៧០០ករណី (Video Inside)

    ប្រទេសមួយចំនួននៅអាស៊ាននៅតែបន្តមានករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩ ក្នុងនោះកម្ពុជាក៏បន្តរកឃើញឆ្លងថ្មី ៣ករណីថែមទៀតផងដែរ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ យោងតាមក្រសួងសុខាភិបាលការឆ្លងថ្មី ៣ករណីនៅថ្ងៃនេះ ជាតួលេខឆ្លងបានកើនឡើងវិញចំនួន ២ករណី បើប្រៀបធៀបនឹងម្សិលមិញ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៨២១ករណី ដែលជាតួលេខឆ្លងបន្តកើនឡើងចំនួន ៨៣ករណី ធៀបនឹងការឆ្លងកាលពីថ្ងៃម្សិលមិញ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៥ នៅអាស៊ានរួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, វៀតណាម, ឡាវ និងប្រទេសកម្ពុជា។ ប្រទេសហ្វីលីពីន គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ៥៨៤ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទសកម្ពុជា ដែលមានការឆ្លងចំនួន ៣ករណី។ ប្រទេសសឹង្ហបុរី, ថៃ, ម៉ាឡេស៊ី, ប្រុយណេ និងប្រទេសមីយ៉ាន់ម៉ា គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៤នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ២៤ម៉ឺន…

  • ក្រុង និងស្រុកចំនួន ៤ នៃខេត្តពោធិ៍សាត់ចំនួន៤ប្រកាសអស់គ្រាប់មីន (Video Inside)

    ក្រុង និងស្រុកចំនួន ៤ នៃខេត្តពោធិ៍សាត់ចំនួន៤ប្រកាសអស់គ្រាប់មីន (Video Inside)

    ក្រុង និងស្រុកចំនួន ៤ នៃខេត្តពោធិ៍សាត់ ត្រូវបានរៀបចំធ្វើពិធីប្រកាសជាក្រុង-ស្រុកអស់មីន។ ខេត្តពោធិ៍សាត់ គឺជាខេត្តដែលរួមមានស្រុក៦ និងក្រុងមួយ។ តើស្រុកណាខ្លះដែលជាស្រុកអស់គ្រាប់មីន? អប្សរាណិតរាយការណ៍

  • កំពង់ផែដងទង់ ខេត្តកោះកុងសម្ពោធដាក់ប្រើប្រាស់ជាផ្លូវការ (Video Inside)

    កំពង់ផែដងទង់ ខេត្តកោះកុងសម្ពោធដាក់ប្រើប្រាស់ជាផ្លូវការ (Video Inside)

    កំពង់ផែដងទង់ក្នុងខេត្តកោះកុង ដែលប្រើប្រាស់ថវិកាជាតិជាង ៣លានដុល្លារ បានបើកឱ្យប្រើប្រាស់ជាផ្លូវការ។ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននៅព្រឹកថ្ងៃទី២៣ ខែមិថុនា បានអញ្ជើញសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែដងទង់ ដែលជាកំពង់ផែទេសចរណ៍ និងទំនិញរាយ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវក្រុង លេខ៩០០ ក្នុងភូមិ២ សង្កាត់ស្មាច់មានជ័យ នៃក្រុងខេមរភូមិន្ទ។ គម្រោងសាងសង់កំពង់ផែដងទង់នេះ ត្រូវបានចែកចេញជា ២ជំហាន សរុបកំពង់ផែមានបណ្តោយប្រវែង១១៥ម៉ែត្រ, ទទឹងប្រវែង១៦ម៉ែត្រកន្លះ និងមានជម្រៅទឹកពី៤ម៉ែត្រទៅ ៨ម៉ែត្រ ដែលមានលទ្ធភាពឱ្យនាវាផ្ទុកទំនិញទម្ងន់២ពាន់តោន អាចចូលចតបាន។ ក្រៅពីសំណង់កំពង់ផែបេតុង គម្រោងដែលប្រើប្រាស់ថវិកាជាតិជិត ១៣ពាន់លានរៀលនេះ ក៏មានបញ្ចូលនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន រួមមាន៖ ស្ពានបេតុងភ្ជាប់ទៅផែ, ផ្លូវបេតុង ចេញចូលផែ, អគារអ្នកដំណើររង់ចាំ, អគាររដ្ឋបាល, បន្ទប់ទឹកសាធារណៈ, ប្រព័ន្ធលូ, របង និងខ្លោងទ្វារជាដើម។ កំពង់ផែទេសចរណ៍ និងទំនិញរាយដងទង់នេះ គឺជាផ្នែកមួយក្នុងការតភ្ជាប់ និងភាពសម្បូរបែប នៃហេដ្ឋរចនាសម្ព័ន្ធផ្លូវសមុទ្រ នៅក្នុងខេត្តតំបន់ឆ្នេរទាំង៤ របស់កម្ពុជា ក៏ដូចជាលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន នៅក្នុងប្រទេសជាប់សមុទ្រទាំងបី នៃមហាអនុតំបន់មេគង្គ រួមមានកម្ពុជា ថៃ និងវៀតណាម។

  • បណ្ឌិត ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានគោលនយោបាយប្រាកដនិយម (Video Inside)

    បណ្ឌិត ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានគោលនយោបាយប្រាកដនិយម (Video Inside)

    បេក្ខជនអនាគតនាយករដ្ឋមន្ត្រី នៃគណបក្សប្រជាជនកម្ពុជាបានថ្លែងថា «គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានគោលនយោបាយប្រាកដនិយម, មិនប្រជាភិថុត និងមិនសន្យានោះទេ»។ ប្រសាសន៍ថ្លែងរបស់ណ្ឌិត ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងពិធីសំណេះសំណាល ជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តស្ទឹងត្រែងនៅថ្ងៃទី២២ ខែមិថុនា។ បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា គណបក្សប្រជាជនកម្ពុជា ជា «គណបក្សដែលបានគោរពបដិបត្តិយ៉ាងម៉ឺងម៉ាត់នូវបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ហើយបំពេញតួនាទីជាគណបក្ស ដែលកើតពីប្រជាជន របស់ប្រជាជន និងដើម្បីប្រជាជន»។ គណបក្សប្រជាជនកម្ពុជាត្រូវប្រជាពលរដ្ឋចាត់ទុកថាជាគណបក្សដែលបានជួយសង្គ្រោះជីវិតជាតិ និងប្រជាជន និងចូលរួមបង្កើតសាឡើងវិញជាលើកទី២នូវរបបរាជានិយម ក្រោយរដ្ឋប្រហារទម្លាក់អតីតព្រះមហាក្សត្រខ្មែរសម្តេចព្រះ នរោត្តម សីហនុ ដោយក្រុមធ្វើរដ្ឋប្រហារ លន់ នល់ ថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០។ សមិទ្ធផលបន្សល់ទុកដោយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាក្រោយថ្ងៃរំដោះ៧មករា ត្រូវបានគេចារិកទុកជាប្រវត្តិសាស្ត្រ និងជាតឹកតាងពិតប្រាកដសម្រាប់កូនខ្មែរជំនាន់ក្រោយ។ បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងប្រាប់យុវជនបក្សនៅក្នុងខេត្តស្ទឹងត្រែងត្រូវចងចាំ និងរក្សាសមិទ្ធផល នៃតឹកតាងប្រវត្តិសាស្ត្រ, ជាពិសេសចាប់តាំងពីការតស៊ូរំដោះប្រទេស ពីរបបប្រល័យពូជសាសន៍, ការកសាងប្រទេសពីបាតដៃទទេ, ការបង្រួបបង្រួមជាតិ និងឯកភាពទឹកដី, ការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ជាពិសេសការសង្គ្រោះជីវិត…

  • សកម្មជនគណបក្សប្រឆាំងបន្តសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន (Video Inside)

    សកម្មជនគណបក្សប្រឆាំងបន្តសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន (Video Inside)

    សកម្មជនគន្លឹះនៃគណបក្សភ្លើងទៀន បានបន្តការស្នើសុំចូលរួមជីវភាពនយោបាយ ជាមួយនឹងគណបក្សប្រជាជនកម្ពុជា ខណៈការបោះឆ្នោតសកល ខែកក្កដានៅសល់តែរយៈពេល ១ខែទៀតប៉ុណ្ណោះ គិតត្រឹមថ្ងៃសុក្រ ទី២៣ មិថុនានេះ។ សេចក្តីរាយការណ៍នៅថ្ងៃនេះ បានបង្ហាញការស្នើសុំចូលរួមធ្វើជីវភាពនយោបាយ របស់សកម្មជនគណបក្សភ្លើងទៀន នៅក្នុងរាជធានីភ្នំពេញ, និងខេត្តកំពង់ចាម។ យុវតីម្នាក់ឈ្មោះ ហាន់ ស៊ូជីន ដែលគេស្គាល់ថាធ្លាប់ជាអ្នកជឿជាក់ផ្កាប់មុខលើក្រុមប្រឆាំង និងមេខ្លោងក្បត់ជាតិ៣ជំនាន់ បានអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអស់ឈប់ជឿនយោបាយរបស់ក្រុមជ្រុលនិយម សម រង្ស៊ី។ គណបក្សភ្លើងទៀន ត្រូវបានគជបបដិសេធការចុះបញ្ជីចូលរួមក្នុងការប្រកួតប្រជែងបោះឆ្នោតសកល ដោយសារមិនបានបំពេញតាមលក្ខន្តិកៈ នៃនីតិវិធីដែលគជបបានតម្រូវ។ ក្រុមប្រឹក្សាធម្មនុញ្ញដែលជាស្ថាប័នច្បាប់កំពូលរបស់ជាតិ បានសម្រេចបដិសេធបន្ថែមទៀត ក្រោយការរកឃើញថាគណបក្សភ្លើងទៀននោះបានប្រព្រឹត្តខុសនឹងគតិច្បាប់។ ក្រោមការលុះនឹងឧបាយកលពីក្រុមជាមេខ្លោងនៅក្រៅប្រទេស, មេខ្លោងគណបក្សភ្លើងទៀន បានព្រមានថា នឹងធ្វើបាតុកម្មប្រឆាំងតវ៉ាថែមទៀត ប៉ុន្តែត្រូវបានប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ ប្រាប់ទៅវិញថា គេនឹងអនុវត្តច្បាប់ចំពោះអំពើរឹងរូសប្រឆាំងនឹងច្បាប់។ ការដើររបស់គណបក្សភ្លើងទៀន ដែលបង្កអំពើញុះញង់ទាំងឡាយនោះហើយ បានធ្វើឱ្យសកម្មជននានា បាននាំគ្នាដើរចេញ ពីគណបក្សភ្លើងទៀន និងពួកគេបានស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ នៅក្នុងខេត្តកំពង់ចាម, សកម្មជនរបស់គណបក្សភ្លើងទៀនត្រូវគេឃើញថា បាននាំគ្នាផ្តួលរំលំ ស្លាកគណបក្សចោល និងបានស្នើសុំចូលរួមជីវភាពនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣មិថុនានេះ។ ខែមេសា, ខែឧសភា និងឈានចូលក្នុងខែមិថុនានេះ គឺជាខែដែលមានការស្នើសុំចូលរួមជីវភាពនយោបាយជាច្រើន ពីសកម្មជនទាំងក្នុង និងក្រៅប្រទេសដែលធ្លាប់បានចូលរួមធ្វើសកម្មភាពបំរើគណបក្សប្រឆាំង។…

  • រដ្ឋសភាអនុម័តសេចក្តីព្រាងវិសោធនកម្មច្បាប់បោះឆ្នោត (Video Inside)

    រដ្ឋសភាអនុម័តសេចក្តីព្រាងវិសោធនកម្មច្បាប់បោះឆ្នោត (Video Inside)

    សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតដែលបំផ្លាញចោលនូវឧបាយកល របស់ក្រុមប្រឆាំងរារាំងដំណើរការបោះឆ្នោត ត្រូវបានអនុម័តទាំងស្រុងនៅថ្ងៃសុក្រ ទី២៣ មិថុនា ក្នុងសម័យប្រជុំរដ្ឋសភា ក្រោមអធិបតីភាពសម្តេចអគ្គមហាពញាចក្រី ហេង សំរិន។ សេចក្តីព្រាងច្បាប់នេះបានទទួលការគាំទ្រទាំងស្រុងពីសម្លេងចូលរួមចំនួនសរុប១១១នាក់។ សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៣មិថុនា បានស្នើកែទម្រង់ច្បាប់លើសិទ្ធិបោះឆ្នោត បន្ទាប់ពីក្រុមធ្វើនយោបាយប្រឆាំងបានដាក់ចេញនូវឧបាយកលទុច្ចរឹតព្យាយាមរារាំងពលរដ្ឋ មិនឱ្យចេញទៅបោះឆ្នោតសកលនៅថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ។ សេចក្តីព្រាងបានសរសេរថាការស្នើធ្វើវិសោធនកម្មច្បាប់នេះ គឺមិនបានដកហូតសិទ្ធិឈរឈ្មោះបោះឆ្នោតណា ចំពោះប្រជាពលរដ្ឋឡើយ ប៉ុន្តែតម្រូវអ្នកដែលឈរឈ្មោះឱ្យគេបោះឆ្នោតនៅគ្រប់កម្រិតទាំងអស់ ត្រូវតែចេញទៅបោះឆ្នោត…ហើយបើសិនជាមិនបានចេញទៅបោះឆ្នោតនោះទេ គឺបុគ្គលនោះនឹងត្រូវបាត់បង់សិទ្ធិរបស់ខ្លួនក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភាថ្ងៃទី២៣មិថុនា «គោលបំណងនៃការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ត្រូវបានធ្វើឡើងដើម្បីកែទម្រង់ «សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត» សម្តៅការលើកស្ទួយគុណតម្លៃ នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលបានចារិកនៅក្នុងរដ្ឋធម្មនុញ្ញ…និងលើកកម្ពស់ការទទួលខុសត្រូវរបស់អ្នកដឹកនាំនយោបាយ ដែលត្រូវជ្រើសរើស តាមរយៈការបោះឆ្នោតតាមបែបប្រជាធិបតេយ្យសេរីពហុបក្សទាំងនៅថ្នាក់ជាតិ, ទាំងនៅថ្នាក់ក្រោមជាតិ»។

  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៧០០ករណី (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៧០០ករណី (Video Inside)

    ប្រទេសមួយចំនួននៅអាស៊ាននៅតែបន្តមានករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩ ក្នុងនោះកម្ពុជាក៏បន្តរកឃើញឆ្លងថ្មី ១ករណីថែមទៀតផងដែរ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ យោងតាមក្រសួងសុខាភិបាលកម្ពុជា ការឆ្លងថ្មី ១ករណី នៅថ្ងៃនេះ ជាតួលេខឆ្លងថយចុះមកវិញចំនួន២ករណីបើប្រៀបធៀបនឹងម្សិលមិញ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៧៣៨ករណី ដែលជាតួលេខឆ្លងកើនឡើងវិញចំនួន ១២២ករណី ធៀបនឹងការឆ្លងកាលពីថ្ងៃម្សិលមិញ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៥ នៅអាស៊ានរួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, វៀតណាម, ឡាវ និងប្រទេសកម្ពុជា។ ប្រទេសហ្វីលីពីន គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ៤៩៧ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទសកម្ពុជា ដែលមានការឆ្លងចំនួនតែ ១ករណី ប៉ុណ្ណោះ។ ប្រទេសសឹង្ហបុរី, ថៃ, ម៉ាឡេស៊ី, ប្រុយណេ និងប្រទេសមីយ៉ាន់ម៉ា គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៥នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន…