-
២៤ម៉ោង កម្ពុជាឆ្លងកូវីដ១៩ ចំនួន ៨ករណី (Video Inside)

ការឆ្លងថ្មីកូវីដ១៩ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន ៨ករណី ដែលថយចុះ មកវិញចំនួន ១ករណី បើប្រៀបធៀបនឹងតួលេខឆ្លងកាលពីម្សិលមិញ ។ យោងតាមក្រសួង សុខាភិបាល តួលេខឆ្លងថ្មីទាំង ៨ករណី នៅថ្ងៃនេះសុទ្ធតែកើតឡើងក្នុងរង្វង់សហគមន៍ទាំង អស់ ។ កម្ពុជាបានចាប់ផ្តើមចាក់ដូសជំរុញទី៦ ក្នុងសប្តាហ៍នេះ ដែលមានចំនួន ២ម៉ឺន ១៣៣នាក់ ហើយ ខណៈពិភពលោកកំពុងប្រុងប្រយ័ត្ននូវវីរុសបំបែ្លងថ្មីម្យ៉ាងឈ្មោះ XBB ។ វីរុសនេះ នៅមិនទាន់មានសេចក្តីរាយការណ៍អំពីការឆ្លងចូលមកដល់ប្រទេសកម្ពុជានៅឡើយទេ។ កម្ពុជាបច្ចុប្បន្នកំពុងរៀនរស់នៅជាមួយនឹងជម្ងឺកូវីដ១៩ ខណៈដែលការចាក់វ៉ាក់សាំងដូសមូល ដ្ឋានទូទាំងប្រទេសមានប្រមាណជាង ៩៥ភាគរយរួចមកនេះ។
-
ភ្លៀងកក់ខែលិចដំណាំតាមកន្លែងមួយចំនួន ក្នុងស្រុកសាមគ្គីមានជ័យ (Video Inside)

ភ្លៀងកក់ខែធ្លាក់ជាប់ៗគ្នានាប៉ុន្មានថ្ងៃមកនេះ បានរងការជន់លិចផលដំណាំតាមកន្លែងមួយចំនួន នៅក្នុងខេត្តកំពង់ឆ្នាំង។ អភិបាលរងខេត្តលោក អម សុភា និងលោក យិន សាវ៉េន បានដឹកនាំក្រុមការងារ ចុះពិនិត្យទីតាំងដែលរងការលិចដែលស្ថិតនៅក្នុងភូមិអន្លង់ព្រីង ឃុំឈានឡើង នៃស្រុកសាមគ្គីមានជ័យ។ ខេត្តកំពង់ឆ្នាំងដែលជាប់នឹងទន្លេសាប គឺជាខេត្តដែលតែង មានសេចក្តីរាយការណ៍អំពីដំណាំខូចខាតដោយសារជំនន់ទឹកភ្លៀង។ ជំនន់ទឹកភ្លៀងកក់ខែ នេះថែមទាំងបានបណ្តាលឱ្យមានការលិចថ្នល់ធ្វើដំណើរឆ្លងកាត់ថែមទៀត។ លោកអភិបាលរងខេត្ត បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវដែលលិចនេះ ត្រូវមានការប្រយ័ត្នខ្ពស់ ជាពិសេសពេលធ្វើដំណើរឆ្លងកាត់ផ្លូវដែលកំពុងមានទឹកជំនន់ហូរកាត់ខ្លាំង ដើម្បីចៀសវាងគ្រោះថ្នាក់ដល់អាយុជីវិត និងការបាត់បង់ទ្រពសម្បត្តិ ៕
-
ហេតុអ្វីបានជាប្រទេសខ្លះត្រៀមស្វាគមន៍ និងខ្លះខ្លាចទេសចរចិន ក្នុងឆ្នាំ២០២៣? (Video Inside)

-
កម្ពុជាបង្វឹកមន្ត្រីអ៊ុយក្រែន១៥នាក់ នូវជំនាញដោះមីន (Video Inside)

ប្រទេសអ៊ុយក្រែនបានបញ្ជូនមន្ត្រីចំនួន១៥រូប ដើម្បីសិក្សាជំនាញបោសសំអាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះពីកម្ពុជា។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់មជ្ឈមណ្ឌល សកម្មភាពកម្ចាត់មីនកម្ពុជា CMAC ទទួលបាននៅថ្ងៃសុក្រនេះ បានបញ្ជាក់ថាមន្ត្រីអ៊ុយក្រែនទាំង១៥នាក់ នឹងត្រូវហ្វឹកហ្វឺនជំនាញដោះមីន រយៈពេលពេញមួយសប្តាហ៍ នាពាក់កណ្តាលខែមករាឆ្នាំ២០២៣ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកម្ចាត់មីនរបស់ CMAC ក្នុងខេត្តកំពង់ឆ្នាំង និងគ្រោងធ្វើទស្សនកិច្ចតាមការដ្ឋានដោះមីននៅខេត្តបាត់ដំបង និងសៀមរាបជាដើម។ អង្គភាព CMAC គឺជាអង្គភាពបោសសម្អាតមីនគ្រាំទ្រសកម្មភាពមនុស្សធម៌ ដែលមានវ័យចំណាស់ និងធំជាងគេបង្អស់នៅលើពិភពលោក។ សម្រាប់ការហ្វឹកហ្វឺនជំនាញដោះមីនដល់សិក្ខាកាមអន្តរជាតិនេះ មិនមែនជាលើកទី១ សម្រាប់មន្ត្រីអ៊ុយក្រែននោះទេ។ កន្លងមកដោយមានការគាំទ្រដោយរដ្ឋាភិបាល និងប្រជាជនជប៉ុន អង្គភាព CMAC ធ្លាប់បានហ្វឹកហ្វឺនការដោះមីន ដល់ប្រទេសជាច្រើនដូចជា កូឡុំប៊ី, អ៊ីរ៉ាក់, អង់ហ្គោឡា និងប្រទេសឡាវជាដើម៕
-
គជបបញ្ជាក់ការលុបឈ្មោះចោលចំនួនជាង២៧ម៉ឺន (Video Inside)នាក់

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ បានបិទផ្សាយបញ្ជីបោះឆ្នោតដំបូង ដោយបញ្ជាក់ថាគេបានលុបឈ្មោះចោល ចំនួនជាង២៧ម៉ឺននាក់។ គជប បានថ្លែងថាពលរដ្ឋដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត ដំបូងមានចំនួន៩លាន៧១ម៉ឺន៦៤៥នាក់ ក្នុងនោះស្ត្រីមានចំនួន៥លាន១៦ម៉ឺន១ពាន់៩០៦ នាក់។ ចំណែកឈ្មោះដែលបានលុបចោល២៧ម៉ឺន១ពាន់១៤២នាក់ គឺជាពលរដ្ឋដែលផ្លាស់ ចេញ, ខ្លះបានស្លាប់, ខ្លះឈ្មោះស្ទួន និងខ្លះត្រូវបានដកសិទ្ធិបោះឆ្នោត។ គជប បានអំពាវនាវពលរដ្ឋត្រូវអញ្ជើញទៅពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យសាឡើងវិញក្នុងការ ចង់កែ តម្រូវតាមរយៈសិទ្ធិប្តឹងតវ៉ា និងប្តឹងជំទាស់។ យោងតាមបទបញ្ញត្តិ និងនីតិវិធី ជនដែលចង់ប្តឹងជំទាស់ឬកែតម្រូវនឹងអាចធ្វើបានក្នុងរយៈពេល ១០ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបិទផ្សាយ ។ យោងតាមគជប ចំនួនការិយាល័យបោះឆ្នោតនៅទូទាំងប្រទេស មានចំនួន២ម៉ឺន៣ពាន់៧៨៩កន្លែង។ កម្ពុជាត្រៀមនឹងធ្វើការបោះឆ្នោតសកល ទូទាំងប្រទេសនៅថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៣។
-
តើវិវាទរឿងដីគ្រប់គ្រងខុសច្បាប់ដោយលោក គង់ គាំ បានបញ្ចប់ដោយរបៀបណា? (Video Inside)

វិវាទពាក់ព័ន្ធនឹងលោក គង់ គាំ ដែលលួចធ្វើវិញ្ញាបន ដើម្បីគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋត្រូវបាន ដោះស្រាយដល់ទីបញ្ចប់។ លោក គង់ គាំ បានសារភាពកំហុស និងយល់ព្រមប្រគល់ដី និងផ្ទះ ឱ្យរដ្ឋវិញ ខណៈសម្តេចតេជោ ហ៊ុន សែន ក៏បានយលព្រមទម្លាក់ចោលនូវបណ្តឹងវិញដែរ។ ដីទំហំកន្លះហិកតាដែលស្ថិតក្នុងខណ្ឌចំការមន នឹងត្រូវគេប្រគល់ទៅឱ្យគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតគ្រប់គ្រងធ្វើជាកម្មសិទ្ធិវិញ។ អប្សរាណិតរាយការណ៍
-
គណរដ្ឋមន្ត្រីអនុម័តសេចក្តីព្រាងច្បាប់ថ្មី និងសេចក្តីព្រាងគោលនយោបាយគ្រប់គ្រង «ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ» (Video Inside)

សេចក្តីព្រាងច្បាប់ថ្មីមួយ និងសេចក្តីព្រាងគោលនយោបាយមួយ ត្រូវបានគណៈរដ្ឋមន្រ្តី ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន បានអនុម័តនៅថ្ងៃទី១៣ មករា ឆ្នាំ២០២៣ ។ មន្ត្រីនាំពាក្យរាជរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានថ្លែងតាមបណ្តាញសង្គមថា សេចក្តីព្រាងច្បាប់ថ្មីស្តីពី «ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ» ត្រូវបានរៀបចំក្នុងគោលបំណង កសាងក្របខណ្ឌគតិយុត្តគោល និងចាំបាច់សម្រាប់ការអនុវត្តប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម ឬហៅកាត់ថា “ថវិកាសមិទ្ធកម្ម” ដែលជាម៉ូដែលសមស្របសម្រាប់កម្ពុជា ស្របតាមយុទ្ធសាស្រ្ត នៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ២០១៨-២០២៥ ដែលជាស្នូលនៃការកែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ដោយឡែកក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីក្នុងថ្ងៃសុក្រដដែល នៅបានអនុម័តសេចក្តីព្រាង «គោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍ ខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងឆ្នាំ២០២២-២០៣៨» ។ មន្ត្រីនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា សេចក្តីព្រាងគោលនយោបាយនេះ មានគោលសំដៅតម្រង់ទិស និងកំណត់ការគ្រប់គ្រងដីធ្លី និងប្រើប្រាស់ដីធ្លីខេត្តព្រះសីហនុ តាមគន្លងគំរូអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្របតាមគោលនយោបាយច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តជាធរមាន។ កម្ពុជាមានចក្ខុវិស័យរហូតដល់ឆ្នាំ២០៣៨ នឹងធ្វើការអភិវឌ្ឍខេត្តព្រះសីហនុ ក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង, ជាទីក្រុងបៃតងអាស៊ាននៃប៉ូលអភិវឌ្ឍជាតិទំនើប ប្រកបដោយចីរភាព ជវភាព សុខភាព និងសុភមង្គល។
-
ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៨រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះជាពេលវេលាដែលមានអំណោយផលសម្រាប់ការធ្វើ កិច្ចសហការ និងទំនាក់ទំនងជាមួយនឹងដៃគូ ព្រមទាំងបូកសរុបការចំណាយផ្នែកពាណិជ្ជ កម្ម។ ក្នុងនោះប្រសិនបើអ្នកនឹងធ្វើកិច្ចការងារទាក់ទងនឹងផ្នែកចលន ឬអចលនទ្រព្យនោះ នឹងទទួលបានប្រាក់ចំណេញច្រើនលើសសព្វដង។ ហោរាសាស្រ្តណែនាំលោកអ្នកអោយ យកចិត្តទុកដាក់ទៅលើការងារ ច្រើនជាងចំណាយពេលស្រមើស្រមៃ សាកល្បងកិច្ចការងារ ដែលមិនសមស្របនឹងចំណេញដឹងរបស់អ្នក។ ដោយឡែក សូមប្រុងប្រយ័ត្នពីព្រោះលោក អ្នកអាចស្ថិតនៅក្នុងស្ថានភាពនៃការនិយាយដើម។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារ និងរបររកស៊ីរបស់អ្នកមានដំណើរការល្អ ណាស់។ ពិសេសលោកអ្នកដែលធ្វើការងារទាក់ទងនឹងផ្នែកសិល្បៈនឹងទទួលបានភាព ចម្រើនលូតលាស់យ៉ាងល្អ។ រាល់ការងារចាស់ថ្មីនឹងទទួលបានភាពជោគជ័យ ហេតុនេះ លោកអ្នកអាចចាប់ផ្តើមធ្វើកិច្ចការដែលបានគ្រោងទុកទាំងអស់ ឬបោះជំហានបើទោះបីជា ការងារនោះធំដុំយ៉ាងណាក្តី។ ក្រៅពីនេះ លោកអ្នកមានពេលវេលាច្រើនក្នុងការបំពេញ ការងារហេតុនេះមិនចាំបាច់ត្រូវប្រញាប់ប្រញាលធ្វើអ្វីអោយហួសពីលទ្ធភាពពេកនោះទេ។ ក្រៅពីនេះ សូមជ្រើសរើសផ្លូវត្រឹមត្រូវមួយ ជាជាងការសាកល្បងដែលមិនច្បាស់លាស់។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ កិច្ចការងារទាំងឡាយរបស់អ្នកហាក់មានទំនាក់ទំនងយ៉ាង ជិតស្និទ្ធជាមួយនឹងទឹកចិត្តរបស់អ្នក ហេតុនេះសូមធ្វើយ៉ាងណាកុំលាយឡំការងារនឹងរឿង ផ្ទាល់ខ្លួន។ ទន្ទឹមនឹងនេះការដែលមានទំនាក់ទំនងស្នេហានៅកន្លែងការងារនឹងនាំជាទុក្ខ…
-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជិត ២ពាន់នាក់ (Video Inside)

តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានថយចុះចំនួន១៧៤ករណី បើប្រៀបធៀបនឹងតួលេខឆ្លងកាលពីម្សិលមិញ ។ តួលេខឆ្លងថ្មីកូវីដ ១៩ នៅអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួនតែ ១ពាន់ ៩១០ករណី ។ ការឆ្លងថ្ងៃនេះ បានកើតលើប្រទេសចំនួន៨ នៅអាស៊ាន រួមមានប្រទេស ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, សឹង្ហបុរី, ហ្វីលីពីន, ឡាវ និងប្រទេសកម្ពុជា ។ ប្រទេសសឹង្ហបុរី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាង ដែលមានចំនួន ៥៩៨ករណី ។ តួលេខឆ្លងតិចជាងគេ គឺប្រទេសមីយ៉ាន់ម៉ា ដែលមានចំនួនតែ ៤ករណីប៉ុណ្ណោះ ។ ប្រទេសប្រុយណេ និងប្រទេសថៃ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មាន ចំនួន ៣១នាក់ ក្នុងនោះប្រទេសហ្វីលីពីន មានមនុស្សស្លាប់ចំនួន ១១នាក់ ដែលជាតួលេខ ស្លាប់ច្រើនជាងគេ ។…
-
២៤ម៉ោងចុងក្រោយ កម្ពុជាមានតួលេខឆ្លងកូវីដ១៩ មានចំនួន ៩ករណី (Video Inside)

ការឆ្លងថ្មីកូវីដ១៩ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ បានបន្តកើនឡើងចំនួន ៥ករណី បន្ថែមទៀតបើប្រៀបធៀបនឹងតួលេខឆ្លងកាលពីម្សិលមិញ ។ យោងតាមក្រសួងសុខាភិបាល តួលេខឆ្លងថ្មី២៤ម៉ោងចុងក្រោយ មានចំនួន៩ករណី។ តួលេខឆ្លងថ្មីទាំង ៩ករណីនៅថ្ងៃនេះ សុទ្ធតែកើតឡើងក្នុងរង្វង់សហគមន៍ទាំងអស់ ។ កម្ពុជាបានចាប់ផ្តើមចាក់ដូសជំរុញទី៦ ក្នុងសប្តាហ៍នេះ ដែលមានចំនួន ១ម៉ឺន ៦ពាន់ ២៦២ នាក់ហើយ ខណៈពិភពលោកកំពុងប្រុងប្រយ័ត្ននូវវីរុសបំបែ្លងថ្មីម្យ៉ាងឈ្មោះ XBB។ វីរុសនេះ នៅមិនទាន់មានសេចក្តីរាយការណ៍អំពីការឆ្លង ចូលមកដល់ប្រទេសកម្ពុជានៅឡើយទេ។ កម្ពុជាបច្ចុប្បន្នកំពុងរៀនរស់នៅជាមួយនឹងជម្ងឺកូវីដ១៩ ខណៈដែលការចាក់វ៉ាក់សាំងដូសមូល ដ្ឋានទូទាំងប្រទេសមានប្រមាណជាង ៩៥ភាគរយ រួចមកនេះ។