Category: កម្មវិធីព័ត៌មាន

  • ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៤កើត ខែមាឃ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៤កើត ខែមាឃ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានការគោរពកោត ក្រែង និងទំនុកបម្រុងច្រើនក្នុងចំណោមមនុស្សដែលកំពុងធ្វើការងាររួមគ្នា។ លទ្ធប្រសើរៗ នឹងកើតឡើងបន្ថែមទៀត។ ក្នុងនោះអាជីពរបស់អ្នកធានាថានឹងស្គាល់តែភាពជោគជ័យ។ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី វាទាមទារការចូលរួមយ៉ាងសកម្មពីលោកអ្នកដោយផ្ទាល់ គឺការ ជឿជាក់លើខ្លួនឯងក្នុងកំរិតខ្ពស់។ ក្នុងនោះការលះបង់ដែលស្ថិតក្រោមការពិចារណាវែង ឆ្ងាយក៏នឹងជាកត្តាដ៏ចាំបាច់បំផុតផងដែរ។ លើសពីនេះ លោកអ្នកនឹងអាចដោះស្រាយបញ្ហា កន្លងមកបានដោយងាយស្រួល។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកនឹងទទួលបានផ្លែផ្កាល្អប្រសើរ ណាស់។ លោកអ្នកមានមនុស្សជួយជ្រោមជ្រែងច្រើន ដូច្នេះផលលំបាកមិនគួរព្រួយបារម្ភ ច្រើនពេកទេ។ អ្វីៗនឹងអាចដោះស្រាយបានដោយងាយ ជាងអ្វីដែលអ្នកព្រួយបារម្ភឆ្ងាយ ណាស់ ដូច្នេះសូមមានសេរីភាពក្នុងការគិតពិចារណា និងធ្វើសកម្មភាពដែលខ្លួនបាន គិតគូរ។ ប៉ុន្តែសូមកុំធ្វើអ្វីឲ្យហួសពីលទ្ធភាពរបស់ខ្លួន និងគួរមានការគោរពកោតក្រែងចំពោះ មនុស្សដែលនៅក្នុងក្រុម។ ក្រៅពីនេះ ប្រហែលជាអ្នកនឹងទទួលបានដំណឹងល្អទាក់ទងនឹង ទំនាក់ទំនងផ្ទាល់ខ្លួនផងដែរ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដែលមានអំណោយ ផលបំផុតសម្រាប់ការពិភាក្សា ការចរចា និងការបង្ហាញគោលគំនិត។ លោកអ្នកនឹងអាច…

  • ៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៤ពាន់នាក់ (Video Inside)

    ៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៤ពាន់នាក់ (Video Inside)

    តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ៧២ម៉ោងចុងក្រោយនេះ បានបន្តថយចុះចំនួន ៣ពាន់ ៥០២ករណី ដែលថយចុះជិតពាក់កណ្តាល បើប្រៀបធៀបនឹងតួលេខឆ្លងសរុបរយៈពេល៣ថ្ងៃដូចគ្នាកាលពីសប្តាហ៍មុន ។ តួលេខឆ្លងថ្មីកូវីដ១៩ នៅអាស៊ានរយៈ ពេលបីថ្ងៃមកនេះ មានចំនួន ៤ពាន់ ២៥៩ករណី ។ ប្រទេសម៉ាឡេស៊ី គឺជាប្រទេសដែលមាន តួលេខឆ្លងច្រើនជាងគេ ដែលមានចំនួន ៨៨៧ករណី។ តួលេខឆ្លងតិចជាងគេគឺប្រទេសឡាវ ដែលមានចំនួនអ្នកឆ្លងតែ ៣ករណីប៉ុណ្ណោះ ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានចំនួន ៨៨នាក់ ក្នុងនោះប្រទេសហ្វីលីពីន មានមនុស្សស្លាប់ចំនួន ៤០នាក់ ដែលជាតួលេខស្លាប់ច្រើនជាងគេ ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន ៥៦ម៉ឺន ៦ពាន់ ៥៧២ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៥ពាន់ ៦៧៤នាក់ ។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៧៣លានករណី, និងការស្លាប់មានជាង ៦លាន ៧៤ម៉ឺននាក់ ៕

  • ៧២ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ មានចំនួន ៤ករណី (Video Inside)

    ៧២ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ មានចំនួន ៤ករណី (Video Inside)

    ការឆ្លងថ្មីកូវីដ១៩ ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ បានថយចុះចំនួន ១ករណី បើប្រៀបធៀបនឹងតួលេខឆ្លង ៧២ម៉ោងដូចគ្នាកាលពីសប្តាហ៍មុន ។ យោងតាមក្រសួងសុខាភិបាលតួលេខឆ្លងថ្មី នៃ៧២ម៉ោងចុងក្រោយ មានចំនួនតែ ៤ករណីប៉ុណ្ណោះ ដោយកាលពីថ្ងៃសៅរ៍ការឆ្លងមានចំនួន ៣ករណី, ថ្ងៃអាទិត្យមាន ០ករណី និងនៅថ្ងៃច័ន្ទនេះ មានការឆ្លងថ្មីចំនួន ១ករណី ។ តួលេខឆ្លងថ្មីទាំង ៤ករណី នាវេលា ៧២ម៉ោងចុងក្រោយនេះ គឺកើតឡើងក្នុងរង្វង់សហគមន៍ទាំងអស់ ។ កម្ពុជាបានចាប់ផ្តើមចាក់ដូសជំរុញទី៦ តាំងពីដើមខែមករាដែលរហូតមកទល់ពេលនេះ មានពលរដ្ឋទៅចាក់បានចំនួន៥ម៉ឺន ៣ពាន់ ៧១៦នាក់ហើយ ខណៈពិភពលោកកំពុងប្រុងប្រយ័ត្ន នូវវីរុសបំបែ្លងថ្មីម្យ៉ាងឈ្មោះ XBB ។ វីរុសនេះ នៅមិនទាន់មានសេចក្តីរាយការណ៍អំពីការឆ្លងចូលមកដល់ប្រទេសកម្ពុជានៅឡើយទេ។ កម្ពុជាបច្ចុប្បន្នកំពុងរៀនរស់នៅជាមួយនឹងជម្ងឺកូវីដ១៩ ខណៈដែលការចាក់វ៉ាក់សាំងដូសមូល ដ្ឋានទូទាំងប្រទេសមានប្រមាណជាង ៩៥ភាគរយ រួចមកនេះ។

  • ក្រសួងការពារជាតិចេញសេចក្តីថ្លែងការណ៍ថ្កោលទោស សុគន្ធារៈ ឡុង (Video Inside)

    ក្រសួងការពារជាតិចេញសេចក្តីថ្លែងការណ៍ថ្កោលទោស សុគន្ធារៈ ឡុង (Video Inside)

    ក្រសួងការពារជាតិ បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃច័ន្ទ ទី២៣ មករា ឆ្នាំ២០២៣ ថ្កោលទោសឈ្មោះ សុគន្ធារៈ ឡុង «ដែលបានក្លែងបន្លំឯកសណ្ឋានយោធា និងឋានន្តរស័ក្តិនាយទាហានជាន់ខ្ពស់កម្ពុជា ហើយចេញវីដេអូប្រមាថ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំដទៃទៀត»។ លិខិតរបស់ក្រសួងការពារជាតិចោទថា «ទង្វើរបស់បុគ្គលពាលរូបនេះ តាមរយៈការញុះញង់, ការគ្រោងឯកសណ្ឋានយោធាដោយខុសច្បាប់, ការធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ និងសេចក្ដីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទ គឺជាអំពើល្មើសច្បាប់ដ៏ធ្ងន់ធ្ងរបំផុតមិនអាចលើកលែងបាន»។ សេចក្តីថ្លែងការណ៍ដដែលបានសរសេរថា «ក្រសួងការពារជាតិ សូមប្រកាសប្រឆាំងដាច់ខាត ចំពោះជនណា ដែលព្យាយាមធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទ និងសូមប្ដេជ្ញាការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងសុខសន្តិភាពប្រទេសកម្ពុជា ដោយមិនឱ្យជនណាមួយ មករំលោភបំពានបានឡើយ»។ សេចក្តីថ្លែងការណ៍ដដែលបានអំពាវនាវកុំឱ្យចែកចាយបន្ត នូវវីដេអូរបស់បុគ្គលពាលក្រៅសង្គមរូបនេះ និងបានអំពាវនាវដល់ស្ថាប័នមានសមត្ថកិច្ច ចាត់វិធានការ ដើម្បីផ្ដន្ទាទោសជននោះតាមផ្លូវច្បាប់។

  • លោក ហ៊ុន ម៉ានី អំពាវនាវសមត្ថកិច្ចចាត់វិធានការលើអ្នកក្លែងបន្លំជាឧត្តមសេនីយ៍ឯកកង យោធពលខេមរភូមិន្ទ និងការប្រើសម្តីវាយប្រហារលើបងប្រុស (Video Inside)

    លោក ហ៊ុន ម៉ានី អំពាវនាវសមត្ថកិច្ចចាត់វិធានការលើអ្នកក្លែងបន្លំជាឧត្តមសេនីយ៍ឯកកង យោធពលខេមរភូមិន្ទ និងការប្រើសម្តីវាយប្រហារលើបងប្រុស (Video Inside)

    ការក្លែងអត្តសញ្ញាណបន្លំជានាយទាហានថ្នាក់ឧត្តមសេនីយ៍ឯក ជាមួយការប្រើប្រាស់ពាក្យ សម្តីប្រមាថវាយប្រហារមកលើបណ្ឌិត ហ៊ុន ម៉ាណែត បានជំរុញឱ្យតំណាងយុវជនកម្ពុជា អំពាវនាវអាជ្ញាមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់។ ឈ្មោះ សុគន្ធារៈ ឡុង ដែលគេស្គាល់ថាជាមនុស្សរបស់ទណ្ឌិត សម រង្ស៊ី ក្នុងសម្លៀកបំពាក់គ្រងបន្លំជាឧត្តមសេនីយ៍ឯក នៃកងយោធពលខេមរភូមិន្ទ បានបង្ហោះវីដេអូមួយតាមបណ្តាញសង្គម ប្រើប្រាស់ពាក្យសម្តីវាយប្រហារដាក់មកលើលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងនិយាយប្រមាថដល់ក្រុមគ្រួសារសម្តេចតេជោ ហ៊ុន សែន។ សម្តីប្រមាថ និងមានចរឹតបង្កភាពពិសពុលនេះ គឺជាផ្នែកមួយ នៃនយោបាយទុច្ចរឹតរបស់ សម រង្ស៊ី និងបក្ខពួក ដែលព្យាយាមញុះញង់ចង់បង្កភាពចលាចល និងអសន្តិសុខដល់ប្រទេសកម្ពុជា ដែលទើបបានទទួលសន្តិភាពរយៈពេល២៥ឆ្នាំ កន្លងមកនេះ ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន។ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី ដែលត្រូវជាប្អូនប្រុសរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងតាមបណ្តាញសង្គមថា សម្តីរបស់បុគ្គល សុគន្ធារៈ ឡុង បានបង្កប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងកិត្តិយសដល់បងប្រុសរបស់លោកដែលជាអគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក។ ឈ្មោះ សុគន្ធារៈ ឡុង ដែលប្រើសម្តីប្រមាថបង្កភាពពិសពុលនយោបាយនេះ គឺពីមុនជាអតីតសង្ឃខ្មែរ…

  • សម្តេចតេជោ ហ៊ុន សែន ដាស់តឿនពលរដ្ឋត្រូវបន្តថែរក្សាសន្តិភាព (Video Inside)

    សម្តេចតេជោ ហ៊ុន សែន ដាស់តឿនពលរដ្ឋត្រូវបន្តថែរក្សាសន្តិភាព (Video Inside)

    សម្តេចតេជោ ហ៊ុន សែន បានរំលឹកដាស់តឿនពលរដ្ឋជុំវិញការថែរក្សាសន្តិភាព ដោយមិនត្រូវឱ្យរបូតធ្លាក់ចូលក្នុងសង្គ្រាមវិញបានឡើយ។ ការដាស់តឿននៅក្នុងថ្ងៃទី២៣ មករា ឆ្នាំ២០២៣នេះ បានធ្វើឡើងទន្ទឹមនឹងក្រុមធ្វើនយោបាយប្រឆាំង កំពុងរកវិធីផ្តួលរំលំរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នៃស្ថាបនិកសន្តិភាពរបស់កម្ពុជា។ សម្តេចតេជោបានថ្លែងថា ក្រុមធ្វើនយោបាយប្រឆាំងតែងតែរិះគន់ជាប់ជានិច្ច ដល់នយោបាយដឹកនាំប្រទេស និងរាល់ការធ្វើសកម្មភាពរបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាល។ កម្ពុជាចាប់តាំងពីចុងឆ្នាំ១៩៩៨ ដែលរំលត់ភ្លើងសង្គ្រាមក្នុងប្រទេសបានទាំងស្រុងក្រោម យុទ្ធសាស្ត្រឌីហ្វីដ នៃនយោបាយឈ្នះឈ្នះនោះមក គឺការចាប់ផ្តើមអភិវឌ្ឍន៍ប្រទេសក្រោម សន្តិភាពពិតប្រាកដ ទើបមានរយៈពេល២៥ឆ្នាំនេះទេ។ ក្នុងរយៈពេលធ្វើដំណើរ២៥ឆ្នាំមកនេះ មេខ្លោងក្រុមឧទ្ទាម និងបក្ខពួកដែលរស់នៅក្រៅស្រុក បានព្យាយាមរកវិធីផ្តួលរំលំស្ថាបនិកសន្តិភាពរបស់កម្ពុជា រាល់គ្រប់ល្បិចកលទុច្ចរិត ប៉ុន្តែនៅតែពួកគេមិនអាចផ្តួលរំលំបានឡើយ ។ នៅក្នុងការរៀបចំបោះឆ្នោតសកលថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៣ខាងមុខនេះទៀត, សម្តេចតេជោ ហ៊ុន សែន នៃស្ថាបនិកសន្តិភាពរបស់កម្ពុជា នឹងបន្តឈរឈ្មោះបោះឆ្នោតជានាយករដ្ឋមន្ត្រីខ្មែរអាណ្ណត្តិថ្មីថែមទៀត ដែលការឈរឈ្មោះរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវគេរំពឹងថា គឺជាការបញ្ចប់ភាពស្រមើស្រមៃរបស់ក្រុមឧទ្ទាម និងបក្ខពួកដែលចង់នាំកម្ពុជាពីសន្តិភាពធ្លាក់ចូលក្នុងសង្គ្រាមសាជាថ្មីឡើងវិញនោះ។

  • តម្លៃប្រេងសាំងកើនឡើង (Video Inside)

    តម្លៃប្រេងសាំងកើនឡើង (Video Inside)

    តម្លៃប្រេងសាំង បានកើនឡើងមកវិញ សម្រាប់ការលក់ក្នុងរយៈពេល១០ថ្ងៃ ខាងមុខនេះ ។ យោងតាមក្រសួងពាណិជ្ជកម្ម តម្លៃប្រេងឥន្ធនៈ សម្រាប់ការលក់ រវាងពីថ្ងៃទី២១ ខែមករា រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ គឺប្រេងសាំងធម្មតាមានតម្លៃចំនួន៤ពាន់៤០០រៀល ក្នុង១លីត្រដែលតម្លៃនេះ មានការកើនឡើងចំនួន២០០ រៀល ក្នុងមួយលីត្រ បើធៀបទៅការ លក់រយៈពេល១០ថ្ងៃមុន..ចំណែកប្រេងម៉ាស៊ូតវិញ គឺមានតម្លៃចំនួន ៤ពាន់៦០០ រៀលក្នុង ១លីត្រ កើនឡើងចំនួន២០០រៀល បើធៀបទៅនឹងការលក់រយៈ ពេល១០ថ្ងៃមុន។ តម្លៃប្រេងស៊ុបពែ័រ មិនបានកំណត់ក្នុងតារាងក្រសួងពាណិជ្ជកម្មនោះទេ ប៉ុន្តែតម្លៃលក់ តែងតែខ្ពស់ជាងតម្លៃប្រេងសាំងធម្មតា។ នៅថ្ងៃនេះប្រេងសាំងស៊ុបពែ័រតាមស្ថានីយ៍ខ្លះគឺមានតម្លៃ ចំនួន៥ពាន់រៀល និងកន្លែងខ្លះទៀតគឺមានតម្លៃចំនួន៥ពាន់៥០រៀល ក្នុងមួយលីត្រ ។ សូមជម្រាបថា រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ ជួយខាតយ៉ាងហោច ៦ចុច៥សេន ក្នុងមួយលីត្រ ដើម្បីជាការទប់ស្កាត់តម្លៃប្រេង ក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។

  • អគ្គលេខាធិការអង្គការណាតូថ្លែងថា វិធីដែលបញ្ចប់សង្គ្រាមមានតែមួយគត់ គឺពូទីនត្រូវតែចាញ់ក្នុងសង្គ្រាម (Video Inside)

    អគ្គលេខាធិការអង្គការណាតូថ្លែងថា វិធីដែលបញ្ចប់សង្គ្រាមមានតែមួយគត់ គឺពូទីនត្រូវតែចាញ់ក្នុងសង្គ្រាម (Video Inside)

    អគ្គលេខាធិការអង្គការណាតូលោក Jens Stolenberg បានថ្លែងថាវិធីតែមួយគត់ក្នុងការពន្លត់សង្គ្រាមក្នុងអ៊ុយក្រែនបាន គឺត្រូវធ្វើឱ្យមេដឹកនាំរុស្ស៊ីលោក វ្លាឌីមៀរ ពូទីន ចាញ់សង្គ្រាម។ ក្នុងកិច្ចពិភាក្សាមួយនៅវេទិកាសេដ្ឋកិច្ចពិភពលោកនៅក្រុងដាវ៉ូស នៃប្រទេសស្វីស កាលពីសប្តាហ៍មុន ប្រធានាធិបតីប៉ូឡូញលោក អង់ដ្រ៍ហ្សិច ឌូដា Andrzej Duda បានថ្លែងបារម្ភថា សង្គ្រាមនឹងកាន់តែកាចសាហាវថែមទៀតក្នុងពេលខាងមុខនេះ។ លោកបានជម្រុញឱ្យសហគមន៍អន្តរជាតិត្រូវបន្តជួយផ្តល់ជំនួយយោធា និងសេដ្ឋកិច្ចដល់អ៊ុយក្រែន ដើម្បីការយកឈ្នះលើរុស្ស៊ី។ វិមានក្រឹមឡាំងបានថ្លែងថាទោះបីជាប្រទេសលោកខាងលិចជួយជំនួយយោធា ទាំងនោះដល់អ៊ុយក្រែនក៏ដោយ វាមិនអាចផ្លាស់ប្តូររូបភាពលើសមរភូមិប្រយុទ្ធបាននោះទេ។ លោក ម៉ារ យ៉ារិទ្ធិ រាយការណ៍

  • គជបទទួលពាក្យបណ្តឹង៦៧ ក្រោយបិទបញ្ចប់ការប្តឹងតវ៉ា (Video Inside)

    គជបទទួលពាក្យបណ្តឹង៦៧ ក្រោយបិទបញ្ចប់ការប្តឹងតវ៉ា (Video Inside)

    គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបិទបញ្ចប់ការប្តឹងតវ៉ា នៃបញ្ជីឈ្មោះបោះឆ្នោត រយៈពេល១០ដំបូង ជាមួយការទទួលបានពាក្យបណ្តឹងចំនួន៦៧បណ្តឹង។ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា បានបញ្ជាក់ថាថ្ងៃទី២៣ មករានេះ គ.ជ.ប បិទបញ្ចប់ការប្តឹងតវ៉ានៃបញ្ជីឈ្មោះបោះឆ្នោតដំបូង។ លោកបន្តថា ក្នុងចំណោមពាក្យបណ្តឹង៦៧នោះ រួមមាន៦៣បណ្តឹង គឺជាបណ្តឹងតវ៉ា, និង ៤បណ្តឹងគឺជា បណ្តឹងជំទាស់ដែលភាគច្រើនពាក់ព័ន្ធនឹងការស្នើកែតម្រូវទិន្នន័យ ដូចជាលេខអត្តសញ្ញាណ បណ្ណជាដើម។ យោងតាមរបាយការណ៍របស់គ.ជ.ប ចំនួនអ្នកចុះឈ្មោះបោះឆ្នោតក្នុងបញ្ជី ដែលនឹងត្រូវប្រើសម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ មានជាង៩ លាន៧សែននាក់ ខណៈអ្នកដែលនឹងត្រូវលុប ឈ្មោះចេញ ពីបញ្ជីមានចំនួនជិត២៨ម៉ឺននាក់៕

  • ផ្ទុះមីនតោននៅព្រះវិហារ, របួសធ្ងន់លើយុវជនម្នាក់ (Video Inside)

    ផ្ទុះមីនតោននៅព្រះវិហារ, របួសធ្ងន់លើយុវជនម្នាក់ (Video Inside)

    មីនតោនមួយគ្រាប់បានផ្ទុះនៅក្នុងខេត្តព្រះវិហារ ដោយបណ្តាលឱ្យយុវជនអាយុ២០ឆ្នាំម្នាក់ ដែលកំពុងភ្ជួរដីចំការ បានរងរបួសធ្ងន់។ ខេត្តព្រះវិហារដែលជាប់នឹងព្រំដែនថៃ គឺជាខេត្តដែលមានសេសសល់គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះច្រើនជាងគេបំផុត បន្សល់ទុកពីអតីតកាលសង្គ្រាមស៊ីវិល។ យុវជនឈ្មោះ សៀក គឹមហុង អាយុ ២០ឆ្នាំ និងត្រាក់ទ័រដែលបានភ្ជូរដីប៉ះចំមីនតោន ត្រូវបានគេថតបង្ហោះរូបដែលរងគ្រោះថ្នាក់នេះ តាមបណ្តាញសង្គមនៅថ្ងៃទី២៣ មករា ឆ្នាំ២០២៣នេះ។ ហេតុការណ៍នេះ បានកើតឡើងនៅក្នុងភូមិសែនរុងរឿង៥ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារវេលាម៉ោងជិត៨យប់ ថ្ងៃទី២២ មករា ឆ្នាំ២០២៣។ កម្ពុជាមានគំរោងបោសសំអាត គ្រាប់មីនឱ្យអស់ទាំងស្រុងនៅក្នុងឆ្នាំ២០២៥ ខណៈទំហំផ្ទៃដី ត្រូវបោសសំអាតគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះនៅមានប្រមាណ៦០០គីឡូម៉ែត្រក្រឡាថែមទៀត។ យុវជនរងរបួស សៀក គឹមហុង គឺជាមនុស្សចុងក្រោយម្នាក់ដែលរងរបួសនឹងការផ្ទុះ ដោយសារគ្រាប់មីនតោន។ យោងតាមទិន្នន័យរបស់អាជ្ញាធរមីន ក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ មានប្រជាជនរងគ្រោះ សរុបចំនួន៦ម៉ឺន៥ពាន់ និង៤នាក់ ក្នុងនោះចំនួនមនុស្សស្លាប់ មាន ១ម៉ឺន ៩ពាន់៨១៨ នាក់ ដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ។