Category: កម្មវិធីព័ត៌មាន

  • តេជោសែនព្រមានបរទេសកុំចង់កសាងកំហុសធំទី៣ដាក់កម្ពុជា (Video Inside)

    តេជោសែនព្រមានបរទេសកុំចង់កសាងកំហុសធំទី៣ដាក់កម្ពុជា (Video Inside)

    សម្តេចតេជោ ហ៊ុន សែន បានដាស់តឿនបរទេសកុំចង់កសាងកំហុសធំផ្សេងទៀតដាក់មក លើប្រទេសកម្ពុជា គ្រាដែលអតីតកាលកម្ពុជាឆ្លងកាត់សង្គ្រាមស៊ីវិល មានមនុស្សរងគ្រោះថ្នាក់ច្រើនលាននាក់ និងធ្វើឱ្យដំណើរអភិវឌ្ឍន៍របស់កម្ពុជា មានសភាពយឺតយ៉ាវជាងគេ។ កម្ពុជាបានធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាមក្នុងខែមីនា ឆ្នាំ១៩៧០ ដោយអំពើរដ្ឋប្រហាររបបសាធារណរដ្ឋខ្មែរគាំទ្រដោយសហរដ្ឋអាមេរិក ដែលរដ្ឋប្រហារនោះហើយ បាននាំឱ្យប្រទេសកម្ពុជាបាន ធ្លាក់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលគេស្គាល់ថារបបវាលពិឃាតខ្មែរក្រហម។ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលបានជួយរំដោះប្រទេសចេញរួចផុតពីរបបកាប់សម្លាប់ខ្មែរក្រហម នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩…និងជាគណបក្សក្រាញននៀលបន្តរស់នៅជាមួយប្រជាជនរបស់ខ្លួន កសាងរដ្ឋាភិបាល ដើម្បីដឹកនាំប្រទេសឆ្លងកាត់ឧបសគ្គជាច្រើនរាប់មិនអស់ ក្នុងពេលដែលសហគមន៍អន្តរជាតិធ្វើគថ្លង់ និងបិទភ្នែកដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេស កម្ពុជានាពេលនោះថែមទៀត។ បន្ទាប់ពីប្រទេសកម្ពុជា បានទទួលសន្តិភាពសាឡើងវិញ ក្រោមការដាក់ចេញយុទ្ធសាស្ត្រឌីហ្វីដ នៃនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន បំបាត់ចលនាឧទ្ទាមខ្មែរក្រហមអស់ទាំងស្រុងនៅថ្ងៃទី២៩ ធ្នូ ឆ្នាំ១៩៩៨មក ការប៉ុនប៉ងរៀបឧបាយកលនយោបាយអមិត្តចង់នាំប្រទេសកម្ពុជាឱ្យធ្លាក់ចូលក្នុងឧបាយកលសង្គ្រាម ក្រោមលេសសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ បានកើតឡើងថែមទៀត ប៉ុន្តែត្រូវបានបង្ក្រាបវិញទាន់ពេលវេលា។ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា២ខ្នង និងប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានៅព្រឹកថ្ងៃពុធ ទី១ ខែមីនា ឆ្នាំ២០២៣ បានថ្លែងប្រាប់អ្នកចូលរួមថាសម្តេចធ្លាប់បានរំលឹកដាស់តឿនប្រាប់បរទេសខ្លះថា សូមកុំបង្កើតកំហុសធំទី៣ឱ្យសោះដាក់មកលើប្រទេសកម្ពុជា។ គណបក្សប្រជាជនកម្ពុជាដែលកាន់អំណាច បានបង្កើតនូវសមិទ្ធផលជាប្រវត្តិសាស្ត្ររបស់ខ្លួន បានជាច្រើនចាប់តាំងពីថ្ងៃរំដោះទី៧ មករា ឆ្នាំ១៩៧៩។…

  • ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បិ៍ ១១កើត ខែផល្គុន ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦

    ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បិ៍ ១១កើត ខែផល្គុន ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងរបររកស៊ីជួញដូរ នឹងទទួលបានផលល្អលើសពីការរំពឹងទុក។ ក្នុងនោះសូកុំភ័យខ្លាចក្នុងការធ្វើទំនាក់ទំនង​ ឬបណ្តាក់ទុនការងារធំ ពីព្រោះជោគជ័យគឺស្ថិតនៅក្នុងផ្លូវរបស់អ្នក។ ពេលវេលាសំណាងរបស់លោកអ្នក គឺពេលព្រឹក ប៉ុន្តែរក្សាភាពសំដី និងអាកប្បកិរិរយាជានិច្ច។ លោកអ្នកគួរធ្វើទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន ហើយការអធ្យាស្រ័យគួរតែត្រូវធ្វើដោយយកចិត្តទុកដាក់បំផុត ដើម្បីឲ្យលោកអ្នកទទួលបានការជឿទុកចិត្តពីមជ្ឈដ្ឋានជុំវិញខ្លួន។ សម្រាប់កិច្ចការងារ និងកំរិតហិរញ្ញវត្ថុមិនគួរពឹងអាស្រ័យអ្នកដទៃទេ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីវកម្ម និងកិច្ចការងារផ្សេងៗមានដំណើរការល្អ ប៉ុន្តែអ្នកត្រូវខំប្រឹងប្រែងជានិច្ច ហើយត្រូវមានទំនុកចិត្តលើខ្លួនឯង។ ក្នុងនោះមិនត្រូវដាក់ការសង្ឃឹមលើថ្ងៃនេះហួសពេកនោះទេ ធ្វើអ្វីសូមធ្វើតាមសម្រួល។ ក្នុងពេលនេះសូមព្យាយាមសំឡឹងមើលគម្រោងផែនការ និងឳកាសនានាដែលអាចកើតឡើងក្នុងពេលនេះដោយយកចិត្តទុកដាក់ ប៉ុន្តែគួរចាប់យកឳកាសណាដែលសមរម្យនឹងវិជ្ជាជីវៈរបស់អ្នក។ ក្រៅពីនេះ សូម លោកអ្នករក្សាការគិតធ្វើយ៉ាងណាកុំអោយរងឥទ្ធិពលពីខាងក្រៅដោយងាយ។ ដោយឡែក ប្រសិនបើអ្នកចង់ផ្លាស់ប្តូរការងារគឺអាចធ្វើបាន។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ីជួញដូរកាក់កបជាធម្មតា ចំណែកអ្នកប្រកបការងាររដ្ឋឯកជនវិញ ក៏សម្រេចបានផលយ៉ាងប្រសើរ និងការទទួលស្គាល់សមត្ថភាពការងារពីសមាជិកក្នុងក្រុម។ ដោយឡែក តំណែងការងារ និងផលប្រយោជន៏ធំដុំ មិនទាន់ទទួលបានក្នុងពេលនេះទេ​…

  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៤០០ករណី (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៤០០ករណី (Video Inside)

    តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានបន្តថយចុះចំនួន ៩ករណីថែមទៀត បើប្រៀបធៀបនឹងតួលេខឆ្លងកាលពីម្សិលមិញ។ តួលេខឆ្លងថ្មី កូវីដ១៩ នៅអាស៊ានថ្ងៃនេះ មានចំនួន ៤៤៦ករណី ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន៦ នៅអាស៊ាន រួមមានប្រទេសឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, ហ្វីលីពីន, និងប្រទេសកម្ពុជា។ ប្រទេសម៉ាឡេស៊ី គឺជាប្រទេសដែល មានតួលេខឆ្លងច្រើនជាងគេ ដែលមានចំនួន ១៩០ករណី ។ តួលេខឆ្លងតិចជាងគេ គឺប្រទេសកម្ពុជា និងប្រទេសឡាវ ដែលមានចំនួនអ្នកឆ្លងតែ ២ករណីប៉ុណ្ណោះ ។ ប្រទេសប្រុយណេ, ឡាវ, ថៃ និងប្រទេសសឹង្ហបុរី គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល២៤ ម៉ោងចុងក្រោយនេះ ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១៤នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី និងប្រទេសហ្វីលីពីន។ គិតសរុបរួម នៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន…

  • ២៤ម៉ោងចុងក្រោយ កម្ពុជាមានតួលេខឆ្លងកូវីដ១៩ មានចំនួន ២ករណី (Video Inside)

    ២៤ម៉ោងចុងក្រោយ កម្ពុជាមានតួលេខឆ្លងកូវីដ១៩ មានចំនួន ២ករណី (Video Inside)

    កម្ពុជាក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានតួលេខឆ្លងកូវីដ១៩ ចំនួន២ករណី ដែលកើនឡើងមកវិញចំនួន ១ករណី បើប្រៀបធៀបនឹងតួលេខឆ្លងកាលពីម្សិលមិញ ។ យោងតាមក្រសួងសុខាភិបាល ការឆ្លងថ្មី២ករណីនៅថ្ងៃនេះ គឺជាការឆ្លងដែលកើតឡើងក្នុងរង្វង់សហគមន៍ទាំងអស់។ កម្ពុជារយៈពេលប្រមាណ ១ខែកន្លងមកនេះ កម្ពុជាមានការឆ្លងបានថយចុះ ដែលមានតួលេខឆ្លងប្រចាំថ្ងៃមានតិចតួចប៉ុណ្ណោះ និងថ្ងៃខ្លះមិនមានការឆ្លងសោះក៏មាន។ កម្ពុជាបានចាប់ផ្តើមចាក់ដូសជំរុញទី៦ ចាប់តាំងពីដើមខែមករា ដែលរហូតមកទល់ពេលនេះ មានពលរដ្ឋទៅចាក់បានចំនួន ២៧ម៉ឺន ៣ពាន់ ៣២៨នាក់ហើយ ។ កម្ពុជាបច្ចុប្បន្នកំពុងរៀន រស់នៅជាមួយនឹងជម្ងឺកូវីដ១៩ ខណៈដែលការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសមាន ប្រមាណជាង ៩៥ភាគរយរួច មកនេះ ។

  • បុរសឆ្លងវីរុសបក្សីបានចាកចេញពីមន្ទីរពេទ្យហើយ (Video Inside)

    បុរសឆ្លងវីរុសបក្សីបានចាកចេញពីមន្ទីរពេទ្យហើយ (Video Inside)

    បុរសអាយុ៤៩ឆ្នាំដែលគេរកឃើញឆ្លងវីរុសផ្តាសាយបក្សីH5N1 បានចាកចេញពីមន្ទីរពេទ្យហើយ ក្រោយការព្យាបាលរយៈពេល៤ថ្ងៃកន្លងមកនេះ ។ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបញ្ជាក់ថាការឆ្លងជម្ងឺផ្តាសាយបក្សីកន្លងមក នៅក្នុងស្រុកស៊ីធរកណ្តាល នៃខេត្តព្រៃវែង គឺមានអ្នកឆ្លងតែចំនួន២នាក់ទេ ក្នុងនោះគឺកុមារីអាយុ១១ឆ្នាំបានស្លាប់ និងបុរសជាឳពុកដែលបានឆ្លងនឹងវីរុសបក្សី និងទើបព្យាបាលជាសះស្បើយ និងបានចាកចេញពីមន្ទីរពេទ្យហើយ។ មន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ថាករណីឆ្លងនេះ គឺជាការឆ្លងពីបក្សីមកមនុស្ស និងមិនមែនជាការឆ្លងពីមនុស្ស មកមនុស្សឡើយ។ បុរសជាឳពុកដែលមានវីរុសបក្សីនោះ ក៏បានឆ្លងពីបក្សីនៅក្នុងភូមិ និងមិនមែនជាការឆ្លងមកពីកូនស្រីរបស់គាត់ឡើយ។ សេចក្តីរាយការណ៍របស់អង្គការសុខភាពពិភពលោក បានបញ្ជាក់ដែរថាវីរុសដែលឆ្លងក្នុងខេត្តព្រៃវែងនោះ ត្រូវបានគេកំណត់ថាជាអំបូរ Clade 2.3.2.1C ដែលធ្លាប់បានឆ្លងលើ សត្វបក្សីនៅកម្ពុជាកន្លងមក។ អង្គការសុខភាពពិភពលោក នៅថ្ងៃទី២៨ ខែកុម្ភៈ បានផ្តល់នូវឱសថឈ្មោះតាមីហ៊្វ្លូ Tamiflu ចំនួន៣ពាន់ដូស ដល់ប្រទេសកម្ពុជាសម្រាប់ព្យាបាល និងបង្ការជំងឺផ្តាសាយបក្សីថែមទៀត ក្នុងករណីដែលអាចកើតមានណាមួយជាយថាហេតុ។

  • ប្រធានគណបក្សប្រជាជនកម្ពុជាទាត់ចោលសំណើរកការសុំទោសរបស់លោក សុន ឆ័យ (Video Inside)

    ប្រធានគណបក្សប្រជាជនកម្ពុជាទាត់ចោលសំណើរកការសុំទោសរបស់លោក សុន ឆ័យ (Video Inside)

    សម្តេចតេជោ ហ៊ុន សែន បានទាត់ចោលការចង់សុំទោសរបស់អនុប្រធានគណបក្សភ្លើងទៀនលោក សុខ ឆ័យ បន្ទាប់ពីក្តីក្តាំទៅតុលាការទាំង៣ថ្នាក់ត្រូវបានគេរកឃើញថាលោក សុន ឆ័យ នោះមានកំហុស។ លោក សុន ឆ័យ បានចោទធ្ងន់ៗថា មានការទិញ និងលួចបន្លំសន្លឹកឆ្នោតក្នុងការបោះឆ្នោត ខែមិថុនា ឆ្នាំ២០២២ ដែលជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២។ ការចោទនោះបាននាំឱ្យមានការប្តឹងពីគណបក្សប្រជាជនកម្ពុជា និងការប្តឹងពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគជប។ ក្រោយការប្តឹងផ្តល់តាមរយៈសាលាដំបូង, សាលាឧទ្ធរណ៍ និងតុលាការកំពូល, លោក សុន ឆ័យ បានចាញ់ក្តីទាំង៣លើក និងត្រូវបានសម្រេចចុងក្រោយ ត្រូវបង់សងជម្ងឺចិត្តគណបក្សប្រជាជនចំនួន៤ពាន់លានរៀល និងបង់ចូលថវិការដ្ឋចំនួន១០លានរៀល។ លោក សុន ឆ័យ បានព្យាយាមរកការនិយាយសុំទោសចំពោះសម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា។ ការព្យាយាមរកការសុំអភ័យទោសនេះ បានធ្វើតាមរយៈ អ្នកសម្របសម្រួលម្នាក់ឈ្មោះ សយ សុភាព។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់មកវិញថាវប្បធម៌សុំទោសរបស់ពួកមេខ្លោងធ្វើនយោបាយប្រឆាំង ដែលក្រោយមកបែរក្រឡាស់ ពាក្យសម្តីរបស់ខ្លួនវិញនោះ គឺធ្លាប់មានជាមេរៀនរួចមកហើយ។ សម្តេចតេជោសែន ក្នុងចំណារលិខិតមួយតាមរយៈអ្នកជួយសម្របសម្រួល បានបញ្ជាក់ច្បាស់មកវិញថា…

  • នៅសល់៦៦ថ្ងៃទៀត កម្ពុជានឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ជាប្រវត្តិសាស្ត្រ (Video Inside)

    នៅសល់៦៦ថ្ងៃទៀត កម្ពុជានឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ជាប្រវត្តិសាស្ត្រ (Video Inside)

    ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះជាលើកដំបូងនោះ គឺសល់រយៈពេល៦៦ថ្ងៃទៅមុខទៀតប៉ុណ្ណោះ។ ការរាប់ថយក្រោយរយៈពេល១០០ថ្ងៃ បានកន្លងផុត៣៤ថ្ងៃមកហើយ។ គេហទំព័ររបស់សម្តេចតេជោ ហ៊ុន សែន បានសរសេរថា «ថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០២៣នេះ គឺនៅសល់តែ៦៦ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ»។ យោងតាមមន្ត្រីរៀបចំកីឡា ចាប់ពីថ្ងៃទី២៥ មេសា ឆ្នាំ២០២៣, កម្ពុជានឹងទទួលបានភ្ញៀវជាគណៈប្រតិភូ ក្នុងក្រុមកីឡាករដែលនឹងមកដល់ជាបណ្តើរៗ។ នៅថ្ងៃទី២៩មេសានឹងត្រូវចាប់ផ្តើមការប្រកួតបាល់ទាត់ និងរហូតដល់ថ្ងៃទី៥ ឧសភា ឆ្នាំ២០២៣ ពិធីប្រកាសដ៏ធំនៃការបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នឹងចាប់ផ្តើម។ មុខកីឡាដែលនឹងត្រូវដាក់ ចេញប្រកួតទាំងអស់ ក្នុងកីឡាស៊ីហ្គេមដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះមានទាំងអស់ចំនួន ៣៧ប្រភេទកីឡា។

  • សម្តេចនាយករដ្ឋមន្ត្រីគ្រោងចូលរួមក្នុងទិវាវប្បធម៌ជាតិ (Video Inside)

    សម្តេចនាយករដ្ឋមន្ត្រីគ្រោងចូលរួមក្នុងទិវាវប្បធម៌ជាតិ (Video Inside)

    សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា គ្រោងនឹងអញ្ជើញជាអធិបតីក្នុងការប្រារព្ធទិវាវប្បធម៌ជាតិ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣។ ទិវាវប្បធម៌ជាតិ គឺជាទិវាបំផុសស្មារតីស្រឡាញ់វប្បធម៌ជាតិ និងមនសិការស្នេហាជាតិដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជនដែលជាទំពាំងស្នងឫស្សី ដែលមានកាតព្វកិច្ចថែរក្សាការពារឲ្យសិ្ថតស្ថេរគង់វង្ស នូវសម្បត្តិវប្បធម៌ជាតិ និងវប្បធម៌ចម្រុះ នៃសហគមន៍ជាតិនៅកម្ពុជា សំដៅរក្សាបាននូវឯកភាពជាតិ សាមគ្គីភាព សន្តិភាព និងការអភិវឌ្ឍ។ មន្ត្រីនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្ប: លោក ឡុង ប៉ុណ្ណស៊ីរីវត្ថ បានថ្លែងថាទិវាវប្បធម៌ជាតិលើកទី២៥ក្នុងសប្តាហ៍នេះ នឹងស្ថិតក្រោមប្រធានបទ «យុវជនដើម្បី វប្បធម៌ជាតិ»។ បើតាមការគ្រោងទុក ទិវារៀបចំនេះ នឹងមានសិល្បករសិល្បការិនីប្រមាណ ៤ពាន់នាក់ ចូលរួមអបអរសាទរ។

  • សម្តេចតេជោ ហ៊ុន សែន ទទួលជួបមេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី (Video Inside)

    សម្តេចតេជោ ហ៊ុន សែន ទទួលជួបមេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី (Video Inside)

    សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យមេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី ចូលជួបសម្តែងការគួរសមនៅថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០២៣។ ការអនុញ្ញាតនេះ បានធ្វើឡើងក្នុងឱកាសដែលមេបញ្ជាការកងទ័ពជើងគោកសិង្ហបុរីលោកឧត្តមសេនីយ៍ទោ ដេវីត នីអូ កំពុងដឹកនាំគណៈប្រតិភូយោធាបំពេញទស្សនកិច្ចជាផ្លូវការក្នុងប្រទេសកម្ពុជា។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • សម្តេចតេជោបញ្ចប់ទំនាស់ នៃការចាប់សត្វក្ងោកចិញ្ចឹម២០ក្បាល របស់ពលរដ្ឋ (Video Inside)

    សម្តេចតេជោបញ្ចប់ទំនាស់ នៃការចាប់សត្វក្ងោកចិញ្ចឹម២០ក្បាល របស់ពលរដ្ឋ (Video Inside)

    ភាពចំរូងចំរាស់នៃការចាប់សត្វក្ងោកចិញ្ចឹមរបស់ពលរដ្ឋដោយមន្ត្រីក្រសួងកសិកម្ម ត្រូវបានដោះស្រាយបញ្ចប់ បន្ទាប់ពីប្រសាសន៍ដាក់បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០២៣។ សត្វក្ងោក២០ក្បាល ដែលមន្ត្រីកសិកម្មបានចាប់ពីពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៦ កុម្ភៈ ត្រូវបានប្រគល់មកម្ចាស់ដើមវិញ ដោយសម្តេចបានស្នើថែមទៀត រកការធ្វើវិសោធនកម្មច្បាប់ ដែលទាក់ទងនឹងការចិញ្ចឹមសត្វទាំងនេះ។ អប្សរាណិតរាយការណ៍