-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ២ពាន់៥រយករណី (Video Inside)

ប្រទេសមួយចំនួននៅអាស៊ាននៅតែបន្តមានករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩ ក្នុងនោះ កម្ពុជាក៏បានបន្តរកឃើញឆ្លងថ្មី ១ករណី ថែមទៀតផងដែរ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ ការឆ្លង១ករណី នៅកម្ពុជាថ្ងៃនេះ គឺថយចុះចំនួន ៣ករណីបើប្រៀបធៀបនឹងម្សិលមិញ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ២ពាន់ ៥៤៦ករណី ដែលជាតួលេខឆ្លងថយចុះមកវិញចំនួន ៩០៩ករណី ធៀបនឹងការឆ្លងកាលពីថ្ងៃម្សិលមិញ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៥ នៅអាស៊ាន រួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, វៀតណាម, មីយ៉ាន់ម៉ា និងប្រទេសកម្ពុជា។ ប្រទេសហ្វីលីពីន គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ១ពាន់ ៣៨៥ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទសកម្ពុជា ដែលមានការឆ្លងតែ១ករណីប៉ុណ្ណោះ។ ប្រទេសសឹង្ហបុរី, ម៉ាឡេស៊ី, ប្រុយណេ, ឡាវ និងប្រទេសថៃ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១៥នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ…
-
ជប៉ុនផ្តល់ថវិកាជិត៦៤ម៉ឺនដុល្លារសម្រាប់ការលុបបំបាត់អំពើហិង្សាលើកុមារនៅតាមសាលារៀន (Video Inside)

រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកា៦៣ម៉ឺន៧ពាន់៨៣៨ដុល្លារអាមេរិកដល់ប្រទេសកម្ពុជា សម្រាប់ការលុបបំបាត់អំពើហិង្សាលើកុមារនៅតាមសាលារៀន។ ការផ្តល់ជំនួយនេះត្រូវបានចុះហត្ថលេខានៅថ្ងៃទី៣០ ឧសភានេះ រវាងឯកអគ្គរាជទូតជប៉ុន លោក អ៊ូអិណុ អាត់ស៊ូស៊ី ជាមួយនឹងតំណាងស្ថាប័នទទួលជំនួយ។ តាមរយៈគម្រោងនេះ សិស្សប្រមាណ ១ម៉ឺន២ពាន់នាក់ និងគ្រូបង្រៀនចំនួន៤៤០នាក់ នៃសាលារៀនគោលដៅ នឹងអាចទទួលបានអត្ថប្រយោជន៍ពីបរិស្ថានគ្មានអំពើហិង្សា ដែលមានសុវត្ថិភាព និងមានលក្ខណៈបរិយាបន្នជាងមុន ដែលនឹងនាំឱ្យមានភាពប្រសើរឡើងនូវការលូតលាស់ប្រកបដោយសុខភាពល្អ និងសុខុមាលភាពរបស់កុមារ។ ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជាតាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រដល់សកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដល់ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ ចាប់តាំងពីឆ្នាំ២០០២មក រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង ៥០លានដុល្លារអាមេរិក ដល់គម្រោងចំនួន១៥២ ដែលផ្ដោតសំខាន់ទៅលើវិស័យអប់រំនៅ កម្រិតបឋមសិក្សា វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមីនក្នុងប្រទេសកម្ពុជា។
-
សកម្មជនគន្លឹះគណបក្សភ្លើងទៀនបន្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា (Video Inside)

សកម្មជនគន្លឹះរបស់គណបក្សភ្លើងទៀន បានបន្តចូលរួមជាមួយនឹងគណបក្សប្រជាជនកម្ពុជាបន្ថែមទៀត នៅមុនការបោះឆ្នោតសកលខែកក្កដាឆ្នាំ២០២៣ខាងមុខនេះ។ គណបក្សភ្លើងទៀន ត្រូវបានគជបបដិសេធការចុះបញ្ជីចូលរួមក្នុងការប្រកួតប្រជែង បោះឆ្នោតសកល ដោយសារមិនបានបំពេញតាមលក្ខន្តិកៈនៃនីតិវិធីដែលគជបបានតម្រូវ។ ក្រុមប្រឹក្សាធម្មនុញ្ញដែលជាស្ថាប័នច្បាប់កំពូលរបស់ជាតិ បានសម្រេចបដិសេធបន្ថែមទៀត ក្រោយការរកឃើញថាគណបក្សភ្លើងទៀននោះបានប្រព្រឹត្តខុសនឹងគតិច្បាប់។ នៅថ្ងៃនេះ អនុប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនខេត្តបាត់ដំបងលោក ស៊ឹម បូរី បានស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ខែមេសា និងខែឧសភានេះគឺជាខែដែលមានការភ្ញាក់រលឹកជាច្រើន របស់ពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសដែលធ្លាប់តែរងនឹងការចាញ់បោកឧបាយកលគណបក្សប្រឆាំង។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់តាមបណ្តាញសង្គមមុននេះថា «ទឹកដែលធ្លាប់ល្អក់ ពេលនេះបានរងនឹងភាពថ្លាមកវិញហើយ»។ នៅថ្ងៃនេះផងទៀត សកម្មជនគន្លឹះម្នាក់ទៀតឈ្មោះ ឃី ឧត្តម ក្នុងស្រុកសំឡូតខេត្តបាត់ដំបង បានស្នើសុំចូលរួមជីវភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជាផងដែរ។ ក្នុងសប្តាហ៍នេះ ការស្នើចូលរួមជីវភាពនយោបាយរបស់សកម្មជនពីគណបក្សប្រឆាំង មានចំនួនច្រើនគូរឱ្យកត់សម្គាល់។ កាលពីថ្ងៃទី២៩ ឧសភា ក្រុមសកម្មជនគណបក្សប្រឆាំងនៅក្នុងខេត្តត្បូងឃ្មុំ បានផ្តួលរំលំស្លាកគណបក្សរបស់ខ្លួនចោល និងក្រុមសកម្មជនទាំងនោះ បាននាំគ្នាបានស្នើសុំរកការចូលរួមជីវភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជា។ នៅថ្ងៃទី២៩ ឧសភានោះទៀត, ប្រធានគណៈកម្មការប្រតិបត្តិគណបក្សភ្លើងទៀន ប្រចាំក្រុងបាត់ដំបង បានថ្លែងថ្កោលទោស មេដឹកនាំគណបក្សភ្លើងទៀន និងបានអំពាវនាវសមាជិកដទៃទៀត បោះបង់ចោលគណបក្សភ្លើងទៀន និងមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។ ដោយឡែកកាលពីថ្ងៃទី២៨ឧសភា, សកម្មជនគណបក្សប្រឆាំងចំនួន៥១នាក់ ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បាននាំគ្នាស្នើសុំការចូលរួមជីវភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជាផងដែរ។
-
បណ្ឌិត ហ៊ុន ម៉ាណែត៖ មេដឹកនាំដែលគិតអំពីសុខទុក្ខដល់ប្រជាពលរដ្ឋគ្រប់ពេលវេលា គឺសម្តេចតេជោ ហ៊ុន សែន (Video Inside)

បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា មេដឹកនាំដែលគិតអំពីសុខទុក្ខដល់ប្រជាពលរដ្ឋគ្រប់ពេលវេលា គឺសម្តេចតេជោ ហ៊ុន សែន។ សម្តេចតេជោ ហ៊ុន សែន គឺជាមេដឹកនាំដែលតែងរស់នៅជាប់ជាប្រចាំជាមួយប្រជាជននៅក្នុងស្រុក និងជាមេដឹកនាំមិនដែលរត់ចោលស្រុកក្នុងពេលដែលប្រជាជនរងការលំបាកឡើយ។ សម្តេចតេជោតែងតាមដានមើលជានិច្ចនូវការដាក់ចេញរាល់គោលនយោបាយបំរើជាតិ និងប្រជាជន ដើម្បីការចង់ដឹងថាតើគោលនយោបាយដែលបានដាក់ចេញរួចមកនោះ ត្រូវបានប្រជាជនក្នុងមូលដ្ឋានទទួលបានពិតប្រាកដមែនឬយ៉ាងណា។ បណ្ឌិត ហ៊ុន ម៉ាណែត ដែលជាបេក្ខជនអនាគតនាយករដ្ឋមន្ត្រីគណបក្សប្រជាជនកម្ពុជា បានថ្លែងក្នុងពិធីសម្ពោធសមិទ្ធផលសាសនាមួយវេលាថ្មីៗនេះ ក្នុងសង្កាត់ក្បាលកោះ, ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានប្រាប់ពលរដ្ឋនូវកិច្ចការផ្ទៀងផ្ទាត់ដ៏ម៉ត់ចត់ របស់សម្តេចនាយករដ្ឋមន្ត្រី ដើម្បីរកភាពច្បាស់លាស់ថាគោលនយោបាយរបស់រាជរដ្ឋាភិបាល ពិតជាបានធ្វើដំណើរដល់ដៃប្រជាជនពិតប្រាកដមែន។ សម្តេចតេជោ ហ៊ុន សែន ដើម្បីការជួយដោះស្រាយបញ្ហាដោយផ្ទាល់នៅតាមមូលដ្ឋាន បានធ្វើដំណើរចុះទៅកាន់វាលស្រែក្នុងការជួយដោះស្រាយបញ្ហាទឹក, ធ្វើដំណើរលើផ្លូវច្រើនពាន់គីឡូម៉ែត្រទូទាំងប្រទេស ដើម្បីកសាងសំណង់សាលារៀន, ដោះស្រាយបញ្ហាចំណោទដីធ្លី និងសូម្បីតែពលរដ្ឋរងគ្រោះនឹងទឹកជំនន់ ក៏គេតែងឃើញវត្តមានរបស់សម្តេចចុះសាកសួរសុខទុក្ខ និងផ្តល់អំណោយដល់ប្រជាជនក្នុងមូលដ្ឋានដោយផ្ទាល់ផងដែរ។ បច្ចុប្បន្នសម្តេចតេជោកំពុងចុះពិនិត្យជីវភាពកម្មករ និងកម្មការីនីតាមរោងចក្រក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ដើម្បីចង់ដឹងថាតើគោលនយោបាយដាក់ចេញរបស់សម្តេច បានជួយជាប្រយោជន៍ដល់កម្មករ និងកម្មការីនីទាំងនោះដែរឬទេ? បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងបង្ហាញថា ការចង់ដឹងសុខទុក្ខរបស់ពលរដ្ឋ គឺជាអ្វីដែលស្ថិតក្នុងទឹកចិត្តរបស់សម្តេចតេជោជាប់ជានិច្ចគ្រប់ពេលវេលា។
-
សម្តេចតេជោ ហ៊ុន សែន បានថ្លែងរីករាយនូវលេខ១៨របស់គណបក្សប្រជាជនកម្ពុជា (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅថ្ងៃនេះថា លំដាប់លេខរៀងទី១៨ របស់គណបក្សប្រជាជនកម្ពុជា គឺជាលំដាប់លេខរៀងល្អ និងមានលាភសំណាងថែមទៀត។ គណបក្សប្រជាជនកម្ពុជា បានទទួលលេខរៀងទី១៨ នៃកំណត់សម្គាល់ឈ្មោះគណបក្ស ក្នុងការចាប់លេខរៀង រៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីថ្ងៃទី២៩ ឧសភា ឆ្នាំ២០២៣។ ថ្លែងក្នុងពិធីសម្ពោធអគារសិក្សាថ្មីនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងបរិវេណវត្តស្វាយពពែ, សង្កាត់ទន្លេបាសាក់, ខណ្ឌចំការមន រាជធានីភ្នំពេញ, សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញការរីករាយនូវលេខទី១៨។ លេខរៀងទី១៨ដែលគណបក្សប្រជាជនកម្ពុជាចាប់បាន គឺជាលេខរៀងចុងក្រោយបំផុត របស់គណបក្សនយោបាយដែលមានសរុប១៨គណបក្ស និងដែលត្រូវចូលរួម ក្នុងការបោះឆ្នោតសកលថ្ងៃទី២៣ខែកក្កដាខាងមុខនេះ។ គណបក្ស១៧ដទៃទៀត ដែលបានទទួលលំដាប់លេខ រៀងរួមមាន គណបកសំបុកឃ្មុំសង្គមប្រជាធិតេយ្យ មានលេខរៀងទី១, គណបក្សខ្មែរតែមួយ មានលេខរៀងទី២, គណបក្សសញ្ជាតិកម្ពុជា មានលេខរៀងទី៣, គណបក្សខ្មែររួបរួមជាតិ មានលេខរៀងទី៤, គណបក្សកម្លាំងប្រជាធិបតេយ្យ មានលេខរៀងទី៥, គណបក្សកសិករ មានលេខរៀងទី៦, គណបក្សស្រ្តីដើម្បីស្ត្រី មានលេខរៀងទី៧, គណបក្សគណបក្សខ្មែរឈប់ក្រ មានលេខរៀងទី៨, គណបក្សហ៊្វុនស៊ិនប៉ិចលេខរៀងទី៩, គណបក្សធម្មាធិបតេយ្យ លេខរៀងទី១០, គណបក្សប្រជាធិបតេយ្យមូលដ្ឋាន លេខរៀងទី១១, គណបក្សបំណងប្រជាពលរដ្ឋលេខរៀងទី១២,…
-
ទីលានដាក់សំរាមតម្លៃ១០លានដុល្លារសម្ពោធក្នុងខេត្តកែប (Video Inside)

ទីលានទុកដាក់សំរាមខ្នាតធំតម្លៃជាង១០លានដុល្លារនៅក្នុងខេត្តកែប ត្រូវបានសម្ពោធនៅថ្ងៃទី៣០ឧសភានេះ ក្រោមអធិបតីភាពរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល។ ទីលានទុកដាក់សំរាមទំហំ១៤ហិកតានេះ មានទីតាំងស្ថិតនៅភូមិដំណាក់ចង្អើរ ឃុំព្រៃធំ ក្រុងកែប ខេត្តកែប។ ទីលាននេះ ត្រូវបានសាងសង់ឡើងមានចំនួន ៤រណ្ដៅ ដែលមានសមត្ថភាពផ្ទុកសំរាមបានប្រមាណ៦សែនម៉ែត្រត្រីគុណ ក្នុងរយៈពេល ២០ឆ្នាំ។ លោក ស៊ុន ចាន់ថុល បានថ្លែងថា ទីលានទុកដាក់សំរាមនេះ នឹងចូលរួមចំណែកកាត់បន្ថយបញ្ហាប្រឈមទៅលើកត្តាសុខភាព និងការបំពុលបំផ្លាញបរិស្ថាន និងជួយលើកកម្ពស់គុណ ភាពការរស់នៅរបស់ពលរដ្ឋក្នុងតំបន់ និងតំបន់ដែលព័ទ្ធជុំវិញ។ លោក ស៊ុន ចាន់ថុល បាន គូសបញ្ជាក់ថា កត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយគុណភាព។ លោកបានបញ្ជាក់ថាសុខសន្តិភាពនោះហើយ បានអនុញ្ញាតឱ្យមានការសិក្សាសមិទ្ធិលទ្ធភាព, ការសាងសង់, កាស្តារ និងលើកកម្រិតហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន ជាបន្តបន្ទាប់ដូចជា ការលើកកម្រិតគុណ ភាពផ្លូវជាតិ, ផ្លូវខេត្ត, គម្រោងសាងសង់ផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធដឹក ជញ្ជូនតាមផ្លូវទឹក និងគម្រោងថ្មីៗជាច្រើនទៀត។
-
សម្តេចពិជ័យសេនា ទៀ បាញ់ គ្រោងចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី២០ ក្នុងប្រទេសសឹង្ហបុរី (Video Inside)

សម្ដេចពិជ័យសេនា ទៀ បាញ់ គ្រោងនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមភូមិន្ទ ដើម្បីចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី២០ ក្នុងប្រទេសសឹង្ហបុរី។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ បានឱ្យដឹងថា កិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី២០ រវាងពីថ្ងៃទី២ ដល់៤មិថុនាខាងមុខនេះ នឹងមានកិច្ចពិភាក្សាផ្តោតលើប្រធានបទសំខាន់ៗ ដូចជា បញ្ហាឥណ្ឌូប៉ាស៊ីហ្វីក, ភាពជាដៃគូថ្មី និងការអភិវឌ្ឍន៍គំរូសម្រាប់សន្តិសុខជាដើម។ កិច្ចប្រជុំកំពូលសន្តិសុខអាស៊ីក្នុងប្រទេសសឹង្ហបុរី នឹងមានការចូលរួមពិបណ្តារដ្ឋមន្ត្រីការពារជាតិ នៃប្រទេសដែលជាប់ពាក់ព័ន្ធ ក្នុងនោះរួមមានមកពីប្រទេសចិន និងសហរដ្ឋអាមេរិកផងដែរ។ សម្តេចពិជ័យសេនា ទៀ បាញ់ គ្រោងនឹងថ្លែងសេចក្តីថ្លែងការណ៍មួយស្ដីពី «ការអភិវឌ្ឍគំរូ សម្រាប់សន្តិសុខប្រកបដោយកិច្ចសហប្រតិបត្តិការ» ដោយផ្តោតលើទស្សនៈលើបញ្ហាប្រឈមនានា ដែលអាចបង្កឡើងដោយការអភិវឌ្ឍវិស័យយោធាយ៉ាងលឿននៅក្នុងតំបន់ និងមុខងារដែលសមត្ថភាពថ្មីៗទាំងនោះ អាចដើរតួនាទីក្នុងការរក្សាតុល្យភាពស្ថិរភាពតំបន់។ សម្តេចពិជ័យសេនា ទៀ បាញ់ នៅក្នុងប្រទេសសឹង្ហបុរី ក៏នឹងមានជំនួបពិភាក្សាការងារទ្វេភាគី ជាមួយរដ្ឋមន្ត្រីការពារជាតិ នៃបណ្តាប្រទេសមួយចំនួន ដូចជា៖ អូស្ត្រាលី សិង្ហបុរី និងប្រទេសចិន ក៏ដូចជាទទួលជួបសម្តែងការគួរសម ពីសំណាក់ឥស្សរជនសំខាន់ៗខ្លះទៀត នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ៕
-
អ្នកនាំពាក្យក្រសួងមហាផ្ទៃព្រមានចាប់ខ្លួនអ្នករៀបចំធ្វើបាតុកម្មប្រឆាំងនឹងការសម្រេចរបស់គជប និងក្រុមប្រឹក្សាធម្មនុញ្ញ (Video Inside)

អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានព្រមានថាការធ្វើបាតុកម្មណាមួយរបស់លោក រ៉ុង ឈុន ដែលអះអាងថានឹងមានមនុស្សចូលរួមប្រមាណ១ម៉ឺននាក់ក្នុងពេលខាងមុខនេះ នឹងត្រូវចាត់ទុកថាជាអំពើខុសច្បាប់។ នាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ បានថ្លែងព្រមាននៅថ្ងៃទី៣០ឧសភានេះ បន្ទាប់ពីលោក រ៉ុង ឈុន បានបញ្ជាក់ប្រាប់វិទ្យុខ្មែរនៅក្រៅប្រទេសមួយ ជុំវិញការចង់ដឹកនាំបាតុកម្មប្រឆាំងការសម្រេចចិត្តរបស់គជប និងការសម្រេចចិត្តរបស់ក្រុមប្រឹក្សាធម្មនុញ្ញ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់អប្សរាណិតថា អ្នកដែលរៀបចំធ្វើសកម្មភាពតវ៉ាប្រឆាំងនឹងការសម្រេចចិត្តរបស់គជប និងក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។ លោកបានបញ្ជាក់ទៀតថាបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នឹងស្ថិតជាធរមានដដែល។ «សមត្ថកិច្ចទាំងអស់ត្រូវត្រៀមលក្ខណៈ អនុវត្តបទបញ្ជា ហើយពន្ធនាគារត្រូវត្រៀមលក្ខណៈ បើកទ្វាររង់ចាំទទួលមេដឹកនាំក្បាលរឹងរបស់ក្រុមបក្ខភ្លើងទៀន»។ នាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ បានថ្លែងទៀតថា មាត្រារដ្ឋធម្មនុញ្ញរបស់កម្ពុជា ឬសូម្បីតែកិច្ចព្រមព្រៀងក្រុងប៉ារីស ក៏មិនបានចែងថា ទាល់តែមានគណបក្សប្រឆាំងណាមួយ ទើបអាចមានដំណើរការបោះឆ្នោតនោះបានឡើយ។ លោកបានថ្លែងថា បច្ចុប្បន្នគណបក្សនយោបាយ ចូលរួមបោះឆ្នោត មានចំនួន ១៨គណបក្ស ដែលជាការបង្ហាញថា មានចំនួនពហុបក្សបានចូលរួមនៅក្នុងការបោះឆ្នោតថ្ងៃទី២៣ កក្កដាខាងមុខនេះ។ អ្នកនាំពាក្យដដែលបានថ្លែងទៀតថា ក្រសួងមហាផ្ទៃ នឹងមិនទទួលយកការដាក់ពាក្យសុំធ្វើបាតុកម្មរបស់គណបក្សភ្លើងទៀនដែរ។ នាយឧត្តមសេនីយ៍ខៀវសុភ័ក្រ បានចាត់ទុកការធ្វើបាតុកម្មតវ៉ា គឺជាអំពើខុសច្បាប់ដែលមានន័យថាជាការបង្កភាពវឹកវរនិងបះបោរ។
-
សម្តេចតេជោ ហ៊ុន សែន៖ ប្រទេសដែលគ្មានធនធានមនុស្ស គឺជាប្រទេសមិនអាចឈានទៅរកការរីកចំរើនបានឡើយ (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាប្រទេសដែលគ្មានធនធានមនុស្ស គឺជាប្រទេសមិនអាចឈានទៅរកការរីកចំរើនបានឡើយ។ រដ្ឋប្រហារថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ ដែលទម្លាក់អតីតព្រះប្រមុខរដ្ឋសម្តេចព្រះ នរោត្តម សីហនុ ពីតំណែង គឺជាការចាប់ផ្តើមនៃការបំផ្លាញធនធានមនុស្ស។ សាលារៀនតាមជនបទដែលមានសង្គ្រាម បានរងការដុតឆេះ, សិស្សសាលាមិនបានរៀនសូត្រទៀងទាត់ឡើយ ដោយសារតែការរត់គេចនឹងគ្រាប់ផ្លោង នៃសង្គ្រាមនាពេលនោះ។ ក្រោយមកក្នុងរបបដឹកនាំកម្ពុជាប្រជាធិបតេយ្យដែលគេស្គាល់ថាជារបបខ្មែរក្រហមកាប់សម្លាប់មនុស្ស, ធនធានមនុស្ស កាន់តែត្រូវបានរលាយថែមទៀត។ របបដឹកនាំខ្មែរក្រហម រយៈពេល៣ឆ្នាំ៨ខែ២០ថ្ងៃ បានបំបាត់ការសិក្សានៅគ្រប់ថ្នាក់, សាលារៀនបានក្លាយជាកន្លែងឃុំឃាំងដាក់អ្នកទោស, សាស្ត្រាចារ្យ, និស្សិត និងបញ្ញវ័ន្ត បានក្លាយជាមុខព្រួញ នៃការកម្ទេចចោលរបស់របបអង្គការស្លៀកខោអាវខ្មៅ។ បើគ្មានគណបក្សប្រជាជនកម្ពុជាដែលបានបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិ ធ្វើការរំដោះប្រទេសបានទាន់ពេលវេលានោះទេ, កម្ពុជាម្ល៉េះ មិនដឹងក្លាយជាយ៉ាងណាឡើយ។ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីសម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងបរិវេណវត្តស្វាយពពែ, សង្កាត់ទន្លេបាសាក់, ខណ្ឌចំការមន រាជធានីភ្នំពេញ បានថ្លែងថា ប្រទេសដែលគ្មានធនធានមនុស្ស គឺជាប្រទេសមិនអាច ឈានទៅរកការរីកចំរើនបានឡើយ។ វិស័យអប់រំរបស់កម្ពុជា បានស្ទុះឡើងមកវិញបន្ទាប់ពីប្រទេសជាតិបានអស់សង្គ្រាម តាមរយៈនយោបាយឈ្នះឈ្នះដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ដែលធ្វើឱ្យប្រទេសកម្ពុជាលែងមានចម្បាំងរាំងជល់, ប្រទេសទាំងមូលទទួលបានឯកភាពទឹកដី និងទទួលបានសន្តិភាពពិតប្រាកដនៅថ្ងៃទី២៩…
-
ប្រធានាធិបតីអ៊ុយក្រែនលោកហ្សេឡិនស្គីថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន (Video Inside)

ប្រធានាធិបតីអ៊ុយក្រែនលោកហ្សេឡិនស្គី បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបង្ហាញនូវគោលជំហរគាំទ្របូរណភាពទឹកដីរបស់អ៊ុយក្រែន។ ថ្លែងក្នុងប្រព័ន្ធបណ្តាញសង្គមតេឡេក្រាម, លោកហ្សេឡិនស្គី បានថ្លែងបង្ហាញក្តីសង្ឃឹមទៀតថា ប្រទេសកម្ពុជានឹងបន្តជួយបង្វឹកក្រុមអ្នកជំនាញអ៊ុយក្រែន ក្នុងរបៀបដោះមីនបន្តថែមទៀត។ ប្រសាសន៍របស់មេដឹកនាំអ៊ុយក្រែន បានធ្វើឡើងបន្ទាប់ពីលោកបានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី២៩ ឧសភា ឆ្នាំ២០២៣ ជាមួយនឹងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។ លោកហ្សេឡិនស្គី បានថ្លែងថា «ខ្ញុំបានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយនាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា»។ «ខ្ញុំសូមអរគុណចំពោះជំហរជាគោលការណ៍ ក្នុងការគាំទ្រអធិបតេយ្យ និងបូរណភាពទឹកដីអ៊ុយក្រែន»។ លោកហ្សេឡិនស្គី បានថ្លែងទៀតថា «ខ្ញុំបានកត់សម្គាល់នូវការជួយបង្វឹកក្រុមជំនាញដោះមីនអ៊ុយក្រែនក្នុងប្រទេសកម្ពុជា និងខ្ញុំសង្ឃឹមការបន្តនូវកិច្ចសហប្រតិបត្តិការនេះថែមទៀត»។ ពីប្រទេសកម្ពុជានេះវិញ, ក្រសួងការបរទេសកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានមួយ នាល្ងាចថ្ងៃទី២៩ឧសភាបញ្ជាក់ថា សម្តេចនាយករដ្ឋមន្ត្រីមានសេចក្តីសោមនស្សរីករាយ ក្នុងការជួបសន្ទនាតាមប្រព័ន្ធទូរស័ព្ទជាលើកទី២ ជាមួយនឹងប្រធានាធិបតីអ៊ុយក្រែន និងបានសង្កត់ធ្ងន់អំពីសារៈសំខាន់ នៃការស្វែងរកកិច្ចសន្ទនាតាមមធ្យោបាយជាក់ស្តែង ដើម្បីបញ្ចប់សង្គ្រាម និងទុក្ខវេទនារបស់ប្រជាជនអ៊ុយក្រែន។ សម្តេចតេជោបានគូសបញ្ជាក់ពីគោលជំហរជាគោលការណ៍របស់កម្ពុជា ចំពោះមុខសង្គ្រាមនៅអ៊ុយក្រែន។ សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា «កម្ពុជាគោរព និងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ»។