Category: កម្មវិធីព័ត៌មាន

  • រុស្ស៊ីប្រកាសជំហរចង់ជួយកម្ពុជាលើវិស័យការពារជាតិ (Video Inside)

    រុស្ស៊ីប្រកាសជំហរចង់ជួយកម្ពុជាលើវិស័យការពារជាតិ (Video Inside)

    មន្ត្រីរុស្ស៊ីបានថ្លែងប្រកាសជំហរត្រៀមខ្លួន សម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យយោធា ជាមួយប្រទេសកម្ពុជា ក្នុងករណីដែលកម្ពុជា ត្រូវការបទពិសោធន៍ និងបច្ចេកទេសលើវិស័យ ការពារជាតិនេះ។ វរសេនីយ៍ឯករុស្ស៊ីលោក Sergei Shumilin ជំនួយការអនុព័ន្ធផ្នែកយោធា នៃស្ថានទូតរុស្ស៉ីប្រចាំកម្ពុជា ក្នុងសន្និសីទកាសែតមួយនាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ បានថ្លែងថា ប្រសិនបើកម្ពុជា ត្រូវការជំនួយក្នុងវិស័យយោធាណាមួយពីប្រទេសរុស្ស៉ី នោះគឺរុស្ស៉ី ត្រៀមខ្លួនបើកចំហរដើម្បីផ្ដល់ជំនួយនេះ។ ប្រទេសរុស្ស៉ី គឺជាមិត្តដ៏ល្អរបស់កម្ពុជាតាំងពីអតីតកាល។ រុស្ស៊ីក៏ជាប្រទេសមួយដែលបានចូលរួម នឹងខិតខំស្វះស្វែងរកសន្តិភាពនៅកម្ពុជា ឈានដល់កិច្ចព្រមព្រៀងសន្តិភាពទី ក្រុងប៉ារីស និងបានបញ្ជូនកងទ័ពមួកខៀវ ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិមកជួយកម្ពុជា ដើម្បីរៀបចំដំណើរការបោះឆ្នោតសកលលើកដំបូង ក្នុងអំឡុងឆ្នាំ១៩៩១ដល់ឆ្នាំ១៩៩៣។

  • ស្ថានទូតរុស្ស៊ីប្រចាំកម្ពុជាថ្លែងបង្ហាញបំណងចង់បញ្ជូនបុគ្គលិកយោធារបស់ខ្លួន មកទទួលការបណ្តុះបណ្តាលជំនាញមីននៅកម្ពុជា (Video Inside)

    ស្ថានទូតរុស្ស៊ីប្រចាំកម្ពុជាថ្លែងបង្ហាញបំណងចង់បញ្ជូនបុគ្គលិកយោធារបស់ខ្លួន មកទទួលការបណ្តុះបណ្តាលជំនាញមីននៅកម្ពុជា (Video Inside)

    ស្ថានទូតរុស្ស៊ីប្រចាំកម្ពុជាបានថ្លែងនៅថ្ងៃនេះថា រុស្ស៊ីនឹងបញ្ជូនយោធារបស់ខ្លួន មកទទួលការបណ្តុះបណ្តាលលើការងារបោសសម្អាតមីន បើមានការអញ្ជើញជាផ្លូវការពីកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ បានប្រកាសស្វាគមន៍គ្រប់ប្រទេសទាំងអស់ ដែលចង់រៀនពីជំនាញដោះគ្រាន់មីននៅកម្ពុជា។ សម្តេចបានថ្លែងថាការបោសសម្អាតគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ គឺជាកិច្ចការដែលប្រទេស នៅលើពិភពលោកទាំងអស់ត្រូវតែចូលរួម។ ក្នុងសន្និសីទសារព័ត៌មានមួយក្នុងស្ថានទូតរុស្ស៊ីជំនួយការអនុព័ន្ធផ្នែកយោធា លោកវរសេនីយ៍ឯក សៀរហ្គេ ស៊្ហូមីលីន បានថ្លែងថា ប្រទេសរុស្ស៊ីគ្រោងបញ្ជូនយោធារបស់ខ្លួន មកទទួលការបណ្តុះបណ្តាលលើការងារបោសសម្អាតមីន នៅប្រទេសកម្ពុជា តាមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន បើមានការអញ្ជើញជាផ្លូវការពីកម្ពុជា។ ក្នុងសន្និសីទសារព័ត៌មានដដែលនោះផងដែរ, មន្ត្រីស្ថានទូត បានលើកឡើងជុំវិញគោលនយោបាយការបរទេសរបស់រុស្ស៉ី និងស្ថានភាពបច្ចុប្បន្នពាក់ព័ន្ធនឹងអ៊ុយក្រែន ខណៈសង្គ្រាមនាភាគខាងកើតប្រទេសបានឈានចូលជិតគម្រប់ខួបមួយឆ្នាំមកហើយនេះ។ ការបង្ហាញបំណងចង់បញ្ជូនបុគ្គលិករុស្ស៊ីមកទទួលការបណ្តុះបណ្តាលនេះ បានធ្វើឡើងបន្ទាប់ពីកម្ពុជា កាលពីខែមករាដើមឆ្នាំនេះ ទើបបានបណ្តុះបណ្តាលបុគ្គលិកអ៊ុយក្រែន១៥នាក់នូវជំនាញ ដោះមីន ដើម្បីសម្រាប់ការប្រើប្រាស់ដោះមីននៅអ៊ុយក្រែន។ កម្ពុជាជាប្រទេសមួយដែល មានការទទួលស្គាល់ជាអន្តរជាតិនូវជំនាញដោះមីន។ កន្លងមកដោយ មានការគាំទ្រដោយ រដ្ឋាភិបាលនិងប្រជាជនជប៉ុន, អង្គភាព CMAC របស់កម្ពុជា ធ្លាប់បានផ្តល់ ការជួយហ្វឹកហ្វឺន ដោះមីននេះ ដល់ប្រទេសជាច្រើនដូចជា កូឡុំប៊ី, អ៊ីរ៉ាក់, អង់ហ្គោឡា និងប្រទេសឡាវជាដើម ៕

  • កម្ពុជាមានអគ្គិសនីប្រើប្រាស់តាមភូមិជិត១០០ភាគរយ (Video Inside)

    កម្ពុជាមានអគ្គិសនីប្រើប្រាស់តាមភូមិជិត១០០ភាគរយ (Video Inside)

    ពលរដ្ឋកម្ពុជាមានអគ្គិសនីប្រើប្រាស់ស្ទើរតែ១០០ភាគរយហើយនៅទូទាំងប្រទេស។ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា លោក យឹម វិសិដ្ឋ បានថ្លែងនៅថ្ងៃនេះថាគិតត្រឹមចុងឆ្នាំ២០២២ ភូមិចំនួន១ម៉ឺន៣ពាន់៩២៣ ដែលស្មើនឹង៩៨.២៧ភាគរយ នៅទូទាំងប្រទេសមានអគ្គិសនីប្រើប្រាស់ហើយ។ លោកបានបន្តថា គិតត្រឹមចុងឆ្នាំ២០២២ ភូមិដែលមិនទាន់មានអគ្គិសនីប្រើប្រាស់នៅសល់ចំនួន២៤៥ភូមិ ទៀតដែលស្មើនឹង ១.៧៣ភាគ មិនទាន់តខ្សែបណ្តាញអគ្គិសនី។ លោកបានរៀបរាប់បន្តទៀតថា មានភូមិប្រមាណជាង៨០ភូមិ ដែលមិនទាន់អាចបញ្ជាក់ឱ្យច្បាស់ថានឹងតខ្សែបណ្តាញអគ្គិសនីទៅដល់នៅនៅឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤ ឡើយ ដោយសារតែភូមិទាំងនោះស្ថិតនៅក្នុងតំបន់ព្រៃភ្នំដាច់ស្រយាល នៅរាយប៉ាយ ហើយភូមិខ្លះនៅផ្ទៃទឹក តំបន់កោះ…ចំណែកភូមិខ្លះគឺជាភូមិទើបនឹងបង្កើតថ្មី ដែលគ្មានផ្លូវធ្វើដំណើរជាដើម។ ប្រធានអាជ្ញាធរអគ្គិសនីរូបនេះ បានឱ្យដឹងថា ជាគោលនយោបាយរបស់រាជរដ្ឋាភិបាល, ភូមិដែលនៅសេសល់ជាង៨០ភូមិនេះ នឹងបង្កើតឱ្យមានការផ្គត់ផ្គង់ជាប្រព័ន្ធទោល ដោយប្រើប្រាស់ប្រព័ន្ធពន្លឺព្រះអាទិត្យ ខណៈក្រសួងរ៉ែ និងថាមពល បានកំពុងស្វះស្វែងរកប្រភពជំនួយនានា ដើម្បីយកមកផ្គត់ផ្គង់អគ្គិសនីនៅតាមភូមិទាំងនេះ។

  • តុលាការកំពូលប្រកាសសាលដីកាលោក សុន ឆ័យ ថ្ងៃទី២៣កុម្ភៈ (Video Inside)

    តុលាការកំពូលប្រកាសសាលដីកាលោក សុន ឆ័យ ថ្ងៃទី២៣កុម្ភៈ (Video Inside)

    តុលាការកំពូលបានបើកសវនាការជំនុំជម្រះលើបណ្តឹងសារទុក្ខរបស់លោក សុន ឆ័យ នៅថ្ងៃសុក្រទី១៧កុម្ភៈនេះ និងត្រៀមប្រកាសសាលដីកាសំណុំរឿងបរិហារកេរ្តិ៍ នៅសប្តាហ៍ក្រោយ។ គណបក្សប្រជាជនកម្ពុជា និង គ.ជ.ប បានដាក់ពាក្យប្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីអនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ បានចោទធ្ងន់ៗថាមានការទិញ និងលួចបន្លំសន្លឹកឆ្នោតក្នុងការបោះឆ្នោតខែមិថុនាឆ្នាំ២០២២ ដែលជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២។ សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី៧ ខែតុលា បានប្រកាសសាលក្រមថាលោក សុន ឆ័យ មានកំហុសក្នុងសំណុំរឿងបរិហារកេរ្តិ៍ជាសាធារណៈទាំង ២សំណុំរឿង។ តុលាការសាលាដំបូងបានផ្តន្ទាទោសលោក សុន ឆ័យ ដោយពិន័យបង់ថវិកាចូលរដ្ឋចំនួន៩លានរៀល ចំពោះការចាញ់បណ្តឹងរបស់គជប។ តុលាការបានបង្គាប់ឱ្យលោក សុន ឆ័យ ដែលចាញ់ក្តីគណបក្សប្រជាជនកម្ពុជា ត្រូវបង់សងជម្ងឺចិត្តគណបក្សប្រជាជនចំនួន ៣ពាន់លានរៀល និងបង់ចូលថវិការដ្ឋចំនួន៨លានរៀល។ លោក សុន ឆ័យ បានប្តឹងបន្តទៅសាលាឧទ្ធរណ៍។ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ សាលាឧទ្ធរណ៍ បានសម្រេចរក្សាតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ក្នុងសំណុំរឿងបរិហារកេរ្តិ៍ជាសាធារណៈជាដដែលប៉ុន្តែបានសម្រេចកែប្រែបន្ថែមលើប្រាក់ពិន័យ និងលើប្រាក់សំណងជំងឺចិត្តកាន់តែច្រើនជាងមុន។ លោក សុន ឆ័យ បានបន្តប្តឹងទៅតុលាការកំពូល។ ក្រោយសវនាការថ្ងៃសុក្រនេះរួច,តុលាការកំពូលបានប្រកាសថា សាលដីកាសំណុំរឿងនេះ នឹងត្រូវប្រកាសនៅថ្ងៃទី២៣…

  • ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ១៣រោច ខែមាឃ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ១៣រោច ខែមាឃ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តផ្តល់ដំបូន្មានអោយអ្នកធ្វើការ សម្រេចចិត្តលើផែនការអនាគត។ ជាទូទៅ កិច្ចការងាររបស់លោកអ្នកនឹងទទួលបានជោគ ជ័យ ប៉ុន្តែក៏ត្រូវមានការប្រុងប្រយ័ត្ន ពីព្រោះផលរំខានមានច្រើន​នៅក្នុងពេលនេះ។ សូម រៀនកំណត់គោលដៅអោយបានជាក់លាក់ និងត្រូវសម្រេចអោយបានការអនុវត្តបែប ប្រព័ន្ធ។ ក្នុងរយៈពេលពេញមួយថ្ងៃនេះ សូមព្យាយាមរក្សាខ្លួនអោយស្ថិតក្នុងរបៀបដែល អាចគ្រប់គ្រងបាន។ ផ្ទុយពីវិញ សូមពិនិត្យកែលម្អអាកប្បកិរិយាក្រអឺតក្រទមរបស់អ្នក ធ្វើ យ៉ាងណាកុំអោយមានមហិច្ចតាធំពេក។ ឆ្លៀតពេលធ្វើទំនាក់ទំនងជាមួយនឹងមនុស្សជាទី ស្រលាញ់របស់ខ្លួន។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកធ្វើសកម្មភាពអោយបានសកម្ម។ វា ដល់ពេលដែលអ្នកត្រូវបង្ហាញខ្លួនអោយបានច្រើននៅកន្លែងធ្វើការ។ កុំខ្លាចក្នុងការធ្វើ ពិសោធន៍ ឬផ្តល់គំនិតទៅលើករណីដែលអ្នកនឹងធ្វើ ធ្វើរបៀបនេះមនុស្សនៅក្នុងក្រុមការ ងារនឹងគាំទ្រអ្នក។ ក្រៅពីនេះ សូមលោកអ្នកយកចិត្តទុកដាក់នឹងការងារ ព្រមទាំងធ្វើយ៉ាង ណាកុំអោយមានការភ័ន្តច្រលំរវាងមនុស្សរួមក្រុម ឬដៃគូជំនួញរបស់អ្នក។ បើអាចជាមាន ហេតុផលសមរម្យ វានឹងមិនខាតបង់នោះទេ ដែលអ្នកនឹងធ្វើតាមបំណងរបស់ពួកគេ។ ចំពោះ បញ្ហាខ្លះដែលនឹងអាចកើតឡើង នឹងមិនធ្វើអោយលោកអ្នកមានការលំបាកនោះទេ។   ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល…

  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៧០០នាក់ (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៧០០នាក់ (Video Inside)

    តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានកើនឡើងចំនួន ៦១ករណី បន្ថែមទៀតបើប្រៀបធៀបនឹងតួលេខឆ្លងកាលពីម្សិលមិញ ។ តួលេខឆ្លងថ្មីកូវីដ១៩ នៅអាស៊ាថ្ងៃនេះមានចំនួន ៧០០ករណី ដែលបានកើតលើប្រទេសចំនួន៦ រួមមានប្រទេសឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, ហ្វីលីពីន, ឡាវ, និងប្រទេសមីយ៉ាន់ម៉ា ។ ឥណ្ឌូនេស៊ី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានចំនួន ២៦៣ករណី ។ តួលេខឆ្លងតិចជាងគេ គឺប្រទេសឡាវ និងប្រទេសមីយ៉ាន់ម៉ា ដែលមានចំនួនអ្នកឆ្លងចំនួន ៥ករណី ។ ប្រទេសថៃ, សឹង្ហបុរី, កម្ពុជា និងប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ២៣នាក់ ដែលជាពលរដ្ឋនៃប្រទេសហ្វីលីពីន, ម៉ាឡេស៊ី និងប្រទេសឥណ្ឌូនេស៊ី ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន ៥៩ម៉ឺន ២ពាន់ ៤៣២ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន…

  • កម្ពុជាគ្មានអ្នកឆ្លងកូវីដ១៩ទេ រយៈពេល២៤ម៉ោងចុងក្រោយនេះ (Video Inside)

    កម្ពុជាគ្មានអ្នកឆ្លងកូវីដ១៩ទេ រយៈពេល២៤ម៉ោងចុងក្រោយនេះ (Video Inside)

    កម្ពុជាគ្មានអ្នកឆ្លងថ្មីកូវីដ១៩ឡើយ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ដែលនាំឲ្យការមិនឆ្លងសោះ មានរយៈពេល ៣ថ្ងៃជាប់ហើយ ។ យោងតាមក្រសួងសុខាភិបាល ក្នុងរយៈពេលប្រមាណ៣សប្តាហ៍កន្លងមកនេះ ការឆ្លងបានថយចុះដែលមានតួលេខឆ្លងប្រចាំថ្ងៃតិចតួចប៉ុណ្ណោះ និងគ្មានអ្នកឆ្លងសោះឡើយនៅថ្ងៃទី១៦ កុម្ភៈនេះ។ កម្ពុជាបានចាប់ផ្តើមចាក់ដូសជំរុញទី៦ ចាប់តាំងពីដើមខែមករា ដែលរហូតមកទល់ពេលនេះ មានពលរដ្ឋទៅចាក់បានចំនួន ២៣ម៉ឺន ៥ពាន់ ៤៣៣នាក់ហើយ។ កម្ពុជាបច្ចុប្បន្នកំពុងរៀនរស់នៅជាមួយនឹងជម្ងឺកូវីដ១៩ ខណៈដែលការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសមានប្រមាណជាង ៩៥ភាគរយរួចមកនេះ ។

  • ក្រសួងបរិស្ថាន និងខេត្តព្រះវិហាររួមគ្នាធ្វើកម្មវិធីបោះជំរុំ និងបំបួសដើមឈើ (Video Inside)

    ក្រសួងបរិស្ថាន និងខេត្តព្រះវិហាររួមគ្នាធ្វើកម្មវិធីបោះជំរុំ និងបំបួសដើមឈើ (Video Inside)

    ក្រសួងបរិស្ថាន និងអាជ្ញាធរខេត្តព្រះវិហារទើបនឹងបញ្ចប់កម្មវិធីបោះជំរុំ និងបំបួសដើមឈើ រយៈពេល៣ថ្ងៃ ដើម្បីរួមគ្នាការពារ និងអភិរក្សធនធានធម្មជាតិ។ ពិធីរវាងពីថ្ងៃទី១៣ដល់ ១៥កុម្ភៈ បានចូលរួមដោយអភិបាលខេត្តលោក គីម រិទ្ធី និងអនុរដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ជួប ប៉ារីស។ អប្សរាណិតរាយការណ៍

  • ខេត្តកំពតកំពុងសាងសង់កំពង់ផែខ្នាតអន្តរជាតិ (Video Inside)

    ខេត្តកំពតកំពុងសាងសង់កំពង់ផែខ្នាតអន្តរជាតិ (Video Inside)

    ខេត្តកំពតកំពុងដំណើរការសាងសង់កំពង់ផែខ្នាតអន្តរជាតិមួយដែលនឹងមានសមត្ថភាពផ្ទុកទំនិញរហូតដល់១៥ម៉ឺនតោន។ អភិបាលខេត្តលោក ម៉ៅ ធនិន ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី១៦កុម្ភៈ នាទីស្តីការគណរដ្ឋមន្ត្រី បានថ្លែងថាកំពុងផែដែលបានសាងសង់តាំងពីខែឧសភា ឆ្នាំ២០២២មកនោះ នឹងក្លាយជាកំពង់ផែដ៏ធំមួយទៀតរបស់កម្ពុជាបន្ទាប់កំពង់ផែក្រុងព្រះសីហនុ។ កំពង់ទឹកជ្រៅកម្រិតអន្តរជាតិនៅក្នុងខេត្តកំពតនេះ ត្រូវបានសាងសង់ក្នុងទុនវិនិយោគ ១ពាន់ ៥០០លានដុល្លារអាមេរិក។ កំពង់ផែដែលសាងសង់លើទំហំផ្ទៃដីប្រមាណ៦០០ហិកតានោះ ត្រូវបានគេដាក់ឈ្មោះថា «មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពត» ដែលវិនិយោគដោយក្រុមហ៊ុន «កំពត ឡូជីស្ទីក អេន ផត»។ មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែ ពហុបំណងកំពត មានទីតាំងនៅភូមិចង្ហោន សង្កាត់ព្រែកត្នោត នៃក្រុងបូកគោ។ ការសាងសង់នឹងត្រូវធ្វើជាដំណាក់កាល ដោយក្នុងដំណាក់កាលដំបូងនឹងត្រូវចំណាយ២០០លាន ដុល្លារដែលធ្វើកន្លែងផ្ទុកកុងតេណ័រ, តំបន់សេដ្ឋកិច្ចពិសេស, តំបន់ពាណិជ្ជកម្មសេរី, មជ្ឈមណ្ឌលភស្ថុភារ, ឃ្លាំង, គយ និងរោងចក្រផលិត។ ដំណាក់កាលដំបូងកំពង់ផែនេះ ត្រូវគេរាយការណ៍ថានឹងអាចទទួលកប៉ាល់ផ្ទុកទំនិញបាន១០ម៉ឺនតោន, និងនៅពេលដំណើរការពេញលេញក្នុងឆ្នាំ២០២៥ និងក្រោយមកក្នុងឆ្នាំ២០៣០ នឹងអាចទទួលបានការផ្ទុកទំនិញកាន់តែច្រើនម៉ឺនតោនថែមទៀត។

  • បណ្ឌិត ហ៊ុន ម៉ាណែត ប្រាប់អតីតឯកអគ្គរដ្ឋទូតអាមេរិក វីលៀមថូត នូវអ្វីជាកេរដំណែលរបស់សម្តេចតេជោ (Video Inside)

    បណ្ឌិត ហ៊ុន ម៉ាណែត ប្រាប់អតីតឯកអគ្គរដ្ឋទូតអាមេរិក វីលៀមថូត នូវអ្វីជាកេរដំណែលរបស់សម្តេចតេជោ (Video Inside)

    បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា លោកបានជួបជាមួយអតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាលោក វីលៀម ថូត William Todd ដែលបានសាកសួរចង់ដឹងថាតើការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន មានកេរដំណែលអ្វីខ្លះ? លោក វីលៀម ថូត William Todd ធ្លាប់បានធ្វើជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ចាប់ផ្តើមក្នុងឆ្នាំ២០១២ គឺ១៤ឆ្នាំ បន្ទាប់ពីកម្ពុជាទើបមានសន្តិភាពពិតប្រាកដ ក្រោមនយោបាយឈ្នះឈ្នះ ដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន។ ក្នុងឆ្នាំ២០១២ ដំណើរការអភិវឌ្ឍន៍របស់កម្ពុជាទើបតែមានសន្ទុះឡើងខ្លះ ប៉ុន្តែមិនទាន់បានរីកចំរើនល្អដូចបច្ចុប្បន្នឡើយ។ ក្នុងដំណាក់កាលនោះទៀត, ផែនការប៉ុនប៉ងរៀបធ្វើបដិវត្តន៍ពណ៌ដែលមានបរទេសនៅពីក្រោយខ្នង ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក៏ត្រូវបានលើកទឹកចិត្តពីបរទេស ដើម្បីធ្វើសកម្មភាពរបស់ខ្លួនផងដែរ។ តើបណ្ឌិត ហ៊ុន ម៉ាណែត បានឆ្លើយយ៉ាងណាចំពោះសំណួររបស់លោកវីលៀម ថូត William Todd នោះ? ផែនការរៀបចំបដិវត្តន៍ពណ៌ដែលប៉ុនប៉ងចង់ផ្តួលរំលំរាជរដ្ឋាភិបាល ត្រូវបានវែកមុខរកមេខ្លោងក្រោយសម្តីសារភាពមួយរបស់លោក កឹម សុខា ក្នុងឆ្នាំ២០១៧តាមរយៈការផ្សាយវីដេអូ មួយមកពីប្រទេសអូស្ត្រាលី។ លោក កឹម សុខា ដែលជាប់ពាក់ព័ន្ធនឹងសំណុំរឿង «រួមគំនិតក្បត់ជាតិចង់ផ្តួលរំលំរដ្ឋាភិបាល» ត្រូវបានចាប់ខ្លួនក្នុងខែកញ្ញា…