Category: កម្មវិធីព័ត៌មាន

  • ប្រធានក្រុមសភា នៃសហព័ន្ធអាល្លឺម៉ង់ទទួលបន្ទុកអាស៊ាន ធ្វើទស្សនកិច្ចក្នុងប្រទេសកម្ពុជា (Video Inside)

    ប្រធានក្រុមសភា នៃសហព័ន្ធអាល្លឺម៉ង់ទទួលបន្ទុកអាស៊ាន ធ្វើទស្សនកិច្ចក្នុងប្រទេសកម្ពុជា (Video Inside)

    ប្រធានក្រុមសភានៃសហព័ន្ធអាល្លឺម៉ង់ លោកជំទាវហ្គាប្រ៊ីឡេ ខាត់ហ្សាម៉ារ៉េក បានធ្វើទស្សនកិច្ចនៅកម្ពុជា ដែលជាដំណើរទស្សនកិច្ចមួយ បន្ទាប់ពីដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រ កាលពីសប្តាហ៍មុនរបស់ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធអាលឺ្លម៉ង់។ ប្រធានក្រុមសភាអាល្លឺម៉ង់ទទួលបន្ទុកកិច្ចការអាស៊ាន នៅថ្ងៃទី២២កុម្ភៈ បានអញ្ជើញជូបសម្តេចតេជោ ហ៊ុន សែន និងបានជួបសម្តេចប្រធានសភា ហេង សំរិន ផងដែរ។ អប្សរាណិតរាយការណ៍

  • ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង AFD បន្តផ្តល់ឱកាសជួយកម្ពុជា ដើម្បីអភិវឌ្ឍន៍ប្រទេស (Video Inside)

    ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង AFD បន្តផ្តល់ឱកាសជួយកម្ពុជា ដើម្បីអភិវឌ្ឍន៍ប្រទេស (Video Inside)

    អគ្គនាយកទីភ្នាក់ងារអភិវឌ្ឍន៍បារាំង លោក រ៉េមី រីយូ បានអញ្ជើញជួបសម្តេចនាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា និងបានសុំអនុសាសន៍ណែនាំតម្រង់ទិសថាតើរាជរដ្ឋាភិបាល ចង់ឲ្យទីភ្នាក់ងារអភិវឌ្ឍន៍បារាំងបន្តធ្វើអ្វីខ្លះបន្ថែមទៀតនៅកម្ពុជា? ការសុំអនុសាសន៍ណែនាំនេះ បានធ្វើឡើងនារសៀលថ្ងៃទី២១កុម្ភៈឆ្នាំ២០២៣ ក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតការចូលជួបសម្តែងក្តីគួរសមនៅវិមានសន្តិភាព។ ប្រទេសបារាំងបានជួយលើការអភិវឌ្ឍន៍ប្រទេសតាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ដែលមានចាប់តាំងពីឆ្នាំ១៩៩៣នោះមក។ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង បានជួយកម្ពុជាលើវិស័យធំចំបងពីរ គឺហេដ្ឋារចនាសម្ព័ន្ធ និងឧស្សាហកម្ម។ ប្រធានទីភ្នាក់ងារអភិវឌ្ឍន៍បារាំងលោក រ៉េមី រីយូ បានជម្រាបសម្តេចតេជោថា ដំណើរទស្សនកិច្ចរបស់លោកមកប្រទេសកម្ពុជានាពេលនេះ គឺដើម្បីចូលរួមខួប៣០ឆ្នាំ នៃការបង្កើតទីភ្នាក់ងារអភិវឌ្ឍន៍បារាំង និងថាក្នុងរយៈពេល៣០ឆ្នាំមកនេះ បារាំងបានជួយវិនិយោគប្រមាណ ១ពាន់លានអឺរ៉ូលើវិស័យវប្បធម៌, ការងារជួសជុលអង្គរវត្ត, ជួសជុលប្រាសាទថ្មី , វិស័យទឹកស្អាត, វិស័យកសិកម្ម និងវិស័យថាមពល និងការដាក់ឲ្យដំណើរការងារដូចបានសន្យា ជានយោបាយនៅទីក្រុងប៉ារីស។ លោក រ៉េមី រីយូ បានស្នើសុំរកការតម្រង់ទិសពីសម្ដេចតេជោ តើចង់ឲ្យទីភ្នាក់ងារអភិវឌ្ឍន៍បារាំង បន្តធ្វើអ្វីខ្លះបន្ថែមទៀតនៅកម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន ក្នុងប្រសាសន៍ឆ្លើយតប បានស្នើឱ្យទីភ្នាក់ងារអភិវឌ្ឍន៍បារាំង បន្តជួយដល់កម្ពុជាលើចំណុចវិស័យអាទិភាពដែលបារាំងកំពុងតែជួយកម្ពុជាស្រាប់ដូចជាការអភិវឌ្ឍធនធានមនុស្ស, ការអភិវឌ្ឍលើវិស័យទឹកស្អាត, ហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវ និងភ្លើង។ សម្ដេចតេជោ…

  • ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៤កើត ខែផល្គុន ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៤កើត ខែផល្គុន ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម ។ ថ្ងៃនេះមិនមែនជាពេលល្អប្រសើរក្នុងការចុះហត្ថលេ ខានោះទេ។ សូមផ្អាកបន្តិចសិន ពីព្រោះស្ថានភាពដែលកំពុងនេះហាក់ធ្វើអោយការងាររឹត តែលំបាក។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកអោយរៀបចំគម្រោងផែនការដែលមាន គំនិតច្នៃប្រឌិតខ្ពស់។ បោះបង់ចោលការព្រួយបារម្ភ និងគំនិតសង្ស័យនានា ពីព្រោះលោក អ្នក កំពុងស្ថិតនៅក្នុងគន្លងផ្លូវដែលត្រឹមត្រូវ និងរីកចម្រើនណាស់។ អ្វីដែលនៅសេសសល់ គឺ ការគិតគូរពិចារណាអោយបានល្អិតល្អន់ប៉ុណ្ណោះ។ ផ្ទុយទៅវិញ សូមព្យាយាមកុំចូលរួមក្នុង ការសន្ទនាដែលមិនចាំបាច់។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមកុំចូលទៅកៀកនឹងថ្នាក់ដឹកនាម ឬ អាជ្ញាធររបស់ខ្លាំងពេក ជាពិសេសគ្រប់គ្រងពាក្យសំដីរិះគន់នានា។ ប៉ុន្តែជាមួយនឹងមិត្តរួម ការងារ លោកអ្នកអាចពិភាក្សារាល់ប្រធានបទទាំងអស់ ថ្ងៃនេះមានអំណោយផលសម្រាប់ ទំនាក់ទំនងមិត្តភក្តិ។ ស្ថានភាពអាជីពរបស់អ្នកក្នុងថ្ងៃនេះមិនគួរមានការមុជជ្រៅទៅក្នុង ស្ថានភាពដែលមិនច្បាស់លាស់ ឬត្រឹមតែធ្វើកិច្ចការងារទៅតាមបំណងអ្នកដទៃ ឬគ្មានមូល ដ្ឋានច្បាស់លាស់។ ប្រសិនបើនៅក្នុងរយៈពេលព្រឹកស្ថានភាពអាជីពមើលមិនឃើញភាព ចម្រើនក្តី សូមកុំបោះបង់ជំហរ លោកអ្នកប្រាកដជាទទួលបានផលល្អក្នុងថ្ងៃនេះ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។…

  • ៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជិត ៤២១ករណី (Video Inside)

    ៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជិត ៤២១ករណី (Video Inside)

    តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានបន្តថយចុះចំនួន ១៥២ករណីថែមទៀត បើប្រៀបធៀបនឹងតួលេខឆ្លងសរុបកាលពីថ្ងៃម្សិលមិញ ។ តួលេខឆ្លងថ្មីកូវីដ១៩ នៅថ្ងៃនេះ មានចំនួន ៤២១ករណីប៉ុណ្ណោះ ។ ការឆ្លងក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន៦ នៅអាស៊ាន រួមមានប្រទេស ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, ហ្វីលីពីន, កម្ពុជា និងប្រទេសឡាវ ។ ប្រទេសម៉ាឡេស៊ី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានចំនួន ១៦៩ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសឡាវ ដែលមានចំនួនអ្នកឆ្លងតែ ៣ករណីប៉ុណ្ណោះ។ ប្រទេសប្រុយណេ, សឹង្ហបុរី, មីយ៉ាន់ម៉ា និងប្រទេសថៃ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល២៤ ម៉ោងចុងក្រោយនេះ ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១២នាក់ ក្នុងនោះប្រទេសហ្វីលីពីន មានមនុស្សស្លាប់ចំនួន ៩នាក់ ដែលជាតួលេខ ស្លាប់ច្រើនជាងគេ ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ…

  • ២៤ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ មានចំនួន ៤ករណី (Video Inside)

    ២៤ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ មានចំនួន ៤ករណី (Video Inside)

    កម្ពុជាក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានតួលេខឆ្លងថ្មីកូវីដ១៩ ចំនួន ៤ករណី មកវិញ បន្ទាប់ពីមិនមានអ្នកឆ្លងសោះកាលពីថ្ងៃម្សិលមិញ។ យោងតាមក្រសួងសុខាភិបាល ការឆ្លងថ្មីទាំង៤ករណី នាវេលា ២៤ម៉ោងចុងក្រោយនេះ គឺកើតឡើងក្នុងរង្វង់សហគមន៍ទាំងអស់ ។ រយៈពេលប្រមាណ ១ខែកន្លងមកនេះ កម្ពុជាមានការឆ្លងបានថយចុះ ដែលមាន តួលេខឆ្លងប្រចាំថ្ងៃមានតិចតួចប៉ុណ្ណោះ និងថ្ងៃខ្លះមិនមានការឆ្លងសោះក៏មាន ។ កម្ពុជាបានចាប់ផ្តើមចាក់ដូសជំរុញទី៦ ចាប់តាំងពីដើមខែមករា ដែលរហូតមកទល់ពេលនេះ មានពលរដ្ឋទៅចាក់បានចំនួន ២៥ម៉ឺន ៣០៨នាក់ហើយ ។ កម្ពុជាបច្ចុប្បន្នកំពុងរៀនរស់នៅ ជាមួយនឹងជម្ងឺកូវីដ១៩ ខណៈដែលការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសមានប្រមាណជាង ៩៥ភាគរយរួចមកនេះ ។

  • ព្យាករណ៍អាកាសធាតុ ចាប់ពីថ្ងៃទី២២ ដល់ ថ្ងៃទី២៨កុម្ភៈ (Video Inside)

    ព្យាករណ៍អាកាសធាតុ ចាប់ពីថ្ងៃទី២២ ដល់ ថ្ងៃទី២៨កុម្ភៈ (Video Inside)

    សីតុណ្ហភាពកំដៅអប្បបរមាបានថយចុះតិចតួចវេលាព្រឹក និងយប់ ប៉ុន្តែសីតុណ្ហភាពកម្តៅអតិបរមានឹងមានជាដដែល។ យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹកនិងឧតុនិយម កម្ពុជារវាងពីថ្ងៃទី២២ដល់២៨កុម្ភៈ នឹងទទួលឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ចិន និងខ្យល់មូសុង ឦសានក្នុងកម្រិត ពីខ្សោយទៅមធ្យម ។ យោងតាមការព្យាករណ៍ក្នុងតំបន់ទំនាបកណ្តាល នៅថ្ងៃទី២៦ ទី២៧ ខែកុម្ភៈ សីតុណ្ហភាពអប្បបរមានឹងមានពី២០ទៅ២២អង្សាសេ, សីតុណ្ហភាពក្តៅអតិបរមានឹងមានរវាងពី៣២ដល់៣៤អង្សាសេ។ នៅតំបន់ទំនាបកណ្ដាលនេះ អាច នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតតិចតួច ។ ចំណែកនៅតំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា នឹងមានរវាងពី១៩ទៅ២១ អង្សាសេ, សីតុណ្ហភាពអតិបរមា មានរវាងពី ៣២ទៅ៣៤ អង្សាសេ បើប្រៀបធៀបនឹងសប្ដាហ៍មុខ សីតុណ្ហភាពទាំងពីរនេះ បានកម្ដៅថយចុះ ១ អង្សាសេ។ តាមការព្យាករណ៍ គឺនៅថ្ងៃទី២៦ ទី២៧ ខែកុម្ភៈ សីតុណ្ហភាពត្រជាក់អប្បបរមា អាចចុះត្រជាក់ បន្ថែមក្នុងចន្លោះពី ៣ទៅ៤ អង្សាសេ នៅវេលាព្រឹកនិងយប់ ដែលលាយឡំ នឹងខ្យល់បក់ក្នុងកម្រិតមធ្យម។ ដោយឡែកនៅតំបន់មាត់សមុទ្រនោះវិញ សីតុណ្ហភាពអប្បបរមា នឹងមានរវាងពី ២០ទៅ២២ អង្សាសេ ,សីតុណ្ហភាពអតិបរមា មានរវាងពី៣០ទៅ៣២ អង្សាសេ, ដែល សីតុណ្ហភាពទាំង…

  • ប្រេងសាំងបានបន្ដធ្លាក់ចុះ (Video Inside)

    ប្រេងសាំងបានបន្ដធ្លាក់ចុះ (Video Inside)

    តម្លៃប្រេងសាំង បានបន្ដធ្លាក់ចុះបន្ថែមទៀត សម្រាប់ការលក់ក្នុងរយៈពេល១០ថ្ងៃ ខាងមុខនេះ ។ យោងតាមក្រសួងពាណិជ្ជកម្មតម្លៃប្រេងឥន្ធនៈ សម្រាប់ការលក់រវាងពីថ្ងៃទី២១ ខែកុម្ភៈ រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ គឺប្រេងសាំងធម្មតាមានតម្លៃចំនួន៤ពាន់៣៥០រៀល ក្នុង១លីត្រ ដែលតម្លៃនេះបានថយចុះចំនួន៥០រៀលក្នុងមួយលីត្រ បើធៀបទៅការលក់រយៈ ពេល១០ថ្ងៃមុន.. ចំណែកប្រេងម៉ាស៊ូតវិញ គឺមានតម្លៃចំនួន៤ពាន់៣០០រៀលក្នុង១លីត្រ ដែលបានធ្លាក់ចុះមកវិញចំនួន៥០រៀល បើធៀបទៅនឹងការលក់រយៈពេល១០ថ្ងៃមុន ។ សូមជម្រាបថា រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ ជួយខាតយ៉ាងហោច ៦ចុច៥សេន ក្នុងមួយលីត្រ ដើម្បីជាការទប់ស្កាត់តម្លៃប្រេងនេះផងដែរ។

  • តួលេខទេសចរណ៍កាន់តែកើនឡើងក្នុងសប្តាហ៍ទី៣ (Video Inside)

    តួលេខទេសចរណ៍កាន់តែកើនឡើងក្នុងសប្តាហ៍ទី៣ (Video Inside)

    ចរន្តនៃលំហូរទេសចរណ៍កាន់តែមានរួបភាពវិជ្ជមានគួរឱ្យកត់សម្គាល់ដោយក្នុងសប្តាហ៍ទី៣នៃខែកុម្ភៈ កម្ពុជាមានទេសចរណ៍ប្រមាណជាង៣៦ម៉ឺននាក់។ បើប្រៀបធៀបនឹងសប្តាហ៍ទី២ ខែកុម្ភៈ ចំនួនតួលេខទេសចរណ៍មានប្រមាណតែ២៩ម៉ឺននាក់នោះទេ។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន បានថ្លែងនៅថ្ងៃទី២១កុម្ភៈថារវាងពីថ្ងៃទី១៣ ដល់១៩កុម្ភៈ ភ្ញៀវជាតិមានចំនួន៣១ម៉ឺន៣ពាន់៦៨២នាក់…និងភ្ញៀវបរទេសផ្ទៃក្នុងចំនួន៤ម៉ឺន៦ ពាន់៤៥៣នាក់…សរុបមានចំនួន៣៦ម៉ឺន១៣៥នាក់។ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន ខេត្តព្រះសីហនុមាន ៧ម៉ឺន២ពាន់៥៦នាក់, ខេត្តត្បូងឃ្មុំ ៦ម៉ឺន៥ពាន់៣៨៥នាក់…ខេត្តសៀមរាប៣ម៉ឺន៩ពាន់៨០០នាក់, រាជធានីភ្នំពេញ ចំនួន៣ម៉ឺន ៤ពាន់២៦៩នាក់, ខេត្តកំពត ២ម៉ឺន៥ពាន់១៣២នាក់, ខេត្តបាត់ដំបង ២ម៉ឺន១ពាន់១៩២ នាក់, ខេត្តកំពង់ចាម ១ម៉ឺន៧ពាន់៨៨៤នាក់…និងខេត្តស្វាយរៀង ១ម៉ឺន៧ពាន់៨៦៩នាក់។ វិស័យទេសចរណ៍របស់កម្ពុជាដែលធ្លាប់មានភ្ញៀវអន្តរជាតិមកកំសាន្តដល់ជិត៧លាននាក់ មុនវិបត្តិនៃជម្ងឹកូវីដ១៩ បានធ្លាក់ចុះយ៉ាងគំហុកក្នុងរយៈពេល២ឆ្នាំជាប់គ្នា…និងវិស័យទេសចរណ៍ទើបងើបឡើងវិញខ្លះតិចតួចក្នុងឆ្នាំ២០២២។ កម្ពុជាក្នុងឆ្នាំ២០២៣នេះ នឹងរំពឹងថាអាច ទទួលភ្ញៀវទេសចរអន្តរជាតិរវាងពី៣លានទៅ៤លាននាក់សាឡើងវិញ។

  • អារាមចំណាស់៩១ឆ្នាំ ទទួលបានការជួសជុលសាងសង់ឡើងវិញ ដោយក្រុមការងារចុះជួយស្រុករវៀង ខេត្តព្រះវិហារ (Video Inside)

    អារាមចំណាស់៩១ឆ្នាំ ទទួលបានការជួសជុលសាងសង់ឡើងវិញ ដោយក្រុមការងារចុះជួយស្រុករវៀង ខេត្តព្រះវិហារ (Video Inside)

    វត្តដ៏ចំណាស់ដែលមានអាយុកាលជិត១០០ឆ្នាំ នៅតំបន់ដាច់ស្រយាលមួយ ក្នុងខេត្តព្រះវិហារ ត្រូវបានសាងសង់សាឡើងវិញក្រោមការជួយថវិកាផ្គត់ផ្គង់របស់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុករវៀង នៃខេត្តព្រះវិហារ។ វត្តអារាម នៃព្រះពុទ្ធសាសនាក្នុងអតីតកាល ដែលមានសង្គ្រាមបានរងនូវការបំផ្លិចបំផ្លាញ និងវិស័យសាសនាបានរីកចំរើនលូតលាស់ខ្លាំងក្នុងសម័យដឹកនាំសន្តិភាពរបស់សម្តេចតេជោសែន។ អប្សរាណិតរាយការណ៍

  • ក្រសួងកិច្ចការនារីក្នុងឆ្នាំ២០២២ ជួយស្ត្រីខ្មែររងគ្រោះពីក្រៅប្រទេសវិលមកវិញជិត៤ពាន់នាក់ (Video Inside)

    ក្រសួងកិច្ចការនារីក្នុងឆ្នាំ២០២២ ជួយស្ត្រីខ្មែររងគ្រោះពីក្រៅប្រទេសវិលមកវិញជិត៤ពាន់នាក់ (Video Inside)

    រដ្ឋមន្រ្តីក្រសួងកិច្ចការនារីបានថ្លែងថា គេបានជួយស្ត្រីខ្មែររងគ្រោះនៅក្រៅប្រទេសប្រមាណជិត៤ពាន់នាក់ ឱ្យបានវិលត្រឡប់មកកម្ពុជាកាលពីឆ្នាំ២០២២កន្លងមកនេះ។ ប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តីលោកស្រីរដ្ឋមន្ត្រី អ៊ឹង កន្ថាផារី បានថ្លែងនៅថ្ងៃទី២១ កុម្ភៈ ក្នុងកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ដោយបញ្ជាក់ថាក្នុងចំណោមស្រ្តី៣ពាន់៦៩៣នាក់ នោះ រួមមាន ស្ត្រីរងអំពើជួញដូរមនុស្ស និងធ្វើអាជីវកម្មផ្លូវភេទ មាន២២៦នាក់។ លោកស្រីរដ្ឋមន្ត្រីនៅបានលើកឡើងកិច្ចប្រឹងប្រែងផ្ដល់កិច្ចអន្តរាគមន៍ដល់ពលករ ពលការិនីទៅធ្វើការនៅក្រៅប្រទេសបានជាច្រើនទៀត ក្នុងនោះចំនួនពលករ ពលការិនីខ្មែរ ដែលចេញទៅធ្វើការនៅបរទេស តាមរយៈទីភ្នាក់ងារជ្រើសរើសឯកជន និងតាមរយៈរដ្ឋមានចំនួន ៣ម៉ឺន៣ពាន់៧៤២នាក់ ក្នុងនោះ ស្ត្រី មាន១ម៉ឺន៣ពាន់៥នាក់។ ក្នុងកិច្ចប្រជុំបូកសរុបដដែលនោះផងដែរ, រដ្ឋមន្ត្រីក្រសួងកិច្ចការនារីបានថ្លែងថាក្រសួងកាលពីឆ្នាំទៅ នៅបានវិភាជន៍កញ្ចប់ថវិកាសរុប២ពាន់៦០០លានរៀលទៅគណៈមេធាវី ដើម្បីចំណាយលើគម្រោងការពារក្តីជនក្រីក្រតាមផ្លូវច្បាប់ និងទទួលការពារក្តីសរុប៦ពាន់ ១៥៦សំណុំរឿងថែមទៀត។ រាជរដ្ឋាភិបាលកម្ពុជាដើម្បីការលើកកម្ពស់សិទ្ធិស្ត្រី បានដាក់ចេញនូវគោលដៅកំណត់អត្រាស្ត្រីបំរើការក្នុងជួរមន្ត្រីរាជការ ប៉ុន្តែសេចក្តីរាយការណ៍បង្ហាញថាក្នុងឆ្នាំ២០២២កន្លងមកនេះ អត្រាមន្ត្រីរាជការជាស្ត្រីមានប្រមាណតែ៤២ភាគរយទេដែលទាបជាងគោលដៅដាក់ចេញ ៤៨ភាគរយ។