-
សម្តេចតេជោ ហ៊ុន សែន ជម្រុញការតែងតាំងស្ត្រីក្នុងជួរដឹកនាំមន្ត្រីរាជការ (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការតែងតាំងស្ត្រីក្នុងជួរដឹកនាំមន្ត្រីរាជការមានតិច និងទាបជាងគោលដៅដាក់ចុះដោយរាជរដ្ឋាភិបាល។ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីការលើកកម្ពស់សិទ្ធិស្ត្រី បានដាក់ចេញនូវគោលដៅកំណត់អត្រាស្ត្រីបំរើការក្នុងជួរមន្ត្រីរាជការ ប៉ុន្តែសេចក្តីរាយការណ៍បង្ហាញថាក្នុងឆ្នាំ២០២២កន្លងមកនេះ អត្រាមន្ត្រីរាជការជាស្ត្រីមានប្រមាណតែ៤២ភាគរយទេ ដែលទាបជាងគោលដៅដាក់ចេញ៤៨ភាគរយ។ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ បានថ្លែងបញ្ជាក់យ៉ាងនេះ។ សម្តេចតេជោ បានស្នើរកការជម្រុញការតែងតាំងស្រ្តីឱ្យបានច្រើនជាងបច្ចុប្បន្ន។ សម្តេចបានបន្ថែមថា ដើម្បីជម្រុញការលើកកម្ពស់តួនាទីស្ត្រីនៅគ្រប់កម្រិត លុះត្រាតែគេកុំមើលរំលងស្តី្រ ដែលមានសមត្ថភាព។
-
ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៥កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរអាជីវកម្ម និងកិច្ចការងារនានាប្រកបបានដោយផលជាទីគាប់ចិត្ត។ ប្រសិនបើអ្នកមិនពេញចិត្តនឹងអ្វីដែលអ្នកកំពុងធ្វើ ការផ្លាស់ប្តូរអាចធ្វើទៅបានដោយគ្មានជំទាស់ឡើយ។ ចំពោះការធ្វើដំណើរផ្លូវឆ្ងាយ គឺហាមដាច់ខាតពាក្យសំដីមិនបានការ។ អ្នកអាចរៀបចំពិធីមង្គលនានាបាន ប៉ុន្តែវេលានេះមិនកំណត់តែត្រឹមនេះឡើយ លោកអ្នកអាចធ្វើបាននៅពេលណាផ្សេងទៀតបាន គ្រាន់ជាពេលព្រឹកជាពេលល្អបំផុតសម្រាប់ថ្ងៃនេះ។ ក្រៅពីនេះ សូមលោកអ្នកព្យាយាមរឹតចំណងមិត្តភាពជាមួយមនុស្សនៅជុំវិញខ្លួន ហើយគួរមានភាពអនុគ្រោះអោយបានខ្ពស់។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីរបស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពង់ត្រដែត។ កិច្ចការរកស៊ីជួញដូរទទួលបានជោគជ័យ និងផលលាភដ៏ប្រសើរណាស់។ សូមកុំខ្លាចក្នុងការបង្កើតទម្រង់ការងារថ្មី ឬបណ្តាក់ទុនធំ ការប្តេជ្ញាចិត្តរបស់លោកអ្នកនឹងនាំឲ្យបានជោគជ័យទាំងអស់។ សូមឈរលើគំនិតយោបល់របស់ខ្លួន ចំណែកការជឿទុកចិត្តត្រូវមានការប្រុងប្រយ័ត្ន។ ភាពអវិជ្ជមានកើតឡើងចំពោះកុមារ ដូច្នេះសូមផ្លាស់ប្តូរទម្រង់នៃការប្រាស្រ័យទាក់ទង ឬការអប់រំរបស់អ្នក។ សូមជៀសវាងមនុស្សដែលអ្នកមិនធ្លាប់ស្គាល់ ជាពិសេសសូមកុំទុកចិត្តដល់ថ្នាក់ចែករំលែកពត៌មានសំខាន់ របស់ខ្លួនឯង។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលមានអំណោយផលដ៏ល្អខាងគំនិតច្នៃប្រឌិត ដូច្នេះសូមដាក់ចេញផែនការការងារដែលអ្នកបានរៀបចំ។ ដោយឡែកលោកអ្នកនឹងទទួលបានដំណឹងដ៏ល្អចំពោះកិច្ចការងារដែលអ្នកបានរងចាំ។ ចំពោះបុគ្គលិករដ្ឋឯកជន នឹងទទួលបានការសរសើរលើកទឹកចិត្តខ្លាំងពីថ្នាក់លើ។ ការទិញអចលនទ្រព្យ នឹងទទួលផលល្អ ហើយមង្គលក៏កើតមានផងដែរ។ ក្រៅពីនេះ ប្រសិនបើអ្នកមានបំណង ចង់ផ្លាស់ប្តូរទីកន្លែងការងារ…
-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៥៤៨ ករណី (Video Inside)

តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានកើនឡើងវិញចំនួន ១៤៣ករណី បើប្រៀបធៀបនឹងតួលេខឆ្លងសរុបកាលពីថ្ងៃម្សិលមិញ។ តួលេខឆ្លងថ្មីកូវីដ១៩ នៅថ្ងៃនេះ មានចំនួន ៥៤៨ករណី។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោង កន្លងមកនេះ បានកើតលើប្រទេសចំនួន៥នៅអាស៊ាន រួមមានប្រទេស ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, ហ្វីលីពីន និងប្រទេសកម្ពុជា។ ប្រទេសឥណ្ឌូនេស៊ី គឺជាប្រទេសដែលមាន តួលេខឆ្លងច្រើនជាងគេ ដែលមានចំនួន ២៧២ករណី ។ តួលេខឆ្លងតិចជាងគេ គឺប្រទេសកម្ពុជា ដែលមានចំនួនអ្នកឆ្លងតែ ១ករណីប៉ុណ្ណោះ។ ប្រទេសប្រុយណេ, សឹង្ហបុរី, មីយ៉ាន់ម៉ា, ឡាវ និងប្រទេសថៃ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១៣នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន ៥៩ម៉ឺន ៥ពាន់ ៦៩៧ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៦ពាន់…
-
២៤ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ មានចំនួន ១ករណី (Video Inside)

កម្ពុជាក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានតួលេខឆ្លងថ្មីកូវីដ១៩ ចំនួន ១ករណី ដែលថយចុះមកវិញ ៣ករណី បើប្រៀបធៀបនឹងម្សិលមិញ។ កាលពីម្សិលមិញ មានតួលេខឆ្លងមានចំនួន ៤ករណី ។ យោងតាមក្រសួងសុខាភិបាលការឆ្លងថ្មី ១ករណី នាវេលា២៤ ម៉ោងចុងក្រោយនេះ គឺកើតឡើងក្នុងរង្វង់សហគមន៍ ។ កម្ពុជាក្នុងរយៈពេលប្រមាណ ១ខែកន្លងមកនេះ កម្ពុជាមានការឆ្លងបានថយចុះដែលមានតួលេខឆ្លងប្រចាំថ្ងៃមានតិចតួចប៉ុណ្ណោះ និងថ្ងៃខ្លះមិនមានការឆ្លងសោះក៏មាន ។ កម្ពុជាបានចាប់ផ្តើមចាក់ដូសជំរុញទី៦ ចាប់តាំងពីដើមខែមករា ដែលរហូតមកទល់ពេលនេះ មានពលរដ្ឋទៅចាក់បានចំនួន ២៥ម៉ឺន ៣ពាន់ ៦៧៧នាក់ហើយ ។ កម្ពុជាបច្ចុប្បន្នកំពុងរៀនរស់នៅជាមួយនឹងជម្ងឺកូវីដ១៩ ខណៈដែលការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសមានប្រមាណជាង ៩៥ភាគរយរួចមកនេះ ។
-
ក្រុមហ៊ុនបីបណ្តាក់ទុន ដែលផ្តល់ការងារដល់ជាង៦ពាន់កន្លែង (Video Inside)

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគថ្មីដល់ក្រុមហ៊ុនចំនួន៣ ដែលមានទុនវិនិយោគសរុបប្រមាណ១៧លានដុល្លារ ដែលអាចបង្កើតការងារបានជាង៦ពាន់កន្លែង ។ យោងតាមរបាយការណ៍របស់ក្រសួងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣, ក្រុមហ៊ុនដែលទទួលបានការអនុម័តវិនិយោគ រួមមាន៖ ទី១ ក្រុមហ៊ុនប៉េងជាវ “PENGJIAO (CAMBODIA) INDUSTRIAL CO., LTD” ក្នុងគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសំរោង ឃុំសូភី ស្រុកបាទី ខេត្តតាកែវ។ ក្រុមហ៊ុននេះ បណ្តាត់ទុនវិនិយោគ៧លានដុល្លារ និងអាចបង្កើត ការងារបានចំនួន ៣ពាន់២៥៨កន្លែង។ ទី២ ក្រុមហ៊ុនហ្សុងឆាន់ តេងហ្វៃ “ZHONG SHAN TENG FEI (CAMBODIA) PACKAGING MATERIAL CO., LTD” ក្នុងគម្រោងបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់ ដែលមានទីតាំង វិនិយោគស្ថិតនៅភូមិទួលសំបូរ ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ក្រុមហ៊ុននេះបានបណ្តាក់ទុនវិនិយោគ៥លាន៥សែនដុល្លារដែលអាចបង្កើតការងារបានចំនួន ១ពាន់៧៦ កន្លែង។ ទី៣ ក្រុមហ៊ុនអេសអេសអេច្ឆ ស៊ីប៊ី SSH CB SUSTAINABLE FASHION CO.,…
-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចូលរួមក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង និងបំពាក់ឋានន្តរស័ក្តិជូននាយទាហានតំបន់ប្រតិបត្តិការសឹករងតាកែវ (Video Inside)

អគ្គមេបញ្ជាការរងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង និងបំពាក់ឋានន្តរស័ក្តិជូននាយទាហានតំបន់ប្រតិបត្តិការសឹករងតាកែវ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអបអរសាទរជាមួយនាយទាហានទាំងអស់ ចំពោះការទទួលបានមុខតំណែងថ្មី និងការដំឡើងឋានន្តរស័ក្តិ ដែលស័ក្តិសមនឹងសមត្ថភាព, លក្ខណៈសម្បត្តិ, គុណបំណាច់ និងស្នាដៃ ដែលបានខិតខំប្រឹងប្រែងបំពេញជូនជាតិមាតុភូមិ ប្រកបដោយស្មារតីទទួលខុសត្រូវនារយៈកាលកន្លងមក។ ខេត្តតាកែវ គឺជាខេត្តមួយដែលលាតសន្ធឹងជាប់នឹងប្រទេសវៀតណាម។ លោកឧត្តមសេនីយ៍មេបញ្ជាការកងទ័ពជើងគោក បានថ្លែងកោតសរសើរតំបន់ប្រតិបត្តិការសឹករងតាកែវ ដែលបានខិតខំបំពេញភារកិច្ចរហូតសម្រេចបាននូវស្នាដៃ និងសមិទ្ធផលជាច្រើន ទាំងលើការបំពេញភារកិច្ចស្នូល ភារកិច្ចជំនាញ និងកិច្ចសហការការពារសន្តិសុខ នៅតាមបណ្តោយព្រំដែន និងផ្ទៃក្នុងភូមិសាស្ត្រ ដោយធានាបាននូវសន្តិភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋបានល្អប្រសើរ ក៏ដូចជាការកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ។
-
លោក ចូ បៃដិន និងលោកពូទីន ឆ្លើយឆ្លងសម្តីវាយប្រហារដាក់គ្នា មុនថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមអ៊ុយក្រែនឈានមកដល់ (Video Inside)

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀរ ពូទីន បានធ្វើសេចក្តីថ្លែងការណ៍រៀងៗខ្លួន អំពីសង្គ្រាមអ៊ុយក្រែន ដែលនឹងឈនដល់គំរប់មួយឆ្នាំនៅថ្ងៃសុក្រខាងមុខនេះ។ កាលពីថ្ងៃទី២១កុម្ភៈ លោក ចូ បៃដិន បានធ្វើសេចក្តីថ្លែងជាសាធារណៈមួយក្នុងប្រទេសប៉ូឡូញ…ចំណែកលោក វ្លាឌីមៀរ ពូទីន ក៏បានធ្វើសេចក្តីថ្លែងរបស់ខ្លួនក្នុងរដ្ឋធានីម៉ូស្គូផងដែរ។ តើសុន្ទរកថារវាងមេដឹកនាំទាំង២ បានបង្ហាញនូវចំណុចអ្វីខ្លះ? លោក ម៉ារ យ៉ារិទ្ធិ រាយការណ៍
-
នៅសល់៧២ថ្ងៃទៀត កម្ពុជានឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ជាប្រវត្តិសាស្ត្រ (Video Inside)

ការរាប់ថយក្រោយរយៈពេល១០០ថ្ងៃ បានកន្លងផុត២៨ថ្ងៃមកហើយ។ កម្ពុជានៅសល់រយៈពេល៧២ថ្ងៃទៀត ដែលនឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំលើកដំបូងនៃកីឡាស៊ីហ្គេមលើកទី៣២ ។ គេហទំព័ររបស់សម្តេចតេជោ ហ៊ុន សែន បានសរសេរថា «ថ្ងៃទី២២កុម្ភៈឆ្នាំ២០២៣នេះ គឺនៅសល់តែ៧២ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ»។ យោងតាមមន្ត្រីរៀបចំកីឡា ចាប់ពីថ្ងៃទី២៥មេសាឆ្នាំ២០២៣, កម្ពុជានឹងទទួលបានភ្ញៀវជាគណៈប្រតិភូក្នុងក្រុមកីឡាករដែលនឹងមកដល់ជាបណ្តើរៗ។ នៅថ្ងៃទី២៩មេសានឹងត្រូវចាប់ផ្តើមការប្រកួតបាល់ទាត់ និងរហូតដល់ថ្ងៃទី៥ឧសភាឆ្នាំ២០២៣ ពិធីប្រកាសដ៏ធំនៃការបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនឹងចាប់ផ្តើម។ មុខកីឡាដែលនឹងត្រូវដាក់ចេញប្រកួតទាំងអស់ ក្នុងកីឡាស៊ីហ្គេមដែលកម្ពុជានឹងត្រូវធ្វើ ជាម្ចាស់ផ្ទះ មានទាំងអស់ចំនួន ៣៧ប្រភេទកីឡា។
-
ស្ថានបេសកកម្មកម្ពុជានៅស្វីសទាត់ចោលអត្ថាធិប្បាយអ្នករាយការណ៍ពិសេសបរទេស ជុំវិញចំណាត់ការរាជរដ្ឋាភិបាលបិទវិទ្យុវីអូឌី (Video Inside)

ស្ថានបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំអង្គការសហប្រជាជាតិក្នុងក្រុងហ្សឺណែវ ប្រទេសស្វីស បានចេញសេចក្តីថ្លែងការណ៍មួយ បញ្ជាក់ជុំវិញការទាត់ចោលការធ្វើអត្ថាធិប្បាយរបស់អ្នករាយការណ៍ពិសេស៣រូប ពាក់ព័ន្ធនឹងចំណាត់ការរដ្ឋាភិបាលបិទវិទ្យុដែលផ្សាយព័ត៌មានមិនពិត។ ចំណាត់ការបិទវិទ្យុវីអូឌី ដែលផ្សាយព័ត៌មានមិនពិតចោទថា បណ្ឌិត ហ៊ុន ម៉ាណែត ជាអ្នកចុះហត្ថលេខាជំនួយសម្តេចតេជោ ក្នុងការផ្តល់ជំនួយដល់ប្រទេសតួកគី ត្រូវបានអ្នករាយការណ៍ពិសេស៣រូបប្រចាំអង្គការសហប្រជាជាតិក្នុងក្រុងហ្សឺណែវ បានធ្វើអត្ថាធិប្បាយខុសពីការពិតដែលវិទ្យុទទួលមូលនិធិពីបរទេសនោះបានប្រព្រឹត្ត ក្នុងប្រទេសកម្ពុជា។ ស្ថានបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំអង្គការសហប្រជាជាតិក្នុងក្រុងហ្សឺណែវ នៅថ្ងៃទី២១កុម្ភៈ បានចេញសេចក្តីថ្លែងការណ៍៥ចំណុចប្រតិកម្មតបទៅវិញ។ ស្ថានបេសកកម្មកម្ពុជាបានសរសេរថា ចំណាត់ការរដ្ឋបាលលើអង្គភាពដែលបំពានច្បាប់ មិនសមនឹងឱ្យពួកគេព្រួយបារម្ភនោះទេ ប៉ុន្តែអ្វីដែលត្រូវព្រួយបារម្ភនោះ គឺការផ្សាយព័ត៌មានមិនពិត និងមានចេតនាបង្កាច់បង្ខូច ដែលគ្រប់ប្រទេសទាំងអស់លើសកលលោកតែងតែធ្វើការថ្កោលទោស។ ការផ្សាយវីអូឌី ត្រូវក្រុមអ្នកជំនាញសារព័ត៌មានក្នុងប្រទេស បាននិយាយថា គឺមានចេតនាចង់បង្ខូចកេរឈ្មោះប្រមុខដឹកនាំ នៃប្រទេសកម្ពុជា ដែលការផ្សាយនោះ បំរើនូវឧបាយករលទុច្ចរិតរបស់ក្រុមប្រឆាំងដែលចង់ឱ្យកម្ពុជាធ្លាក់ចូលក្នុងឧបាយកលសង្គ្រាមសាជាថ្មី។ ស្ថានបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជា បានថ្លែងបន្តក្នុងសេចក្តីថ្លែងការណ៍ដដែលទៀតថា «ចំណាត់ការស្របច្បាប់ចំពោះវិទ្យុមិនគោរពវិជ្ជាជីវៈនេះ មិនបានធ្វើឱ្យចុះខ្សោយសេរីភាពព័ត៌មាននៅកម្ពុជាទេ ប៉ុន្តែជាការរួមចំណែកដល់ការពង្រឹងវិជ្ជាជីវៈសារព័ត៌មានទៅវិញនោះទេ។
-
កម្ពុជារំពឹងថានឹងត្រូវបានដកឈ្មោះចេញពីបញ្ជីប្រផេះអង្គការ FATF (Video Inside)

កម្ពុជាកំពុងរង់ចាំដំណឹងល្អមួយទាក់ទងនឹងក្រុមការងារហិរញ្ញវត្ថុអន្តរជាតិ FATF ដែលត្រៀមប្រកាសដកឈ្មោះកម្ពុជាចេញពីបញ្ជីប្រផេះរបស់ខ្លួន។ កម្ពុជាត្រូវបានដាក់ក្នុងបញ្ជីប្រផេះជាលើកទី២របស់អង្គការ FAFT ក្នុងឆ្នាំ២០១៩។ ដើម្បីការដកឈ្មោះកម្ពុជាចេញពីបញ្ជីប្រផេះនោះ, អង្គការហិរញ្ញវត្ថុអន្តរជាតិ FATF បានស្នើកម្ពុជាត្រូវបង្កើនការបង្ក្រាបអំពើជួញដូរមនុស្សខុសច្បាប់ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ និងបញ្ហាគ្រឿងញៀននោះជាដើម។ យ៉ាងហោចមានផែនការសកម្មភាពចំនួន១៤ចំណុចដែលអង្គការ FATF បានជំរុញកម្ពុជាក្នុងការអនុវត្ត ដើម្បីការនាំកម្ពុជាចាកចេញពីបញ្ជីប្រផេះនេះ។ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងក្នុងសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣របស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី២២កុម្ភៈ។ ការដកឈ្មោះកម្ពុជាចេញពីបញ្ជីប្រផេះ នៃអង្គការការងារហិរញ្ញវត្ថុអន្តរជាតិ FATF ត្រូវគេរំពឹងថានឹងជួយកម្ពុជាឱ្យកាន់តែប្រសើរលើដំណើរអភិវឌ្ឍន៍សេដ្ឋកិច្ច ដោយកម្ពុជានឹងអាចដោះចេញបាននូវរបាំងផ្នែកហិរញ្ញវត្ថុក្នុងការទាក់ទាញវិនិយោគ និងពាណិជ្ជកម្មពីបរទេសមកកាន់ប្រទេសកម្ពុជា។