Category: កម្មវិធីព័ត៌មាន

  • ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបសមាជិកព្រឹទ្ធសភាកាណាដា (Video Inside)

    ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបសមាជិកព្រឹទ្ធសភាកាណាដា (Video Inside)

    អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានជួបពិភាក្សាជាមួយសមាជិកព្រឹទ្ធសភាកាណាដាលោកវីកទ័រអុ Victor Oh ដែលផ្តោតលើទំនាក់ទំនងរវាងកម្ពុជា និងប្រទេសកាណាដា និងកិច្ចការអន្តរជាតិ។ លោកវីកទ័រអុ Victor Oh កំពុងបំពេញទស្សនកិច្ច ក្នុងប្រទេសកម្ពុជា តបតាមការអញ្ជើញរបស់ការិយាល័យ តំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងតូរ៉ុងតូ Toronto នៃប្រទេសកាណាដា។ អប្សរាណិតរាយការណ៍

  • សម្តេចតេជោអំពាវនាវរកការសម្រុះសម្រួលវិវាទការធ្វើកម្មសិទ្ធិឈ្មោះកីឡាប្រដាល់រវាង កម្ពុជា និងថៃ (Video Inside)

    សម្តេចតេជោអំពាវនាវរកការសម្រុះសម្រួលវិវាទការធ្វើកម្មសិទ្ធិឈ្មោះកីឡាប្រដាល់រវាង កម្ពុជា និងថៃ (Video Inside)

    សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវរកការសម្រុះសម្រួលមួយនូវភាពវិវាទវប្បធម៌រវាង ថៃ និងកម្ពុជា ពាក់ព័ន្ធនឹងកម្មសិទ្ធិក្បាច់ប្រដាល់ពីដូនតា។ កម្ពុជាបានអះអាងការធ្វើកម្មសិទ្ធិ លើក្បាច់ប្រដាល់របស់ខ្លួនដែលមានឈ្មោះថាក្បាច់គុណខ្មែរ…ចំណែកប្រទេសថៃក៏បានអះ អាងការធ្វើកម្មសិទ្ធិលើក្បាច់ប្រដាល់បុរាណរបស់ខ្លួនដែលមានឈ្មោះថា «មួយថៃ» នោះផងដែរ។ ជម្លោះវប្បធម៌ពាក់ព័ន្ធនឹងការអះអាងកម្មសិទ្ធិក្បាច់ប្រដាល់នេះ បានធ្វើឱ្យថៃបានខឹង មិនព្រមបញ្ជូនកីឡាករប្រដាល់របស់គេមិនចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងពេលខាងមុខនេះឡើយ។ មិនត្រឹមតែប៉ុណ្ណោះ សេចក្តីរាយការណ៍ខ្លះបាននិយាយថាថៃនៅបានព្យាយាមបញ្ចុះបញ្ចូលប្រទេសខ្លះទៀតមិនឱ្យបញ្ជូនក្រុមកីឡាករប្រដាល់របស់គេមកចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣នេះថែមទៀត។ សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុង «ទិវាវប្បធម៌ជាតិ» បានមានប្រសាសន៍អំពាវនាវរកការសម្រុះសម្រួល។

  • ប្រេងសាំងបន្ដធ្លាក់ចុះ សម្រាប់ការលក់ក្នុងរយៈពេល១០ថ្ងៃខាងមុខនេះ (Video Inside)

    ប្រេងសាំងបន្ដធ្លាក់ចុះ សម្រាប់ការលក់ក្នុងរយៈពេល១០ថ្ងៃខាងមុខនេះ (Video Inside)

    តម្លៃប្រេងសាំង បានបន្ដធ្លាក់ចុះបន្ថែមទៀត សម្រាប់ការលក់ក្នុងរយៈពេល១០ថ្ងៃ ខាងមុខនេះ ។ យោងតាមក្រសួងពាណិជ្ជកម្មតម្លៃ ប្រេងឥន្ធនៈ សម្រាប់ការលក់រវាងពីថ្ងៃទី០១ រហូតដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ គឺប្រេងសាំង ធម្មតាមានតម្លៃចំនួន៤ពាន់ ២៥០ រៀល ក្នុង ១លីត្រ ដែលតម្លៃនេះបានថយចុះ ចំនួន១០០រៀល ក្នុងមួយលីត្រ បើធៀបទៅការលក់រយៈ ពេល១០ថ្ងៃមុន.. ចំណែកប្រេងម៉ាស៊ូតវិញ គឺមានតម្លៃចំនួន៤ពាន់២០០រៀលក្នុង១លីត្រ ដែលបានធ្លាក់ចុះមកវិញចំនួន១០០រៀល បើធៀបទៅនឹងការលក់ រយៈពេល ១០ថ្ងៃមុន។ សូមជម្រាបថារាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ ជួយខាតយ៉ាងហោច ៦ចុច៥សេន ក្នុងមួយលីត្រ ដើម្បីជាការទប់ស្កាត់តម្លៃប្រេងនេះផងដែរ។

  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៥៦៥ករណី (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៥៦៥ករណី (Video Inside)

    តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាន នៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានកើនឡើងវិញចំនួន ១២៦ករណីថែមទៀត បើប្រៀបធៀបនឹងតួលេខឆ្លងកាលពីម្សិលមិញ ។ តួលេខឆ្លងថ្មីកូវីដ១៩ នៅអាស៊ានថ្ងៃនេះ មានចំនួន ៥៦៥ករណី ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន៥ នៅអាស៊ាន រួមមានប្រទេសឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា និងប្រទេសហ្វីលីពីន ។ ប្រទេសឥណ្ឌូនេស៊ី គឺជាប្រទេស ដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានចំនួន ២៦៦ករណី ។ តួលេខឆ្លងតិចជាងគេ គឺប្រទេសមីយ៉ាន់ម៉ា ដែលមានចំនួនអ្នកឆ្លងចំនួន ៤ករណី។ ប្រទេសប្រុយណេ, ឡាវ ថៃ, កម្ពុជា និងប្រទេសសឹង្ហបុរី គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល២៤ ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៧នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី, ម៉ាឡេស៊ី និងប្រទេសហ្វីលីពីន។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន ៦០ម៉ឺន…

  • កម្ពុជាគ្មានអ្នកឆ្លងកូវីដ១៩ទេ រយៈពេល២៤ម៉ោងនេះ (Video Inside)

    កម្ពុជាគ្មានអ្នកឆ្លងកូវីដ១៩ទេ រយៈពេល២៤ម៉ោងនេះ (Video Inside)

    កម្ពុជាក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មិនមានមានតួលេខអ្នកឆ្លងថ្មីកូវីដ១៩ឡើយ។ យោងតាមក្រសួងសុខាភិបាលកម្ពុជា ក្នុងរយៈពេលប្រមាណ១ខែកន្លងមកនេះ ការឆ្លងមានការថយចុះ ដែលមានតួលេខឆ្លងប្រចាំថ្ងៃមានតិចតួចប៉ុណ្ណោះ និងគ្មានអ្នកឆ្លងសោះឡើយនៅថ្ងៃទី១ មីនានេះ។ កម្ពុជាបានចាប់ផ្តើមចាក់ដូសជំរុញទី៦ ចាប់តាំងពីដើមខែមករា ដែលរហូតមកទល់ពេលនេះ មានពលរដ្ឋទៅចាក់បានចំនួន ២៧ម៉ឺន ៦ពាន់ ៨៧១នាក់ហើយ។ កម្ពុជាបច្ចុប្បន្នកំពុងរៀនរស់នៅជាមួយនឹងជម្ងឺកូវីដ១៩ ខណៈដែលការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសមានប្រមាណជាង ៩៥ភាគរយរួចមកនេះ ។

  • សាកសពកងទ័ពមួកខៀវកម្ពុជាពលិនៅប្រទេសម៉ាលីដឹកមកដល់កម្ពុជាវិញ (Video Inside)

    សាកសពកងទ័ពមួកខៀវកម្ពុជាពលិនៅប្រទេសម៉ាលីដឹកមកដល់កម្ពុជាវិញ (Video Inside)

    សាកសពកងទ័ពមួកខៀវកម្ពុជាម្នាក់ដែលបាត់បង់ជីវិតដោយសារជម្ងឺក្នុងប្រទេសម៉ាលី ត្រូវបានដឹកមកដល់កម្ពុជាហើយ ដែលនាំឱ្យការបាត់បង់ជីវិតក្នុងបេសកម្មរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ មានកើនឡើង១១នាក់។ លោកវរសេនីយ៍ទោ ភឿក ជីវ័ន្ត អាយុ៤២ឆ្នាំ បានទទួលមរណភាពកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយសារជំងឺផ្លូវដង្ហើម។ លោកគឺជាមេបញ្ជាការរងកងអនុសេនាធំវិស្វកម្មព្រលានយន្តហោះលេខ៧២៩។ សាកសពរបស់លោក ត្រូវបានបញ្ជូនមកដល់មាតុភូមិកម្ពុជាវិញ នៅវេលាម៉ោងជាង១២ រំលងអធ្រាត ថ្ងៃទី២៨ ខែ កុម្ភៈ ឆ្នាំ២០២៣។ ពិធីទទួលសពលោកវរសេនីយ៍ទោ ភឿក ជីវ័ន្ត បានធ្វើឡើង ក្រោមវត្តមាននាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយក នៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នាព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

  • ល្បិចកលយុទ្ធសាស្ត្ររបស់មហាអំណាច ដើម្បីប្រជែងឈ្នះសង្គ្រាមក្នុងអ៊ុយក្រែន (Video Inside)

    ល្បិចកលយុទ្ធសាស្ត្ររបស់មហាអំណាច ដើម្បីប្រជែងឈ្នះសង្គ្រាមក្នុងអ៊ុយក្រែន (Video Inside)

    ប្រើល្បិចកលនានាដើម្បីការយកឈ្នះលើសង្គ្រាមក្នុងអ៊ុយក្រែន បាននិងកំពុងរៀបចំធ្វើដោយសហរដ្ឋអាមេរិក និងរុស្ស៊ី គ្រាដែលកិច្ចប្រឹងប្រែងស្វែងរកកិច្ចចរចាលើតុ ដើម្បីរកសន្តិភាពស្នើដោយប្រទេសចិននោះ មិនត្រូវបានទទួលស្វាគមន៍យកនោះទេ។ សហរដ្ឋអាមេរិកបានបញ្ជូនរដ្ឋមន្ត្រីការបរទេសរបស់ខ្លួន ទៅកាន់បណ្តាប្រទេសដែលធ្លាប់ជាមិត្តរបស់រុស្ស៊ី ដើម្បីបង្កើតយុទ្ធសាស្ត្របំបែក ខណៈដែលមានសេចក្តីរាយការណ៍ថ្មីចុងក្រោយមួយទៀត ដែលនិយាយថាសហរដ្ឋអាមេរិកកំពុងរៀបចំផែនការបង្កហេតុ នៅក្នុងប្រទេសអ៊ុយក្រែន ដោយប្រើសារធាតុគីមីពុល។ លោក ម៉ារ យ៉ារិទ្ធិ ធ្វើសេចក្តីរាយការណ៍ពិនិត្យលើសភាពការណ៍វិវត្តន៍ទាំងនេះ

  • នៅសល់៦៥ថ្ងៃទៀត កម្ពុជានឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ជាប្រវត្តិសាស្ត្រ (Video Inside)

    នៅសល់៦៥ថ្ងៃទៀត កម្ពុជានឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ជាប្រវត្តិសាស្ត្រ (Video Inside)

    ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះជាលើកដំបូងនោះ គឺសល់រយៈពេល៦៥ថ្ងៃទៅមុខទៀតប៉ុណ្ណោះ។ ការរាប់ថយក្រោយរយៈពេល១០០ថ្ងៃ បានកន្លងផុត៣៥ថ្ងៃមកហើយ។ គេហទំព័ររបស់សម្តេចតេជោ ហ៊ុន សែន បានសរសេរថា «ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣នេះ គឺនៅសល់តែ៦៥ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ី ហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ»។ សម្តេចនាយករដ្ឋមន្រ្តីកម្ពុជានៅថ្ងៃពុធនេះបានថ្លែងរាប់ថយក្រោយនូវព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះជាលើកដំបូងនេះ ។ កម្ពុជាខកខានមិនបានធ្វើជាម្ចាស់ផ្ទះនៃកីឡាស៊ីហ្គេមនេះក្នុងអម្លុងពេល៦៤ឆ្នាំ ដោយសារតែស្ថានការណ៍វិវត្តន៍មិនទៀងទាត់កើតឡើងក្នុងប្រទេសកម្ពុជា។ ក្រោយប្រទេសកម្ពុជា ចាប់ផ្តើមមានសន្តិភាពសាឡើងវិញ ក្រោមនយោបាយឈ្នះឈ្នះដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន នោះមក, កម្ពុជាក៏នៅមិនទាន់បំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាជាអន្តរជាតិក្នុងតំបន់នោះផងដែរ ប៉ុន្តែនៅក្នុងខែឧសភា ឆ្នាំ២០២៣ ជិតមកដល់នេះ កម្ពុជាបានបញ្ជាក់ការប្តេជ្ញាត្រៀមរៀបចំខ្លួនរួចរាល់ ជាស្រេចក្នុងការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេមជាលើកដំបូង។ យោងតាមមន្ត្រីរៀបចំកីឡា ចាប់ពីថ្ងៃទី២៥មេសាឆ្នាំ២០២៣, កម្ពុជានឹងទទួលបានភ្ញៀវជាគណៈប្រតិភូ ក្នុងក្រុមកីឡាករដែលនឹងមកដល់ជាបណ្តើរៗ។ នៅថ្ងៃទី២៩មេសានឹងត្រូវចាប់ផ្តើមការប្រកួតបាល់ទាត់ និងរហូតដល់ថ្ងៃទី៥ឧសភាឆ្នាំ២០២៣ ពិធីប្រកាសដ៏ធំនៃការបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនឹងចាប់ផ្តើម។ មុខកីឡាដែលនឹងត្រូវដាក់ ចេញប្រកួតទាំងអស់ ក្នុងកីឡាស៊ីហ្គេមដែលកម្ពុជានឹងត្រូវធ្វើ ជាម្ចាស់ផ្ទះ មានទាំងអស់ចំនួន ៣៧ប្រភេទកីឡា។

  • សម្តេចតេជោ ហ៊ុន សែន អំពាវនាវយុវជនភ្ញាក់រលឹករក្សាចិត្តខន្តី (Video Inside)

    សម្តេចតេជោ ហ៊ុន សែន អំពាវនាវយុវជនភ្ញាក់រលឹករក្សាចិត្តខន្តី (Video Inside)

    សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវយុវជនដែលឈប់ជឿលើការឃោសនារបស់ក្រុមធ្វើនយោបាយប្រឆាំង និងបានមកចូលរួមជាមួយរាជរដ្ឋាភិបាលវិញ សូមរក្សាភាពអត់ធ្មត់ចំពោះ សម្តីប្រមាថមើលងាយនានាធ្វើឡើងដោយក្រុមគណបក្សប្រឆាំង។ គួរបញ្ជាក់ថាវេលាថ្មីចុងក្រោយនេះ មានយុវជនជាច្រើនបានភ្ញាក់រលឹក និងពួកគេបានសារភាពនូវទង្វើជឿឃោសនារបស់ក្រុមប្រឆាំងដែលជម្រុញឱ្យពួកគេប្រឆាំងនឹងគោលនយោបាយរាជរដ្ឋាភិបាល។ ការភ្ញាក់រលឹករបស់ក្រុមយុវជនជាមួយនឹងការចូលរួមរបស់គេជាមួយ រាជរដ្ឋាភិបាលនោះហើយ បាននាំឱ្យមានការខឹងសម្បារពីអ្នកដែលបន្តការប្រឆាំងដោយចោទថា អ្នកមកចូលរួមជាមួយរាជរដ្ឋាភិបាល គឺជាមនុស្សក្បត់មនសិការ និងថាលក់ខ្លួននោះជាដើម។ សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងនៅថ្ងៃទី១មីនាឆ្នាំ២០២៣ អំពាវនាវក្រុមយុវជនដែលបានមកចូលរួមទាំងនោះសូមរក្សាភាពអត់ធ្មត់។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គណបក្សប្រជាជនកម្ពុជាតែងបើកចំហរចំពោះសមាជិកណា ដែលចង់ចេញពីគណបក្សដែលក្នុងនោះ សម្តេចបញ្ជាក់ថាយ៉ាងហោចក៏មានបីនាក់ផងដែរ ប៉ុន្តែវាសនារបស់អ្នកចាកចេញទាំងនោះ បានត្រឹមតែប្រឆាំងប៉ុណ្ណោះ។

  • មេបញ្ជាការកងទ័ពជើងគោកថ្កោលទោសអំពើប្រមាថព្រះមហាក្សត្រ (Video Inside)

    មេបញ្ជាការកងទ័ពជើងគោកថ្កោលទោសអំពើប្រមាថព្រះមហាក្សត្រ (Video Inside)

    មេបញ្ជាការកងទ័ពជើងគោកលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងថា ការប្រមាថលើអង្គព្រះមហាក្សត្រ គឺជាទង្វើខុសច្បាប់ និងអសីលធម៌។ ប្រសាសន៍ថ្លែងនេះ បានធ្វើឡើង ក្នុងពិធីសម្ពោធអគារទីបញ្ជាការនិងសមិទ្ធផលនានារបស់បញ្ជាការដ្ឋានកាំភ្លើងធំ កងទ័ពជើងគោក នៅក្នុងខេត្តកំពង់ឆ្នាំងនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣។ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ បានថ្លែងក្នុងពិធីថា ”ក្នុងនាមជាកងកម្លាំងដែលមានភក្តីភាពចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ កងទ័ពជើងគោកសូមប្តេជ្ញាការពារអង្គព្រះមហាក្សត្រ របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ សន្តិភាព និងការបង្រួប បង្រួមជាតិ ដើម្បីធានាការពារនិរន្តរភាព និងផលប្រយោជន៍ដ៏ខ្ពង់ខ្ពស់របស់ជាតិ ដោយប្រឆាំងដាច់ខាតចំពោះរាល់អំពើខុសច្បាប់ទាំងឡាយណា ដែលញុះញង់ឱ្យបែកបាក់សាមគ្គីភាពជាតិ”។ ប្រសាសន៍បញ្ជាក់ភាពប្តេជ្ញាចិត្តនេះ បានធ្វើឡើងបន្ទាប់ពីកងទ័ពជើងគោក, បណ្តាស្ថាប័ន និងអង្គភាពនានាទូទាំងប្រទេស បានធ្វើការថ្កោលទោសដល់ទណ្ឌិត សម រង្ស៊ី ដែលបន្តប្រើសម្តីប្រមាថដាក់មកលើព្រះមហាក្សត្រជាទីគោរពសក្ការៈ បន្ទាប់ពីព្រះអង្គមានព្រះរាជបន្ទូលតាមព្រះរាជសារអំពាវនាវពលរដ្ឋសូមចូលរួមការបោះឆ្នោតថ្ងៃទី២៣កក្កដាឆ្នាំ២០២៣ ។ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងប្រាប់កងកម្លាំងក្រោមបង្គាប់ក្នុងពិធីនោះទៀតថា «អនុលោមតាមរដ្ឋធម្មនុញ្ញ, គោលការណ៍ច្បាប់ និងនយោបាយការពារជាតិរបស់ព្រះរាជាណាចក្រកម្ពុជា គឺកងយោធពលខេមរភូមិន្ទ៖ (i) ត្រូវរក្សាភាពស្មោះត្រង់ និងភាពដាច់ខាតនៅ ក្នុងកិច្ចការពារជាតិ…