Category: កម្មវិធីព័ត៌មាន

  • កម្ពុជាត្រៀមរាប់ថយក្រោយ១០០ថ្ងៃ នៃការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ (Video Inside)

    កម្ពុជាត្រៀមរាប់ថយក្រោយ១០០ថ្ងៃ នៃការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ (Video Inside)

    កម្ពុជាត្រៀមការរាប់ថយក្រោយរយៈពេល១០០ថ្ងៃ នៃការប្រកួតកីឡាស៊ីហ្គេមដែលកម្ពុជា ត្រៀមនឹងធ្វើជាម្ចាស់ផ្ទះលើកដំបូងដែលនឹងប្រព្រឹត្តទៅក្នុងខែឧសភា ឆ្នាំ២០២៣។ យោងតាមកម្មវិធីបន្ទាប់ពីកីឡាស៊ីហ្គេម កម្ពុជានឹងបន្តការរៀបចំប្រកួតកីឡាប៉ារ៉ាហ្គេមសម្រាប់ជនពិការអាស៊ានថែមទៀតនឹងធ្វើនៅក្នុងខែមិថុនា។ ខណៈដែលថ្ងៃចាប់ផ្តើមរាប់ នឹងមកដល់ ២ខាងថ្ងៃខាងមុខទៀតនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍រំលឹកថែមទៀតនូវ ការត្រៀមរៀបចំរាប់ថយក្រោយសម្រាប់ព្រឹត្តិការណ៍នោះ។ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមដែលនឹងមកដល់ច្រើនខែទៅមុខទៀតនេះ គឺជាលើកដំបូងហើយ ក្នុងរយៈពេល៦០ឆ្នាំចុងក្រោយមកនេះ។ កម្ពុជាដែលជាសមាជិកអាស៊ាន បានបោះបង់សិទ្ធិធ្វើជាម្ចាស់ផ្ទះការរៀបចំនេះប៉ុន្មានដងរួចមកហើយ ដោយសារតែកម្ពុជាមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ នៅក្នុងការត្រៀមរៀបចំលក្ខណៈធ្វើការប្រកួតនោះឡើយ។ ម្យ៉ាងទៀតដោយសារតែកម្ពុជាមានតម្រូវការសន្សំថវិកា ដើម្បីផ្តោតលើការអភិវឌ្ឍន៍លើវិស័យចាំបាច់ជាបន្ទាន់ជាងនេះ បន្ទាប់ពីប្រទេសអស់សង្គ្រាមស៊ីវិលនោះរួចមក។ សម្តេចបានថ្លែងរំលឹកថាមានការរិះគន់ ដាក់លើសម្តេចជាខ្លាំងដោយសារតែពេលនោះកម្ពុជាមិនអាចរៀបចំធ្វើកីឡាស៊ីហ្គេមពីមុន នោះបាន។ យោងតាមកម្មវិធីដែលរៀបចំកីឡាស៊ីហ្គេមលើកទី៣២ ជាប្រវត្តិសាស្ត្ររបស់កម្ពុជា នឹងប្រព្រឹត្តទៅរវាងពីថ្ងៃទី៥ ខែឧសភា ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ បន្ទាប់ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម, កម្ពុជានឹងបន្តការប្រកូតកីឡា អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ថែមទៀតរវាង ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣។

  • រាជរដ្ឋាភិបាលបញ្ចេញគម្រោងជួយសិស្សក្រីក្ររៀននៅមហាវិទ្យាល័យ (Video Inside)

    រាជរដ្ឋាភិបាលបញ្ចេញគម្រោងជួយសិស្សក្រីក្ររៀននៅមហាវិទ្យាល័យ (Video Inside)

    សម្តេចតេជោបានថ្លែងថារាជរដ្ឋាភិបាលមានគម្រោងក្នុងការជួយសិស្សក្រីក្រនៅមហាវិទ្យាល័យឱ្យទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈជំនាញ នឹងថែមទាំងទទួលបានការជួយពីរដ្ឋនូវ ការឧបត្ថម្ភប្រាក់បន្ថែមទៀត ដើម្បីជួយឱ្យសិស្សនោះ ក្លាយជាទំពាំងស្នងឫស្សី។ បច្ចុប្បន្នតួលេខ នៃគ្រួសារដែលក្រីក្រ និងងាយរងគ្រោះទូទាំងប្រទេសមានចំនួន១លាន៥សែននាក់។ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេស នៃកម្ពុជា នៅថ្ងៃទី២៣ មករា ឆ្នាំ២០២៣បានថ្លែងថាគំរោងនេះ កំពុងស្ថិតក្នុងការពិចារណា និងអាចត្រូវដាក់ឱ្យអនុម័តនាពេលខាងមុខ។ កម្ពុជាទើបតែក្នុងសម័យតេជោសន្តិភាពនេះទេ ដែលមានគោលនយោបាយដាក់ចេញជា បន្តបន្ទាប់ ដើម្បីជួយជីវភាពពលរដ្ឋក្រីក្រដ៏ដូចជាការជម្រុញដុសខាត់ធនធានមនុស្សដើម្បីការ ដើរទាន់សម័យបច្ចេកវិទ្យាឧស្សាហកម្មក្នុងយុគសម័យបច្ចុប្បន្ន។ កម្ពុជាក្នុងសម័យដែលប្រទេសជាតិធ្លាក់ក្នុងភ្លើងសង្គ្រាម ជាពិសេសក្នុងអតីតកាលរបបដឹកនាំ ខ្មែរក្រហមប៉ុលពត, និស្សិត បញ្ញវ័ន្ត សាស្ត្រាចារ្យ និងបណ្តាអ្នកចេះដឹងនានា ត្រូវបានក្រុមខ្មែរក្រហមធ្វើទុក្ខបុកម្នេញ ចាប់យកទៅដាក់គុក បង្ខំធ្វើពលកម្មបង្អត់អាហារបណ្តាលឱ្យស្លាប់អស់ជាច្រើន។ ក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩, កម្ពុជាបានក្លាយជាប្រទេសឱនថយជាងគេ លើពិភពលោកដោយសារតែកង្វះធនធានមនុស្ស។ ប៉ុន្តែក្នុងសម័យដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលធ្វើឱ្យប្រទេសមានសន្តិភាពអស់សង្គ្រាមស៊ីវិលពិតប្រាកដចាប់តាំងពីចុង ឆ្នាំ១៩៩៨នោះមក, កម្ពុជាបានមានឱកាសកសាងវិស័យសិក្សាធិការអប់រំរបស់ខ្លួនសាឡើងវិញ ដែលបច្ចុប្បន្ននេះ មានសាលារៀននៅទូទាំងប្រទេសសរុបជាង១ម៉ឺន៤ពាន់សាលា រាប់ចាប់ពីមត្តេយ្យសិក្សាដល់ថ្នាក់វិទ្យាល័យ។ សាលារដ្ឋមានចំនួន១ម៉ឺន៣ពាន់៣០០ សាលា ។ គ្រឹះស្ថានបណ្តុះបណ្តាលថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា ដែលរួមមានសាកលវិទ្យាល័យ និងវិទ្យាស្ថានមានចំនួន ១២៥សាលា ក្នុងនោះរដ្ឋមានចំនួន៤៨។

  • ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ៣កើត ខែមាឃ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ៣កើត ខែមាឃ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់ចុះហត្ថលេខា លើកិច្ចសន្យាសំខាន់ៗនោះទេ។ សូមផ្អាកកិច្ចការទាំងនោះក្នុងរយៈពេលនេះសិន បន្ទាប់មក យកពេលដែលមានធ្វើការវាយតម្លៃទៅលើស្ថានភាពទាំងអស់ដែលកើតឡើង និងដែលអាច កើតឡើង។ បើទោះបីជាស្ថានភាពតម្រូវអោយអ្នកមានការប្រុងប្រយ័ត្នយ៉ាងណាក្តី ហោរា សាស្រ្តអាជីពសន្យាថាលោកអ្នកនឹងអាចទទួលបានផលសម្រេចទៅតាមបំណងប្រសិនបើ អ្នកអាចយកឈ្នះឧបសគ្គទាំងអស់ដោយប្រើប្រាស់វិធីសាស្រ្តធម្មតាៗ។ ក្រៅពីនេះ លោក អ្នកទទួលបានភាពរហ័សរហួន និងមានវិន័យល្អក្នុងការអនុវត្តការងារស្ថិតក្រោមបន្ទុក។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃស្រុតចុះ។ ក្នុងថ្ងៃនេះសូមព្យាយាមចូលទៅកៀកនឹងបញ្ហាអោយសោះ ពិសេសជាមួយនឹងចៅហ្វាយរបស់អ្នកតែម្តង ហេតុនេះសូមរក្សាគំលាត ហើយមិនចាំបាច់ ត្រូវមានមតិរិះគន់ណាមួយនោះទេ។ ផ្ទុយពីនេះ ចំពោះមិត្តរួមការងារគឺអ្នកអាចធ្វើការប្រា ស្រ័យទាក់ទងសួរនាំបានដោយសេរី។ ជាទូទៅថ្ងៃនេះល្អប្រសើរសម្រាប់ការធ្វើទំនាក់ទំនង ក្នុងក្រៅ ប៉ុន្តែមិនមែនសម្រាប់អាជ្ញាធររបស់លោកអ្នកនោះទេ។ ហោរាសាស្រ្តអាជីពណែនាំ លោកអ្នកមិនអោយធ្វើការហួសម៉ោង។ សក្កានុពលការងាររបស់អ្នកមានកំរិតខ្ពស់ ប៉ុន្តែសូម សន្សំសំចៃពេលវេលាសិន ហើយរងចាំធ្វើការងារសំខាន់ៗនៅថ្ងៃខាងក្រោយ។   ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តអាជីពព្រមានសកម្មភាពរបស់អ្នកនឹង អាចបង្ករគ្រោះថ្នាក់ដល់បុព្វហេតុការងារ។ ហេតុនេះសូមធ្វើការសម្រេចចិត្តដោយផ្អែកទៅ លើហេតុផល…

  • ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ១កើត ខែបុស្ស ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ១កើត ខែបុស្ស ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាថ្ងៃដែលល្អប្រសើរបំផុតសម្រាប់ដោះ ស្រាយបញ្ហាផ្សេងៗ។ ទាំងការគ្រប់គ្រង ទាំងមិត្តរួមការងារ និងដៃគូរបស់អ្នក សុទ្ធតែអាច ជឿទុកចិត្តបានទាំងអស់។ ក្នុងនោះ សូមកុំមានការព្រួយបារម្ភចំពោះការងារ ឬការបណ្តាក់ ទុននោះឡើយ ពីព្រោះភាពជោគជ័យគឺស្ថិតនៅលើផ្លូវរបស់អ្នក។ ប៉ុន្តែស្របពេលនៃភាព វិជ្ជមាននេះចូរគិតគូរអំពីសកម្មភាពរបស់អ្នក ជាមួយនឹងភាពខ្ជិលច្រអូស ពីព្រោះវាអាចនឹង ធ្វើអោយអ្នកឈោងចាប់មិនបាននូវអ្វីដែលអ្នកត្រូវការនោះទេ។ ក្រៅពីនេះ លោកអ្នកមាន គំនិតយោបល់សមហេតុផលណាស់ ក្នុងការចូលរួមការងារជាក្រុម និងធ្វើជាអ្នកដឹកនាំ។   ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជារយៈពេលល្អប្រសើរសម្រាប់ធ្វើ កិច្ចព្រមព្រៀង។ ក្នុងនោះក៏សូមចូលរួមក្នុងការងារដោយលះបង់ពេលវេលា និងកំលាំង កាយចិត្តបំពេញការងារទាំងឡាយរបស់អ្នកដោយសមហេតុផល។ ក្នុងនោះ ហោរាសាស្ត្រ ផ្តល់អនុសាសន៍អោយអ្នកប្រុងប្រយ័ត្នចំពោះសំណើអាជីវកម្មនានា។ ជាទូទៅលោកអ្នកអាច នឹងយកឈ្នះនូវស្ថានភាពលំបាកផ្សេងៗ ប៉ុន្តែប្រហែលជាមិនទាន់ដល់ពេលអោយអ្នក បន្ធូរ បន្ថយសកម្មភាព ឬអបអរសាទរនៅពេលនេះនោះទេ។ សូមបង្កើនកិច្ចទំនាក់ទំនងជាមួយ ថា្នក់លើ ជៀសវាងកម្ចីអោយបានទាំងស្រុង។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា…

  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ១ពាន់នាក់ (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ១ពាន់នាក់ (Video Inside)

    តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានថយចុះមកវិញចំនួន ១០២ករណី បើប្រៀបធៀបនឹងតួលេខឆ្លងកាលពីម្សិលមិញ។ តួលេខឆ្លងថ្មី កូវីដ១៩ នៅអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១ពាន់ ៤៦៤ករណី ។ ការឆ្លងថ្ងៃនេះ បានកើតលើប្រទេសចំនួន៨ នៅអាស៊ាន រួមមានប្រទេស ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, សឹង្ហបុរី, ហ្វីលីពីន, ឡាវ និងប្រទេសកម្ពុជា។ ប្រទេសសឹង្ហបុរី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានចំនួន ៤០៧ករណី ។ តួលេខឆ្លងតិចជាងគេ គឺប្រទេសឡាវ ដែលមានចំនួនឆ្លងតែ ១ករណីប៉ុណ្ណោះ ។ ប្រទេសថៃ និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៣៤នាក់ ក្នុងនោះប្រទេសឥណ្ឌូនេស៊ី មានមនុស្សស្លាប់ចំនួន ១៩នាក់ ដែលជាតួលេខស្លាប់ច្រើនជាងគេ ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន…

  • ២៤ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ មានចំនួន ៤ករណី (Video Inside)

    ២៤ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ មានចំនួន ៤ករណី (Video Inside)

    ការឆ្លងថ្មីកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៤ករណី ដែលបានកើនឡើងចំនួន ១ករណី បើប្រៀបធៀបនឹងការឆ្លងកាលពីម្សិលមិញ។ យោងតាមក្រសួងសុខាភិបាល ការឆ្លងថ្មី ៤ករណីថ្ងៃនេះ គឺបានកើតឡើងក្នុងរង្វង់សហគមន៍ទាំងអស់។ កម្ពុជាបាន ចាប់ផ្តើមចាក់ដូសជំរុញទី៦ កាលពីខែមករា កន្លងមក ដែលរហូតមកទល់ពេលនេះ មានពលរដ្ឋទៅចាក់បានចំនួន ៣ម៉ឺន ៩ពាន់ ៧៥៧នាក់ហើយ ខណៈពិភពលោកកំពុងប្រុងប្រយ័ត្ន នូវវីរុសបំបែ្លងថ្មីម្យ៉ាងឈ្មោះ XBB ។ កម្ពុជាបច្ចុប្បន្នកំពុងរៀនរស់នៅជាមួយនឹងជម្ងឺកូវីដ១៩ ខណៈដែលការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេស មានប្រមាណជាង ៩៥ភាគរយ រួចមកនេះ។

  • តុលាការបដិសេធការស្នើនៅក្រៅឃុំរបស់នាង ឈឹម ស៊ីថរ (Video Inside)

    តុលាការបដិសេធការស្នើនៅក្រៅឃុំរបស់នាង ឈឹម ស៊ីថរ (Video Inside)

    តុលាការបានបដិសេដនៅថ្ងៃទី១៩មករានេះជុំវិញសំណើសុំនៅក្រៅឃុំរបស់អតីតប្រធានសហជីពក្រុមហ៊ុនណាហ្គាវើល នាង ឈឹម ស៊ីថរ ។ ឈ្មោះ ឈឹម ស៊ីថរ ដែលជាមេដឹកនាំ កម្មករធ្វើបាតុកម្មខុសច្បាប់នៅកាស៊ីណូណាហ្គា ត្រូវបានតុលាការចាប់ខ្លួនកាលពីខែមករា ឆ្នាំ២០២២ ប៉ុន្តែក្រោយជាប់ឃុំរយៈពេលប្រមាណ២ខែ ក៏ត្រូវបានដោះលែងក្នុងស្ថានភាពឱ្យនៅក្រៅឃុំបណ្តោះអាសន្ន និងគ្មានការអនុញ្ញាតឱ្យធ្វើដំណើរចាកចេញក្រៅប្រទេសឡើយ។ ប៉ុន្តែ ឈ្មោះ ឈឹម ស៊ីថរ បានធ្វើដំណើរទៅប្រទេសអូស្ត្រាលី, និងពេលវិលត្រឡប់មកវិញបាន មួយថ្ងៃ ក៏ត្រូវបានអាជ្ញាធរចាប់ខ្លួន។ សមត្ថកិច្ចបញ្ជាក់ថាការចាប់ខ្លួនស្ត្រីឈ្មោះ ឈឹម ស៊ីថរ នេះ គឺដោយសារតែនាងមិនគោរពតាមដីការ របស់តុលាការដែលដាក់ឱ្យនាងស្ថិតនៅក្រៅ ឃុំក្រោមការត្រួតពិនិត្យរបស់តុលាការ និងហាមការចាកចេញទៅក្រៅប្រទេស។

  • មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងហ្វីលីពីនចុះហត្ថលេខាតាមប្រព័ន្ធវីដេអូ (Video Inside)

    មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងហ្វីលីពីនចុះហត្ថលេខាតាមប្រព័ន្ធវីដេអូ (Video Inside)

    មេបញ្ជាការកងទ័ពជើងគោក នៃប្រទេសកម្ពុជា និងប្រទេសហ្វីលីពីន បានចុះហត្ថលេខារួមគ្នា តាមប្រព័ន្ធវីដេអូលើឯកសារលក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ។ ការចុះហត្ថលេខារួមគ្នានេះបានធ្វើឡើងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ រវាងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងឧត្តមសេនីយ៍ឯក រ៉ូម៉េអូ ប្រនណឺយូញៀ ROMEO S BRAWNER JUNIOR។ មន្ត្រីកងទ័ពជើងគោកបានថ្លែងថាការចុះហត្ថលេខានេះ គឺក្នុងគោលបំណង ដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាពឱ្យកាន់តែជិតស្និទ្ធ, យូរអង្វែង និងប្រកបដោយទំនុកចិត្ត»។ ក្នុងជំនួបតាមប្រព័ន្ធវីដេអូនេះ សមភាគីទាំងពីរបានរំឭកអំពីទំនាក់ទំនងប្រវត្តិសាស្ត្រដ៏យូរអង្វែង រវាងប្រទេសទាំង២ និងការភ្ជាប់ចំណងការទូតជាផ្លូវការចាប់តាំងពីឆ្នាំ ១៩៥៧។ ថ្នាក់ដឹកនាំបញ្ជាការកងទ័ពជើងគោកនៃប្រទេសទាំង២ បានសម្តែងនូវក្តីអបអរសាទរ និងមោទកភាពចំពោះការរីកចម្រើននៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ទ្វេភាគី លើគ្រប់វិស័យ ដោយរួមទាំងវិស័យការពារជាតិផងដែរ តាមរយៈការចុះអនុស្សារណៈ នៃការយោគយល់រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ ក្នុងឆ្នាំ២០១៧។

  • សម្តេចតេជោអំពាវនាវការប្រុងប្រយ័ត្នគ្រោះអគ្គិភ័យ និងគ្រោះថ្នាក់ចរាចរណ៍ (Video Inside)

    សម្តេចតេជោអំពាវនាវការប្រុងប្រយ័ត្នគ្រោះអគ្គិភ័យ និងគ្រោះថ្នាក់ចរាចរណ៍ (Video Inside)

    សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍អំពាវនាវពលរដ្ឋប្រុងប្រយ័ត្នគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះអគ្គិភ័យ ដែលសេចក្តីអំពាវនាវនេះបានធ្វើនៅ២ថ្ងៃមុនបុណ្យចូលឆ្នាំចិន និងវៀតណាម ឈានចូលមកដល់។ បុណ្យចូលឆ្នាំចិន និងវៀតណាមឆ្នាំ២០២៣នេះ នឹងមកដល់ថ្ងៃទី២១ដល់ ២៤មករា។ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោកវរសេនីយ៍ឯក សាន សុខសីហា បានថ្លែងថាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដែលនឹងមកដល់នាពេលខាងមុខនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងត្រៀមកម្លាំងសមត្ថកិច្ចពង្រាយជាង ១ពាន់៥០០ នាក់ ដើម្បីការពារសន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ជូនដល់ពលរដ្ឋនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

  • គណបក្សប្រជាជនកម្ពុជាប្រតិម្មចំពោះសេចក្តីថ្លែងការណ៍គណបក្សភ្លើងទៀន (Video Inside)

    គណបក្សប្រជាជនកម្ពុជាប្រតិម្មចំពោះសេចក្តីថ្លែងការណ៍គណបក្សភ្លើងទៀន (Video Inside)

    គណបក្សប្រជាជនកម្ពុជាបានហៅសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀនថា «បានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរបំផុតដល់ភាពត្រឹមត្រូវ និងសេចក្តីថ្លៃថ្នូររបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងកាន់អំណាចនៅកម្ពុជា»។ សេចក្តីថ្លែងការណ៍ថ្ងៃទី១៩មករារបស់គណបក្សប្រជាជនកម្ពុជា បានធ្វើឡើងក្រោយសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀនថ្ងៃទី១៦ មករាដែលសរសេរថា «មានចលនានៃការបំភិតបំភ័យ និងការគំរាមកំហែងពីសំណាក់អ្នកមានអំណាច មកលើថ្នាក់ដឹកនាំ និងសកម្មជនគណបក្សភ្លើងទៀនជាបន្តបន្ទាប់»។ គណបក្សប្រជាជនកម្ពុជា ក្នុងសេចក្តីថ្លែងការណ៍ប្រតិកម្មនៅថ្ងៃនេះ បានសរសេរថា «គណបក្សប្រជាជនកម្ពុជា ពុំអាចទទួលយកបានជាដាច់ខាត នូវការប្រមាថកាតទាន និងការចោទប្រកាន់ទាំងបំពានរបស់គណបក្សភ្លើងទៀន»។ សេចក្តីថ្លែងការណ៍របស់គណបក្សកាន់អំណាចបានបន្តថា «គណបក្សប្រជាជនកម្ពុជានឹងធ្វើអ្វីៗទាំងអស់តាមច្បាប់ ដើម្បីការពារខ្លួនមិនឱ្យគេរំលោភបំពានបានឡើយ»។ សេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ថាគណបក្សប្រជាជនកម្ពុជាគាំទ្រពេញទំហឹងរាល់ចំណាត់ការរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចចំពោះគ្រប់បុគ្គលបានប្រព្រឹត្តល្មើសច្បាប់ ដែលត្រូវតែទទួលទោសទណ្ឌតាមការកំណត់ នៃច្បាប់ដែលគ្រប់ប្រទេស នៅក្នុងពិភពលោកក៏អនុវត្តដូចគ្នានេះដែរ។