-
គណបក្សភ្លើងទៀនត្រៀមរៀបចំសមាជកំណត់យុទ្ធសាស្ត្រ និងគោលនយោបាយ របស់បក្ស សម្រាប់ការបោះឆ្នោត (Video Inside)

គណបក្សភ្លើងទៀន ត្រៀមនឹងរៀបចំសមាជវិសាមញ្ញមួយរបស់ខ្លួន ដែលនឹងមានក្តីរំពឹងជ្រើសរើសបេក្ខជនឈរឈ្មោះនាយករដ្ឋមន្ត្រីរបស់ខ្លួន ដើម្បីត្រៀមប្រកួតប្រជែងការបោះឆ្នោតសកលខែកក្កដា។ សេចក្តីរាយការណ៍បានបង្ហាញមិនផ្លូវការ នូវការផ្គូរផ្គងដាក់លោក រ៉ុង ឈុន ធ្វើជាបេក្ខជនឈរឈ្មោះជានាយករដ្ឋមន្ត្រីរបស់គណបក្សភ្លើងទៀន ប៉ុន្តែលោក រ៉ុង ឈុន ត្រូវបានគេដកស្រង់សម្តីដែលប្រាប់បណ្តាញសារព័ត៌មានថ្ងៃនេះថា មិនទាន់ប្រាកដទេដោយត្រូវរង់ចាំសមាជនោះសិន។ យោងតាមសេចក្តីជូនដំណឹងរបស់គណបក្សភ្លើងទៀន សមាជវិសាមញ្ញមួយ «ដើម្បីកំណត់យុទ្ធសាស្ត្រ និងគោលនយោបាយរបស់បក្សសម្រាប់ការបោះឆ្នោតឆ្នាំ ២០២៣» នឹងត្រូវធ្វើនៅថ្ងៃទី១១កុម្ភៈឆ្នាំ២០២៣ នៅភូមិព្រៃគុយ, ឃុំអម្ពិល, ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ លោក រ៉ុង ឈុន ត្រូវគេនិយាយថា លោកគឺជាបេក្ខភាពមួយ ដែលអាចនឹងគេគាំទ្រដោយសារតែប្រធានគណបក្សភ្លើងទៀនឈ្មោះ ទាវ វណ្ណុល និងអនុប្រធានគណបក្សលោក សុន ឆ័យ មិនអាចឈរជាបេក្ខភាពបានទេដោយសារតែមនុស្សមានសញ្ជាតិ២។ ចំណែកអនុប្រធានមួយទៀតឈ្មោះ ថាច់ សេដ្ឋា កំពុងស្ថិតក្នុងការឃាត់ខ្លួនពីបទពាក់ព័ន្ធនឹងការចេញសែកស្អុយ។
-
ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៥រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកស្រុតចុះ។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកឲ្យគ្រប់គ្រងការគិតរបស់អ្នក ពីព្រោះស្ថានភាពនៅខាងក្រៅក្នុងថ្ងៃនេះអាចងាយអោយអ្នកទទួលឥទ្ធិពលយ៉ាងខ្លាំង។ ក្រៅពីនេះ ភាពបាក់ទឹកចិត្ត និងជម្លោះខ្លះអាចនឹងកើតឡើងដោយងាយ។ ក្នុងកាលទេសខ្លះ បើទោះបីជាអ្នកព្យាយាមបកស្រាយ ឬតវ៉ាក៏ហាក់មិនបានការ ដូច្នេះមិនចាំបាច់បង្ខំពេក នោះទេ។ សម្រាប់ទំនាក់ទំនង ប្រហែល ជាគួរតែមានកំរិត ហើយក៏មិនចាំបាច់ត្រូវទុកចិត្ត និងជឿជាក់ពេកដែរ។ ដោយឡែក សូមរក្សាការងារចាស់ ហើយរងចាំពេលវេលាល្អក្នុងការ ផ្លាស់ប្តូរ និងកែលម្អ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីពរបស់អ្នកនៅក្នុងថ្ងៃនេះមានដំណើរ ល្អ បើទោះបីជាភាពចម្រើនធំដុំដែលអ្នករំពឹងមិនទាន់ទទួលបានយ៉ាងណាក្តី។ សូមព្យាយាម អោយសកម្ម ចូលរួមកាងារជាមួយក្រុម និងយកចិត្តទុកដាក់ជាមួយចំណេះដឹងរបស់មនុស្ស នៅក្បែរ។ នៅក្នុងពេលនេះ អ្នកគួរប្រយ័ត្នខ្លះទៅលើទឹកចិត្តរបស់ថ្នាក់លើ យកល្អធ្វើការទាក់ ទងឡើងវិញ។ ហោរាសាស្រ្តណែនាំលោកអ្នកកុំឲ្យភ្ជាប់សារសំខាន់នឹង ការងារតូចតាច។ សម្រាប់រាល់ការបញ្ចប់ការងារដោយជោគជ័យ គឺត្រូវការការខិតខំប្រឹងប្រែងពីលោកអ្នក ផ្ទាល់។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។…
-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ១ពាន់ ២៩៦នាក់ (Video Inside)

តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានកើនឡើងមកវិញចំនួន ៤៩៨ករណី បើប្រៀបធៀបនឹងតួលេខឆ្លងកាលពីម្សិលមិញ។ តួលេខឆ្លង ថ្មីកូវីដ១៩ នៅអាស៊ាថ្ងៃនេះមានចំនួន ១ពាន់ ២៩៦ករណី ដែលបានកើតលើប្រទេសចំនួន៨ រួមមានប្រទេសឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, សឹង្ហបុរី, ហ្វីលីពីន, មីយ៉ាន់ម៉ានិងប្រទេស ឡាវ ។ សឹង្ហបុរី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានចំនួន ៦៣១ករណី ។ តួលេខឆ្លងតិចជាងគេ គឺប្រទេសកម្ពុជា និងប្រទេសឡាវ ដែលមានចំនួនអ្នកឆ្លង ២ករណី។ ប្រទេសថៃ និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ២១នាក់ ដែលជាពលរដ្ឋនៃប្រទេសហ្វីលីពីន ឥណ្ឌូនេស៊ី និងប្រទេសម៉ាឡេស៊ី ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន ៥៨ម៉ឺន ៤ពាន់ ៥២៤ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៥ពាន់…
-
នៅសល់៨៦ថ្ងៃទៀត កម្ពុជានឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ជាប្រវត្តិសាស្ត្រ (Video Inside)

ការរាប់ថយក្រោយរយៈពេល១០០ថ្ងៃ បានកន្លងផុត១៤ថ្ងៃមកហើយ។ កម្ពុជានៅសល់រយៈពេល៨៦ថ្ងៃទៀត ដែលនឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំលើកដំបូងនៃកីឡាស៊ីហ្គេមលើកទី៣២ ។ គេហទំព័ររបស់សម្តេចតេជោ ហ៊ុន សែន បានសរសេរថា «ថ្ងៃទី៨កុម្ភៈឆ្នាំ២០២៣នេះ គឺនៅសល់តែ៨៦ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ»។ កីឡាស៊ីហ្គេមឆ្នាំ២០២៣នេះ នឹងត្រូវចាប់ផ្តើមបើកនៅថ្ងៃទី៥ឧសភា និងបិទទៅវិញក្នុងថ្ងៃទី១៧ឧសភា ដោយមានការចូលរួមពីប្រទេសទាំង១០របស់អាស៊ាន និងប្រទេសទីម័រខាងកើត។ បន្ទាប់ពីកីឡាស៊ីហ្គេម, កម្ពុជានឹងរៀបចំកីឡាអាស៊ានប៉ារ៉ាហ្គេម ក្នុងខែមិថុនាជាបន្តថែមទៀត ។
-
កម្ពុជាបន្តរកកាកសំណល់ជាតិផ្ទុះរាយប៉ាយក្នុងទឹក (Video Inside)

ប្រទេសកម្ពុជា បានស្កេនរកឃើញកាកសំណល់ជាតិផ្ទុះរាយប៉ាយក្នុងទឹកដែលបន្សល់ទុកពី សម័យសង្គ្រាមជាច្រើនកន្លែង ក្នុងទំហំប្រមាណ១ម៉ឺនហិកតា។ សំណល់ជាតិផ្ទុះដែលរាយប៉ាយនៅក្រោមបាតទន្លេនេះ គឺស្ថិតនៅតាមបណ្ដាខេត្តដែលធ្លាប់រកការទម្លាក់គ្រាប់បែក ពីយន្តហោះសហរដ្ឋអាមេរិក។ អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC លោក ហេង រតនា បានថ្លែងថា តាមរយៈការទទួលព័ត៌មាននានា គឺគ្រាប់មីន និងយុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះទាំងអស់នោះ មានរាយប៉ាយនៅចំនួនជាង ៣០០ទីតាំង ប៉ុន្តែមន្ត្រីជំនាញ បានស្កែនរុករកឃើញតែចំនួន១៩៤ទីតាំងប៉ុណ្ណោះ។ កម្ពុជាបានធ្វើការបោសសំអាតយកសំណល់ ជាតិផ្ទុះក្រោមទឹក បានមួយចំនួនរួចមកហើយរួមមាននៅខេត្តកំពង់ឆ្នាំង ដែលបានបញ្ចប់ មួយជំហានធំ, នៅក្នុងខេត្តកំពង់ចាមដែលអនុវត្តទើបបានចំនួន៣ការដ្ឋាន។ បច្ចុប្បន្នកងកម្លាំងស៊ីម៉ាក់ និងអង្គភាពពិសេស៩១១ កំពុងប្រតិបត្តិការបោសសំអាតសំណល់ជាតិផ្ទុះ នៅតំបន់កោះពាមរាំង ស្ថិតក្នុងឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង ដោយចាប់តាំងពីខែមិនា ឆ្នាំ២០២២មក បានរកឃើញគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួនជាង ២ ពាន់៧០០គ្រាប់ បំណែកនាវាលិចទឹកចំនួនជាង ៦ពាន់៦០០គីឡូគ្រាម សរុបទាំងអស់មាន ជាង ៤០តោន ហើយសម្រាប់ការបោសសំអាតនៅទីតាំងនេះ គឺតម្រូវឲ្យបូមខ្សាច់ជាមុនសិន ។ កម្លាំងស៊ីម៉ាក់ និងប្រតិបត្តិករនានា នាប៉ុន្មានឆ្នាំមកនេះ បានរកឃើញជាបន្តបន្ទាប់ នូវសំណល់ជាតិផ្ទុះនៅក្នុងបាតទន្លេ ក្នុងនោះគឺនៅក្នុងឆ្នាំ២០២២ គេបានរកឃើញគ្រាប់បែក…
-
ឯកអគ្គរាជទូតថ្មីជប៉ុនប្តេជ្ញាកាន់តែពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន (Video Inside)

ឯកអគ្គរាជទូតថ្មីនៃប្រទេសជប៉ុន បានប្តេជ្ញាពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន ឲ្យកាន់តែរឹងមាំថែមទៀត ដែលការប្តេជ្ញាចិត្តនេះបានធ្វើឡើងក្នុងឱកាសជួបសម្តែងការគួរសម ចំពោះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាពថ្ងៃទី៨ កុម្ភៈ ឆ្នាំ២០២៣។ លោក អ៊ូអេ ណូ អាត់ស៊ូស្ហ៊ី Ueno Atsushi បានប្តេជ្ញាពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន ឲ្យកាន់តែរឹងមាំថែមទៀត តាមរយៈជំរុញអ្នកវិនិយោគ និងទេសចរណ៍មកកាន់កម្ពុជា, ជួយគាំទ្រកម្ពុជាលើការរៀបចំដំណើរការកីឡាស៊ីហ្គេម, ការបោះឆ្នោតសកលរបស់កម្ពុជានាខែកក្កដា ខាងមុខនេះ, ជួយលើការងារដោះមីន, ជួយលើកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងការងារដទៃទៀត ។ ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវការស្វាគមន៍ និងអបអរសាទរជូន ចំពោះលោក អ៊ូអេណូ អាត់ស៊ូស្ហ៊ី ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតថ្មី និងសម្តេចបានថ្លែងយល់ស្របជាមួយការលើកឡើងរបស់លោក អាត់ស៊ូស្ហ៊ី អំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សម្ដេចតេជោ បានថ្លែងថាជប៉ុនអាចជួយគាំទ្រដំណើរការស៊ីហ្គេមរបស់កម្ពុជា តាមរយៈលើកទឹកចិត្តឱ្យមានអ្នកមកទស្សនា និងរៀបចំឲ្យមានការហោះហើរត្រង់មកកាន់កម្ពុជា ។ ដោយឡែកលើវិស័យសេដ្ឋកិច្ច និងវិនិយោគ សម្ដេចបានសុំឱ្យឯកអគ្គរាជទូត ជួយជំរុញ កំណើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងជួយជំរុញឲ្យអ្នកវិនិយោគ មកកាន់កម្ពុជា កាន់តែច្រើនឡើងថែមទៀត ៕
-
កម្ពុជាបង្ហាញអ្នកចូលរួម៣៩ប្រទេសនូវយុទ្ធសាស្ត្រ3R ក្នុងវេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ (Video Inside)

វេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ ស្តីពី 3R សេដ្ឋកិច្ចចក្រា បាននិងកំពុងរៀបចំធ្វើរយៈពេល៣ថ្ងៃ ក្នុងក្រុងអង្គរខេត្តសៀមរាប ដោយមានការចូលរួមពីប្រទេសចំនួន៣៩ ក្នុងសកលលោក ក្រោមអធិបតីភាពរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់។ វេទិកាថ្នាក់តំបន់នេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៩ ក្នុងគោលដៅដាស់តឿននូវការបញ្ជ្រាបយុទ្ធសាស្ត្រ 3R គឺ Reduce កាត់បន្ថយ, Reuse ប្រើសាឡើងវិញ និង Recycle កែច្នៃថ្មីប្រើសាឡើងវិញ ដែលកម្ពុជានឹងត្រូវផ្តល់បទពិសោធន៍របស់ខ្លួន ប្រាប់ដល់ប្រទេសទាំង៣៩ ដែលបានអញ្ជើញចូលរួម។ អប្សរាណិតរាយការណ៍
-
សសយក ត្រៀមបំបែកស្នាដៃឯកថ្មីមួយទៀត សម្រាប់កំណត់ត្រារបស់ពិភពលោក (Video Inside)

កម្ពុជាដែលទទួលបានជោគជ័យជាបន្តបន្ទាប់លើស្នាដៃឯកក្នុងកំណត់ត្រារបស់ពិភពលោក ត្រៀមនឹងបំបែកឯកទគ្គកម្មថ្មីមួយទៀត ដែលគេមិនទាន់បានបង្ហើបថាជាអ្វីនោះឡើយ។ សហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងថាការគ្រោងបំបែកឯកទគ្គកម្មថ្មីនោះ គ្រោងនឹងធ្វើនៅ ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរក្នុងខែមេសាខាងមុខនេះ។ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាលោកស្រី ដាំ ដារីនី បានថ្លែងអំពាវនាវដល់ពលរដ្ឋខ្មែរដែលចង់ដឹងថាតើស្នាដៃគ្រោងបំបែកឯកទ្ទគ្គកម្មថ្មីនោះ មានអ្វីខ្លះនោះ សូមអញ្ជើញនាំគ្នាធ្វើទស្សនកិច្ចក្នុងក្រុងអង្គរ ខេត្តសៀមរាបក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។ កម្ពុជាមុនពេលពិភពលោកបានរងវិបត្តិឆ្លងកូវីដ១៩ បានទទួលជោគជ័យស្នាដៃឯកមួយ ចំនួនដែលបានកត់ចូលក្នុងកំណត់ត្រារបស់ពិភពលោកដូចជា «ការធ្វើនំអន្សមយក្ខទម្ងន់ជាង ៤តោន និងការរាំចង្វាក់ Madison ក្នុងឆ្នាំ២០១៥, ការត្បាញក្រមាវែងជាគេបំផុតប្រវែង១ពាន់ ១៤៩ម៉ែត្រនិង៨តឹកកាលពីថ្ងៃទី១កក្កដាឆ្នាំ២០១៨, ទូកង វែងជាគេបំផុតប្រវែង៨៧ម៉ែត្រ៣ តឹក និងការបំបែកឯកទ្ទកម្មចុងក្រោយមួយទៀតគឺការសម្តែងសៀក ដែលមានរយៈពេលវែង ដល់២៤ម៉ោង១០នាទី និង៣០វិនាទី ដែលគ្មានអ្នកណាអាចធ្វើបានឡើយក្នុងសកលលោកនេះ ។
-
ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៤រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ អាជីពរបស់លោកអ្នកទទួលបានការគាំទ្រច្រើន។ អ្នក អាចធ្វើអ្វីបានទៅតាមបំណងប្រាថ្នា បើទោះបីជាជាបំណងប្រាថ្នានោះមានទំហំធំក្តី។ ប៉ុន្តែ ទាក់ទងនឹងរឿងលុយកាក់ សូមលោកអ្នករឹតត្បិតសិន កុំទាន់ចាយវាយច្រើនក្នុងពេលនេះ ពីព្រោះប្រហែលជាអ្នកត្រូវការប្រើប្រាស់វាក្នុងពេលខាងមុខ។ ក្នុងនោះការខ្ចីបុល ការជំពាក់ រឿងលុយកាក់គឺមើលមិនឃើញពីការទទួលបានសំណងនោះទេ។ ចំណែកស្ថានភាពខាង ក្រៅ សូមពិនិត្យពិច័យអោយបានល្អិតល្អន់ក្រែងមានភាពរំខានខ្លះ ដែលធ្វើអោយរឹងស្ទះ ការងររបស់អ្នក។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលកើតលាភ កើតទ្រព្យចំពោះលោក អ្នក។ រាល់បំណងប្រាថ្នាទាំងអស់នឹងត្រូវបានបំពេញ ហើយទាំងនេះជាលទ្ធផលជាក់លាក់ដែល កើតចេះពីការខិតខំប្រឹងប្រែងក្នុងពេលកន្លងមក។ ក្នុងនោះ បញ្ហានានាត្រូវបានកំចាត់ពី ផ្លូវរបស់អ្នកយ៉ាងស្អាតជ្រះស្រឡះ ដែលនេះនឹងកាន់តែជួយលើកស្ទួយជំហានរបស់អ្នក ឲ្យកាន់តែបានទៅដល់គោលដៅ។ ទន្ទឹមនឹងនេះ លោកអ្នកមិនចាំបាច់ត្រូវទន្ទឹង រងចាំពេល វេលាសម្រាប់ការផ្លាស់ប្តូរនោះទេ ពីព្រោះថ្ងៃនេះអ្នកនឹងទទួលបានផលសម្រេចក្នុងការ អនុវត្តការងារដែលអ្នកប៉ងប្រាថា្ន។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ក្នុងថ្ងៃនេះរាល់ការងារទាំងអស់នឹងដំណើរការទៅ ដោយរលូន និងដោយភាពត្រឹមត្រូវបំផុត…
-
ព្យាករណ៍អាកាសធាតុ ចាប់ពីថ្ងៃទី៨ រហូតដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ (Video Inside)

សីតុណ្ហភាពកម្ដៅអតិបរមាបានបន្ដកើន១អង្សាសេបន្ថែមទៀត ខណៈកម្រិតទឹកភ្លៀងធ្លាក់ ត្រូវគេរាយការណ៍ថានៅមានតិចតួចប៉ុណ្ណោះក្នុងការព្យាករណ៍រយៈមួយសប្តាហ៍ខាងមុខនេះ។ យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹកនិងឧតុនិយម ការប្រែប្រួលអាកាសធាតុបែប នេះ គឺដោយសារកម្ពុជា បានទទួលរងនូវឥទ្ធិពលពីកម្រិតសម្ពាធទាបខ្សោយ ។ យោងតាមការព្យាករណ៍ រវាងពីថ្ងៃទី៨ រហូតដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ តំបន់ទំនាបកណ្តាល នឹងមានសីតុណ្ហភាពអប្បបរមានឹងមានរវាងពី ២៣ទៅ២៥ អង្សាសេ…សីតុណ្ហភាព កម្ដៅអតិបរមាមានរវាងពី ៣៣-៣៥ អង្សាសេ ។ ហើយក្នុងករណីបើមានភ្លៀង ក៏ស្ថិតក្នុងកម្រិតពីខ្សោយទៅតិចតួច ដោយអន្លើតែប៉ុណ្ណោះ ។ ចំណែកនៅតំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានរវាងពី ២២ទៅ២៤ អង្សាសេ និងសីតុណ្ហភាពអតិបរមា មានរវាងពី៣៣ទៅ ៣៥ អង្សាសេ។ ដោយឡែកនៅតំបន់មាត់សមុទ្រ នោះវិញ សីតុណ្ហភាពអប្បបរមា មានរវាងពី២១ទៅ២៣ អង្សាសេ, សីតុណ្ហភាពអតិបរមា មានរវាងពី៣១ទៅ៣៣ អង្សាសេ ។ ក្នុងករណីបើមានភ្លៀង ក៏ស្ថិតក្នុងកម្រិតពីខ្សោយទៅ តិចតួច ដោយអន្លើប៉ុណ្ណោះ ។ តាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បើប្រៀបធៀបនឹងសប្ដាហ៍មុន សីតុណ្ហភាពទាំង២នេះ ទាំងនៅក្នុងតំបន់ទំនាបកណ្តាល, នៅក្នុងតំបន់ខ្ពង់រាប…