-
សម្តេចតេជោ ហ៊ុន សែន ថ្លែងថាសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាកម្លាំងចលករដ៏សំខាន់ (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានថ្លែងកត់សម្គាល់នៅថ្ងៃទី១៥មិថុនានេះថា សេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាកម្លាំងចលករដ៏សំខាន់មួយ ដែលបានដើរតួនាទីស្នូលក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងមានភាពធន់ខ្ពស់ចំពោះផលប៉ះពាល់ពីកត្តាខាងក្រៅមកលើសេដ្ឋកិច្ចជាតិ និងជីវភាពប្រជាពលរដ្ឋ។ ប្រសាសន៍របស់សម្តេចបានធ្វើឡើង នូវទន្ទឹមនឹងមានសេចក្តីរាយការណ៍ជុំវិញ ក្រុមហ៊ុនវិនិយោគថ្មីៗមួយចំនួន បានបន្តការរកស៊ីបណ្តាក់ទុនក្នុងប្រទេសកម្ពុជា និងតាមរយៈនោះបានជួយផ្តល់ការងារជាច្រើនដល់ប្រជាពលរដ្ឋខ្មែរ។ អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
កម្ពុជាមានបំណុលសាធារណៈ ១០.២៧ ប៊ីលានដុល្លារ (Video Inside)

បំណុលរបស់កម្ពុជា មានជាង ១០.២៧ប៊ីលានដុល្លារ ដែលស្ថិតក្នុងក្រោមពិតានបំណុល Debt Ceiling ដែលកម្ពុជាមានលទ្ធភាពអាចគ្រប់គ្រងបាន។ យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ស្ថានភាពបំណុលសាធារណៈបច្ចុប្បន្នរបស់កម្ពុជា នៅតែមាន «ចីរភាព» និង «ហានិភ័យកម្រិតទាប» បើទោះបីជាសេដ្ឋកិច្ចកម្ពុជា ទទួលរងនូវផលប៉ះពាល់ពីការរីករាលដាល នៃវិបត្តិជំងឺកូវីដ១៩ និងពីកត្តាខាងក្រៅផ្សេងទៀតក្តី។ គិតត្រឹមដំណាច់ត្រីមាសទី១ ឆ្នាំ២០២៣នេះ, កម្ពុជាមានសន្និធិបំណុលសាធារណៈសរុបចំនួន ១០.២៧ប៊ីលានដុល្លារ ក្នុងនោះប្រមាណ១០.២៣ប៊ីលានដុល្លារ គឺជាបំណុលសាធារណៈក្រៅប្រទេស…ចំណែកប្រមាណ ៤២.៤៥ លានដុល្លារអាមេរិក គឺជាបំណុលសាធារណៈក្នុងប្រទេស។ សមាសភាគបំណុលសាធារណៈទាំងនោះ រួមមាន ៤៣% ជាតម្លៃដុល្លារអាមេរិក, ២១% ជាតម្លៃអេសដេអ៊ែរ, ១២% ជាតម្លៃយ័នរបស់ចិន, ១១% ជាតម្លៃយ៉េនរបស់ជប៉ុន, ៧%ជាតម្លៃលុយអឺរ៉ូ និង ៦%ទៀតជារូបយវត្ដុជាតិ និងរូបិយប័ណ្ណផ្សេងៗ។ ក្រសួងសេដ្ឋកិច្ចបានវាយតម្លៃថា អនុបាតតម្លៃបច្ចុប្បន្ន នៃបំណុលសាធារណៈក្រៅប្រទេស ធៀបនឹងផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា មានត្រឹមកម្រិត ២៤.៩% ធៀបនឹងអនុបាតគោល ៤០%។
-
កម្ពុជាទទួលមូលនិធិ ២លានដុល្លារ នៃគម្រោងសហប្រតិបត្តិការមេគង្គឡានឆាង (Video Inside)

កម្ពុជានិងប្រទេសចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពី មូលនិធិពិសេស សម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២៣។ កិច្ចសហប្រតិបត្តិការមេគង្គឡានឆាង គឺជាកិច្ចសហប្រតិបត្តិការបង្កើតក្នុងឆ្នាំ២០១៥។ ប្រទេសចំនួន៦ បានចួលរួមក្នុងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងនោះ រួមមានប្រទេសចិន…មីយ៉ាន់ម៉ា… ឡាវ…ថៃ…កម្ពុជា និងវៀតណាម។ ការចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងនេះ បានធ្វើឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការបរទេស រវាងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលជារដ្ឋមន្រ្ដីការបរទេស និងឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជាលោក វ៉ាង វិនធាន។ ក្នុងក្របខ័ណ្ឌមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៣នេះ, កម្ពុជាទទួលប្រាក់២លានដុល្លារ សម្រាប់អនុវត្តគម្រោងសរុបចំនួន០៩នៅក្នុងប្រទេសកម្ពុជា។ ទន្លេមេគង្គដែលមានប្រវែង៤ពាន់៨៨០គីឡូម៉ែត្រ គឺជាទន្លេទី១២ ដែលវែងជាងគេបំផុតរបស់ពិភពលោក និងក៏ជាទន្លេដែលលាតសន្ធឹងឆ្លងកាត់ប្រទេសទាំង៦ គឺកម្ពុជា ចិន ឡាវ វៀតណាម ថៃ និងប្រទេសមីយ៉ាន់ម៉ា។ កំណាត់ទន្លេមេគង្គដែលហូរឆ្លងកាត់ប្រទេសចិន ត្រូវអ្នកស្រុកនៅទីនោះ ហៅថាទន្លេឡានឆាង។ ទន្លេមេគង្គឡានឆាង គឺជាប្រភពដ៏សំខាន់មួយ នៃការរស់នៅពឹងផ្អែករបស់ពលរដ្ឋជាង ៦០លាននាក់ ជាពិសេសគឺជាប្រភពនៃការរកត្រី… ម្ហូប អាហារ…ប្រភពទឹក…ប្រភពដឹកជញ្ជូន និងជាប្រភពពឹងផ្អែកជាច្រើនទៀត។
-
បណ្ឌិត ហ៊ុន ម៉ាណែត បកស្រាយនូវពាក្យ «ដដែលៗមិនផ្លាស់ប្តូរ» (Video Inside)

បណ្ឌិត ហ៊ុន ម៉ាណែត បានបកស្រាយតបចំពោះពាក្យសម្តីរិះគន់របស់ក្រុមប្រឆាំង ដែលតែងនិយាយប៉ះពាល់ដល់កិត្តិនាមរបស់គណបក្សប្រជាជនកម្ពុជា។ គណបក្សប្រឆាំងផ្កាប់មុខ នៅពេលដែលមានការប្រកួតប្រជែងការឃោសនាបោះឆ្នោតម្តងៗ តែងនិយាយថាគណបក្សប្រជាជនកម្ពុជាកាន់អំណាចយូរ និងមានភាពដដែលៗដោយមិនផ្លាស់ប្តូរ។ ជាមួយនឹងការរិះគន់ប្រើពាក្យច្រំដែល «ដដែលៗមិនផ្លាស់ប្តូរ» នេះ, ក្រុមធ្វើនយោបាយប្រឆាំងថែមទាំង ហ៊ានប្រើនូវឧបាយកលទុច្ចរិត ដោយវិធីញុះញង់ និងការនិយាយលាបពណ៌ដាក់មកលើគណបក្សប្រជាជនកម្ពុជាថែមទៀត។ បណ្ឌិត ហ៊ុន ម៉ាណែត ក្នុងពឳកាសជួបសំណេះសំណាលជាមួយយុវជនបក្សក្នុងសប្តាហ៍នេះ បានលើកឡើងបកស្រាយអ្វីជាពាក្យ «ដដែល» និងអ្វីជាការផ្លាស់ប្តូរ និងអ្វីជាការប្រែប្រួលរបស់គណបក្សប្រជាជនកម្ពុជា។
-
ប្រមុខរាជរដ្ឋាភិបាលអំពាវនាវកម្មករបន្តថែរក្សាសន្តិភាព (Video Inside)

ប្រមុខរាជរដ្ឋាភិបាលបានអំពាវនាវកម្មករ និងកម្មការីនី បន្តថែរក្សាសន្តិភាពនិងស្ថិរភាពក្នុងប្រទេស ដែលសេចក្តីអំពាវនាវនេះ បានធ្វើឡើងក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិង វិជ្ជាជីវៈលើកទី៦។ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលហៅកាត់ថា TVET បានឈានមកដល់នៅថ្ងៃទី១៥មិថុនានេះ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ និងការងារសមរម្យ»។ កម្ពុជាក្នុងម្លប់សន្តិភាពក្រោមគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន, ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បានជួយបង្កើនលើបំណិនជីវិត របស់កម្មករ និងតាមរយៈនេះបានជួយលើកស្ទួយដល់សេដ្ឋកិច្ចកម្ពុជាជាខ្លាំង។ សេដ្ឋកិច្ចកម្ពុជាក្នុងពេលដែលប្រទេសទើបមានសន្តិភាពពិតប្រាកដជាង២០ឆ្នាំកន្លងមកនេះ បានកើនឡើងជាប្រចាំឆ្នាំក្នុងអត្រាមធ្យម៧ភាគរយ និងបានជួយផ្តល់លំនឹងដល់ស្ថានភាពទីផ្សារ ការងារនៅកម្ពុជាឱ្យកាន់តែមានភាពរឹងមាំ។ ប៉ុន្តែការប៉ុនប៉ងរបស់ក្រុមធ្វើនយោបាយប្រឆាំង ដើម្បីចង់នាំកម្ពុជា ដែលមានសន្តិភាពធ្លាក់ចូលក្នុងឧបាយកលសង្គ្រាមសាឡើងវិញ នៅតែមានរូបភាពគំរាមមកលើសន្តិភាពកម្ពុជានៅឡើយទេ។ សម្តេចតេជោ ហ៊ុន សែន ក្នុងសារលិខិត នៃទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ ថ្ងៃទី១៥ មិថុនា ឆ្នាំ២០២៣ បានផ្តល់អនុសាសន៍៧ចំណុ ចក្នុងនោះចំណុចទី១ គឺ «បន្តថែរក្សាសន្តិភាព និងស្ថិរភាពនៅកម្ពុជា ដែលជាលក្ខខណ្ឌចាំបាច់ក្នុងការបន្តអភិវឌ្ឍន៍មូលធនមនុស្សពោរពេញដោយជំនាញ និងសមត្ថភាពដើម្បីបង្កើនផលិតភាព, ភាពប្រកួតប្រជែង, កំណើនសេដ្ឋកិច្ចខ្ពស់, ការបង្កើតការងារថ្មី កាន់តែល្អ និងរក្សាការងារដែលមានស្រាប់ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង»។
-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជិត ១ពាន់ករណី (Video Inside)

ប្រទេសមួយចំនួននៅអាស៊ាននៅតែបន្តមានករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩ ក្នុងនោះកម្ពុជាបានបន្តរកឃើញឆ្លងថ្មី ៨ករណី ថែមទៀតផងដែរ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ យោងតាមក្រសួងសុខាភិបាល ការឆ្លងថ្មី ៨ករណីនៅថ្ងៃនេះ ជាតួលេខឆ្លង កើនឡើងវិញចំនួន ៧ករណី ថែមទៀតបើប្រៀបធៀបនឹងម្សិលមិញ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៨៦៣ករណី ដែលជាតួលេខឆ្លងបន្តថយចុះថែមទៀតចំនួន ១៩៣ករណីធៀបនឹងការឆ្លងកាលពីថ្ងៃម្សិលមិញ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៦ នៅអាស៊ានរួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, វៀតណាម, មីយ៉ាន់ម៉ា, ឡាវ និងប្រទេសកម្ពុជា។ ប្រទេសហ្វីលីពីន គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ៤១៨ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទសកម្ពុជា ដែលមានការឆ្លងចំនួន ៨ករណី។ ប្រទេសសឹង្ហបុរី, ម៉ាឡេស៊ី, ប្រុយណេ និងប្រទេសថៃ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៤នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន…
-
៤ខែដើមឆ្នាំ ចំណូលកៅស៊ូមានចំនួនជាង២៦០លានដុល្លារ (Video Inside)

កម្ពុជារកចំណូលបានជាង ២៦០លានដុល្លារពីការនាំចេញជ័រកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ រយៈពេល ៤ខែដំបូង ឆ្នាំ២០២៣។ យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រាក់ចំណូលនេះ បានកើនឡើងជាង៤១.៤% បើធៀបឆ្នាំ២០២២។ កម្ពុជាមានផ្ទៃដីដាំដំណាំកៅស៊ូសរុបចំនួនជាង៤០ម៉ឺន៤ពាន់៥៧៨ហិកតា។ កៅស៊ូដែលអាចចៀរជ័របាន មានផ្ទៃដីចំនួន ៣១ម៉ឺន៥ពាន់៣៣២ ហិកតា ស្មើនឹង៧៨ភាគរយ និងផ្ទៃដីថែទាំ មានចំនួន ៨ម៉ឺន៩ពាន់២៤៦ ហិកតា ស្មើនឹង ២២ ភាគរយ។ កៅស៊ូរបស់កម្ពុជាត្រូវបាននាំ ចេញទៅប្រទេសវៀតណាម ម៉ាឡេស៊ី ចិន សិង្ហបុរី ជប៉ុន កូរ៉េ និងសហគមអឺរ៉ុប។
-
អតីតយុទ្ធជន២០៥នាក់ ទទួលបានគ្រឿងឥស្សរិយយស (Video Inside)

-
ក្រសួងបរិស្ថានធ្វើជំរឿនសត្វត្មាតក្នុងប្រទេសកម្ពុជា (Video Inside)

ក្រសួងបរិស្ថានបានធ្វើជំរឿនសត្វត្មាតនៅក្នុងទីតាំងអភិរក្សចំនួន៣ដោយរកឃើញថាមានចំនួនសត្វត្មាត១៣១ក្បាល។ សត្វត្មាតគឺជាប្រភេទសត្វដែលមនុស្សមិនសូវចូលចិត្តឡើយ ដោយសារវាស៊ីសាកសពស្អុយជាអាហារ។ មន្ត្រីនាំពាក្យក្រសួងបរិស្ថាន លោករដ្ឋលេខាធិការ នេត្រ ភក្ត្រា បានថ្លែងនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះថា ជំរឿនសត្វត្មាតទាំង១៣១ក្បាលនោះ គឺជាជំរឿនលើកទី២ ក្នុងចំណោមការងារជំរឿនសត្វត្មាត ៥ ដងក្នុងមួយឆ្នាំ ដែលក្រុមអភិរក្សសត្វត្មាតកម្ពុជារៀបចំឡើង។ លោកបានថ្លែងបន្តថា ក្នុងចំណោមសត្វត្មាត ដែលបានរាប់កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នោះ រួមមានត្មាតភ្លើងចំនួន ១២ក្បាល, ត្មាតផេះ ៧៧ ក្បាល និងត្មាតត្មោតចំនួន ៤២ ក្បាល។ ជំរឿនសត្វត្មាតនេះធ្វើឡើងនៅក្នុងតំបន់អភិរក្សចំនួន ៣ រួមមានដែនជម្រកសត្វព្រៃសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលមានចំនួន៩៣ ក្បាល, ដែនជម្រកសត្វព្រៃឆែប ក្នុងខេត្តព្រះវិហារ មានចំនួន ៣១ក្បាល និងនៅក្នុងព្រៃទឹកលិចទន្លេមេគង្គ ក្នុងខេត្តក្រចេះមានចំនួន ៧ ក្បាល។ ក្រសួងបរិស្ថាន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមអភិរក្ស និងការពារសត្វត្មាត ដោយបញ្ឈប់សកម្ម ភាពបរបាញ់ ឬការជួញដូរសត្វព្រៃ។ ក្រសួងបរិស្ថានបានថ្លែងថា សត្វត្មាតគឺជាសត្វស្លូត និងជាអ្នកដែលសម្អាត បរិស្ថាន ដោយស៊ីគម្រង់សាកសពសត្វផ្សេងទៀតជាអាហារ។ ក្រសួងបរិស្ថានបានពន្យល់ថា…
-
បណ្ឌិត ហ៊ុន ម៉ាណែត បង្ហាញនូវគន្លឹះសំខាន់បី នៃការកសាងសមិទ្ធផលសាសនា (Video Inside)

បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងក្នុងពិធីសម្ពោធសមិទ្ធិផលសាសនាក្នុងរាជធានីភ្នំពេញថា «សន្តិភាព, សិទ្ធិសេរីភាព និងជីវភាព» គឺជាគន្លឹះសំខាន់ ៣ ដែលបង្កលក្ខណៈដល់ការកសាងសមិទ្ធផលទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។ ប្រសាសន៍ថ្លែងរបស់បណ្ឌិត ហ៊ុន ម៉ាណែត ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានធ្វើឡើងក្នុងពិធីសម្ពោធអគារធម្មសាលា, ព្រះពុទ្ធរូបចតុទិស និងសមិទ្ធផលនានា នៅក្នុងវត្តភ្នៀតសិម្ពលី ស្ថិតក្នុងសង្កាត់ស្នោរ ក្នុងខណ្ឌកំបូល នៅថ្ងៃទី១៤ មិថុនា ឆ្នាំ២០២៣។ វិស័យសាសនាបានរស់រានមានជីវិតសាឡើងវិញក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩។ បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ចាប់តាំងពីថ្ងៃរំដោះ៧ មករា, ការលើកស្ទួយវិស័យសាសនាឡើងវិញ ត្រូវបានចាត់ទុកជាអាទិភាពមួយក្នុងចំណោមកិច្ចការជាច្រើន។ លោកបានថ្លែង កិច្ចការលើកស្ទួយវិស័យសាសនានាអតីតកាលនោះ មិនមែនងាយស្រួលឡើយ ពីព្រោះនៅពេលនោះ រដ្ឋាភិបាលត្រូវប្រើដៃម្ខាងទប់ស្កាត់ការវិលមកវិញនៃរបបខ្មែរក្រហម ចំណែកដៃម្ខាងទៀត ត្រូវរៀបចំស្តារកសាងសង្គម-សេដ្ឋកិច្ចឡើងវិញ។ លោកបានថ្លែងថាបច្ចុប្បន្ន នៅទូទាំងប្រទេស, កម្ពុជាមានវត្តព្រះពុទ្ធសាសនាប្រមាណជាង ៥ពាន់វត្ត និងព្រះសង្ឃជាង ៧ ម៉ឺនអង្គ។ លោកបានថ្លែងថាក្រៅពីព្រះពុទ្ធសាសនា, នៅទូទាំងប្រទេស មានសាសនាផ្សេងៗជាច្រើនទៀត ដែលពលរដ្ឋបាន…