Category: កម្មវិធីព័ត៌មាន

  • ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ៣រោច ខែជេស្ឋ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ៣រោច ខែជេស្ឋ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកយកចិត្តទុកដាក់ចំពោះការងារទាំង ឡាយទោះតូចធំក្តី។ ព្យាយាមចូលទៅកាន់តែកៀកនឹងថ្នាក់លើ ហើយស្វែងយល់ពីដំណើរ ការការងារអោយកាន់តែជិតស្និទ្ធ ពីព្រោះអ្នកមានលទ្ធភាពប្រើប្រាស់ពត៌មានដែលអ្នក ទទួលបានមកអនុវត្តការងារអោយបានកាន់តែត្រឹមត្រូវនៅក្នុងថ្ងៃនេះ។ ក្នុងនោះសូមចងចាំ ថាការទទួលខុសត្រូវចំពោះការងារក្នុងការិយាល័យ ឬអាជីពដទៃក្តីនឹងធ្វើអោយអ្នកអាច សម្រេចបានជោគជ័យ ហើយឈានទៅដល់គោលដៅដែលអ្នកប៉ងប្រាថ្នា។ ក្រៅពីនេះ លោកអ្នកអាចគ្រប់គ្រងស្ថានភាពបានល្អប្រសើរ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ លោកអ្នករំពឹងថាអាចអនុវត្តរាល់កិច្ចការ និងអាជីវកម្ម នានាបានយ៉ាងប្រសើរ។ ក្នុងនោះ ប្រសិនបើអ្នកនឹងចង់ផ្លាស់ប្តូររបត់ការងារ និងទីកន្លែង ការងារក៏អាចធ្វើទៅបានដោយសេរី។ ស្របពេលនេះ សូមចងចាំថាបញ្ហាមិនទាន់កំចាត់បាន ទាំងស្រុងនោះទេ ដូច្នេះសូមមានភាពរហ័សរហួន សិក្សាស្វែងយល់ និងព្យាយាមប្រមូល យកពត៌មានអោយបានច្រើនបំផុត។ ទន្ទឹមនឹងនោះ បើទោះបីជាអ្នកមិនទាន់មើលឃើញពី លទ្ធភាពដែល នឹងទទួលបានភាពជោគជ័យនៅរវាងពេលព្រឹកក្តី ក៏កុំបោះបង់គោលបំណង និងផែនការ ដោយសារនៅពេលបន្ទាប់នេះអ្នកនឹងបានផលច្រើន។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាអំណោយផលជាពិសេស ចំពោះ…

  • ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ២រោច ខែជេស្ឋ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ២រោច ខែជេស្ឋ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ក្នុងថ្ងៃនេះលោកអ្នកអាចងាយរងទទួលឥទ្ធិពលពីស្ថាន ភាពខាងក្រៅ ហើយប្រសិនបើអ្នកមិនមានការប្រុងប្រយ័ត្នគឺអ្នកអាចជួបផលលំបាកតាម រយៈពត៌មានមិនពិត និងច្បាស់លាស់មួយចំនួន។ លើសពីនេះ បញ្ហាហិរញ្ញវត្ថុខ្លះអាចនឹង កើតឡើង។ កុំទាន់ចាយវាយច្រើន ហើយការបណ្តាក់ទុនទាំងឡាយណាដែលមានទំហំធំ ពេកក៏មិនគួរចាប់ផ្តើមអនុវត្តនៅពេលនេះដែរ ដោយសារអ្នកអាចមានការខាតបង់ ច្រើន ជាងការទទួលបានផលចំណេញ។ ទន្ទឹមនឹងនេះ សូម្បីតែការខ្ចីបុល ក៏នឹងពិបាកទទួលបានសំណងវិញណាស់ដែរ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកកំពុងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពី មនុស្សនៅក្នុងក្រុម។ ចំណែកថ្នាក់លើក៏កំពុងយកចិត្តទុកដាក់នឹងការងារ ឬការខិតខំប្រឹង ប្រែងរបស់អ្នកយ៉ាងខ្លាំងផងដែរ។ ក្នុងកាលទេសនេះ មិនគួរមានការអាក់អន់ ឬភ័យខ្លាចក្នុង ការអនុវត្តការងារ ឬបំពេញមហិច្ចតាអាជីពរបស់នោះទេ ដោយសារស្ថានភាពរីកចម្រើននឹង មានពេញមួយថ្ងៃតែម្តង។ ក្រៅពីនេះ ប្រសិនបើអ្នកនឹងចាកចេញពីស្ថានភាពចាស់ គឺរឹតតែ ប្រសើរ ពីព្រោះឳកាសល្អៗកំពុងកើតឡើងច្រើននៅខាងក្រៅ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ អាជីវកម្ម និងរាល់កិច្ចការងារក្នុងការិយាល័យទាំងរដ្ឋ និងឯកជនមានដំណើរការទៅដោយប្រក្រតី។…

  • ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ១រោច ខែជេស្ឋ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ១រោច ខែជេស្ឋ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តណែនាំឲ្យលោកអ្នកចំណាយពេល វេលា និងកំលាំងកាយចិត្តដោះស្រាយការងារដែលកំពុងប្រមូលផ្តុំ។ ធ្វើយ៉ាងណា បញ្ចប់ ការងារដែលមាននៅលើតុរបស់អ្នក ហើយចូររក្សាទំនាក់ទំនងជាមួយមនុស្សនៅជុំវិញខ្លួន មិនឲ្យល្អកកករនឹងបញ្ហាតិចតួចនោះទេ។ សូមចងចាំថា អ្នកអាចដោះស្រាយរាល់ផល លំបាករបស់ការងារបាន ប្រសិនបើអ្នកចែកចាយបន្ទុកការងារឲ្យបានត្រឹមត្រូវ។ កុំប្រមូល យកការងាររបស់អ្នកដទៃ ឬការងារដែលមិនស្ថិតនៅក្រោមការទទួលខុសត្រូវរបស់អ្នក។ ដោយឡែក លោកអ្នកអាចការពារទស្សនៈយោបល់ និងគោលគំនិតរបស់ខ្លួនបានល្អ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកព្យាយាមកំណត់ផែនការ អនុវត្ត។ សូមសំដៅទៅលើការងារដែលសំខាន់ ហើយជាការងារដែលសក្តិសមនឹងចំណេះ ជំនាញ និងសមត្ថភាពរបស់អ្នក។ ការរំពឹងវែងឆ្ងាយពេក ក៏ជាចំណុចអវិជ្ជមានដែរ។ អ្វីដែល អ្នកគួរតែធ្វើគឺផ្តោតការយកចិត្តទុកដាក់លើការងារដែលកំពុងមាននៅពេលនេះ ហើយមិន ចាំបាច់ត្រេកត្រអាលនឹងការផ្តល់ជូនផ្សេងៗនោះទេ ពីព្រោះភាពពិតជាក់ស្តែងមានតិចតួច ណាស់។ ក្នុងពេលនេះ អ្នកក៏ប្រហែលជាពិបាកគេចពីបញ្ហា ហេតុដូច្នេះសូមមានហេតុផល ហើយពិចារណាអោយបានល្អិតល្អន់ដើម្បីអាចធ្វើការដោះស្រាយអស្ថេរភាពបាន។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងាររបស់អ្នកក្នុងពេលនេះជួបតែភាពចម្រើនលូត…

  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ២ពាន់ករណី (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ២ពាន់ករណី (Video Inside)

    ប្រទេសមួយចំនួននៅអាស៊ាននៅតែបន្តមានករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩ ក្នុងនោះកម្ពុជាក៏បានបន្តរកឃើញឆ្លងថ្មី ៩ករណី ថែមទៀតផងដែរ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ យោងតាមក្រសួងសុខាភិបាលការឆ្លងថ្មី៩ករណី នៅកម្ពុជាថ្ងៃនេះ គឺកើនឡើងមកវិញចំនួន ៨ករណី បើប្រៀបធៀបនឹងម្សិលមិញ។ ដោយឡែកនៅក្នុងអាស៊ានទាំងមូល តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ២ពាន់ ១៥០ករណី ដែលជាតួលេខឆ្លងបន្តថយចុះចំនួន ៣៩៦ករណី ធៀបនឹងការឆ្លងកាលពីថ្ងៃម្សិលមិញ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៦ នៅអាស៊ាន រួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, វៀតណាម, មីយ៉ាន់ម៉ា, ឡាវ និងប្រទេសកម្ពុជា។ ប្រទេសហ្វីលីពីន គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ៨៥៥ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទសឡាវ ដែលមានការឆ្លងតែ១ករណីប៉ុណ្ណោះ។ ប្រទេសសឹង្ហបុរី, ម៉ាឡេស៊ី, ប្រុយណេ, និងប្រទេសថៃ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះមានចំនួន ៨នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន…

  • សមត្ថកិច្ចបំបែកករណីប្លន់អាជីវករលក់មាសស្ទឹងមានជ័យ (Video Inside)

    សមត្ថកិច្ចបំបែកករណីប្លន់អាជីវករលក់មាសស្ទឹងមានជ័យ (Video Inside)

    ករណីប្លន់ប្រដាប់អាវុធលើអាជីវករលក់មាស នៅផ្សារស្ទឹងមានជ័យ យកគ្រឿងអលង្ការជាង ១០០តម្លឹង និងប្រាក់មួយចំនួន ត្រូវបានសត្ថមកិច្ចបំបែកបាន ក្រោយការស្រាវជ្រាវអស់រយៈពេល១២ថ្ងៃ។ មន្ដ្រីនគរបាលជំនាញជំនាញបានបញ្ជាក់ថា ជនសង្ស័យទាំង០៨នាក់ ដែលចាប់ឃាត់ខ្លួនបាន រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនទៅតុលាការនៅថ្ងៃនេះ។ លោក សម វិច្ឆិកា រាយការណ៍

  • ចំណុចពិសេសបីនៃសាមគ្គីភាពរឹងមាំរបស់គណបក្សប្រជាជនកម្ពុជាមានអ្វីខ្លះ? (Video Inside)

    ចំណុចពិសេសបីនៃសាមគ្គីភាពរឹងមាំរបស់គណបក្សប្រជាជនកម្ពុជាមានអ្វីខ្លះ? (Video Inside)

    បេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងបង្ហាញថា ភាពសាមគ្គីរឹងមាំមិនអាចបំបែកបានរបស់គណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាច មានចំណុចពិសេសចំនួន៣។ តើសាមគ្គីភាពរឹងមាំទាំងបីនោះមានអ្វីខ្លះ? អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • រាជធានីភ្នំពេញគ្រោងសង់ស្ពានថ្មីចំនួន៣ទៀត (Video Inside)

    រាជធានីភ្នំពេញគ្រោងសង់ស្ពានថ្មីចំនួន៣ទៀត (Video Inside)

    រាជធានីភ្នំពេញ គ្រោងនឹងសង់ស្ពានថ្មីយ៉ាងហោចចំនួន៣ថែមទៀត ដើម្បីសម្រួលដល់ការដឹកជញ្ជូន និងការធ្វើចរាចរណ៍។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់នៅថ្ងៃទី៣១ឧសភានេះថា ស្ពានទីមួយគឺស្ពានមិត្តភាពកម្ពុជានិងកូរ៉េ, ស្ពានមួយទៀតជាស្ពានសង់លើផ្លូវល្បឿនលឿនទី២ និងស្ពានទី៣ គឺស្ពានឆ្លងកាត់ទន្លេទន្លេបាសាក់ គឺស្ពានឆ្លងកាត់ពីម្តុំចាក់អង្រែទៅព្រែកប្រា។ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវស្ពានបេតុងខ្សែកាបឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ បានថ្លែងកម្ពុជាអាចកសាងសមិទ្ធផលទាំងនេះបាន គឺដោយសារតែម្លប់សន្តិភាព។ កម្ពុជាទើបតែក្នុងសម័យដឹកនាំរបស់សម្តេចតេជោសែនដែលមានសន្តិភាពពិតប្រាកដនេះទេ ដែលការអភិវឌ្ឍន៍នូវសំណង់នានាទាំងលើដីគោក, ក្នុងសមុទ្ទ នឹងតាមកន្លែងជាច្រើនដទៃទៀត បានរីករាលដាលជាច្រើន ដែលកម្ពុជានឹងរំពឹងជាកូននាគអាស៊ីមួយក្នុងពេលអនាគត។

  • សម្តេចតេជោ ហ៊ុន សែន ថ្លែងថាព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមនឹងមានការបាញ់កាំជ្រួចច្រើន (Video Inside)

    សម្តេចតេជោ ហ៊ុន សែន ថ្លែងថាព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមនឹងមានការបាញ់កាំជ្រួចច្រើន (Video Inside)

    សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាពិធីបើកព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម នឹងត្រៀមរៀបចំយ៉ាងអ៊ឹកអធិកមិនចាញ់ការបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមឡើយ។ ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម នឹងឈានមកដល់វេលាថ្ងៃចុងសប្តាហ៍នេះហើយ។ ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមនឹងមានរយៈពេលមួយសប្តាហ៍រវាងពីថ្ងៃទី៣ដល់៩មិថុនាឆ្នាំ២០២៣។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់សួររដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន នៅថ្ងៃទី៣១ឧសភានេះក្នុងការចង់ដឹងថាតើការរៀបចំបើកព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមមានលក្ខណៈបែបណា។ អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា លោក យី វាសនា បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាប៉ារ៉ាហ្គេមលើកទី១២នេះ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានរៀបចំកីឡាករចំនួន១៧៦នាក់ និងកីឡារិនីចំនួន៧៦នាក់ សរុបអត្តពលិក ចំនួន ២៥២នាក់។ លោកបន្តថាក្នុងចំណោមអត្តពលិកជនពិការទាំង២៥២នាក់ មានជនពិការភ្នែក ៣២ នាក់ ស្រី៦នាក់, ចលករខួរក្បាល២៣នាក់ ស្រី៥នាក់ ពិការសតិបញ្ញា៤នាក់ ស្រី ១នាក់។ អត្តពលិកជនពិការកម្ពុជា ចូលរួមប្រកួតលើវិញ្ញាសារសរុបចំនួន ២៦១វិញ្ញាសា, វិញ្ញាសាបុរសចំនួន១៦០, វិញ្ញាសានារីចំនួន៨០, វិញ្ញាសាគូចម្រុះចំនួន៦, និងវិញ្ញាសាក្រុម ចំនួន១៣។ កម្ពុជារំពឹងថាក្នុងការប្រកួតកីឡាប៉ារ៉ាឡាំពិករយៈពេល១សប្តាហ៍ខាងមុខនេះ នឹងអាចស្ថិតក្នុងចំណាត់ថ្នាក់លេខ៦ ក្នុងចំណោម១១ប្រទេស នៃសមាជិកអាស៊ានដែលចូលរួម។

  • ព្រះមហាក្សត្រខ្មែរបញ្ចប់ព្រះរាជទស្សនកិច្ចក្នុងប្រទេសឥណ្ឌា (Video Inside)

    ព្រះមហាក្សត្រខ្មែរបញ្ចប់ព្រះរាជទស្សនកិច្ចក្នុងប្រទេសឥណ្ឌា (Video Inside)

    ព្រះរាជដំណើរបំពេញទស្សនកិច្ចព្រះករុណាព្រះមហាក្សត្រខ្មែរសម្តេចព្រះបរមនាថនរោត្តមសីហមុនី ក្នុងប្រទេសឥណ្ឌារយៈពេល៣ថ្ងៃបានបញ្ចប់។ ព្រះករុណាព្រះមហាក្សត្របានយាងវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញ នារសៀលថ្ងៃពុធ ទី៣១ ឧសភា។ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ,សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងថ្នាក់ដឹកនាំនានាតាមក្រសួងស្ថាប័ននានា, មន្ត្រីទូត បានអញ្ជើញថ្វាយព្រះរាជដំណើរស្តេចយាងដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា ក្នុងអំឡុងពេលនៃព្រះរាជទស្សនកិច្ចនេះ ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌា លោកជំទាវ ដ្រៅផាឌី មឺមូ Droupadi Murmu និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានទទួលរៀបចំព្រះរាជពិធីសវនាការថ្វាយព្រះករុណាព្រះមហាក្សត្រខ្មែរ ដែលក្នុងឱកាសនោះ កិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគី ត្រូវបានលើកយកមកពិភាក្សា។ ក្រសួងការបរទេសនៃប្រទេសឥណ្ឌា បានសរសេរចាត់ទុក ព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រ នៃប្រទេសកម្ពុជាថា ជាការពង្រឹងទំនាក់ទំនងអារ្យធម៌ នៃប្រទេសទាំង២កាន់តែស៊ីជម្រៅ ខណៈក្រសួងការបរទេសកម្ពុជា បានសរសេរថា «ជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយ ក្នុងទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសទាំង២ ព្រមទាំងរួមចំណែកក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាពដ៏ប្រសើរ និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធដែលចាក់ ឫសយ៉ាងជ្រៅនៅក្នុងបេតិកភណ្ឌវប្បធម៌ សាសនានិងប្រវត្តិសាស្ត្ររួមដើម្បីជាប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនប្រទេសទាំង២»។

  • ភ្លៀងបន្តធ្លាក់ក្នុងមួយសប្តាហ៍ទៅមុខ (Video Inside)

    ភ្លៀងបន្តធ្លាក់ក្នុងមួយសប្តាហ៍ទៅមុខ (Video Inside)

    សីតុណ្ហភាពកម្ដៅ បានបន្ដថយចុះថែមទៀតរវាងពី១ទៅ២ អង្សាសេ ខណៈបាតុភូត ភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ បន្តកើតមានក្នុងសប្ដាហ៍ទៅមុខនេះ។ យោងតាមក្រសួងធនធានទឹក និងឧតុនិយម មូលហេតុដែលបណ្ដាលឱ្យមានបាតុភូតប្រែប្រួលនេះ គឺដោយសារកម្ពុជា បានទទួលនូវឥទ្ធិពលពីជ្រលងសម្ពាធទាប និងខ្យល់មូសុងនិរតី ក្នុងកម្រិតពីមធ្យមទៅបង្គួរ។ យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹកនិង ឧតុនិយម, រវាងពីថ្ងៃទី៣១ ខែឧសភា រហូតដល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងតំបន់ទំនាបកណ្ដាល នឹងមានសីតុណ្ហភាពកម្ដៅអប្បបរមា រវាងពី២៥ទៅ២៧ អង្សាសេ និងសីតុណ្ហភាពកម្ដៅអតិបរមា មានរវាងពី ៣៣ទៅ ៣៥ អង្សាសេ។ សីតុណ្ហភាពកម្ដៅនេះ បានថយចុះ១អង្សាសេ បើប្រៀបធៀបនឹងសប្ដាហ៍មុន។ យោងតាមការព្យាករណ៍, ក្នុងតំបន់ទំនាបកណ្ដាលដែល រួមមានរាជធានីភ្នំពេញ, ខេត្ដកណ្តាល, ខេត្ដស្វាយរៀង, ខេត្ដព្រៃវែង និងខេត្ដតាកែវ អាចមានភ្លៀង ធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ចំណែកនៅតំបន់ខ្ពង់រាប សីតុណ្ហភាពកម្ដៅអប្បបរមា មានរវាងពី ២៤ទៅ ២៦ អង្សាសេ និងសីតុណ្ហភាពកម្ដៅ អតិបរមា…