Category: កម្មវិធីព័ត៌មាន

  • តម្លៃប្រេងសាំងកើនឡើង (Video Inside)

    តម្លៃប្រេងសាំងកើនឡើង (Video Inside)

    តម្លៃប្រេងសាំង បានកើនថែមទៀតសម្រាប់ក្នុងការលក់រយៈពេល១០ថ្ងៃខាងមុខនេះ។ យោងតាមក្រសួងពាណិជ្ជកម្ម តម្លៃប្រេងឥន្ធនៈ សម្រាប់ការលក់រវាងពី់ថ្ងៃទី១១ រហូតដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ គឺប្រេងសាំងធម្មតា មានតម្លៃ៤ពាន់២០០រៀលក្នុង១លីត្រ ដែលតម្លៃនេះគឺកើនឡើងចំនួន១៥០រៀល បើធៀបទៅការលក់រយៈពេល១០ថ្ងៃមុន… ចំណែកប្រេងម៉ាស៊ូតមានតម្លៃចំនួន៣ពាន់៩០០រៀលក្នុង១លីត្រ ដែលតម្លៃនេះ បានកើនឡើង ចំនួន ៥០រៀលបើធៀបទៅនឹងការលក់រយៈពេល១០ថ្ងៃមុន។ ដោយឡែកតម្លៃប្រេងស៊ុបពែ័រវិញ គឺមិនបានកំណត់ក្នុងតារាងក្រសួងពាណិជ្ជកម្មនោះទេ ប៉ុន្តែតម្លៃលក់តែង តែខ្ពស់ជាងតម្លៃប្រេងសាំងធម្មតា។ នៅថ្ងៃនេះប្រេងសាំងស៊ុបពែ័រ តាមស្ថានីយ៍ខ្លះគឺមានតម្លៃចំនួន៤ពាន់ ៨៥០រៀល និងកន្លែងខ្លះមានតម្លៃចំនួន៤ពាន់៩០០រៀល ក្នុងមួយលីត្រ។ សូមជម្រាបថា រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ ជួយខាតយ៉ាងហោច ៦ចុច៥សេន ក្នុងមួយលីត្រ ដើម្បី ជាការទប់ស្កាត់តម្លៃប្រេង ក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។

  • បណ្ឌិត ស៊ាង ប៊ុនលាង អំពាវនាវនាវពលរដ្ឋស្រុកស្វាយអន្ទរ និងកញ្ជ្រៀចរួមគ្នាថែរក្សាសន្តិភាព (Video Inside)

    បណ្ឌិត ស៊ាង ប៊ុនលាង អំពាវនាវនាវពលរដ្ឋស្រុកស្វាយអន្ទរ និងកញ្ជ្រៀចរួមគ្នាថែរក្សាសន្តិភាព (Video Inside)

    អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រៀច ខេត្តព្រៃវែង បានអំពាវនាវពលរដ្ឋរួមគ្នាបន្តថែរក្សាសន្តិភាព ពីព្រោះសន្តិភាពបានផ្តល់ឱកាសដល់ពលរដ្ឋ មានលំនឹងក្នុងការប្រកបមុខរបរជំនួញសេដ្ឋកិច្ចដែលជាការរួមចំណែកជម្រុញការអភិវឌ្ឍន៍ ប្រទេសជាតិ។ ប្រសាសន៍អំពាវនាវការរួមគ្នាថែរក្សាសន្តិភាពនេះ បានធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលមួយជាមួយពលរដ្ឋក្នុងស្រុកទាំង២កាលពីថ្ងៃសុក្រទី៩ មិថុនា ឆ្នាំ២០២៣។ សូមទស្សនាសេចក្តីរាយការណ៍

  • ការរកចំណូល២ឆ្នាំពីការបណ្តាក់ទុនរ៉ែមាស បានចំណូលជិត១០លានដុល្លារនៅមណ្ឌលគិរី (Video Inside)

    ការរកចំណូល២ឆ្នាំពីការបណ្តាក់ទុនរ៉ែមាស បានចំណូលជិត១០លានដុល្លារនៅមណ្ឌលគិរី (Video Inside)

    ក្រសួងរ៉ែ និងថាមពល បានថ្លែងថាការចម្រាញ់រ៉ែមាសពីតំបន់អូរខ្វាវនៃខេត្តមណ្ឌលគិរី ក្នុងរយៈពេល២ឆ្នាំមកនេះ បានចំនួន៦ពាន់៧២៧ គីឡូក្រាម។ បើបូកសរុបការទទួល បានចំណូលសួយសារពីក្រុមហ៊ុនរកស៊ីអាជីវកម្មមាសនោះ កម្ពុជាបានប្រាក់ចំណូលប្រមាណជាង ១០លានដុល្លារអាមេរិក ក្នុងរយៈពេល២ឆ្នាំ នៃប្រតិបត្តិការ គិតត្រឹមពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៣។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរ៉ែ និងថាមពល រោងចក្រចម្រាញ់ «រ៉ែមាស» ក្នុងតំបន់អូរខ្វាវខេត្តមណ្ឌលគិរីនោះ គឺជាអាជីវកម្មរកស៊ីរបស់ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited របស់ប្រទេសអូស្ត្រាលី ក្រោមទុនវិនិយោគ ១២០លានដុល្លារ។ ក្រសូងរ៉ែ និងថាមពល បានថ្លែងថាសមិទ្ធផល នៃដំណើរការឧស្សាហកម្មចម្រាញ់រ៉ែមាសរបស់កម្ពុជានេះ គឺជាសក្ខីភាពយ៉ាងជាក់ច្បាស់នូវការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើតបាននូវបរិស្ថានវិនិយោគ សមប្រកបសម្រាប់ទាក់ទាញវិនិយោគទុនពីក្រៅប្រទេស និងការបង្កើតបាននូវខឿនឧស្សាហកម្មថ្មីមួយ ប្រកបដោយការទទួលខុសត្រូវលើបរិស្ថាន និងសង្គមតាមស្តង់ដារអន្តរជាតិ។

  • អតីតយុទ្ធជន១០០នាក់ទទួលបានគ្រឿងឥស្សរិយយស (Video Inside)

    អតីតយុទ្ធជន១០០នាក់ទទួលបានគ្រឿងឥស្សរិយយស (Video Inside)

    អតីតយុទ្ធជន១០០នាក់ នៅរាជធានីភ្នំពេញ ទទួលបានការបំពាក់គ្រឿងឥស្សរិយយស រួមទាំងទទួលបានអំណោយគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនពីរាជរដ្ឋាភិបាល។ ការបំពាក់គ្រឿងឥស្សរិយយសនេះ ធ្វើឡើងនៅថ្ងៃទីមិថុនានេះ ក្រោមការចូលរួមពីអភិបាលរាជធានីលោក ឃួង ស្រេង

  • កម្ពុជាកសាងវិមានរដ្ឋធម្មនុញ្ញ (Video Inside)

    កម្ពុជាកសាងវិមានរដ្ឋធម្មនុញ្ញ (Video Inside)

    កម្ពុជាបានសាងសង់វិមានរដ្ឋធម្មនុញ្ញ ដើម្បីជានិមិត្តរូបប្រវត្តិសាស្រ្ត នៃការបង្កើតរដ្ឋធម្មនុញ្ញ។ ពិធីបញ្ចុះបឋមសិលាសាងសង់វិមានរដ្ឋធម្មនុញ្ញ បានប្រព្រឹត្តទៅនៅថ្ងៃទី១២ មិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ រួមជាមួយសមាជិក នៃក្រុមប្រឹក្សាធម្មនុញ្ញជាច្រើនរូបទៀត។ កន្លែងបញ្ចុះបឋមសិលាមានទីតាំងនៅជិតវិមានឯករាជរាជ្យ ដែលក្រុមប្រឹក្សាធម្មនុញ្ញបានចាត់ទុកថា «ជានិមិត្តរូបប្រវត្តិសាស្រ្តរម្លឹកដល់ភាពជោគជ័យ នៃការបង្កើតរដ្ឋធម្មនុញ្ញ ដែលមានអាយុកាល ៣០ឆ្នាំ» កន្លងមកនេះ។ លោក អ៊ឹម ឈុនលឹម បានថ្លែងប្រាប់អ្នកសារព័ត៌មានថា «ការសាងសង់វិមានរដ្ឋធម្មនុញ្ញនេះ គឺក្នុងគោលបំណង លើកតម្កើងដល់ការអនុវត្តរដ្ឋធម្មនុញ្ញ តាំងពីឆ្នាំ១៩៩៣ ដែលមានអាយុកាល ៣០ឆ្នាំ»។ លោកបានថ្លែងបន្តថា រដ្ឋធម្មនុញ្ញរបស់កម្ពុជាកាន់តែទទួលបានការអនុវត្តកាន់តែរឹងមាំ និងកាន់មានប្រសិទ្ធភាពថែមទៀត គឺនៅក្រោយដែលមាន ការធ្វើសមាហរណកម្មក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលធានាបាននូវស្ថិរភាពនយោបាយពេញលេញ។ លោក អ៊ឹម ឈុនលឹម បញ្ជាក់តៀតថា ការសាងសង់វិមានរដ្ឋធម្មនុញ្ញនេះ ក្នុងគោលដៅឲ្យយុវជនជំនាន់ក្រោយបានចងចាំ និងស្វែងយល់ពីតម្លៃរដ្ឋធម្មនុញ្ញ ដែលរដ្ឋធម្មនុញ្ញនេះបង្កើតមកដោយសារសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ភាគីពាក់ព័ន្ធ ជាពិសេសភាពប៉ិនប្រសព្វរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ទើបអាចធានាឲ្យកម្ពុជាអនុវត្តរដ្ឋធម្មនុញ្ញដោយជោគជ័យ។ វិមានរដ្ឋធម្មនុញ្ញ…

  • សម្តេចតេជោ ហ៊ុន សែន អំពាវការចងរួមសំបាច់គ្នាការពារសន្តិភាពក្នុងប្រទេស (Video Inside)

    សម្តេចតេជោ ហ៊ុន សែន អំពាវការចងរួមសំបាច់គ្នាការពារសន្តិភាពក្នុងប្រទេស (Video Inside)

    សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវការរក្សាសន្តិភាពក្នុងប្រទេស តាមរយៈការពង្រឹងសាមគ្គីភាពរវាងកងកម្លាំងប្រដាប់អាវុធ, មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងប្រទេស។ ប្រសាសន៍អំពាវនាវនេះ បានធ្វើឡើងនៅថ្ងៃទី១២មិថុនា ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានា នៃកងពលតូចលេខ៧០។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ១០រោច ខែជេស្ឋ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ១០រោច ខែជេស្ឋ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ ស្ថានភាពអាជីពរបស់អ្នកក្នុងពេលនេះមិនមានអ្វី ដែលគួរអោយកត់សម្គាល់នោះទេ។ លោកអ្នកនឹងអាចធ្វើការងារនៅក្រោមបន្ទុករបស់ខ្លួន បានយ៉ាងល្អប្រសើរ។ បើទោះបីជាអំណោយផលល្អប្រសើរដែលអ្នករំពឹងទុកមិនទាន់អាច នឹងកើតឡើងនៅក្នុងឳកាសនេះក្តី នៅក្នុងអនាគតដ៏ខ្លីខាងមុខនេះ លោកអ្នកនឹងទទួលបាន ភាពជោគជ័យ។ សូមប្រឹងប្រែងបន្ត កុំបោះបង់ចោល គោលដៅព្រោះការផ្តល់ជូនសម្រាប់ រយៈពេលខ្លី ឬក៏សម្រាប់គម្រោងផែនការដែលគ្មានមូលហេតុច្បាស់លាស់។ ដោយឡែក លោកអ្នកនឹងមានលទ្ធភាពពេញលេញណាស់ដើម្បីយល់ដឹងអំពីការងារ និងជំហានរបស់ អ្នក។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។​ អាជីបរបស់អ្នកនៅក្នុងថ្ងៃនេះហាក់ជួប ស្ថានភាព ប្រែប្រួលច្រើន ដូច្នេះសូមយកចិត្តទុកដាក់បន្ថែមជាមួយនឹងហេតុការណ៍នានា ដែលបាន កើតឡើង។ ព្យាយាមវិភាគវាយតម្លៃស្ថានភាពជាមួយនឹងពត៌មាន និងធ្វើយ៉ាងណាមិនត្រូវ មើលងាយស្ថានការណ៍នោះទេ។ លើសពីនេះ សូមកុំបោះបង់ការធ្វើទំនាក់ទំនង ហើយគួរ ព្យាយាមបង្កើតទំនាក់ទំនងជាមួយនឹងមនុស្សដែលនៅជុំវិញខ្លួន ពិសេសមនុស្សដែលរួម ក្រុមការងារជាមួយអ្នក។ ក្រៅពីនេះ សូមសន្សំសំចៃពេលវេលាអោយបានច្រើនបំផុត ពីព្រោះទំហំការងារអាចនឹងទាមទារពេលវេលាច្រើន។ លើសពីនេះ សូមរក្សាអាកប្បកិរិយា និងរៀនអត់ធ្មត់បន្ថែម។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ…

  • ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ៩រោច ខែជេស្ឋ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ៩រោច ខែជេស្ឋ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នកហាក់មានកង្វល់ច្រើនណាស់ ចំណែកកិច្ចការងារក៏ហាក់មានភាពប្រទាក់ក្រឡាច្រើនផងដែរ។ សូមមានភាពអត់ធ្មត់ និងព្យាយាមបន្ថែមដើម្បីកែប្រែស្ថានការណ៍។ ភាពរស់រាយរាក់ទាក់ និងដាក់ចិត្តថ្លើមក្នុងភារកិចច្ចការងារ និងមនុស្សនៅជុំវិញខ្លួននឹងជួយសម្រួលស្ថានការណ៍បានប្រសើរឡើង។ ចំណែកការបណ្តាក់ទុន និងផ្លាស់ប្តូរការងារមិនគួរធ្វើនៅពេលនេះទេ ព្រោះអ្នកអាចជួបនឹងការខាតបង់។ បើទោះជាលោកអ្នកស្ថិតក្នុងស្ថានភាពយ៉ាងណាក៏ដោយ សូមកុំបាត់បង់ទំនុកចិត្ត ប៉ុន្តែរកវិធីសាស្រ្តជាថ្មី ពីព្រោះស្ថានភាពនេះជាស្ថានភាពបណ្តោះអាសន្នប៉ុណ្ណោះ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លាភសំណាងរបស់អ្នកថ្ងៃនេះធំណាស់ ប៉ុន្តែសូមរស់នៅដោយធម្មតា។​ ការសំដែងចេញនូវភាពជោគជ័យ អាចបណ្តាលឲ្យមានមនុស្សឈ្នានីស ដូច្នេះស្ងប់ស្ងាត់ជាការប្រសើរ។ រាសីថ្ងៃនេះសន្យាផ្តល់នូវភាគជោគជ័យជាទីពេញចិត្ត ប៉ុន្តែវាគួរតែមិនខាតបង់អ្វីទេ ប្រសិនបើអ្នកព្យាយាមស្វែងរកជំនាញវិជ្ជាជីវបន្ថែម។ ដោយឡែក ប្រសិនបើសមានគម្រោងផ្លាស់ប្តូរការងារ សូមកុំបារម្ភ ការងារថ្មីនឹងអាចផ្តល់ផលល្អដល់អ្នក។ ហើយវាកាន់តែប្រសើរបើអ្នកធ្វើកិច្ចការតាមផែនការ និងខំប្រឹងប្រែងជានិច្ច បើទោះជាជួប្រទះនូវបញ្ហាតិចតួចក្តី។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីថ្ងៃនេះនឹងនាំសំណាងធំដល់អ្នកប្រកបកិច្ចការងាររដ្ឋ និងឯកជន ព្រោះលោកអ្នកកំពុងមានដំណឹងដ៏ល្អទាក់ទងនឹងតំណែងតួនាទីល្អ។ ចំណែកលោកអ្នកធ្វើអាជីវកម្មនឹងទទួលបានផលចំណេញជាទីគាប់ចិត្ត។ ក៏ប៉ុន្តែសូមមានការប្រុងប្រយ័ត្នបញ្ហានៅក្នុងក្រុមការងារ ព្រោះលោកអ្នកអាចនឹងបង្កើតកំហុសនឹងមនុស្សរួមការងារ ឬដៃគូអាជីវកម្ម។ ក្នុងពេលនេះក៏មានអំណោយផលល្អប្រសើរបំផុត…

  • ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ៨រោច ខែជេស្ឋ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ៨រោច ខែជេស្ឋ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកនឹងបានផលសម្រេចផលជាទីគាប់ចិត្ត ហើយរាល់បញ្ហានានាក៏មិនគួរមានអ្វីត្រូវព្រួយបារម្ភឡើយ។ អ្វីៗនឹងដំណើរការក្នុងស្ថានភាពប្រក្រតី និងមានភាពសុខដុមរមនាណាស់។ ដោយឡែក មតិរិះគន់តិចតួចដែលកើតឡើង គឺស្ថិតក្រោមលទ្ធភាពនៃការគ្រប់គ្រងបានយ៉ាងងាយស្រួល។ ក្នុងនោះការរស់នៅក្នុងសភាពស្ងប់ស្ងាត់ជាជម្រើសដ៏ល្អក្នុងថ្ងៃនេះ។ ទន្ទឹមនឹងនេះ លោកអ្នកទទួលបានអំណោយផលក្នុងការយល់ដឹង និងការកែប្រែស្ថានការណ៍ឲ្យទៅជាវិជ្ជមាន។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីពរបស់លោកអ្នកមានដំណើរការជាប្រក្រតី ចំណែកផលរំខាន ហើយគ្មានសញ្ញាណនៃបញ្ហាឡើយ។ សម្រាប់អ្នកប្រកបអាជីវកម្មសូមប្រុងប្រយ័ត្នចំពោះការភ្លេចភ្លាំង ឬការសន្យាជាមួយដៃគូជំនួញរបស់ខ្លួន។​ ក្នុងនោះប្រសិនបើអ្នកមានផលលំបាក ការពិភាក្សាជាចំណុចសំខាន់បំផុតក្នុងពេលនេះ។ ទន្ទឹមនឹងនោះ អ្នកក៏មិនបាច់ត្រូវប្រុងប្រយ័ត្នច្រើនពេកដែរ អ្វីៗស្ថិតក្នុងដំណើរការល្អ និងគួរជាទីទុកចិត្ត។ ដោយឡែក កុំស្ទាក់ស្ទើរលើការបំពេញការងារ ព្រោះអ្នកមានលទ្ធភាពគ្រប់គ្រាន់ ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារនានានឹងមានដំណើរការទៅជាប្រក្រតី។ អ្នកអាចជួបការផ្លាស់ប្តូរការងារខ្លះៗ ប៉ុន្តែមិនធំដុំដល់មានក្តីបារម្ភអ្វីនោះទេ។ ប្រសិនបើអ្នកចង់ផ្លាស់ប្តូរការងារគឺអាចធ្វើទៅបាន តែត្រូវប្រយ័ត្នឥរិយាបថចំពោះមនុស្សផ្ទុយភេទ។ ក្នុងនោះដែរ ដើម្បីរក្សាលំនឹងការងារ សូមប្រាកដថាអ្វីៗដំណើរការទៅតាមគម្រោងដែលបានរៀបចំ។ ក្នុងពេលនេះ ការខ្វែងគំនិត និងមតិយោបល់រិះគន់ត្រូវហាមឃាត់ជាដាច់ខាត​បើមិនដូច្នេះទេ…

  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ២ពាន់ករណី (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ២ពាន់ករណី (Video Inside)

    ប្រទេសភាគច្រើននៅអាស៊ាននៅតែបន្តមានករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩ ក្នុងនោះកម្ពុជាក៏បន្តរកឃើញឆ្លងថ្មី១ករណីថែមទៀតផងដែរ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ យោងតាមក្រសួងសុខាភិបាល ការឆ្លងថ្មី១ករណីនៅថ្ងៃនេះ ជាតួលេខថយ មកវិញចំនួន ១៤ករណី បើប្រៀបធៀបនឹងម្សិលិញ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ២ពាន់ ២១២ករណី ដែលជាតួលេខឆ្លងបន្តថយចុះច្រើនដល់ចំនួន ១ពាន់ ២១៣ករណី ធៀបនឹងការឆ្លងកាលពីថ្ងៃម្សិលមិញ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៧ នៅអាស៊ានរួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, វៀតណាម, មីយ៉ាន់ម៉ា, កម្ពុជា, ប្រុយណេ និងប្រទេសឡាវ។ ប្រទេសហ្វីលីពីន គឺជាប្រទេសដែលមានតួលេខ ឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ១ពាន់ ១៣១ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសកម្ពុជា ដែលមានការឆ្លងតែ ១ករណីប៉ុណ្ណោះ។ ប្រទេសសឹង្ហបុរី, ម៉ាឡេស៊ី និងប្រទេសថៃ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៤នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ…