-
សម្តេចតេជោអំពាវនាវរកកិច្ចសហការពីបណ្តាគណបក្សនយោបាយទប់ស្កាត់ឧបាយកលចង់បំផ្លាញលទ្ធផលការបោះឆ្នោត (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវរកកិច្ចសហការជាមួយបណ្តាគណបក្សនយោបាយនានា ដើម្បីការទប់ស្កាត់នូវឧបាយកលមួយ ដែលចង់ឱ្យសន្លឹកឆ្នោតក្លាយជាលទ្ធផលមិនបានការ។ យោងតាមសារសម្លេងរបស់សម្តេចតេជោ ហ៊ុន សែន, គេទើបបានរកឃើញនូវឧបាយកលថ្មីមួយទៀត ដែលមានមនុស្សបន្លំខ្លួនជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា និងអ្នកក្លែងបន្លំនោះ បានប្រាប់ពលរដ្ឋត្រូវគូសលើសន្លឹកឆ្នោតឱ្យច្រើនជាងមួយគណបក្ស។ យោងតាមនីតិវិធី ការគូសសន្លឹកឆ្នោតលើសពីមួយគណបក្ស នឹងត្រូវគេចាត់ទុកថាជាសន្លឹកឆ្នោតមិនបានការ។ សម្តេចតេជោ ហ៊ុន សែន ក្នុងសារសម្លេងកាលពីយប់ថ្ងៃទី៤កក្កដា បានបញ្ជាក់យ៉ាងនេះ។ (សម្លេងសម្ដេច) ក្រុមធ្វើនយោបាយប្រឆាំងនៅក្រៅប្រទេស ត្រូវគេឃើញថាបានបង្កើតនូវសេណារីយោទុច្ចរិតជាច្រើនកន្លងមកនេះ ដើម្បីរារាំងដំណើរការបោះឆ្នោតសកលថ្ងៃទី២៣កក្កដា។ សេណារីយោទុច្ចរិតចុងក្រោយនេះ គឺជាសេណារីយោមួយថ្មីទៀត តាមរយៈការក្លែងបន្លំខ្លួនធ្វើជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ក្នុងសារសម្លេងដដែល បានអំពាវនាវសមត្ថកិច្ចពាក់ព័ន្ធ ត្រូវស្វែងរកមនុស្សដែលជាប់ពាក់ព័ន្ធ ដើម្បីការដាក់ទោសទៅតាមច្បាប់។ ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នឹងមកដល់ក្នុង១៨ថ្ងៃខាងមុខនេះហើយ គិតត្រឹមថ្ងៃ៥កក្កដានេះ។ សម្តេចតេជោបានអំពាវនាវក្រុមការងារគណបក្សនយោបាយ ត្រូវខិតខំពន្យល់ប្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស ដោយមិនត្រូវលង់តាមឧបាយកលទុច្ចរិត ដែលចង់បំផ្លាញលទ្ធផលការបោះឆ្នោតនាពេលខាងមុខនេះឡើយ។
-
ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៤រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ នៅក្នុងថ្ងៃនេះអ្នកប្រហែលជាត្រូវប្រឈមនឹងការ បោកបញ្ឆោតពីសំណាក់ដៃគូ និងមិត្តរួមការងារ ដូច្នេះសូមរៀបចំការងាររបស់អ្នកតាមវិធី មួយ ដើម្បីចៀសវាងពីស្ថានភាពទ្វេរមុខ។ ហោរាសាស្រ្តក៏រំលឹកផងដែរថា សម្រាប់អ្នកក្នុង ពេលឥឡូវនេះចូរប្រើប្រាស់គំនិត ព្យាយាមបំពេញការងារអោយបានច្រើនបំផុត ប៉ុន្តែមិន គួរគិតគូរអំពីផ្នែកសម្ភារៈនោះទេ ពីព្រោះវាមិនទាន់ដល់ពេលនៅឡើយ។ ក្នុងនោះ សូមកុំបោះបង់ពេលវេលា និងលុយកាក់ជុំវិញកិច្ចព្រមព្រៀង ពីព្រោះការបោកញ្ឆោតកំពុងមាន ភាពវិជ្ជមានបំផុត។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ នៅក្នុងថ្ងៃនេះទំនាក់ទំនងនឹងមានការធ្លាក់ចុះ លើសពី នេះអ្វីដែលគួរប្រុងប្រយ័ត្នបំផុត គឺទំនាក់ទំនងជាមួយនឹងថ្នាក់លើរបស់អ្នកតែម្តង។ ហេតុ នេះ សម្រាប់ការប្រជុំពិភាក្សា ការចូលរួមសកម្មភាពជាក្រុមក្តី សូមមានភាពប្រុងប្រយ័ត្នឲ្យ បានច្រើនបំផុត ហើយបើអាចសូមកុំបញ្ចេញមតិច្រើនពេក។ ហោរាសាស្រ្តអាជីពណែនាំ ឲ្យលោកអ្នកជៀសវាងអោយបានលើករណីមើលស្រាល ឬរិះគន់ចំពោះខ្លួនឯង។ ពីព្រោះ បើអ្នកឈប់រំខានមកលើខ្លួនឯង អ្វីៗនឹងប្រសើរឡើងវិញមិនខាន។ ដោយឡែក លោកអ្នកក៏ នៅតែអាចធ្វើការសាកល្បង និងស្រមើស្រមៃចំពោះកិច្ចការតូចធំបាន។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា…
-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៩០០ករណី (Video Inside)

ប្រទេសមួយចំនួនក្នុងអាស៊ាននៅតែមានករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងមកនេះ។ ដោយឡែកប្រទេសកម្ពុជាមិនមានរកឃើញករណីឆ្លងថ្មីឡើយ នៅថ្ងៃនេះ បន្ទាប់ពីមានករណីឆ្លងច្រើននាប៉ុន្មានថ្ងៃជាប់គ្នាចុងក្រោយ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាន នៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៩១៨ករណី ដែលជាតួលេខឆ្លងបន្តកើនឡើងមកវិញចំនួន ៥២ករណី ធៀបនឹងការឆ្លងកាលពីម្សិលមិញ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៧ នៅអាស៊ានរួមមាន ប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, ថៃ និងប្រទេសឡាវ។ ប្រទេសហ្វីលីពីន គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ៣៧០ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសឡាវ ដែលមានការឆ្លងចំនួន ១៥ករណី។ ប្រទេសសឹង្ហបុរី, កម្ពុជា និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះមាន ១៨នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី, ម៉ាឡេស៊ី និងប្រទេសថៃ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ២៥ម៉ឺន…
-
ភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់នឹងបន្ដក្នុងសប្ដាហ៍ទៅមុខនេះ (Video Inside)

បាតុភូត ភ្លៀង ផ្គរ រន្ទះ និងខ្យល់ កន្ត្រាក់ នឹងនៅតែកើតមានថែមទៀតក្នុងសប្ដាហ៍ទៅមុខនេះ ខណៈកម្ពុជាបានទទួលនូវឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបគួបផ្សំ និងខ្យល់មូសុងនិរតីក្នុងកម្រិតខ្សោយ។ យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម រវាងពីថ្ងៃទី៥ រហូតដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ នៅក្នុងតំបន់ទំនាបកណ្ដាល នឹងមានសីតុណ្ហភាពកម្ដៅអប្បបរមារវាងពី២៤ ទៅ២៦ អង្សាសេ និងសីតុណ្ហភាពកម្ដៅអតិបរមាមានរវាងពី ៣៤ទៅ ៣៦អង្សាសេ។ សីតុណ្ហភាពកម្ដៅនេះ បើប្រៀបធៀបនឹងសប្តាហ៍មុន គឺបានកើនឡើង១អង្សា សេ។ យោងតាមការព្យាករណ៍, ក្នុងតំបន់ទំនាប កណ្ដាលដែល រួមមានរាជធានីភ្នំពេញ, ខេត្ដកណ្តាល, ខេត្ដស្វាយរៀង, ខេត្ដព្រៃវែង និងខេត្ដតាកែវ អាចមានភ្លៀងធ្លាក់ក្នុងកម្រិត ខ្សោយទៅតិចតួច និងមធ្យមដោយផ្នែកខ្លះ លាយឡំ ដោយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់។ ចំណែកនៅតំបន់ខ្ពង់រាប សីតុណ្ហភាពកម្ដៅអប្បបរមា មានរវាងពី ២៤ទៅ ២៦ អង្សាសេ និងសីតុណ្ហភាពកម្ដៅ អតិបរមា មានរវាងពី ៣៣ទៅ ៣៥ អង្សាសេ។ បើប្រៀបធៀបនឹងសប្ដាហ៍មុន…
-
ព្រះវិហារឥស្លាមតម្លៃ២៤ម៉ឺនដុល្លារសម្ពោធនៅត្បូងឃ្មុំ (Video Inside)

-
គ.ជ.ប បញ្ជាក់ស្ថានភាពល្អក្នុងថ្ងៃឃោសនាបោះឆ្នោតទី៤កក្កដា (Video Inside)

មន្ត្រីគណៈកម្មាធិការជាតិរៀបចញការបោះឆ្នោតបានថ្លែងថាស្ថានភាព នៃយុទ្ធនាការឃោសនាបោះឆ្នោតនៅថ្ងៃទី៤កក្កដានេះ បានប្រព្រឹត្តទៅដោយរលួន និងគ្មានអំពើហិង្សាឡើយ។ សេចក្តីប្រកាសព័ត៌មានថ្ងៃអង្គារនេះ បានឱ្យដឹងថាការឃោសនាថ្ងៃនេះមានគណបក្សនយោបាយចំនួន៣ បានធ្វើសកម្មភាពហែរឃោសនា ក្នុងនោះរួមមានគណបក្សខ្មែររួបរួមជាតិ, គណបក្សហ៊្វិនស៊ិនប៉ិច និងគណបក្សសញ្ជាតិកម្ពុជា។ ការឃោសនានៅថ្ងៃនេះផងដែរ រួមមានការជួបប្រជុំ, ការចាក់មេក្រូផ្សព្វផ្សាយនៅតាមទីស្នាក់ការគណបក្ស និងចល័តតាមភូមិ, ការប្រគុំតន្ត្រី, ការចាក់បញ្ចាំង Slide វីដេអូ, ការចែកខិត្តបណ្ណតាមខ្នងផ្ទះ, ការចែកខិតបណ្ណ និងបដាតាមទីសាធារណៈ និងសកម្មភាពដទៃទៀតជាហូរហែរ។ យុទ្ធនាការឃោសនាមានរយៈពេល ២១ថ្ងៃ ដែលចាប់ផ្តើមតាំងពីថ្ងៃទី១ ដល់ថ្ងៃទី២១កក្កដា។ ថ្ងៃទី២២កក្កដា គឺជាថ្ងៃស និងថ្ងៃទី២៣ កក្កដា គឺជាថ្ងៃបោះឆ្នោតនៅទូទាំងប្រទេស។
-
ក្រសួងអប់រំដាក់ចេញយុទ្ធនាការអប់រំឌីជីថលដល់សិស្សជាង៤ម៉ឺននាក់ (Video Inside)

សិស្សជាងបួនម៉ឺននាក់ដែលកំពុងសិក្សានៅកម្រិតមធ្យមសិក្សាទុតិយភូមិ នឹងទទួលបានកម្មវិធីសិក្សាអប់រំឌីជីថល ដែលនឹងប្រព្រឹត្តទៅក្នុងខែកក្កដានេះ។ យុទ្ធនាការនឹងត្រូវអនុវត្តនៅតាមគ្រឹះស្ថានមធ្យមសិក្សារដ្ឋចំនួន៣៨ នៅក្នុងរាជធានីភ្នំពេញ ហើយសិស្សានុសិស្សជាង ៤ម៉ឺននាក់ ដែលកំពុងសិក្សានៅកម្រិតមធ្យមសិក្សាទុតិយភូមិ នឹងទទួលការបណ្តុះបណ្តាល ដោយគរុនិស្សិត និងគរុសិស្សស្ម័គ្រចិត្តចំនួន៣៦៧នាក់ ដែលនឹងត្រូវចុះផ្ទាល់ទៅកាន់ថ្នាក់រៀនជិតមួយពាន់បន្ទប់នៅគ្រប់វិទ្យាល័យរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ, តាមរយៈយុទ្ធនាការនេះ, គរុនិស្សិត នៃវិទ្យាស្ថានជាតិអប់រំ និងគរុសិស្ស នៃវិជ្ជាស្ថានគរុកោសល្យរាជធានីភ្នំពេញ នឹងផ្តល់ជូនដល់សិស្សានុសិស្សពីថ្នាក់ទី១០ ដល់ថ្នាក់ទី១២ ដែលផ្តល់ការបណ្តុះបណ្តាលនៅតាមថ្នាក់រៀននីមួយៗ ដោយផ្ទាល់លើប្រធានបទចំនួន៦។ ប្រធានបទទាំងនោះរួមមានការស្វែងយល់ពី វិធីសាស្ត្ររៀន, ការរៀនដោយស៊ីជម្រៅដោយប្រើប្រាស់ធនធានសិក្សាចម្រុះ, ការរៀនតាមបែបពន្លឿន, ការបង្កើតក្លឹបសិក្សាសម្រាប់សិស្សរៀនយឺត ឬក្លឹបសិក្សាមុខវិជ្ជា, ការបំប៉នសមត្ថភាពត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រើប្រាស់កម្មវិធីទួរស័ព្ទដៃ «ទូរសិក្សា»។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា យុទ្ធនាការកម្មវិធីសិក្សាអប់រំឌីជីថលនេះ នឹងត្រូវអនុវត្តដោយមជ្ឈមណ្ឌល សម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ ដោយមានកិច្ចសហការពីវិទ្យាស្ថានជាតិអប់រំ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ។
-
មនុស្ស១១នាក់ស្លាប់នៅរតនគិរីសង្ស័យជាការពុលស្រា (Video Inside)

-
អាជ្ញាធរត្រៀមលក្ខណៈទុកជាមុន ដើម្បីជួយជម្លៀសពលរដ្ឋដែលរងគ្រោះទឹកជំនន់ (Video Inside)

អាជ្ញាធរក្នុងខណ្ឌដង្កោ និងខណ្ឌមានជ័យ ក្នុងរាជធានីភ្នំពេញ បានត្រៀមលក្ខណៈក្នុងការជួយជម្លៀសពលរដ្ឋចេញពីជំនន់ទឹកភ្លៀង។ ការត្រៀមលក្ខណៈទុកជាមុននេះ បានធ្វើឡើង ក្នុងឱកាសដែលអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក គីម វីរៈ បានដឹកនាំក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន ពិនិត្យការជន់លិចផ្ទះ សម្បែងរបស់ប្រជាពលរដ្ឋក្នុងខណ្ឌដង្កោ និងខណ្ឌមានជ័យ រាជធានីភ្នំពេញ។ លោក គីម វីរៈ បានថ្លែងថា ក្រោយពីមានការព្យាករណ៍ដោយក្រសួងធនធានទឹក និងឧតុនិយម អំពីធាតុអាកាសនៅកម្ពុជា ដែលនឹងទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប គួបផ្សំនិងខ្យល់មូសុងនិរតី ក្នុងកម្រិតខ្សោយ, ការព្យាករណ៍បានបង្ហាញការបន្តនឹងអាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយទៅមធ្យម។ លោក គីម វីរៈ បានបញ្ជាក់ថា គិតមកទល់ពេលនេះ ពុំទាន់មានប្រជាពលរដ្ឋត្រូវបានជម្លៀសឡើងទីទួលសុវត្ថិភាពនោះទេ ខណៈអាជ្ញាធរក្នុងខណ្ឌដង្កោ និងខណ្ឌមានជ័យ បានរៀបចំទីបញ្ជាការស្រាលសម្រាប់ជួយប្រជាពលរដ្ឋបានទាន់ពេលវេលា។ លោក គីម វីរៈ ថ្លែងថា ដើម្បីឆ្លើយតបទៅនឹងស្ថានភាពនេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ កងកម្លាំងនៃភូមិភាគពិសេស រួមជាមួយបញ្ជាការដ្ឋានទ័ពពិសេស និងមន្រ្តីមូលដ្ឋានបានរៀបចំផែនការ និងការត្រៀមបង្ការ ក្នុងករណីភ្លៀងបន្តបង្អុលធ្លាក់ក្នុងកម្រិតខ្លាំង ត្រៀមជួយរាល់តម្រូវការរបស់ប្រជាពលរដ្ឋ ទាំងការដឹកជញ្ជូនសម្ភារៈចាំបាច់ទាំងឡាយ ឬជម្លៀសជាដើម។ លោក គីម…
-
រដ្ឋបាលរាជធានីប្រើពេលវេលាច្រើនម៉ោងក្នុងការរំដោះទឹកចេញពីខណ្ឌដែលលិច (Video Inside)

រដ្ឋបាលរាជធានី បានប្រើពេលវេលាច្រើនម៉ោងក្នុងការរំដោះទឹកភ្លៀងចេញពីខណ្ឌដែលលិច ក្នុងរាជធានី ដោយសារតែការធ្លាក់ភ្លៀងកម្ពស់១៥៣មីលីម៉ែត្រ។ ផ្លូវមួយចំនួនដូចជាផ្លូវម៉ៅសេទុង, ផ្លូវកម្ពុជាក្រោម, ផ្លូវ២០០៤ និងផ្លូវមួយចំនួនទៀត ត្រូវបានលិចលង់ដោយសារភ្លៀងធ្លាក់យ៉ាងខ្លាំង កាលពីល្ងាចថ្ងៃទី៣កក្កដា បើទោះបីជាតំបន់ទាំងនេះមានដាក់ប្រព័ន្ធលូរួចរាល់ក៏ដោយ។ អាជ្ញាធរបានថ្លែងថាភ្លៀងធ្លាក់ខ្លាំងពេកដែលប្រព័ន្ធលូបង្ហូរមិនទាន់ និងការកកស្ទះប្រព័ន្ធលូតាមកន្លែងខ្លះដោយសារសម្រាម គឺជាមូលហេតុដែលនាំឱ្យទឹកបានចាល់លិច។ កាកសំណល់សម្រាម និងភក់ត្រូវគេឃើញរាយប៉ាយនៅលើទ្រូងផ្លូវ ខណៈដែលកម្លាំងបោសសំអាតត្រូវគេឃើញបានធ្វើកិច្ចការសំអាតទីក្រុងរបស់ខ្លួន បន្ទាប់ពីទឹកត្រូវបានបូមរំដោះ ចេញទាំងយប់នោះមក។ យោងតាមរដ្ឋបាលរាជធានី ផ្លូវកម្ពុជាក្រោមត្រូវបានរំដោះទឹកអស់នៅម៉ោង១២យប់, ផ្លូវ២០០៤ នៅវេលាម៉ោង១យប់ និងផ្លូវម៉ៅសេទុងរហូតទាល់តែម៉ោង៣ទាបភ្លឹ។ ដោយឡែកការលិចលង់ក្នុងតំបន់បឹងទំពន់ ដែលមានលក្ខណៈដីទាបជាងគេ បានបន្តធ្វើរហូតមកដល់ថ្ងៃអង្គារ៍ទី៤កក្កដា ខណៈដែលខណ្ឌដទៃទៀត ដូចជាខណ្ឌដង្កោ និងខណ្ឌមានជ័យ មានសេចក្តីរាយការណ៍ការលិចដោយជំនន់ទឹកភ្លៀងដ៏ធំនេះផងដែរ។ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានថ្លែងថា ការធ្លាក់ភ្លៀងវេលាល្ងាចថ្ងៃទី៣កក្កដា គឺជាការធ្លាក់ភ្លៀងដ៏ធំមានកម្ពស់ទឹក១៥៣មីលីម៉ែត្រ ដែលជាកម្ពស់ទឹកភ្លៀងខ្ពស់ខ្លាំង មិនធ្លាប់មានក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះឡើយ។