-
២៤ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ មានចំនួន ១ករណី (Video Inside)

កម្ពុជាក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានការឆ្លងចំនួន១ករណី ដែលជាតួលេខឆ្លងស្មើគ្នានឹងការឆ្លងកាលពីម្សិលមិញ។ យោងតាមក្រសួងសុខាភិបាលការឆ្លង១ករណី នៅថ្ងៃនេះ គឺជាករណីដែលកើតឡើងនៅក្នុងរង្វង់សហគមន៍។ កម្ពុជាបានចាប់ផ្តើមចាក់ដូសជំរុញ ទី៦ចាប់តាំងពីដើមខែមករា ដែលរហូតមកទល់ពេលនេះ មានពលរដ្ឋទៅចាក់បានចំនួន ១៧ម៉ឺន២ពាន់ ៤៨១នាក់ហើយ។ កម្ពុជាបច្ចុប្បន្នកំពុងរៀនរស់នៅជាមួយនឹងជម្ងឺកូវីដ១៩ ខណៈដែលការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសមានប្រមាណជាង ៩៥ភាគរយរួចមកនេះ។
-
អភិបាលខេត្តកំពង់ចាមបង្ហាញភាពយឺតរបស់អាជ្ញាធរដើរមិនទាន់ជនល្មើសលេងល្បែង Online (Video Inside)

ការបង្ក្រាបល្បែងតាមប្រព័ន្ធអ៊ិនថឺណិត និងប្រព័ន្ធ Online បានបង្កក្តីលំបាកដល់អាជ្ញាធរ ដែលមិនអាចស្វែងរកភស្ថុតាងជាក់ស្តែងបានសម្រាប់ការដាក់ទោសលើជនល្មើស។ ខេត្តកំពង់ចាម គឺជាខេត្តមួយដែលមានសេចក្តីរាយការណ៍ពីករណីលេងល្បែងតាមប្រព័ន្ធអ៊ិនថឺណិត និងប្រព័ន្ធ Online ដែលអាជ្ញាធរបានថ្លែងថាសមត្ថកិច្ចហាក់ដូចជាដើរយឺតជាងល្បិចរបស់ ក្រុមជនល្មើស។ អភិបាលខេត្តកំពង់ចាមលោកអ៊ុនចាន់ដា ក្នុងសន្និសីទសារព័ត៌មានមួយនាទី ស្តីការគណរដ្ឋមន្ត្រីថ្ងៃទី៣កុម្ភៈនេះ ត្រូវបានអ្នកសារព័ត៌មានចោទសួរអំពីករណីការបង្ក្រាប ល្បែងស៊ីសងខុសច្បាប់នៅក្នុងខេត្ត។ ការលេងល្បែងស៊ីសងក្នុងមូលដ្ឋាន គឺជាបទល្មើសដែលបង្កឱ្យមានករណីអសន្តិសុខដូចជា អំពើឆក់, លួចនិងប្លន់នោះជាដើម។ កម្ពុជាបានដាក់ចេញនូវគោលការណ៍ភូមិឃុំនិងសង្កាត់ មានសុវត្ថិភាព ដែលក្នុងនោះរួមមានការត្រូវបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ, ការសេពនិង ជួញដូរគ្រឿងញៀន និងករណីផ្សេងៗជាច្រើនទៀតដើម្បីការពារភូមិឃុំរក្សាបានសុវត្ថិភាព។
-
ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ១៤កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ នៅក្នុងថ្ងៃនេះលោកអ្នកសំបូរទៅដោយ ព្រឹត្តិការណ៍រស់រវើកដែលមិនរំពឹងទុក។ លោកអ្នកអាចសម្រេចការងារបានច្រើន និងមាន លំនឹងសម្រាប់ថ្ងៃក្រោយផងដែរ។ ប៉ុន្តែសូមលោកអ្នកជ្រើសរើសកន្លែងដែលត្រឹមត្រូវ កុំងាយ ផ្លាស់ប្តូរទៅតាមអ្វីដែលអ្នកបានឃើញ ធ្វើយ៉ាងណាធ្វើការងារទៅតាមគម្រោងដែលបាន គិតគូរ។ ក្នុងនោះ ទំនាក់ទំនងរបស់អ្នកមានភាពរស់រវើកខ្លាំងណាស់ ដូច្នេះចូរព្យាយាម ស្វែងរកឳកាសបន្ថែមពីទំនាក់ទំនងនេះ។ ក្រៅពីនេះ ប្រសិនបើអ្នកនឹងធ្វើការចុះហត្ថលេខា ការចរចា និងដោះស្រាយហេតុការណ៍គឺនឹងទទួលបានផលល្អប្រសើរណាស់។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពនៅថ្ងៃនេះ ណែនាំអោយ លោកអ្នកផ្លាស់ប្តូរវិធីសាស្រ្តក្នុងការអនុវត្តការងារ។ បើអ្នកអាចធ្វើយ៉ាងនេះបាន នោះអ្នក នឹងអាចទទួលបានភាពរីកចម្រើនប្រសើរជាងមុន។ ក្នុងនោះ ប្រហែលជាមិនគួរជឿជាក់ពេក នោះទេ ពីព្រោះជំនឿចិត្តជ្រុលពេកនឹងធ្វើអោយអ្នកអាចចាញ់បោកបញ្ឆោតគេបានយ៉ាង ងាយ។ ព្យាយាមធ្វើការងារធម្មតា កុំចំណាយដើមទុនច្រើនពេក ហើយក៏មិនចាំបាច់ត្រូវធ្វើ ការច្រើនក្នុងពេលតែមួយដែរ។ ក្នុងស្ថានភាពនេះ សូមលោកអ្នកមានភាពអត់ធ្មត់ បើអាច ក៏មិនគួរចាកចេញពីកន្លែងការងារបច្ចុប្បន្នដែរ ពីព្រោះស្ថានភាពហិរញ្ញវត្ថុមិនមានភាពរឹង មាំទេនៅក្នុងថ្ងៃនេះ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល…
-
មន្ត្រីអង្គការសហប្រជាជាតិសន្យាជួយកម្ពុជាបោសសំអាតមីនឱ្យអស់តាមគម្រោងរហូតដល់ឆ្នាំ២០២៥ (Video Inside)

មន្ត្រីអង្គការសហប្រជាជាតិបានសន្យាបន្តជួយកម្ពុជាក្នុងការបោសសំអាតដីចម្ការមីន ដើម្បីឲ្យសម្រេចតាមផែនការកម្ពុជាគ្មានមីននៅឆ្នាំ២០២៥ ។ ការសន្យានេះ បានធ្វើឡើងដោយមន្ត្រីអង្គការសហប្រជាជាតិប្រចាំកម្ពុជា ចូសេប ស្ហើរ Joseph Scheuer ក្នុងឱកាសជំនួបមួយជាមួយនឹងអនុប្រធានទី១ អាជ្ញាធរមីនគឺទេសរដ្ឋមន្ត្រី លី ធុជ នៅថ្ងៃទី២កុម្ភៈនេះ។ លោក លី ធុជ បានប្រាប់មន្ត្រីអង្គការសហប្រជាជាតិថា កម្ពុជាមានផ្ទៃដីចម្ការមីនច្រើនជាងគេនៅ លើពិភពលោក និងក៏មានអ្នកមានរងគ្រោះថ្នាក់ដោយសារសំណល់សង្គ្រាមជាច្រើនផងដែរ។ លោកបានថ្លែងបន្តថា ប៉ុន្តែរហូតមកដល់ពេលនេះ កម្ពុជាក៏ជាប្រទេសដែលបានបោសសំអាត ដីចម្ការមីន បានច្រើនជាងគេផងដែរនៅលើពិភពលោក រួមទាំងមានការប្រកាសតំបន់ខ្លះ ជាតំបន់អស់មីន។ កម្ពុជាក្រោយការដោះអស់រយៈពេល៣០ ឆ្នាំមកនេះ នៅសេសល់ផ្ទៃដីមានគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះប្រមាណ៦០០គីឡូម៉ែត្រក្រឡាថែមទៀត។ កម្ពុជាបានប្តេជ្ញាបោសសំអាតគ្រាប់ មីនឱ្យអស់ទាំងស្រុងនៅក្នុងឆ្នាំ២០២៥ខាងមុខនេះ។
-
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ការលើកតម្កើងមុខវិជ្ជាជីវៈដូនតាខ្មែរ (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ការរំលេច និងលើកតម្កើងមុខវិជ្ជាជីវៈដូនតាខ្មែរ ដែលបន្សលទុកពីអតីតកាលមិនឱ្យបាត់បង់ឡើយ បើទោះបីជាពិភពលោកមានការវិវត្តន៍លឿន លើបច្ចេកវិទ្យាឌីជីថលយ៉ាងណាក៏ដោយ។ វិជ្ជាជីវៈដូនតា គឺរួមមានការត្បាញ, ការស្មូនឆ្នាំង, ក្អម ជាដើម និងវិជ្ជាជីវៈដទៃៗទៀត ដែលបច្ចុប្បន្នស្ទើរតែបាត់បង់អស់ដោយសារតែភាពជឿនលឿននៃសម័យបច្ចេកវិទ្យា។ ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សជាប់បាក់ឌុប និទ្ទេស A ឆ្នាំសិក្សា២០២២-២០២៣ នៅថ្ងៃទី២កុម្ភៈនេះ សម្តេចបានបញ្ជាក់នូវការជួយសិស្ស ក្រីក្រមួយលាន៥សែននាក់ ដែលក្នុងនោះសិស្សទាំងអស់នឹងត្រូវបានរៀនជំនាញផ្សេងៗរួមទាំងវិជ្ជាជីវៈដូនតាខ្មែរបន្សល់ទុកមកនេះផងដែរ។ សម្តេចបានបញ្ជាក់បន្ថែមថាគម្រោងសិក្សាវិជ្ជាជីវៈសម្រាប់ជួយសិស្សក្រីក្រ១លាន៥សែន នាក់នេះ នឹងគ្រោងធ្វើ ក្រោយកម្ពុជានឹងមានរាជរដ្ឋាភិបាលអាណ្ណត្តិថ្មីបន្ទាប់ពីលទ្ធផល នៃការបោះឆ្នោតថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៣។
-
លោក គង់ គាំ ប្រកាសដកខ្លួនឈប់បំរើគណបក្សភ្លើងទៀន (Video Inside)

លោក គង់ គាំ បានប្រកាសដកខ្លួនឈប់បំរើគណបក្សភ្លើងទៀន ដែលការប្រកាសនេះ បានធ្វើឡើងក្នុងលិខិតថ្លែងអំណរគុណមួយជួនចំពោះសម្តេចតេជោ ហ៊ុន សែន។ លិខិតចុះថ្ងៃទី៣១ មករា ឆ្នាំ២០២៣ ប៉ុន្តែទើបបានបញ្ចេញនៅថ្ងៃនេះ បានសរសេរថា «ក្រោយពិនិត្យហេតុផលកន្លងមកនេះ និងពិចារណាពីសណ្តាប់ធ្នាប់ពិភពលោកថ្មី និងបរិយាកាសភូមិសាស្ត្រនយោបាយក្នុងតំបន់ ពិសេសនយោបាយកម្ពុជា ដែលកំពុងយកចិត្តទុកដាក់ចំពោះអ្នកនយោបាយបន្តវេន, ខ្ញុំបាទ គង់ គាំ សម្រេចបញ្ចប់តួនាទី និងសកម្មភាពជាឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន ចាប់ពីពេលនេះតទៅ»។ លោក គង់ គាំ ធ្លាប់ជាអតីតមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា និងធ្លាប់មានតួនាទីខ្ពស់ជារដ្ឋមន្ត្រីការបរទេសផងដែរ ប៉ុន្តែមហិច្ឆិតានយោបាយរបស់លោកជាមួយនឹងសម្តីប្រមាថប៉ះពាល់ខ្លាំងដល់កិត្តិយសគណបក្សប្រជាជនកម្ពុជា បានបង្ខំចិត្តឱ្យប្រមុខដឹកនាំបក្ខ ជ្រើសរើសវិធានការតបត។ លោក គង់ គាំ ក្នុងនាមជាអតីតមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស បានព្យាយាមលួចធ្វើវិញ្ញាបនបត្រយក ផ្ទះ និងដីធ្វើជាទ្រព្យសម្បត្តិឯកជនកាលពីខែមេសា ឆ្នាំ១៩៩០។ ដីនិងអចលនទ្រព្យ ក្នុងសង្កាត់ទន្លេបាសាក់ នៃខណ្ឌចំការមន ដែលលោកបានគ្រប់គ្រងខុសច្បាប់នោះ ត្រូវបានលោកប្រគល់មករដ្ឋវិញ ជាមួយនឹងការធ្វើលិខិតសុំអភ័យទោស។ សម្តេចប្រមុខដឹកនាំគណបក្សប្រជាជន កម្ពុជាក្នុងឱកាសមហាសន្និបាតវិសាមញ្ញគណបក្សប្រជាជនកម្ពុជាកាលពីចុងសប្តាហ៍កន្លងមកនេះ បានថ្លែងជុំវិញសមានចិត្តនៃការធ្លាប់ចូលរួមរបស់លោក គង់ គាំ រយៈពេល១៤ឆ្នាំបំរើគណបក្សប្រជាជនកម្ពុជាដែលកាន់អំណាច។ ប៉ុន្តែដោយសារតែសម្តីរបស់លោក គង់ គាំ…
-
ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការទាំងឡាយរបស់អ្នកក្នុងថ្ងៃនេះនឹងដំណើរការទៅដោយជោគជ័យ។ ប៉ុន្តែសូមកុំផ្តេកផ្តួលការទទួលខុសត្រូវទៅឲ្យអ្នកដទៃ ប៉ុន្តែគួរព្យាយាមធ្វើដោយខ្លួនឯងទើបល្អប្រសើរជាង។ ក្នុងនោះគួរកំណត់អាទិភាពសម្រាប់ភារកិច្ចទាំងអស់ ហើយត្រូវផ្តើមអនុវត្តឲ្យបានរួសរាន់ ដោយសារអ្នកអាចខ្វះខាតពេលវេលា។ ក្រៅពីនេះ អ្នកគួរយកចិត្តទុកដាក់ដល់ការបង្កើនសមត្ថភាពវិជ្ជាជីវ និងការតុបតែងខ្លួនប្រាណឲ្យបានល្អ ពីព្រោះនេះជាចំណុចសំខាន់ទាក់ទងនឹងការជឿជាក់របស់មនុស្សរួមការងារ។ ក្រៅពីនេះ សូមប្រយ័ត្នចំពោះទំនាក់ទំនង យកល្អកុំជឿជាក់ពេក។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ សម្រាប់ការងាររកស៊ីនានា សូមអ្នកត្រៀមខ្លួនទទួល និងឆ្លើយតបចំពោះការពិភាក្សាចរចារដោយមានភាពប្រទាក់ក្រឡាច្រើន។ សូមអ្នកអត់ធ្មត់សង្កត់ចិត្ត ការខឹងក្រោធបណ្តាលឲ្យខាតបង់លាភធំ។ បន្ថែមពីលើនេះ លោកអ្នកអាចមានហានិភ័យក្នុងការចាញ់បោកពីមនុស្សមកពីឆ្ងាយផងដែរ ដូច្នេះរាល់ពត៌មានទាំងអស់ត្រូវតែក្តោបក្តាប់ឲ្យបានម៉ត់ចត់ ការជឿជាក់ត្រូវឈរលើហេតុផល ហើយម្យ៉ាងទៀតវាគ្មានហេតុផលអ្វីត្រូវជឿជាក់រឿងដែលមិនអាចទៅរួចនោះទេ។ ក្រៅពីនេះ ប្រសិនបើអ្នកស្វែងរកពត៌មាន និងមានអំណត់ជាមួយហេតុការណ៍ដែលនឹងអាចកើតឡើង។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីពរបស់អ្នកធានាថាទទួលបានការគាំទ្រ និងជឿជាក់ខ្លាំងពីមនុស្សដែលនៅក្បែរខ្លួន។ ថ្ងៃនេះអ្នកអាចបំពេញការងារទាំងអស់ដោយភាពងាយស្រួលណាស់។ ក្នុងនោះដំណឹងល្អទាក់ទងនឹងប្រាក់ខែ តួនាទីការងារ និងឳកាសផ្សេងៗនឹងកើតឡើងនៅរវាងពេលព្រឹកតែម្តង។ ចំពោះបញ្ហាខ្លះដែលនឹងកើតឡើង គឺច្រើនទាក់ទងនឹងលទ្ធភាពបំពេញការងារ ដូច្នេះសូមមានភាពប្រាកដ និងទទួលខុសត្រូវខ្ពស់។ ក្រៅពីនេះ…
-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ១ពាន់ ២៩៣នាក់ (Video Inside)

តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានកើនឡើងវិញចំនួន ៤២១ករណី បើប្រៀបធៀបនឹងតួលេខឆ្លងកាលពីម្សិលមិញ ។ តួលេខឆ្លងថ្មីកូវីដ១៩ នៅអាស៊ានៅថ្ងៃនេះ មានចំនួន ១ពាន់ ២៩៣ករណី ដែលបានកើតលើប្រទេស ចំនួន៧ រួមមានប្រទេស ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, សឹង្ហបុរី, ហ្វីលីពីន, មីយ៉ាន់ម៉ា និងប្រទេសឡាវ ។ ប្រទេសសឹង្ហបុរី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានចំនួន ៦៥២ករណី ។ តួលេខឆ្លងតិចជាងគេ គឺប្រទេសមីយ៉ាន់ម៉ា ដែលមានចំនួនអ្នកឆ្លង តែ១ករណីប៉ុ ណ្ណោះ ។ ប្រទេសប្រុយណេ, ថៃ និងប្រទេសកម្ពុជា គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៨នាក់ប៉ុណ្ណោះ ជាពលរដ្ឋនៅប្រទេសហ្វីលីពីន និងប្រទេសឥណ្ឌូនេស៊ី ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន ៥៧ម៉ឺន ៦ពាន់…
-
កម្ពុជារៀបចំពិធីបុណ្យទន្លេសាឡើងវិញ ក្រោយការផ្អាក២ឆ្នាំ (Video Inside)

កម្ពុជាបានរៀបចំធ្វើពិធីបុណ្យទន្លេសាជាថ្មីឡើងវិញ ក្រោយការអាក់ខានប្រមាណ២ឆ្នាំមកនេះ ដោយសារតែវិបត្តិជម្ងឺឆ្លងកូវីដ១៩។ បុណ្យទន្លេលើកទី៧ រវាងពីថ្ងៃទី៨ដល់ ១០មីនាឆ្នាំ ២០២៣ នឹងគ្រោងធ្វើនៅក្នុងខេត្តកំពង់ធំ។ កម្ពុជាបានធ្វើបុណ្យទន្លេចំនួន៦លើករួចមកហើយ ចាប់តាំងពីឆ្នាំ២០១៥ ក្នុងនោះពិធីបុណ្យទន្លេដំបូងក្នុងឆ្នាំ២០១៥បានធ្វើនៅក្នុងទីរួមខេត្តក្រចេះ, លើកទី២ក្នុងឆ្នាំ២០១៦ ធ្វើនៅកំពង់ចាម-ត្បូងឃ្មុំ…លើកទី៣នៅខេត្តស្ទឹងត្រែង ក្នុងឆ្នាំ២០១៧, លើកទី៤នៅក្នុងក្រុងតាខ្មៅក្នុងឆ្នាំ ២០១៨, លើកទី៥ក្នុងក្រុងកំពង់ឆ្នាំង ក្នុងឆ្នាំ ២០១៩ និងលើកទី៦ក្នុងឆ្នាំ២០២០ នៅក្នុងខេត្តបាត់ដំបង។ កម្ពុជាបានផ្អាកធ្វើបុណ្យទន្លេ រយៈពេល២ឆ្នាំជាប់គ្នា គឺក្នុងឆ្នាំ២០២១ និងឆ្នាំ២០២២ ដោយសារតែការបង្កាការទប់ស្កាត់ការឆ្លងជម្ងឺកូវីដ១៩។ ក្នុងកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំពិធីបុណ្យទន្លេលើកទី៧ នារសៀល ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានថ្លែងថា ពិធីបុណ្យទន្លេលើកទី៧ខាងមុននេះ គឺមានគោលបំណងជំរុញលើកតម្លៃ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តនានាតាមដងទន្លេ ជាពិសេសលើកទឹកចិត្តដល់ប្រជាជននៅតាមបណ្តាខេត្តទាំងនោះ ឱ្យចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍទីក្រុងជាប់ដងទន្លេ និងការងារអភិវឌ្ឍទេសចរណ៍សហគមន៍។ លោកបានបញ្ជាក់ថាពិធីបុណ្យទន្លេលើកទី៧ ដែលគ្រោងធ្វើឡើង នៅខេត្តកំពង់ធំនោះ គឺផ្តោតសំខាន់លើការអប់រំផ្សព្វផ្សាយពីវិស័យទេសចរណ៍ ផ្សារភ្ជាប់ជាមួយវប្បធម៌ អរិយធម៌ ប្រវត្តិសាស្ត្រ បរិស្ថាន និងការរស់នៅរបស់ប្រជាជននៅតាមដងទន្លេ ស្ទឹងក្នុងតំបន់ ព្រមទាំងផ្សព្វផ្សាយពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម។…
-
២ខែ នគរបាលរាជធានីជួយធ្វើបណ្ណជូនពលរដ្ឋបានជាង២ម៉ឺននាក់ (Video Inside)

សមត្ថកិច្ចបានជួយទាំងយប់ទាំងថ្ងៃក្នុងការធ្វើអត្តសញ្ញាណបណ្ណជួនពលរដ្ឋ គ្រាដែលអត្តសញ្ញាណបណ្ណសម្គាល់ខ្លួននេះ គឺជាឯកសារមានសារៈប្រយោជន៍សម្រាប់បំរើក្នុងវិស័យផ្សេងៗ ជាពិសេសក្នុងកាតព្វកិច្ចបោះឆ្នោតផងដែរ។ កម្ពុជានឹងធ្វើការបោះឆ្នោតសកលជ្រើសរើសតំណាងរាស្ត្រអាណ្ណត្តិថ្មី នាថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៣។ ស្នងការដ្ឋាននគរបាលរាជធានី បានថ្លែងថា រយៈពេល២ខែមកនេះ កម្លាំងនគរបាលរាជធានីភ្នំពេញ បានសម្រុកធ្វើអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋទាំងថ្ងៃ និងយប់បាន៣ម៉ឺន១ពាន់៨៦៩នាក់។