-
ខេត្តកោះកុងត្រៀមបើកដំណើរការព្រលានយន្តហោះអន្តរជាតិរបស់ខ្លួន (Video Inside)

ខេត្តកោះកុង បានជូនដំណឹងការត្រៀមបើកដំណើរការព្រលានយន្តហោះអន្តរជាតិរបស់ខ្លួន ដែលគ្រោងនឹងធ្វើនាពាក់កណ្តាលឆ្នាំ២០២៣។ ព្រលានយន្តហោះអន្តរជាតិក្នុងខេត្តកោះកុង ដែលបំរុងនឹងបើកដំណើរការប្រើប្រាស់នោះ មានឈ្មោះថាព្រលានយន្តហោះអន្តរជាតិតារាសាគរ។ អភិបាលរងខេត្តកោះកុង លោក សុខ សុទ្ធី ក្នុងសន្និសីទកាសែតនាទីស្តីការគណរដ្ឋមន្ត្រី បានថ្លែងបញ្ជាក់អំពីការគ្រោងបើកហោះហើរព្រលានយន្តហោះក្នុងខេត្តកោះកុង ក្រោយការសាងសង់បានបញ្ចប់រួចរាល់កន្លងមកនេះ។ សំណង់ព្រលានយន្ដហោះតារាសាគរ ត្រូវគេរាយការណ៍ថាបានរៀបចំធ្វើទៅតាមដំណាក់កាល។ នៅដំណាក់កាលទី១ ដែលការសាងសង់បានធ្វើលើផ្ទៃដីជាង២១៨ហិកតា បានចំណាយថវិកាអស់ប្រមាណ៣៥០លានដុល្លារ។ អាកាសយានដ្ឋាននោះ មានសមត្ថភាព អាចផ្ទុកយន្តហោះធុន Boeing 777 និងAirbus A34០ ដែលជាប្រភេទយន្តហោះខ្នាតធំ ។ ដោយឡែកក្នុងដំណាក់កាលទី២និងទី៣ គឺនឹងត្រូវរង់ចាំមើលកំណើនទេសចរណ៍ក្នុងរយៈកាលពី១០ទៅ១៥ឆ្នាំបន្ថែមទៀត ដើម្បីចង់ដឹងថាតើពេលនោះគេនឹងមានតម្រូវការប៉ុណ្ណា ដើម្បីពង្រីកសំណង់ព្រលានយន្តហោះដដែលនោះទៀត។ កម្ពុជាបច្ចុប្បន្ន មានព្រលានយន្ដហោះអន្ដរជាតិចំនួន៣រួចមកហើយ គឺទី១៖ ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ, ទី២៖ ព្រលានយន្ដហោះអន្ដរជាតិខេត្តសៀមរាប និងទី៣៖ ព្រលានយន្ដហោះអន្ដរជាតិ ខេត្តព្រះសីហនុ។
-
កម្ពុជាបញ្ជូនកម្លាំង៩៨នាក់ផ្នែកកម្ទេចគ្រឿងផ្ទុះទៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល (Video Inside)

កម្ពុជាបានបញ្ជូនជាលើកដំបូងនូវកងទ័ពមួកខៀវជិត ១០០នាក់ផ្នែកកំទេចគ្រឿងផ្ទុះ ទៅបំពេញបេសកកម្មមនុស្សធម៌នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ បេសកកម្មនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល គឺជាបេកកម្មមីនូស្កា MINUSCA ដែលចាប់ផ្តើមតាំងពីឆ្នាំ២០១៤ ដែលជាបេសកកម្មមានគោលបំណងទប់ស្កាត់អំពើហិង្សា, ការពារជនស៊ីវិល និងគាំទ្រអន្តររដ្ឋាភិបាល ដែលមិនទាន់រឹងមាំនៅទីនោះ។ សម្តេចពិជ័យសេនា ទៀ បាញ់ ក្នុងពិធីជូនដំណើរកងកម្ទេចគ្រឿងផ្ទុះនៅថ្ងៃទី២១កុម្ភៈ បានថ្លែងបញ្ជាក់ថាកម្លាំងបញ្ជូននេះ គឺជាកម្លាំងលើកដំបូងរបស់ កម្ពុជាដើម្បីការកម្ទេចគ្រឿងផ្ទុះ។ សាធារណរដ្ឋអាហ្វ្រិកកណ្តាល ដែលជាប្រទេសដ៏ក្រីក្របំផុតក្នុងសកលលោក បានរងនឹងវិបត្តិសង្គ្រាមស៊ីវិលក្នុងស្រុករវាងរដ្ឋាភិបាល និងពួកឧទ្ទាមច្រើនក្រុម។ សង្គ្រាមស៊ីវិលនោះហើយ បានធ្វើឱ្យសាធារណរដ្ឋអាហ្វ្រិកកណ្តាល ជាប្រទេសដែលមានសេចក្តីរាយការណ៍អំពីវិបត្តិធ្ងន់ធ្ងរនៃកត្តាមនុស្សធម៌។ វិបត្តិនោះបានបង្ខំឱ្យមានពលរដ្ឋត្រូវផ្លាស់ប្តូរទីលំនៅដោយបង្ខំ ដែលបង្កើនជាសំពាធការតែធ្ងន់លើធនធាន និងជីវិតរស់នៅ តាមសហគមន៍ និងនៅក្នុងប្រទេស។
-
សម្តេចតេជោ ហ៊ុន សែន ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី (Video Inside)

កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី បានប្រព្រឹត្តទៅនៅវិមានសន្តិភាពនាព្រឹកថ្ងៃទី២១កុម្ភៈ ក្រោមអធិបតីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ សម្តេចតេជោ ហ៊ុន សែន គឺជាអនុប្រធានកិត្តិយសនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី។ កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំចាស់ និងការលើកទិសដៅឆ្នាំថ្មី បានអញ្ជើញចូលរួមដោយរដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោកជំទាវ អ៊ឹង កន្ថាផាវី ដែលជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី។ សម្តេចតេជោបានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍសង្គមជាតិ។ សម្តេចតេជោបានបន្តថា បច្ចុប្បន្នស្ត្រី បានចូលរួមចំណែកក្នុងកិច្ចការងារជាច្រើនវិស័យ។ លោកជំទាវ អ៊ឹង កន្ថាផាវី បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រីដែលជាអនុប្រធានកិត្តិយស នៃក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី ដែលបានផ្តល់អាទិភាពខ្ពស់ក្នុងការជំរុញ និងលើកកម្ពស់សមភាពយេនឌ័រ និងស្ថានភាពស្រ្តីលើគ្រប់វិស័យ និងគ្រប់កម្រិត ក្នុងការអនុវត្តច្បាប់គោលនយោបាយ និងវិធានការនានា តាមរយៈយន្តការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេស សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជានិច្ចកាលតែងផ្តល់នូវការគាំទ្រយ៉ាងពេញទំហឹង ទាំងស្មារតី និងថវិកាដល់ដំណើរការសកម្មភាពរបស់ក្រុមប្រឹក្សាជាតិ កម្ពុជាដើម្បីស្ត្រី ឱ្យសម្រេចបាននូវវឌ្ឍនភាពជាទីមោទនៈក្រោមសុខសន្តិភាពជាតិ៕
-
ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៣កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលក្នុងការផ្លាស់ប្តូរ ការងារ មុខរបររស៊ីជួញដូរ ក៏ដូចជាការបណ្តាក់ទុន។ លោកអ្នកអាចធ្វើការងារតាមបំណង ប្រាថ្នារបស់ខ្លួន។ ថ្ងៃនេះការគាំទ្រពីមនុស្សនៅក្បែរខ្លួនមានពេញបរិបូរណ៍ ដូច្នេះមិនមានអ្វី ដែលលោកអ្នកត្រូវព្រួយបារម្ភនោះទេ។ ទន្ទឹមនឹងអំណោយផលដ៏វិជ្ជមានក្នុងថ្ងៃនេះ សូម លោកអ្នកកំណត់ការទទួលយកស្ថានភាព ឬការឆ្លើយតបទៅនឹងស្ថានភាពទាំងនោះ។ មានពត៌មានខ្លះមិនមានប្រយោជន៍ឲ្យអ្នកចំណាយពេលវេលាមកគិតអំពីវានោះទេ ដូច្នេះ កុំចំណាយពេលវេលាឥតប្រយោជន៍។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់អាជីពរបស់អ្នកមានដំណើរការល្អប្រសើរណាស់។ ប៉ុន្តែបញ្ហាមួយចំនួនពិបាកនឹងកញ្ចៀសបាន ពិសេសទាក់ទងនឹងមតិរិះគន់រវាងមនុស្សក្បែរខ្លួន។ លោកអ្នកត្រូវមានភាពអត់ធ្មត់ អនុគ្រោះ និងព្រមចុះចាញ់ដើម្បីអាចរក្សាស្ថានភាពការងារល្អប្រសើរ។ ការបង្កើតកំហុស ទោះបីចេតនា ឬអចេតនាក្តីនឹងបន្សល់ស្លាកស្នាមមិនល្អចំពោះទំនាក់ទំនងនានាក្នុងការងារ។ លើសពីនេះ មិនត្រូវធ្វើការងារច្រើនក្នុងពេលតែមួយ។ ស្វែងរកវិធីសាស្ត្រធ្វើឲ្យការងារមានប្រសិទ្ធភាព។ លើសពីនេះ សូមគិតតែរឿងរ៉ាវវិជ្ជមាន។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកអាចមានលទ្ធភាពពេញលេញក្នុងការបំពេញការងារតាមការប៉ងប្រាថា្ន។ ក្នុងពេលនេះមិនចាំបាច់ត្រូវត្រូវធ្វើការប្រញាប់ប្រញាលពេលទេ ពីព្រោះលោកអ្នកមានពេលវេលាគ្រប់គ្រាន់ដើម្បីបំពេញការងារដោយមិនបង្កើតឲ្យមានកំហុស។ ដោយឡែកសូមប្រើប្រាស់ពេលវេលាដើម្បីស្វែងរកពត៌មានសំខាន់ៗ ពិសេសការចូលរួមកម្មវិធីអប់រំ និងសិក្ខាសាលាផ្សេងៗដើម្បីទទួលបានចំណេះដឹង និងអាចសម្របទៅតាមភាពប្រែប្រួលបានល្អ។…
-
ហេតុអ្វីបានជាដំណើរទស្សនកិច្ចសម្ងាត់របស់លោក ចូ បៃដិន ទៅអ៊ុយក្រែន បែរជាជូនដំណឹងប្រាប់មន្ត្រីរុស្ស៊ី? (Video Inside)

ដំណើរទស្សនកិច្ចរបស់លោក ចូ បៃដិន ទៅកាន់ក្រុងគៀវ ត្រូវបានគេចាត់ទុកថាជារឿងសម្ងាត់ ប៉ុន្តែបែរជាមិនសម្ងាត់ជាមួយនឹងរុស្ស៊ីឡើយ។ មន្ត្រីសេតវិមានបានជូនដំណឹងដល់ភាគីរុស្ស៊ី នូវដំណើរទស្សនកិច្ចរបស់លោក ចូ បៃដិន នោះថែមទៀត។ ដំណើរទស្សនកិច្ចរបស់លោក ចូ បៃដិន ជាមួយការសន្យាផ្តល់កញ្ចប់ថវិកា ជំនួយយោធា៥០០លានដុល្លារបន្ថែមទៀត ត្រូវគេចាត់ទុកថាជាដំណើរដែលជម្រុញឱ្យអ៊ុយក្រែន បន្តធ្វើសង្គ្រាមប្រឆាំងនឹងរុស្ស៊ី។ មេដឹកនាំរុស្ស៊ីលោកពូទីន នឹងត្រូវជួបជាមួយសភារុស្ស៊ី និងក្រុមប្រឹក្សាសហព័ន្ធនៅថ្ងៃទី២២ កុម្ភៈ ដែលគេរំពឹងថាជាកិច្ចប្រជុំស្វែងរកចំណាត់ការទប់ទល់នឹងវិធានការសហរដ្ឋអាមេរិក និងលោកខាងលិចដែលចង់ឱ្យរុស្ស៊ីចាញ់ក្នុងសង្គ្រាមអ៊ុយក្រែន។ លោក ម៉ារ យ៉ារិទ្ធិ មានសេចក្តីរាយការណ៍នេះ
-
៧២ម៉ោងអាស៊ានមានអ្នកឆ្លងជិត ២ពាន់ករណី (Video Inside)

តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ៧២ម៉ោងចុងក្រោយនេះ បានបន្តថយចុះចំនួន ១ពាន់៣៤៥ករណីថែមទៀត បើប្រៀបធៀបនឹងតួលេខឆ្លងសរុបរយៈពេល៣ ថ្ងៃដូចគ្នាកាលពីសប្តាហ៍មុន ។ តួលេខឆ្លងថ្មីកូវីដ១៩ នៅអាស៊ានរយៈពេលបីថ្ងៃមកនេះ មានចំនួន១ពាន់ ៨៦៤ករណី ។ ការឆ្លងក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន៨ នៅអាស៊ានរួមមានប្រទេសឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, ហ្វីលីពីន, កម្ពុជា, ថៃ និងប្រទេសឡាវ ។ ប្រទេសម៉ាឡេស៊ី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានចំនួន ៦៣៩ករណី ។ តួលេខឆ្លងតិចជាងគេ គឺប្រទេសកម្ពុជា ដែលមានចំនួនអ្នកឆ្លងតែ ២ករណីប៉ុណ្ណោះ។ ប្រទេសប្រុយណេ និងប្រទេសសឹង្ហបុរី គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានចំនួន ៣៨នាក់ ក្នុងនោះប្រទេសហ្វីលីពីន មានមនុស្សស្លាប់ចំនួន ២២នាក់ ដែលជាតួលេខស្លាប់ច្រើនជាងគេ ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន…
-
៧២ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ មានចំនួន ២ករណី (Video Inside)

កម្ពុជាក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានតួលេខឆ្លងកូវីដ១៩ ចំនួន ២ករណី ដែលថយចុះ១ករណី បើប្រៀបធៀបនឹងតួលេខឆ្លង ៧២ម៉ោងដូចគ្នាកាលពីសប្តាហ៍មុន ។ យោងតាមក្រសួងសុខាភិបាល តួលេខឆ្លងកាលពីថ្ងៃសៅរ៍ មាន ០ករណី, ថ្ងៃអាទិត្យមាន ២ករណី និងនៅថ្ងៃច័ន្ទនេះ មាន ០ករណី ។ ការឆ្លងថ្មីទាំង២ករណីនាវេលា ៧២ម៉ោងចុងក្រោយនេះ គឺកើតឡើងក្នុងរង្វង់សហគមន៍ទាំងអស់ ។ រយៈពេលប្រមាណ ១ខែកន្លងមកនេះ កម្ពុជាមានការឆ្លងបានថយចុះ ដែលមានតួលេខឆ្លងប្រចាំថ្ងៃមានតិចតួចប៉ុណ្ណោះ និងថ្ងៃខ្លះមិនមានការឆ្លងសោះក៏មាន ។ កម្ពុជាបានចាប់ផ្តើមចាក់ដូសជំរុញទី៦ ចាប់តាំងពីដើមខែមករា ដែលរហូតមកទល់ពេលនេះ មានពលរដ្ឋទៅចាក់បានចំនួន ២៤ម៉ឺន ៧ពាន់ ៤៦៥នាក់ហើយ ។ កម្ពុជាបច្ចុប្បន្នកំពុងរៀនរស់នៅជាមួយនឹងជម្ងឺកូវីដ១៩ ខណៈដែលការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសមានប្រមាណជាង ៩៥ភាគរយរួចមកនេះ ។
-
បុណ្យទន្លេក្នុងខេត្តកំពង់ធំនឹងមកដល់ជាង១០ថ្ងៃខាងមុខ (Video Inside)

-
នគរបាលចិនហុងកុង និងនគរបាលកម្ពុជា ពិភាក្សាស្រាវជ្រាវបង្ក្រាបបទល្មើសបច្ចេកវិទ្យា (Video Inside)

-
នៅសល់៧៤ថ្ងៃទៀត កម្ពុជានឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ជាប្រវត្តិសាស្ត្រ (Video Inside)

ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះជាលើកដំបូងនោះ គឺសល់រយៈពេល៧៤ថ្ងៃទៅមុខទៀតប៉ុណ្ណោះ។ ការរាប់ថយក្រោយរយៈពេល១០០ថ្ងៃ បានកន្លងផុត២៦ថ្ងៃមកហើយ។ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃច័ន្ទទី២០កុម្ភៈនេះ បានថ្លែងថាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រកាន់តែរំកិលមកជាលំដាប់ និងសម្តេចបានកោតសរសើរចំពោះសមត្ថភាពរបស់ក្រុមកីឡាករខ្មែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនាពេលខាងមុខនេះ នឹងរំពឹងមានការចូលរួមពីថ្នាក់ដឹកនាំនៃប្រទេសក្នុងតំបន់ផងដែរ ជាពិសេសថ្នាក់ដឹកនាំប្រទេសឡាវ ដែលនឹងធ្វើទស្សនកិច្ចក្នុងប្រទេសកម្ពុជា នៅថ្ងៃបើកព្រឹត្តិការណ៍ស៊ីហ្គេមនោះ។ ក្នុងឱកាសនៃការត្រៀមចូលរួមព្រឹត្តិការណ៍ស៊ីហ្គេមនោះផងទៀត ក្រុមកីឡាករកម្ពុជាត្រូវគេ ឃើញបានសមនូវការប្រកួត, ខ្លះកំពុងមានស្នាដៃលេចត្រដែតដែលរំពឹងថានឹងបន្តយកមេដាយជូនកម្ពុជា និងខ្លះទៀតត្រូវបានបញ្ជូនចេញទៅហ្វឹកហាត់បន្ថែមទៀតនៅក្រៅប្រទេស ដើម្បីបង្កើនសមត្ថភាពប្រកួតកីឡាសម្រាប់ដណ្តើមយកមេដាយជួនមាតុភូមិកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវរាជធានីនិងបណ្តាខេត្តទូទាំងប្រទេស ត្រូវរួមសហការគ្នាក្នុងការលើកកម្ពស់ស្មារតីស្រឡាញ់ប្រទេសជាតិ និងវប្បធម៌ជាតិខ្មែរ ដើម្បីការចូលបង្ហាញនូវអត្តសញ្ញាណជាតិខ្មែរ ខណៈដែលនឹងមានភ្ញៀវបរទេសធ្វើដំណើរជាមួយនឹងក្រុមកីឡារបស់គេមកទស្សនកិច្ចក្នុងប្រទេសកម្ពុជា។ កីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនេះ នឹងត្រូវចាប់ផ្តើមបើកនៅថ្ងៃទី៥ ឧសភា និងបិទទៅវិញក្នុងថ្ងៃទី១៧ឧសភា ដោយមានការចូលរួមពីប្រទេសទាំង១០របស់អាស៊ាន និងប្រទេសទីម័រខាងកើត។