-
គណបក្សភ្លើងទៀនទាមទារការដោះលែងលោក ថាច់ សេដ្ឋា (Video Inside)

គណបក្សភ្លើងទៀនបានចោទថាការឃាត់ខ្លួនលោក ថាច់ សេដ្ឋា គឺជារឿនយោបាយ ប៉ុន្តែមន្ត្រីតុលាការបានថ្លែងថាការឃាត់ខ្លួនលោក ថាច់ សេដ្ឋា គឹពាក់ព័ន្ធផ្លូវច្បាប់ក្នុងការចេញសែកគ្មានសាច់ប្រាក់។ ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ការឃាត់ខ្លួនលោក ថាច់ សេដ្ឋា បន្ទាប់ពីបុគ្គលរូបនោះ មិនបានចូលខ្លួនបំភ្លឺ តាមដីកាបង្គាប់ឲ្យចូលខ្លួនចំនួន២លើករបស់ចៅក្រមស៊ើបសួរជុំវិញបទចោទ មិនបំពេញ កាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន។ លោក ថាច់ សេដ្ឋា បានរងការចោទថាបានចេញសែកដោយគ្មានសាច់ប្រាក់ចំនួន៥សន្លឹក ប្រព្រឹត្តនៅភ្នំពេញកាលពីខែវិច្ឆិកា ឆ្នាំ២០១៩។ ប្រធានគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល បានថ្លែងក្នុងសន្និសីទកាសែតមួយថ្ងៃទី១៧ វិច្ឆិកា ទាមទារឲ្យមានដោះលែងលោក ថាច់ សេដ្ឋា ដោយឥតលក្ខខណ្ឌ។ មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានសរសេរក្នុងបណ្តាញសង្គមបញ្ជាក់ថាការចេញសែក អត់លុយគឺជាបទល្មើសព្រហ្មទណ្ឌ និងវាមិនមែនជារឿងនយោបាយទេ។
-
ស្នងការនគរបាលរាជធានីជួបមន្ត្រីទីប្រឹក្សាស្ថានទូតចិនទទួលបន្ទុកកិច្ចការនគរបាល (Video Inside)

-
សម្តេចក្រឡាហោម ស ខេង អំពាវនាវអាជ្ញាធរខេត្តសៀមរាប រក្សាភាពអត់ធ្មត់ក្នុងការដោះស្រាយរៀបចំសណ្តាប់ធ្នាប់ នៅតំបន់រមណីយដ្ឋានអង្គរ (Video Inside)

សម្តេចក្រឡាហោម ស ខេង បានអំពាវនាវដល់អាជ្ញាធរបន្តការដោះស្រាយដោយភាពអត់ធ្មត់ ក្នុងកិច្ចការរៀបចំសណ្តាប់ធ្នាប់នៅតំបន់រមណីយដ្ឋានអង្គរ។ តំបន់រមណីយដ្ឋានអង្គរ គឺជាតំបន់ដែលអង្គការយូណេស្កូបានចុះជាសម្បត្តិបេតិកភណ្ឌពិភពលោកដែលក្នុងន័យនេះ តំបន់ការពារបេតិកភណ្ឌក្នុងបរិវេណអង្គរទំហំ៤០១គីឡូម៉ែត្រក្រឡា នឹងតម្រូវការការពារ យ៉ាងម៉ឺងម៉ាត់ ដោយមិនត្រូវមានការខ្វៀលដី ឬផ្ដល់ឱ្យប្រជាពលរដ្ឋធ្វើជាកម្មសិទ្ធិឡើយ។ ប៉ុន្តែអំពើ អនាធិបតេយ្យជាច្រើនបានកើតឡើងក្នុងតំបន់រមណីយដ្ឋាននោះ ដែលជំរុញឱ្យអាជ្ញាធរ ត្រូវចុះបំពេញកាតព្វកិច្ចដើម្បីចៀសវាងអង្គការយូណេស្កូ ដកតំបន់រមណីយដ្ឋានអង្គរចេញពីបញ្ជីបេតិកភណ្ឌពិភពលោក។ ការរៀបចំសណ្តាប់ធ្នាប់កន្លងមកនេះ ទោះជាយ៉ាងណាក៏ដោយ នៅតែមានមនុស្សញុះញង់បង្កមិនឱ្យមានការស្តាប់បង្គាប់ដល់អាជ្ញាធររៀបចំសណ្តាប់ ធ្នាប់នោះឡើយ។ សម្ដេចក្រឡាហោម ស ខេង នៅថ្ងៃទី១៧ មករា ឆ្នាំ២០២៣ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារអង្គភាពនគរបាលការពារបេតិកភណ្ឌ ប្រចាំតំបន់អង្គរ នៅខេត្តសៀមរាប បានថ្លែងដាស់តឿនអាជ្ញាធរបន្តភាពអត់ធ្មត់ក្នុងការរៀបចំសណ្តាប់ធ្នាប់នៅទីនោះ។ រាជរដ្ឋាភិបាលកម្ពុជាដើម្បីដោះស្រាយបញ្ហានេះ បានរៀបចំតំបន់ថ្មីមួយដែលមានការរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធទឹក ភ្លើង ផ្លូវ សាលារៀន មន្ទីរពេទ្យ ផ្សារ និងជួយឧបត្ថម្ភលើសម្ភារៈមួយ ចំនួនក្នុងការរៀបចំធ្វើសំណង់លំនៅដ្ឋាន ដើម្បីធានាថាពលរដ្ឋដែលស្ម័គ្រចិត្តទៅរស់នៅលើទីតាំងថ្មី នឹងមិនមានការព្រួយបារម្ភលើអនាគត កូនចៅរបស់គេ និងសុខមាលភាពរស់នៅឡើយ។
-
សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញសម្ពោធទីលានផ្នូរយុទ្ធជនពលិ ក្នុងខេត្តកោះកុង (Video Inside)

សម្តេចពិជ័យសេនា ទៀ បាញ់ បានអញ្ជើញសម្ពោធទីលានផ្នូរយុទ្ធជនពលីនាសម័យសង្គ្រាមស៊ីវិល និងសមិទ្ធផលនានា នៅក្នុងពិធីមួយប្រារព្ធនាខេត្តកោះកុងថ្ងៃទី១៧មករានេះ។ ទីលានផ្នូរយុទ្ធជនពលី បានចាប់ផ្តើមបើកការដ្ឋានសាង់សង់កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០២១កន្លងទៅ ដែលពិធីបុកគ្រឹះនាពេលនោះ បានធ្វើឡើងក្រោមអធិបតីរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ផងដែរ។ ទីលានផ្នូរយុទ្ធជនពលីជីវិតក្នុងសម័យសង្គ្រាម ទំហំដីជិត១ហិកតា ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ មន្ត្រីខេត្តបានថ្លែងថាការសាងសង់ផ្នូរនេះឡើង គឺដើម្បីឧទ្ទិសកុសល ជូនដល់ដួងវិញ្ញាណក្ខន្ធ កម្មាភិបាល យុទ្ធជន ដែលបានពលីជីវិតក្នុងសម័យសង្គ្រាម ក្នុងនោះមានសពសរុបមាន ចំនួន៤៤៧សព ដែលជាសពមកពីបណ្តាលរាជធានី-ខេត្តចំនួន១៨ ដែលមានឈ្មោះ ទីកន្លែង កំណើតត្រូវបានយក មកបញ្ចុះនៅទីនេះផងដែរ។ ក្នុងចំណោមសពទាំង ៤៤៧សព រួមមានមកពីខេត្តកោះកុង ចំនួន២៨៧សព, ខេត្តកំពត ៤៤ សព, ខេត្តកំពង់ស្ពឺ៣៤សព, ខេត្តកណ្តាល ២៥សព, ខេត្តតាកែវ ១៧សព, ខេត្តព្រះសីហនុ ៨សព, ក្រុងភ្នំពេញ ៤សព, ខេត្តពោធិ៍សាត់ ៤សព, ខេត្តព្រៃវែង ២សព,…
-
ក្រសួងធនធានទឹកថ្លែងថាជំនន់ទឹកលិចក្នុងរដូវនេះ គឺជាលើកទីមួយមិនធ្លាប់ជួបប្រទះ (Video Inside)

មន្ត្រីក្រសួងធនធានទឹកបានថ្លែងថាទឹកជំនន់ក្នុងពេលដែលឈានផុតរដូវវស្សានេះ អាចចាត់ទុកជាជំនន់ខុសរដូវមួយដែលគេមិនដែលជួបប្រទះឡើយ។ ផ្ទះពលរដ្ឋខ្លះ ត្រូវបានរសាត់តាមទឹកហូរ ដោយសារតែការធ្លាក់ភ្លៀងក្នុងតំបន់ឳរ៉ាល់ ខេត្តកំពង់ស្ពឺ រយៈពេល៣ថ្ងៃជាប់ៗគ្នា ដែលបង្កការលិចដល់ភូមិករអ្នកស្រុកដែលរស់នៅជាយរាជធានីភ្នំពេញ និងក្នុងខេត្តកណ្តាល ដោយសារតែការបង្ហូរទឹកមកពីខាងលើនោះមក។ អប្សរាណិតរាយការណ៍
-
កម្ពុជា និងម៉ាល់ឌីវ លើកកម្ពស់ទំនាក់ទំនងជាប្រវត្តិសាស្ត្រលើកដំបូង (Video Inside)

សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូបានអញ្ជើញវិលត្រឡប់មកប្រទេសកម្ពុជា ក្រោយការបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃក្នុងប្រទេសម៉ាល់ឌីវ។ ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋម៉ាល់ឌីវ មានចំណងការទូតរវាងគ្នារយៈពេល២៨ឆ្នាំ ក៏ពិតមែន ប៉ុន្តែការពង្រឹងរឹតចំណងទំនាក់ទំនងខ្លាំងជាលើកដំបូង ទើបបានធ្វើឡើងតាមរយៈដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជារវាងពីថ្ងៃទី១៥ ដល់១៧ មករា ឆ្នាំ២០២៣។ អប្សរាណិតរាយការណ៍
-
សម្តេចម៉ែប្រោសព្រះរាជទានព្រះរាជអំណោយដល់មន្ទីរពេទ្យហ្លួងម៉ែ (Video Inside)

សម្តេចម៉ែបានប្រោសប្រទានព្រះរាជអំណោយដ៏ឧត្តុងឧត្តមថ្លៃថ្លាបំផុតដល់មន្ទីរពេទ្យហ្លួងម៉ែ ដែលនឹងក្លាយជាមន្ទីរពេទ្យឯកទេសព្យាបាលជំងឺមហារីក។ ព្រះរាជអំណោយនៃថវិកាចំនួន ២០ម៉ឺនដុល្លា, ម៉ាស់ ចំនួន ១ម៉ឺនបន្ទះ, និងឱសថបុរាណចិន ចំនួន ១ពាន់ ប្រអប់ត្រូវបានប្រគល់កាលពីថ្ងៃទី១៦ ខែមករា ដល់មន្ទីរពេទ្យហ្លួងម៉ែ។ ថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិកគ្រប់លំដាប់ថ្នាក់ នៃមន្ទីរពេទ្យហ្លួងម៉ែ បានថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុត ថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលជានិច្ចកាលព្រះអង្គតែងតែសព្វព្រះរាជហឫទ័យប្រោសប្រទានដល់មន្ទីរពេទ្យហ្លួងម៉ែ ជាដរាបរៀងមក ។
-
ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១២រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកឲ្យដើរតាមគម្រោងផែនការដែលបានគ្រោងទុក។ លោកអ្នកអាចធ្វើឲ្យសម្រេចតាមគម្រោងការ ឬអាចបង្កើតសកម្មភាពការងារថ្មីបានតាមបំណង។ ប្រការរឹតតែសំខាន់អ្នកមានលទ្ធភាពធ្វើទំនាក់ទំនងតូចធំដែលមិនតម្រូវឲ្យជួយស្ថានភាពតានតឹងណាមួយឡើយ។ ប៉ុន្តែក្នុងពេលស្របគ្នាមិនគួរព្យាយាមបង្ហាញពីសមត្ថភាពវិជ្ជាជីវៈរបស់អ្នកចំពោះអ្នកដទៃនោះទេ ពីព្រោវាជាការគ្រប់គ្រាន់ហើយ ប្រសិនបើអ្នកទទួលខុសត្រូវលើការងាររបស់ខ្លួន។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ លទ្ធផលការងាររបស់អ្នកថ្ងៃនេះត្រូវបានកំណត់។ លោកអ្នកនៅតែមានលទ្ធភាពអាចធ្វើការទៅបាន ប៉ុន្តែផលចំណេញ ឬភាពចម្រើនលូតលាស់ខ្លាំងមិនអាចទៅរួចបានទេ។ អ្នកក៏ត្រូវត្រៀមខ្លួនឆ្លើយតបទៅនឹងស្ថានភាពប្រែប្រួលជាច្រើនរូបភាពផងដែរ ដូច្នេះប្រហែលជាអ្នកអាចជួបភាពហត់នឿយ និងតានតឹងច្រើនក្នុងថ្ងៃនេះ។ ចំពោះជម្លោះអាចកើតឡើង ឬរលត់ទៅវិញអាស្រ័យលើការអត់ធ្មត់របស់លោកអ្នកពេញមួយថ្ងៃតែម្តង។ ក្រៅពីនេះ សូមកុំទាន់ធ្វើការផ្លាស់ប្តូរវិសាលភាពការងារ ចូររកដំណោះ ស្រាយសិន។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តណែនាំឲ្យលោកអ្នកភ្លេចភាពបរាជ័យដែលបានកើតឡើងក្នុងពេលកន្លងមក។ វាគ្មានហេតុផលណាមួយឲ្យអ្នកគិតគូរពីកំហុសនៅអតីតកាល ហើយផ្សារភ្ជាប់កិច្ចការងារនៅក្នុងថ្ងៃនេះទៅលើវានោះទេ។ ចំពោះមុខ គឺអ្នកនឹងទទួលបានព្រឹត្តិការណ៍ដ៏រីករាយបំផុតមកតបស្នងការខិតខំប្រឹងប្រែងរបស់អ្នកក្នុងពេលនេះ។ អាស្រ័យេហតុនេះសូមកុំបោះបង់គម្រោងផែនការ កុំសង្ស័យចំពោះភាពជោគជ័យដោយមិនចាំបាច់។ ក្នុងពេលនេះសូមជឿជាក់ទៅលើគម្រោងផែនការដែលអ្នក បានរៀបចំ ហើយអនុវត្តការងារនោះអោយបានល្អិតល្អន់។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារទាំងឡាយរបស់អ្នកមានដំណើរការល្អប្រសើរ។…
-
៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ជិត ៨ពាន់នាក់ (Video Inside)

តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ៧២ម៉ោងចុងក្រោយនេះ បានបន្តថយ ចុះចំនួន ៧៣៦ករណី បើប្រៀបធៀបនឹងតួលេខឆ្លងសរុបរយៈពេល ៣ថ្ងៃ ដូចគ្នាកាលពីសប្តាហ៍មុន ។ តួលេខឆ្លងថ្មីកូវីដ១៩ នៅអាស៊ានរយៈពេលបីថ្ងៃមកនេះ មានចំនួន ៧ពាន់ ៧៣៤ករណី ។ ប្រទេសសឹង្ហបុរី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមាន ចំនួន ១ពាន់ ៧៤៦ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសកម្ពុជា និងប្រទេសឡាវ ដែលមានចំនួនអ្នកឆ្លងតែ ៥ករណីប៉ុណ្ណោះ ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានចំនួន ១៣៨នាក់ ក្នុងនោះប្រទេសហ្វីលីពីន មានមនុស្សស្លាប់ចំនួន ៨១នាក់ ដែលជាតួ លេខស្លាប់ច្រើនជាងគេ ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន ៥៥ម៉ឺន ៥ពាន់ ៩១៧ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៥ពាន់ ៤៤៥នាក់ ។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៧១លានករណី,…
-
៧២ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ មានចំនួន ៥ករណី (Video Inside)

ការឆ្លងថ្មីកូវីដ១៩ ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ បានថយចុះចំនួន ១៣ករណី បើប្រៀបធៀបនឹងតួលេខឆ្លង ៧២ម៉ោងដូចគ្នាកាលពីសប្តាហ៍មុន ។ យោងតាមក្រសួងសុខាភិបាលតួលេខឆ្លងថ្មីនៃ៧២ម៉ោងចុងក្រោយ មានចំនួនតែ ៥ករណីប៉ុណ្ណោះ ដោយនៅថ្ងៃច័ន្ទ នេះការឆ្លងមានចំនួន ២ករណី, ថ្ងៃអាទិត្យមាន ៣ករណី និងដោយឡែកនៅថ្ងៃសៅរ៍ មិនមានការឆ្លងថ្មីនោះឡើយ ។ តួលេខឆ្លងថ្មីទាំង ៥ករណី នាវេលា ៧២ម៉ោងចុងក្រោយនេះ គឺកើតឡើងក្នុងរង្វង់សហគមន៍ទាំងអស់ ។ កម្ពុជាបានចាប់ផ្តើមចាក់ដូសជំរុញទី៦ កាលពីសប្តាហ៍មុន ដែលរហូតមកទល់ពេលនេះមានពលរដ្ឋទៅចាក់បាន ចំនួន ២ម៉ឺន ៧ពាន់ ៤៤២នាក់ ហើយ ខណៈពិភពលោកកំពុងប្រុងប្រយ័ត្ននូវវីរុសបំបែ្លងថ្មីម្យ៉ាងឈ្មោះ XBB ។ កម្ពុជាបច្ចុប្បន្នកំពុងរៀនរស់នៅជាមួយនឹងជម្ងឺកូវីដ១៩ ខណៈដែលការចាក់វ៉ាក់សាំងដូសមូល ដ្ឋានទូទាំងប្រទេសមានប្រមាណជាង ៩៥ភាគរយ រួចមកនេះ។