-
ក្រសួងមហាផ្ទៃអនុញ្ញាតការហែរធម្មយាត្រាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (Video Inside)

ក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យធ្វើការហែរធម្មយាត្រា ពីភ្នំពេញទៅខេត្តពោធិ៍សាត់ ដោយមានសមាជិកចូលរួម៥០នាក់។ ការអនុញ្ញាតនេះ បានធ្វើតាមលិខិតរបស់ក្រសួងមហាផ្ទៃថ្ងៃទី២៦មករាឆ្នាំ២០២៣តបតាមសំណើរបស់ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យលោកស្រី អ៊ុក ឆាយ៉ាវី។ យោងតាមគំរោង, ការហែរធម្មយាត្រា ដែលមនុស្សខ្លះគឺជាមនុស្សដែលមានជំនឿលើសាសនាគ្រឹស្ត នឹងគ្រោងធ្វើដំណើរចាកចេញនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ ពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តពោធិ៍សាត់ ដោយឆ្លងកាត់ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង។ ក្រសួងមហាផ្ទៃបានស្នើឱ្យប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនោះ ត្រូវធ្វើការសម្របសម្រួល និងសហការជាមួយរដ្ឋបាលរាជធានី និងខេត្តពាក់ព័ន្ធ ដើម្បីកំណត់អំពីទីតាំងជួបជុំ, តម្រាយផ្លូវធ្វើដំណើរឆ្លងកាត់ និងទីកន្លែងបញ្ចប់ការដង្ហែក្បួនធម្មយាត្រា ដើម្បីធានាបាននូវសុវត្ថិភាពចរាចរណ៍តាមដងផ្លូវ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងត្រូវគោរព និងអនុវត្តនូវវិធានសុខាភិបាល ដែលបានដាក់ចេញដោយអាជ្ញាធរមានសមត្ថកិច្ចក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងនានាផងដែរ។
-
វិចារណកថា៖ «ជោគជ័យនៃការអនុវត្តកម្មវិធី នយោបាយរបស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៦ នៃរដ្ឋសភា» (Video Inside)

ឆ្នាំ២០២៣ គឺជាឆ្នាំនៃការបោះឆ្នោតសកលសម្រាប់នីតិកាលពី៧នៃរដ្ឋសភា។ ឆ្នាំ២០២៣នេះ ក៏ជាឆ្នាំចុងក្រោយនៃការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលពី៦ នៃរដ្ឋសភាផងដែរ។ តើរយៈពេល៥ឆ្នាំកន្លងមកនេះ ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការកាច់ចង្កូតរបស់គណបក្សប្រជាជនកម្ពុជាបានទទួលលទ្ធផលអ្វីខ្លះ? អប្សរាណិតមានបទវិចារណកថាមួយក្រោមចំណងជើងថា «ជោគជ័យនៃការអនុវត្តកម្មវិធី នយោបាយរបស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៦នៃរដ្ឋសភា»
-
បញ្ជាការដ្ឋានជើងគោក, ស៊ីម៉ាក់ និងមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីនចុះហត្ថលេខាលើកិច្ចសន្យាបោសសំអាតមីន (Video Inside)

មេបញ្ជាការកងទ័ពជើងគោកលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតី ជាមួយអនុប្រធានទី១នៃអាជ្ញាធរមីន លោក លី ធុជ ក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យា ស្តីពីការបោសសម្អាតមីនគាំទ្រពី “មូលនិធិកម្ពុជា គ្មានមីន ឆ្នាំ២០២៥”។ ពិធីចុះហត្ថលេខាលើកិច្ចសន្យានេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នៅទីស្នាក់ការអាជ្ញាធរមីន។ ពិធីចុះហត្ថលេខានេះ គឺរវាងអាជ្ញាធរមីន ជាមួយនឹងបញ្ជាការដ្ឋានកងទ័ពជើងគោក, មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាស៊ីម៉ាក់, និងមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីន និងកាកសំណល់សង្រ្គាម។ មន្ត្រីរៀបចំបានថ្លែងថាគោលបំណង នៃការចុះហត្ថលេខា គឺដើម្បីធ្វើការបោសសម្អាតមីនក្នុងទំហំផ្ទៃដីសរុបប្រមាណ ១៨០លាន២៧ម៉ឺន៨ពាន់៨១៧ម៉ែត្រក្រឡា ដោយប្រើប្រាស់ថវិកាសរុបចំនួន ៣០ លានដុល្លារអាមេរិក តាមរយៈ “មូលនិធិកម្ពុជា គ្មានមីន ឆ្នាំ២០២៥” ។ យោងតាមកិច្ចសន្យា ចុះហត្ថលេខា កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ នឹងធ្វើការបោសសម្អាតលើផ្ទៃ ដីប្រមាណ៤៦លាន៨៤ម៉ឺន៣ពាន់៧៤០ ម៉ែត្រក្រឡានៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ, នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ និងនៅក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ចំណែកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីន និងកាកសំណល់សង្រ្គាម នឹងធ្វើការបោសសម្អាតមីនលើផ្ទៃដីប្រមាណ ២៧លាន១១ម៉ឺន៦រយ៩៧ ម៉ែត្រក្រឡា នៅក្នុងស្រុកស្នួល ខេត្តក្រចេះ, ស្រុកគិរីសាគរ និងស្រុកកោះកុង…
-
សម្តេចតេជោ៖ កម្ពុជាទទួលបណ្តុះបណ្តាលមីនសម្រាប់ប្រទេសលើសកលលោករួមទាំងរុស្ស៊ី (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាកម្ពុជាបើកចំហរនៅក្នុងការទទួលបណ្តុះបណ្តាលលើ វិស័យដោះមីនដល់គ្រប់ប្រទេសទាំងអស់លើសកលលោក មិនមែនមានត្រឹមតែប្រទេសអ៊ុយក្រែននោះទេ។ ប្រសាសន៍ដែលបានបញ្ជាក់នៅថ្ងៃទី២៦ មករា ឆ្នាំ២០២៣ គឺជាការបកស្រាយមួយ តបចំពោះការផ្សាយព័ត៌មានមួយរបស់ Channel Telegram ដេម៉ូក្រាហ្វីយ៉ា យូប៉ាឡា «Demografiya upala» ដែលនិយាយថាកម្ពុជាបានគាំទ្រផ្នែកយោធាដល់ប្រទេសអ៊ុយក្រែន។ ការផ្សាយរបស់កាសែតបរទេសនេះ ត្រូវគេរាយការណ៍ថាបានផ្អែកលើអ្វីដែលកម្ពុជាបានជួយ បណ្តុះបណ្តាលផ្នែកបច្ចេកទេសដោះគ្រាប់មីនដល់អ៊ុយក្រែន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថាការជួយបណ្តុះបណ្តាលរបស់កម្ពុជាលើផ្នែកដោះមីនដល់មន្ត្រីអ៊ុយក្រែនមិនមែនមានន័យថាកម្ពុជាបានគាំទ្រប្រទេសអ៊ុយក្រែនលើជំនួយផ្នែកយោធានោះឡើយ។ ក្រសួងការបរទេសកម្ពុជាក្នុងសប្តាហ៍នេះ បានស្នើឱ្យ Channel Telegram ដេម៉ូក្រាហ្វីយ៉ា យូប៉ាឡា ត្រូវកែតម្រូវព័ត៌មានរបស់ខ្លួនសាឡើងវិញ ដោយសារការផ្សាយនោះមិនត្រឹមតែមិនពិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កភាពប៉ះពាល់ដល់ឈ្មោះ នៃប្រទេសកម្ពុជា ដែលជាប្រទេសស្រឡាញ់សន្តិភាព និងដែលតែងប្រកាន់ខ្ជាប់ចំពោះគោលនយោបាយបរទេសអព្យាក្រឹត្យដូចបានចែងក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន។
-
គណបក្សប្រជាជនកម្ពុជា ត្រៀមបើកមហាសន្និបាតតំណាងទូទាំងប្រទេស (Video Inside)

គណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចត្រៀមនឹងបើក «មហាសន្និបាតតំណាងទូទាំងប្រទេស» រយៈពេល២ថ្ងៃ នៃថ្ងៃចុងសប្តាហ៍នេះ ដើម្បីធ្វើការជជែករៀបចំគោលនយោបាយសម្រាប់រយៈពេល៥ឆ្នាំ២០២៣ និង២០២៨។ «មហាសន្និបាតទូទាំងប្រទេស» នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យខាងមុខនេះ បានធ្វើឡើងសម្រាប់ត្រៀមទុកជាមុនខណៈឆ្នាំ២០២៣នេះ គឺជាឆ្នាំចុងក្រោយហើយ នៃការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលពី៦ នៃរដ្ឋសភាផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍នៅថ្ងៃទី២៦ មករា ឆ្នាំ២០២៣ ជុំវិញការត្រៀមបើកមហាសន្និបាតរយៈពេល២ថ្ងៃ។ គណបក្សប្រជាជនកម្ពុជា បានកាន់អំណាចបន្តបន្ទាប់ជាប់គ្នារយៈពេល៦អាណ្ណត្តិមកហើយ។ ក្នុងអាណ្ណត្តិទី៦នេះ បើទោះបីជាសភាពការណ៍ពិភពលោកបានប្រឈមនឹងភាពតានតឹង ដោយសារវិបត្តិនៃសង្គ្រាមអ៊ុយក្រែន, ភាពប្រឈមមុខរវាងប្រទេសមហាអំណាចដោយសារ មហិច្ឆិតាប្រជែងភូមិសាស្ត្រនយោបាយក្នុងតំបន់ និងវិបត្តិឆ្លងជម្ងឺកូវីដ១៩ក៏ដោយ, កម្ពុជា នៅតែបន្តភាពរឹងមាំរបស់ខ្លួនជាដដែល។ កម្ពុជាមុនការឈានចូលមកដល់នៃវិបត្តិឆ្លងកូវីដ-១៩ សម្រេចបានកំណើនសេដ្ឋកិច្ច ៧,៥% នៅឆ្នាំ២០១៨ និង៧,១% នៅឆ្នាំ២០១៩។
-
ក្រសួងបរិស្ថានកំណត់ថ្ងៃ៣មីនា បើក «យុទ្ធនាការអន្ទាក់សូន្យ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា» នៅខេត្តចំនួន៥ (Video Inside)

ក្រសួងបរិស្ថាន និងអង្គការដៃគូបានកំណត់យកថ្ងៃទី៣ខែមីនាក្នុង «យុទ្ធនាការអន្ទាក់សូន្យ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា» នៅខេត្តចំនួន៥ ។ ការកំណត់នេះបានធ្វើឡើង ឱកាសកិច្ចប្រជុំមួយនារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ដឹកនាំដោយរដ្ឋលេខាធិការក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា ដោយមានការចូលរួមមន្ត្រីពាក់ព័ន្ធ និងពីតំណាងអង្គការដៃគូ នានានៅក្នុងក្រសួងបរិស្ថាន។ ខេត្តទាំង៥ដែលបានកំណត់ក្នុងការធ្វើ «យុទ្ធនាការអន្ទាក់សូន្យនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា» ដំណាក់កាលទី២នោះ រួមមាន ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ ខេត្តកោះកុង ខេត្តបាត់ដំបង និងប៉ៃលិន។ យុទ្ធនាការនោះ នឹងមានរយៈពេល ៥ខែគឺចាប់ពីខែមីនា ដល់ខែកក្កដា ឆ្នាំ២០២៣។ លោក នេត្រ ភក្ត្រា បានផ្តល់បច្ចុប្បន្នភាពថា ក្នុងឆ្នាំ២០២២អន្ទាក់ចំនួន ៣ម៉ឺន៤ពាន់អន្ទាក់ ត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិកម្ពុជា ខណៈអន្ទាក់ដែលគេបានដោះក្នុងឆ្នាំ២០២១ មានចំនួនច្រើនដល់ទៅ ៦ម៉ឺន១ពាន់៦១១ អន្ទាក់ ។ លោករដ្ឋលេខាធិការក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា៖ «លទ្ធផលនេះជាសូចនាករមួយ ដែលអាចបញ្ជាក់បានអំពីហេតុប៉ះពាល់ដោយផ្ទាល់ចេញពីការអនុវត្តយុទ្ធនាការដ៏មានសារៈសំខាន់ក្នុងការផ្សព្វផ្សាយពីផលវិបាកនៃការដាក់អន្ទាក់, ការបរិភោគ និងការជួញដូរសាច់សត្វ ព្រៃដើម្បីផ្លាស់ប្តូរឥរិយាបថរបស់ប្រជាពលរដ្ឋឱ្យបញ្ឈប់ការដាក់អន្ទាក់ បញ្ឈប់ការបរិភោគ និងបញ្ឈប់ជួញដូរសត្វព្រៃ ដែលទង្វើទាំងនេះសុទ្ធសឹងជាទង្វើដែលបង្កមហន្តរាយដល់ មនុស្សនិងសត្វព្រៃគ្រប់ប្រភេទ»។ វិបត្តិអន្ទាក់មិនមែនកើតឡើងតែក្នុងប្រទេសកម្ពុជាទេ។ ផ្អែកតាមរបាយការណ៍ឆ្នាំ២០២០…
-
កីឡាស៊ីហ្គេមលើកទី៣២ នឹងមកដល់៩៩ថ្ងៃខាងមុខនេះ (Video Inside)

ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នឹងឈានមកដល់វេលា៩៩ថ្ងៃទៅមុខទៀតនេះដែលនឹង ក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកដំបូងរបស់កម្ពុជាក្នុងរយៈពេល៦៤ឆ្នាំកន្លងមកនេះ។ ស៊ីហ្គេមមានប្រភពដំបូងមកពីកីឡាឧបទ្វីបអាស៊ីអាគ្នេយ៍ South East Asian Peninsular ដែលពេលនោះរួមមានប្រទេស៦រួមទាំងកម្ពុជាផងដែរដែលជាស្ថាបនិក។ ប្រទេសទាំង៦រួម មីយ៉ាន់ម៉ា, កម្ពុជា, ឡាវ, ម៉ាឡេស៊ី, ថៃ និងវៀតណាម បានយល់ព្រមរៀបចំឱ្យមានកីឡាជាអន្តរជាតិ ក្នុងតំបន់នេះកើតឡើងក្នុងរវាង២ឆ្នាំម្តង ដោយចាប់ផ្តើមដំបូងក្នុងខែធ្នូឆ្នាំ១៩៥៩។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាបានរង់ចាំប្រមាណ៦៤ឆ្នាំមកហើយចាប់តាំងពីថ្ងៃប្រកួតដំបូងនោះមក ដែលកម្ពុជាទើបបានក្លាយជាប្រទេសនៃម្ចាស់ផ្ទះជាលើកដំបូង។ កម្ពុជាដែលជាសមាជិកអាស៊ាន ជាច្រើនដងរួចមកហើយ បានបោះបង់សិទ្ធិ ធ្វើជាម្ចាស់ផ្ទះ នៃការរៀបចំកីឡាស៊ីហ្គេមនេះ ដោយសារតែកម្ពុជាមិនទាន់មានលទ្ធភាព គ្រប់គ្រាន់នៅក្នុង ការត្រៀមរៀបចំលក្ខណៈធ្វើការប្រកួត និងម្យ៉ាងទៀតដោយសារ តែកម្ពុជាមានតម្រូវការសន្សំ ថវិកាដើម្បីផ្តោតលើការអភិវឌ្ឍន៍លើវិស័យចាំបាច់ជាបន្ទាន់ជាងនេះ បន្ទាប់ពីប្រទេសអស់ សង្គ្រាមស៊ីវិលនោះរួចមក។ យោងតាមកម្មវិធីដែលរៀបចំកីឡាស៊ីហ្គេមលើកទី៣២ ជាប្រវត្តិសាស្ត្ររបស់កម្ពុជា នឹងប្រព្រឹត្តទៅរវាងពីថ្ងៃទី៥ ខែឧសភា ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ។ បន្ទាប់ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម, កម្ពុជានឹងបន្តការប្រកូតកីឡា អាស៊ានប៉ារ៉ាហ្គេមលើកទី១២ថែមទៀតរវាង ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣។
-
សម្តេចតេជោ ហ៊ុន សែន បង្ហាញនូវមូលហេតុដែលដំណើរទៅមុខរបស់កម្ពុជា មានភាពយឺតយ៉ាវជាងប្រទេសខ្លះក្នុងតំបន់ (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាភាពរីកចំរើនយឺតរបស់កម្ពុជា បើប្រៀបធៀបនឹងប្រទេសដទៃមួយចំនួន គឺដោយសារតែកត្តាធនធានមនុស្សមានកម្រិត, ហើយការបំផ្លាញធនធានមនុស្សនៅក្នុងប្រទេសកម្ពុជានេះ បានចាប់ផ្តើមពីការធ្វើរដ្ឋប្រហារថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ ទម្លាក់អតីតព្រះប្រមុខរដ្ឋសម្តេចព្រះនរោត្តមសីហនុ។ សម្តេចតេជោបានថ្លែងនៅថ្ងៃទី២៦ មករា ឆ្នាំ២០២៣ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យវេស្ទើន បង្ហាញថាកម្ពុជា បច្ចុប្បន្នធនធានមនុស្សនៅមានកម្រិតដែលមិនទាន់អាចប្រើប្រាស់អស់លទ្ធភាពក្នុងការទាញ យកភោគទ្រព្យជាតិទាំងអស់ដែលមានក្នុងប្រទេសកម្ពុជានេះឡើយ។ សម្តេចបានបន្ទោសលើទង្វើរដ្ឋប្រហារថ្ងៃទី១៨ មករា ឆ្នាំ១៩៧០ ដែលបានធ្វើឱ្យដំណើរអភិវឌ្ឍន៍ របស់កម្ពុជាដើរយឺតជាងប្រទេសដទៃដែលគ្មានប្រវត្តិសង្គ្រាម។ សង្គ្រាមដែលផ្តើមចេញពីរដ្ឋប្រហារថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០នោះហើយ បាននាំកម្ពុជាធ្លាក់ចូលក្នុងរណ្តៅ នៃរបបកាប់សម្លាប់ខ្មែរក្រហមប៉ុលពត រយៈពេល៣ឆ្នាំ៨ខែ២០ថ្ងៃ។ ក្នុងរបបខ្មែរក្រហមប៉ុលពតនោះ, និស្សិត, បញ្ញវ័ន្ត, សាស្ត្រាចារ្យ បណ្តាអ្នករៀនសូត្រចេះដឹងខ្ពង់ខ្ពស់ គឺជាមុខសញ្ញាកម្ទេចរបស់អង្គការស្លៀកខោអាវខ្មៅ នៃរបបប៉ុលពត។ មនុស្សស្លាប់ច្រើនលាននាក់ ភាគច្រើនគឺជានិស្សិតនិងបញ្ញវ័ន្ត, អតីតមន្ត្រីរដ្ឋការនៃរបបសាធារណរដ្ឋខ្មែរលោកលន់នល់។ សម្តេចតេជោបានថ្លែងថានោះហើយគឺជាកំហុសនយោបាយដែលធ្វើឱ្យកម្ពុជាបានក្លាយជាប្រទេសដែលមានការរីកចំរើនយឺតយ៉ាវជាងគេ។ សង្គ្រាមស៊ីវិលក្នុងប្រទេសកម្ពុជារយៈពេល២៨ឆ្នាំ ត្រូវបានពន្លត់អស់ទាំងស្រុងក្រោមយុទ្ធសាស្ត្រឌីហ្វីដ នៃនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។ ធនធានមនុស្សរបស់កម្ពុជាទើបតែមានខ្លះសាឡើងវិញ បន្ទាប់ពីប្រទេសអស់សង្គ្រាមជាមួយការជម្រុញ និងកែទម្រង់លើវិស័យសិក្សាធិការ ក្រោមគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក្នុងសម័យមានសន្តិភាពពិតប្រាកដនេះទេ។
-
ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៦កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះទាំងកិច្ចការរដ្ឋការ ការងារឯកជន និងការរក ស៊ីមានភាពចម្រើនលូតលាស់ណាស់។ លោកអ្នកទទួលបានការគាំទ្រច្រើនពីមនុស្សក្បែរ ខ្លួន រួមទាំងថ្នាក់លើផងដែរ ដូច្នេះមិនមានអ្វីគួរឲ្យព្រួយបារម្ភ ឬភ័យព្រួយនឹងជំហានដែល នឹងត្រូវបោះចេញនោះទេ។ ការចំណាយដើមទុនក្នុងពេលនេះមានលំនឹងណាស់ ដូច្នេះធ្វើ យ៉ាងណាកុំឲ្យខកខានឳកាស។ ផ្ទុយទៅវិញ លោកអ្នកមិនគួរចាប់យកការងារច្រើនក្នុង ពេលតែមួយ ឬដោះស្រាយករណីក្នុងពេលតែមួយដាច់ខាត។ សូមរៀនពីរបៀបប្រើប្រាស់ ពេលវេលាប្រកបដោយប្រសិទ្ធភាព។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានហេតុផលអ្វីដែលធ្វើឲ្យអ្នកគួរព្រួយបារម្ភ ពីមុខជំនួញ ឬកិច្ចការងារជ្រុលពេកទេ។ បើទោះបីជាភាពចម្រើនលូតលាស់ដែលអ្នករំពឹង ទុកមិនទាន់អាចកើតឡើងនៅពេលនេះក្តី ក៏វាល្មមគ្រប់គ្រាន់ឲ្យអ្នករីករាយបានដែរ។ ប្រការ ដែលសំខាន់គឺលោកអ្នកនឹងមិនជួបបញ្ហារឹងស្ទះដែលធ្វើឲ្យលំបាកសោះឡើយ។ ក្រៅពីនេះ លោកអ្នកទទួលបានគំនិតដ៏មុតមាំ និងប្រកបដោយភាពច្នៃប្រឌិត ហើយមិនយូរទេគឺអ្នកនឹង អាចស្វែងរកផ្លូវចេញពីស្ថានភាពដែលលំបាក។ លើសពីនេះ ប្រសិនបើអ្នកនឹងធ្វើការសហ ការធ្វើអ្វីមួយនឹងទទួលបានផលគួរជាទីមោទន។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមកាត់បន្ថយបន្ទុកការងារឲ្យបានតិច បំផុត។…
-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៥៧៧នាក់ (Video Inside)

តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានកើនឡើងចំនួន ១៣ករណី បើប្រៀបធៀបនឹងតួលេខឆ្លងកាលពីម្សិលមិញ ។ តួលេខឆ្លងកូវីដ១៩ នៅអាស៊ាន បើទោះបីជាថ្ងៃនេះ បានកើនច្រើនជាងម្សិលមិញបន្តិចមែន ប៉ុន្តែក្នុងរយៈពេល ២ថ្ងៃចុងក្រោយនេះ បានធ្លាក់ចុះច្រើនគួរឲ្យកត់សម្គាល់ ។ តួលេខឆ្លងប្រចាំថ្ងៃអាស៊ានមុននេះ ធ្លាប់តែស្ថិតនៅចំនួន ៤ខ្ទង់ ពេលនេះបានមកនៅត្រឹមតែ ៣ខ្ទង់ប៉ុណ្ណោះ ។ តួលេខឆ្លងថ្មីកូវីដ១៩ នៅអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួនតែ ៥៧៧ ករណីប៉ុណ្ណោះ ។ ការឆ្លងថ្ងៃនេះ បានកើតលើប្រទេសចំនួន៨ នៅអាស៊ាន រួមមានប្រទេស ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, សឹង្ហបុរី, ហ្វីលីពីន, កម្ពុជា និងប្រទេសឡាវ ។ ប្រទេសឥណ្ឌូនេស៊ី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានចំនួន ២១៨ ករណី ។ តួលេខឆ្លងតិចជាងគេ គឺប្រទេសកម្ពុជា ដែលមានចំនួនឆ្លងតែ ២ករណីប៉ុណ្ណោះ ។ ប្រទេសថៃ និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង…