-
សហរដ្ឋអាមេរិកព្រមានចិនចំពោះផលវិបាក បើសិនហ៊ានជួយផ្តល់អាវុធដល់រុស្ស៊ី (Video Inside)

មន្ត្រីការទូតកំពូលសហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតបានជួបគ្នាក្នុងសន្និសីទសន្តិសុខ Munich ក្នុងប្រទេសអាល្លឺម៉ង់។ ជំនួបរវាងលោក Anthony Blinken និងលោកវ៉ាងយី បានផ្តោតលើបញ្ហាជម្លោះបាល់ឡុងផង, រឿងបាញ់មីស៊ីលថ្មីៗរបស់កូរ៉េខាងជើងផង និងជាពិសេសក្តីបារម្ភរបស់សហរដ្ឋអាមេរិក ខ្លាចប្រទេសចិន ផ្តល់អាវុធដល់ប្រទេសរុស្ស៊ី ខណៈសង្គ្រាមអ៊ុយក្រែន បានឈានគំរប់ខួបមួយឆ្នាំក្នុងសប្តាហ៍នេះហើយ។ លោក ម៉ារ យ៉ារិទ្ធិ រាយការណ៍
-
សម្តេចតេជោទម្លាយអាថ៌កំបាំង នៃភាពជិតស្និទ្ធរវាងសម្តេច និងប្រធានាធិបតីបារាំង (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានទម្លាយរឿងនៃភាពជិតស្និទ្ធគ្នារវាងសម្តេច និងប្រធានាធិបតីបារាំង ខណៈដែលសកម្មជនខ្មែរសញ្ជាតិបារាំងខ្លះ បាននិយាយខុសពីការពិត ជុំវិញទំនាក់ទំនងរវាងសម្តេចតេជោ និងមេដឹកនាំបារាំងលោក អេម៉ានូអែល ម៉ាក្រុង។ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២០កុម្ភៈនេះ បានថ្លែងរៀបរាប់ជុំវិញភាពខកខានកន្លងមកនៅឆ្នាំ២០២២ ដែលសម្តេចនៅមិនទាន់អាចជួបលោកម៉ាក្រុង ជាពិសេសក្នុងកិច្ចប្រជុំកំពូល G20 នៅកោះបាលី និងកិច្ចប្រជុំកំពូលAPEC នៅក្នុងប្រទេសថៃខែវិច្ឆិកា ឆ្នាំ២០២២ ដោយសារសម្តេចត្រូវបានធ្វើតេស្តមានជម្ងឺកូវីដ១៩។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាតាមពិតសម្តេច និងប្រធានាធិបតីបារាំង គឺមានភាពស្និទ្ធស្នាលរវាងគ្នា និងក៏មានលេខទូរស័ព្ទពិសេសធ្វើទំនាក់ទំនងជាមួយគ្នាថែមទៀត។ ប្រសាសន៍ទម្លាយរឿងអាថ៌កំបាំងរវាងបុគ្គលនិងបុគ្គលនេះ គឺជាការបកស្រាយមួយដែលមានសកម្មជនប្រឆាំងឈ្មោះ ស៊ន ដារ៉ា ដែលតែងតែធ្វើការផ្សាយមួលបង្កាច់នូវនយោបាយការបរទេសរបស់សម្តេចតេជោ ហ៊ុន សែន ជាពិសេសការប្រមាថលើដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសម៉ាល់ឌីវ កាលពីដើមឆ្នាំ២០២៣ ដែលឈ្មោះ ស៊ន ដារ៉ា ចាត់ទុកថាជា ប្រទេសតូច និងចោទថារាល់ការជួបជាមួយមេដឹកនាំបរទេសគឺសម្តេចតែងអង្វរករគេដើម្បីរកការជួបជាមួយដូចជាការជាមួយប្រធានាធិបតីបារាំងលោកអេម៉ានូអែលម៉ាក្រុងនោះជាដើម។ សម្តេចតេជោនៅបានថ្លែងទៀតថា ប្រធានាធិបតីបារាំងលោកអេម៉ានូអែលម៉ាក្រុងថែមទាំងបានស្នើសម្តេច ឱ្យបន្តកាន់អំណាច៣-៤ឆ្នាំថែមទៀត ដើម្បីធ្វើជាដៃគូជាមួយរូបលោកផងដែរ។
-
ខេត្តស្វាយរៀងប្រកាសជាខេត្តអស់គ្រាប់មីន (Video Inside)

ខេត្តស្វាយរៀង គឺជាខេត្តទី៨ហើយ ដែលត្រូវបានប្រកាសជាខេត្តអស់មីន។ ពិធីប្រកាសខេត្តស្វាយរៀង ជាខេត្តអស់មីននេះបានធ្វើឡើងក្រោមអធិបតភាពរបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។ ទេសរដ្ឋមន្ត្រី លី ធុជ ដែលជាអនុប្រធានអាជ្ញាធរជាតិបោសសំអាតគ្រាប់មីន បានឱ្យដឹងថា ខេត្តស្វាយរៀង ការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម បានធ្វើឡើងលើផ្ទៃដី សរុប៤១គីឡូម៉ែត្រក្រឡា ស្មើនឹង ៤១៩ចម្ការមីន។ ក្រុមប្រតិបត្តិករបានរកឃើញ និងបានកម្ទេចចោលមីនប្រឆាំងមនុស្សចំនួន ៣ពាន់៥៦៩គ្រាប់មីន, មីនប្រឆាំងរថក្រោះចំនួន ១៣២ គ្រាប់ និងសំណល់ជាតិផ្ទុះផ្សេងទៀតចំនួន ៧ម៉ឺន១ពាន់៨៤៣គ្រាប់។ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងអំណរគុណដល់បណ្តាប្រទេសជាមិត្តដៃគូអភិវឌ្ឍ អង្គការជាតិ អន្តរជាតិ និងសប្បុរសជននានា ដែលតែងតែជួយដល់រាជរដ្ឋាភិបាល និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះប្រតិបត្តិករបោសសម្អាតមីនជាតិ-អន្តរជាតិ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំមន្ត្រី បុគ្គលិករបស់អាជ្ញាធរមីនកម្ពុជា ដែលបានបំពេញការងារបោសសំអាតមីនក្នុងខេត្តស្វាយរៀងទាំងមូលទទួលបានជោគជ័យ។កម្ពុជាបានដាក់ទិសដៅបោសសំអាតគ្រាប់មីនឱ្យអស់ក្នុងឆ្នាំ២០២៥។
-
សម្តេចតេជោដាក់សំណួរដល់អង្គការក្រៅរដ្ឋាភិបាលចំនួន៤០ ដែលប្រើប្រាស់ស្តង់ដា២ (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានថ្លែងសង្ស័យការចេញសេចក្តីថ្លែងការណ៍របស់អង្គការក្រៅរដ្ឋាភិបាលចំនួន៤០ ដែលមានភាពលំអៀងនយោបាយ។ គួរបញ្ជាក់ថាអង្គការក្រៅរដ្ឋាភិបាល ចំនួន៤០ នៅថ្ងៃទី១៤កុម្ភៈ បានធ្វើលិខិតរួមគ្នាមួយថ្កោលទោសសកម្មជនបណ្តាញសង្គម ម្នាក់ឈ្មោះ ផែង វណ្ណៈ ដោយសារតែចោទថា ផែង វណ្ណៈ បានប្រើសម្តី «ប្រមាថមាក់ងាយ» លើស្ត្រីសារព័ត៌មានរបស់វីអូឌីម្នាក់ ឈ្មោះ វិច្ឆិកា។ អង្គការក្រៅរដ្ឋាភិបាលទាំង៤០នោះ បានដាក់ពាក្យដល់ក្រសួងកិច្ចការនារី, ក្រសួងវប្បធម៌, ក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីចាត់វិធានការផ្លូវច្បាប់តឹងរ៉ឺងដល់លោក ផែង វណ្ណៈ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដាក់សំណួរថា តើប្អូនថ្លៃស្រីរបស់សម្តេច, ភរិយារបស់សម្តេច សុទ្ធតែជាស្រី ដូចគ្នាទទួលបានការប្រមាថធ្ងន់ធ្ងរកន្លងមក តើអង្គការទាំងនោះ បានដាក់ពាក្យរកយុត្តិធម៌ដែរ ឬទេ? សម្តេចបានដាក់សំណួរជាបន្ថែមទៀតថាហេតុអ្វីបានជាអង្គការសារព័ត៌មានទាំង៤០នោះ ការពារតែស្ត្រីដែលបំរើកិច្ចការឱ្យក្រុមប្រឆាំង…ហើយហេតុអ្វីបានជាមិនការពារដល់ស្រី្តដែលស្ថិតក្នុងរង្វង់បំរើការរបស់រាជរដ្ឋាភិបាល? គួរបញ្ជាក់ថាក្នុងឱកាសដែលក្រុមគ្រួសារសម្តេចតេជោ ហ៊ុន សែន កំពុងកាន់ទុក្ខដល់ប្អូនថ្លៃស្រីដែលបានបាត់បង់ជីវិត, មេខ្លោងទណ្ឌិតរស់នៅក្រៅប្រទេស សម រង្ស៊ី បានសរសេរក្នុងបណ្តាញសង្គមប្រើសម្តីមួលបង្កាច់ចោទប្រកាន់លើប្អូនថ្លៃស្រី របស់សម្តេចថាជាឃាតករសម្លាប់ប្តីរបស់ខ្លួន។ ការចោទប្រកាន់ដ៏អយុត្តិធម៌នេះ មិនមានការដាក់ពាក្យជួយរកយុត្តិធម៌របស់អង្គការក្រៅរដ្ឋាភិបាលទាំង៤០អង្គការនោះឡើយ។
-
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ភាពប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលប្រឆាំងព័ត៌មានក្លែងក្លាយ (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ភាពប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលពិភពលោកបាននិងកំពុងធ្វើក្នុងពេលបច្ចុប្បន្ន។ ប្រសាសន៍បញ្ជាក់នេះ បានធ្វើក្នុងពិធីចូលរួមជាអធិបតីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្សប្រមាណជិត២ពាន់នាក់នៅព្រឹកថ្ងៃចន្ទ ទី២០ ខែកុម្ភៈ នៅមជ្ឈមណ្ឌលពិពណ៌ពាណិជ្ជកម្មជ្រោយចង្វារ។ សម្តេចបានសង្កត់ធ្ងន់ផងដែរជុំវិញការបិទវិទ្យុវីអូឌី ដែលបានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងបញ្ជាក់ថាសម្តេចនឹងមិនផ្តល់ឱកាសឱ្យវិទ្យុនេះបើកសាជាថ្មីវិញឡើយ។ សម្តេចតេជោដែលមានក្តីមេត្តាខ្លះដល់បុគ្គលិកមួយចំនួនដែលបាត់បង់ការងារដោយសារការសម្រេចចិត្តខុសរបស់មេដឹកនាំវិទ្យុ បានផ្តល់ឱកាសឱ្យបុគ្គលិកវីអូឌីអាចដាក់ពាក្យសុំរកការងារតាមបណ្តាក្រសួង របស់រាជរដ្ឋាភិបាលបាន ប៉ុន្តែក្តីមេត្តានោះ បែរជារងនូវការផ្គើនមកវិញ។ វិទ្យុវីអូឌី គឺជាវិទ្យុមួយដែលបង្កើតឡើងដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាក្រោមការដឹកនាំ របស់លោក កឹម សុខា តាំងពីឆ្នាំ២០០២។ លោក កឹម សុខា ក្នុងសម្លេងសារភាពមួយតាមការបង្ហោះវីឌីអូក្នុងឆ្នាំ២០១៧ បានថ្លែងថាការបើកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានេះ គឺជាគម្រោងការណ៍មួយ ដើម្បីធ្វើការផ្តួលរំលំការដឹកនាំរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងគម្រោងការណ៍នោះលោកបញ្ជាក់ថាគឺជាការអនុវត្តតាមការៀបចំរបស់សហរដ្ឋអាមេរិកដោយយកគម្រូតាមប្រទេសយូហ្គោស្លាវី និងស៊ើប៊ី ដែលមានការផ្តួលរំលំរបបដឹកនាំ តាមគន្លងបដិវត្តពណ៌។ សម្តេចតេជោបានថ្លែងបង្ហាញថា បើក្តីអនុគ្រោះនោះ បែរជារងនឹងសម្តីផ្គើនមិនព្រមទទួល យកការងារពីបណ្តាក្រសួងនោះវិញ សម្តេចក៏មិនបង្ខំពួកគេឱ្យទទួលដែរ។
-
ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ១៤រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ សូមផ្តោតទៅលើកិច្ចការធម្មតា ហើយសូមកុំភ្លេចគម្រោងដ៏មាន មហិច្ចតារបស់អ្នក។ ក្នុងនោះក៏សូមដាក់គំនិតរបស់អ្នកអោយបានសណ្តាប់ធ្នាប់ ហើយនាំ យកគម្រោងដែលបានចាប់ផ្តើមពីមុនមកគិត។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកមិនឲ្យ រស់នៅក្នុងភាពអវិជ្ជមាន។ ធ្វើយ៉ាងណាបំពេញការងាររបស់អ្នកអោយបានល្អ និងត្រឹមត្រូវ ពីព្រោះកិច្ចការដែលអ្នកកំពុងធ្វើនេះនឹងផ្តល់ផលសំណាងយ៉ាងប្រសើរ។ ទន្ទឹមនឹងនេះ អ្នក អាចធ្វើការទំនាក់ទំនងបានល្អ។ ក្រៅពីនេះ សូមផ្តោតទៅលើការងារ ហើយកុំធ្វើអោយមិត្ត រួមការងាររបស់អ្នកមានការភ្ញាក់ផ្អើល។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមយកចិត្តទុកដាក់នៅក្នុងការធ្វើទំនាក់ទំនង ជាមួយនឹងអាជ្ញាធរ ឬថ្នាក់លើរបស់អ្នក ពីព្រោះជម្លោះ និងការយល់ខុសតិចតួចអាចនឹង កើតឡើង។ សូមប្រើវេលានៅក្នុងថ្ងៃនេះដើម្បីធ្វើផែនការឲ្យបានល្អប្រសើរ។ ការខិតចំប្រឹង ប្រែងរបស់អ្នកនឹងផ្តល់ផលក៏រីកចម្រើននៅថ្ងៃខាងមុខនេះ។ ហោរាសាស្រ្តអាជីព ព្រមាន ប្រឆាំងនឹងសកម្មភាពប្រញាប់ប្រញាល និងហានិភ័យ។ ការសម្រេចដោយការប្រញាប់ ប្រញាលនឹងអាចធ្វើអោយអ្នកប៉ះពាល់ ឬមានភាពអវិជ្ជមានដល់កេរ្តិ៍ឈ្មោះអាជីវកម្ម។ ក្រៅ ពីនេះ លោកអ្នកនឹងទទួលបានលទ្ធភាព ព្រមទាំងគំនិតច្នៃប្រឌិតច្រើន។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។…
-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៧១៥នាក់ (Video Inside)

តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានកើនឡើងចំនួន ១៨៦ករណី បន្ថែមទៀត បើប្រៀបធៀបនឹងតួលេខឆ្លងកាលពីម្សិលមិញ។ តួលេខឆ្លងថ្មីកូវីដ១៩ នៅអាស៊ាថ្ងៃនេះមានចំនួន ៧១៥ករណី ដែលបានកើតលើប្រទេសចំនួន៧ រួមមានប្រទេសឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, ហ្វីលីពីន, កម្ពុជា និងប្រទេសមីយ៉ាន់ម៉ា ។ ម៉ាឡេស៊ី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានចំនួន ២៨១ករណី ។ តួលេខឆ្លងតិចជាងគេ គឺប្រទេសកម្ពុជា ដែលមានចំនួនអ្នកឆ្លងតែចំនួន ១ករណីប៉ុណ្ណោះ ។ ប្រទេសថៃ, សឹង្ហបុរី, ឡាវ និងប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួ លេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១៦នាក់ ដែលជាពលរដ្ឋនៃប្រទេសហ្វីលីពីន និងប្រទេសឥណ្ឌូនេស៊ី ។ គិតសរុបរួម នៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន ៥៩ម៉ឺន ២ពាន់ ៩៧២ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន…
-
២៤ម៉ោងចុងក្រោយកម្ពុជាមានអ្នកឆ្លងកូវីដ១៩ ចំនួន ១ករណី (Video Inside)

កម្ពុជាក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានអ្នកឆ្លងថ្មីកូវីដ១៩ ចំនួន១ករណីឡើងវិញ បន្ទាប់ពីអាក់ខានមិនមានការឆ្លងសោះរយៈពេល ៣ថ្ងៃជាប់ហើយ ។ យោងតាមក្រសួងសុខាភិបាល ក្នុងរយៈពេលប្រមាណជាង ៣សប្តាហ៍កន្លងមកនេះ ការឆ្លងបានថយចុះ ដែលមានតួលេខឆ្លងប្រចាំថ្ងៃមានតិចតួចប៉ុណ្ណោះ និងថ្ងៃខ្លះមិនមានការឆ្លងសោះក៏មាន ។ កម្ពុជាបានចាប់ផ្តើមចាក់ដូសជំរុញទី៦ ចាប់តាំងពីដើមខែមករា ដែលរហូតមកទល់ពេលនេះ មានពលរដ្ឋទៅចាក់បានចំនួន ២៣ម៉ឺន ៨ពាន់ ៦១៩នាក់ហើយ ។ កម្ពុជាបច្ចុប្បន្នកំពុងរៀនរស់នៅជាមួយនឹងជម្ងឺកូវីដ១៩ ខណៈដែលការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសមាន ប្រមាណជាង ៩៥ភាគរយរួចមកនេះ ។
-
ស្រុកចុងកោះសូទិន មានសាលាបឋមសិក្សារបស់ខ្លួនហើយក្នុងសម័យដឹកនាំតេជោសែន (Video Inside)

សាលាបឋមសិក្សាបណ្ឌិត ស៊ាង ប៊ុនលាង ហ៊ុនប៊ុនធឿន ចុងកោះសូទិន កសាងក្នុងតំបន់ដាច់ស្រយាលក្នុងភូមិ៩ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ ដែលសាលារៀននេះ បានជួយសម្រាលបន្ទុកជាខ្លាំងដល់កុមារ ជាច្រើនរស់នៅក្នុងជនបទ។ កម្ពុជាទើបតែក្នុងសម័យតេជោសែននេះទេ, សាលារៀនត្រូវបានបង្ខិតចូលកាន់តែកៀកពលរដ្ឋក្នុងតំបន់ជនបទ ខណៈដែលប្រទេសទាំងមូល បានទទួលសេចក្តីសុខក្សេមក្សាន្ត ក្រោមដំបូលសុខសន្តិភាព នៃនយោបាយឈ្នះឈ្នះ បំបាត់ចលនាឧទ្ទាមខ្មែរក្រហម និងសង្គ្រាមស៊ីវិលតាំងពីចុងឆ្នាំ១៩៩៨នោះមក។ អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
នៅសល់៧៧ថ្ងៃទៀត កម្ពុជានឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ជាប្រវត្តិសាស្ត្រ (Video Inside)

ការរាប់ថយក្រោយរយៈពេល១០០ថ្ងៃ បានកន្លងផុត២៣ថ្ងៃមកហើយ។ កម្ពុជានៅសល់រយៈពេល៧៧ថ្ងៃទៀតដែលនឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំលើកដំបូងនៃកីឡាស៊ីហ្គេមលើកទី៣២។ គេហទំព័ររបស់សម្តេចតេជោ ហ៊ុន សែន បានសរសេរថា «ថ្ងៃទី១៧ កុម្ភៈ ឆ្នាំ២០២៣នេះ គឺនៅសល់តែ៧៧ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ»។ មន្ត្រីរៀបចំកីឡាបានថ្លែងថានៅថ្ងៃទី២៥ មេសា ឆ្នាំ២០២៣, កម្ពុជានឹងរៀបចំទទួលភ្ញៀវបរទេសដែលនឹងមកដល់ជាបណ្តើរៗ និងនៅថ្ងៃទី២៩មេសានឹងត្រូវចាប់ផ្តើមការប្រកួតបាល់ទាត់ និងរហូតដល់ថ្ងៃទី៥ឧសភាឆ្នាំ២០២៣ នឹងមានការៀបចំពិធីប្រកាសដ៏ធំនៃការបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។ មុខកីឡាដែលនឹងត្រូវដាក់ចេញប្រកួតទាំងអស់ ក្នុងកីឡាស៊ីហ្គេម ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះ មានទាំងអស់ចំនួន៣៧ប្រភេទកីឡា។