Category: កម្មវិធីព័ត៌មាន

  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៥២៧នាក់ (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៥២៧នាក់ (Video Inside)

    តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានបន្តថយចុះចំនួន ៧៩២ករណីថែមទៀត បើប្រៀបធៀបនឹងតួលេខឆ្លងកាលពីម្សិលមិញ។ តួលេខ ឆ្លងថ្មីកូវីដ ១៩ នៅអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួនតែ ៥២៧ករណី ប៉ុណ្ណោះ។ ការឆ្លងថ្ងៃនេះ បានកើតលើប្រទេសចំនួន៧ នៅអាស៊ាន រួមមានប្រទេស ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, សឹង្ហបុរី, ហ្វីលីពីន និងប្រទេសឡាវ ។ ប្រទេសហ្វីលីពីន គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានចំនួន ១៧៨ករណី ។ តួលេខឆ្លងតិចជាងគេ គឺប្រទេសវៀតណាម និងប្រទេសឡាវ ដែលមានចំនួនឆ្លងតែ ៣ករណី។ ប្រទេសថៃ កម្ពុជា និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញ តួលេខឆ្លង និងស្លាប់ឡើយក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ២៩នាក់ ដែលកើតឡើងចំពោះតែប្រទេសហ្វីលីពីន និងប្រទេសឥណ្ឌូនេស៊ីប៉ុណ្ណោះ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន…

  • កម្ពុជាគ្មានអ្នកឆ្លងកូវីដ១៩ទេ រយៈពេល២៤ម៉ោងចុងក្រោយនេះ (Video Inside)

    កម្ពុជាគ្មានអ្នកឆ្លងកូវីដ១៩ទេ រយៈពេល២៤ម៉ោងចុងក្រោយនេះ (Video Inside)

    កម្ពុជាគ្មានអ្នកឆ្លងថ្មីកូវីដ១៩ឡើយ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។ យោងតាមក្រសួងសុខាភិបាល ក្នុងរយៈពេល២សប្តាហ៍កន្លងមកនេះ ការឆ្លងបានថយចុះជាលំដាប់ និងគ្មានអ្នកឆ្លងសោះឡើយនៅថ្ងៃទី២៤មករានេះ។ កម្ពុជាបានចាប់ផ្តើមចាក់ដូសជំរុញទី៦ ចាប់តាំងពីដើមខែមករា ដែលរហូតមកទល់ពេលនេះ មានពលរដ្ឋទៅចាក់បានចំនួន ៥ម៉ឺន ៩ពាន់ ៩៤០នាក់ហើយ ខណៈពិភពលោកកំពុងប្រុងប្រយ័ត្ននូវវីរុសបំបែ្លងថ្មីម្យ៉ាងឈ្មោះ XBB ។ កម្ពុជាបច្ចុប្បន្នកំពុងរៀនរស់នៅជាមួយនឹងជម្ងឺកូវីដ១៩ ខណៈដែលការចាក់វ៉ាក់សាំងដូសមូល ដ្ឋានទូទាំងប្រទេសមានប្រមាណជាង ៩៥ភាគរយ រួចមកនេះ។

  • អាកាសធាតុក្តៅចុះថយ២អង្សាសេនៅសប្តាហ៍នេះ (Video Inside)

    អាកាសធាតុក្តៅចុះថយ២អង្សាសេនៅសប្តាហ៍នេះ (Video Inside)

    ធាតុអាកាសក្តៅនឹងថយចុះបន្តិចក្នុងមួយសប្តាហ៍ទៅមុខនេះខណៈកម្ពុជាទទួលរងឥទ្ធិពល ពីទ្រនុងនៃសម្ពាធខ្ពស់ចិន និងខ្យល់មូសុងឦសាន្តបក់ក្នុងល្បឿនពីមធ្យមទៅខ្លាំង ។ យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹកនិងឧតុនិយម រវាងពីថ្ងៃទី២៥ រហូតដល់ ថ្ងៃទី៣១ខែមករា, តំបន់ទំនាបកណ្ដាល នឹងមានសីតុណ្ហភាពត្រជាក់អប្បបរមារវាងពី ១៨ ទៅ២២ អង្សាសេ, សីតុណ្ហភាពកម្ដៅអតិបរមាមានរវាងពី ២៨ទៅ៣៣ អង្សាសេ។ យោងតាមការព្យាករណ៍ តំបន់ទំនាបកណ្ដាលនេះ អាកាសធាតុអាចចុះត្រជាក់នៅក្នុងកម្រិតមធ្យម ។ ចំណែកនៅតំបន់ខ្ពង់រាប សីតុណ្ហភាពត្រជាក់អប្បបរមា មានរវាងពី ១៥ទៅ២០ អង្សាសេ, សីតុណ្ហភាពកម្ដៅអតិបរមាមានរវាងពី ២៨ទៅ៣១ អង្សាសេ ។ យោងតាមការព្យាករណ៍ តំបន់ខ្ពង់រាបនេះ ធាតុអាកាសអាចចុះត្រជាក់ពីមធ្យមទៅខ្លាំង។ ជាពិសេសនៅ ខេត្តរតនគិរី ខេត្ដមណ្ឌលគិរី ខេត្ដព្រះវិហារ និងខេត្ដឧត្ដរមានជ័យ សីតុណ្ហភាពត្រជាក់អប្បបរមា អាចនឹងធ្លាក់ចុះមកនៅ រវាងពី១៥ទៅ១៧ អង្សាសេ នៅពេលព្រឹក និងនៅពេលយប់ ។ ដោយឡែកនៅ តំបន់មាត់សមុទ្រនោះវិញ សីតុណ្ហភាពត្រជាក់អប្បបរមា នឹងមានរវាងពី ២១ ទៅ២៣ អង្សាសេ, រីឯសីតុណ្ហភាពកម្ដៅអតិបរមា គឺមានរវាងពី៣០ទៅ៣៣អង្សាសេ។ យោងតាមការព្យាករណ៍ តំបន់មាត់សមុទ្ទនេះ…

  • ឆេះអគារកាស៊ីណូហ្គ្រេនដាយអឺម៉ឹនក្នុងពេលផ្សារដែក (Video Inside)

    ឆេះអគារកាស៊ីណូហ្គ្រេនដាយអឺម៉ឹនក្នុងពេលផ្សារដែក (Video Inside)

    អគារកាស៊ីណូហ្ក្រេនដាយអឺមេនស៊ីធី ត្រូវបានឆេះសាជាថ្មីបណ្តាលឱ្យមានការភ្ញាក់ផ្អើល ជាខ្លាំងនៅថ្ងៃទី២៤ មករា ឆ្នាំ២០២៣។ អគារកាស៊ីណូ ហ្ក្រេនដាយអឺមេនស៊ីធី និងកាស៊ីណូ ប៉ោយប៉ែត រីសត ធ្លាប់បានឆេះម្តងកាលពីចុងខែធ្នូ ឆ្នាំ២០២២ ដែលពេលនោះមានមនុស្ស ស្លាប់២៧នាក់ និងអ្នករងរបួស៥៧នាក់។ សំណង់អគារកាស៊ីណូហ្ក្រេនដាយអឺមេនស៊ីធី ត្រូវបានជួសជុលផ្សារឡើងវិញនៅក្នុងខែមករានេះ ប៉ុន្តែក្នុងការជួសជុលមួយវេលាព្រឹកមិញនេះ ស្រាប់តែមានករណីឆេះសាឡើងវិញដោយសារតែកម្ទេចផ្កាភ្លើងពីការផ្សារដែកដែលមិនប្រុងប្រយ័ត្ន។ ស្ថានភាពឆេះ បានកើតឡើងប្រមាណកន្លះម៉ោងទើបអាចពន្លត់ភ្លើងឆេះនោះបាន។ មិនមានករណីមនុស្សរងគ្រោះថ្នាក់នោះទេ។

  • ខេត្តបាត់ដំបង ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលសម្តេចតេជោសែន (Video Inside)

    ខេត្តបាត់ដំបង ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលសម្តេចតេជោសែន (Video Inside)

    ខេត្តបាត់ដំបង បានប្រែមុខមាត់របស់ខ្លួនក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា។ ខេត្តបាត់ដំបង បើទោះបីជាមានចម្ងាយជាង ២៩២គីឡូម៉ែត្រពីភ្នំពេញក៏ដោយ ប៉ុន្តែការធ្វើដំណើរក្នុងអតីតកាលដែលកម្ពុជាមានសង្គ្រាមស៊ីវិល ហាក់ដូចឆ្ងាយណាស់ ដោយសារផ្លូវលំបាក និងមានការបារម្ភលើកត្តាអសន្តិសុខយាយីពីក្រុមឧទ្ទាមខ្មែរក្រហម ដែលចាំស្ទាក់បាញ់តាមផ្លូវធ្វើដំណើរថែមទៀត ដែលធ្វើឱ្យខេត្តបាត់ដំបង ហាក់ដូច ជាខេត្តដែលដាច់ស្រយាលមួយ។ ប៉ុន្តែក្រោមនយោបាយបំបាត់សង្គ្រាមស៊ីវិលដាក់ចេញ ដោយសម្តេចតេជោ ហ៊ុន សែន ទទួលបានជោគជ័យទាំងស្រុងនាចុងឆ្នាំ១៩៩៨ ខេត្តបាត់ដំបងមិនមែនជាខេត្តដែលជួបប្រទះការលំបាកដូចមុនទៀតឡើយ។ អប្សរាណិតរាយការណ៍

  • កម្ពុជាធ្វើម្ចាស់ផ្ទះ នៃកម្មវិធី «បវរកញ្ញាឯកភពផែនដីអន្តរជាតិឆ្នាំ២០២៣» ចូលរួមពី៣០ប្រទេស (Video Inside)

    កម្ពុជាធ្វើម្ចាស់ផ្ទះ នៃកម្មវិធី «បវរកញ្ញាឯកភពផែនដីអន្តរជាតិឆ្នាំ២០២៣» ចូលរួមពី៣០ប្រទេស (Video Inside)

    កម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះ នៃកម្មវិធីប្រកួតជ្រើសរើស «បវរកញ្ញាឯកភពផែនដីអន្តរជាតិឆ្នាំ២០២៣»។ កម្មវិធីនេះ បាននិងកំពុងប្រព្រឹត្តទៅរវាងថ្ងៃទី២៤-២៩ ខែមករា ឆ្នាំ២០២៣ ដោយមានការចូលរួមពីបេក្ខភាពបវរកញ្ញាមកពីចំនួន៣០ប្រទេស រួមមានមកពី បុតស្វាណា, កម្ពុជា, ចិន ឥណ្ឌា ជប៉ុន ឡាវ ឡេតូនី ប៉ាគីស្ថាន ហ្វីលីពីន តង់ហ្សានី វៀតណាម និងប្រទេស ហ្ស៊ីម បាបវ៉េ ជាដើម។ ប្រធានរៀបចំកម្មវិធីបវរកញ្ញាឯកភពផែនដីអន្តរជាតិឆ្នាំ២០២៣ លោកស្រី ហាឡី អាមីន Halley Amin បានឱ្យដឹងថាគោលបំណងរបស់កម្មវិធី «បវរកញ្ញាឯកភពផែនដីអន្តរជាតិឆ្នាំ ២០២៣» គឺដើម្បីលើកកម្ពស់សមត្ថភាពស្ត្រីទាំងនៅកម្ពុជា និងនៅទូទាំងពិភពលោក ដែលជាឆ្អឹងខ្នងដ៏សំខាន់មិនអាចខ្វះបាន។ លោកស្រីបានបន្តថា ក្រៅពីនេះ ក៏ដើម្បីលើកស្ទួយ ផ្សព្វផ្សាយពីវិស័យទេសចរណ៍, វិស័យវប្បធម៌ វិស័យបរិស្ថាននៅកម្ពុជា ដែលស្របទៅនឹង ចក្ខុវិស័យរបស់អង្គការសហប្រជាជាតិ ដែលកំពុងយកចិត្តទុកដាក់ខ្លាំងទៅលើវិស័យទាំងនេះ។ កម្មវិធីប្រកួតជ្រើសរើសបវរកញ្ញាឯកភពផែនដីអន្តរជាតិឆ្នាំ២០២៣ រវាងពីថ្ងៃទី២៤-២៩ ខែមករា ឆ្នាំ២០២៣ ប្រព្រឹត្តទៅនៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ៕

  • មេបញ្ជាការយោធាកម្ពុជា និងថៃជួបគ្នាតាមខ្សែបណ្តោយព្រំដែនពិភាក្សាកិច្ចសហប្រតិបត្តិការ (Video Inside)

    មេបញ្ជាការយោធាកម្ពុជា និងថៃជួបគ្នាតាមខ្សែបណ្តោយព្រំដែនពិភាក្សាកិច្ចសហប្រតិបត្តិការ (Video Inside)

    កម្លាំងរក្សាការពារព្រំដែន នៃប្រទេសកម្ពុជា និងថៃ បានជួបគ្នានៅថ្ងៃទី២៤ មករា ឆ្នាំ២០២៣ ដោយកម្ពុជាបានស្នើសុំឱ្យភាគីថៃជួយទប់ស្កាត់ កុំឲ្យមានអ្នកនយោបាយយកព្រំដែនធ្វើជាបញ្ហា នៃលេសនយោបាយដើម្បីបញ្ចៀសការប្រឈមមុខ។ ជំនួបនៅថ្ងៃអង្គារ៍នេះ បានធ្វើនៅបរិវេណស្ពានមិត្តភាពកម្ពុជា-ថៃ ច្រកអន្តរជាតិ «ប៉ោយប៉ែត-ខ្លងលឹក»។ អប្សរាណិតរាយការណ៍

  • តើខេត្តបាត់ដំបង នៃទីក្រុង Smart City មានអ្វីខ្លះ? (Video Inside)

    តើខេត្តបាត់ដំបង នៃទីក្រុង Smart City មានអ្វីខ្លះ? (Video Inside)

    អភិបាលខេត្តបាត់ដំបងបានថ្លែងថា គេកំពុងរៀបចំខេត្តភាគពាយព្យ នៃប្រទេសកម្ពុជានេះ ជាខេត្តដែលសក្តិសមនឹងការទទួលបានចំណាត់ជា Smart City។ ខេត្តបាត់ដំបង, រាជធានីភ្នំពេញ និងខេត្តសៀមរាប បានក្លាយជាផ្នែកមួយនៃបណ្តាញ Smart City របស់អាស៊ានចាប់តាំងពីឆ្នាំ ២០១៨។ Smart City គឺជាទីក្រុងដែលប្រើប្រាស់បច្ចេកវិទ្យា នៃការបំរើកិច្ចការទូទៅ និងការប្រើប្រាស់បច្ចេកវិទ្យានោះ ដើម្បីការជួយដោះស្រាយលើបញ្ហានានាផងដែរ។ អភិបាលខេត្តបាត់ដំបងលោក សុខ លូ ក្នុងសន្និសីទកាសែតមួយនាទីស្តីការគណរដ្ឋមន្ត្រីនៅថ្ងៃទី២៤ មករា ឆ្នាំ២០២៣ បានរៀបរាប់នូវគម្រោងជាច្រើន ដែលបានរៀបចំបញ្ចូលនូវបច្ចេកវិទ្យាសម្រាប់ ប្រើប្រាស់ក្នុងខេត្តបាត់ដំបងដែលជាខេត្ត Smart City របស់អាស៊ាន។ គំនិតបង្កើត Smart City គឺជាគំនិតផ្តួចផ្តើមដំបូងរបស់នាយករដ្ឋមន្ត្រីឥណ្ឌាលោកនរិន្ទដ្រាម៉ូឌី និងក្រោយមកគំនិតនេះ ត្រូវបានបណ្តាប្រទេសជាច្រើនបានយកទៅអនុវត្តក្នុងប្រទេសរបស់ខ្លួន ជាពិសេសក្នុងប្រទេសអាស៊ាន។ បច្ចុប្បន្នក្នុងប្រទេសទាំង១០របស់អាស៊ាន, ក្រុងនិងខេត្តធំៗ ដែលគេចាត់ទុកថាជាទីក្រុង Smart នោះរួមមានសរុបចំនួន២៦ ក្នុងនោះ មានបីនៅ កម្ពុជា, មួយនៅប្រុយណេ, ៣នៅឥណ្ឌូណេស៊ី, ២នៅប្រទេសឡាវ, បួននៅម៉ាឡេស៊ី, បីនៅ មីយ៉ាន់ម៉ា, បីនៅហ្វីលីពីន, មួយនៅសឹង្ហបុរី,…

  • បញ្ជាការដ្ឋានកងទ័ពជើងគោកថ្កោលទោសបុគ្គល ឡុង សុគន្ធារៈ (Video Inside)

    បញ្ជាការដ្ឋានកងទ័ពជើងគោកថ្កោលទោសបុគ្គល ឡុង សុគន្ធារៈ (Video Inside)

    បញ្ជាការដ្ឋានកងទ័ពជើងគោកបានថ្កោលទោសចំពោះបុគ្គល ឡុង សុគន្ធារៈ ដែលបានប្រើប្រាស់ដោយក្លែងបន្លំនូវឯកសណ្ឋានយោធា និងឋានន្តរស័ក្តិនាយទាហានជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ។ ឈ្មោះ សុគន្ធារៈ ឡុង ដែលគេស្គាល់ថាជាមនុស្សរបស់ទណ្ឌិត សម រង្ស៊ី ក្នុងសម្លៀកបំពាក់គ្រងបន្លំជាឧត្តមសេនីយ៍ឯក នៃកងយោធពលខេមរភូមិន្ទ បានបង្ហោះវីដេអូមួយតាមបណ្តាញសង្គមនាពេលថ្មីៗនេះ ប្រើប្រាស់ពាក្យសម្តី វាយប្រហារដាក់ មកលើលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងនិយាយប្រមាថដល់ក្រុមគ្រួសារសម្តេចតេជោ ហ៊ុន សែន។ ញ្ញតិរបស់បញ្ជាការដ្ឋានកងទ័ពជើងគោកចុះថ្ងៃទី២៤ មករា បានសរសេរថា «ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះបុគ្គលឈ្មោះ ឡុង សុគន្ធារៈ ដែលបានប្រើប្រាស់ ដោយក្លែងបន្លំនូវឯកសណ្ឋានយោធា និងឋានន្តរស័ក្តិនាយទាហានជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ ហើយថែមទាំងបានចេញវីដេអូ ដែលមានខ្លឹមសារប្រមាថយ៉ាងធ្ងន់ធ្ងរដល់កិត្តិយស របស់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងថ្នាក់ដឹកនាំដទៃផ្សេងទៀត»។ ញ្ញត្តិបានបន្តថាការប្រើប្រាស់ឯកសណ្ឋានយោធាដោយខុសច្បាប់ និងអំពើញុះញង់ដ៏គឃ្លើននេះ គឺជាអំពើល្មើស ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទ ព្រមទាំងសណ្ដាប់ធ្នាប់សាធារណៈ និងស្ថិរភាពជាតិទាំងមូល ដោយមិនអាច អត់ឱនអនុគ្រោះឱ្យបានឡើយ។ បញ្ជាការដ្ឋានកងទ័ពជើងគោកបានថ្លែងថា…

  • សម្តេចវិបុលសេនា សាយ ឈុំ ទទួលជួបឯកអគ្គរាជទូតខ្មែរ៨រូប មុនចាកចេញបំពេញបេសកកម្ម (Video Inside)

    សម្តេចវិបុលសេនា សាយ ឈុំ ទទួលជួបឯកអគ្គរាជទូតខ្មែរ៨រូប មុនចាកចេញបំពេញបេសកកម្ម (Video Inside)

    សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឱ្យឯកអគ្គរាជទូតកម្ពុជា ទើបតែងតាំងថ្មីចំនួន៨រូប ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ មុនពេលចេញទៅបំពេញបេសកកម្មការទូតប្រចាំប្រទេសឥណ្ឌា, ថៃ, អូស្រ្តាលី, គុយបា, រុស្ស៊ី, មីយ៉ាន់ម៉ា, ប្រ៊ុយណេ និងម៉ាឡេស៊ី។ ឯកអគ្គរាជទូតថ្មីទាំង៨រូប នោះរួមមាន លោក កុយ គួង ឯកអគ្គរាជទូត ប្រចាំនៅប្រទេសឥណ្ឌា, លោក ហ៊ុន សារឿន ឯកអគ្គរាជទូត ប្រចាំនៅប្រទេសថៃ, លោក ជឺនបូរាណ ច័ន្ទបូរី ឯកអគ្គរាជទូត ប្រចាំនៅ អូស្រ្តាលី, លោក ជា ធីរៈ ឯកអគ្គរាជទូត ប្រចាំនៅប្រទេសគុយបា, លោក ពេជ្រឃុន បញ្ញា ឯកអគ្គរាជទូតប្រចាំនៅប្រទេសរុស្ស៊ី, លោក ជុំ អង្គវិចិត្រ ឯកអគ្គរាជទូត ប្រចាំនៅប្រទេស មីយ៉ាន់ម៉ា, លោក លឹម ហុកសេង…