-
រដ្ឋមន្ត្រីក្រសួងអប់រំវាយតម្លៃខ្ពស់ចំពោះសប្បុរសជនជប៉ុន ដែលតែងជួយលើវិស័យអប់រំ (Video Inside)

រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសប្បុរសជនជាតិជប៉ុន ដែលបានជួយកម្ពុជាលើវិស័យសិក្សាធិការអប់រំ។ វិស័យសិក្សាធិការអប់រំរបស់កម្ពុជា បានធ្វើការកែទម្រង់រយៈកាលកន្លងមកនេះ និងក្នុងដំណាក់កាលដែលកម្ពុជាបាននិងកំពុងកែទម្រង់និងដុសខាត់វិស័យនេះឱ្យកាន់តែប្រសើរថែមទៀតនោះ អង្គការសប្បុរសជនជប៉ុន និងរដ្ឋាភិបាលជប៉ុន ក៏ជាផ្នែកមួយដែលបានលើកទឹកចិត្តជួយកម្ពុជា លើការជម្រុញវិស័យអប់រំរបស់កម្ពុជា។ នៅថ្ងៃទី១០កុម្ភៈកន្លងមកនេះ រដ្ឋមន្ត្រីក្រសួងអប់រំ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានជួបក្រុមអង្គការសប្បុរសធម៌ជប៉ុន ដឹកនាំដោយបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាទីប្រឹក្សាផ្ទាល់ សម្តេចតេជោ ហ៊ុន សែន ដើម្បីការទទួលតម្រង់ទិសសម្រាប់ការជួយរបស់អង្គការមនុស្សធម៌ ជប៉ុនលើវិស័យសិក្សាធិការអប់រំ។ អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
ពលរដ្ឋតាមបណ្តាញសង្គមសាទរចំណាត់ការបិទវិទ្យុវីអូឌី (Video Inside)

-
នៅសល់៨១ថ្ងៃទៀត កម្ពុជានឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ជាប្រវត្តិសាស្ត្រ (Video Inside)

ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះជាលើកដំបូងនោះ គឺសល់រយៈពេល៨១ថ្ងៃទៅមុខទៀតប៉ុណ្ណោះ។ ការរាប់ថយក្រោយរយៈពេល១០០ថ្ងៃ បានកន្លងផុត១៩ថ្ងៃមកហើយ។ គេហទំព័ររបស់សម្តេចតេជោ ហ៊ុន សែន បានសរសេរថា «ថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០២៣នេះ គឺនៅសល់តែ៨១ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ ២០២៣នេះ»។ កីឡាស៊ីហ្គេមឆ្នាំ២០២៣នេះ នឹងត្រូវចាប់ផ្តើមបើកនៅថ្ងៃទី៥ឧសភា និងបិទទៅវិញក្នុងថ្ងៃទី១៧ឧសភា ដោយមានការចូលរួមពីប្រទេសទាំង១០របស់អាស៊ាន និងប្រទេសទីម័រខាងកើត។
-
កាកបាទក្រហមកម្ពុជាផ្តល់ជំនួយថវិកា១០ម៉ឺនដុល្លារដល់តួកគី (Video Inside)

កាកបាទក្រហមកម្ពុជាបានផ្តល់ជំនួយមនុស្សធម៌១០ម៉ឺនដុល្លារ ដល់ប្រទេសតួកគីដែលរងវិបត្តិធ្ងន់ធ្ងរ ដោយសារតែគ្រោះរញ្ជួយធរណីកន្លងមកនេះ។ ជំនួយ១០ម៉ឺនដុល្លារនេះ គឺបន្ទាប់ពីការផ្តល់ជំនួយរបស់រាជរដ្ឋាភិបាលចំនួន១០ម៉ឺនដុល្លារ កាលពីសប្តាហ៍មុនផ្តល់ចំពោះតួកគី។ ប្រទេសតួកគីបានរងការរញ្ជួយដី៧ចុច៨រីច្ឆទ័រតាំងពីថ្ងៃទី៦កុម្ភៈដោយមានខេត្តចំនួន១០ បានរងគ្រោះនឹងរំញ័រដ៏ខ្លាំក្លានោះ។ អគារប្រមាណ៦ពាន់៤៤៤ កន្លែង ត្រូវបានដួលរលំ។ គិតមកទល់នឹងថ្ងៃទី១៣កុម្ភៈនេះ មានចំនួន៧ថ្ងៃហើយដែលគេស្ទើរអស់សង្ឃឹមថានឹងមានជីវិតអាចបន្តរស់នៅក្រោមគំនរអគារបែកបាក់ជាច្រើននោះឡើយ។ តួលេខមនុស្សស្លាប់បានកើន ដល់ ៣ម៉ឺន៣ពាន់នាក់ ក្នុងនោះរួមមានតួលេខអ្នកស្លាប់ក្នុងប្រទេសតួកគី និងប្រទេសស៊ីរី ដែលនៅក្បែរគ្នាផងដែរ។ តួលេខបាត់បង់ជីវិតត្រូវគេរំពឹងថាកើនលើសពីនេះថែមទៀត គ្រាដែលការជួយសង្គ្រាះមនុស្ស ចេញពីគំនរបែកបាក់នៅតែបន្តនៅឡើយ។ អគ្គលេខាធិការរងទី១ នៃកាកបាទក្រហមកម្ពុជា លោកស្រី ម៉ែន នារីសោភ័គ ថ្លែងនៅថ្ងៃទី១៣កុម្ភៈថា សម្ដេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សូមចូលរួមសម្ដែងនូវការសោកស្ដាយជាខ្លាំង ចំពោះហេតុការណ៍គ្រោះរញ្ជួយដីដែលបានកើតឡើងនៅប្រទេសតួកគី ដែលបណ្ដាលឲ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់ និងហេដ្ឋារចនាសម្ព័ន្ធក៏ ត្រូវបានបំផ្លិចបំផ្លាញអស់ជាច្រើនថែមទៀត។
-
ក្រសួងអប់រំណែនាំសិស្សនូវអត្ថន័យទិវា១៤កុម្ភៈ (Video Inside)

ក្រសួងអប់រំ បានណែនាំគ្រឹះស្ថានសិក្សាទូទាំងប្រទេសត្រូវផ្សព្វផ្សាយពន្យល់សិស្សសាលា គ្រប់ៗរូប មិនត្រូវយល់ច្រឡំលើអត្ថន័យនេះទិវាក្តីស្រឡាញ់ Valentine’s Day ។ ទិវាក្តីស្រឡាញ់ Valentine’s Day ត្រូវបានយុវជនមួយចំនួនកន្លងមក បានយល់ច្រឡំថាជាទិវាបុណ្យសង្សារ ដែលកត្តានោះបានធ្វើឱ្យយុវជនខ្លះបានភ្លើតភ្លើនវង្វេងប្រព្រឹត្តខុសនឹងសីលធម៌ពិតប្រាកដរបស់វា។ ទិវា Valentine’s Day ថ្ងៃទី១៤កុម្ភៈដែលនឹងមកដល់ថ្ងៃស្អែកនេះ មិនមែនជា បុណ្យនៃប្រពៃណីជាតិខ្មែរនោះទេ។ អត្ថន័យពិត ប្រាកដរបស់វា គឺការបង្ហាញក្តីស្រឡាញ់រវាង ចំណងទំនាក់ទំនងក្នុងគ្រួសារឳពុកនិងម្តាយនិង កូនចៅ, ក្តីស្រឡាញ់របស់សាច់ញាតិនិង ក្រុមគ្រួសារនិងភាពស្មោះត្រង់រវាងមិត្តនិងមិត្តដោយ មិនប្រទុស្តរាយដាក់គ្នា ប៉ុន្តែត្រូវបាន មនុស្សមួយចំនួនបានបកស្រាយខុសពីន័យពិតរបស់ទិវានេះ។ Valentine’s Day ដែលគេស្គាល់ថាជាទិវាក្តីស្រឡាញ់ នឹងមកដល់នៅថ្ងៃស្អែកទី១៤នេះហើយ ខណៈក្រសួងអប់រំបានបានចាត់វិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតីក្នុងទិវានៃក្តីស្រឡាញ់ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។ ក្រសួងអប់រំ យុវជន និងកីឡាបានចេញនូវការណែនាំដល់គ្រឹះស្ថានសិក្សាសាធារណៈចំនួន ៤ចំណុចពាក់ព័ន្ធនឹងការអប់រំសិស្ស ដើម្បីបញ្ចៀសការយល់ច្រឡំនូវអត្ថន័យពិតប្រាកដរបស់វា។
-
នាយករដ្ឋមន្ត្រីកម្ពុជា និងឡាវ ចុះហត្ថលេខាជាប្រវត្តិសាស្ត្របំបាត់បញ្ហាជម្លោះខ្សែបន្ទាត់ព្រំដែន (Video Inside)

សម្តេចនាយករដ្ឋមន្រ្តីកម្ពុជាកំពុងបំពេញទស្សនកិច្ច៣ថ្ងៃក្នុងប្រទេសឡាវ ដែលមន្ត្រីរាជរដ្ឋាភិបាលបានចាត់ទុកជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយទៀតដែលបើកនូវទំព័រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការណ៍រវាងប្រទេសទាំង២លើគ្រប់វិស័យ។ ដំណើរទស្សនកិច្ចនេះ នឹងមានការចុះហត្ថលេខាលើឯកសារសំខាន់មួយចំនួន ពាក់ព័ន្ធនឹងបញ្ហាព្រំដែន និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង២។ កម្ពុជានិងឡាវមានទំនាក់ទំនងការទូតជាផ្លូវការក្នុងឆ្នាំ១៩៥៦ ហើយនៅក្នុងឆ្នាំ២០១៩ ទំនាក់ទំនងទ្វេភាគីកម្ពុជា-ឡាវ ត្រូវបានលើកកម្ពស់ទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង។ រដ្ឋមន្ត្រីអមគណៈប្រតិភូលោក ស៊្រី ថាមរង្គ បានថ្លែងរៀបរាប់ជុំវិញគម្រោង ដំណើរទស្សនកិច្ច របស់សម្តេចដែលនឹងត្រូវមានកម្មវិធីក្នុងរយៈពេល២ថ្ងៃក្នុងប្រទេសឡាវ រវាងពីថ្ងៃទី១៣ ដល់ ១៤កុម្ភៈឆ្នាំ២០២៣។ មន្ត្រីកម្ពុជាថ្លែងទៀតថានៅក្នុងដំណើរទស្សនកិច្ចក្នុងប្រទេសឡាវនោះក៏ នឹងមានការចុះហត្ថលេខាលើឯកសារចំនួន២សំខាន់ ដែលក្នុងនោះគឺជាឯកសារសកម្មភាពសម្រាប់អនុវត្តក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំង២ និងឯកសារមួយទៀតស្តីពីឯកសារ នៃសន្ធិសញ្ញាកំណត់ព្រំដែនរវាងប្រទេសទាំង២។ កម្ពុជា និងឡាវមានខ្សែបន្ទាត់ព្រំដែនរួមគ្នាប្រវែង ៥៤០គីឡូម៉ែត្រដែលត្រូវបោះបង្គោលព្រំដែនចំនួន១៤៥បង្គោល។ ភាគីទាំងពីរទើបបានសម្រេចការបោះបង្គោលព្រំដែន ចំនួន១២១ បង្គោលដែលស្មើនឹង៨៦% ។ សម្តេចតេជោ និងគណៈប្រតិភូនឹងអញ្ជើញវិលត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី១៤កុម្ភៈឆ្នាំ២០២៣ ។
-
ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ៨រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកមានដំណើរការល្អជាប្រក្រតី លោកអ្នកក៏អាច នឹងទទួលបានឳកាសជាច្រើនក្នុងការបោះជំហានទៅមុខផងដែរ។ ទំនាក់ទំនងជាមួយ មនុស្សនៅក្បែរខ្លួនហាក់មានភាពល្អប្រសើរ ប៉ុន្តែក៏មិនគួរជឿទុកចិត្តលើសពេកដែរ។ ចំណាយពេលវេលាធ្វើការងារក្រោមកាតព្វកិច្ចអោយបានរួចរាល់មុនពេលល្ងាច ពីព្រោះ អ្នកហាក់មានកំលាំងថមថយនៅចុងបញ្ចប់នៃការងារល្ងាចនេះ។ ក្នុងនោះ សម្រាប់អាជីវករ សូមលោកអ្នករក្សាភាពស្ងៀមស្ងាត់ រក្សាពាក្យសំដីជាពិសេស។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារទាំងឡាយរបស់អ្នកមានសភាពល្អ ប្រសើរគួរអោយកត់សម្គាល់។ អ្នកមានមនុស្សច្រើនជួយជ្រោមការងារមិនដាច់។ ក្នុងពេល ថ្ងៃកំហុស និងភាពអាក់អន់ខ្លះអាចកើតមានឡើង តែមិនចាំបាច់ត្រូវពិបាកមិនហ៊ានធ្វើ ដំណើរទៅមុខនោះទេ ពីព្រោះលោកអ្នកអាចនឹងដោះស្រាយបញ្ហាទាំងនោះបានដោយ ងាយស្រួល។ ក្រៅពីនេះ ថ្ងៃនេះមិនមែនជាពេលវេលាល្អក្នុងការស្វែងរកជំនួយពីមនុស្សជាន់ខ្ពស់ ឬថ្នាក់លើនោះទេ។ ផ្ទុយទៅវិញ អ្នកអាចដោះស្រាយរាល់ការលំបាកដោយខ្លួនឯង ប្រសិនបើអ្នកមានការអត់ធ្មត់។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកល្អជាមធ្យម។ ថ្ងៃនេះអាជីពការងារ និងផលចំណេញក្នុងផ្នែកអាជីវកម្មមានសភាពល្អប្រសើរ។ អ្នកអាចប្រើប្រាស់លុយកាក់បានសមស្រប ហើយមិនខ្លាចការខាតបង់ នោះទេ។ លើសពីនេះ ថ្ងៃនេះអំណោយផលដល់ការចូលរួមសហការ ធ្វើកិច្ចការងារជាក្រុម…
-
ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ៧រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អបំផុតសម្រាប់ធ្វើ ដំណើរបេសកកម្មការងារ ឬការផ្សងព្រេងក្នុងអាជីវកម្ម ពីព្រោះផលលាភក្នុងថ្ងៃនេះមាន ខ្ពស់។ ហើយប្រសិនបើអ្នកនឹងដោះស្រាយបញ្ហាចាស់ថ្មីនោះ គឺរឹតតែប្រសើរ ពីព្រោះពាក្យ សំដី និងយោបល់របស់អ្នកទទួលបានការយល់ដឹងល្អប្រសើរណាស់។ សម្រាប់បញ្ហាក្នុងថ្ងៃ នេះអាចនឹងជួបប្រទះខ្លះ ដូច្នេះសូមធ្វើការដោះស្រាយទៅដោយសន្តិវិធី។ ចំណាយពេល ក្នុងការគិត ប្រសិនបើអ្នកពិបាកយល់ដឹងពីហេតុការណ៍នោះ។ ចំពោះស្ថានភាពហិរញ្ញវត្ថុ មានស្ថេរភាពល្អ ហើយអ្នកក៏ទទួលបានការសន្សំសំចៃបន្ថែមច្រើនផងដែរ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ អាជីពរបស់លោកអ្នកកំពុងជួបស្ថានភាពល្អប្រសើរ ខ្លាំង។ អ្នកអាចបន្តការងារទៅតាមគម្រោងផែនការ បើទោះបីជាស្ថានភាពខាងក្រៅហាក់ មានឥទ្ធិពលយ៉ាងណាក្តី។ ព្យាយាមធ្វើកិច្ចការ ទទួលខុសត្រូវ និងមានភាពស្ងៀមស្ងាត់។ លើសពីនេះ សូមធ្វើតាមការយល់ឃើញខ្លួន ប៉ុន្តែត្រូវតែពឹងអាស្រ័យទៅលើគម្រោងផែនការ ជានិច្ច។ ក្រៅពីនេះ ប្រសិនបើអ្នកមានបំណងចង់ផ្លាស់ប្តូរការងារគឺអាចធ្វើទៅបានដោយ គ្មានហេតុផលបង្អាក់នោះទេ។ ក្រៅពីនេះ ក៏សូមរក្សាភាពស្ងៀមស្ងាត់ចំពោះការមើលបំណាំ នានា។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។…
-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ១ពាន់ ២៤៦នាក់ (Video Inside)

តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានថយចុះចំនួន ៤៩ករណីថែមទៀត បើប្រៀបធៀបនឹងតួលេខឆ្លងកាលពីម្សិលមិញ ។ តួលេខឆ្លងថ្មីកូវីដ១៩ នៅអាស៊ាថ្ងៃនេះមានចំនួន ១ពាន់ ២៤៦ករណី ដែលបានកើតលើប្រទេសចំនួន៩ រួមមានប្រទេស ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, សឹង្ហបុរី, ហ្វីលីពីន, កម្ពុជា, ឡាវ, ប្រុយណេ និងប្រទេសមីយ៉ាន់ម៉ា ។ សឹង្ហបុរី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានចំនួន ៤៦៥ករណី ។ តួលេខឆ្លងតិចជាងគេ គឺប្រទេសឡាវ ដែលមានចំនួនអ្នកឆ្លងតែ ២ករណីប៉ុណ្ណោះ ។ ប្រទេសថៃ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ២១នាក់ ដែលជាពលរដ្ឋនៃប្រទេសហ្វីលីពីន និងប្រទេសឥណ្ឌូនេស៊ី ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន ៥៨ម៉ឺន ៧ពាន់ ៥៣៧ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន…
-
២៤ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ មានចំនួន ៣ករណី (Video Inside)

កម្ពុជាក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានការឆ្លងចំនួន ៣ករណីឡើងវិញ បន្ទាប់ពីបាត់មិនមានអ្នកឆ្លងសោះកាលពីម្សិលមិញ ។ យោងតាមក្រសួងសុខាភិបាល ក្នុងរយៈពេលជាង ២សប្តាហ៍កន្លងមកនេះ ការឆ្លងបានថយចុះជាលំដាប់ដែលជួនកាលមានតិចតួចប៉ុណ្ណោះ និងជួនកាលក៏គ្មានអ្នកឆ្លងសោះផងដែរ ។ កម្ពុជាបានចាប់ផ្តើមចាក់ដូសជំរុញទី៦ ចាប់តាំងពីដើមខែមករា ដែលរហូតមកទល់ពេលនេះ មានពលរដ្ឋទៅចាក់បានចំនួន ២១ម៉ឺន ៨ពាន់ ២៣នាក់ហើយ ។ កម្ពុជាបច្ចុប្បន្នកំពុងរៀនរស់នៅជាមួយនឹងជម្ងឺកូវីដ១៩ ខណៈដែលការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសមាន ប្រមាណជាង ៩៥ភាគរយរួចមកនេះ ។