Category: កម្មវិធីព័ត៌មាន

  • កម្ពុជាត្រៀមរួចជាស្រេច ខណៈនៅសល់៧៨ថ្ងៃទៀត នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ជាប្រវត្តិសាស្ត្រ (Video Inside)

    កម្ពុជាត្រៀមរួចជាស្រេច ខណៈនៅសល់៧៨ថ្ងៃទៀត នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ជាប្រវត្តិសាស្ត្រ (Video Inside)

    ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះជាលើកដំបូងនោះ គឺសល់រយៈពេល៧៨ថ្ងៃទៅមុខទៀតប៉ុណ្ណោះ។ ការរាប់ថយក្រោយរយៈពេល១០០ថ្ងៃ បានកន្លងផុត២២ថ្ងៃមកហើយ។ សម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ បានថ្លែងនៅថ្ងៃទី១៦កុម្ភៈថា កម្ពុជាបានរៀបចំរួចជាស្រេច ក្នុងការត្រៀមប្រភេទកីឡាចូលរួមក្នុងរយៈពេល៧៨ថ្ងៃខាងមុខនេះ។ កីឡាស៊ីហ្គេមឆ្នាំ២០២៣នេះ នឹងត្រូវចាប់ផ្តើមបើកនៅថ្ងៃទី៥ឧសភា និងបិទទៅវិញក្នុងថ្ងៃទី១៧ឧសភា ដោយមានការចូលរួមពីប្រទេសទាំង១០របស់អាស៊ាន និងប្រទេសទីម័រខាងកើត។

  • ខេត្តព្រះសីហនុអះអាងថាករណីបង្ក្រាបការជួញដូរមនុស្សមានភាពធូរស្រាល (Video Inside)

    ខេត្តព្រះសីហនុអះអាងថាករណីបង្ក្រាបការជួញដូរមនុស្សមានភាពធូរស្រាល (Video Inside)

    ខេត្តព្រះសីហនុបានលើកឡើងនូវភាពធូរស្រាល នៃករណីជួញដូរមនុស្សខុសច្បាប់ ប៉ុន្តែបានលើកឡើងនូវកង្វល់ឧក្រិដ្ឋកម្មផ្នែកបច្ចេកវិទ្យា ដោយសារតែក្រុមជំនាញនៅមានសមត្ថភាព លើកម្រិតយល់ដឹងទាំងនោះ។ កម្ពុជាបានធ្វើយុទ្ធនាការស្វែងរក និងជួយសង្គ្រោះមនុស្សដោយសារការជួញដូរមនុស្ស ខុសច្បាប់ ចាប់តាំងពីថ្ងៃទី១៨ សីហា ឆ្នាំ២០២២ ក្រោយមានសេចក្តីរាយការណ៍ថា មានក្រុមទុច្ចរិតដែលមានប្រភពមកពីក្រៅប្រទេស បានសហការជាមួយនឹងបក្ខពួកក្នុងប្រទេសកម្ពុជា បង្កនូវអំពើចាប់ បង្ខាំងមនុស្ស ក្រោមរូបភាពល្បួងមកធ្វើការក្នុងប្រទេសកម្ពុជាដោយ សន្យាឱ្យកម្រៃពលកម្មច្រើន។ ក្នុងយុទ្ធនាការបង្ក្រាបនោះ, ខេត្តព្រះសីហនុគឺជាខេត្តមួយ ដែលមានករណីកើតឡើងច្រើនជាងគេ កន្លងមកពាក់ព័ន្ធនឹងករណីជនជាតិចិន… ប៉ុន្តែថ្លែងក្នុងសន្និសីទសារព័ត៌មានមួយក្នុងសប្តាហ៍នេះ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានថ្លែងថា បញ្ហាជួញដូរមនុស្សខុសច្បាប់នោះ បានធូរស្រាលវិញហើយ។ នៅជាមួយគ្នានេះផងដែរ, ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោក វ៉ាង វិនធាន បានថ្លែងនៅក្នុងសន្និសីទកាសែតមួយនៅស្ថានទូតចិននាថ្ងៃទី១៥កុម្ភៈ បញ្ជាក់ដែរថា ករណីជួញដូរមនុស្សនៅ ក្រុងព្រះសីហនុបានធ្លាក់ចុះគូរឱ្យកត់សម្គាល់។ ទោះជាយ៉ាងណាក៏ដោយនៅក្នុងខេត្តព្រះសីហនុ ដែលមានជនបរទេសរស់នៅច្រើនជាពិសេសជនជាតិចិន, ករណីឧក្រិដ្ឋកម្មបច្ចេកវិទ្យានៅតែជាកង្វល់របស់អាជ្ញាធរខេត្ត ដោយសារតែការយល់ដឹងរបស់សមត្ថកិច្ចរបស់កម្ពុជាលើជំនាញ IT នៅមានកម្រិត។ ភាពចន្លោះនៃការបង្ក្រាបអំពើជួញដូរមនុស្ស និងបញ្ហាធំៗមួយចំនួនទាក់ទងនឹងកត្តាឧក្រិដ្ឋបច្ចេកវិទ្យា, ការជួញដូរលុយកខ្វក់ និងបញ្ហាគ្រឿងញៀនជាដើម បាននាំឱ្យក្រុមការងារ ហិរញ្ញវត្ថុអន្តរជាតិ FATF បានដាក់ជាប្រទេសនៃបញ្ជីប្រផេះជាលើកទី២ក្នុងឆ្នាំ២០១៩។ កម្ពុជាបានប្រឹងប្រែងជាខ្លាំងក្នុងការអនុវតុ្តតាមផែនការសកម្មភាព១៤ចំណុច ដាក់ចេញដោយអង្គការ FATF…

  • កម្ពុជានិងចិន បន្តធ្វើសមយុទ្ធនាគមាស ក្រោយការអាក់ខាន៣ឆ្នាំ (Video Inside)

    កម្ពុជានិងចិន បន្តធ្វើសមយុទ្ធនាគមាស ក្រោយការអាក់ខាន៣ឆ្នាំ (Video Inside)

    សមយុទ្ធនាគមាសរួមគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន គ្រោងនឹងធ្វើនៅក្នុងខែមិនាខាងមុខនេះ ក្រោយការអាក់ខានប៉ុន្មានឆ្នាំមកនេះ ដោយសារតែវិបត្តិឆ្លងជម្ងឺកូវីដ១៩។ សម្តេចពិជ័យសេនា ទៀ បាញ់ ឧនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានប្រាប់បណ្តាញសារព័ត៌មាននៅថ្ងៃទី១៦ កុម្ភៈ ឆ្នាំ២០២៣។ លំហាត់សមយុទ្ធនាគមាសដែលរួមមានទាំងលំហាត់លើការដោះមីន និងគ្រាប់មិនទាន់ផ្ទុះក្នុងឆ្នាំ២០២៣ គឺនៅទន្ទឹមនឹងកម្ពុជាបានដាក់ចេញនូវផែនការដោះមីនឱ្យអស់ពីប្រទេសនៅឆ្នាំ២០២៥។ លំហាត់សមយុទ្ធដែលនឹងមកដល់ថ្ងៃទី២០មីនាឆ្នាំ២០២៣ គឺក្នុងដំណាក់កាលដែលកម្ពុជាកំពុងសម្រួចការហ្វឹកហ្វឺនយុទ្ធសាស្ត្រក្នុងសម័យបច្ចេកវិទ្យាថ្មីដើម្បីកាន់តែបង្កើនឡើងថែមទៀត នូវសមត្ថភាពការពារជាតិរបស់ខ្លួន ខណៈដែលពិភពលោកបានវិវត្តន៍រីកចម្រើនយ៉ាងលឿនលើកត្តាបច្ចេកវិទ្យា។ ក្នុងសំណួរមួយរបស់អ្នកសារព័ត៌ដែលចង់ដឹងថាតើសមយុទ្ធនាគមាសរវាងកម្ពុជា និងចិន នឹងផ្តល់ប្រយោជន៍អ្វីខ្លះនោះ? សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់តបមកវិញយ៉ាងនេះ។ សមយុទ្ធនាគមាសចុងក្រោយរបស់កម្ពុជាបានធ្វើកាលពីឆ្នាំ២០១៩ រវាងពីថ្ងៃទី២៨កុម្ភៈដល់ ថ្ងៃទី២៥មីនា។ សមយុទ្ធនាគមាសដែលជិតមកដល់នេះ គឺជាសមយុទ្ធនាគមាសលើកទី៤។

  • ប្រធានាធិបតីអាល្លឺម៉ង់បញ្ចប់ទស្សនកិច្ច៣ថ្ងៃនៅកម្ពុជា, កម្ពុជាចាត់ទុកដំណើរទស្សនកិច្ចនេះ ជាការបើកទំព័រមាសក្នុងប្រវត្តិសាស្ត្រ (Video Inside)

    ប្រធានាធិបតីអាល្លឺម៉ង់បញ្ចប់ទស្សនកិច្ច៣ថ្ងៃនៅកម្ពុជា, កម្ពុជាចាត់ទុកដំណើរទស្សនកិច្ចនេះ ជាការបើកទំព័រមាសក្នុងប្រវត្តិសាស្ត្រ (Video Inside)

    ប្រធានាធិបតីអាល្លឺម៉ង់លោកហ្រ្វែង វ៉ាល់ធ័រ ឆ្តេនមៀ និងលោកជំទាវ អែលឃ៍ បឿឌិន បិនឌ័រ បានបញ្ចប់ដំណើរទស្សនកិច្ច៣ថ្ងៃក្នុងប្រទេសកម្ពុជា។ ក្រសួងការបរទេសកម្ពុជាបានថ្លែងថា ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាល្លឺម៉ង់ គឺជាការបើកទំព័រមាសក្នុងប្រវត្តិសាស្ត្រ នៃទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើររវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋ សហព័ន្ធ អាល្លឺម៉ង់។ អប្សរាណិតរាយការណ៍

  • សម្តេចតេជោ ហ៊ុន សែន ទទួលជួបមេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន (Video Inside)

    សម្តេចតេជោ ហ៊ុន សែន ទទួលជួបមេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន (Video Inside)

    សម្ដេចតេជោ ហ៊ុន សែន បានទទួលជួបមេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ដោយលើកទឹកចិត្តឱ្យកងទ័ពកម្ពុជា និងកងទ័ពជប៉ុន ធ្វើកិច្ចសហការគ្នាក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយបម្រើសេចក្ដីសុខសន្តិភាព ដើម្បីប្រយោជន៍នៃប្រជាជននិងប្រទេសទាំង២ និងដើម្បីតំបន់និងពិភពលោកផងដែរ។ ការទទួលជួបនាយឧត្តមសេនីយ៍យ៉ូស៊្ហីដា យ៉ូស្ហ៊ីហ៊ីដេ បានធ្វើនៅព្រឹកថ្ងៃទី១៦ កុម្ភៈ ឆ្នាំ២០២៣ នាវិមានសន្តិភាព។ នាយឧត្តមសេនីយ៍យ៉ូស៊ីដា យ៉ូស៊ីហ៊ីដេ បានដឹកនាំគណៈប្រតិភូបំពេញ ទស្សនកិច្ចនៅកម្ពុជា ស្របពេលនឹងការប្រារព្ធខួបអនុស្សារីយ៍លើកទី៧០ នៃការបង្កើតចំណងការទូតរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន នៅក្នុងឆ្នាំ២០២៣។ មន្ត្រីជំនួយការសម្ដេចតេជោ បានថ្លែងដកស្រង់សម្តីរបស់នាយឧត្តមសេនីយ៍ជប៉ុន ដែលបានបញ្ជាក់នាពេលនោះថា «បើសិនគ្មានសម្ដេចតេជោទេ កម្ពុជាក៏គ្មានសន្តិភាពដែរ»។ លោកយ៉ូស៊្ហីដា យ៉ូស្ហ៊ីហ៊ីដេ បានថ្លែងប្តេជ្ញាជំរុញពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយកងទ័ពកម្ពុជា ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដោយស្មើភាព ដើម្បីបម្រើឱ្យការងារមនុស្សធម៌ និងការថែរក្សាសុខសន្តិភាព។ សម្ដេចតេជោ ហ៊ុន សែន ក្នុងប្រសាសន៍តបបានថ្លែងរៀបរាប់ជុំវិញដំណើរការស្វែងរកសន្តិភាពរបស់កម្ពុជា ដែលជាប្រទេសធ្លាប់បានរងនឹងសង្គ្រាមអស់ពេលជាច្រើនសិបឆ្នាំកន្លងមក។ សម្ដេចតេជោបានមានប្រសាសន៍ថា ក្នុងនាមជាយុវជនមួយរូបសម្ដេចពេលនោះ គ្មានជម្រើសផ្សេងទេ គឺមានតែការកសាងទ័ព, តស៊ូ ចចារ និងយកជីវិតទៅប្ដូដើម្បីសន្តិភាព។ សម្តេចបានថ្លែងថា មានសន្តិភាព ទើបមានអ្វីៗទាំងអស់…ហើយបើគ្មានសន្តិភាពទេ គឺគ្មានទេលទ្ធិប្រជាធិបតេយ្យ…គ្មានទេសិទ្ធិមនុស្ស ព្រោះប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស មិនជ្រកក្រោមសង្គ្រាមទេ។…

  • ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១២រោច ខែមាឃ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១២រោច ខែមាឃ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកនឹងមានគំនិតប្រាជ្ញាភ្លឺស្វាង រាល់ការសម្រេចចិត្តគឺមានភាពត្រឹមត្រូវល្អប្រសើរណាស់។ ក្នុងនោះ ភារកិច្ចការងារ និងអាជីវកម្មមានសកម្មភាពរស់រវើក ហើយទំក៏ទទួលបានទំនុកចិត្តពីមជ្ឈដ្ឋានខាងក្រៅគួរឲ្យកត់សម្គាល់។ លោកអ្នកអាចសម្រេចចិត្តធ្វើការងារថ្មី បណ្តាក់ទុន ឬផ្លាស់ប្តូរការងារបាន។ ក្នុងពេលស្របគ្នានេះចូរបង្កើនកិច្ចទំនាក់ទំនងជាមួយនឹងថ្នាក់លើ។ ព្យាយាមក្តោបក្តាប់ ស្ថានការណ៍ដែលអាចនឹងកើតឡើង។ ផ្ទុយទៅវិញ សម្រាប់លោកអ្នកដែលបំពេញការងារ ផ្នែកឯកសារគួរមានការប្រុងប្រយ័ត្នក្រែងមានការភ័ន្តច្រលំខ្លះៗ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងស្រុតចុះ។ ក្នុងថ្ងៃនេះភាពស្មុគ្រស្មាញហាក់នៅក្បែរអ្នកមិន ដាច់។ អ្នកពិបាកធ្វើអោយមនុស្សរួមក្រុមយល់ដឹងពីបំណងរបស់អ្នកខ្លាំងណាស់ ហើយ លើសពីនេះ កំហុសដែលកើតឡើងដោយសារពាក្យសំដីក៏មានច្រើនផងដែរ។ រយៈពេល នេះគួរព្យាយាមធ្វើកិច្ចការម្នាក់ឯង មានភាពស្ងៀមស្ងាត់ ហើយមិនចាំបាច់ត្រូវសំឡឹងខ្ពស់ ពេកនោះទេ។ ចំពោះការផ្លាស់ប្តូរទីកន្លែងការងារ ប្រហែលមិនមែនជាជម្រើសល្អប្រសើរ បំផុតនោះទេ  ពីព្រោះលោកអ្នកមិនគួរបណ្តោយខ្លួនទៅដោះស្រាយ ឬសម្របនឹងស្ថានភាព ថ្មី​ អំឡុងពេលដែលអ្វីៗហាក់មានភាពមិនច្បាស់លាស់។ ទន្ទឹមនឹងនោះគួរព្យាយាមធ្វើកិច្ចការដោយម៉ត់ចត់ និងទទួលខុសត្រូវ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់ការងារ និងមុខរបរតូចធំ…

  • ឆ្លើយតបទៅនឹងសំណួររបស់អតីតឯកអគ្គរដ្ឋទូតអាមេរិក ដែលចោទសួរថា តើអ្វីទៅជាកេរ្តិ៍តំណែលរបស់សម្តេចតេជោ?

    ឆ្លើយតបទៅនឹងសំណួររបស់អតីតឯកអគ្គរដ្ឋទូតអាមេរិក ដែលចោទសួរថា តើអ្វីទៅជាកេរ្តិ៍តំណែលរបស់សម្តេចតេជោ?
  • ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១១រោច ខែមាឃ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១១រោច ខែមាឃ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះជាពេលវេលាដែលមានអំណោយផលសម្រាប់ការចាប់ ផ្តើមកិច្ចការងារ ធ្វើការបើកហាងថ្មី។ លោកអ្នកជាអាជីវករនឹងទទួលបានការគាំទ្រ ព្រមទាំង ឳកាសច្រើនក្នុងការអភិវឌ្ឍន៍អាជីវកម្ម។ ក្នុងនោះសម្រាប់លោកអ្នកជាបុគ្គលិករដ្ឋឯកជន នឹងអាចធ្វើកិច្ចងារនានាដោយភាពរលូន និងមានភាពរីកចម្រើនណាស់។ ក្នុងនោះអ្វីដែលលោកអ្នកគួរចងចាំ គឺត្រូវចាប់ផ្តើមបំពេញការងារឲ្យបានរួសរាន់។ ក្រៅពីនេះ សូមបង្កើនទំនាក់ទំនងល្អជាមួយមនុស្សនៅជុំវិញខ្លួនពិសេសថា្នក់លើ ហើយសូមមានការអត់ធ្មត់ ដើរចេញពីបញ្ហាទើបជាជម្រើសដ៏ល្អបំផុត។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកនៅក្នុងថ្ងៃឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកអាចធ្វើការសហការជាមួយដៃគូ បានយ៉ាងសមប្រកប។ អ្វីៗនឹងដំណើរការទៅដោយរលូន បើទោះបីជាមានភាពរឹងស្ទះខ្លះក្តី ក៏អ្នកអាចធ្វើការដោះស្រាយបានដោយរលូនផងដែរ។ ថ្ងៃនេះគ្មានហេតុការណ៍អ្វីដែលគួរឲ្យចាប់អារម្មណ៍ ​ឬដែលរំខានភាពរីកចម្រើនរបស់អ្នកនោះទេ។ ប្រសិនបើអ្នកមានបំណងជ្រើសរើសការងារថ្មី សូមកុំមានភាពស្ទាក់ស្ទើរ ព្រោះរាល់ភាពជោគជ័យគឺនឹងកើតឡើងដល់ អ្នក។ ផ្ទុយទៅវិញ សូមជៀសវាងឲ្យបានការពីការនិយាយបំផ្លើស ឬកុំចែករំលែកពត៌មាន ដែលមិនបីតប្រាកដ ព្រោះវាជាប្រភពនៃសំណាងអាក្រក់របស់អ្នក។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ សូមលោកអ្នកត្រៀមខ្លួនចំពោះករណីទំនាស់ជាមួយមនុស្សក្នុងក្រុមការងារ ហេតុដូច្នេះសូមព្យាយាមនិយាយអ្វីកុំឲ្យរំខានដល់ផ្លូវចិត្តរបស់អ្នកដទៃ បើទោះបីជាអ្នកយល់ថាគំនិតយោបល់អ្នកត្រឹមត្រូវបែបណាក៏ដោយ។ ម្យ៉ាងទៀត មិនគួរសុំជំនួយពីអ្នកដទៃឡើយ ពីព្រោះវាច្រើនតែអោយអ្នកខាតបង់ពេលវេលាទៅវិញនោះទេ។…

  • ៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៤៣៨ នាក់ (Video Inside)

    ៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៤៣៨ នាក់ (Video Inside)

    សឹង្ហបុរី ដែលតែងជាប្រទេសមានតួលេខឆ្លងកូវីដ១៩ច្រើនជាងគេប្រចាំថ្ងៃនោះ មិនមានសេចក្តីរាយការណ៍ពីតួលេខឆ្លង និងស្លាប់ឡើយក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានបន្តថយ ចុះចំនួន ៨៦៣ករណីថែមទៀត បើប្រៀបធៀបនឹងតួលេខឆ្លងកាលពីម្សិលមិញ ។ តួលេខឆ្លងថ្មីនៅថ្ងៃនេះ មានចំនួនតែ ៤៣៨ករណីប៉ុណ្ណោះ ដែលលេខឆ្លងតិចជាងគេបំផុត បើធៀបនឹងរយៈពេលតាំងដើមឆ្នាំ២០២៣នេះមក ។ ការឆ្លងថ្ងៃនេះ បានកើតលើប្រទេស ចំនួន៦នៅអាស៊ាន រួមមានប្រទេស ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, ហ្វីលីពីន, និងប្រទេសឡាវ ។ ក្នុងចំណោមប្រទេសទាំងនោះ ប្រទេសឥណ្ឌូនេស៊ី មានតួលេខឆ្លងច្រើន ជាងគេ ដែលមានចំនួន ១៦៩ករណី ។ តួលេខឆ្លងតិចជាងគេ គឺប្រទេសឡាវ និងប្រទេសមីយ៉ាន់ម៉ា ដែលមានចំនួនអ្នកឆ្លងតែ ១ករណីប៉ុណ្ណោះ។ ប្រទេសប្រុយណេ, ថៃ, កម្ពុជា, សឹង្ហបុរី គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល…

  • កម្ពុជាគ្មានអ្នកឆ្លងកូវីដ១៩ទេ រយៈពេល២៤ម៉ោងចុងក្រោយនេះ (Video Inside)

    កម្ពុជាគ្មានអ្នកឆ្លងកូវីដ១៩ទេ រយៈពេល២៤ម៉ោងចុងក្រោយនេះ (Video Inside)

    កម្ពុជាគ្មានអ្នកឆ្លងថ្មីកូវីដ១៩ឡើយ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។ យោងតាមក្រសួងសុខាភិបាល ក្នុងរយៈពេលប្រមាណ៣សប្តាហ៍កន្លងមកនេះ ការឆ្លងបានថយចុះដែល មានតួលេខឆ្លងប្រចាំថ្ងៃតិចតួចប៉ុណ្ណោះ និងគ្មានអ្នកឆ្លងសោះឡើយនៅថ្ងៃទី១៤កុម្ភៈនេះ។ កម្ពុជាបានចាប់ផ្តើមចាក់ដូសជំរុញទី៦ ចាប់តាំងពីដើមខែមករា ដែលរហូតមកទល់ពេលនេះ មានពលរដ្ឋទៅចាក់បានចំនួន ២២ម៉ឺន ៩ពាន់ ៣០៥នាក់ហើយ ។ កម្ពុជាបច្ចុប្បន្នកំពុងរៀនរស់នៅជាមួយនឹងជម្ងឺកូវីដ១៩ ខណៈដែលការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសមាន ប្រមាណជាង ៩៥ភាគរយរួចមកនេះ ។