Category: កម្មវិធីព័ត៌មាន

  • គជបបញ្ជាក់ស្ថានភាពល្អក្នុងថ្ងៃឃោសនាបោះឆ្នោតទី៣កក្កដា (Video Inside)

    គជបបញ្ជាក់ស្ថានភាពល្អក្នុងថ្ងៃឃោសនាបោះឆ្នោតទី៣កក្កដា (Video Inside)

    មន្ត្រីគណៈកម្មាធិការជាតិរៀបចញការបោះឆ្នោតបានថ្លែងថាស្ថានភាព នៃយុទ្ធនាការឃោសនាបោះឆ្នោតនៅថ្ងៃទី៣កក្កដានេះ បានប្រព្រឹត្តទៅដោយរលូន និងគ្មានអំពើហិង្សាឡើយ។ សេចក្តីប្រកាសព័ត៌មានថ្ងៃច័ន្ទនេះ បានឱ្យដឹងថាការឃោសនាថ្ងៃនេះភាគច្រើនជាសកម្មភាព នៃការចាក់មេក្រូផ្សព្វផ្សាយនៅតាមទីស្នាក់ការគណបក្ស និងចល័តតាមភូមិ, ការចែកខិត្តបណ្ណតាមខ្នងផ្ទះ, ការចែកខិតបណ្ណតាមទីសាធារណៈ និងការជួបប្រជុំផង ដែលការជួបប្រជុំភាគច្រើនធ្វើឡើងដោយគណបក្សប្រជាជនកម្ពុជា។ យោងតាមគជប មានគណបក្សនយោបាយចំនួន៤ បានធ្វើសកម្មភាពហែរក្បួនឃោសនាបោះឆ្នោតនៅថ្ងៃនេះ ក្នុងនោះគណបក្សសញ្ជាតិកម្ពុជា បានហែរក្បួនឃោសនានៅមណ្ឌលរាជធានីភ្នំពេញ, គណបក្សហ្វ៊ុនស៊ិនប៉ិចបានហែរក្បួនឃោសនានៅមណ្ឌលខេត្តត្បូងឃ្មុំ, គណបក្សខ្មែរឈប់ក្របានហែរក្បួនឃោសនានៅមណ្ឌលខេត្តកំពង់ស្ពឺ និងគណបក្សខ្មែររួបរួមជាតិ បានហែរក្បួនឃោសនានៅមណ្ឌលខេត្តប៉ៃលិន, មណ្ឌលខេត្តកំពង់ធំ និងមណ្ឌលខេត្តព្រះវិហារ។ យុទ្ធនាការឃោសនាមានរយៈពេល ២១ថ្ងៃ ដែលចាប់ផ្តើមតាំងពីថ្ងៃទី១ដល់ថ្ងៃទី២១កក្កដា។ ថ្ងៃទី២២កក្កដាគឺជាថ្ងៃស និងថ្ងៃទី២៣ កក្កដា គឺជាថ្ងៃបោះឆ្នោតនៅទូទាំងប្រទេស។

  • ក្រុមប្រឹក្សាធម្មនុញ្ញបញ្ជាក់ ធម្មនុញ្ញភាពនៃវិសោធនកម្មច្បាប់បោះឆ្នោត (Video Inside)

    ក្រុមប្រឹក្សាធម្មនុញ្ញបញ្ជាក់ ធម្មនុញ្ញភាពនៃវិសោធនកម្មច្បាប់បោះឆ្នោត (Video Inside)

    ក្រុមប្រឹក្សាធម្មនុញ្ញដែលជាស្ថាប័នច្បាប់កំពូលបំផុតរបស់ព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ភាពស្របច្បាប់នូវធម្មនុញ្ញភាពវិសោធនកម្មច្បាប់បោះឆ្នោតដែលបានអនុម័ត និងឯកភាពដោយស្ថាប័នរដ្ឋសភា និងព្រឹទ្ធសភា។ សេចក្តីប្រកាសព័ត៌មានក្រុមប្រឹក្សាធម្មនុញ្ញថ្ងៃទី៣ កក្កដា ឆ្នាំ២០២៣ បានបញ្ជាក់ថា «ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចជាឯកច្ឆន្ទថាច្បាប់ស្តីពី វិសោធនកម្មច្បាប់បោះឆ្នោត» ដែលរដ្ឋសភាបានអនុម័ត និងព្រឹទ្ធសភាបានឯកភាពទាំងស្រុងកន្លងមកនោះ «ត្រូវបានប្រកាសថាស្របនឹងរដ្ឋធម្មនុញ្ញ»។ សេចក្តីប្រកាសថ្ងៃទី៣កក្កដានេះ បានធ្វើឡើងបន្ទាប់ពីសេចក្តីព្រាងវិសោធនកម្មច្បាប់បោះឆ្នោត ត្រូវបានគេបញ្ជូនទៅក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីស្នើសុំពិនិត្យធម្មនុញ្ញភាព បន្ទាប់ពីឆ្លងកាត់ការអនុម័តរដ្ឋសភាកាលពីថ្ងៃទី២៣ មិថុនា និងការឯកភាពពីស្ថាប័នព្រឹទ្ធសភាកាលពីថ្ងៃទី២៩ មិថុនា។ យោងតាមការធ្វើវិសោធនកម្ម, ច្បាប់នេះមិនបានដកហូតសិទ្ធិឈរឈ្មោះបោះឆ្នោត ចំពោះប្រជាពលរដ្ឋឡើយ ប៉ុន្តែតម្រូវអ្នកដែលឈរឈ្មោះឱ្យគេបោះឆ្នោតនៅគ្រប់កម្រិតទាំងអស់ ត្រូវតែចេញទៅបោះឆ្នោត…ហើយបើសិនជាមិនបានចេញទៅបោះឆ្នោតនោះទេ គឺបុគ្គលនោះ នឹងត្រូវបាត់បង់សិទ្ធិរបស់ខ្លួនក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត។

  • ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ១រោច ខែបឋមាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ១រោច ខែបឋមាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ អាជីវកម្ម និងការងាររបស់អ្នកហាក់មានភាពស្មុគ្រ ស្មាញបន្តិចនៅថ្ងៃនេះ។ អ្នកពិបាកនឹងធ្វើឲ្យមនុស្សនៅជុំវិញខ្លួនជឿជាក់ និងធ្វើតាមសំណើ របស់អ្នកខ្លាំងណាស់។ ចំណែកការចាយវាយវិញ​ រឹតតែត្រូវប្រយ័ត្នប្រយែងបំផុត ពីព្រោះ លទ្ធភាពដែលអ្នកនឹងមានការខាតបង់កំពង់កើនឡើង។ ទន្ទឹមនឹងនោះ សូមស្វែងរកបង្អែក ដោយការធ្វើទំនាក់ទំនងតូចធំ ពិសេសជាមួយថ្នាក់លើដែលមានសមត្មភាព។ ផ្ទុយពីភាព អវិជ្ជមាននេះ លោកអ្នកទទួលបានការយោគយល់ល្អក្នុងទំនាក់ទំនងផ្ទាល់ខ្លួន។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដែលមានអំណោយ ផលបំផុតសម្រាប់ការចរចា ដោះស្រាយបញ្ហាចាស់ថ្មី និងការបង្ហាញគោលគំនិតនានជា ដើម។ ចំពោះកិច្ចការងារទាំងឡាយរបស់អ្នកក្នុងថ្ងៃនេះ នឹងទទួលបានផលសម្រេច។ លោកអ្នកអាចធ្វើការបង្ហាញគោលគំនិតដោយសេរី សូម្បីតែការពិភាក្សាដ៏តានតឹងក៏អាច រកឃើញលទ្ធផលជាទីគាប់ចិត្តផងដែរ។ លោកអ្នកអាចរំពឹងថា ទទួលបានលាភសក្ការៈ ឳកាសការងារល្អៗ និងលុយកាក់ច្រើនផងដែរ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ការងាររបស់អ្នកក្នុងថ្ងៃនេះអាចជួបបញ្ហាដោយសារ ភាពស្មុគ្រស្មាញដែលមិនទាន់បានដោះស្រាយរួចរាល់។ សូមលោកអ្នកចូលខ្លួនដើម្បីមាន លទ្ធភាពយល់ដឹងពីបញ្ហា ហើយដោះស្រាយឲ្យបានឆាប់។ ស្ថានភាពស្មុគ្រស្មាញនេះនឹង…

  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជិត ៧០០ករណី (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជិត ៧០០ករណី (Video Inside)

    ប្រទេសមួយចំនួនក្នុងអាស៊ាននៅតែមានករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩ ក្នុងនោះប្រទេសកម្ពុជា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ក៏មានករណីឆ្លងថ្មីចំនួន ១៦ករណីផងដែរ។ យោងតាមក្រសួងសុខាភិបាល នេះជាករណីឆ្លងច្រើនជាថ្មីម្តងទៀត បន្ទាប់ពីមិនមានករណីឆ្លងសោះកាលពីថ្ងៃម្សិលមិញ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៦៦៥ករណី ដែលជាតួលេខឆ្លងបន្តកើនឡើងថែមទៀតចំនួន ៩១ករណី ធៀបនឹងការឆ្លងកាលពីម្សិលមិញ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៥ នៅអាស៊ាន រួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, វៀតណាម, កម្ពុជា និងប្រទេសឡាវ។ ប្រទេសហ្វីលីពីន គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ៥០៣ករណី។ តួលេខឆ្លងតិចជាងគេក្នុងចំណោមប្រទេសទាំង៤ នោះ គឺប្រទេសឡាវ ដែលមានការឆ្លងចំនួន ៩ករណី។ ប្រទេសសឹង្ហបុរី, ថៃ, មីយ៉ាន់ម៉ា, ម៉ាឡេស៊ី និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានម្នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននា ពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន…

  • កម្ពុជានិងឡាវប្តូរអ្នកទោសគ្នា (Video Inside)

    កម្ពុជានិងឡាវប្តូរអ្នកទោសគ្នា (Video Inside)

    អ្នកទោសកកម្ពជា-ឡាវចំនួន៤៣នាក់ ត្រវបានកម្លាំងសមត្ថកិច្ចទាំង២ប្រទេស ធ្វើការផ្ទេរគ្នាទៅវិញទៅមក ដើម្បីអនុវត្តវិធានការច្បាប់បន្ដ។ ការផ្ទេរនេះបានធ្វើឡើងនាថ្ងៃទី២៩មិថុនា នៅច្រកទ្វារអន្តរជាតិ ត្រពាំងក្រៀល នៃខេត្តស្ទឹងត្រែង។ អប្សរាណិតរាយការណ៍

  • វគ្គហ្វឹកហ្វឺនមួយត្រៀមបំពេញបេសកកម្មអង្គការសហប្រជាជាតិបិទបញ្ចប់ (Video Inside)

    វគ្គហ្វឹកហ្វឺនមួយត្រៀមបំពេញបេសកកម្មអង្គការសហប្រជាជាតិបិទបញ្ចប់ (Video Inside)

    វគ្គហ្វឹកហ្វឺនមួយរបស់កងរាជអាវុធហត្ថ ដើម្បីត្រៀមចេញបំពេញបេសកកម្មរក្សាសន្តិភាព អង្គការសហប្រជាជាតិនៅប្រទេសស៊ូដង់ខាងត្បូង ត្រូវបានបិទបញ្ចប់នៅថ្ងៃទី៣០មិថុនានេះ។ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សា សន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម បានថ្លែងថាវគ្គហ្វឹកហ្វឺនដែលមានការជួយបង្វឹកពីយោធាចារ្យបារាំង ពិតជាមាន សារៈសំខាន់ណាស់ ក្នុងទិសដៅកសាងពង្រឹងសមត្ថភាពដល់កម្លាំងមួកខៀវកម្ពុជា ដើម្បីបំពេញកាតព្វកិច្ចជាអ្នកអនុវត្តច្បាប់, ជានគរបាលយុត្តិធម៌បង្ក្រាបបទល្មើសផ្សេងៗ ដែលអង្គការសហប្រជាតិប្រគល់ឱ្យ។ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានកោតសរសើរចំពោះស្ថាប័នចំណុះមជ្ឈមណ្ឌលជាតិ រក្សាសន្តិភាព ជាពិសេសវិទ្យាស្ថានហ្វឹកហ្វឺន ដែលជាថ្នាលបណ្តុះបណ្តាលជាបន្តបន្ទាប់ទាំងវគ្គហ្វឹកហ្វឺន ម្ចាស់ការខ្លួនឯង និងវគ្គហ្វឹកហ្វឺនជាមួយបណ្តាប្រទេសជាមិត្ត ដើម្បីធ្វើនវានុវត្តន៍ ចំណេះដឹង ចំណេះធ្វើ ឆ្លើយតបទៅនឹងការវិវឌ្ឍន៍ នៃស្ថានការណ៍ជាក់ស្តែងលើសកលលោក។ បច្ចុប្បន្ន មជ្ឈមណ្ឌលជាតិ បានផ្តល់ការហ្វឹកហ្វឺនក្នុង និងក្រៅប្រទេសដល់សិក្ខាកាមជាតិ អន្តរជាតិសរុបចំនួន ៥២៥វគ្គ ដែលមានសិក្ខាកាមចំនួន២ម៉ឺន៥ពាន់៣០២នាក់។ ដោយឡែកវគ្គហ្វឹកហ្វឺនដែលបានបញ្ចប់នេះ មានសិក្ខាកាមចូលរួមសរុបចំនួន ៣៥នាក់ ក្នុងនោះមានស្ត្រីចំនួន ១៨នាក់ មកពីបណ្តាឯកភាពនានា នៃកងយោធពលខេមរភូមិន្ទ។

  • សម្តេចតេជោព្រមានការបិទបណ្តាញហ្វេសប៊ុកបើសិនជាបង្កភាពរុកគួនក្តៅក្រហាយ (Video Inside)

    សម្តេចតេជោព្រមានការបិទបណ្តាញហ្វេសប៊ុកបើសិនជាបង្កភាពរុកគួនក្តៅក្រហាយ (Video Inside)

    សម្តេចតេជោ ហ៊ុន សែន បានព្រមាននឹងបិទបណ្តាញហ្វេសប៊ុកមិនឱ្យប្រើប្រាស់ក្នុងប្រទេសកម្ពុជាឡើយ បើសិនជាមានការរុកគួន និងបង្កភាពក្តៅក្រហាយ។ ក្រុមធ្វើនយោបាយប្រឆាំង បានព្យាយាមរុកគួនប្តឹងសម្តេចដល់ក្រុមហ៊ុនហ្វេសប៊ុក ដែលសម្រេចបិទបណ្តោះអាសន្ន គណនីហ្វេសប៊ុករបស់សម្តេចរយៈពេល៦ខែ។ ក្រុមហ៊ុនហ្វេសប៊ុកនៅជាមួយគ្នានេះបានធ្វើមិនដឹងមិនឮនូវទង្វើរបស់ក្រុមប្រឆាំង ដែលប្រើប្រាស់ហ្វេសប៊ុក ផ្សាយរារាំងសិទ្ធិប្រជាពលរដ្ឋមិនឱ្យទៅបោះឆ្នោត និងគណនីខ្លះត្រូវគេរាយការណ៍ថាបានប្រើសម្តីវាយប្រហារប្រមាថដាក់មកលើប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងក្រុមគ្រួសារនូវព័ត៌មានមិនពិតជាច្រើនថែមទៀត ប៉ុន្តែក្រុមហ៊ុនហ្វេសប៊ុកបែរជាធ្វើគនិងថ្លង់។ សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងប្រាប់ប្រជាពលរដ្ឋក្នុងសប្តាហ៍នេះថា សម្តេចបញ្ឈប់ការប្រើប្រាស់ហ្វេសប៊ុកហើយ ប៉ុន្តែនឹងជំនួសមកវិញនូវប្រព័ន្ធតេឡេក្រាម, ប្រព័ន្ធ Tik Tok និងតាមបណ្តាញសង្គមនានាដទៃទៀត។ ការថ្លែងបញ្ជាក់ការបញ្ឈប់ប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកដែលមានចំនួនអ្នកចុច Like ប្រមាណ១៤ លាននាក់នេះ បាននាំឱ្យក្រុមធ្វើនយោបាយប្រឆាំងនៅក្រៅស្រុក បង្កើនភាពផ្គើនកាន់តែខ្លាំងថែមទៀតដាក់មកលើសម្តេចតេជោ ហ៊ុន សែន។ ថ្លែងក្នុងពិធីសំណេះសំណាលមួយជាមួយកម្មករ រោងចក្រក្នុងស្រុកក្រគរខេត្តពោធិ៍សាត់ នៅថ្ងៃទី៣០មិថុនា, សម្តេចបានព្រមានមនុស្សនៅក្រៅប្រទេសមិនត្រូវផ្គើនលើបញ្ហា ហ្វេសប៊ុកនោះឡើយ។ បណ្តាញសង្គមហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែន បានចាប់ផ្តើមដំណើរការលើកដំបូងតាំងពីឆ្នាំ២០១៥។ បច្ចុប្បន្នបណ្តាញសង្គមហ្វេសប៊ុករបស់សម្តេចមានអ្នក Followers ប្រមាណ១៤លាននាក់ ប៉ុន្តែភាពរុកគូនដែលព្យាយាមចង់បំផ្លាញប្រជាប្រីយ៍ភាពរបស់សម្តេច ដែលហ្វេសប៊ុកមិនអាចគ្រប់គ្រង បានតម្រូវឱ្យសម្តេចត្រូវឈប់ប្រើបណ្តាញសង្គមហ្វេសប៊ុកនោះ ដោយរៀបចំទំនាក់ទំនងជាមួយប្រជាពលរដ្ឋវិញតាមបណ្តាញសង្គម Telegram, Tik Tok, YouTube, Instagram, Twitter និងបណ្តាញសង្គមខ្លះដទៃទៀត។ សម្តេចតេជោបានប្រាប់ប្រជាពលរដ្ឋថា…

  • រាជរដ្ឋាភិបាលបញ្ជាក់បុណ្យអុំទូកដ៏ធំ ក្នុងឆ្នាំ២០២៣ រៀបចំធ្វើក្នុងរាជធានី (Video Inside)

    រាជរដ្ឋាភិបាលបញ្ជាក់បុណ្យអុំទូកដ៏ធំ ក្នុងឆ្នាំ២០២៣ រៀបចំធ្វើក្នុងរាជធានី (Video Inside)

    រាជរដ្ឋាភិបាលបានប្រកាសការរៀបចំបុណ្យអុំទូកប្រពៃណីជាតិ ក្រោយការខកខានមិនបានធ្វើកាលពីឆ្នាំកន្លងទៅ។ កម្ពុជាក្នុងឆ្នាំ២០២២ បានលើកពិធីបុណ្យអុំទូកក្នុងរាជធានីភ្នំពេញ ដោយសារតែក្នុងរង្វង់ខែវិច្ឆិកានោះ មានការរៀបចំព្រឹត្តិការណ៍ប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះថែមទៀត។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសនៅថ្ងៃទី៣០មិថុនាថា ពិធីបុណ្យអុំទូកឆ្នាំ២០២៣ក្នុងរាជធានីភ្នំពេញ នឹងរៀបចំធ្វើឱ្យបានអ៊ឹកអធិកជាទីបំផុត។ រាជរដ្ឋាភិបាលបានប្រកាសរួចមកហើយថាក្នុងពិធីបុណ្យអុំទូកនិងពិធីរំលឹកខួប៧០ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកាឆ្នាំ២០២៣ នឹងមានការបាញ់កាំជ្រួចរបស់ជប៉ុនថែមទៀត ដែលនឹងធ្វើឱ្យពិធីកាន់តែមានភាពរីករាយកាន់តែខ្លាំងឡើង។

  • ដ្រូនមិនស្គាល់អត្តសញ្ញាណបាត់មុខក្រោយកម្លាំងត្រៀមចាំកម្ទេច (Video Inside)

    ដ្រូនមិនស្គាល់អត្តសញ្ញាណបាត់មុខក្រោយកម្លាំងត្រៀមចាំកម្ទេច (Video Inside)

    ដ្រូនដែលបង្ហោះដោយក្រុមបច្ចាមិត្តពីទឹកដី នៃប្រទេសជិតខាង បានបាត់ការហោះហើររយៈពេល២ថ្ងៃមកហើយ ខណៈដែលកម្លាំងកងយោធពលខេមរភូមិន្ទបានត្រៀមបាញ់កម្ទេចចោល។ ដ្រូនមិនស្គាល់អត្តសញ្ញាណនោះ បានហោះចូលស៊ើបការណ៍រយៈពេល៧ថ្ងៃជាប់គ្នា វេលាមុនម៉ោង៩យប់ ដែលគេជឿថាជាដ្រូនរបស់ក្រុមពាក់ព័ន្ធនឹងក្រុមប្រដាប់អាវុធជាតិវៀតណាម ដែលបាក់ទ័ពរត់ចូលព្រៃ បន្ទាប់ពីការតាមដេញបង្ក្រាបរបស់កងកម្លាំងរបស់រដ្ឋាភិបាលវៀតណាម។ សម្តេចតេជោបានថ្លែងថាដ្រូនមិនស្គាល់អត្តសញ្ញាណទាំងនោះ គឺជាដ្រូនហោះស៊ើបការណ៍ស្វែងរកគ្នីគ្នារបស់ក្រុមប្រដាប់អាវុធបាក់ទ័ពទាំងនោះ ដែលកំពុងលាក់ខ្លួននៅក្នុងព្រៃ។ កម្លាំងកងអង្គរក្សចំនួន៥០០នាក់ប្រដាប់ដោយអាវុធរួម និងអាវុធបាញ់ដ្រូនយ៉ាងហោច ២០០ដើម ត្រូវបានដាក់ពង្រាយសហការជាមួយកងកម្លាំងភូមិភាគ ដើម្បីចាំបាញ់កម្ទេចដ្រូនទាំងឡាយនោះ និងតាមស្វែងរកមុខសញ្ញាជនសង្ស័យបាក់ទ័ព ដែលអាចលាក់ខ្លួនក្នុងព្រៃ នៃទិសឥសានប្រទេសនោះថែមទៀត។ ប៉ុន្តែគិតមកទល់នឹងថ្ងៃទី៣០មិថុនានេះ ដ្រូនមិនស្គាល់អត្តសញ្ញាណនោះ បានបាត់លែងបង្ហាញវត្តមានដូចមុនទៀតនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្តល់រង្វាន់ចំនួន២០ម៉ឺនដុល្លារ សម្រាប់អ្នកណាដែលបាន បាញ់ទម្លាក់ ដ្រូនរបស់ក្រុមបច្ចាមិត្ត ដើម្បីការកំណត់អត្តសញ្ញាណថាតើជាដ្រូនដែលចេញមកពីប្រភពណាពិតប្រាកដ។

  • សកម្មជនគណបក្សភ្លើងទៀនបន្តសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន (Video Inside)

    សកម្មជនគណបក្សភ្លើងទៀនបន្តសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន (Video Inside)

    សកម្មជនគន្លឹះនៃគណបក្សភ្លើងទៀន បានបន្តការស្នើសុំចូលរួមជីវភាពនយោបាយ ជាមួយនឹងគណបក្សប្រជាជនកម្ពុជា ខណៈការបោះឆ្នោតសកលខែកក្កដា ខណៈការបោះឆ្នោតនឹងមកដល់ក្នុងរយៈពេល២៣ថ្ងៃខាងមុខនេះទៀតគិតត្រឹមថ្ងៃសុក្រនេះ។ សេចក្តីរាយការណ៍នៅថ្ងៃទី៣០មិថុនា បានបង្ហាញពីសកម្មជនគណបក្សភ្លើងទៀន នៃខេត្តកំពត, ខេត្តព្រៃវែង និងនៅក្នុងរាជធានីភ្នំពេញ។ លោក សេង វណ្ណា បេក្ខជនពេញសិទ្ធិតំណាងរាស្ត្រមណ្ឌលកំពត នៃគណបក្សភ្លើងទៀន នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ បានចេញវីដេអូប្រកាសចាកចេញពីគណបក្សប្រឆាំង និងស្នើសូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ភាពខ្ជីខ្ជារបស់គណបក្សភ្លើងទៀនដែលមិនគោរពតាមលក្ខន្តិកៈ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបានគជបបដិសេធការចុះបញ្ជីចូលរួមក្នុងគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត។ ភាពខ្ជីខ្ជាគ្មានការទទួលខុសត្រូវក្រៅពីការញុះញង់បំបែកបំបាក់ជាតិឱ្យធ្លាក់ក្នុងឧបាយកល នៃសកម្មភាពបដិវត្តន៍បំផ្លាញប្រទេសជាតិ បាននាំឱ្យសមាជិកក្រោម បង្គាប់គណបក្សភ្លើងទៀន ត្រូវគេឃើញបាននាំគ្នាថ្កោលទោសគណបក្ស និងពួកគេបាននាំគ្នាមកចូលរួមធ្វើនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ។ សមាជិកគណៈកម្មាធិការប្រតិបត្តិ និងជាបេក្ខជនឈរឈ្មោះតំណាងរាស្ដ្រមណ្ឌលព្រៃវែង នៃគណបក្សភ្លើងទៀន លោក ជុំ ហាក់ បានស្នើសុំសម្ដេចតេជោ ហ៊ុន សែន ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ខែមេសា, ខែឧសភា និងក្នុងខែមិថុនានេះ គឺជាខែដែលមានការស្នើសុំចូលរួមជីវ ភាពនយោបាយជាច្រើនពីសកម្មជនទាំងក្នុង និងក្រៅប្រទេសដែលធ្លាប់បានចូលរួមធ្វើសកម្មភាពបំរើគណបក្សប្រឆាំង។ នេះជាការស្នើសុំចូលរួមជីវភាពនយោបាយរបស់សកម្មជនគន្លឹះម្នាក់ទៀតឈ្មោះ ទេព ដាពោធិ មេដឹកនាំក្រុមប្រឆាំងប្រចាំប្រទេសហូឡង់ ដែលស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា…