Category: កម្មវិធីព័ត៌មាន

  • តួលេខភ្ញៀវទេសចរបរទេសកើនឡើង (Video Inside)

    តួលេខភ្ញៀវទេសចរបរទេសកើនឡើង (Video Inside)

    តួលេខភ្ញៀវទេសចរអន្តរជាតិបានកើនឡើង ប៉ុន្តែមិនទាន់បានពេញបន្ទុកដូចនៅឆ្នាំ ២០១៩ ដែលកម្ពុជាមិនទាន់ប្រឈមនឹងវិបត្តិកូវីដ១៩នោះឡើយ។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថោង ខុន បានថ្លែងនៅថ្ងៃនេះថាគិតក្នុងមួយខែមករាកន្លងមកនេះ កម្ពុជាទទួលទេសចរអន្តរជាតិ បាន៤០ម៉ឺននាក់ ក្នុងនោះភ្ញៀវជាតិចិនមាន២ម៉ឺន៥ពាន់នាក់។ តួលេខនេះ បើប្រៀប ធៀបនឹងឆ្នាំ ២០២២នេះ គឺមានការកើនឡើង៧៩៤%, ប៉ុន្តែបើប្រៀបធៀបនឹងឆ្នាំ២០១៩ គឺនៅមិនទាន់បានស្មើនៅឡើយទេ។ តួលេខ៤០ម៉ឺននាក់ក្នុងមួយខែមករានេះ គឺថយចុះ ៣៨ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៩។ លោករដ្ឋមន្ត្រី ថោង ខុន ថ្លែងថា ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិទាំង៤០ម៉ឺននាក់នោះ គឺមានមកតាមផ្លូវអាកាសប្រមាណ១៤ម៉ឺននាក់, មកតាមផ្លូវគោកប្រមាណ២៥ម៉ឺន៥ពាន់នាក់ និងតាមផ្លូវទឹកមាន៥ពាន់នាក់ និងបើគិតជាមធ្យមក្នុងមួយថ្ងៃ គឺតួលេខទេសចរណ៍អន្តរជាតិ ដែលកម្ពុជាទទួលបាននាពេលនេះ គឺប្រមាណពី១ម៉ឺន២ពាន់នាក់ទៅ១ម៉ឺន៣ពាន់នាក់។ លោករដ្ឋមន្ត្រី ថោង ខុន បានរំពឹងថាតួលេខភ្ញៀវទេសចរបរទេស នឹងបន្តកើនឡើងថែមទៀត ក្នុងពេលដែលនឹងមានជើងហោះហើរពីប្រទេសចិនជាពិសេសពីគួនមីង និងសៀងហៃ មកសៀមរាបដែលនឹងចាប់ផ្តើមពីថ្ងៃទី១៦កុម្ភៈឆ្នាំ២០២៣។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថ្មីៗនេះរំពឹងថា តួលេខភ្ញៀវទេសចរអន្តរជាតិក្នុងឆ្នាំ២០២៣នឹងមានរវាងពី ៣ លាន ៤លាននាក់សាឡើងវិញ ខណៈក្នុងឆ្នាំ២០២២កន្លងមកនេះ តួលេខភ្ញៀវទេសចររបស់កម្ពុជា ដែលមិនទាន់គិតពីលំហូរសាឡើងវិញ នៃទេសចរណ៍ចិននោះ មានចំនួនដល់២លាន…

  • នៅសល់៨៧ថ្ងៃទៀត កម្ពុជានឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ជាប្រវត្តិសាស្ត្រ (Video Inside)

    នៅសល់៨៧ថ្ងៃទៀត កម្ពុជានឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ជាប្រវត្តិសាស្ត្រ (Video Inside)

    ខណៈកម្ពុជានៅសល់រយៈពេល៨៧ថ្ងៃទៀតដែលនឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំលើកដំបូងនៃកីឡាស៊ីហ្គេមលើកទី៣២, កីឡាករប្រដាល់គុនខ្មែរមួយចំនួន ត្រូវគេរាយការណ៍អំពីជោគជ័យលើការប្រកួតដែលរំពឹងថានឹងអាចដណ្តើមយកមេដាយខ្លះក្នុងការព្រឹត្តិការណ៍ប្រកួតកីឡាក្នុងតំបន់។ កីឡាករប្រដាល់គុនខ្មែរឈ្មោះ ព្រំ សំណាង និងឈ្មោះ ធឿន ធារ៉ា ត្រូវបានបណ្តាញសង្គមខ្មែរក្នុងស្រុករំពឹងថានឹងជួយលើកតម្កើងកេរ្តិ៍ឈ្មោះក្បាច់គុនខ្មែរក្នុងការប្រកួតកីឡាស៊ីហ្គេមដែលនឹងមកដល់ក្នុងខែឧសភាឆ្នាំ២០២៣។ កីឡាករប្រដាល់គុនខ្មែរឈ្មោះ ព្រំ សំណាង និងឈ្មោះ ធឿន ធារ៉ា ត្រូវគេរាយការណ៍ថាបានផ្តួលកីឡាករថៃល្បីៗជាច្រើន ក្នុងការប្រកួតលើសង្វៀន Thai Fight ក្នុងប្រទេសថៃកន្លងមកនេះ…និងកីឡាករទាំង២កំពុង ត្រូវបានបណ្តាញសង្គមក្នុងស្រុកលើកទឹកចិត្តជាខ្លាំង គ្រាដែលការរាប់ថយក្រោយរយៈពេល ១០០ថ្ងៃ នៃការទន្ទឹងរង់ចាំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ទើបបានកន្លងផុត១៣ថ្ងៃរួចមកនេះ។ គេហទំព័ររបស់សម្តេចតេជោ ហ៊ុន សែន បានសរសេរថា «ថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០២៣នេះ គឺនៅសល់តែ៨៧ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ»។ កីឡាស៊ីហ្គេមឆ្នាំ២០២៣នេះ នឹងត្រូវចាប់ផ្តើមបើកនៅថ្ងៃទី៥ឧសភា និងបិទទៅវិញក្នុងថ្ងៃទី១៧ឧសភា ដោយមានការចូលរួមពីប្រទេសទាំង១០ របស់អាស៊ាន និងប្រទេសទីម័រខាងកើត។ បន្ទាប់ពីកីឡាស៊ីហ្គេម, កម្ពុជានឹងរៀបចំកីឡាអាស៊ានប៉ារ៉ាហ្គេម ក្នុងខែមិថុនាជាបន្តថែមទៀត ។

  • សម្តេចតេជោ ហ៊ុន សែន គ្រោងធ្វើទស្សនកិច្ច៣ថ្ងៃ ក្នុងប្រទេសចិនសប្តាហ៍នេះ (Video Inside)

    សម្តេចតេជោ ហ៊ុន សែន គ្រោងធ្វើទស្សនកិច្ច៣ថ្ងៃ ក្នុងប្រទេសចិនសប្តាហ៍នេះ (Video Inside)

    សម្តេចតេជោ ហ៊ុន សែន គ្រោងនឹងបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃក្នុងប្រទេសចិន ដែលនឹងមានការជួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីចិន និងជួបបណ្តាថ្នាក់ដឹកនាំកំពូលរបស់ចិន រួមមានទាំងលោកប្រធានាធិបតី ស៊ី ជីនពីង ផងដែរ។ យោងតាមក្រសួងការបរទេសកម្ពុជា ដំណើរទស្សនកិច្ចរវាងពីថ្ងៃទី៩ដល់១១កុម្ភៈឆ្នាំ២០២៣ គឺតបតាមការអញ្ជើញរបស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន។ អប្សរាណិតរាយការណ៍

  • ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៣រោច ខែមាឃ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៣រោច ខែមាឃ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកកុំទាន់បញ្ឈប់ដំណើរការការងារ ក្នុងខណៈដែលអ្នកយល់ឃើញថាកំពុងទទួលបានភាពជោគជ័យ។ ជោគជ័យក្នុងពេលនេះ គឺគ្រាន់តែជាជោគជ័យបណ្តោះអាសន្នប៉ុណ្ណោះ ហេតុនេះ សូមកុំមានការភ័យខ្លាចក្នុងការ បន្តដំណើរទៅមុខ។ បើទោះបីជាយ៉ាងនេះ សូមលោកអ្នកធ្វើដំណើរជាមួយនឹងផែនការ ដែលបានរៀបចំជានិច្ច។ ក្នុងពេលស្របគ្នា សូមប្រយ័ត្នរាល់ការធ្វើទំនាក់ទំនង ឬរឹតចំណង មិត្តភាពជាមួយនរណាម្នាក់។ ក្រៅពីនេះ ប្រហែលជាអ្នកគួរតែកំណត់លទ្ធភាព ឬជ្រើសរើស បណ្តាញទំនាក់ទំនងរបស់អ្នកអោយបានម៉ត់ចត់បំផុត។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីពរបស់អ្នកកំពុងដំណើរការល្អគួរអោយកត់ សម្គាល់។ ប៉ុន្តែថ្ងៃនេះមិនមែនជាពេលវេលាល្អប្រើសើរក្នុងការផ្លាស់ប្តូរការងារ ឬទីកន្លែង ការងារនោះទេ ដោយសារអ្នកអាចនឹងងាយបាត់បង់លំនឹង ពិសេសបញ្ហាហិរញ្ញវត្ថុតែម្តង។ លើសពីនេះ ចំពោះរាល់ទំនាក់ទំនងទាំងឡាយសូមថែរក្សាអោយបានល្អ ជៀសវាងគំនិត អាត្មានិយម ឬអ្នកគួរស្តាប់អោយបានច្រើនបំផុត ពីព្រោះជំលោះអាចនឹងកើតឡើងបាន។ ដោយឡែក មិនគួរធ្វើអោយមានការភ្ញាក់ផ្អើលទៅដល់មិត្តរួមការងារ ឬដៃគូជំនួញរបស់ អ្នកដោយការប្រថុយប្រថានណាមួយនោះទេ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ លោកអ្នកមិនគួរចំណាយពេលវេលា និងថាមពល…

  • ៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៣ពាន់នាក់ (Video Inside)

    ៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៣ពាន់នាក់ (Video Inside)

    តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ៧២ម៉ោងចុងក្រោយនេះ បានបន្តថយចុះចំនួន ៣៩៣ករណីថែមទៀត បើប្រៀបធៀបនឹងតួលេខឆ្លងសរុបរយៈពេល៣ថ្ងៃដូចគ្នា កាលពីសប្តាហ៍មុន ។ តួលេខឆ្លងថ្មីកូវីដ១៩ នៅអាស៊ានរយៈពេលបីថ្ងៃមកនេះ មានចំនួន ៣ពាន់ ១១៧ករណី ។ ការឆ្លងថ្ងៃនេះ បានកើតលើប្រទេសចំនួន៩ នៅអាស៊ាន រួមមានប្រទេសឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, សឹង្ហបុរី, ហ្វីលីពីន, កម្ពុជា, ថៃ និងប្រទេសឡាវ ។ ប្រទេសសឹង្ហបុរី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានចំនួន ១ពាន់ ១៣០ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសកម្ពុជា ដែលមានចំនួនអ្នកឆ្លង ៣ករណីប៉ុណ្ណោះ។ ប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញ តួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានចំនួន ៦៩នាក់ ក្នុងនោះប្រទេសហ្វីលីពីន មានមនុស្សស្លាប់ចំនួន ៤១នាក់ ដែលជាតួលេខស្លាប់ច្រើនជាងគេ ។ គិតសរុបរួមនៃប្រទេសទាំង១០…

  • ៧២ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ ចំនួន ៣ករណី (Video Inside)

    ៧២ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ ចំនួន ៣ករណី (Video Inside)

    កម្ពុជាក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានតួលេខឆ្លងកូវីដ១៩ ចំនួន ៣ករណី ដែលថយចុះចំនួន ៥ករណី បើប្រៀបធៀបនឹងតួលេខឆ្លង ៧២ម៉ោងដូចគ្នា កាលពីសប្តាហ៍មុន ។ យោងតាមក្រសួងសុខាភិបាល តួលេខឆ្លងកាលពីថ្ងៃសៅរ៍មានចំនួន ២ករណី, ថ្ងៃអាទិត្យ មាន១ករណី និងនៅថ្ងៃច័ន្ទនេះ មិនមានការឆ្លងថ្មីឡើយ ។ ការឆ្លងថ្មីទាំង ៣ករណី នាវេលា ៧២ម៉ោង ចុងក្រោយនេះ គឺកើតឡើងក្នុងរង្វង់សហគមន៍ទាំងអស់ ។ កម្ពុជាបានចាប់ផ្តើមចាក់ដូសជំរុញទី៦ ចាប់តាំងពីដើមខែមករា ដែលរហូតមកទល់ពេលនេះ មានពលរដ្ឋទៅចាក់បានចំនួន ១៨ម៉ឺន ៩ពាន់ ៧៧២នាក់ហើយ។ កម្ពុជាបច្ចុប្បន្នកំពុងរៀនរស់នៅជាមួយនឹងជម្ងឺកូវីដ១៩ ខណៈដែលការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេស មានប្រមាណជាង ៩៥ភាគរយរួចមកនេះ។

  • តើសហរដ្ឋអាមេរិក និងចិន នឹងផ្ទុះសង្គ្រាមដោយសាររឿងបាល់ឡុងដែរឬទេ? (Video Inside)

    តើសហរដ្ឋអាមេរិក និងចិន នឹងផ្ទុះសង្គ្រាមដោយសាររឿងបាល់ឡុងដែរឬទេ? (Video Inside)

    សហរដ្ឋអាមេរិក និងចិន កំពុងមានទំនាស់គួរឱ្យព្រួយបារម្ភមួយជុំវិញរឿងបាល់ឡុងបង្ហោះ របស់ចិន ដែលសហរដ្ឋអាមេរិកបាញ់ទម្លាក់។ ចិននិយាយថាបាល់ឡុងនោះ គឺជាឧបករណ៍ស៊ីវិលប្រើប្រាស់ក្នុងគោលដៅបំរើកិច្ចការអាកាសធាតុ និងឧតុនិយម។ ចិនចង់ឱ្យសហរដ្ឋអាមេរិក ធ្វើកិច្ចការស្រាវជ្រាវលើការចោទប្រកាន់នោះរួមគ្នា ប៉ុន្តែសហរដ្ឋអាមេរិក បានបាញ់ទម្លាក់បាល់ឡុងនោះទៅហើយ ដែលបង្កឱ្យការលំបាកជុំវិញការធ្វើកិច្ចការស្រាវជ្រាវរួមគ្នារកការពិត ។ លោក ម៉ារ យ៉ារិទ្ធិ រាយការណ៍

  • ស្នងការនគរបាលរាជធានីបញ្ជាក់ការត្រៀមកម្លាំង ដើម្បីពង្រាយការពាររក្សាសណ្តាប់ធ្នាប់ (Video Inside)

    ស្នងការនគរបាលរាជធានីបញ្ជាក់ការត្រៀមកម្លាំង ដើម្បីពង្រាយការពាររក្សាសណ្តាប់ធ្នាប់ (Video Inside)

    ស្នងការនគរបាលរាជធានី លោកឧត្តមសេនីយ៍ ស ថេត បានថ្លែងថា គេបានត្រៀមកម្លាំងរួចជាស្រេច ក្នុងការដាក់ពង្រាយ ដើម្បីការពារក្នុងពិធីធំៗ ដែលកម្ពុជាបានរៀបចំ និងធ្វើជាម្ចាស់ផ្ទះ ជាពិសេសព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។ អប្សរាណិតរាយការណ៍

  • ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ១៥កើត ខែមាឃ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ១៥កើត ខែមាឃ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ សូមព្យាយាមទាញយកផលជាអតិបរមាអំពីរាសី ដែលកើតឡើងក្នុងថ្ងៃនេះ។ ចូរធ្វើសកម្មភាពអោយមានច្រើន ប៉ុន្តែក៏សូមគិតគូរអោយបាន ច្រើន និងដោយសមរម្យផងដែរ។ ហោរាសាស្រ្តអាជីពផ្តល់អនុសាសន៍អោយអ្នកប្រើប្រាស់ ​ឪកាសដែលមាននៅក្នុងថ្ងៃនេះដើម្បីបានផលដែលអ្នកប៉ងប្រាថ្នា។ ប៉ុន្តែលោកអ្នកក៏មិនចាំ បាច់ខំប្រឹងប្រែងលើសពីលទ្ធភាព និងសមត្ថភាពខ្លួនឯងពេកទេ ពីព្រោះវានឹងធ្វើអោយអ្នក ស្មុគ្រសា្មញទៅវិញ។ ធ្វើយ៉ាងណាសូមអនុវត្តការងារអោយមានតុល្យភាព។ ព្យាយាមរៀន សូត្រដើម្បីអ្នកមានគំនិតបន្ថែម។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារទាំងឡាយរបស់អ្នកមានដំណើរការ ល្អ អ្នកអាចសម្រេចបានទិន្នផលដែលខ្លួនប៉ងប្រាថ្នា ក្នុងនោះសូម្បីតែកិច្ចសហការតូចធំក៏ នឹងមានស្ថេរភាព និងភារតភាពល្អប្រសើរផងដែរ។ ហេតុនេះគ្មានហេតុផលណាមួយដែល អ្នកត្រូវសំកុកនៅយូរក្នុងការិយាល័យនោះទេ។ សូមធ្វើអោយសកម្មភាពការងាររបស់អ្នក ក្លាយទៅជាច្បាប់ទំលាប់ដែលអ្នកតែងតែធ្វើជានិច្ច។ ព្យាយាមបំពេញការងារទាំងឡាយឪ្យ បានទាល់ពេលវេលា។ ហើយក្នុងករណីដែលអ្នកនឹងចែករំលែកការងារ ឬការទទួលខុស ត្រូវសូមមើលសង្កេតមនុស្ស ក្រែងនឹងកើតផលអវិជ្ចមាន។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ នេះមិនមែនជាពេលវេលាល្អប្រសើរក្នុងការ ស្វែង រកការងារថ្មីនោះទេ។ ប៉ុន្តែថ្ងៃនេះមានអំណោយផលបំផុតសម្រាប់ការធ្វើទំនាក់ទំនង កិច្ចសហការ…

  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ១ពាន់ ២១៤នាក់ (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ១ពាន់ ២១៤នាក់ (Video Inside)

    តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានបន្តថយចុះថែមទៀតចំនួន ១០៣ករណី បើប្រៀបធៀបនឹងតួលេខឆ្លងកាលពីម្សិលមិញ។ តួលេខឆ្លងថ្មីកូវីដ១៩ នៅអាស៊ានថ្ងៃនេះមានចំនួន ១ពាន់ ២១៤ករណី ដែលបានកើតលើប្រទេសចំនួន៨ រួមមានប្រទេស ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, សឹង្ហបុរី, ហ្វីលីពីន, មីយ៉ាន់ម៉ា និងប្រទេសឡាវ ។ សឹង្ហបុរី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេដែលមានចំនួន ៤៧៥ករណី ។ តួលេខឆ្លងតិចជាងគេ គឺប្រទេសកម្ពុជា ដែលមានចំនួនអ្នកឆ្លងតែ ១ករណីប៉ុណ្ណោះ ។ ប្រទេសថៃ និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១៣នាក់ ដែលជាពលរដ្ឋនៃប្រទេសហ្វីលីពីន និងប្រទេសឥណ្ឌូនេស៊ី ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន ៥៧ម៉ឺន ៩ពាន់ ៤១៨ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៥ពាន់ ៨៧២នាក់ ។…