Category: កម្មវិធីព័ត៌មាន

  • កុមារភូមិព្រៃខ្វែក ឃុំស្វាយអន្ទរ លែងបារម្ភនឹងការខ្វះសាលារៀន (Video Inside)

    កុមារភូមិព្រៃខ្វែក ឃុំស្វាយអន្ទរ លែងបារម្ភនឹងការខ្វះសាលារៀន (Video Inside)

    ភូមិព្រៃខ្វែក ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ចាប់ពីពេលនេះទៅ នឹងលែងខ្វល់ ខ្វាយអំពីការរកសាលារៀនដល់កុមារនៅក្នុងភូមិដាច់ស្រយាលនេះទៀតហើយ។ សំណង់ តម្លៃជាង៦ម៉ឺនដុល្លារដែលរួមមាន អគារសិក្សាថ្មី១ ខ្នង មាន ៣ បន្ទប់ នៃសាលាបឋមសិក្សា ព្រៃខ្វែកត្រូវបានដាក់សម្ពោធ ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី៩កុម្ភៈឆ្នាំ២០២៣ ក្រោមជំនួយរបស់សប្បុរសជនជប៉ុន ដើម្បីជួយបំរើសេចក្តីត្រូវការដល់កុមារ ដែលខ្វះសាលានៅទីនោះ។ អប្សរាណិតរាយការណ៍

  • តួលេខពាណិជ្ជកម្មកម្ពុជាជាមួយនឹងអឺរ៉ុប និងអាមេរិក កើនឡើងបើទោះគ្មានប្រព័ន្ធអនុគ្រោះ (Video Inside)

    តួលេខពាណិជ្ជកម្មកម្ពុជាជាមួយនឹងអឺរ៉ុប និងអាមេរិក កើនឡើងបើទោះគ្មានប្រព័ន្ធអនុគ្រោះ (Video Inside)

    ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយនឹងសហគមន៍អឺរ៉ុប និងជាមួយសហរដ្ឋអាមេរិក នៅតែបន្តមានតួលេខកើនឡើង បើទោះបីជាគ្មានប្រព័ន្ធអនុគ្រោះ EBA ១០០ភាគរយ និងGSP ក៏ដោយ ។ កម្ពុជាបានរងនឹងភាពអយុត្តិធម៌ដោយសារតែប្រទេសអ្នកមានអំណាច ចង់ប្រើប្រាស់ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ដើម្បីគាបសង្កត់នយោបាយការបរទេសកម្ពុជា។ ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន បានថ្លែងថាគេមិនអាចយកអធិបតេយ្យភាពជាតិ ដើម្បីធ្វើការដោះដូរជាមួយនឹងប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មបានឡើយ។ មន្ត្រីនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជាលោករដ្ឋលេខាធិការ ប៉ែន សុវិជាតិ បានថ្លែងនៅថ្ងៃនេះ ថាកំណើននាំចេញរបស់កម្ពុជានៅតែបន្តកើនឡើង បើទោះបីជាមិនមាន ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់អឺរ៉ុបតែ២០ភាគរយ និងគ្មានប្រព័ន្ធអនុគ្រោះពន្ធ GSP របស់សហរដ្ឋអាមេរិក ក៏ដោយ។ លោកបានថ្លែងថាឆ្នាំ២០២២ ការនាំចេញទំនិញកម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក សម្រេចបានជិត៩ពាន់លានដុល្លារ ដែលស្មើនឹងប្រមាណ៤០% នៃទីផ្សារនាំចេញសរុបរបស់កម្ពុជា និងមានកំណើន១៩% បើធៀបនឹងឆ្នាំ២០២១។ លោក ប៉ែន សុវិជាតិ បានបន្តថា ចំណែកការនាំចេញទៅកាន់សហភាពអឺរ៉ុបវិញ កម្ពុជាសម្រេចបានទឹកប្រាក់ជាង ៤ពាន់លានដុល្លារ។ ក្នុងទីផ្សារសហភាពអឺរ៉ុបនោះ កម្ពុជាបន្តនាំចូលសំលៀកបំពាក់ កង់ អង្ករ ស្បែកជើង សំភារៈធ្វើដំណើរ និងទំនិញផ្សេងៗទៀតជាច្រើន មានការកើនឡើងគួរឱ្យកត់សំគាល់។

  • នៅសល់៨៤ថ្ងៃទៀត កម្ពុជានឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ជាប្រវត្តិសាស្ត្រ (Video Inside)

    នៅសល់៨៤ថ្ងៃទៀត កម្ពុជានឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ជាប្រវត្តិសាស្ត្រ (Video Inside)

    កម្ពុជាបានបញ្ជាក់ការត្រៀមពង្រាយកម្លាំងសន្តិសុខ១ម៉ឺន៥ពាន់នាក់ ដើម្បីការពារព្រឹត្តិការណ៍ស៊ីហ្គេម ខណៈព្រឹត្តិការណ៍នេះនឹងឈានមកដល់រយៈពេល៨៤ថ្ងៃទៅមុខទៀតនេះ។ ចំនួនកម្លាំងត្រៀមពង្រាយនេះ បានលើកឡើងក្នុងកិច្ចប្រជុំមួយនៅថ្ងៃទី១០កុម្ភៈឆ្នាំ២០២៣ ក្រោមការអញ្ជើញចូលរួមពីសម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី។ សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងកីឡាជនពិការ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ បន្ទាប់ពីព្រឹត្តិការណ៍កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាទើបបានរៀបចំដោយទទួលជោគជ័យយ៉ាងត្រចះត្រចង់ក្នុងឆ្នាំ២០២២កន្លងមកនេះ។ កីឡាស៊ីហ្គេមឆ្នាំ២០២៣ នឹងត្រូវចាប់ផ្តើមបើកនៅថ្ងៃទី៥ឧសភា និងបិទទៅវិញក្នុងថ្ងៃទី១៧ ឧសភា ដោយមានការចូលរួមពីប្រទេសទាំង១០របស់អាស៊ាន និងប្រទេសទីម័រខាងកើត។

  • កម្ពុជាត្រៀមសម្ពោធមន្ទីរពេទ្យ «តេជោសន្តិភាព» ដែលធំជាងគេបង្អស់ ក្នុងប្រទេសកម្ពុជា (Video Inside)

    កម្ពុជាត្រៀមសម្ពោធមន្ទីរពេទ្យ «តេជោសន្តិភាព» ដែលធំជាងគេបង្អស់ ក្នុងប្រទេសកម្ពុជា (Video Inside)

    មន្ទីរពេទ្យដ៏ធំជាងគេបង្អស់ក្នុងប្រទេសកម្ពុជា គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់នាវេលាខាងមុខក្នុងឆ្នាំ២០២៣នេះហើយ ដើម្បីការជួយបំរើសេវាជូនប្រជាពលរដ្ឋ។ មន្ទីរពេទ្យដែលបំរុងសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងរង្វង់ចុងខែមិថុនា ឬដើមខែកក្កដាខាងមុខនេះ គឺជាមន្ទីរពេទ្យ «តេជោសន្តិភាព» ដែលមានចំណុះគ្រែច្រើនរហូតដល់ចំនួន១ម៉ឺនគ្រែ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមប្រឹក្សាភិបាល និងប្រកាសចូលកាន់តំណែងនាយកមន្ទីរពេទ្យជាតិតេជោសន្តិភាពនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានថ្លែង ប្រាប់បណ្តាញសារព័ត៌មានថាពិធីសម្ពោធ នឹងអញ្ជើញ ចូលរួមជាកិត្តិយសដ៏ខ្ពស់ខ្ពស់បំផុតពី សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ រដ្ឋលេខាធិការក្រសួងសុខាភិបាលលោកជំទាវ យក់ សម្បត្តិ បានថ្លែងដែរថាបើទោះបីជាពិធីសម្ពោធនឹងត្រូវធ្វើនាប៉ុន្មានខែខាងមុខនោះក្តី ប៉ុន្តែការបំរើសេវាជូនប្រជាពលរដ្ឋនឹងត្រូវធ្វើជាបណ្តើរសិន។ លោកជំទាវបានថ្លែងថា អគារមួយដែលមានចំណុះ ១ពាន់៧២០គ្រែក្នុងមន្ទីរ ពេទ្យថ្មីនេះ នឹងត្រូវគេដាក់ទទួលអ្នកជម្ងឺចាប់ពីសប្តាហ៍ក្រោយនោះហើយ។ កម្ពុជាក្រោមការដឹកនាំក្នុងសម័យតេជោសែន, ប្រទេសកម្ពុជាបានក្លាយជាប្រទេសដែលមាន សន្តិភាពអស់សង្គ្រាម, ជាប្រទេសដែលមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ទាំងវិស័យសុខាភិបាល, វិស័យសេដ្ឋកិច្ច, វិស័យកសិកម្ម, វិស័យឧស្សាហកម្ម ។ល។ និងការដឹកនាំក្នុងសម័យនេះត្រូវបានគេចាត់ទុកថាសម័យរុងរឿងបំផុតមិនធ្លាប់ជួបប្រទះក្នុងអតីតកាលនោះឡើយ។

  • កម្ពុជាគ្រោងធ្វើផ្លូវរថភ្លើងក្រោមដី ពីភ្នំពេញទៅព្រលានយន្តហោះ (Video Inside)

    កម្ពុជាគ្រោងធ្វើផ្លូវរថភ្លើងក្រោមដី ពីភ្នំពេញទៅព្រលានយន្តហោះ (Video Inside)

    សម្តេចតេជោ ហ៊ុន សែន ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសចិនបានស្នើឲ្យក្រុមហ៊ុន China Metro Group Limited ធ្វើការសិក្សាពីគម្រោងវិនិយោគផ្លូវល្បឿនលឿនធុនស្រាល ពីរាជធានីភ្នំពេញទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី និងផ្លូវរថភ្លើងល្បឿនលឿនធុនស្រាល ក្នុងរាជធានីភ្នំពេញ ដើម្បីជួយកាត់បន្ថយការកកស្ទះចរាចរណ៍។ ការស្នើឱ្យមានការសិក្សានេះ គឺនៅក្នុងឳកាសដែលសម្តេចបានអនុញ្ញាតឲ្យម្ចាស់ក្រុមហ៊ុនធំៗចំនួនបីនៅ ក្នុង ប្រទេសចិន នៅថ្ងៃទី៩កុម្ភៈ បានចូលជួបសម្តែងការគួរសម និងពិនិត្យលទ្ធភាពវិនិយោគ បន្ថែមនៅកម្ពុជា ក្រៅពីការរៀបចំធ្វើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត ស្របពេលនឹង មានផ្លូវល្បឿនលឿនក្នុងប្រទេសវៀតណាមពីក្រុងហូជីមិញ-ម៉ុកបាយ។ ក្រុមហ៊ុនទាំង៣នោះរួម មានក្រុមហ៊ុនសាងសង់គមនាគមន៍ចិន, ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន និងក្រុមហ៊ុន China Metro Group Limited។ ក្រុមហ៊ុនទាំងបីនេះ មានវត្តមាននៅកម្ពុជារួចមកហើយ និងពួកគេ បានវិនិយោគលើការសាងសង់ផ្លូវស្ពានប្រមាណជាង ២ពាន់គីឡូម៉ែត្រ ក្នុងប្រទេសកម្ពុជា នារយៈពេលកន្លងមកផងដែរ។ យោងតាមម្ចាស់ក្រុម ហ៊ុនចិនទាំង៣ការសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងបាវិតនឹង ត្រូវចាប់ផ្តើមនៅពាក់ កណ្តាលឆ្នាំ២០២៣នេះ និងគ្រោងនៅឆ្នាំ២០២៧។ ពាក់ព័ន្ធនឹងគម្រោងវិនិយោគផ្លូវល្បឿនលឿនធុនស្រាលពី រាជធានីភ្នំពេញទៅព្រលានយន្តហោះភ្នំពេញ, ក្រុមហ៊ុនចិន បានជំរាបជូនសម្តេចនូវការបញ្ចប់ការសិក្សា លទ្ធភាពគម្រោង សាងសង់ផ្លូវរថភ្លើងក្រោមដីនៅរាជធានីភ្នំពេញ និងបានដាក់បញ្ចូលនូវរបាយការណ៍សិក្សា ទាំងនេះ ជូនក្រសួងសាធារណការ និងដឹកជញ្ជូន…

  • សម្តេចតេជោ ហ៊ុន សែន ជួបថ្នាក់ដឹកនាំកំពូលចិន លោក ស៊ី ជីនពីង (Video Inside)

    សម្តេចតេជោ ហ៊ុន សែន ជួបថ្នាក់ដឹកនាំកំពូលចិន លោក ស៊ី ជីនពីង (Video Inside)

    ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានជួបជាមួយនឹងនាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ នៅថ្ងៃទី១៩កុម្ភៈ ដែលជាថ្ងៃទី២ នៃដំណើរបំពេញទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូលរបស់ប្រទេសកម្ពុជាក្នុងប្រទេសចិន។ តើការជួបពិភាក្សានោះ បានទទួលលទ្ធផលអ្វីខ្លះ? អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៦រោច ខែមាឃ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៦រោច ខែមាឃ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងរបររកស៊ីជួញដូរកំពុងដំណើរការទៅជាប្រក្រតី ក៏ប៉ុន្តែវាមិនមែនជាពេលវេលាល្អបំផុតសម្រាប់អ្នកក្នុងការផ្លាស់ប្តូរការងារ ​ឬការបណ្តាក់ទុនដែលត្រូវចំណាយលុយកាក់ច្រើននោះទេ។ គួរតែព្យាយាមបដិសេធ ឬបញ្ចប់ខ្ទង់ចំណាយធំ។ ក្រៅពីនេះ លោកអ្នកត្រូវព្យាយាមជានិច្ច មិនត្រូវបន្ថយល្បឿនការងារណាមួយឡើយ។ ចំពោះជម្លោះ ការពិភាក្សាតានតឹង ឬការបញ្ចេញមតិរិះគន់គ្មានប្រយោជន៍ទាល់តែសោះសម្រាប់ថ្ងៃនេះ។ បើទោះបីជាអ្នកយល់ថាការត្រឹមត្រូវក្តី សូមរក្សាគំនិតទាំងនោះសិន កុំបង្ករឲ្យខ្លួនខាតបង់ឡើយ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។​ រាសីថ្ងៃនេះនឹងផ្តល់ឲ្យលោកអ្នកនូវភាពរីករាយ ព្រមទាំងការសម្រេចបាននូវរាល់ការងារដែលដាក់ចេញ ឬលទ្ធផលដែលកំពុងរងចាំអស់ពេលជាយូរ។ ប៉ុន្តែហោរាណែនាំឲ្យអ្នកគិតគូរពីគម្រោងវែងឆ្ងាយទៅអនាគត។ សូមកុំមានការភ័យខ្លាចក្នុងការធ្វើផែនការជាក់លាក់មួយសម្រាប់អាជីពរបស់អ្នក។ អ្នកអាចនឹងជំនះរាល់ការលំបាកប្រសិនបើអ្នកពឹងពាក់លើសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួនឯង។ ហើយវាកាន់តែប្រសើរថែមទៀត ប្រសិនបើអ្នកគ្រប់គ្រងពាក្យសំដី និងមិនខ្វល់ទៅពាក់ព័ន្ធនឹងរឿងអ្នកដទៃ ឬទទួលឥទ្ធិពលពីមជ្ឈដ្ឋានខាងក្រៅ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ នៅថ្ងៃនេះសូមព្យាយាមការពារខ្លួនពីការរំខាន និងទំនាក់ទំនងដែលមិនចាំបាច់។ វានឹងជាការល្អប្រសើរ ប្រសិនបើអ្នកមិនចូលរួមក្នុងបញ្ហារបស់អ្នកដទៃ និងបញ្ជៀសបញ្ហាផ្ទាល់ខ្លួន ដូច្នេះសូម្បីការងារខ្លះក៏ត្រូវថ្លឹងថ្លែងពេលវេលាប្រតិបត្តិការដែរ។ ក្នុងនោះដែរ រាសីរបស់អ្នកធានាសម្រាប់ការរីកចម្រើនដ៏ឆាប់រហ័សទាក់ទងផ្នែកសម្ភារៈ។ ក្រៅពីនេះអ្នកអាចនឹងស៊ូទ្រាំជាមួយបញ្ហាបានទាំងអស់ ហើយថែមទាំងអាចបង្កើនប្រាក់សន្សំផងដែរ។ ហើយវាកាន់តែប្រសើរទៀត ប្រសិនបើអ្នកមិនបញ្ចេញគំនិតរិះគន់។ …

  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ ចំនួន ១ពាន់ ១៥៥នាក់ (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ ចំនួន ១ពាន់ ១៥៥នាក់ (Video Inside)

    តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានថយចុះមកវិញចំនួន ៧៤ករណី បើប្រៀបធៀបនឹងតួលេខឆ្លងកាលពីម្សិលមិញ ។ តួលេខឆ្លងថ្មីកូវីដ ១៩ នៅអាស៊ាថ្ងៃនេះមានចំនួន ១ពាន់ ១៥៥ករណី ដែលបានកើតលើប្រទេសចំនួន៦ រួមមានប្រទេសឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, សឹង្ហបុរី, ហ្វីលីពីន និងប្រទេសមីយ៉ាន់ម៉ា ។ សឹង្ហបុរី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានចំនួន ៤៧២ករណី ។ តួលេខឆ្លងតិចជាងគេ ក្នុងចំណោមប្រទេសទាំង ៦គឺប្រទេសមីយ៉ាន់ម៉ា ដែលមានចំនួនអ្នកឆ្លង ៤ករណី ។ ប្រទេសថៃ ប្រុយណេ ថៃ និងប្រទេសកម្ពុជា គឺជាប្រទេសដែលគ្មានសេចក្តីរាយ ការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១៦នាក់ ដែលជាពលរដ្ឋនៃប្រទេសហ្វីលីពីន និងប្រទេសឥណ្ឌូនេស៊ី ។ គិតសរុបរួម នៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន ៥៨ម៉ឺន ៥ពាន់…

  • កម្ពុជាគ្មានអ្នកឆ្លងកូវីដ១៩ទេ រយៈពេល២៤ម៉ោងចុងក្រោយនេះ (Video Inside)

    កម្ពុជាគ្មានអ្នកឆ្លងកូវីដ១៩ទេ រយៈពេល២៤ម៉ោងចុងក្រោយនេះ (Video Inside)

    កម្ពុជាគ្មានអ្នកឆ្លងថ្មីកូវីដ១៩ឡើយ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។ យោងតាមក្រសួងសុខាភិបាល ក្នុងរយៈពេលជាង ២សប្តាហ៍កន្លងមកនេះ ការឆ្លងបានថយចុះជាលំដាប់ ដែលជួនកាលមានតិចតួចប៉ុណ្ណោះ និងគ្មានអ្នកឆ្លងសោះឡើយ នៅថ្ងៃទី០៨ កុម្ភៈនេះ។ កម្ពុជាបានចាប់ផ្តើមចាក់ដូសជំរុញទី៦ ចាប់តាំងពីដើមខែមករា ដែលរហូតមកទល់ពេលនេះ មានពលរដ្ឋទៅចាក់បានចំនួន ២១ម៉ឺន ៣ពាន់ ៤នាក់ហើយ ។ កម្ពុជាបច្ចុប្បន្នកំពុងរៀនរស់នៅជាមួយនឹងជម្ងឺកូវីដ១៩ ខណៈដែលការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសមាន ប្រមាណជាង ៩៥ភាគរយរួច មកនេះ ។

  • អភិបាលខេត្តកំពង់ស្ពឺរៀបរាប់ករណីសន្តិសុខក្នុងមូលដ្ឋាន (Video Inside)

    អភិបាលខេត្តកំពង់ស្ពឺរៀបរាប់ករណីសន្តិសុខក្នុងមូលដ្ឋាន (Video Inside)

    អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានថ្លែងបញ្ជាក់ជុំវិញករណីសន្តិសុខក្នុងខេតុ្តរបស់ខ្លួន ខណៈអំពើពាក់ព័ន្ធការលួចប្លន់, ការជួញដូរគ្រឿងញៀន ត្រូវបានគេរាយការណ៍មិនសូវលោះមកពីខេត្តដែលព័ទ្ធជុំវិញរាជធានី។ ខេត្តកំពង់ស្ពឺគឺជាខេត្តមួយដែលស្ថិតនៅជាប់នឹងរាជធានី។ តើកត្តាសន្តិសុខខេត្តនេះ មានយ៉ាងណាខ្លះ? លោក វ៉ី សំណាង ក្នុងសន្និសីទសារព័ត៌ មាននាទីស្តីការគណរដ្ឋមន្ត្រី បានបកស្រាយមកវិញយ៉ាងនេះ។ ខេត្តកំពង់ស្ពឺគឺជាខេត្តមួយដែលធ្លាប់មានសេចក្តីរាយការណ៍អំពីការរកឃើញកន្លែងផលិត គ្រឿងញៀនកែច្នៃគ្រឿងញៀន និងករណីជាច្រើនទៀតពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿង ញៀន, និងជួញដូរគ្រឿងញៀនតាមមូលដ្ឋាន។ សេចក្តីរាយការណ៍បង្ហាញថាភូមិឃុំណា ដែលមានបញ្ហាគ្រឿងញៀន, មូលដ្ឋាននោះ តែងជួបប្រទះនឹងអំពើអសន្តិសុខ និងជាតំបន់ដែល គ្មានសុវត្ថិភាពឡើយ។ ស្នងការនគរបាលខេត្តកំពង់ស្ពឺលោកឧត្តមសេនីយ៍ទោ សម សាមួន ក្នុងការឆ្លើយនឹងសំណួររបស់អ្នកសារព័ត៌មាននៅថ្ងៃទី៩កុម្ភៈនេះ បានទទួលស្គាល់ថា បញ្ហាគ្រឿងញៀន គឺជាបញ្ហាចំណោទដ៏ធំមួយ ដែលមិនមែនមានត្រឹមតែក្នុងខេត្តកំពង់ស្ពឺតែមួយនោះឡើយ។ តើខេត្តកំពង់ស្ពឺ មានវិធានការអ្វីដើម្បីដោះស្រាយជុំវិញការបង្ក្រាបករណីគ្រឿងញៀនទាំងនេះ? សួមស្តាប់នូវការពន្យល់ និងបកស្រាយរបស់លោកឧត្តមសេនីយ៍ទោស្នងការខេត្តកំពង់ស្ពឺ។ យោងតាមរបាយការណ៍ខេត្តកំពង់ស្ពឺ ដើម្បីការកាត់បន្ថយការសេពគ្រឿងញៀន អាជ្ញាធរ ក្នុងឆ្នាំ២០២២ បានដាក់ចេញនូវយុទ្ធនាការការផ្សព្វផ្សាយចំនួន៧ពាន់៦១៧លើក, ការចូលរួមចែកខិត្តបណ្ណជាង៧ម៉ឺនសន្លឹក។ ចំណែកការបង្ក្រាបមានចំនួន៤៣៨ករណី, ឃាត់មនុស្ស ២ពាន់២៥០នាក់, ដកហូតថ្នាំញៀន៦ពាន់២២២កញ្ចប់ក្នុងនោះរួមមានថ្នាំញៀនកញ្ឆាផងដែរ។