Category: កម្មវិធីព័ត៌មាន

  • រដ្ឋមន្ត្រីប្រតិភូថ្លែងរំពឹងថា កម្ពុជានឹងអាចចេញពីបញ្ជីប្រផេះរបស់អង្គការ FATF នៅខែមីនា ឬមិថុនា ឆ្នាំ២០២៣​ (Video Inside)

    រដ្ឋមន្ត្រីប្រតិភូថ្លែងរំពឹងថា កម្ពុជានឹងអាចចេញពីបញ្ជីប្រផេះរបស់អង្គការ FATF នៅខែមីនា ឬមិថុនា ឆ្នាំ២០២៣​ (Video Inside)

    ដំណើរការសេដ្ឋកិច្ចរបស់កម្ពុជានឹងរំពឹងកាន់តែល្អប្រសើរថែមទៀត បើសិនជាឈ្មោះរបស់ប្រទេសកម្ពុជានឹងត្រូវដកចេញពីបញ្ជីប្រផេះ នៃអង្គការហិរញ្ញវត្ថុអន្តរជាតិ FATF។ រដ្ឋមន្ត្រីប្រតិភូលោក វង្សី វិស្សុត ដែលជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានថ្លែងនៅថ្ងៃនេះថា នៅពេលកម្ពុជាចាកចេញពីបញ្ជីប្រផេះ មកជាបញ្ជីសវិញនោះ, កម្ពុជានឹង អាចដោះនូវរបាំងផ្នែកហិរញ្ញវត្ថុ ក្នុងការទាក់ទាញវិនិយោគ និងពាណិជ្ជកម្មពីបរទេស មកកាន់កម្ពុជា។ កម្ពុជាត្រូវក្រុមការងារហិរញ្ញវត្ថុអន្តរជាតិ FATF បានដាក់ជាប្រទេសនៃបញ្ជីប្រផេះជាលើក ទី២ក្នុងឆ្នាំ២០១៩។ អង្គការហិរញ្ញវត្ថុអន្តរជាតិ FATF បានស្នើកម្ពុជាត្រូវធ្វើបង្ក្រាប អំពើជួញដូរមនុស្សខុសច្បាប់ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ ដើម្បីការនាំប្រទេសកម្ពុជាចេញរួចផុតពីបញ្ជីប្រផេះនេះ។ យ៉ាងហោចមានផែនការសកម្មភាពចំនួន១៤ចំណុចដែលអង្គការ FATF បានជំរុញកម្ពុជាក្នុងការអនុវត្ត ដើម្បីការនាំកម្ពុជាចាកចេញពីបញ្ជីប្រផេះនេះ។ លោក វង្សី វិស្សុត បានថ្លែងថារាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងលើការងារប្រឆាំងការសម្អាតប្រាក់ ដើម្បីការនាំប្រទេសចេញពីបញ្ជីប្រផេះ នៃក្រុមការងារហិរញ្ញវត្ថុ FATF។ លោកបានថ្លែងរំពឹងថាកម្ពុជាសង្ឃឹមនឹងអាចជម្រះខ្លួនចេញពីបញ្ជីប្រផេះរបស់អង្គការ FATF នេះ នៅក្នុងខែមីនា ឬខែមិថុនាឆ្នាំ២០២៣នេះ។

  • ស្នងការនគរបាលរាជធានីទទួលជួបមេប៉ូលីសម៉ាឡេស៊ីទទួលបន្ទុកបទល្មើសព្រហ្មទណ្ឌ (Video Inside)

    ស្នងការនគរបាលរាជធានីទទួលជួបមេប៉ូលីសម៉ាឡេស៊ីទទួលបន្ទុកបទល្មើសព្រហ្មទណ្ឌ (Video Inside)

    ស្នងការនគរបាលរាជធានីលោកឧត្តមសេនីយ៍ឯក ស ថេត បានទទួលជួបពិភាក្សាជាមួយនឹង មេប៉ូលីសម៉ាឡេស៊ីទទួលបន្ទុកបទល្មើសព្រហ្មទណ្ឌពាក់ព័ន្ធករណីការបង្ក្រាបជួញដូរមនុស្ស ខុសច្បាប់។ កម្ពុជាបានធ្វើយុទ្ធនាការស្វែងរក និងជួយសង្គ្រោះមនុស្សដោយសារការជួញដូរ មនុស្សខុសច្បាប់ចាប់តាំងពីថ្ងៃទីខែសីហា ឆ្នាំ២០២២។ ក្រុមទុច្ចរិតដែលមានប្រភពមកពីក្រៅប្រទេស បានសហការជាមួយនឹងបក្ខពួកក្នុងប្រទេសកម្ពុជា បង្កនូវអំពើចាប់បង្ខាំងមនុស្ស ក្រោមរូបភាពល្បួងមកធ្វើការក្នុងប្រទេសកម្ពុជាដោយសន្យាឱ្យកម្រៃពលកម្មច្រើនក្នុងនោះ រួមមានទាំងប្រទេសម៉ាឡេស៊ីផងដែរ។ អប្សរាណិតរាយការណ៍

  • អគ្គស្នងការដ្ឋាននគរបាលជាតិបញ្ជាក់ការត្រៀមកម្លាំងជាង២ម៉ឺននាក់ (Video Inside)

    អគ្គស្នងការដ្ឋាននគរបាលជាតិបញ្ជាក់ការត្រៀមកម្លាំងជាង២ម៉ឺននាក់ (Video Inside)

    អគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា គេត្រៀមកងកម្លាំងសមត្ថកិច្ចជាង២ម៉ឺននាក់ ក្នុងការពង្រាយ ដើម្បីការពាររក្សាសុវត្ថិភាពក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមខែឧសភា និងខែមិថុនា។ អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មការសន្ដិសុខ និងសណ្ដាប់ធ្នាប់ នៃគណៈកម្មាធិការជាតិអូឡាំពិក នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន នៅក្នុងកិច្ចប្រជុំនារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ បានលើកឡើងនូវផែនការដាក់ពង្រាយកម្លាំងថែរក្សាសន្តិសុខនេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយមួយរបស់ថ្នាក់ដឹកនាំបញ្ជាកងកម្លាំង។ នាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនាពេលខាងមុខនេះ គឺស្ថិតក្នុងគោលបំណងចំនួន២។ គោលបំណងទីមួយ ត្រូវធានាដាច់ខាត សុវត្ថិភាព និងសន្ដិសុខទាំងស្រុងនៅពេលប្រារព្ធពិធីប្រកួតកីឡាស៊ីហ្គេម និងកីឡា អាស៊ានប៉ារ៉ាហ្គេម ទាំងពេលមុន និងក្រោយការប្រកួត។ និងគោលបំណងទីពីរ ការលើកកិត្យានុភាព របស់ប្រទេសកម្ពុជា នៅលើឆាកអន្ដរជាតិ។

  • កម្ពុជាចាប់ផ្តើមរាប់ថយក្រោយ១០០ថ្ងៃការប្រកួតកីឡាស៊ីហ្គេម (Video Inside)

    កម្ពុជាចាប់ផ្តើមរាប់ថយក្រោយ១០០ថ្ងៃការប្រកួតកីឡាស៊ីហ្គេម (Video Inside)

    កម្ពុជាបានចាប់ផ្តើមរាប់ថយក្រោយរយៈពេល១០០ថ្ងៃ នៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ហើយ។ ការចាប់ផ្តើមរាប់ថយក្រោយ១០០ថ្ងៃនេះ បានធ្វើឡើងនៅថ្ងៃទី២៥ មករា ឆ្នាំ២០២៣ ទន្ទឹមនឹងមានកិច្ចប្រជុំរបស់នាយបេសកកម្មស៊ីហ្គេម។ រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក វ៉ាត់ ចំរើន ដែលជានាយបេសកកម្មរបស់កម្ពុជាផងដែរនោះ បានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃដែលមានការរាប់ថយក្រោយរយៈពេល១០០ថ្ងៃនេះ។ (សម្លេង វ៉ាត់ ចំរើន) នៅថ្ងៃទី២៥ មករា ដដែលនេះផងដែរ, នៅពហុកីឡដ្ឋានជាតិមរតកតេជោ ពិធីរាប់ចាប់ផ្តើមរាប់ ថយក្រោយរយៈពេល១០០ថ្ងៃ នៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ បានប្រព្រឹត្តទៅក្រោម អធិបតីភាពរបស់សម្តេចពិជ័យសេនា ទៀ បាញ់។ (សម្លេងសម្ដេច ទៀ បាញ់)

  • លោក វង្សី វិស្សុត​ ច្រានចោលជុំវិញការចោទប្រកាន់ថាកម្ពុជាជំពាក់បំណុលបរទេសវណ្ឌក (Video Inside)

    លោក វង្សី វិស្សុត​ ច្រានចោលជុំវិញការចោទប្រកាន់ថាកម្ពុជាជំពាក់បំណុលបរទេសវណ្ឌក (Video Inside)

    ការចោទប្រកាន់ដែលនិយាយថាកម្ពុជាបានជាប់បំណុលបរទេសខ្លាំងនោះ បានជំរុញឱ្យរដ្ឋមន្ត្រីប្រតិភូ លោក វង្សី វិស្សុត ដែលជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានច្រានចោល និងបញ្ជាក់ថាបំណុលសាធារណរបស់ប្រទេសកម្ពុជា មានទំហំតិចជាងគេ នៅអាស៊ានបន្ទាប់ពីប្រទេសប្រុយណេ។ មន្ត្រីសេដ្ឋកិច្ចជាតិបានថ្លែងថាទំហំអនុបាតគោល ដែលកម្ពុជាកម្រិតក្នុងបំណុលដែលមិនអាចខ្ចីបានគេ គឺក្នុងកម្រិតអនុបាតគោល៤០ភាគរយ ប្រៀបធៀបនឹង GDP, ប៉ុន្តែកម្រិតអនុបាតគោលបច្ចុប្បន្នរបស់កម្ពុជា មិនទាន់ដល់កម្រិតថ្នាក់ខ្ពស់ ដែលរារាំងកម្ពុជាបានឡើយ។ នេះជាប្រសាសន៍ឆ្លើយតបរបស់លោក វង្សី វិស្សុត នៅថ្ងៃទី២៥ មករា ឆ្នាំ២០២៣ បញ្ជាក់ជុំវិញការចោទប្រកាន់របស់ការផ្សាយមួយចំនួនដែលនិយាយថា កម្ពុជាបានជាប់បំណុលបរទេសវណ្ឌក។ មន្ត្រីសេដ្ឋកិច្ចបានថ្លែងគិតត្រឹមបំណាច់ឆ្នាំ២០២២ កម្ពុជាមានបំណុលសាធារណៈចំនួន៩ ពាន់៩៧២ពាន់៥៩លានដុល្លារ ក្នុងនោះបំណុលក្រៅប្រទេស៩ពាន់៩៥៥ពាន់០៨លានដុល្លារ និងបំណុលក្នុងស្រុកតាមរយៈការលក់មូលបត្របំណុលមានជិត ២០លានដុល្លារ។

  • កម្ពុជាបន្ទាបការព្យាករណ៍លើកំណើនសេដ្ឋកិច្ចឆ្នាំ២០២៣ (Video Inside)

    កម្ពុជាបន្ទាបការព្យាករណ៍លើកំណើនសេដ្ឋកិច្ចឆ្នាំ២០២៣ (Video Inside)

    កម្ពុជាបានបន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ខ្លួនពី ៦.៦ភាគរយ មកនៅត្រឹម ៥.៦ភាគរយសម្រាប់ឆ្នាំ២០២៣។ ការព្យាករណ៍នេះ បានធ្វើឡើងដោយរដ្ឋមន្រ្តីប្រតិភូលោក វង្សី វិស្សុត ដែលជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ លោក វង្សី វិស្សុត ក្នុងវេទិកាសាធារណៈស្តីពីគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការ គ្រប់គ្រងឆ្នាំ២០២៣ នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នៅសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ បានបញ្ជាក់ថា ទោះជាមានការបន្ទាបការព្យាករណ៍នេះក្តី វានៅតែជាតួលេខដ៏ល្អសម្រាប់ សេដ្ឋកិច្ចកម្ពុជា និងជាតួលេខប្រហាក់ប្រហែលនឹងការវាយតម្លៃរបស់ស្ថាប័នអន្ដរជាតិធំៗផងដែរ។ លោកបានបន្តថា «កំណើនសេដ្ឋកិច្ចឆ្នាំ២០២៣នេះ ធៀបនឹងឆ្នាំ២០២២ មានការ កើនឡើងបន្ដិច ដោយសារតែការងើបឡើង នៃវិស័យកសិកម្ម ក្នុងកំណើន១.១ភាគរយ ខណៈឆ្នាំ២០២២មាន០.៧ភាគរយ, ផលិតផលកម្មន្ដសាលមិនមែនកាត់ដេរ រំពឹងមានកំណើន ៥.៥ភាគរយ ប៉ុន្ដែជាក្ដីសង្ឃឹមខ្លាំងគឺការកើនឡើង នៃវិស័យទេសចរណ៍ ដោយសារប្រទេស ជាប់កម្ពុជាមានវៀតណាម និងថៃ… វិស័យទេសចរណ៍ក្នុងប្រទេសទាំងពីរក្បែរខាងកើនឡើងខ្លាំង ។ លោកបញ្ជាក់ថាបើប្រទេសទាំង២នោះកើនឡើងលើវិស័យទេសចរណ៍ កម្ពុជាក៏មានការកើនឡើងដូចគ្នា។

  • វិនិយោគិនបារាំងចាប់អារម្មណ៍លើការបណ្តាក់ទុនផ្នែកកសាងហេដ្ឋារចនាសម្ព័ន្ធ

    វិនិយោគិនបារាំងចាប់អារម្មណ៍លើការបណ្តាក់ទុនផ្នែកកសាងហេដ្ឋារចនាសម្ព័ន្ធ

    ក្រុមវិនិយោគិនបារាំងបានចាប់អារម្មណ៍លើការបណ្តាក់ទុនផ្នែកកសាងហេដ្ឋារចនាសម្ព័ន្ធ ខណៈដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់គោលនយោបាយទាក់ទាញការធ្វើវិនិយោគនៅក្នុងប្រទេសកម្ពុជា។ ក្រុមវិនិយោគិនបារាំងក្នុងឱកាសជួបពិភាក្សាការងារជាមួយ នឹងប្រមុខរាជរដ្ឋាភិបាល នៅវិមានសន្តិភាពថ្ងៃទី២៥ មករា ឆ្នាំ២០២៣ បានថ្លែងថាគេសម្រេចធ្វើការជាមួយកម្ពុជាវិនិយោគលើវិស័យរថភ្លើងល្បឿនលឿន, ការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវគោក, វិស័យសំណង់ថាមពល និងវិស័យដទៃទៀត។ អប្សរាណិតរាយការណ៍

  • ក្រសួងការបរទេសបដិសេធការផ្សាយរបស់ Channel Telegram ដេម៉ូក្រាហ្វីយ៉ា យូប៉ាឡា​ (Video Inside)

    ក្រសួងការបរទេសបដិសេធការផ្សាយរបស់ Channel Telegram ដេម៉ូក្រាហ្វីយ៉ា យូប៉ាឡា​ (Video Inside)

    ក្រសួងការបរទេសកម្ពុជា បានបដិសេធការផ្សាយព័ត៌មានមួយរបស់ Channel Telegram ដេម៉ូក្រាហ្វីយ៉ា យូប៉ាឡា «Demografiya upala» ដែលនិយាយថាកម្ពុជាបានគាំទ្រផ្នែកយោធា ដល់ប្រទេសអ៊ុយក្រែន។ សេចក្តីបដិសេធនេះបានធ្វើឡើងបន្ទាប់ពីការផ្សាយព័ត៌មានបរទេសនេះ បានធ្វើបច្ចុប្បន្នភាពផ្សាយជាមួយការបង្ហាញផែនទីពិភពលោកបង្ហាញថា តើមានប្រទេសណាខ្លះដែលគាំទ្រយោធាដល់អ៊ុយក្រែន និងមានប្រទេសណាខ្លះដែលគាំទ្រយោធាដល់រុស្ស៊ី។ ប៉ុន្តែក្នុងការផ្សាយនោះ, Channel Telegram ដេម៉ូក្រាហ្វីយ៉ា យូប៉ាឡា បានដាក់ប្រទេសកម្ពុជា គឺស្ថិតក្នុងចំណោមប្រទេសដែលគាំទ្រអ៊ុយក្រែនផ្នែកយោធា។ ការផ្សាយរបស់កាសែតបរទេសនេះ ត្រូវគេរាយការណ៍ថាបានផ្អែកលើអ្វី ដែលកម្ពុជាបាន ជួយបណ្តុះបណ្តាលផ្នែកបច្ចេកទេសដោះគ្រាប់មីនដល់អ៊ុយក្រែន។ កម្ពុជាបានទាត់ចោលការចោទប្រកាន់ទាំងនោះ និងបញ្ជាក់ទៅវិញថាការជួយបណ្តុះបណ្តាលនេះ គឺផ្អែកលើកត្តាមនុស្សធម៌។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជាថ្ងៃទី២៤ មករា ឆ្នាំ២០២៣ បានសរសេរថា «ការសម្រេចចិត្តផ្ដល់ជំនួយផ្នែកបណ្ដុះបណ្ដាលបច្ចេកទេស ដោះគ្រាប់មីនដល់អ្នកដោះមីនមកពីប្រទេសអ៊ុយក្រែន នៅក្នុងប្រទេសកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការ JICA គឺធ្វើឡើងដោយផ្អែកលើគោលការណ៍មនុស្សធម៌សុទ្ធសាធ ដូចគ្នាទៅនឹងបេសកកម្ម រក្សាសន្តិភាពនានារបស់កម្ពុជានៅក្នុងតំបន់អាហ្វ្រិក និងមជ្ឈិមបូព៌ា ក្រោមឆត្រអង្គការសហប្រជាជាតិ»។ ក្រសួងការបរទេសកម្ពុជាបានស្នើឱ្យ Channel Telegram ដេម៉ូក្រាហ្វីយ៉ា យូប៉ាឡា ត្រូវកែតម្រូវព័ត៌មានរបស់ខ្លួនសាឡើងវិញ ដោយសារការផ្សាយនោះមិនត្រឹមតែមិនពិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កភាពប៉ះពាល់ដល់ឈ្មោះ នៃប្រទេសកម្ពុជាដែលជាប្រទេសស្រឡាញ់សន្តិភាព និងដែលតែងប្រកាន់ខ្ជាប់ចំពោះគោលនយោបាយបរទេសអព្យាក្រឹត្យដូចបានចែងក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន។

  • កម្ពុជា និងបារាំងកសាងស្តូប «រូបពីរ» សាឡើងវិញ (Video Inside)

    កម្ពុជា និងបារាំងកសាងស្តូប «រូបពីរ» សាឡើងវិញ (Video Inside)

    ស្តូប «រូបពីរ» ដែលរំលឹកដល់អតីតយុទ្ធជនកម្ពុជា និងបារាំង ដែលបានធ្វើសង្គ្រាមរួមគ្នាក្នុងអតីតកាលសង្គ្រាមលោកលើកទី១ ត្រូវបានបុកគ្រឹះកសាងឡើងវិញ បន្ទាប់ពីស្តូប «រូបពីរ» ចាស់ត្រូវបានបំផ្លាញដោយរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម។ ការបុកគ្រឹះសាងសង់ថ្ងៃទី២៥ មករា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមជាអធិបតីដោយឧបនាយករដ្ឋមន្ត្រីលោក ជា សុផារ៉ា និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មក្រៅប្រទេសបារាំងលោកអូលីវីយ៉េ បិច។ អប្សរាណិតរាយការណ៍

  • រដ្ឋមន្ត្រីបារាំងប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជាលើវិស័យវប្បធម៌ និងការអភិវឌ្ឍន៍ (Video Inside)

    រដ្ឋមន្ត្រីបារាំងប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជាលើវិស័យវប្បធម៌ និងការអភិវឌ្ឍន៍ (Video Inside)

    រដ្ឋមន្ត្រីបារាំងផ្នែកក្រសួងពាណិជ្ជកម្មក្រៅប្រទេស លោកអូលីវីយ៉េ បិច Olivier Becht បានអញ្ជើញជួបសម្តែងការគួរសមចំពោះសម្តេចនាយករដ្ឋមន្ត្រីកម្ពុជា និងបានប្តេជ្ញាថានឹងពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជាលើវិស័យវប្បធម៌ និងការអភិវឌ្ឍន៍។ លោករដ្ឋមន្ត្រីបារាំង អូលីវីយ៉េ បានធ្វើទស្សនកិច្ច២ថ្ងៃក្នុងប្រទេសកម្ពុជារវាងពីថ្ងៃទី២៤ដល់២៥ មករា ឆ្នាំ២០២៣។ អប្សរាណិតរាយការណ៍