-
អង្គការ ACILS អាមេរិកស្នើក្រសួងការងារសុំបន្តចុះអនុស្សារណៈ (Video Inside)

អង្គការមជ្ឈមណ្ឌលអាមេរិកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិហៅកាត់ថា (ACILS) បានស្នើកម្ពុជាសុំបន្តការធ្វើអនុស្សារណៈយោគយល់គ្នាជាមួយនឹងក្រសួងការងារ ក្នុងជំនួបពិភាក្សាមួយជាមួយរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង នៅថ្ងៃទី៤ កក្កដា ឆ្នាំ២០២៣។ ការស្នើសុំបន្តនេះ បានធ្វើឡើងខណៈកិច្ចសហការរវាង ACILS របស់អង្គការអាមេរិកាំងនេះ នឹងត្រូវផុតកំណត់នៅថ្ងៃទី២៨កក្កដាខាងមុខនេះហើយ។ អប្សរាណិតរាយការណ៍
-
រាជរដ្ឋាភិបាលប្រកាសបង្កើនកម្រិតប្រាប់ឧបត្ថម្ភជូនស្ត្រីមានផ្ទៃពោះ (Video Inside)

រាជរដ្ឋាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ការដំឡើងកម្រិត និងការផ្តល់ឧបត្ថម្ភបន្ថែមជូនកម្មករនិយោជិត, មន្រ្តីរាជការជាស្រ្តី និងស្រ្តីនៃគ្រួសារដែលមានបណ្ណសមធម៌ ក្នុងពេលមានផ្ទៃពោះ រហូតដល់កូនអាយុ២ឆ្នាំ។ សេចក្តីប្រកាសថ្ងៃទី៤កក្កដាបានសរសេរថា ការសម្រេចបង្កើនប្រាក់ឧបត្ថម្ភទាំងនេះ «ធ្វើឡើងក្នុងគោលបំណងចូលរួមលើកកម្ពស់សុខុមាលភាពមាតា និងកុមារតូច ព្រមទាំងរួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារ ចាប់តាំងពីកូននៅក្នុងផ្ទៃ រហូតដល់អាយុ ២ឆ្នាំ និងជំរុញការលូតលាស់ទាំងកាយសម្បទា ទាំងបញ្ញា ស្មារតី ក្នុងរយៈពេល១ពាន់ថ្ងៃដំបូងនៃជីវិត»។ ការបង្កើនការឧបត្ថម្ភបន្ថែមនេះ នឹងចាប់ផ្តើម អនុវត្តចាប់ពីថ្ងៃទី១ខែសីហា ឆ្នាំ២០២៣ តទៅ។ សេចក្តីប្រកាសព័ត៌មាន បានសរសេរថា ការបង្កើនប្រាក់ឧបត្ថម្ភនេះទៀត បានបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ពីការប្ដេជ្ញារបស់រាជរដ្ឋាភិបាលក្នុងការគិតគូរដល់ស្រ្តីមានផ្ទៃពោះ និងកុមារតូច ស្របតាមអាទិភាពដែលកំណត់យក «មនុស្ស» ជាចម្បង និងគោលការណ៍ «មិនបោះបង់ពលរដ្ឋណាម្នាក់» ដើម្បីជួយសម្រួលជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសដើម្បីលើកទឹកចិត្តស្ត្រីមានផ្ទៃពោះឱ្យមកទទួលសេវាពិនិត្យផ្ទៃពោះឱ្យបានសមស្របតាមនិយាមសុខាភិបាល ដែលអាចជួយកាត់បន្ថយអត្រាមរណៈមាតា និងទារក និងជំរុញការលូតលាស់ទាំងកាយសម្បទា និងបញ្ញា ស្មារតី របស់កុមារតាំងពីវ័យតូច ដែលជាមូលដ្ឋានគ្រឹះ ក្នុងការក្លាយជាមូលធនមនុស្សដ៏សំខាន់ សម្រាប់បន្តអភិ វឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែរឹងមាំ និងប្រកបដោយភាពធន់, សមធម៌, និងបរិយាបន្ននាពេលអនាគត។
-
Channel Telegram របស់សម្តេចតេជោស្ទុះឡើងដល់ជាង៩០ម៉ឺននាក់ (Video Inside)

Channel Telegram របស់សម្តេចតេជោ ហ៊ុន សែន បានស្ទុះឡើងដល់ជាង ៩០ម៉ឺននាក់ និងក្លាយជា Telegram ដែលមានចំនួនច្រើនជាងគេ ក្នុងចំណោមមេដឹកនាំលើពិភពលោក បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន។ មន្ត្រីរដ្ឋាភិបាលបានថ្លែងថាគិតត្រឹមរសៀលថ្ងៃទី៤ ខែកក្កដាឆ្នាំ២០២៣, Channel Telegram របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានចំនួនអ្នក Subscribe ៩០ម៉ឺន ២ពាន់ ៦២៥នាក់ ខណៈ Telegram របស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី មានចំនួនអ្នក Subscribe ៩២ម៉ឺន ៧ពាន់ ៣២៦នាក់។ Channel Telegram ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ ហើយត្រូវបានប្រកាសផ្លូវការនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសឈប់ប្រើប្រាស់គណនីបណ្តាញសង្គម Facebook ដោយងាកមកផ្តល់ព័ត៌មានតែលើប្រព័ន្ធបណ្តាញសង្គម Telegram ប៉ុណ្ណោះ៕
-
រដ្ឋាភិបាលបណ្តេញជនបរទេសបំរើការក្រុមហ៊ុន Meta Platform Inc. ចេញពីកម្ពុជា (Video Inside)

រាជរដ្ឋាភិបាលបានបណ្តេញជនបរទេសចំនួន២២នាក់ ដែលជាសមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យ នៃក្រុមហ៊ុន Meta Platform Inc. ក្នុងសេចក្តីថ្លែងការណ៍មួយដែលបានប្រកាសនៅថ្ងៃនេះ។ ឈ្មោះជនបរទេសទាំង២២ ត្រូវបានដាក់បង្ហាញទាំងអស់នៅក្នុងសេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេសថ្ងៃទី៤កក្កដានេះ។ សេចក្តីថ្លែងការណ៍បានទុកពេលវេលារយៈពេល ៤៨ ម៉ោងសម្រាប់ជនបរទេសទាំង២២នាក់នោះ ត្រូវចាកចេញពីទឹកដីកម្ពុជា គិតចាប់តាំងពីម៉ោង៤ រសៀលថ្ងៃទី៤ កក្កដា ឆ្នាំ២០២៣។ ការបណ្តេញមនុស្សទាំង២២នាក់នេះ បានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន Meta Platform Inc បានប្រកាសផ្អាកជាបណ្តោះអាសន្នចំពោះគណនី Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន។ ក្រសួងការបរទេសកម្ពុជាចាត់ទុកថាសេចក្តីសម្រេចផ្អាក គណនីហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែន ដោយក្រុមហ៊ុន Meta Platform Inc. គឺមាន «លក្ខណៈនយោបាយ»។ សេចក្តីថ្លែងការណ៍បន្តថា ការសម្រេចនេះទៀត «មានចេតនារារាំងសេរីភាពសារព័ត៌មាន របស់ប្រជាពលរដ្ឋកម្ពុជា និងសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការទទួលបាន ព័ត៌មានពិតពីថ្នាក់ដឹកនាំដែលពលរដ្ឋគាំទ្រ និងពេញចិត្ត»។ សម្តេចតេជោបានថ្លែងតាមបណ្តាញ Channel Telegram ជាមួយការបង្ហាញរូបថតជនបរទេសទាំង២២នាក់នោះបញ្ជាក់ថា «អ្នកទាំងនោះមិនត្រូវបានឱ្យចូលស្រុកខ្មែរអស់មួយជីវិត»។ ប្រមុខរាជរដ្ឋាភិបាលបញ្ជាក់ទៀតថា «នេះជាលទ្ធផលដែលពួកអ្នកបង្កឡើង តាមរយៈនយោបាយជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា»។
-
ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៣រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះខ្ពស់ត្រដែត។ មុខរបររកស៊ី និងកិច្ចការនានារបស់លោកអ្នកមានភាពចម្រើនលូតលាស់ល្អណាស់។ លោកអ្នកនឹងធានាបានចំពោះភាពជោគជ័យ លាភសំណាង និងសេចក្តីសុខក្នុងជីវិតនាពេលនេះ។ ក្រៅពីនេះលោកអ្នកមានពេលវេលាគ្រប់គ្រាន់ក្នុងការបំពេញការងារ ដូច្នេះមិនចាំបាច់ត្រូវប្រញាប់ប្រញាលពេកនោះទេ។ ការធ្វើទំនាក់ទំនង និងបំពេញភារកិច្ចជាក្រុម ឃើញថានឹងបានផលណាស់។ ដោយឡែក ប្រសិនបើអ្នកសម្រចចិត្តធ្វើអ្វីមួយហើយ សូមផ្តោតទៅលើការងារទាំងនោះ ពីព្រោះផល ចម្រើននឹងកើតឡើងច្រើន និងមានស្ថេរភាពខ្ពស់។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ការងារ និងមុខរបររកស៊ីជួញដូរហាក់មិនទទួលបានលទ្ធផលធំដុំទេ ប៉ុន្តែក៏មិនគួរព្រួយបារម្ភអ្វីពេកនោះដែរ។ រក្សាស្ថានភាពឲ្យមានហ្នឹងហ្ន៎ ដោះស្រាយបញ្ហាដែលនឹងកើតឡើងដោយភាពស្ងប់ស្ងាត់ និងសន្តិវិធិ។ លោកអ្នកមានមនុស្សសប្បុរសនៅក្បែរ និងជួយយកអាសារណាស់ ដូច្នេះព្យាយាមសុំយោបល់ពីពួកគេ ប្រសិនបើអ្នកជាប់គាំងមិនអាចដោះស្រាយដោយខ្លួនឯងបាន។ ក្នុងពេលនេះក៏គួររក្សាទឹក ចិត្ត អត់ធ្មត់ និងព្យាយាមបង្កើតមិត្តជាជាងធ្វើអោយមានកំហុសឆ្គងព្រោះភាពរឹងរូស។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកទទួលបានផលចំណេញក្នុងអាជីវកម្ម និងភាពជោគជ័យក្នុងរង្វង់ការងារដែលគួរឲ្យកត់សម្គាល់។ ថ្ងៃនេះលោកអ្នកមានមនុស្សជាច្រើននៅជុំវិញខ្លួនគាំទ្រ និងថែរក្សាការពារ ព្រមទាំងជួយទំនុកបម្រុងច្រើន ដូច្នេះមិនគួរមានភាពភ័យខ្លាចក្នុងការអនុវត្តការងារ ឬចាប់ផ្តើមកិច្ចការងារថ្មីដែលអ្នកប៉ងប្រាថ្នាឡើយ។…
-
៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ២ពាន់ករណី (Video Inside)

ប្រទេសមួយចំនួនក្នុងអាស៊ាននៅតែមានករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩ ក្នុងនោះប្រទេសកម្ពុជា ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ ក៏មានករណីឆ្លងថ្មីចំនួន ១២ករណីផងដែរ។ យោងតាមក្រសួងសុខាភិបាល នេះជាករណីឆ្លងកើនឡើងចំនួន ៩ករណី បើប្រៀបធៀបនឹងសប្តាហ៍មុន ដែលបានរកឃើញកាលថ្ងៃសៅរ៍ចំនួន ៣ករណី, ថ្ងៃអាទិត្យមាន ២ករណី និងនៅថ្ងៃច័ន្ទនេះមាន ៧ករណីផងដែរ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានចំនួន ២ពាន់ ២៩២ករណី ដែលជាតួលេខឆ្លងថយចុះមកវិញចំនួន ១ពាន់ ៦៨៧ករណី បើប្រៀបធៀបការឆ្លងបីថ្ងៃដូចគ្នាកាលពីសប្តាហ៍មុន។ ការឆ្លងក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៧ នៅអាស៊ាន រួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, វៀតណាម, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, កម្ពុជា និងប្រទេសឡាវ។ ប្រទេសហ្វីលីពីន គឺជាប្រទេសដែលមាន តួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ១ពាន់ ១៣៩ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសកម្ពុជា ដែលមានការឆ្លងចំនួន ១២ករណី។ ប្រទេសសឹង្ហបុរី, ថៃ និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល…
-
តម្លៃប្រេងសាំងចុះ និងម៉ាស៊ូតថេរ (Video Inside)

តម្លៃប្រេងសាំងធម្មតា បានចុះតម្លៃតិចតួច ខណៈគណបក្សនយោបាយទាំង១៨ បាននិងកំពុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតប្រកួតប្រជែងសម្រាប់ការបោះឆ្នោតថ្ងៃទី២៣កក្កដា ឆ្នាំ២០២៣។ យោងតាមក្រសួងពាណិជ្ជកម្ម, តម្លៃប្រេងឥន្ធនៈសម្រាប់ការលក់រវាងពីថ្ងៃទី០១ រហូតដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ គឺប្រេងសាំងធម្មតា មានតម្លៃ៤ពាន់ ១៥០រៀលក្នុង១លីត្រ ដែលតម្លៃនេះបានថយចុះមកវិញចំនួន៥០រៀល បើធៀបទៅការលក់រយៈពេល១០ថ្ងៃ មុន…ចំណែកប្រេងម៉ាស៊ូតមានតម្លៃចំនួន៣ពាន់៩៥០រៀល ក្នុង១លីត្រ ដែលតម្លៃនេះគឺនៅថេរ បើធៀបទៅ នឹងការ លក់រយៈពេល១០ថ្ងៃមុន។ ដោយឡែកតម្លៃប្រេងស៊ុបពែ័រវិញ គឺមិនបានកំណត់ក្នុងតារាងក្រសួងពាណិជ្ជកម្មនោះទេ ប៉ុន្តែតម្លៃលក់តែង តែខ្ពស់ជាងតម្លៃប្រេងសាំងធម្មតា។ នៅថ្ងៃនេះប្រេងសាំងស៊ុបពែ័រ តាមស្ថានីយ៍ខ្លះគឺមានតម្លៃចំនួន៤ពាន់ ៧៥០រៀល, កន្លែងខ្លះមានតម្លៃចំនួន៤ពាន់៨០០រៀល និងកន្លែងខ្លះមានតម្លៃចំនួន៤ពាន់៨៥០រៀល ក្នុងមួយលីត្រ។ សូមជម្រាបថា រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ជួយខាតយ៉ាងហោច ៦ចុច៥សេន ក្នុងមួយលីត្រ ដើម្បីជាការទប់ស្កាត់តម្លៃប្រេង ក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។
-
ខណ្ឌចំនួន៥លិចដោយសារជំនន់ទឹកភ្លៀង (Video Inside)

យ៉ាងហោចខណ្ឌចំនួន៥ក្នុងរាជធានីបានរងការលិចលង់ដោយសារការធ្លាក់ភ្លៀងខ្លាំងនាវេលារសៀលថ្ងៃទី៣ កក្កដា ឆ្នាំ២០២៣។ យោងតាមមន្ទីរសាធារណការរាជធានីភ្នំពេញ «ទឹកភ្លៀងមានកំពស់១៥៣មីលីម៉ែត្រ» បានលិចតំបន់មួយចំនួនក្នុងតំបន់កណ្តាលក្រុង ដូចជា ខណ្ឌសែនសុខ, ខណ្ឌមានជ័យ, ខណ្ឌច្បារអំពៅ និងខណ្ឌពោធិ៍សែនជ័យ។ មន្ទីរសាធារណការ បានថ្លែងថា នេះគឺជាកម្ពស់ទឹកភ្លៀងធ្លាក់ខ្លាំងដែលមិនធ្លាប់មាន ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ។ ភាពលិចលង់ខ្លាំងនេះ ត្រូវគេនិយាយថាដោយសារតែការស្ទះមុខទឹកហូរដោយសារសំរាម។ មន្ទីរសាធារណការបានអំពាវនាវពលរដ្ឋមេត្តាយោគយល់អធ្យាស្រ័យ និងចូលរួមកាយសំរាមដែលស្ទះទឹកនៅមុខចំរឹងអណ្តូងលូ ដែលស្ថិតនៅមុខលំនៅដ្ឋានរៀងៗខ្លួន។
-
ខណ្ឌដូនពេញកសាងសំណង់ទំនើបក្រោមដី (Video Inside)

ខណ្ឌដូនពេញកំពុងសាងសង់សំណង់នៅក្រោមដី ដែលរួមមានចំណតរថយន្តផ្សារទំនើប, ភោជនីយដ្ឋាន និងសេវាកម្មផ្សេងៗទៀត ដែលនឹងមានជាលើកដំបូងបង្អស់ បន្ទាប់ពីមានការបណ្តាក់ទុនមួយនៃវិស័យឯកជន។ ពិធីក្រុងពាលី និងការបញ្ចុះបឋមសិលា បានធ្វើវេលាព្រឹកថ្ងៃទី៣ កក្កដា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅក្រោមដីឡូត៍ នៃផ្លូវលេខ ១០៦-១០៨ និងលេខ ១៣-១៩ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ លោក ឃួង ស្រេង បានថ្លែងថា៖ ចំណតរថយន្ត ផ្សារទំនើប ភោជនីយដ្ឋាន និងសេវាកម្មផ្សេងៗទៀតនេះ ត្រូវបានស្ថាបនាឡើងដោយក្រុមហ៊ុនក្នុងស្រុកអ៊ីឌីស៊ីជូតា (ខេមបូឌា)។ លោកស្រីឧកញ៉ា ចាន់ សុទ្ធា អគ្គនាយិកា ក្រុមហ៊ុន អ៊ីឌីស៊ីជូតា (ខេមបូឌា) បានថ្លែងក្នុងឱកាសនោះថា៖ ចំណតរថយន្ត ផ្សារទំនើប ភោជនីយដ្ឋាន និងសេវាកម្មផ្សេងៗទៀតនេះ ត្រូវបានអនុញ្ញាតដោយរាជរដ្ឋាភិបាល ដោយសាងសង់ចំនួន៤ជាន់, ២ជាន់ជាចំណតរថយន្ត និង២ជាន់ទៀតជាផ្សារទំនើបនៅលើផ្ទៃដីទំហំ៣ម៉ឺន ៣ពាន់ ១២០ម៉ែត្រការ៉េ ដែលអាចចតរថយន្តបានចំនួន ៥១៦គ្រឿង។ លោក ឃួង…
-
តំណាង OIF កោតសរសើរសមត្ថភាពកងកម្លាំងមួកខៀវកម្ពុជា (Video Inside)

តំណាងអង្គការអន្តរជាតិជាភាសាបារាំង OIF ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក បានថ្លែងថា កម្ពុជាបានក្លាយជាប្រទេសយ៉ាងសំខាន់ក្នុងប្រតិបត្តិការសន្តិភាពរបស់អង្គការសហប្រជាជាតិ។ តំណាង OIF លោកអេតហ្គា ឌូអឺរីក Edgar DOERIG បានថ្លែងថាកងកម្លាំងកម្ពុជា បំរើការក្រោមឆ័ត្រអង្គការសហប្រជាជាតិ បានធ្វើកិច្ចការរបស់គេប្រកបដោយជំនាញវិជ្ជាជីវៈ និងត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។ ការថ្លែងបញ្ជាក់របស់មន្ត្រីតំណាង OIF បានធ្វើឡើងនៅថ្ងៃទី៣កក្កដា ក្នុងឱកាសជួបពិភាក្សាជាមួយរដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស លោក អ៊ុច បូររិទ្ធ ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលភាសាបារាំង ដល់សិក្ខាកាម នៃកងយោធពលខេមរភូមិន្ទនៅមជ្ឈមណ្ឌលជាតិ។ មន្ត្រីតំណាង OIF បានថ្លែងថារយៈ ពេល៣០ឆ្នាំកន្លងមកនេះ កងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា គឺជាកម្លាំងយ៉ាងសំខាន់ក្នុងការបំពេញប្រតិបត្តិការសន្តិភាពក្រោមឆ័ត្រអង្គការ សហប្រជាជាតិ និងលោកបញ្ជាក់ថាបច្ចុប្បន្នមានកងកម្លាំងកម្ពុជា ជាង៨០០នាក់ បាននិងកំពុងបំពេញបេសសកកម្មរបស់សកលលោកនេះ។ លោកបញ្ជាក់ថាជំនាញវិជ្ជាជីវៈ របស់កងយោធពលខេមរភូមិន្ទបច្ចុប្បន្នត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។ លោក អ៊ុច បូររិទ្ធ បានលើកឡើងថា ឆ្នាំ២០២៣នេះ គឺជាខួបលើកទី៣១ នៃវត្តមានកងយោធាមួកខៀវអង្គការសហប្រជាជាតិនៅលើទឹកដីកម្ពុជា ដែលក្នុងនោះក៏មានវត្តមានកងកម្លាំងរក្សាសន្តិភាពបារាំង ក្នុងការចូលរួមចំណែកជួយរក្សាសុខសន្តិភាពនៅលើទឹកដីដ៏កំសត់ ដែលពោរពេញដោយជម្លោះ និងការហែកហួរដោយសង្គ្រាម។ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា បានលើកឡើងថា ការរួមវិភាគទានដ៏ថ្លៃថ្លាក្នុងស្មារតី មនុស្សធម៌របស់កងយោធាមួកខៀវកម្ពុជានេះ បានទទួលការកោតសរសើរ និងវាយតម្លៃខ្ពស់…