-
សម្តេចតេជោលើកទឹកចិត្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានថ្លែងលើកទឹកចិត្តឱ្យមានការដោះស្រាយវិវាទក្រៅផ្លូវតុលាការ ដែលជាវិធីសម្របសម្រួលមួយដែលជួយផ្តល់ហេតុផលឈ្នះឈ្នះទាំងសងខាង។ ការដោះស្រាយសំណុំរឿងតាមផ្លូវតុលាការជារឿយៗបានផ្តល់លទ្ធផលយូរណាស់បើសិនជាមានការ ប្តឹងតវ៉ាឧទ្ធរណ៍ឬបន្តទៅតុលាការកំពូលថែមទៀត ខណៈដែលក្នុងមួយឆ្នាំៗសំណុំរឿងដោះ ស្រាយតាមផ្លូវតុលាការមានច្រើនម៉ឺនករណី។ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារថ្មី នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា” និង “ពិធីប្រគល់សញ្ញាបត្រជូនដល់សិស្សចៅក្រម, សិស្សក្រឡាបញ្ជីសិស្សអាជ្ញាសាលា និងសិស្សសារការី ដែលបានបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា សរុបចំនួន១ពាន់៨៣៥ នាក់ បានថ្លែងបញ្ជាក់ហេតុផលដែលមានការលើកទឹកចិត្តឱ្យធ្វើការដោះស្រាយវិវាទក្រៅផ្លូវតុលាការ។ កម្ពុជាក្នុងរយៈពេលច្រើនឆ្នាំកន្លងមក មិនទាន់មានក្របខណ្ឌច្បាប់ត្រឹមត្រូវណាមួយ នៅក្នុងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនោះឡើយ។ សិក្ខាសាលាលើកដំបូងស្តីពីការរៀបចំ យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ត្រូវគេឃើញថាទើបតែបានរៀបចំនាដើមឆ្នាំ២០២០ ក្នុងពេលដែលមានរដ្ឋមន្ត្រីថ្មីក្រសួងយុត្តិធម៌លោក កើត រិទ្ធ បានឡើងកាន់តំណែង។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅថ្ងៃទី៦មិថុនា បញ្ជាក់ម្តងទៀត ជុំវិញការលើកទឹកចិត្តការដោះស្រាយវិវាទក្រៅផ្លូវតុលាការ។
-
ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៤រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការធ្វើទំនាក់ទំនងនានានៅក្នុងថ្ងៃនេះនឹងជួបស្ថាន ភាពល្អប្រសើរ។ អ្នកអាចធ្វើឲ្យគេយល់ដឹងចិត្ត និងជួយគាំទ្ររាល់គោលបំណងរបស់អ្នក បាន។ ពិសេសមនុស្សរួមក្រុមការងារនឹងជួយយកអាសារលោកអ្នកគ្រប់កាលទេសទាំងអស់ ដូច្នេះគ្មានអ្វីដែលត្រូវបារម្ភនោះទេ ចូរធ្វើអ្វីដែលអ្នកប៉ងប្រាថ្នាចុះ។ ក្នុងពេលស្របគ្នានេះចូរ កំចាត់ចេញភាពអាត្មានិយម ហើយស្តាប់ការផ្តល់យោបល់ពីអ្នកដទៃ។ ចំពោះបញ្ហាហិរញ្ញ វត្ថុនៅក្នុងពេលនេះក៏មិនគួរមានអ្វីដែលត្រូវព្រួយនោះទេ លោកអ្នកនឹងទទួលបានប្រាក់ ចំណញច្រើន និងមានលំនឹងល្អប្រសើរណាស់។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម។ ថ្ងៃនេះជាពេលវេលាល្អសម្រាប់ការធ្វើទំនាក់ទំនងការ ទូតរវាងមនុស្សជុំវិញខ្លួន ពិសេសដៃគូការងាររបស់អ្នក។ លើសពីនេះ អ្នកអាចបញ្ចប់ប្រតិ បត្តិការពាណិជ្ជកម្ម ឬធ្វើការបណ្តាក់ទុនសម្រាប់ការងារតូចធំថ្មីៗបានយ៉ាងប្រសើរ។ បើទោះ បីជាយ៉ាងនេះក្តី អ្នកក៏អាចរងឥទ្ធិពលពីខាងក្រៅខ្លាំងដែរ ហេតុនេះបើទោះបីជាយ៉ាងណាក្តី សូមកុំបាក់ទឹកចិត្តដោយសារតែពត៌មានពីខាងក្រៅដែលមិនចាំបាច់ទាំងនោះ។ ទន្ទឹមនឹង នេះសូមមានចិត្តអត់ធ្មត់ ហើយបន្តការងាររបស់អ្នកទៅតាមគម្រោង។ បើទោះបីជាភោគ ផលធំដុំដែលអ្នកប៉ងប្រាថ្នាមិនទាន់បានមកដល់ក្តី សូមបន្តសកម្មភាពជានិច្ច។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អមធ្យម។ រាល់កិច្ចការសហការក្នុងថ្ងៃនេះមានអំណោយផល ណាស់។ ភាពស្មោះត្រង់…
-
៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៦ពាន់ករណី (Video Inside)

ប្រទេសមួយចំនួនក្នុងអាស៊ាននៅតែមានករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩ ក្នុងនោះប្រទេសកម្ពុជាផងដែរ ក៏មានករណីឆ្លងថ្មីចំនួន ១២ករណីថែមទៀត ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ។ នេះជាករណីឆ្លងកើនឡើងចំនួន ១ករណី នៅកម្ពុជា បើប្រៀបធៀបនឹងសប្តាហ៍មុន។ សេចក្តីរាយការណ៍ពីក្រសួងសុខាភិបាលបានឲ្យដឹងថា ការឆ្លងទាំង ១២ករណីនៅនោះ បានរកឃើញនៅថ្ងៃសៅរ៍ចំនួន ៧ករណី, ថ្ងៃអាទិត្យ មាន១ករណី និងនៅថ្ងៃច័ន្ទនេះ មាន ៤ករណីផងដែរ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានចំនួន ៦ពាន់ ៤២០ករណី ដែលជាតួលេខឆ្លងបន្តថយចុះមកវិញច្រើនដល់ ១ម៉ឺន ៧ពាន់ ១៣ករណី ធៀបនឹងការឆ្លងរយៈពេល ៣ថ្ងៃដូចគ្នាកាលពីសប្តាហ៍មុន។ ការឆ្លងក្នុងរយៈពេល ៧២ម៉ោង កន្លងមកនេះ បានកើតលើប្រទេសចំនួន ៦ នៅអាស៊ាន រួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, វៀតណាម, មីយ៉ាន់ម៉ា, កម្ពុជា និងប្រទេសឡាវ។ ប្រទេសហ្វីលីពីន គឺជាប្រទេសដែលមាន តួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ៤ពាន់ ៥០ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទសឡាវ និងប្រទេសកម្ពុជា ដែលប្រទេសនីមួយៗមានការឆ្លងចំនួន…
-
កងកម្លាំងមួកខៀវកម្ទេចគ្រាប់មិនទាន់ផ្ទុះជាង២០០គ្រាប់នៅមណ្ឌលគិរី (Video Inside)

-
ទីតាំងអតីតបន្ទាយទ័ពរបស់អ្នកឧកញ៉ាពិជ័យនាគក្នុងរជ្ជកាលព្រះស្តេចកន ក្លាយជាវត្តអារ៉ាម ជាទីគោរពសក្ការៈក្នុងសម័យតេជោសែន (Video Inside)

អតីតបន្ទាយទ័ពរបស់អ្នកឧកញ៉ាពិជ័យនាគក្នុងរជ្ជកាលព្រះស្តេចកនក្នុងឆ្នាំ១៥២៩ បានក្លាយជាវត្តអារ៉ាម និងជាទីគោរពសក្ការៈបូជារបស់ប្រជាពលរដ្ឋក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ វត្តពិជ័យរង្សី គឺជាវត្តមួយដែលត្រូវបានដាក់ឈ្មោះតាមសំនៀង របស់អ្នកឧកញ៉ាពិជ័យនាគក្នុងសតវត្សទី១៦។ ក្នុងពិជ័យរង្សីនេះ, កុដិចំណាស់ជាង១០០ឆ្នាំមួយ ត្រូវបានគេជួសជុលកសាងសាឡើងវិញ និងត្រូវបានដាក់ឆ្លងសម្ពោធកាលពីចុងសប្តាហ៍នេះ។ អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
សម្តេចតេជោបញ្ជាក់មូលហេតុដែលកម្ពុជាក្រីក្រអាចមានសមត្ថភាពជម្រុញការបណ្តុះបណ្តាលធនធានមនុស្ស (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅថ្ងៃនេះបកស្រាយនូវចម្ងល់ខ្លះដែលមានការចង់ដឹងថា ហេតុអ្វីបានជាកម្ពុជាដែលក្រីក្រ អាចមានសមត្ថភាពកសាងសមិទ្ធផលបានលឿន ជាពិសេសលើការបណ្តុះបណ្តាលធនធានមនុស្ស។ វិស័យអប់រំរបស់កម្ពុជាដែលស្ថិតក្នុងកម្រិតសូន្យ នាជំនាន់របបដឹកនាំខ្មែរក្រហមប៉ុលពត ត្រូវបានរស់ឡើងវិញក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩។ ប៉ុន្តែការបន្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើកម្ពុជានាជំនាន់នោះ បានធ្វើឱ្យកម្ពុជាដែលជួបនឹងភាពក្រីក្រ ហើយកាន់តែរងភាពលំបាកយ៉ាប់យ៉ឺនជាបន្ថែមទៀត។ គណបក្សប្រជាជនកម្ពុជា ត្រូវគេឃើញថា បានដឹកនាំប្រទេសបានក្រាញននៀល តស៊ូរស់នៅជាមួយប្រជាជនរួមរស់សុខទុក្ខជាមួយគ្នា ដោយមិនរត់ចោលប្រទេសជាតិដ៏កំសត់កម្រនេះឡើយ។ ចំណេរក្រោយមក ក៏មានការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា លើការបណ្តុះបណ្តាលធនធានមនុស្ស។ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ជិត៦ពាន់នាក់នៅថ្ងៃទី៥មិថុនា បានថ្លែងបញ្ជាក់យ៉ាងនេះ។ ក្រោមការកាច់ចង្កូតរបស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំរាជរដ្ឋាភិបាល, វិស័យអប់រំសិក្សាធិការកម្ពុជាបានស្តារបន្តិចម្តងៗសាឡើងវិញ។ កម្មវិធីអប់រំរបស់កម្ពុជាបច្ចុប្បន្ន ត្រូវបានកែទម្រង់បញ្ចូលបន្ថែមទៀត ដើម្បីដើរទាន់សម័យបច្ចេកវិទ្យាឌីជីថលទំនើប។ បច្ចុប្បន្នគ្រឹះស្ថានសិក្សាចំណេះទូទៅទាំងសាធារណៈ និងឯកជនមានចំនួន ១ម៉ឺន៨ពាន់ ៤៣០គ្រឹះស្ថាន, ក្នុងនោះមត្តេយ្យសិក្សាសហគមន៍ ៣,០៨៣កន្លែង, គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ ១ម៉ឺន៣ពាន់៦៨១ និងគ្រឹះស្ថានសិក្សាឯកជន ១ពាន់៦៦៦គ្រឹះស្ថាន។
-
កីឡាការិនីអត្តពលកម្មពិការជើងស្តាំរបស់កម្ពុជា វ៉ិត ចន្ថា បានឈ្នះមេដាយមាស (Video Inside)

កីឡាការិនីអត្តពលកម្មពិការជើងស្តាំរបស់កម្ពុជា វ៉ិត ចន្ថា បានឈ្នះមេដាយមាស ដែលជាមេដាយទី២ របស់កម្ពុជា ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម។ មេដាយមាសទី២ឈ្នះ ដោយកីឡាការីនីពិការជើងស្តាំ វ៉ិត ចន្ថា គឺជាមេដាយឈ្នះ ក្នុងការប្រកួតលោត ចម្ងាយ…ខណៈមេដាយមាសទី១ រកបានដោយក្រុមកីឡាការិនីបាល់បោះរទេះលើវិញ្ញាសា ៣នាក់ទល់៣នាក់ កាលពីថ្ងៃសៅរ៍។ កីឡាការីនីពិការជើងស្តាំ វ៉ិត ចន្ថា បានថ្លែងបង្ហាញនូវ ក្តីរីករាយរបស់ខ្លួន។ (សម្លេងវ៉ិត ចន្ថា) កីឡាការីនីពិការជើងស្តាំ វ៉ិត ចន្ថាត្រៀមនឹងត្រូវប្រកួតវិញ្ញាសារត់ប្រណាំង ចម្ងាយ២០០ម៉ែត្រ និង ៤០០ម៉ែត្រ ថែមទៀតផងដែរ៕
-
អាស៊ានព្រួយបារម្ភការប្រឈមមុខរវាងសហរដ្ឋអាមេរិក និងចិន ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក (Video Inside)

ភាពប្រជែងគ្នាផ្នែកគ្រឿងសព្វាវុធក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក បាននិងកំពុងធ្វើឱ្យប្រទេសកម្ពុជា និងប្រទេសដទៃក្នុងអាស៊ានមានក្តីព្រួយបារម្ភជាខ្លាំង។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅថ្ងៃនេះបង្ហាញជុំវិញក្តីបារម្ភរបស់អាស៊ានខ្លាចក្រែងមានការប្រឈមនឹងសង្គ្រាមកើតឡើងក្នុងតំបន់ដោយសារស្ថានការណ៍រត់ប្រណាំងប្រជែងគ្រឿងសព្វាវុធ ជាពិសេសការបំពាក់នាវាមុជទឹកប្រើថាមពលនុយក្លេអ៊ែ័រ។ បើទោះបីជាយ៉ាងណាក៏ដោយចំពោះកម្ពុជា, សម្តេចតេជោ ហ៊ុន សែន នៅតែមានសុទិដ្ឋិនិយមថា កម្ពុជានៅតែធ្វើដំណើរក្នុងទិសដៅដ៏ត្រឹមត្រូវរបស់ខ្លួន ដែលនឹងដើរចេញពីភាពក្រីក្រ និងគង់សម្រេចបានជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០។
-
បណ្ឌិត ហ៊ុន ម៉ាណែត បកស្រាយនូវបុព្វហេតុដែលគណបក្សប្រជាជនកម្ពុជាត្រូវបង្កើតឡើង (Video Inside)

បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថាគណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលកើតឡើងដោយសារប្រជាជន, បម្រើប្រជាជន និងដើម្បីប្រជាជន។ ប្រសាសន៍បញ្ជាក់នេះបានធ្វើឡើង ក្នុងពិធីសម្ពោធវិហារ អាល់រ៉ស់ម៉ះ និងសមិទ្ធផលនានា ស្ថិតនៅភូមិអូរតានេស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣។ បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថាគណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមិនផ្លាស់ប្តូរបុព្វហេតុរបស់ខ្លួន និងមិនប្តូរឈ្មោះរបស់ខ្លួនឡើយ។ លោកបញ្ជាក់ថាគណបក្សប្រជាជនកម្ពុជា គឺដើម្បីជាតិខ្មែរ និងប្រជាជនកម្ពុជា និងជាគណបក្សដែលមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបន្តជួយសង្គ្រោះ និងបន្តផ្តល់ឱកាសអភិវឌ្ឍន៍ ដើម្បីបំពេញតម្រូវការរបស់ប្រជាជនគ្រប់ៗ គ្នាក្នុងក្របខ័ណ្ឌទូទាំងប្រទេស។ លោកបានថ្លែងរំលឹកប្រាប់ពលរដ្ឋថា ”គណបក្សប្រជាជនកម្ពុជា មានស្នាដៃជាច្រើន ក្នុងបុព្វហេតុជាតិមាតុភូមិ។ ក្នុងចំណោមស្នាដៃទាំងនោះ រួមមានទី១. ការជួយរំដោះប្រទេស និងសង្គ្រោះជីវិតប្រជាពលរដ្ឋ ក៏ដូចជាគ្រប់សាសនាទាំងអស់ ឱ្យរស់ឡើងវិញ, ទី២. បានផ្តល់នូវសិទ្ធិនិងឱកាសដូចៗគ្នា ក្រោមម្លប់នៃសន្តិភាពរួមគ្នា, ទី៣. បានជួយសង្គ្រោះជីវិតក្នុងពេលមានគ្រោះអាសន្ន ជាពិសេសការរាតត្បាតនៃជំងឺកូវីដ១៩ និងទី៤. ឱកាសនៃការអភិវឌ្ឍ រួមមានការសិក្សារៀនសូត្រ សេវាសុខាភិបាល និងគ្រប់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់បម្រើឱ្យសេចក្តីត្រូវការរបស់សង្គមជាតិ”។ លោកបានថ្លែងបន្តថា ការធានាបាននូវសុខដុមនីយកម្មសាសនានៅកម្ពុជា…
-
កម្ពុជានឹងក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់រយៈពេល៧ឆ្នាំទៅមុខទៀត (Video Inside)

កម្ពុជានឹងរំពឹងធ្វើដំណើរដល់គោលដៅគ្រោងទុករបស់ខ្លួន ដែលនឹងក្លាយជាប្រទេស មានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងរយៈពេល៧ឆ្នាំទៅមុខទៀត។ ដំណើរការសេដ្ឋកិច្ចជាតិ កម្ពុជាវេលាថ្មីៗកន្លងមកនេះ ត្រូវបានកាត់បន្ថយអស់ជាច្រើនដោយសារតែការឆ្លងរាតត្បាត នៃជម្ងឺកូវីដ-១៩។ ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក្នុងរាជធានីភ្នំពេញនៅថ្ងៃទី៥មិថុនា បានថ្លែងថា គោលដៅដែលកម្ពុជាត្រៀមនឹងក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ នឹងអាចសម្រេចបានបើទោះ បីជាមានជម្ងឺឆ្លងកូវីដ១៩ក៏ដោយ។ កម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន បានទទួលចំណាត់ថ្នាក់ជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ និងលឿនបំផុតលំដាប់ទី៦ លើសកលលោក ដោយសម្រេចបាននូវកំណើនជាមធ្យមជាង៧ភាគរយក្នុងមួយឆ្នាំ តាមរយៈការរីកចំរើនក្នុងកម្រិតដ៏ខ្ពស់ ជាប់មិនដាច់នៃវិស័យឧស្សាហកម្ម កម្មន្តសាល សំណង់ កសិកម្ម សេវាកម្ម ទេសចរណ៍ អចលនទ្រព្យ គមនាគមន៍ និងការដឹកជញ្ជួន។ ផលិតផលក្នុងស្រុកសរុប បានកើនពីប្រមាណ៣ពាន់៦រយ៤៩លានដុល្លារក្នុងឆ្នាំ២០០០ ដល់ប្រមាណ២ម៉ឺន ៤ពាន់៦រយ៥លាន ដុល្លារនៅក្នុងឆ្នាំ២០១៨។ នៅក្នុងឆ្នាំ២០១៩កំណើនសេដ្ឋកិច្ចបានស្ថិតក្នុងរង្វង់ ៧,១% នៅ ឆ្នាំ២០១៩។ ក្រោយមកនៅឆ្នាំ២០២០ អាស្រ័យដោយផលវិបាកនៃការរីករាលដាលជំងឺកូវីដ19 បានធ្វើឲ្យកំណើនសេដ្ឋកិច្ចកម្ពុជាមានកំណើនអវិជ្ជមានដកបីកណ្តក់សញ្ញាមួយភាគរយ (-៣,១%)។ ប៉ុន្តែអាស្រ័យដោយរាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយធំៗ មួយចំនួនដើម្បីទប់ស្កាត់ និងបង្ការ, សេដ្ឋកិច្ចកម្ពុជាបានងើបឡើងវិញយ៉ាងឆាប់រហ័ស ជាមួយកំណើន ៣% ក្នុងឆ្នាំ២០២១។ បើតាមការព្យាករណ៍សេដ្ឋកិច្ចកម្ពុជាមានកំណើន ក្នុងអត្រាប្រមាណ…