Category: កម្មវិធីព័ត៌មាន

  • សមត្ថកិច្ចស្វែងតាមចាប់អ្នកបាញ់កាំភ្លើង៨គ្រាប់នៅតាខ្មៅ (Video Inside)

    សមត្ថកិច្ចស្វែងតាមចាប់អ្នកបាញ់កាំភ្លើង៨គ្រាប់នៅតាខ្មៅ (Video Inside)

    សមត្ថកិច្ចកំពុងស្វែងរកជនបង្កដែលបានបាញ់ចំនួន៨គ្រាប់នៅក្នុងជម្លោះវង់ផឹកស៊ីមួយកន្លែងនៅក្នុងខេត្តកណ្តាល។ ហេតុការណ៍នេះបានកើតឡើងនៅយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ នៅសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ស្នងការនគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ត្រូវបានគេដកស្រង់សម្តីដែលបានបញ្ជាក់នៅថ្ងៃនេះ ថាកម្លាំងនគរបាល បានចុះទៅដល់ទីតាំងផឹកស៊ីមួយកន្លែងដែលបង្កការផ្ទុះអាវុធ៨គ្រាប់នោះ ។ លោកបានបន្តថា កម្លាំងនគរបាលជំនាញកំពុងតែស្វែងរកចាប់មុខសញ្ញា ដោយកំពុងវិភាគ តាមរយៈវីដេអូ ដែលថតបាន។ មិនមានអ្នកណាម្នាក់បានរងគ្រោះថ្នាក់នោះទេ ប៉ុន្តែការប្រើប្រាស់អាវុធតាមទីសាធារណៈ គឺជាអំពើខុសច្បាប់ដែលសមត្ថកិច្ចកំពុងស្វែងរកមុខសញ្ញា ដើម្បីធ្វើការឃាត់ខ្លួន បញ្ជូនទៅតុលាការ ដើម្បីធ្វើការដាក់ទោសតាមច្បាប់។

  • ក្រសួងមហាផ្ទៃព្រមានប្តឹងសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបើសិនជាមិនបញ្ជូនរបាយការណ៍ហិរញ្ញវត្ថុជូនមកក្រសួង (Video Inside)

    ក្រសួងមហាផ្ទៃព្រមានប្តឹងសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបើសិនជាមិនបញ្ជូនរបាយការណ៍ហិរញ្ញវត្ថុជូនមកក្រសួង (Video Inside)

    ក្រសួងមហាផ្ទៃ បានព្រមានថានឹងប្តឹងទៅតុលាការ បើសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ មិនបញ្ជូនរបាយការណ៍ហិរញ្ញវត្ថុជូនមកក្រសួងមុនដំណាច់ខែកុម្ភៈ ឆ្នាំ២០២៣នោះទេ។ ក្រសួងមហាផ្ទៃកាលពីសប្តាហ៍មុន បានដាស់តឿនសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ត្រូវធ្វើសកម្មភាពឱ្យបានត្រឹមត្រូវតាមការកំណត់ក្នុងលក្ខន្តិកៈដែលរក្សាទុកក្នុងក្រសួងមហាផ្ទៃ ព្រមទាំងបទប្បញ្ញត្តិនៃច្បាប់ និងលិខិតបទដ្ឋានគតិយុទ្ធនានាជាធរមាន។ លិខិតនៅបានប្រាប់ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរអំពីព័ត៌មាន រាល់គណនី ដែលត្រូវបើកសម្រាប់កិច្ចប្រតិបត្តិការរបស់ខ្លួននៅធនាគារ និងផ្តល់នូវរបាយការណ៍ បូកសរុបសកម្មភាពការងារ និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២ ជូនមកក្រសួងមហាផ្ទៃឱ្យបានមុនដំណាច់ខែកុម្ភៈឆ្នាំ២០២៣ជាកំណត់។ ប៉ុន្តែប្រធានសមាគមគ្រូបង្រៀនឯករាជ្យ លោកស្រី អ៊ុក ឆាយ៉ាវី នៅជាមួយនឹងការដាស់តឿនរបស់ក្រសួងមហាផ្ទៃនោះ បែរជាបានថ្លែងចោទមកវិញថា ក្រសួងមហាផ្ទៃបានប្រើប្រាស់លេស ដើម្បីដាក់បន្ទុកគម្រាមកំហែង និងបំបិទសិទ្ធិសេរីភាពរបស់សមាគម ដែលមាននិន្នាការមិនស្របតាមរដ្ឋាភិបាលតែប៉ុណ្ណោះ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានថ្លែងនៅថ្ងៃទី៣០ ខែមករា បញ្ជាក់ថាក្រសួងមហាផ្ទៃ បានរកឃើញភាពមិនប្រក្រតីមួយចំនួន របស់សមាគមគ្រូបង្រៀនឯករាជ្យ ដែលបានអនុវត្តផ្ទុយពីច្បាប់កំណត់។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានព្រមានថា នឹងប្តឹងទៅតុលាការក្នុងករណីសមាគមគ្រូបង្រៀនឯករាជ្យមិនបញ្ជូនរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនមុនដំណាច់ខែកុម្ភៈខាងមុខនេះ មកឱ្យក្រសួងនោះទេ។

  • កម្ពុជាសម្តែងត្រៀមទៅចូលរួមក្នុងព្រឹត្តិការណ៍ឈីងហ្គេនៅសឹង្ហបុរី (Video Inside)

    កម្ពុជាសម្តែងត្រៀមទៅចូលរួមក្នុងព្រឹត្តិការណ៍ឈីងហ្គេនៅសឹង្ហបុរី (Video Inside)

    ក្រុមសិល្បៈករកម្ពុជាបានត្រៀមខ្លួន ដើម្បីការចូលរួមសម្តែងក្នុងព្រឹត្តិការណ៍ ឈីងហ្គេ នៅប្រទេសសឹង្ហបុរីនាពេលខាងនេះ។ ព្រឹត្តិការណ៍ឈីងហ្គេ គឺជាព្រឹត្តិការណ៍សម្តែងសិល្បៈ និងវប្បធម៌ចម្រុះរួមគ្នាពីបណ្តាប្រទេសនៅអាស៊ី ដែលតែងមានមួយឆ្នាំម្តងក្នុងប្រទេសសឹង្ហបុរី។ កម្មវិធីនេះ បានផ្អាករយៈពេល៣ឆ្នាំមកហើយ ដោយសារតែការឆ្លងនៃជម្ងឹកូវីដ១៩។ ឆ្នាំនេះព្រឹត្តិការណ៍ឈីងហ្គេ នឹងមកដល់ថ្ងៃទី៣ និង៤កុម្ភៈ។ តើកម្ពុជាបានត្រៀមអ្វីខ្លះ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ឈីងហ្គេនាពេលខាងមុខនេះ។

  • សេចក្តីព្រាងច្បាប់សុវត្ថិភាពចរាចរណ៍ផ្លូវគោកថ្មីត្រៀមដាក់ឆ្លងគណរដ្ឋមន្ត្រី (Video Inside)

    សេចក្តីព្រាងច្បាប់សុវត្ថិភាពចរាចរណ៍ផ្លូវគោកថ្មីត្រៀមដាក់ឆ្លងគណរដ្ឋមន្ត្រី (Video Inside)

    សេចក្តីព្រាងច្បាប់ថ្មីស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក កំពុងរង់ចាំការកែសម្រូលអក្ខរាវិរុទ្ធ នៃក្រុមអក្សរសាស្ត្រជាតិនៅមុនការដាក់ឆ្លងគណរដ្ឋមន្ត្រី ដើម្បីបញ្ជូនរកការអនុម័តពីរដ្ឋសភា។ គ្រោះថ្នាក់ចរាចរណ៍ បានធ្វើឱ្យមានមនុស្សស្លាប់ និងរបួសជារៀងរាល់ថ្ងៃដោយគិតជាមធ្យម មានមនុស្ស៥នាក់ បានស្លាប់ និងជាង១០នាក់រងរបួស។ ប៉ុន្តែរាជរដ្ឋាភិបាលកំពុងរកមធ្យោបាយ ដើម្បីជួយកាត់បន្ថយទំហំ នៃតួលេខគ្រោះថ្នាក់តាមដងផ្លូវនោះជាបន្ថែមទៀត។ រាជរដ្ឋាភិបាល បានរៀបចំសាឡើងវិញ នូវការតាក់តែងច្បាប់ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីស្របតាមភាពជឿនលឿន នៃការអភិវឌ្ឍន៍បច្ចុប្បន្ន។ សម្តេចក្រឡាហោម ស ខេង ដែលជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានធ្វើបច្ចុប្បន្នភាពនូវសេចក្តីព្រាងច្បាប់ថ្មីនោះ និងបានប្រាប់បណ្តាញសារព័ត៌មានក្នុងឱកាសដែលបានដឹកនាំកិច្ចប្រជុំបូកសរុប លទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ នាព្រឹក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសក្នុងឆ្នាំ២០២២ មានមនុស្សស្លាប់ចំនួន១ពាន់ ៧០៩ នាកបើធៀបនឹងឆ្នាំ២០២១ គឺបានកើនឡើងដល់១៤ភាគរយ…ចំណែកអ្នករងរបួសមានជាង ៤ពាន់នាក់។ សម្តេចក្រឡាហោម ស ខេង បានថ្លែងរំពឹងថាច្បាប់ថ្មីដែលកំពុងតាក់តែងនេះ នឹងជួយកាត់បន្ថយគ្រោះថ្នាក់ជីវិតមនុស្សស្លាប់ និងរបួសឱ្យកាន់តែមានតួលេខទាបទៅៗ ជាលំដាប់។ សេចក្ដីព្រាងច្បាប់ថ្មីនេះ បានតាក់តែងឡើងដោយកែសម្រួលខ្លឹមសារមាត្រាច្បាប់ចាស់ចំនួន ៤៨មាត្រា និងបន្ថែមមាត្រាថ្មីៗមួយចំនួនទៀត ដើម្បីឱ្យស្របតាមការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសលើការអភិវឌ្ឍ ផ្លូវថ្នល់ រួមដូចជាការពង្រីកផ្លូវ និងការកសាងផ្លូវល្បឿនលឿនជាដើម។ សម្ដេចក្រឡាហោមបានថ្លែងថា ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកថ្មី…

  • ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ១០កើត ខែមាឃ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ១០កើត ខែមាឃ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមរកពេលវេលាដើម្បីធ្វើទំនាក់ទំនង ជាមួយមិត្តរួមការងារ។ ជាទូទៅ លោកអ្នកអាចខិតទៅជិតនឹងការយល់ដឹងលើច្រើនចំណុច ប៉ុន្តែក៏សូមមានការប្រុងប្រយ័ត្ន រៀបចំខ្លួនជាមុនអោយបានគ្រប់ចំណុច។ ហោរាសាស្រ្តអាជីពសន្យាថាលោកអ្នកនឹងអាចទទួលបានភាពជោគជ័យគ្រប់ករណីទាំងអស់ គឺក្នុងរយៈ ពេលពេញមួយថ្ងៃតែម្តង។ លោកអ្នកនឹងមានលទ្ធភាពដើម្បីជំនះនូររាល់ឧបសគ្គចំពោះមុខ ហើយអាចធ្វើការដោះស្រាយបានដោយវិធីសាស្រ្តធម្មតាៗ។ ក្រៅពីនេះ ប្រហែលជាអ្នកត្រូវ សន្សំសំចៃពេលវេលាអោយបានល្អ កុំចាកចេញប្រសិនបើពេលមិនអំណោយផលច្រើន។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលដែលមានអំណោយផល ទៅដល់ការដោះស្រាយ ដូច្នេះសូមមានភាពរហ័សរហួន ធ្វើការសម្រេចចិត្តអោយបានសម ស្របទៅតាមពត៌មានដែលអ្នកទទួលបាន។ ក្នុងនោះ ប្រសិនបើមានការផ្តល់ជូនណាមួយ សូមទទួលយកចុះ ពីព្រោះករណីនោះនឹងធ្វើអោយអ្នកមានភាពជោគជ័យច្រើន។ ក្នុងនោះ សូមផ្តោតជាយកចិត្តទុកដាក់ទៅលើគ្រប់ចំណុចនៃកិច្ចសន្យា។ ក្នុងពេលទន្ទឹមគ្នានេះមិនគួរ ធ្វើការអោយលើសហួសហេតុពេកទេ។ លោកអ្នកមានឋាមពលច្រើនមែន តែមិនចាំបាច់ ត្រូវតែសម្រុកធ្វើការដោយមិនគិតពីការនឿយហត់ដែរ។ លើសពីនេះ លោកអ្នកអាចដោះ ស្រាយនូវរាល់ភាពលំបាកដោយងាយស្រួល។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះនឹងមានអំណោយផលបំផុតសម្រាប់ លោកអ្នកជាបុគ្គលិកកម្មករទាំងអស់។ ការខិតខំប្រឹងប្រែងរបស់អ្នកនឹងផ្តល់ជូនមកវិញនូវ…

  • ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ៩ កើត ខែមាឃ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ៩ កើត ខែមាឃ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជារយៈពេលដ៏ល្អបំផុតសម្រាប់ការបញ្ចប់ កិច្ចការធំៗនោះទេ។ សូមកំណត់ខ្លួនអ្នកដើម្បីយកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហា ហិរញ្ញវត្ថុតូចតាចទាំងពួងឲ្យបានចប់រួចរាល់ ឧទារហណ៍ដូចជាការបង់ថ្លៃនានាសម្រាប់ ជីវភាពប្រចាំថ្ងៃ។ ក្នុងពេលនេះការងាររបស់អ្នកមិនមានការប្រែប្រួលអ្វីគួរឲ្យចាប់អារម្មណ៍ នោះទេ លុះត្រាតែអ្នកត្រូវចំណាយពេលវេលាឲ្យកាន់តែច្រើននៅក្នុងការិយាល័យ ឬទីតាំង អាជីវកម្មរបស់អ្នក។ ក្រៅពីនេះ សូមលោកអ្នកព្យាយាមយល់ដឹងពីស្ថានការណ៍នៅជុំវិញ ខ្លួនមុនពេលធ្វើការសម្រេចចិត្ត។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តណែនាំថាកុំឲ្យខ្លាចក្នុងការសុបិន្ត ទោះបីជាក្នុងស្ថានភាពថ្ងៃនេះ អ្នកមិនទាន់បានទទួលភាពជោគជ័យទៅតាមអ្វីដែលអ្នកគ្រង ទុកបានសព្វគ្រប់ក្តី ក៏ការងាររបស់អ្នកក្នុងពេលនេះអាចផ្តល់នូវឳកាសល្អ និងភាពជោគជ័យដ៏ល្អប្រសើរបំផុតនៅថ្ងៃខាងមុខឆាប់ៗនេះ។  ទន្ទឹមនឹងនេះ លោកអ្នកមិនចាំបាច់ បង្ខំខ្លួនឲ្យចំណាយពេលក្នុងការិយាល័យច្រើនពេកទេ គួរចាកចេញទៅក្នុងមជ្ឍដ្ឋានខាង ក្រៅ ព្យាយាមស្វែងយល់ពីស្ថានការណ៍។ ក្រៅពីនេះ ប្រសិនបើអ្នកនឹងធ្វើកិច្ចការផ្នែកចលន ឬអចលនទ្រព្យនឹងកើតលាភយសល្អប្រសើរណាស់។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះជាពេលវេលាដែលល្អប្រសើរក្នុងការ ប្រាស្រ័យ ទាក់ទងជាមួយថ្នាក់លើ និងមិត្តរួមការងារ។ លោកអ្នកអាចចូលរួមក្នុងសកម្មភាព ជាក្រុមធ្វើការពិភាក្សាយោបល់ ឬបង្កើតកិច្ចទំនាក់ទំនងបែបធម្មតាក៏បាន ធ្វើយ៉ាងនេះអ្នក…

  • ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ៨កើត ខែមាឃ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ៨កើត ខែមាឃ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣

    ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ អាជីពរបស់អ្នកស្ថិតនៅក្នុងស្ថានភាពដ៏រស់រវើក។ អ្នកអាចបំពេញការងារដោយងាយស្រួល ហើយជោគជ័យ។ ការបណ្តាក់ទុនធំអាចធ្វើទៅ បាន ហើយការចាកចេញពីស្ថានភាពចាស់ ក៏ជាពេលវេលាសមប្រកបផងដែរ ដូច្នេះអ្នកមិន គួរបណ្តោយខ្លួនធ្វើការក្នុងបរិយាកាសដែលអ្នកមិនពេញចិត្តនោះទេ។ អ្នកក៏មិនគួរស្ថិតនៅ ក្រោមការសម្រេចចិត្តរបស់គេដែរ សូមជឿជាក់លើខ្លួនឯងឲ្យបានច្រើនជាងការស្តាប់មតិ យោបល់ទាំងឡាយដែលគ្មានមូលដ្ឋានច្បាស់លាស់។ ក្រៅពីនេះ ការចាកចេញសម្រាប់ រាល់ដំណើរចាកចេញសម្រាប់ភារកិច្ចការងារគឺនឹងទទួលបានភាពរលូនល្អប្រសើរ។ ឆ្នាំម្សាញ់ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងរបររកស៊ីជួញដូររបស់ អ្នកមានភាពកាក់កប និងរលូនណាស់។ ប្រសិនបើលោកអ្នកទទួលបានការផ្តល់ជូនសូម ព្យាយាមពិនិត្យវាយតម្លៃទៅលើការផ្តល់ជូននោះ ពីព្រោះលាភសំណាងជាច្រើនដែលទាក់ ទងនឹងផ្នែកហិរញ្ញវត្ថុកំពុងកើនឡើងខ្ពស់។ ប៉ុន្តែរាល់ការងារតូចធំក្តី សូមយកចិត្តទុកដាក់ជា ពិសេស និងព្យាយាមបំពេញការងារនោះដោយខ្លួនឯង។ ចំណែកការធ្វើទំនាក់ទំនងនានា ជាមួយមនុស្ស ក្នុងក្រុម និងដៃគូពាណិជ្ជកម្មគួរតែធ្វើឲ្យមានតុល្យភាព។ ក្រៅពីនេះ មនុស្ស ដែលអ្នកត្រូវរក្សាគំលាតគឺមនុស្សាឆ្នាំជូត។ ឆ្នាំមមែ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះជម្លោះ…

  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ១ពាន់នាក់ (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ១ពាន់នាក់ (Video Inside)

    តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានបន្តកើនឡើងចំនួន ៦៥ករណី បើប្រៀបធៀបនឹងតួលេខឆ្លងកាលពីម្សិលមិញ។ តួលេខឆ្លងថ្មី កូវីដ១៩ នៅអាស៊ាននៅថ្ងៃនេះមានចំនួន ១ពាន់ ២០៥ករណី ។ ការឆ្លងថ្ងៃនេះ បានកើតលើប្រទេសចំនួន៨ នៅអាស៊ាន រួមមានប្រទេស ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, សឹង្ហបុរី, ហ្វីលីពីន, កម្ពុជា, និងប្រទេសឡាវ ។ ប្រទេសសឹង្ហបុរី គឺជាប្រទេសដែលមានតួលេខ ឆ្លងច្រើនជាងគេ ដែលមានចំនួន ៥០៨ករណី ។ តួលេខឆ្លងតិចជាងគេ គឺប្រទេសមីយ៉ាន់ម៉ា ដែលមានចំនួនឆ្លងតែ ១ករណីប៉ុណ្ណោះ ។ ប្រទេសថៃ និងប្រទេសប្រុយណេ គឺជាប្រទេស ដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១២នាក់ ដែលកើតឡើងចំពោះតែប្រទេសចំនួន៣ប៉ុណ្ណោះ រួមមានប្រទេសហ្វីលីពីន ដែលមានអ្នកស្លាប់ ៥នាក់, ប្រទេសឥណ្ឌូនេស៊ីស្លាប់…

  • ២៤ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ មានចំនួន ២ករណី (Video Inside)

    ២៤ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ មានចំនួន ២ករណី (Video Inside)

    កម្ពុជាក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានការឆ្លងចំនួន២ករណីដែលជាករណី កើតឡើងនៅក្នុងរង្វង់សហគមន៍។ កម្ពុជាបានចាប់ផ្តើមចាក់ដូសជំរុញទី៦ ក្នុងខែមករានេះដើម្បីបង្កើនភាពស៊ាំ ក្នុងសហគមន៍ ខណៈដែលមានសេចក្តីរាយការណ៍របស់ពិភពលោកអំពីការឆ្លងនូវវីរុសបំប្លែងថ្មីម្យ៉ាងឈ្មោះ XBB ។ ពលរដ្ឋដែលបានទៅចាក់ដូសជំរុញទី៦ បានចំនួន ១០ម៉ឺន ៩៨១នាក់ ហើយ។ កម្ពុជាបច្ចុប្បន្នកំពុងរៀនរស់នៅជាមួយនឹងជម្ងឺកូវីដ១៩ ខណៈដែលការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសមានប្រមាណជាង ៩៥ភាគរយ រួចមកនេះ។

  • តើ UFO ឬថាសហោះដែលពិភពលោកបានផ្អើលតគ្នាមកនោះ ត្រូវគេរកប្រភពឃើញឬនៅ? (Video Inside)

    តើ UFO ឬថាសហោះដែលពិភពលោកបានផ្អើលតគ្នាមកនោះ ត្រូវគេរកប្រភពឃើញឬនៅ? (Video Inside)

    UFO គឺជាពាក្យពេញនៃអក្សរ Unidentified Flying Object មានន័យថាវត្ថុហោះហើរ ដែលគេមិនស្គាល់អត្តសញ្ញាណ។ ពលរដ្ឋខ្មែរជាទូទៅស្គាល់ថា «ថាសហោះ»។ រឿង «ថាសហោះ» គឺជារឿងអាថ៌កំបាំង ដែលមិនទាន់មានការបកស្រាយណាមួយច្បាស់លាស់ពីក្រុមអ្នកវិទ្យាសាស្ត្រអាចបញ្ជាក់ថា តើមានប្រភពមកពីណា និងអ្នកណាជាអ្នកបង្កើតវានោះទេ។ រឿង UFO ថាសហោះនេះ នៅតែស្ថិតក្នុងការចង់ដឹងជានិច្ចពីប្រជាជនទូទៅ ដែលថ្ងៃនេះ កម្មវិធីអប្សរាណិត សូមធ្វើសេចក្តីរាយការណ៍ខ្លះពាក់ព័ន្ធនឹងរឿង UFO ថាសហោះ ដែលមានខ្លឹមសារដូចតទៅនេះ